២.ចេក
ផ្លែចេកមានសម្បូរទៅដោយ សារជាតិចិញ្ចឹម ប៉ូតាស្យូម (៣៥៨មិល្លីក្រាម ក្នុងចេក១ផ្លែ) ដែលរួមចំណែកយ៉ាងសំខាន់ ជួយការពារសុខភាពភ្នែកយើងពីជំងឺភ្នែកស្ងួតបាន។ ប៉ូតាស្យូម មានមុខងារជួយចិញ្ចឹម ទៅដល់ស្រទាប់ភ្នែកផ្នែកខាងក្រៅដែលមានតួនាទីជួយការពារកែវភ្នែក និងផលិតទឹកភ្នែកសម្រាប់ជួយផ្ដល់សំណើមភ្នែកឲ្យបានគ្រប់គ្រាន់។ ជាពិសេស ក៏ជួយធ្វើឲ្យស្រទាប់ភ្នែកផ្នែកខាងក្រៅកាន់តែមានកំរាស់ក្រាស់ ហើយថ្លាល្អ។ ដូច្នេះ ប្រសិនបើយើង ចង់បានប្រព័ន្ធការពារភ្នែកបានល្អ គួតែនឹកឃើញដល់ការញ៉ាំចេកឲ្យបានជាប្រចាំ។
៣.ស្វាយទុំ
ការញ៉ាំផ្លែស្វាយទុំ មិនត្រឹមតែផ្ដល់រសជាតិឆ្ងាញ់តែមួយមុខប៉ុណ្ណោះទេ ផ្លែឈើនេះក៏មានមុខងារសំខាន់ក្នុងការផ្ដល់នូវសារធាតុចិញ្ចឹមទៅដល់ភ្នែកផងដែរ។ ស្វាយទុំមានផ្ទុកទៅដោយសារធាតុសំខាន់ៗដូចជា សារធាតុ folate វីតាមីន A C E និង K ដែលវីតាមីនទាំងអស់នេះ មានតួនាទីយ៉ាងសកម្មជួយដល់ ប្រព័ន្ធការពារភ្នែកពីផលប៉ះចេញពីពន្លឺផ្សេងៗ និងកំដៅដែលចូលមកក្នុងភ្នែក ដែលមានដូចជាពន្លឺព្រះអាទិត្យ ពន្លឺភ្លើងចំណាំងខៀវ និងពន្លឺពីឧបករណ៍ទំនើបៗផងដែរ។
