backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

វិធីមួយចំនួនអាចព្យាបាលពពែឆ្កែនៅផ្ទះបានដោយខ្លួនឯង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Feb 01, 2023

វិធីមួយចំនួនអាចព្យាបាលពពែឆ្កែនៅផ្ទះបានដោយខ្លួនឯង

ពពែឆ្កែគឺជាជំងឺមួយប្រភេទស្ដែងឡើងដោយមានពកក្រហមអាចមានខ្ទុះលើត្របកភ្នែកខាងលើ ឬខាងក្រោម។ មូលហេតុដែលកើតជំងឺនេះគឺ មកពីការរលាកក្រពេញ មីបូមាន ដោយសារបាក់តេរី ឬវីរុស។ វាអាចកើតមានចន្លោះពី ១ ទៅ ២សប្ដាហ៍ ក្នុងករណីស្រាល តែករណីធ្ងន់អាចឈានដល់រាប់ ១ខែ។ ជំងឺនេះ​អាចជាសះស្បើយដោយខ្លួនឯង គ្រាន់តែចំណាយពេលយូរ តែ​ជា​ការ​ល្អគួរ​ទៅ​ជួប​គ្រូពេទ្យ​ភ្នែក​ ហើយ​ក្រៅពីនេះ​យើង​ក៏មានវិធី​នៅ​ផ្ទះ​មួយ​ចំនួន​ដែរ។​

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

១.ស្អំកម្ដៅ

វិធីស្អំកម្ដៅគឺយើងត្រូវយកក្រណាត់ស្អាត ឬកូនកន្សែងដៃ មកជ្រលក់ក្នុងទឹកក្ដៅឧណ្ហៗ ពូតឲ្យស្ងួតបន្ដិច រួចស្អំនៅលើកន្លែង ដែលកកើតពពែឆ្កែនោះរយៈពេលម្ដង ១៥នាទី ត្រូវអនុវត្ដបែបនេះ ឲ្យបាន៣ដងក្នុងមួយថ្ងៃ ព្រឹក ថ្ងៃ និងល្ងាច។ ធ្វើបែបនេះដើម្បីឲ្យក្រពេញខ្លាញ់បើកចំហរ ដំណើរការធម្មតាឡើងវិញ។

២.ម៉ាស្សាត្របកភ្នែក

ការម៉ាស្សាមិនត្រឹមតែជាវិធីព្យាបាលប៉ុណ្ណោះទេ តែក៏ជួយអ្នកជំងឺកាត់បន្ថយការរមាស់ផងដែរ។ តួយ៉ាងអ្នកជំងឺពពែឆ្កែនឹងមានការមាស់តិចៗនៅត្រង់បរិវេណត្របកភ្នែក ដូច្នេះយើងអាចម៉ាស្សាថ្មមៗ នៅត្រង់បរិវេណនោះចន្លោះពី ៣ ទៅ ៤នាទី។ ការម៉ាស្សាអាចធ្វើ៣ដងក្នុងមួយថ្ងៃ ធ្វើបែបនេះដើម្បីឲ្យក្រពេញខ្លាញ់បើកចំហរ ដំណើរការធម្មតាឡើងវិញ។

៣.កុំពាក់លែន

ក្នុងអំឡុងពេលកើតពពែឆ្កែ មិនត្រូវពាក់លែនភ្នែកនោះទេ ត្រូវរក្សាអនាម័យឲ្យបានល្អ ទាំងត្របកភ្នែក និង គ្រាប់ភ្នែក។

៤.បិទប្រទាលកន្ទុយក្រពើ

យើងអាចយកប្រទាលកន្ទុយក្រពើ ដោយចៀរយកសាច់ មកបិទនៅកន្លែងដែលកើតពពែឆ្កែទុករយៈពេលយ៉ាងហោច១៥នាទី រួចចាំទៅលាងសម្អាតចេញ។ ប្រទាលកន្ទុយក្រពើមានសមត្ថភាព អាចកម្ចាត់មេរោគ ព្យាបាលការរលាក និង ជំរុញឲ្យការព្យាបាលកាន់តែមានប្រសិទ្ធភាព។

៥.កាកតែបៃតង

កាកតែបៃតង បន្ទាប់ពីយើងឆុងក្នុងទឹកក្ដៅហើយ ក៏អាចយកស្អំនៅកន្លែងដែលកើតពពែឆ្កែបានដែរ។ មិនសូវខុសគ្នានឹងវិធីទី១ដែលយើងប្រើក្រណាត់ ជ្រលក់ទឹកក្ដៅស្អំនោះទេ។ សាកអនុវត្ដវិធីនេះបាន ៥ ទៅ ១០នាទីក្នុងមួយដង និង ៣ដងក្នុងមួយថ្ងៃ នឹងជួយឲ្យឆាប់ជាសះស្បើយ។

តែបៃតង

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕



ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Feb 01, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម