និយមន័យ
១- អ្វីជាដុំសាច់ពណ៌ខ្មៅនៅលើភ្នែក?
Melanoma ជាប្រភេទមហារីក វិវត្តនៅក្នុងកោសិកា ផលិតជាតិពណ៌មេឡានីន ដែលជាសារធាតុផ្តល់ពណ៌ឲ្យស្បែក។ ភ្នែកយើងផ្ទាល់ ក៏មានកោសិកាផលិតជាតិមេឡានីនដូចគ្នា និងអាចវិវត្តទៅជាដុំសាច់ពណ៌ខ្មៅ។ ជំងឺដុំសាច់ពណ៌ខ្មៅក្នុងភ្នែក Eye melanoma ហៅម្យ៉ាងទៀតថា Ocular melanoma។