បញ្ហាភ្នែកផ្សេងទៀត

បញ្ហាភ្នែកផ្សេងទៀត – ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​បញ្ហា​ ឬ​ជា​ជំងឺ​​ភ្នែក ​មើល​មិន​ច្បាស់​ ​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

បញ្ហាភ្នែកផ្សេងទៀត

ក្រោយបាញ់ឡាស៊ែរបំបាត់ភ្នែកមីញ៉ូប បញ្ហាភ្នែកមីញ៉ូបអាចត្រឡប់មកវិញអត់?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​បាញ់​ឡាស៊ែរ​បំបាត់​បញ្ហា​ភ្នែក​មីញ៉ូប ឬ​ Lasik អាច​ជួយ​​ឲ្យ​កញ្ចក់​ភ្នែក​វិល​ត្រឡប់​មក​រក​សភាព​ដើម និង​កែ​តម្រូវ​បញ្ហា​ភ្នែក​មីញ៉ូប។ យ៉ាង​ណា​មិញ គ្នា​យើង​មួយ​ចំនួន​តូច អាច​នឹង​ប្រឈម​នឹង​ការ​ប្រែប្រួល​កញ្ចក់​ភ្នែក​ដែល​ពាក់ព័ន្ធ​នឹង​អាយុ (age-related changes)។ ការ​ប្រែប្រួល​នេះ អាច​បណ្តាល​ឲ្យ​យើង​ប្រឈម​នឹង​បញ្ហា​ភ្នែក​ព្រឹល​ ក្រោយ​បាញ់​ឡាស៊ែរ​ពីរ​បី​ឆ្នាំ​ក្រោយ។ កត្តា​មួយ​ចំនួន​ដែល​អាច​បណ្តាល​ឲ្យ​បញ្ហា​ភ្នែក​មីញ៉ូប​វិល​ត្រឡប់​មក​វិញ មាន​កម្រិត​មីញ៉ូប​ខ្លាំង (លើស​ពី​-៦.០០D) ធ្វើការងារ​​ដែល​ត្រូវការ​ប្រើ​ភ្នែក​ខ្លាំង ទ្រង់ទ្រាយ​កញ្ចក់​ភ្នែក​ប្រែប្រួល ឧស្សាហ៍​ចុក​រួយ​ភ្នែក សម្លឹង​អេក្រង់​កុំព្យូទ័រ ឬ​ទូរស័ព្ទ​​ច្រើន​ជ្រុល ​មាន​អាយុ​ច្រើន កង្វះ​សារជាតិ​ចិញ្ចឹម​ល្អៗ​ចំពោះ​សុខភាព​ភ្នែក​ កង្វះ​វីតាមីន​A ប្រឈម​នឹង​ជំងឺ​ភ្នែក​ផ្សេង​ៗ ដូចជា​ជំងឺ​ភ្នែក​ឡើង​បាយ មាន​ជំងឺ​ទឹក​នោម​ផ្អែម។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! តើ​បញ្ហា​មីញ៉ូប​បង្ក​ឡើង​ដោយ​មូលហេតុ​អ្វី? កត្តា​បង្ក​នៃ​បញ្ហា​មីញ៉ូប​រួម​មាន​៖ ធ្វើ​ការងារ​ដែល​ទាក់ទង​នឹង​ការ​ប្រើ​ភ្នែក​មើល​វត្ថុ​ជិតៗ មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​ភ្នែក​មីញ៉ូប។ [embed-health-tool-heart-rate] ការ​បាញ់​ឡាស៊ែរ​បំបាត់​បញ្ហា​ភ្នែក​មីញ៉ូប​មាន​ផលវិបាក​អ្វី​ខ្លះ? ស្ងួត​ភ្នែក​បណ្ដោះ​អាសន្ន ពិបាក​មើល​ភ្នែក​នៅ​ទី​ងងឹត​បណ្ដោះ​អាសន្ន រំញោច​ទៅ​នឹង​ពន្លឺ បញ្ហា​ភ្នែក​មីញ៉ូប​កើត​ឡើង​វិញ ប្រែប្រួល​គំហើញ​។ល។ អត្ថបទពាក់ព័ន្ធ៖ ផ្លែល្ពៅមានប្រយោជន៍ដល់បេះដូង ភ្នែក និងស្បែក មើល​អេក្រង់​យូរ ភ្នែក​អាច​មាន​បញ្ហា! ប៉ុន្មាន​របៀប​ស្រួលៗ​នេះ ជួយ​ភ្នែក​ច្រើន​ណាស់ ទឹកភ្នែក មានអាថ៌កំបាំងច្រើន គ្រប់គ្នាគួរដឹង ចង់​ឲ្យ​ភ្នែក​ភ្លឺច្បាស់​ល្អ សាកល្បង​ញ៉ាំកំពូលអាហារ​ទាំង​នេះ អ្នកភ្នែកខ្សោយ ញ៉ាំអាហារទាំងនេះ អាចជួយបាន

ស្វែងរក បញ្ហាភ្នែកផ្សេងទៀត

បញ្ហាភ្នែកផ្សេងទៀត

ប្រភេទ​​អាចម៍​ភ្នែក​ធម្មតា និង​ឆ្លង​មេរោគ គ្នា​យើង​គួរ​ដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាចម៍​ភ្នែក​​កើត​ឡើង​ជា​ទូទៅ​​ក្រោយ​ពេល​ដែល​យើង​ភ្ញាក់​ពី​គេង។ ពិត​ណាស់​ ភ្នែក​របស់​យើង​មាន​ភ្នាស​រម្អិល​​ជា​ជាលិកា​ដែល​​គ្របដណ្ដប់​គ្រឿង​ក្នុង​របស់​មនុស្ស​ដែល​មាន​លក្ខណៈ​ប្រហោង​ៗ និង​សរីរាង្គ​ជា​ច្រើន​​ទៀត​។ ​ភ្នែក​បង្កើត​អាចម៍​ភ្នែក​ ហើយ​វា​ក៏​អាច​លាង​សម្អាត​​ដោយ​ខ្លួន​ឯង​​នៅ​ពេល​ដែល​យើង​ព្រិច​ភ្នែក​ ពីព្រោះ​​សារធាតុ​រាវ​នឹង​​ចេញ​ពី​បំពង់​ទឹក​ភ្នែក។ ប៉ុន្តែ ជួនកាល​ អាចម៍​ភ្នែក​ក៏​អាច​ប្រមូលផ្ដុំ ព្រម​ទាំង​បង្ក​ជា​អាចម៍​ភ្នែក​រឹង​ផង​ដែរ​។ តើ​អាចម៍​ភ្នែក​ប្រភេទ​ណា​ដែល​ធម្មតា និង​ប្រភេទ​ណា​ដែល​យើង​គួរ​បារម្ភ​? ១. អាចម៍​ភ្នែក​នៅ​ពេល​ព្រឹក​ ​វា​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ ដែល​យើង​សង្កេត​ឃើញ​​អាចម៍​ភ្នែក​តិចតួច​នៅ​ពេល​ព្រឹក ហើយ​វា​កើត​ឡើង​ដោយ​សារ​តែ​យើង​មិន​ព្រិច​ភ្នែក​នៅ​ពេល​យប់។ កត្តា​នេះ​ធ្វើ​ឲ្យ​អាចម៍​ភ្នែក​ និង​កម្ទេចកំទី​ដទៃ​ទៀត​កកកុញ​​នៅ​កៀន​ភ្នែក​ ឬ​​នៅ​តាម​ត្របក​ភ្នែក​។ អាចម៍​ភ្នែក​​អាច​មាន​សភាព​ទន់​ ឬ​រឹង មាន​ពណ៌​ក្រែម​ លឿង​ ថ្លា​ ឬ​ស​ ហើយ​វា​មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ឡើយ​។ យើង​អាច​ជូត​វា​ចេញ​ជាមួយ​នឹង​ក្រដាស​ជូត​មាត់​ ឬ​លាង​សម្អាត​មុខ និង​ភ្នែក​ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​។ ២. អាចម៍​ភ្នែក​រឹង នៅ​ពេល​ដែល​អាចម៍​ភ្នែក​​រឹង ឬ​ស្អិត​ វា​ក៏​អាច​ជា​សញ្ញា​នៃ​ការ​​បង្ក​រោគ​ដោយ​បាក់តេរី​។ កត្តា​នេះ​អាច​បណ្ដាល​ឲ្យ​ហូរ​ទឹក​រម្អិល​ភ្នែក​​ពណ៌​ប្រផេះ បៃតង ឬ​លឿង​ចេញ​ពី​ភ្នែក។ ជា​​ទូទៅ ​ការ​ឆ្លង​បាក់តេរី អាច​រួម​បញ្ចូល​ទាំង​​ជំងឺ​ភ្នែក​ក្រហម​ ​ឬ​ជំងឺ​រលាក​ភ្នាស​ពាស​ភ្នែក ។ ​ជំងឺ​ភ្នែក​ក្រហម​មិន​បង្ក​ជា​បញ្ហា​ភ្នែក​ធ្ងន់ធ្ងរ​ឡើយ​ ប៉ុន្តែ​ជំងឺ​រលាក​ភ្នាស​ពាស​ភ្នែក​អាច​បណ្ដាល​ឲ្យ​យើង​ពិការ​ភ្នែក​ដោយ​មិន​ដឹង​ខ្លួន។ ដូច្នេះ​ហើយ​ ​គ្នា​យើង​គប្បី​​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ​ ប្រសិនបើ​យើង​មាន​អាការៈ​​​ឈឺ​ភ្នែក ប្រតិកម្ម​នឹង​ពន្លឺ ការ​ប្រែប្រួល​គំហើញ​ ឬ​ចេញ​ទឹក​ភ្នែក​ ឬ​ទឹក​រម្អិល​ច្រើន​ជ្រុល​។ ៣. អាចម៍​ភ្នែក​​រាវ​ ​​​​ជាមួយ​គ្នា​នេះ​ដែរ អាចម៍​ភ្នែក​រាវ​ក៏​អាច​ជា​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ​ដូចគ្នា​ ដែល​ជា​ធម្មតា​​វា​ជា​ជំងឺ​ភ្នែក​ក្រហម​ ។ ពិត​ណាស់ ជំងឺ​ប្រភេទ […]


បញ្ហាភ្នែកផ្សេងទៀត

ហាត់ប្រាណសុខៗ ស្រាប់តែឈឺក្បាលលើភ្នែកម្ខាង គ្រោះថ្នាក់អត់?

អាការៈ​ឈឺ​ក្បាល​ភ្លាម​ៗ​នៅ​លើ​ភ្នែក​ម្ខាង​អំឡុង​ពេល​ហាត់​ប្រាណ​ អាច​បង្អាក់​សកម្មភាព​​ហាត់​ប្រាណ​របស់​យើង​បាន​។ ជា​ទូទៅ អាការៈ​នេះ​​​អាច​មាន​រយៈពេល​ពី​២​ទៅ​៣​នាទី ឬ​អាច​បន្ត​​​រហូត​ដល់​ជា​ច្រើន​ថ្ងៃ​។ ពិត​ណាស់ ការ​ស្វែង​យល់​ពី​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កើត​មាន​អាការៈ​ឈឺ​ក្បាល​ប្រភេទ​នេះ​ ជា​រឿង​សំខាន់​ណាស់​ ពីព្រោះ​​យើង​អាច​ធ្វើការ​ព្យាបាល​ និង​បង្ការ​​ការ​ឈឺ​ក្បាល​នេះ​ប្រកប​ដោយ​ប្រសិទ្ធភាព​។ រោគសញ្ញា​ ការ​ឈឺ​ក្បាល​ដែល​វិវត្ត​លើ​ភ្នែក​ម្ខាង​ អំឡុង​ពេល​ហាត់​ប្រាណ​អាច​មាន​ភាព​ខុស​ៗ​គ្នា​ ពី​ស្រាល​ទៅ​ធ្ងន់ធ្ងរ​ ដែល​អាច​បញ្ឈប់​រាល់​គ្រប់​សកម្មភាព​របស់​យើង​។ តំបន់​ដែល​ឈឺ​ក្បាល​​ក៏​អាច​រួម​បញ្ចូល​ផ្នែក​ខាង​មុខ ឬ​ផ្នែក​ម្ខាង​ ឬ​ផ្នែក​ទាំង​សង​ខាង​នៃ​ក្បាល​។ ជាមួយ​គ្នា​នេះ​ដែរ ការ​ឈឺ​ក្បាល​ដែល​បណ្ដាល​មក​ពី​លំហាត់​ប្រាណ​ក៏​អាច​អម​ជាមួយ​នឹង​រោគសញ្ញា​​ផ្សេង​​ទៀត​ រួម​ទាំង​ចង្អោរ​ ចាញ់​ពន្លឺ ​រឹង​ក សន្លប់ ឬ​ក្អួត​។ មូលហេតុ​បង្ក​ ការ​ឈឺ​ក្បាល​ដែល​បណ្ដាល​មក​ពី​ការ​ធ្វើ​លំហាត់​ប្រាណ​កើត​ឡើង​​ នៅ​ពេល​ដែល​យើង​ធ្វើ​លំហាត់​ប្រាណ​ខ្លាំង​ក្លា​ពេក​។ សរសៃ​ឈាម​នៅ​ក្នុង​ក្បាល ឬ​ខួរ​ក្បាល​អាច​រលាក​ ហើយ​បង្ក​ជា​អាការៈ​ឈឺ​ក្បាល​។ សរសៃ​ប្រសាទ​នៅ​ក្នុង​ក្បាល​លាតសន្ធឹង​ ដែល​បណ្ដាល​ឲ្យ​ឈឺ​ក្បាល​។ ​ម្យ៉ាង​វិញ​ទៀត​ ការ​ឈឺ​ក្បាល​​ដែល​កើត​ឡើង​អំឡុង​ពេល​ធ្វើ​លំហាត់​ប្រាណ​ ក៏​អាច​​បង្ក​ឡើង​ដោយ​​​ការ​បង្ក​រោគ​នៅ​ប្រហោង​ឆ្អឹង​ ដុំ​សាច់​ សរសៃ​ឈាម​មិន​ប្រក្រតី​ ឬ​ហួរ​​ឈាម​នៅ​ក្នុង​ខួរក្បាល ឬ​ភ្នាស​គ្រប​ដណ្ដប់​ខួរ​ក្បាល​។ ការ​ព្យាបាល​ ​​​​ប្រសិនបើ​យើង​ប្រឈម​នឹង​អាការៈ​ឈឺ​ក្បាល​នៅ​ក្នុង​ ឬ​ជុំវិញ​បរិវេណ​ភ្នែក​ម្ខាង​​អំឡុង​ពេល​ហាត់ប្រាណ ចូរ​បញ្ឈប់​ការ​ធ្វើ​លំហាត់​ប្រាណ​ភ្លាម​ៗ​ និង​រក​កន្លែង​​សម្រាក​ដែល​​ស្ងប់ស្ងាត់​ដោយ​បិទ​ភ្នែក​មួយ​សន្ទុះ​។ បន្ថែម​ពី​នេះ​ ចូរ​​ស្អំ​កំណាត់​ក្ដៅ​នៅ​​កញ្ចឹង​ក​ផ្នែក​ខាង​ក្រោយ​ ឬ​ធ្វើ​ការ​ម៉ាស្សា​នៅ​បរិវេណ​ខាង​លើ​ភ្នែក​។​ ប្រសិនបើ​ការ​ឈឺ​ក្បាល​នេះ មិន​បាត់​ទៅ​វិញ​ទេ ឬ​កាន់​តែ​យ៉ាប់យ៉ឺន​ យើង​គប្បី​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ​។ តិចនិក​បង្ការ​ ឬ​កាត់​បន្ថយ​អាការៈ​ឈឺ​ក្បាល​លើ​ភ្នែក​ម្ខាង​ អំឡុង​ពេល​ហាត់​ប្រាណ​ ​ការ​ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់​ អាច​ជួយ​កាត់បន្ថយ​ និង​ការពារ​ការ​ឈឺ​ក្បាល​ ដែល​បណ្ដាល​មក​ពី​ការ​ធ្វើ​លំហាត់​ប្រាណ​ ពីព្រោះ​លំហាត់​ប្រាណ​សរសៃ​ឈាម​បេះដូង បញ្ចេញ​អ័រម៉ូន​endorphins ​និង​ធ្វើ​ឲ្យ​លំហូរ​​ឈាម​ខួរ​ក្បាល​ប្រសើរ​ឡើង​ ដើម្បី​កាត់បន្ថយ​ការ​រលាក​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​។


បញ្ហាភ្នែកផ្សេងទៀត

ភ្នែកឡើងលឿង អាចមកពីបញ្ហាសុខភាពទាំងនេះ

អ្នក​ខ្លះ​យល់​ថា​ភ្នែកឡើងលឿង គឺ​អ្នក​នោះ​មាន​ជំងឺ​ខាន់​លឿង​។ ប៉ុន្តែ​ភ្នែកឡើងលឿង​ខ្លះ​មិន​មែន​ដោយ​សារ​ជំងឺ​ខាន់លឿង​នោះ​ទេ បើ​មិន​មាន​ចេញ​រោគ​សញ្ញា​ស្បែក​លឿង​មក​ជាមួយ​គ្នា​ដែរ​នោះ​។ ភ្នែក​ឡើង​លឿង​នៅ​ពេល​ខ្លះ គ្រាន់​តែ​បង្ក​ឡើង​ដោយ​មូល​ហេតុ​សាមញ្ញ​ៗ តែ​ក៏​អាច​ជា​សញ្ញា​សុខ​ភាព​ធ្ងន់ធ្ងរ​ផ្សេង​ដែរ​។ បើ​អ៊ីចឹង​ភ្នែក​ឡើង​លឿង​អាច​មកពី​អ្វីខ្លះ? ១. សារធាតុbilirubin​ឡើង​ខ្ពស់ សារធាតុ bilirubin ​ផលិត​ឡើង​នៅ​ពេល​ថ្លើម​បំបែក​កោសិកា​ឈាម​ក្រហម​ចាស់​ៗ​។ សារធាតុ bilirubin ក៏​ប្រមូល​ផ្ដុំ និង​ផលិត​ទឹក​ប្រមាត់ហើយ​ថង់​ទឹក​ប្រមាត់​ក៏​បញ្ចេញ​វា​ទៅ​កាន់​ពោះ​វៀន​តូច​ពេល​​ត្រូវ​ការ ​ដើម្បី​បំបែក​ខ្លាញ់​នៅ​ពេល​ដំណើរ​ការ​រំលាយអាហារ​។ សារធាតុ bilirubin ត្រូវ​បញ្ចេញ​ពី​រាង​កាយ​តាម​រយៈ​លាមក និង​ធ្វើ​ឲ្យ​លាមក​នៅ​រក្សា​ពណ៌​ត្នោត​​ជា​ធម្មតា​។ នៅ​ពេល​មួយ​ដែល​ចំនួន​កោសិកា​ឈាម​ក្រហម​ត្រូវ​បំបែក​ច្រើន​ខុស​ប្រក្រតី សារធាតុ bilirubin អាច​នឹង​កើន​ឡើង​ក្នុង​រាង​កាយ​លឿន​ដែរ​។ អ្នក​មាន​ជំងឺ​ថ្លើម ក៏​អាច​ធ្វើ​ឲ្យ​សារធាតុ bilirubin កើន​ឡើង​ក្នុង​កម្រិត​ខ្ពស់​ខុស​ធម្មតា​ដែរ​។​ សារធាតុ bilirubin​ កើន​ឡើង​ច្រើន​ខ្លាំង ជា​មូល​ហេតុ​មួយ​ក្នុង​ចំណោម​មូល​ហេតុ​ផ្សេង​ទៀត​​បង្ក​ជំងឺ​ខាន់​លឿង​​។ គ្រូពេទ្យ​អាច​ណែ​នាំ​ឲ្យ​អ្នក​ជំងឺ​ធ្វើ​តេស្ត​ដំណើរ​ការ​របស់​ថ្លើម​ច្រើន​ប្រភេទ មុន​នឹង​អាច​វាយ​តម្លៃ​ពី​ប្រភេទ​បញ្ហា​កើត​មាន​លើ​ថ្លើម​។ ចំណែក​ការ​ព្យាបាល​វិញ គឺ​អាស្រ័យ​លើ​មូលហេតុ​បង្ក​នាំឲ្យ​សារធាតុ bilirubin កើន​ឡើង​​។ ២. ឆ្លង​បាក់តេរី​ ភ្នែក​ឆ្លង​បាក់តេរី​ប្រភេទ Leptospira ក៏​អាច​ធ្វើ​ឲ្យ​ភ្នែកឡើងលឿង​បាន​ដែរ​។ មនុស្ស​នៅ​តំបន់​មាន​អាកាស​ធាតុ​ក្ដៅ និង​ប៉ះពាល់​ទឹក​មាន​ផ្ទុក​ទឹក​នោម​សត្វ​ច្រើន​ សុទ្ធ​តែ​អាច​ប្រឈម​នឹង​ការ​ឆ្លង​បាត់តេរី​នេះ។ អ្នក​ឆ្លង​បាក់តេរី​ប្រភេទ​នេះ នឹង​វិវដ្ដ​ទៅ​ជា​ក្អក ឈឺ​ក ឈឺក្បាល ឈឺ​សាច់ដុំ និង​ឈឺពោះ ហើយ​ក៏​មាន​ហើម​កូន​កណ្ដុរ​ផង​ដែរ​។​ ជាមួយ​គ្នា​នេះ​ ក៏​អាច​ធ្វើ​ឲ្យ​អណ្ដើក ឬ​​ថ្លើម​រីក​ធំ​ផង​ដែរ​ ៣. ញៀន​ស្រា ញៀន​ស្រា​ជា​ជំងឺ​រ៉ាំរ៉ៃ​មួយ​ដែល​ធ្វើ​ឲ្យ​យើង​ចេះ​តែ​ចង់​ផឹក​ស្រា។ ការ​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ហួស​កម្រិត​ពេក អាច​ធ្វើ​ឲ្យ​ខូច​ថ្លើម​។ អ្នក​ផឹក​ស្រា​ជោគ​ជាំ​ប្រចាំ​ថ្ងៃ មាន​ហានិភ័យ​ខ្ពស់​វិវដ្ដ​ទៅ​ជា​ជំងឺ​ថ្លើម​ដោយ​សារ​គ្រឿង​ស្រវឹង​។ […]


បញ្ហាភ្នែកផ្សេងទៀត

អង្កេត​បញ្ហា​​ភ្នែក​ ៧ចំណុចនេះ ព្រោះ​អាច​បញ្ជាក់​ពី​​ស្ថានភាព​​​​សុខភាព​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខុសៗគ្នា

​ជា​ទូ​ទៅ គ្នា​យើង​​សុទ្ធ​តែ​ធ្លាប់​ជួប​ប្រទះ​បញ្ហា​ភ្នែក​តិចតួច​ ហើយ​អាការៈ​នេះ​នឹង​អាច​វិល​ត្រលប់​​មក​រក​សភាព​ល្អ​ប្រសើរ​វិញ​ ​​ពេល​​​​គេង​​​គ្រប់គ្រាន់​​។​ យ៉ាង​ណា​មិញ​ ​​សញ្ញា​មួយ​ចំនួន​​កើត​ឡើង​ចំពោះ​ភ្នែក​ ​ ក៏​អាច​បញ្ជាក់​ពី​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដែរ​។​ ដូច្នេះ​​​ យើង​គប្បី​យក​ចិត្ត​ទុកដាក់​ឲ្យ​បាន​ដិតដល់​ ​បើ​យើង​សង្កេត​ឃើញ​សញ្ញា​នៃ​ភ្នែក​ទាំង​នេះ​។ ​​​​១. ចំណុច​​សៗ​នៅ​លើ​កញ្ចក់​ភ្នែក​ បញ្ហា​នេះ​កើត​ឡើង​ជា​ញឹកញាប់​ចំពោះ​អ្នក​ដែល​ពាក់​Contact Lenses ហើយ​វា​អាច​ជា​សញ្ញា​នៃ​ការ​ឆ្លង​​មេរោគ​លើ​កញ្ចក់​ភ្នែក​។ សូម្បី​តែ​របួស​ភ្នែក​តិចតួច​​ដែល​បណ្ដាល​មក​ពី​ការ​ពាក់​Contact Lenses ​ក៏​អាច​បង្ក​ជា​ការ​ឆ្លង​មេរោគ​ និង​ដំបៅ​កញ្ចក់​ភ្នែក​បាន​ដែរ​។ ជា​ទូ​ទៅ​ អ្នក​ដែល​ពាក់Contact Lenses ​​ហួស​កាល​បរិច្ឆេទ​ប្រើប្រាស់​ ឬ​ប្រើប្រាស់​ជា​រៀងរាល់​ថ្ងៃ​ក្នុង​​រយៈពេល​យូរ​ ក៏​មាន​ហានិភ័យ​ខ្ពស់​​នៃ​ការ​ឆ្លង​មេរោគ​លើ​កញ្ចក់​ភ្នែក​នេះ​ដែរ​​។ ២. ភ្នែក​ក្រហម មូលហេតុ​​នៃ​​ភ្នែក​ក្រហម​អាច​​បណ្ដាល​មក​ពី​​ការ​គេង​មិន​គ្រប់គ្រាន់​ ធ្វើការ​យូរ​ពេក​ ឬ​ប៉ះពាល់​នឹង​ខ្យល់​ ឬ​ពន្លឺព្រះអាទិត្យ​។​ ក្នុង​ករណី​ដែល​យើង​កើត​មាន​បញ្ហា​ភ្នែក​ក្រហម​ដោយ​មិន​មាន​មូលហេតុ​ វា​អាច​ជា​​បញ្ជាក់​ពី​ជំងឺ​​ផ្សេងៗ​ ដូចជា​​​ជំងឺ​ទឹក​ដក់​បាត​ភ្នែក  កើនឡើងសម្ពាធ​​នៅ​ក្នុង​លលាដ៍​ក្បាល​ឡើង​ ​និង​ជំងឺ​ទឹក​នោម​ផ្អែម​។ ៣. រង្វង់​មូល​ពណ៌​ស​នៅ​ជុំវិញ​ប្រស្រី​ភ្នែក ភាគ​ច្រើន​ វា​អាច​ជា​សញ្ញា​នៃ​ភាព​ចាស់​ ដែល​យើង​មិន​ចាំបាច់​ព្រួយបារម្ភ​ឡើយ​។​ ប៉ុន្តែ​ ប្រសិនបើ​យើង​នៅ​វ័យ​ក្មេង​វិញ រង្វង់​មូល​ពណ៌​ស​នេះ​អាច​បញ្ជាក់​ពី​កម្រិត​កូលេស្តេរ៉ូល​ និងខ្លាញ់ទ្រីគ្លីសេរីតខ្ពស់​ ដែល​មាន​ន័យ​ថា​ យើង​កំពុង​តែ​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​កើត​ជំងឺ​​គាំង​បេះដូង​ ឬ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​។   ៤. ភ្នែក​ស្ងួត​ ចំណែក​ឯ​បញ្ហា​ភ្នែក​ស្ងួត​អាច​ធ្វើ​ឲ្យ​យើង​មាន​អាការៈ​រមាស់​​ភ្នែក​ និង​​ញី​ភ្នែក​ញឹកញាប់​ ដែល​​ទង្វើ​នេះ​នឹង​បំផ្លាញ​ស្បែក​នៅ​ជុំវិញ​ភ្នែក​ ​បង្ក​ជា​ស្នាម​ដក់​ក្រោម​​ត្របក​ភ្នែក​ និង​ស្នាម​ជ្រីវជ្រួញ។​ មូលហេតុ​ទូទៅ​នៃ​អាការៈ​​​រមាស់​ភ្នែក​ គឺ​បណ្ដាល​មក​ពី​អាលែកហ្ស៊ី​​តាម​រដូវ​កាល​។​ ​ ៥. ផ្នែក​ពណ៌​ស​នៃ​ភ្នែក​ប្រែ​ទៅ​​ជា​ពណ៌​​លឿង ​ភាគ​ច្រើន​ មូលហេតុ​នៃ​ការ​ប្រែ​ពណ៌​នេះ​​ គឺ​ដោយ​សារ​តែ​ការ​ថយ​ចុះ​មុខងារ​ថ្លើម​ និង​ថង់​ទឹក​ប្រមាត់​។​ […]


បញ្ហាភ្នែកផ្សេងទៀត

ចង់ឲ្យភ្នែកមានសុខភាពល្អ កុំរំលងការហាត់ប្រាណ

ការ​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​រាង​កាយ​យើង​មាន​សុខភាព​រឹង​មាំ និង​ជួយ​ឲ្យ​មាន​អារម្មណ៍​ល្អ​ប៉ុណ្ណោះ​ទេ តែ​ការ​សិក្សា​ថ្មីៗ​នេះ​បាន​រក​ឃើញ​ថា​ការ​ហាត់​ប្រាណ​បាន​ជួយ​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​ខ្សោយ​គំហើញ​នៅ​វ័យ​៥០​ឆ្នាំ ឬ​ចាស់​ជាង​នេះ​។ ដូចគ្នា​ដែរ ការ​ហាត់​ប្រាណ​ក៏​ជួយ​ឲ្យ​មនុស្ស​យើង​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​បេះដូង និង​ជំងឺ​ទឹក​នោម​ផ្អែម ដែល​ជំងឺ​ទាំង​នេះ​សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​ភ្នែក​មាន​បញ្ហា​ដែរ​។​ ១. ហាត់​ប្រាណ​ជួយ​ដល់​សុខភាព​សរសៃឈាម​ក្នុង​ភ្នែក​ ការ​សិក្សា​​មួយ​ធ្វើ​ឡើង​លើ​សត្វ​កណ្ដុរ ដោយ​កណ្ដុរ​មួយ​ក្រុម​ត្រូវ​អ្នក​ស្រាវ​ជ្រាវ​ដាក់​​នៅ​លើ​ម៉ាស៊ីន​រត់ និង​មួយ​ក្រុម​ទៀត​ឲ្យ​នៅ​ស្ងៀម​ធម្មតា​។ បួន​សប្ដាហ៍​ក្រោយ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ពិនិត្យ​លើ​ភ្នែក​របស់​កណ្ដុរ​ទាំង​ពីរ​ក្រុម​។ ក្រោយ​ការ​ពិនិត្យ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​កណ្ដុរ​ដែល​បាន​រត់​លើ​ម៉ាស៊ីន​ហាត់​ប្រាណ​ជា​ប្រចាំ មាន​ការ​ខូច​ខាត​ភ្នែក​ដល់ទៅ​៤៥​ភាគ​រយ​ទាប​ជាង​​កណ្ដុរ​ដែល​មិន​ធ្វើ​សកម្មភាព​រាង​កាយ​។ ការ​សិក្សា​បាន​លើក​ឡើ​ង​ការ​ការ​ហាត់​ប្រាណ​បាន​ជួយ​ដល់​ភាព​ធន់​របស់​ភ្នែក​។ ការ​ហាត់​ប្រាណ​អាច​ប្រឆាំង​នឹង​ការ​លូត​លាស់​ខុស​ធម្មតា​របស់​សរសៃឈាម​ ដែល​កើត​ឡើង​ក្នុង​ភ្នែក​ដូច​ជាខូចសរសៃឈាមក្នងបាតភ្នែក ខូចបាតភ្នែក  ​ខូចសរសៃឈាមបាតភ្នែកដោយសារទឹកនោមផ្អែមនិង​ជំងឺ​ទឹក​ដក់​​បាត​ភ្នែក​។ ២. ហាត់​ប្រាណ​ជួយ​សុខភាព​ភ្នែក​ អ្នក​វិទ្យាសាស្រ្ត​កំពុង​សិក្សា​បន្ថែម​ទៀត ថា​ហេតុ​អ្វី​បានជា​ការ​ធ្វើ​លំហាត់​ប្រាណ​អាច​ការ​ពារ​ភ្នែក​របស់​មនុស្ស​យើង​បាន​។ របក​គំហើញ​ថ្មីៗ​អាច​នឹង​ដោះ​ស្រាយ​បញ្ហា​ព្យា​បាល​ភ្នែក​​ជា​ច្រើន​ផ្សេង​ទៀត​។ ប៉ុន្តែ​ពេល​នេះ អ្វី​ដែល​អ្នក​វិទ្យាសាស្រ្ដ​បាន​ដឹង​ច្បាស់​គឺ​ថា​ការ​ធ្វើ​លំហាត់​ប្រាណ​បាន​ជួយ​កាត់​បន្ថយ​បញ្ហា​ភ្នែក​។ បើ​សិន​ជា​យើង​កំពុង​មាន​បញ្ហា​ភ្នែក ការ​ហាត់​ប្រាណ​នឹង​ជួយ​ឲ្យ​ស្ថាន​ភាព​ជំងឺ​ប្រសើរ​ឡើង​។ ការ​សិក្សា​បាន​រក​ឃើញ​ថា​អ្ន​ក​ធ្វើ​លំហាត់​ប្រាណ​កម្រិត​មធ្យម​​មានការ​វិវត្ត​​កើត​ជំងឺ​ទឹក​ដក់​បាត​ភ្នែក​២៥​ភាគ​រយ​តិច​ជាង​អ្នក​មិន​ហាត់​ប្រាណ​។ ការ​ធ្វើ​លំហាត់​ប្រាណ​ក៏​ជួយ​ដល់​ការ​គ្រប់​គ្រង​ជំងឺ​ទឹកនោម​ផ្អែម សម្ពាធ​ឈាម​ខ្ពស់ និង​កូលេស្តេរ៉ូល​ខ្ពស់​។ ជំងឺ​ទាំង​នេះ អាច​ធ្វើ​ឲ្យ​ភ្នែក ឬ​គំហើញ​របស់​យើង​មាន​បញ្ហា​។ ដូច​នេះ ការ​ហាត់​ប្រាណ​បាន​ជា​ប្រចាំ​នឹង​ជួយ​យើង​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​ភ្នែក​ដោយ​សារ​បញ្ហា​សុខភាព​ទាំង​នេះ​។ ៣. គួរ​ហាត់​ប្រាណ​កម្រិត​ណា? ការ​សិក្សា​ជា​ច្រើន​បាន​រក​ឃើញ​ និង​បាន​ណែនាំ​ថា​មនុស្ស​​យើង​ហាត់​ប្រាណ​កម្រិត​មធ្យម​មាន​ប្រយោជន៍​ល្អ​ចំពោះ​សុខភាព​។ អង្គការ​សុខភាព​ពិភព​លោក និង​CDC អាមេរិក​បាន​ណែ​ឲ្យ​យើង​ហាត់​ប្រាណ​ដូច​ជា​ដើរ ជិះកង់ ហែលទឹក រាំ ឬ​រត់​ត្រឹកៗ​ឲ្យ​បាន​៣០​នាទី​ក្នុង​មួយ​ថ្ងៃ ឬ​ប្រហែល​១៥០​នាទី​ក្នុង​មួយ​សប្ដាហ៍​​។ ការ​ហាត់​ប្រាណ​ជា​ប្រចាំ​នឹង​ជួយ​ឲ្យ​សុខភាព​រាង​កាយ និង​ភ្នែក​យើង​មាន​សុខភាព​ល្អ​។


បញ្ហាភ្នែកផ្សេងទៀត

សាកល្បងតិចនិកនេះ ដោះស្រាយបញ្ហាស្ពឹកភ្នែកពេលកំពុងធ្វើការ

បញ្ហា​ស្ពឹក​ភ្នែក កើត​ឡើង​នៅ​ពេល​ដែល​យើង​ខំ​ប្រឹង​សម្លឹង​ធ្វើ​ការ​ដោយ​សម្លឹង​មើល​អេក្រង់​កុំព្យូទ័រ ឬ​ទូរស័ព្ទ អាន​សៀវភៅ​ក្នុង​រយៈ​ពេល​យូរ។ បញ្ហា​ស្ពឹក​ភ្នែក​នេះ ជា​បញ្ហា​ទូទៅ​មួយ​ដែល​គ្នា​យើង​ក្នុង​យុគ​សម័យ​បច្ចេកវិទ្យា​ជឿន​លឿន​នេះ ងាយ​នឹង​ប្រឈម ដោយ​សារ​គ្រឿង​អេឡិចត្រូនិច​ដ៏​សម្បូរ​បែប។ ប៉ុន្តែ កុំ​បារម្ភ! វិធី​ជួយ​សម្រួល​ភ្នែក​កុំ​ឲ្យ​ស្ពឹក​ក្រោយ​សម្លឹង​កុំព្យូទ័រ​ធ្វើការ​យូរ ឬ​លេង​ Facebook មើល​ Youtube ច្រើន​ទេ​ គ្នា​យើង​អាច​ចាប់​ផ្ដើម​ធ្វើ​ភ្លាម​ៗ​ក្រោយ​អាន​អត្ថបទ​នេះ​ចប់ ឬ​អាន​បណ្ដើរ ធ្វើ​បណ្ដើរ​ក៏​បាន៖ ១.ធ្មេច​ភ្នែក- គ្នា​យើង​ខ្លះ​ពេល​ផ្ដោត​អារម្មណ៍​ធ្វើ​ការ​ខ្លាំង​ពេក​ទៅ មិន​សូវ​បាន​ធ្មេញ​ភ្នែក​ទេ ដែល​ជា​បញ្ហា​អាច​បណ្ដាល​ឲ្យ​ភ្នែក​ស្ងួត។ យើង​ត្រូវ​ដឹង​ថា​ការ​ធ្មេច​ភ្នែក​ជួយ​ឲ្យ​បង្កើត​ទឹក​ភ្នែក​ដែល​ផ្ដល់​សំណើម និង​ធ្វើ​ឲ្យ​ភ្នែក​យើង​ស្រស់​ថ្លា។ ត្រូវ​ធ្មេច​ភ្នែក​ខ្លួន​ឯង​រាល់ ៤៤ វិនាទី​ម្ដង ដើម្បី​ជួយ​ឲ្យ​ភ្នែក​មាន​សំណើម​គ្រប់​គ្រាន់ មិន​ក្ដៅ មិន​ក្រហាយ។ ២.សម្រាក​ភ្នែក- ការ​ដែល​យើង​ខំ​ធ្វើ​ការងារ​ជា​រឿង​ល្អ តែ​ការ​ដែល​សម្លឹង​អេក្រង់​យូរ​ពេក​មិន​មែន​ជា​រឿង​ល្អ​សម្រាប់​ភ្នែក​យើង​ទេ។ ​យើង​គួរ​សម្រាក​ភ្នែក​បន្តិច ទម្រេត​ខ្លួន​លើ​កៅអី​ផ្អែក ហើយ​បិទ​ភ្នែក ហើយ​គ្រលៀស​ភ្នែក​ឆ្វេង​ស្ដាំៗ​ជា​រង្វង់។ ធ្វើ​របៀប​នេះ ម្ដង​ទៅ ២ ដង​រាល់​ម៉ោង ដើម្បី​ម៉ាស្សា​គ្រាប់​ភ្នែក​ឲ្យ​បាន​សម្រាក ផ្ដល់​សំណើម និង​កាត់​បន្ថយ​សម្ពាធ​សាច់​ដុំ​ភ្នែក។ ៣.បន្ថយ​ពន្លឺ​អេក្រង់- សារេ​ពន្លឺ​អេក្រង់​ឲ្យ​ភ្នែក​យើង​ទទួល​យក​បាន។ កុំ​ទម្លាប់​បើក​ពន្លឺ​ភ្លឺ​ខ្លាំង​ពេក បើ​មិន​នៅ​កណ្ដាល​វាល (ក្រោម​ពន្លឺ​ថ្ងៃ)។ ៤.កំណត់​ម៉ោង​មើល​អេក្រង់- វិធី​នេះ​អាច​រំលឹក​យើង​ឲ្យ​សម្រាក​ពី​ការ​សម្លឹង​អេក្រង់​បន្តិច សឹម​បន្ត​ការងារ​ទៀត ហើយ​វា​ក៏​សំខាន់​ដែរ​សម្រាប់​ក្មេង​តូចៗ​ដែល​ចូល​ចិត្ត​មើល​តុក្កតា​យូរៗ។ យើង​អាច​កំណត់​ម៉ោង​នៅ​លើ​កុំព្យូទ័រ ឬ​ទូរស័ព្ទ​ដោយ​រាល់​៤០-៦០​នាទី/ម្ដង សម្រាក​ភ្នែក​៣-៥នាទី។ល។ ៥.ងើបចេញ- ទោះ​ជា​អារម្មណ៍​នៅ​នឹង​ការងារ ឬ​វីដេអូ​ក្នុង​អេក្រង់​ក៏​ដោយ ក៏​ត្រូវ​ងើប​ចេញ​ពី​តុ ឬ​ដើរ​ចេញ​ពី​អេក្រង់​ទៅ​រក​ទឹក […]


បញ្ហាភ្នែកផ្សេងទៀត

មិនមែនតែទារកជួបបញ្ហាស្ទះរន្ធទឹកភ្នែក ចាស់ៗក៏កើតដូចគ្នា តែមូលហេតុផ្សេងគ្នា

ស្ទះ​រន្ធ​ទឹកភ្នែក ជា​ជំងឺ​បណ្ដាល​ឲ្យ​កុមារ​មាន​បញ្ហា​នេះ​ហូរ​ទឹកភ្នែក​ច្រើន ឬភ្នែក​សើម​រហូត​ខុស​ប្រក្រតី។ រន្ធ​ទឹកភ្នែក ជា​បំពង់​តូច​​មួយ​ត​ភ្ជាប់​ពី​ផ្នែក​ខាង​ក្នុង​ត្របកភ្នែក ទៅ​ផ្នែក​ខាង​ក្នុង​ច្រមុះ។ ជំងឺ​ស្ទះ​រន្ធ​ទឹកភ្នែក មាន​មក​ពី​កំណើត ហើយ​ច្រើន​កើត​លើ​ក្មេង​​តូច​ៗ តែ​វេជ្ជបណ្ឌិត សូ សំណាង បាន​បន្ត​ថា​មនុស្ស​ធំ​ពេញ​វ័យ និង​ចាស់​ក៏​អាច​កើត​ដូច​គ្នា ឯមូលហេតុ​វិញផ្សេង​គ្នា។ ចំពោះ​ទារកវេជ្ជបណ្ឌិត​ឯកទេសទូទៅ ថាជំងឺ​នេះ​​បណ្ដាល​មកពី​ស្ទះ​ប្រព័ន្ធ​បង្ហូរ​ទឹកភ្នែក ហើយ​ការ​ស្ទះ​នេះ​ច្រើន​តែ​នៅ​ផ្នែក​ចុង​នៃ Valve Hasner។ ជា​ធម្មតា​ភ្នែក​យើង​មាន​ក្រពេញ​បញ្ចេញ​ទឹកភ្នែក​នៅ​លើ​ត្របក​ភ្នែក ហើយ​ភ្នែក​យើង​គឺ​បើក​បិទ​ៗ ធ្វើឲ្យ​ស្ងួត ដូចនេះ​វា​ត្រូវការ​ទឹក​ដើម្បី​ផ្សើម ដូចនេះ​ហើយ​ទឹកភ្នែក​ត្រូវ​បង្ហូរ​មក​កន្លែង​គល់​ចិញ្ចើម និង​ច្រមុះ ហើយ​វា​ហូរ​តាម​ហ្នឹង​​ចុះ​ទៅ​ច្រមុះ។ ដូចនេះ​ពេល​ស្ទះ គឺ​វា​ស្ទះ​នៅ​កន្លែង​គល់​ភ្នែក​ជាមួយ​ច្រមុះ ដែល​បង្ក​ឲ្យ​សើម​រហូត​តែម្ដង។ ទារក​ខ្លះ​អាច​កើត​មាន​ជំងឺ​បែប​នេះ​នៅ​ភ្នែក​មួយ​ចំហៀង ឬ​ទាំង​សងខាង ហើយ​រោគសញ្ញា​មាន​ដូចជា ទឹក​ភ្នែក​ហូរ​ស្អិត ពពៀក​អាចម៍ភ្នែក​បើក​ពុំ​រួច ឬ​ហូរ​ទឹកភ្នែក​ជាប់​រហូត។ តែ​ជំងឺ​នេះ​អាច​ជា​ទៅ​វិញ​អាយុ ៦ ខែ ឬ​១ ឆ្នាំ ដោយ​មិន​ប៉ះពាល់​អាយុ​ជីវិត។ ចំពោះ​ការ​ព្យាបាល ប្រសិនបើ​ម៉ាក់​ៗ​ណា​ឧស្សាហ៍ កូន​អាច​ជា​វិញ​ក្នុង​រយៈពេល ១ ខែ ក្រោយ​​ម៉ាស្សា ដោយ​យក​ចង្អុល​កូន​ដៃ​មក​ឈ្លី​នៅ​តាម​គល់​ភ្នែក ហើយ​អូស​ចុះ​មក​ក្រោម​តាម​បំពង់​បង្ហូរ​ទឹកភ្នែក និង​ការ​ប្រើ​ថ្នាំ​ដាក់​ភ្នែក។ តែ​មុន​ធ្វើ​ត្រូវ​ប្រាកដ​ចិត្ត​ថា ដៃ​ស្អាត និង​គ្មាន​ក្រចក ទើប​មិន​បង្ក​គ្រោះថ្នាក់​រឹតតែ​ខ្លាំង​ចំពោះ​កូន។ រីឯមនុស្ស​ធំ​ដែល​មានបញ្ហា​ស្ទះ​រន្ធ​ទឹក​ភ្នែក​ លោក​បញ្ជាក់​ថាអាច​បណ្ដាល​មក​ពី​ការ​ប៉ះទង្គិច ការ​បង្ក​រោគ ឬ​មាន​ដុំ​សាច់។ […]


បញ្ហាភ្នែកផ្សេងទៀត

ឧស្សាហ៍ហើមភ្នែកពេលក្រោកពីគេង អាចមកពីបញ្ហា​ទាំងនេះ

គ្នាយើងមួយចំនួនមានធ្លាប់ឆ្ងល់អត់ ហេតុអីក្រោកពីគេង​ស្រាប់តែត្របកភ្នែកឡើងហើម? គេងគ្រប់គ្រាន់​ថែមទាំងមិនទាំងយំផង បែរជាហើមភ្នែកដែរ។ ពេលខ្លះ ទោះជាគេងគ្រប់គ្រាន់​ក៏បញ្ហានេះអាចកើតឡើងដូចគ្នា ដោយសារកត្តាមួយចំនួនយើងមិនធ្លាប់ចាប់អារម្មណ៍។ តើ​កត្តាទាំងនោះ​មានអ្វីខ្លះ? ១- ញ៉ាំប្រៃពេក រឿងដំបូងបង្អស់អាចធ្វើឲ្យហើមត្របកភ្នែក រង្វង់ភ្នែកយើងនៅពេលព្រឹក គឺដោយសារតែញ៉ាំរបស់ប្រៃពេក។ នៅពេលរបបអាហារយើងសម្បូរទៅដោយជាតិសូដ្យូម (ជាតិអំបិល)  រាងកាយរបស់យើងទំនងត្រូវរក្សាជាតិទឹកកាន់តែច្រើន។ នោះដោយសារ​មាន​អតុល្យភាព ​រវាងជាតិសូដ្យូម និងប៉ូតាស្យូមក្នុងជាលិកា ពេលដែលសូដ្យូមមានកម្រិតខ្ពស់ ជាតិទឹកក្នុងរាងកាយ នឹងបញ្ចេញដើម្បីទៅរំលាយជាតិសូដ្យូម កត្តានេះនឹងធ្វើឲ្យជាលិកាទាំងនោះហើមពេញទៅដោយជាតិទឹក។ បើភ្នែកឡើងហើមដោយសារការរក្សាជាតិទឹក និងញ៉ាំប្រៃខ្លាំង នៅពេលព្រឹកវានឹងប្រែទៅជាហើមខ្លាំងពិសេសដោយសារយើងមិនបានផឹកទឹកគ្រប់គ្រាន់នៅពេលយប់ ជាហេតុនាំឲ្យរាងកាយខ្សោះជាតិទឹកនៅពេលព្រឹក។ ហេតុនេះកុំញ៉ាំអាហារប្រៃពេក និងផឹកទឹកឲ្យបានគ្រប់គ្រាន់មុនពេលចូលគេង បើយើងឧស្សាហ៍ជួបបញ្ហាភ្នែកហើម​ខ្មៅនេះ។ អត្ថបទពាក់ព័ន្ធ៖ ចង់​ឲ្យ​ភ្នែក​ភ្លឺច្បាស់​ល្អ សាកល្បង​ញ៉ាំកំពូលអាហារ​ទាំង​នេះ អ្នកភ្នែកខ្សោយ ញ៉ាំអាហារទាំងនេះ អាចជួយបាន ២- អាលែកហ្ស៊ី ហេតុផលមួយទៀតនាំឲ្យភ្នែកឡើងហើមនៅពេលព្រឹក គឺទម្លាប់គេងរបស់យើង យើងខ្លួនឯងប្រហែលមានបញ្ហាអាលែកហ្ស៊ី បណ្តាលឲ្យរាងកាយផលិតអ័រម៉ូនហ៊ីស្តាមីនច្រើន ដែលបង្កឲ្យមានបញ្ហារលាក ឡើងកន្ទួល អុជៗក្រហមកើតឡើងបាន។ បើអុីចឹងមានទំនាក់ទំនងអ្វីជាមួយទម្លាប់គេងរបស់យើង? បើសិនជាយើងក្រោកពីគេង ភ្នែកឡើងហើម គ្នាយើងអាចនឹងអាលែកហ្ស៊ីជាមួយអ្វីមួយមានក្នុងបន្ទប់គេង ឬអាចមកពីកម្រាលពូក ស្រោមខ្នើយយើងទើបទិញប្រើ មានអ្វីមួយបង្កជាអាលែកហ្ស៊ីបាន។ មួយទៀត បើយើងគេងបើកបង្អួត ក៏អាចនាំឲ្យវត្ថុបង្កអាលែកហ្ស៊ីពីខាងក្រៅ មកប៉ះពាល់រាងកាយយើងដូចគ្នា។ ហេតុនេះ ព្យាយាមគេងបិទបង្អួចឲ្យបានត្រឹមត្រូវ ហើយបើឃើញថាបានផល​អាចប្រើកង្ហារ ឬម៉ាស៊ីនត្រជាក់​ជំនួយខ្យល់នៅពេលមានអារម្មណ៍ស្អុះស្អាប់។ អត្ថបទពាក់ព័ន្ធ៖ ផ្លែល្ពៅមានប្រយោជន៍ដល់បេះដូង ភ្នែក និងស្បែក […]


បញ្ហាភ្នែកផ្សេងទៀត

Orbital fracture (ការបាក់​ឆ្អឹង​ប្រឡង់​ភ្នែក )

និយមន័យ ១- អ្វីជាការបាក់ឆ្អឹងប្រឡង់ភ្នែក? ការ​បាក់​ឆ្អឹងប្រឡង់ភ្នែគគឺ​ជា​ការ​របួស​បាក់​ឆ្អឹង​រង្វង់​ភ្នែក។ បាក់​ឆ្អឹងប្រឡង់ភ្នែកមាន​បី​ប្រភេទ​នៃ​ការ​បាក់​ឆ្អឹង​អាច​កើត​មាន៖ បាក់​គែម​ប្រឡង់ភ្នែកដែល​កើត​នៅ​គែម​ខាង​ក្រៅ​នៃ​រង្វង់​ភ្នែក។ ការ​បាក់​ខ្ទាំ កើត​ឡើង​ដោយ​គែម​ឆ្អឹង​នៅ​ល្អ​ ប៉ុន្តែ​បាក់​ឆ្អឹង​តូច​ៗ​នៃ​កម្រាល​ប្រឡោះ​ភ្នែក។ ការ​បាក់​ឆ្អឹង​អាច​ធ្វើ​ឲ្យ​ចាក់​សង្កត់​សាច់ដុំ​ភ្នែក​និង​សរីរាង្គ​នៅ​ជិត​នោះ ដែល​មាន​តួនាទី​ការពារ​គ្រាប់​ភ្នែក​មិន​ឲ្យ​ធ្វើ​ចលនា​នៅ​ក្នង​ប្រលោះ​ភ្នែក​ដោយ​សេរី។ ការ​បុក​ផ្ទាល់​លើ​ឆ្អឹង​កម្រាល គឺ​ការ​បាក់​គែម​ឆ្អឹង​ដែល​ចូល​ទៅ​ដល់​កម្រាល។ ២- ការបាក់ឆ្អឹងប្រឡង់ភ្នែកមានច្រើនទេ? បុរស​គឺ​កើត​ជំងឺ​នេះច្រើន​​ជាង​ស្រ្តី​៤​ដង គប្បី​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​បន្ថែម។ រោគសញ្ញា ១- វាមានរោគសញ្ញាការបាក់ប្រឡង់​ភ្នែក​មាន​អ្វីខ្លះ? រោគ​សញ្ញា​ទួ​ទៅ​មាន​ដូច​ជា៖ ស្រវាំង​ភ្នែក គំហើញ​ថយ​ចុះឬ​មើល​បែក​ជា​ពីរ ថយ​ចុះ​សមត្ថភាព​ក្នុង​ការ​ងាក​មើល​ទៅ​ឆ្វេង ទៅ​ស្តាំ ឡើង​លើ ចុះ​ក្រោម ភ្នែក​ខ្មៅ និង​ខៀវ ហើម​ថ្ងាស និង​ថ្ពាល់ ថ្ពាល់​ស្មើ ឈឺ​ថ្ពាល់​នៅ​ពេល​ហា​មាត់ គ្រាប់​ភ្នែក​អាច​ហើម ឬ​រូង ស្ពឹក​មុខ​នៅ​កន្លែង​របួស ស្បែក​ធូរ​នៅ​ក្រោម​ភ្នែក ឈាម​នៅ​ក្នុង​ភ្នែក​ផ្នែក​ពណ៌​ស វា​អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត ក្រៅ​ពី​ខាង​លើ​នេះ។ ប្រសិន​បើ​អ្នក​ព្រួយ​បារម្ភ គប្បី​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ។ អត្ថបទពាក់ព័ន្ធ៖ មានរបួសភ្នែក កុំចេះតែប្រើថ្នាំផ្តេសផ្តាស ប្រយ័ត្នកាន់តែធ្ងន់ធ្ងរ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ២- ពេលណាគួរជួបគ្រូពេទ្យ? ប្រសិន​បើ​គ្នា​យើងណា​មាន​រោគ​សញ្ញា​ដូច​ខាង​លើ ឬ​មាន​សំនួរ​ផ្សេងៗ គប្បី​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ។ មនុស្ស​ម្នាក់​ៗអាច​មាន​រោគ​សញ្ញា​ខុស​គ្នា។ វា​ជា​ការ​ប្រសើរ​បើ​យើងទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ដើម្បី​រក​ការ​ព្យាបាល​ល្អ​បំផុត។ មូលហេតុ មូលហេតុអ្វីធ្វើឲ្យមានការបាក់ឆ្អឹងប្រឡង់ភ្នែក? ការ​បាក់​ឆ្អឹង​ប្រឡង់ភ្នែក​អាច​បណ្តាល​មក​ពី​ការ​បុក​ខ្ទាំ​ប៉ះ​ប្រឡោះ​ភ្នែក​ដូច​ជា​ដុំ​ថ្ម បាល់ ញញួរ ឬ​កណ្តាប់​ដៃ ហើយ​វា​ក៏​អាច​កើត​ពេល​មានពី​​គ្រោះ​ថ្នាក់​ចរាចរ​ណ៍​ដោយបុក​ជារថយន្ត​ជាដើម។ កត្តាប្រឈម អ្វីជាកត្តាប្រឈមសម្រាប់ការបាក់ឆ្អឹងប្រឡង់ភ្នែក? គប្បី​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ពីពត៌មាន​បន្ថែម។ រោគវិនិច្ឆ័យ និងការព្យាបាល ព័ត៌មាន​នេះ​មិន​អាច​យក​ទៅ​ប្រើ​ប្រាស់​គ្រប់​ជំងឺ​នោះ​ទេ​។ ជាការល្អ​យើង​​គួរ​តែ​ពិ​ភាក្សា ជាមួយ​គ្រូ​ពេទ្យ​ឬឱសថការី ​មុន​ពេល​ប្រើ​ប្រាស់ថ្នាំនេះ។ ១- រោគវិនិច្ឆ័យការ​បាក់ប្រឡង់ភ្នែក​ត្រូវធ្វើដូចម្តេច? ការ​វាយ​តម្លៃ​អ្នក​ជំងឺ​ដែល​សង្ស័យ​ថា​បាក់​ឆ្អឹង​គួរ​តែ​មាន​ការ​ថត​កាំ​រស្មី តេស្ត​ចលនា តេស្ត​គំហើញ​និង​វាស់​ភ្នែក។ […]


បញ្ហាភ្នែកផ្សេងទៀត

ធ្លាប់ឆ្ងល់អត់? ម៉េចបានទឹកភ្នែកមាន​ជាតិប្រៃ?

គ្នាយើង​ប្រហែល​សុទ្ធតែ​ធ្លាប់យំ ឬសម្រក់​ទឹកភ្នែក ហើយ​នៅពេល​វាហូរ​ចូលមាត់ យើង​ដឹងថាវាមាន​ជាតិប្រៃ។ តើសារធាតុ​អ្វីខ្លះដែល​បណ្ដាល​ឲ្យ​ទឹកភ្នែក​មាន​ជាតិប្រៃ? តាមពិត ទឹកភ្នែក​​យើង ភាគច្រើនកើតឡើង​ពី​ទឹកដែល​មាន​នៅ​ក្នុង​រាងកាយ​ ដោយ​ទឹកទាំងនេះមាន​ផ្ទុក​ប្រេង​ប្រៃ (អេឡិចត្រូលីត)។ បើតាម​វិទ្យាស្ថាន NEI របស់​អាមេរិក បញ្ជាក់​ថា ទឹកភ្នែក​កើតឡើង​ដោយសារ ទឹក ទឹករំអិល (Mucus) និង​ប្រូតេអ៊ីនជាង ១.៥០០ ​ប្រភេទ​ផ្សេងគ្នា។ ១. ទឹកភ្នែកកើតចេញពីណា? ទឹកភ្នែកផលិត​ដោយក្រពេញដែល​ស្ថិតនៅ​លើ​គ្រាប់ភ្នែក និង​ក្រោម​ត្របកភ្នែក ដោយ​វាបញ្ចេញ​មក​លើ​ផ្ទៃ​​ភ្នែក​​យើង។ តែទឹកភ្នែក​ខ្លះទៀតហូរចេញ​តាម​បំពង់ទឹកភ្នែក ដែល​ជាប្រហោង​តូចៗនៅជិត​ចុង​ត្របកភ្នែក។ ដោយ​ចេញពី​ទីនោះ ទឹកភ្នែក​ហូរ​ទៅកាន់​ច្រមុះ​។ បើតាម​បណ្ឌិតសភា​ផ្នែក​ជំងឺភ្នែក​របស់​អាមេរិក មនុស្សម្នាក់អាច​ផលិត​ទឹកភ្នែកពី ៥០-១០០ ​លីត្រ/ឆ្នាំ។ អត្ថបទពាក់ព័ន្ធ៖ ទឹកភ្នែក មានអាថ៌កំបាំងច្រើន គ្រប់គ្នាគួរដឹង សម្ពាធការងារ មនុស្ស ៤៥% សារភាពថា ធ្លាប់សម្រក់ទឹកភ្នែក ២. ប្រភេទ​ទឹកភ្នែក ទឹកភ្នែក​ត្រូវបាន​បែងចែក​ជា ៣ ​ប្រភេទ​សំខាន់ៗ៖ ទឹកភ្នែក Basal Tears ស្ថិតនៅ​ក្នុងភ្នែក​​យើង​គ្រប់ពេល​ទាំង​អស់ ដើម្បី​រំអិល ការពារ និង​ចិញ្ចឹមកញ្ចក់ភ្នែក (Cornea)។ ទឹកភ្នែក Reflex Tears ផលិត​ឡើង​ពេល​ភ្នែក​យើង​រមាស់ ដែល​បណ្ដាល​មកពី​ផ្សែង […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ