បញ្ហាភ្នែកផ្សេងទៀត

បញ្ហាភ្នែកផ្សេងទៀត – ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​បញ្ហា​ ឬ​ជា​ជំងឺ​​ភ្នែក ​មើល​មិន​ច្បាស់​ ​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

បញ្ហាភ្នែកផ្សេងទៀត

បើមិនចង់មើលលែងឃើញរៀងរហូត កុំចេះតែពាក់ Lens ផ្តេសផ្តាស!

គ្នា​យើង​ដឹង​អត់​ថា ការ​ពាក់​ Lens អាច​បង្ក​ហានិភ័យ​ធ្ងន់ធ្ងរ​ជា​ច្រើន​ដល់​ភ្នែក​ រួម​ទាំង​ការ​បង្ក​រោគ​នៅ​ភ្នែក និង​ដំបៅកញ្ចក់​ភ្នែក។ បញ្ហា​ទូទៅ​ទាំង​នេះ វិវត្តន៍​ឆាប់​រហ័ស​ណាស់​ ហើយ​ក្នុង​ករណី​កម្រ​ខ្លះ ក៏​អាច​បណ្តាល​ឲ្យ​យើង​ពិការ​ភ្នែក​មួយ​ជីវិត​ថែម​ទៀត​ផង។ ពិត​ណាស់​ថា​ យើង​មិន​អាច​កំណត់​បាន​ពី​បញ្ហា​ធ្ងន់ធ្ងរ​ផ្សេង​ៗ ដែល​កើត​ឡើង​នៅ​ពេល​ដែល​យើង​ពាក់​ Lens នោះ​ទេ លើក​លែង​តែ​មាន​ការ​ពិនិត្យ​ពី​គ្រូពេទ្យ​ឯក​ទេស​ភ្នែក​ផ្ទាល់។ អ៊ឹចឹង​ហើយ​! ក្នុង​ករណី​ដែល​គ្នា​យើង​មាន​រោគសញ្ញា​មួយ​ចំនួន​នៃ​ការ​រលាក​ ឬ​ការ​បង្ក​រោគ​នៅ​ភ្នែក យើង​គប្បី​៖ ដោះ​ Lens ចេញ​ភ្លាម​ៗ ពិនិត្យ​ភ្នែក​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ គួរ​ទុក ​Lens ​នោះ ដើម្បី​បង្ហាញ​គ្រូពេទ្យ​ឯកទេស​ភ្នែក ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​កំណត់​ពី​មូលហេតុ​នៃ​រោគសញ្ញា។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! រោគសញ្ញា​នៃ​ការ​រលាក​ ឬ​បង្ក​រោគ​នៃ​​ភ្នែក មិន​ស្រួល​ក្នុង​ភ្នែក ហូរ​ទឹក​ភ្នែក រំញោច​នឹង​ពន្លឺ រមាស់​ ឬ​ក្រហាយ​ភ្នែក ភ្នែក​ក្រហម ព្រឹល​ភ្នែក ហើម​ភ្នែក [embed-health-tool-bmr] ធ្វើ​ម៉េច​ទើប​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​បង្ក​រោគ​នៅ​ភ្នែក​​ពេល​ត្រូវ​ពាក់​ Lens? សម្អាត និង​សម្លាប់​មេរោគ​នៃ ​Lens ឲ្យ​បាន​ត្រឹមត្រូវ បោះ​ចោល​ទឹក​សូលុយស្យុង​លាង​Lens បន្ទាប់​ពី​ប្រើប្រាស់​រួច ផ្លាស់ប្តូរ​ប្រអប់​ដាក់​Lens រៀង​រាល់​៣​ខែ​ម្តង ឬ​ធ្វើ​តាម​ការ​ណែនាំ​ពី​​គ្រូពេទ្យ​ឯកទេស​ភ្នែក។ ចំណុចសំខាន់ ការ​ពាក់​ Lens អាច​បង្ក​ហានិភ័យ​ធ្ងន់ធ្ងរ​ជា​ច្រើន​ដល់​ភ្នែក​ រួម​ទាំង​ការ​បង្ក​រោគ​នៅ​ភ្នែក […]

ស្វែងរក បញ្ហាភ្នែកផ្សេងទៀត

បញ្ហាភ្នែកផ្សេងទៀត

ធ្លាប់ឆ្ងល់អត់? ម៉េចបានទឹកភ្នែកមាន​ជាតិប្រៃ?

គ្នាយើង​ប្រហែល​សុទ្ធតែ​ធ្លាប់យំ ឬសម្រក់​ទឹកភ្នែក ហើយ​នៅពេល​វាហូរ​ចូលមាត់ យើង​ដឹងថាវាមាន​ជាតិប្រៃ។ តើសារធាតុ​អ្វីខ្លះដែល​បណ្ដាល​ឲ្យ​ទឹកភ្នែក​មាន​ជាតិប្រៃ? តាមពិត ទឹកភ្នែក​​យើង ភាគច្រើនកើតឡើង​ពី​ទឹកដែល​មាន​នៅ​ក្នុង​រាងកាយ​ ដោយ​ទឹកទាំងនេះមាន​ផ្ទុក​ប្រេង​ប្រៃ (អេឡិចត្រូលីត)។ បើតាម​វិទ្យាស្ថាន NEI របស់​អាមេរិក បញ្ជាក់​ថា ទឹកភ្នែក​កើតឡើង​ដោយសារ ទឹក ទឹករំអិល (Mucus) និង​ប្រូតេអ៊ីនជាង ១.៥០០ ​ប្រភេទ​ផ្សេងគ្នា។ ១. ទឹកភ្នែកកើតចេញពីណា? ទឹកភ្នែកផលិត​ដោយក្រពេញដែល​ស្ថិតនៅ​លើ​គ្រាប់ភ្នែក និង​ក្រោម​ត្របកភ្នែក ដោយ​វាបញ្ចេញ​មក​លើ​ផ្ទៃ​​ភ្នែក​​យើង។ តែទឹកភ្នែក​ខ្លះទៀតហូរចេញ​តាម​បំពង់ទឹកភ្នែក ដែល​ជាប្រហោង​តូចៗនៅជិត​ចុង​ត្របកភ្នែក។ ដោយ​ចេញពី​ទីនោះ ទឹកភ្នែក​ហូរ​ទៅកាន់​ច្រមុះ​។ បើតាម​បណ្ឌិតសភា​ផ្នែក​ជំងឺភ្នែក​របស់​អាមេរិក មនុស្សម្នាក់អាច​ផលិត​ទឹកភ្នែកពី ៥០-១០០ ​លីត្រ/ឆ្នាំ។ អត្ថបទពាក់ព័ន្ធ៖ ទឹកភ្នែក មានអាថ៌កំបាំងច្រើន គ្រប់គ្នាគួរដឹង សម្ពាធការងារ មនុស្ស ៤៥% សារភាពថា ធ្លាប់សម្រក់ទឹកភ្នែក ២. ប្រភេទ​ទឹកភ្នែក ទឹកភ្នែក​ត្រូវបាន​បែងចែក​ជា ៣ ​ប្រភេទ​សំខាន់ៗ៖ ទឹកភ្នែក Basal Tears ស្ថិតនៅ​ក្នុងភ្នែក​​យើង​គ្រប់ពេល​ទាំង​អស់ ដើម្បី​រំអិល ការពារ និង​ចិញ្ចឹមកញ្ចក់ភ្នែក (Cornea)។ ទឹកភ្នែក Reflex Tears ផលិត​ឡើង​ពេល​ភ្នែក​យើង​រមាស់ ដែល​បណ្ដាល​មកពី​ផ្សែង […]


បញ្ហាភ្នែកផ្សេងទៀត

មានបញ្ហាទាំងនេះ ទើបភ្នែកមើលលែងសូវឃើញដូចមុន

ក្រៅ​កត្តា​អាយុ​កាន់​តែ​​ចាស់​ទៅ នៅ​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ទៀត​ដែល​ធ្វើ​ឲ្យ​ភ្នែក​យើង​ចុះ​ខ្សោយ​ទៅ ឬ​អាច​មើល​លែង​ឃើញ​តែ​ម្តង។ បើ​តាម​អង្គការ​សុខភាព​ពិភព​លោក (WHO) បញ្ហា ឬ​ជំងឺ​ភ្នែក​ដែល​បាន​រៀប​រាប់​ខាងក្រោម​នេះ ធ្វើ​ឲ្យ​ភ្នែក​យើង​មើល​លែង​សូវ​ឃើញ។ ១- ឡើង​បាយភ្នែក៖ ជា​ជំងឺ​ដែល​កើត​នៅ​លើ​កែវ​ភ្នែក ស្ថិត​នៅ​ក្រោយ​កូន​ក្រមុំ ដោយ​កែវ​ភ្នែក​ដែល​មាន​ភាព​ថ្លា​ច្បាស់ បែរ​ជា​ស្រអាប់ ឬ​ឡើង​ពណ៌​ស បណ្តាល​ឲ្យ​ពន្លឺ និង​រូបភាព​មិន​អាច​ឆ្លង​កាត់​ទៅ​ចំ​កន្លែង​ចាប់​រូបភាព​នៅ​បាតភ្នែក​បាន ធ្វើ​ឲ្យ​មើល​មិន​ច្បាស់។ ២- ទឹក​ដក់​ក្នុង​ភ្នែក៖ កើត​ឡើង​ពេល​សម្ពាធ​ទឹក​កើន​ឡើង​នៅ​ក្នុង​ភ្នែក ហើយ​ទឹក​នោះ​ហូរ​ចេញ​មក​ក្រៅ​មិន​បាន ធ្វើ​ឲ្យ​សរសៃ​ឈាម និង​សរសៃ​ប្រសាទ​ភ្នែក​ខូច អាច​ឈាន​ទៅ​ពិការ​ភ្នែក។ ៣- ដុះ​កន្ទុយ​ថ្លែន៖ ដុះ​កន្ទុយ​ថ្លែន ​ជា​ប្រភេទ​ជំងឺ​ដែល​កើត​មាន​នៅ​លើ​​ភ្នាស​ស​នៃ​ភ្នែក ដោយ​មាន​ការ​ដុះ​ឡើង​នូវ​ភ្នាស​ពណ៌​ស រាង​ដូច​ស្លាប​សត្វ ឬ​ត្រីកោណ និង​មាន​សរសៃ​ឈាម​ដុះ​មក​ជាមួយ។ ភ្នាស​កន្ទុយ​ថ្លែន​អាច​លូត​លាស់​ពី​តូច​ស្តើង ទៅ​ធំ​ក្រាស់ ដុះ​គ្រប​លើ​កញ្ចក់​ភ្នែក ដោយ​ចាប់​ផ្តើម​លូន​បន្តិច​ម្តងៗ ពី​គែម​នៃ​កញ្ចក់​ភ្នែក​ទៅ​ផ្នែក​កណ្តាល​កញ្ចក់​ភ្នែក រហូត​ដល់​បាំង​កូន​ក្រមុំ។ អត្ថបទពាក់ព័ន្ធ៖ លម្អិតពីជំងឺដុះកន្ទុយថ្លែន និងវិធីការពារ ៤- ប្រែង​ចាក់​ភ្នែក៖ ត្រាក់​ក្រូម​ជា​ប្រភេទ​ជំងឺ​រលាក​ភ្នាស​ត្របកភ្នែក​អាច​បណ្តាល​ឱ្យ​មាន​ប្រែង​ដុះ​ចាក់​កញ្ចក់ភ្នែក​ធ្វើ​ឱ្យ​រមាស់ ឱ្យ​ភ្នែក​ពព្រៀក ឬ​ហៅ​ថា​ភ្នែក​ដុះ​ប្រែងចាក់​ភ្នែក​។ ៥- មាន​ជំងឺ​ទឹកនោម​ផ្អែម៖ កម្រិត​ជាតិ​ស្ករ​ជាតិ​ក្នុង​ឈាម​ខ្ពស់ អាច​នាំ​ឲ្យ​ភ្នែក​មាន​បញ្ហា ដូចជា ស្រវាំងភ្នែក ជំងឺ​សរសៃ​ឈាម​បាតភ្នែក ទឹក​ដក់​ក្នុង​ភ្នែក ឬ​ភ្នែក​ឡើង​បាយ។ អត្ថបទពាក់ព័ន្ធ៖ ប្រយ័ត្នខ្វាក់ដោយមិនដឹងខ្លួន បើអត់ខ្វល់រឿងជាតិស្ករ ៥- កំហុស​កំណុំ៖ មាន​ន័យ​ថា​ភ្នែកស្រលៀង ឬ​កែក […]


បញ្ហាភ្នែកផ្សេងទៀត

Eye Melanoma (ដុំសាច់ពណ៌ខ្មៅក្នុងភ្នែក)

និយមន័យ១- អ្វី​ជាដុំសាច់​ពណ៌​ខ្មៅ​នៅ​លើ​ភ្នែក? Melanoma ជា​ប្រភេទ​មហារីក​ វិវត្ត​នៅ​ក្នុង​កោសិកា ផលិត​ជាតិ​ពណ៌​មេឡានីន ដែល​ជា​សារធាតុ​​ផ្តល់​ពណ៌​ឲ្យ​ស្បែក។ ភ្នែក​យើងផ្ទាល់ ​ក៏​មាន​កោសិកា​ផលិត​ជាតិ​មេឡានីន​ដូចគ្នា​ និង​អាច​វិវត្តទៅ​ជា​ដុំ​សាច់​ពណ៌​ខ្មៅ។ ជំងឺ​ដុំសាច់​ពណ៌​ខ្មៅ​ក្នុង​ភ្នែក Eye melanoma ​ហៅម្យ៉ាងទៀតថា​ Ocular melanoma។ ភាគ​ច្រើន​ដុំ​សាច់​ក្នុង​ភ្នែក​ កើត​នៅ​កន្លែង​​យើង​មិន​អាច​មើល​ឃើញ​ក្នុង​កញ្ចក់ ហេតុ​នេះ​ហើយ​នាំឲ្យ​ពិបាក​រក​មើល​សញ្ញា ពិសេស​ជំងឺ​នេះ​មិន​បង្ក​រោគ​សញ្ញា​ទៀត​ផង។ យ៉ាង​​ណា យើង​នៅ​តែ​អាច​ព្យាបាល​បាន ហើយ​ពេល​ដុំ​សាច់​នៅ​តូច គឺ​មិន​ប៉ះ​ពាល់​ដល់​​ការ​មើល​ឃើញ​ទេ ប៉ុន្តែ​បើដុំសាច់រីក​ធំ ​អាច​បណ្ដាល​ឲ្យ​មើល​លែង​ឃើញ​តែម្តង។ ២- កើតឡើង​ញឹកញាប់​ដែរ​ទេ? ដុំ​សាច់​លើ​ភ្នែក​ច្រើន​កើត​លើ​មនុស្ស​ពេញ​វ័យ ហើយ​នៅ​​អាមេរិក​​​ ត្រូវ​ចាត់​ទុក​ជា​ជំងឺ​ទើ​បរក​ឃើញ ដោយ​មាន​កើត​ប្រមាណ ​​២០០០​ ករណី​​ក្នុង​មួយឆ្នាំ​ៗ។ រោគសញ្ញា៣- ​រោគសញ្ញាមានអ្វី​ខ្លះ? រោគសញ្ញា​កើត​មាន​ជា​ញឹកញាប់​​ដូចជា៖ – ស្នាម​អុជៗ​ខ្មៅ​នៅ​លើ​ប្រស្រី​ភ្នែក – ចាញ់​ពន្លឺ​ថ្ងៃ​ – កូនក្រមុំ​ប្រែ​ជា​ពណ៍​ខ្មៅ – ភ្នែកម្ខាង​មើល​​មិន​ច្បាស់ – បាត់​គំហើញ​កៀនៗ – មាន​អារម្មណ៏​ថា​មានព​ន្លឺ​ និង​មាន​ដី​ក្នុង​ភ្នែក​ (អណ្តែត)។ អាច​មាន​រោគសញ្ញា​ខ្លះ​មិន​បាន​រៀបរាប់​ខាង​លើ ហេតុនេះ​មាន​ចម្ងល់ ឬ​ប្រទះ​​រោគសញ្ញា​សង្ស័យ​ណា​មួយ​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។ ៤- ​គួរ​ទៅ​ជួប​ពេទ្យ​ពេល​ណា? បើ​មាន​សញ្ញា​ដូចបាន​រៀបរាប់​ខាង​លើ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ ម្យ៉ាង​ទៀតមនុស្ស​គ្រប់​រូប​ពុំ​មាន​រោគ​សញ្ញា​ដូចៗ​គ្នា​ទេ វិធី​​ល្អ​បំផុត​ត្រូវ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។ មូលហេតុបង្ក៥- អ្វីខ្លះជាមូលហេតុបង្ក? នៅ​មិន​ដឹង​ច្បាស់ពី​វិវត្តជំងឺ​ច្បាស់​នៅ​ឡើយ ប៉ុន្តែ​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា កត្តា​ផ្លាស់​ប្ដូរ​ហ្សែន​ភាគ​ច្រើន មាន​លើ​អ្នក​ជំងឺ​ប្រភេទ​នេះ នាំ​ឲ្យ​មាន​ការ​វាយ​តម្លៃ​ កត្តា​សេនេទិច (ជំងឺតំណពូជ) ​ជា​ផ្នែក​មួយ​កើត​ជំងឺនេះ។ ដុំសាច់​ពណ៌​ខ្មៅ​ក្នុង​ភ្នែក ​កើត​ឡើង​នៅ​ពេល​ DNA របស់​កោសិកា​ភ្នែក ​វិវត្តខុស​ប្រក្រតី […]


បញ្ហាភ្នែកផ្សេងទៀត

Eye Angiogram (ថត​សរសៃ​ឈាម​គ្រាប់​ភ្នែក)

និយមន័យ១- អ្វី​ជា​ការ​ថត​សរសៃ​ឈាម​គ្រាប់​ភ្នែក? ថត​សរសៃ​ឈាម​គ្រាប់​ភ្នែក គឺ​ជា​ទម្រង់​តេស្តបែប​វេជ្ជ​សាស្ត្រ ដោយ​ប្រើ​សារធាតុ​ពណ៌ (Fluorescent) ចាក់​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម ហើយ​ពណ៌​ទាំង​នោះ​ នឹង​ដិត​ជាប់​ទៅ​នឹង​សរសៃ​ឈាម​​ក្រោយ​គ្រាប់​ភ្នែក​ ជួយ​ថត​យក​រូប​ភាព​សរសៃ​ឈាម​បាន​ច្បាស់។ តេស្ត​នេះ​ត្រូវ​គ្រូពេទ្យ​ប្រើ​ជា​ញឹកញាប់ ​ដើម្បី​គ្រប់គ្រង​ តាមដាន​ជំងឺ​ភ្នែក។ ​គ្រូពេទ្យ​អាច​សុំ​ធ្វើ​តេស្ត​នេះ​ ដើម្បី​បញ្ជាក់​រោគ​វិនិច្ឆ័យ ដើម្បី​កំណត់​ការ​ព្យាបាល​មួយ​ឲ្យ​បាន​ត្រឹមត្រូវ ឬ​តាម​ដាន​ស្ថានភាព​សរសៃ​ឈាម​ភ្នែក​ខាង​ក្រោយ។ ២- ហេតុ​អ្វីចាំបាច់​ត្រូវ​ធ្វើ​តេស្ត​នេះ? ដើម្បី​មើល​ថា​ចរន្ត​ឈាម​ហូរ​​ក្នុង​ស្រទាប់​ទាំង​២ នៅ​ក្រោយ​ភ្នែក គឺ​ស្រទាប់ ​Retina​ និង ​Choroid មាន​សភាព​ធម្មតា​ ឬ​មិន​ប្រក្រតី។ ម៉្យាង​ទៀត​អាច​ប្រើ​សម្រាប់​ធ្វើ​រោគ​វិនិច្ឆ័យ​បញ្ហា​នៅ​ក្នុង​ភ្នែក​ ឬ​កំណត់​ពី​របៀប​ព្យាបាល​ភ្នែក​ជាក់​លាក់​មួយ។   ស្វែងយល់មុនធ្វើតេស្ត៣- គួរ​ដឹង​អ្វី​ខ្លះ​មុន​ពេល​ធ្វើ​តេស្ត? សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ ​ពិសេស​ទើប​សម្រាល​បាន​ ៣ ខែ​ដំបូង និង​កំពុង​បំបៅ​ដោះ មិន​គួរ​ធ្វើ​តេស្ត​នេះ​ទេ ដោយ​សារ​ជាតិ​ពណ៌​ប៉ះពាល់​ដល់​បេប៊ី​ក្នុង​ផ្ទៃ និង​ជ្រាប​ចូល​ទៅ​ក្នុង​ទឹក​ដោះ​ម្ដាយ​ ហេតុ​នេះ​ក្រោយ​ការ​ធ្វើ​តេស្ត​ពី ​២៤-៤៨ ​ម៉ោង​ ទើប​អាច​បំបៅ​បាន ហើយ​ថែម​ទាំង​មិន​មាន​សុវត្ថិភាព​នោះ​ទេ។ គួរ​ប្រើប្រាស់​ប្រដាប់​បូម​ទឹក​ដោះ​ បូមយក​ទឹក​ដោះ​​មាន​ជាតិ​ថ្នាំ​ចេញ​ និង​យក​ទៅ​ចាក់​ចោល​រហូត​ទាល់​តែ​មាន​សុវត្ថិភាព ​ទើប​អាច​ចាប់​ផ្ដើម​បំបៅ​អូនៗ​ជា​ថ្មី។ ក្រៅ​ពី​នេះ ​អាច​បូម​ទឹក​ដោះ​ចេញ ​និង​រក្សា​ទុក​មុន​សម្រាប់​ប៉ុន្មាន ២ថ្ងៃ មុន​ចាប់​ផ្ដើម​​ធ្វើ​តេស្ត ឬ​អាច​ប្រើ​ម្សៅ​ទឹក​ដោះ​គោ​ជំនួស​សិន។ ជាតិ​ពណ៌​ចាក់​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម ​ត្រូវ​បាន​ច្រោះ​នៅ​ក្នុង​តម្រង​នោម ​និង​បញ្ចេញ​ចោល​មក​វិញ​តាម​ទឹក​នោម​អំឡុង​ពេល ​៤៨ ម៉ោង។ ហេតុនេះ​ទឹក​នោម​យើង​អាច​មាន​ពណ៌​លឿង​ខ្ចី​ ឬ​ទឹក​ក្រូច។ ជាតិ​ពណ៌​ ឈ្មោះ (Indocyanine) […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ