home

What are your concerns?

close
Inaccurate
Hard to understand
Other

ឬ​ចម្លង​តំណភ្ជាប់

មនុស្ស​វ័យ​ចំណាស់​​មាន​បញ្ហា​ញាំ​ ឬ​​លេបអាហារ គឺ​ជា​រឿង​ធម្មតា?

មនុស្ស​វ័យ​ចំណាស់​​មាន​បញ្ហា​ញាំ​ ឬ​​លេបអាហារ គឺ​ជា​រឿង​ធម្មតា?

បញ្ហា​ពិបាក​ក្នុង​ការ​ញាំ​ ឬ​លេប​អាហារ ឬ​ញ៉ាំ​ទឹក ភាគ​ច្រើន​តែង​កើត​លើ​មនុស្ស​វ័យ​ចំណាស់។ បើ​បញ្ហា​នេះ​មាន​​ស្ថាន​ភាព​ធ្ងន់ធ្ងរ​​ត្រូវ​​ហៅ​ថា Dysphagia (ពិបាក​លេប​អាហារ) អាច​បណ្ដាល​ឱ្យ​មាន​កង្វះអាហារូបត្ថម្ភ ការ​ខ្សោះ​ជាតិ​ទឹក ឬ​ជំងឺ​រលាក​សួត។ ហេតុ​អ្វី​បញ្ហា​នេះ​កើត​មាន​ឡើង?​

១.អ្វី​ទៅ​ជាការ​ពិបាក​លេប​អាហារ

បញ្ហា​ពិបាក​លេប​អាហារអាច​កើត​ឡើង​នៅ​គ្រប់​វ័យ ប៉ុន្តែ​ភាគ​ច្រើន​ឧស្សាហ៍​ឃើញ​កើត​មាន​ចំពោះ​មនុស្ស​វ័យ​ចំណាស់ ជា​ពិសេស​ប្រសិន​បើ​មាន​ជំងឺ​ច្រាល​ទឹក​អាស៊ីដ។

២.បញ្ហា​ពិបាកញាំ ឬ​​លេប​អាហារ គួរ​ឲ្យ​បាម្ភ?

ការ​ពិបាក​ក្នុង​ការញាំ ឬ​​លេប​អាហារ​ គឺ​ជា​រឿង​​សំខាន់មួយ​គ្នា​យើង​​គួរ​ត្រូវ​ដឹង ព្រោះ​វា​អាច​បង្ក​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដល់​មនុស្ស​ចាស់​ដូច​ជា ៖

  • ខ្វះ​អាហារូបត្ថម្ភ
  • ​ខ្វះ​ជាតិ​ទឹក
  • បាត់បង់​ចំណង់​អាហារ
  • ស្រក​ទម្ងន់
  • ប្រើ​ថ្នាំ​មិន​បាន​ត្រឹម​ត្រូវ
  • មាន​ជំងឺ​រលាក​សួត

៣.សញ្ញា​ និង​រោគ​សញ្ញា

មាន​បញ្ហា​ក្នុង​ការ ញាំ ឬ​​លេប​ម្ដង​ម្កាល​ជា​រឿង​ធម្មតា​ទេ ដោយ​សារ​តែ​ការ​ញ៉ាំ​លឿន​ពេក ឬ​ទំពា​មិន​បាន​ល្អ។

សញ្ញា​បញ្ហា​ពិបាក​លេប​អាហារមាន៖

  • ក្អក​នៅ​ពេល ញ៉ាំអាហារ ឬ​ផឹកទឹក​
  • ឈ្លក់​ពេល​ញាំអាហារ ទឹក ឬ​ថ្នាំ
  • ​ភើ បន្ទាប់​ពី​ញ៉ាំ​អាហារ​ ឬ​ផឹក​ទឹក
  • ពិបាក​ក្នុង​ការ​លេប​អាហារ ឬ​ភេសជ្ជៈ
  • ហូរ​ទឹក​មាត់

៤.មូល​ហេតុ

មាន​បញ្ហា​ជា​ច្រើន​ដែល​អាច​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការ ញាំ ឬ​​លេប​អាហារ ហើយ​បើ​​បញ្ហា​នេះ​បង្ក​ការ​លំបាកខ្លាំង និង​មាន​រយៈពេល​យូរ គួរ​តែ​ទៅ​ជួប​គ្រូពេទ្យ។ មូល​ហេតុ​ទូទៅ​មួយចំនួន​នៃ​បញ្ហា​នេះ​រួម​មាន៖

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ឃ្លាំង សុខបញ្ញា កែសម្រួល​ចុងក្រោយ 4 សប្ដាហ៍​កន្លងទៅ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត