សុខភាពមនុស្សចាស់

ចំណេះដឹងទូទៅ

សុខភាពមនុស្សចាស់

កាដូសុខភាពទាំង៦សម្រាប់ម្តាយរបស់អ្នក នៅទិវាមាតាពិភពលោក

ទិវាមាតាពិភពលោក កំពុងតែខិតជិតមកដល់ហើយ ដែលមានន័យ​ថា អ្នកទំនងជាកំពុងតែ​គិត​ថា បាន​អ្វីធ្វើជា​កាដូ​ដើម្បីជូនម្តាយ​ជា​ស្រឡាញ់​របស់​អ្នក​ជាមិនខាន។ ប៉ុន្តែ មិនថា ជាកាដូអ្វីក៏ដោយ វា​តែង​តែ​ជា​ការ​បង្ហាញពី​ក្តីស្រឡាញ់ និងការ​ដឹងគុណជានិច្ចចំពោះមនុស្ស​ដែល​បាន​បង្ហាញពីក្តី​ស្រឡាញ់​ចំពោះ​អ្នក​ដោយ​ឥតលក្ខខណ្ឌ​ពេញ​មួយ​ជីវិត​របស់​គាត់​។ ទោះ​ជា​យ៉ាង​ណា បើ​អ្នក​ចង់​ឲ្យម្តាយ​របស់​អ្នក​នៅ​តែ​មាន​សុខភាពល្អ​ជានិច្ច​ធ្វើ​ជា​កាដូនៅ​ទិវាមាតាពិភពលោក ដែលត្រូវនឹង​ថ្ងៃទី​១២ ខែឧសភា ខាងមុខនេះ អ្នក​អាច​ទិញ​កាដូ​ដ៏​មាន​អត្ថន័យ​ដូច​ខាង​ក្រោមនេះ៖ ១. កញ្ចប់​ពិនិត្យ​សុខភាព ពិត​ណាស់ គ្មាន​អ្វី​មាន​តម្លៃ​ជាង​សុខភាពឡើយ ហេតុនេះ ការទិញកញ្ចប់ពិនិត្យសុខភាពទូទៅ​សម្រាប់​អ្នកម្តាយ​ជាទីស្រឡាញ់​របស់អ្នក គឺ​ជា​ការដូដ៏ថ្លៃថ្លា ដែល​អាច​ជួយ​ឲ្យ​គាត់​មាន​សុខភាពល្អក្នុង​រយៈ​វែង​។ នៅពេល​ដែល​ម្តាយ​របស់​អ្នកមានវ័យ​កាន់តែចាស់ ការ​ពិនិត្យ​សុខភាព​ជា​ទៀង​ទាត់ ពិត​ជា​សំខាន់ណាស់ ព្រោះអាច​រក​ឃើញ​ជំ​ងឺ​ទាន់ពេល​វេលា និង​ទទួលបាន​ការ​ព្យា​បាល​ដែលមាន​ប្រសិទ្ធិភាព​។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ២. កញ្ចប់ធានារ៉ាប់រងលើសុខភាព ក្រៅពី​ការ​ពិនិត្យ​សុខភាព ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ចំណាយ​ថ្លៃព្យាបាល ដែលអាច​កើត​ឡើង​បន្ទាប់ពីការ​ពិនិត្យ​សុខភាព ក៏​ជា​រឿង​ចាំ​បាច់​ផ​ងដែរ​។ ការមានគម្រោងលើកញ្ចប់ធានារ៉ាប់រង​សុខភាពដ៏ល្អ នឹង​ជួយ​បន្ធូរបន្ថយ​បន្ទុក​លើ​ថ្លៃ​ចំណាយ​ការ​ព្យាបាល​ផ្សេង​ៗ​។ ការព្រួយបារម្ភ​ថា ពួក​គាត់អាច​ជា​មនុស្សចាស់ដែល​គ្មាន​ប្រយោជន៍ ឬជាបន្ទុក​របស់​កូនៗលើ​ការ​ចំណាយ​បន្ថែម​ផ្សេង​ៗ គឺ​ជា​កង្វល់ជា​ទូទៅរបស់ឪពុកម្តាយរបស់យើង​។ ហេតុនេះ ការជ្រើស​រើស​កញ្ចប់ពិនិត្យ​សុខភាព ឬធានា​រ៉ាប់​រង​លើ​សុខភាពដ៏ល្អ​មួយសម្រាប់ម្តាយ​ជា​ទីស្រឡាញ់របស់យើង គឺជា​កាដូដ៏មានតម្លៃ​សម្រាប់​ពួក​គាត់ និង​ស័ក្ក​សម​នឹង​តម្រូវ​ និង​ការ​ចង់បាន​របស់ពួកគេ​។ ៣. ឧបករណ៍​ហាត់ប្រាណនៅផ្ទះ កត្តាមួយក្នុងចំណោម​កត្តាដ៏ធំបំផុត​ដែលនាំ​ឲ្យ​មាន​បញ្ហា​សុខភាព​ក្នុង​ចំណោមមនុស្សចាស់ គឺការ​ខ្វះ​ធ្វើលំហាត់ប្រាណ​។ ក្រៅពីការ​ពិនិត្យ​សុខភាព​ជា​ទៀង​ទាត់ ការ​ធ្វើ​លំហាត់ប្រាណ គឺ​ជា​វិធី​ដ៏សំខាន់​ដើម្បី​ថែ​ទាំ​សុខភាព​ឲ្យនៅ​តែ​ល្អ​។ ហេតុនេះ ប្រសិន​បើ​ម្តាយ​របស់អ្នក មិនមាន​ពេល​ចេញក្រៅច្រើន ដោយ​បារម្ភ​ពី​កត្តា​ផ្សេង​ៗ […]

អត្ថបទផ្សេងទៀតពី សុខភាពមនុស្សចាស់

លំហាត់ប្រាណសម្រាប់មនុស្សចាស់

ស្វែងរក សុខភាពមនុស្សចាស់

លំហាត់ប្រាណសម្រាប់មនុស្សចាស់

ហាត់ប្រាណ​ស្រួលៗ ៣បែប ​ជួយចាស់ៗ កុំ​ឲ្យ​កើត​ជំងឺ​វង្វេង​​

កាន់​តែ​ចាស់ កាន់​តែ​ចាំបាច់​ហាត់​ប្រាណ។ ថ្ងៃ​នេះ​យើង​ជជែក​គ្នា ពី​អត្ថប្រយោជន៍ និង ប្រភេទ​លំហាត់ប្រាណ ល្អៗ​សម្រាប់ ចាស់ៗ(វ័យល្បាក់ ៦០ឆ្នាំឡើង)។ ជា​ការ​ពិត កុំ​មើល​ងាយ​ការ​ហាត់ប្រាណ​ឲ្យ​សោះ បើ​ហាត់​ទៀងទាត់ វា​អាច​ជួយ​បង្ការ​ជំងឺ បាត់​ការ​ចងចាំ​មនុស្ស​ចាស់ ឬ​ជំងឺ​អាល់ហ្សាយម័រ (Alzheimer's) ឬ​យើង​ហៅ​សាមញ្ញថា ជំងឺ វង្វេង។ ដូច​គ្នា ហាត់ប្រាណ​អាច​ជួយ​កាត់​បន្ថយ​ភាព​ស៊ាំ​នឹង​អាំងស៊ុយលីន រលាក ឬ​ភ្ញោច​ការ​លូតលាស់​កោសិកា​ខួរក្បាល ឬ​ការ​លូតលាស់​សរសៃ​ឈាម​ថ្មី​ក្នុង​ខួរក្បាល។ អស់ទាំង​នេះ​សំខាន់​ដោយ​ខួរក្បាល ​មាន​កោសិកា​ខួរក្បាល​តិច​ទៅៗ សរសៃឈាម​អាច​មាន​បញ្ហា​ពេល​វ័យ​កាន់​តែ​ចាស់។ នៅ​មាន​ប្រយោជន៍​ច្រើន​ទៀត។ ឥឡូវ​ផ្អាក​និយាយ​លម្អិត​រឿង​ប្រយោជន៍ យើង​និយាយ​ពី​ប្រភេទ​វិញ ថា​តើ​ចាស់ៗ​គួរ​ហាត់​របៀប​ម៉េច? ១- #បែបអ៊ែរ៉ូប៊ិក(Aerobic) ហាត់​បែប​អ៊ែរ៉ូប៊ិក​ជា​លំហាត់​ប្រាណ​ដែល​មាន​ការ​ប៉ះទង្គិច​ទាប ​មិន​ដាក់​សម្ពាធ​ខ្លាំង​ទៅ​លើ​សាច់ដុំ ​សន្លាក់ ​និង​ឆ្អឹង។ លំហាត់​ប្រាណ​ទាំង​នេះ​អាច​ធ្វើឲ្យ​បេះដូង​​លោត​ញាប់​ជាង​មុន។ ពេល​បេះដូង​លោត​ញាប់​ជាង​មុន វា​អាច​សប់​ច្របាច់​ឈាម​កាន់​តែ​ច្រើន​ទៅ​​​ខួរក្បាល។ ប្រការ​នេះ​ល្អ​សម្រាប់​ការ​កើត​ចេញ​នៃ​កោសិកា​ណឺរ៉ូន​ថ្មីៗ និង​តំណ​ភ្ជាប់​រវាង​ពួក​វា។ ​លំហាត់​ប្រាណ​អ៊ែរ៉ូប៊ិក​រួមមាន ​ការ​ដើរញាប់ៗ ​ការ​រត់ត្រឹកៗ ការ​ធាក់កង់ ការ​ហែលទឹក។ គួរ​ឆ្លៀត និង​ចំណាយ​ពេល ហោច​ណាស់ ៤៥ នាទី ​ក្នុង​មួយ​ថ្ងៃ ឬ​យ៉ាង​ហោច​ណាស់ ហាត់​ឲ្យ​បាន បី​ដង​ក្នុង​មួយ​សប្តាហ៍។ ២- #យូហ្គា លំហាត់យ៉ូហ្គា ​ផ្តោត​លើ​តំណ​ផ្សារភ្ជាប់​រវាង​ចិត្ត ​និង​រាងកាយ។ អ្នក​អាច​សាកល្បង​ […]


សុខភាពមនុស្សចាស់

វិធីល្អៗ​ក្នុង​ការ​​ថែទាំ​ចាស់ៗ​ក្នុង​ផ្ទះ​

ក្នុងនាមជាអ្នកថែទាំកំដរមនុស្សចាស់គឺជារឿងធម្មតាទេ ប៉ុន្តែការស្វែងយល់ដឹងរបៀបធ្វើកិច្ចការនេះឲ្យបានល្អអាចនឹងមានឧបសគ្គដែលត្រូវជំនះខ្លាំងបន្តិច។ អត្ថបទនេះនឹងផ្តល់ដល់អ្នកនូវគំនិតគន្លឹះមានប្រយោជន៍ខ្លះៗសម្រាប់ការថែទាំបានយ៉ាងជោគជ័យនៃមនុស្សចាស់។ សូមពិនិត្យមើលវា និងកត់ចំណាំទុក។ ១- #ព័ត៌មានត្រូវដឹងពីមនុស្សចាស់ រឿង​សាមញ្ញ​បំផុត​ក្នុង​នាម​ជា​អ្នក​ថែទាំ ឬ​គ្រូពេទ្យ គួរ​ដឹង​ពី​អ្នក​ជំងឺ គឺ​ព័ត៌មាន​ផ្ទាល់​ខ្លួន​អ្នក​ជំងឺ និង​ប្រវត្តិជំងឺ និង​របាយការណ៍ ឬ​ប្រវត្តិ​ថ្នាំ​ដែល​ប្រើ។ រក្សា​ទុក​ជាប់ខ្លួន​នូវ​ព័ត៌មាន(ចុងក្រោយ​បង្អស់​ទាក់ទង​នឹង​ផ្នែក​ថ្នាំ ឬ​ជំងឺ) ចាំបាច់ខ្លះៗអំពីអ្នក​ជំងឺវ័យចាស់​ រួមមាន៖ -ថ្ងៃខែ​ឆ្នាំកំណើត -បញ្ជី​រាយនាម​ឱសថ​ដែល​កំពុងប្រើប្រាស់ -ព័ត៌មាន​​ពីការធានា​រ៉ាប់រង​សុខភាព អាច​ជា​កាត ឬ​លេខ​ប័ណ្ណធានា​ -លេខទូរស័ព្ទវេជ្ជបណ្ឌិត ​គិលានុប្បដ្ឋាក​ មន្ទីរពេទ្យ ​ឬគ្លីនិកព្យាបាល​ដែល​ថែទាំ ឬ​ការព្យាបាល អ្នក​ជំងឺ។   ២- #ផ្តល់ការថែទាំពីចម្ងាយ អាច​តឹងចិត្ត​​បន្តិច​ ពេល​យើង​មិន​នៅ​ទីនោះ​ជាប់​នឹង​មនុស្ស​ជា​ទី​ស្រឡាញ់ (ចាស់ៗ​) ដែល​ត្រូវ​ថែ ដូចជា​ប៉ាម៉ាក់ ឬ​យាយកុង​ជាដើម។ ពេលវេលា​នៅ​ជិត ហើយ​ថែទាំ​ដោយ​ផ្ទាល់​ជា​រឿង​សំខាន់ ប៉ុន្តែ​ការងារ​ខ្លះ ឬ​ជំនួញ​ខ្លះ​ពិត​ជា​រុញ​អ្នក​ឲ្យ​ទៅ​ឆ្ងាយ​បាន។ ការ​បារម្ភ​នៅ​តែ​មាន ចឹង​ទោះ​នៅ​ឆ្ងាយ​តែ​គន្លឹះខ្លះៗ​ដែល​​អាចប្រើ​ រួម​ចំណែក​​អាច៖​ -កុំស្ងាត់៖ ខល​ទូរសព្ទ ឬ​ប្រើ​បណ្ដាញ​សង្គមវីដេអូខល​មក​ដោយ​ផ្ទាល់ ផ្ញើសារ ឬ​ទាក់ទង​អ្នក​នៅ​ក្បែរ​ថែទាំ ហើយ​សុំ​ជួប​ជាដើម។ -ឆ្លៀតពេល៖ រវល់​ប៉ុណ្ណា​ក៏​ដោយ​សំខាន់​ ឆ្លៀត។ មក​ដោយ​ផ្ទាល់​នៅ​ជា​រឿង​អាទិភាព ដើម្បី​បាន​ឃើញ​ស្នាម​ញញឹម ដែលចាស់ៗ​ចង់​ឃើញ។ ៣- #ដាក់ខ្លួន បើ​សិន​ការងារ​យើង​ពាក់ព័ន្ធ​នឹង​ការ​ថែទាំ​មនុស្ស​ចាស់ ឬ​ជា​តួនាទី​ក្នុង​គ្រួសារ ពិត​ជា​សំខាន់ និង​ចាំ​បាច់​ណាស់ ក្នុង​ការ​ដាក់​ខ្លួន ប្រយ័ត្ន​ការ​និយាយ​ស្ដី ឬ​អាច​លេង​សើច​បាន​ពេល​ខ្លះ និង​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់ បូករួម​ទាំង​ការ​ប្រុងប្រយ័ត្ន […]


លំហាត់ប្រាណសម្រាប់មនុស្សចាស់

លឺ​ថា​ហាត់ប្រាណ​ល្អ​ខ្លាំង​សម្រាប់​ចាស់ៗ ចឹង​គួរ​ហាត់​យ៉ាង​ម៉េច? បាន​ប្រយោជន៍​អី​ខ្លះ?

ចាស់ៗ​កាន់​តែ​ចាស់ កាន់​តែ​ពិបាក លើ​ស្ថានភាព​រាងកាយ សូម្បី​សកម្មភាព​ប្រចាំ​ថ្ងៃ ដេក ដើរ​ឈរ​អង្គុយ ឬ​ការងារ​កំប៉ិកកំប៉ុក ក្នុង​ផ្ទះ ជា​ពិសេស អាយុ​លើស ៦០ឆ្នាំ។ មជ្ឈមណ្ឌល​ការពារ ​និង​គ្រប់គ្រង​ជំងឺ បាន​រាយការណ៍​ថា​វ័យ​កាន់​តែ​ចាស់​ធ្វើ​ខ្លួន​ឲ្យ​សកម្ម​ជាង​ក្មេង ព្រោះ​វ័យ​នេះ (លើស​ ៦០) អាច​ប្រឈម​ហានិភ័យ​ខ្លាំង​ចំពោះ​បញ្ហា​សុខភាព។ ការ​ហាត់ប្រាណ ជា​រឿង​ចាំបាច់ គួរ​ធ្វើ។ គួរ​ហាត់ប្រាណ​បែប​ណា ឲ្យ​សម​ស្ថានភាព រាងកាយ មិន​សូវ​មាំមួន ឬ រាងកាយ​កំពុង​មាន​ជំងឺ របស់​ចាស់ៗ? #ប្រយោជន៍ពីការហាត់ប្រាណ កាន់​តែ​ចាស់ កាន់​តែ​ឈឺ​ច្រើន កាន់​តែ​ទម្រន់។ បើ​និយាយ​ដល់​អាយុ​លើស ៦០ហើយ ចាស់ៗ អាច​មាន​ជំងឺ​ប្រចាំ​កាយ​ច្រើន លើស​ពី​រាងកាយ​ទ្រុឌទ្រោម។ អ្នក​ខ្លះ​លើសឈាម ទឹកនោមផ្អែម បេះដូង ឬ​មហារីក...និង​ជំងឺ ច្រើន​ទៀត។ -ហាត់ប្រាណ ពង្រឹង​សាច់ដុំ គួរ​ហាត់​ឲ្យ​បាន​ហោច​ណាស់ ២សប្ដាហ៍ ក្នុង​មួយ​សប្ដាហ៍ -មនុស្ស​វ័យ​ចំណាស់​គួរ​ចំណាយ​ពេល​ហោច​ណាស់ ១០-៣០នាទី​ឡើង​ទៅ​រាល់​ថ្ងៃ តាម​បែប​ស្រាលៗ ដូចជា រាំ ដើរ រត់ ឬ​រត់ត្រឹកៗ លើក​ដៃ លើក​ជើង ឬ​ជិះកង់​ជា​ដើម […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ