សុខភាពមនុស្សចាស់

ចំណេះដឹងទូទៅ

សុខភាពមនុស្សចាស់

កាដូសុខភាពទាំង៦សម្រាប់ម្តាយរបស់អ្នក នៅទិវាមាតាពិភពលោក

ទិវាមាតាពិភពលោក កំពុងតែខិតជិតមកដល់ហើយ ដែលមានន័យ​ថា អ្នកទំនងជាកំពុងតែ​គិត​ថា បាន​អ្វីធ្វើជា​កាដូ​ដើម្បីជូនម្តាយ​ជា​ស្រឡាញ់​របស់​អ្នក​ជាមិនខាន។ ប៉ុន្តែ មិនថា ជាកាដូអ្វីក៏ដោយ វា​តែង​តែ​ជា​ការ​បង្ហាញពី​ក្តីស្រឡាញ់ និងការ​ដឹងគុណជានិច្ចចំពោះមនុស្ស​ដែល​បាន​បង្ហាញពីក្តី​ស្រឡាញ់​ចំពោះ​អ្នក​ដោយ​ឥតលក្ខខណ្ឌ​ពេញ​មួយ​ជីវិត​របស់​គាត់​។ ទោះ​ជា​យ៉ាង​ណា បើ​អ្នក​ចង់​ឲ្យម្តាយ​របស់​អ្នក​នៅ​តែ​មាន​សុខភាពល្អ​ជានិច្ច​ធ្វើ​ជា​កាដូនៅ​ទិវាមាតាពិភពលោក ដែលត្រូវនឹង​ថ្ងៃទី​១២ ខែឧសភា ខាងមុខនេះ អ្នក​អាច​ទិញ​កាដូ​ដ៏​មាន​អត្ថន័យ​ដូច​ខាង​ក្រោមនេះ៖ ១. កញ្ចប់​ពិនិត្យ​សុខភាព ពិត​ណាស់ គ្មាន​អ្វី​មាន​តម្លៃ​ជាង​សុខភាពឡើយ ហេតុនេះ ការទិញកញ្ចប់ពិនិត្យសុខភាពទូទៅ​សម្រាប់​អ្នកម្តាយ​ជាទីស្រឡាញ់​របស់អ្នក គឺ​ជា​ការដូដ៏ថ្លៃថ្លា ដែល​អាច​ជួយ​ឲ្យ​គាត់​មាន​សុខភាពល្អក្នុង​រយៈ​វែង​។ នៅពេល​ដែល​ម្តាយ​របស់​អ្នកមានវ័យ​កាន់តែចាស់ ការ​ពិនិត្យ​សុខភាព​ជា​ទៀង​ទាត់ ពិត​ជា​សំខាន់ណាស់ ព្រោះអាច​រក​ឃើញ​ជំ​ងឺ​ទាន់ពេល​វេលា និង​ទទួលបាន​ការ​ព្យា​បាល​ដែលមាន​ប្រសិទ្ធិភាព​។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ២. កញ្ចប់ធានារ៉ាប់រងលើសុខភាព ក្រៅពី​ការ​ពិនិត្យ​សុខភាព ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ចំណាយ​ថ្លៃព្យាបាល ដែលអាច​កើត​ឡើង​បន្ទាប់ពីការ​ពិនិត្យ​សុខភាព ក៏​ជា​រឿង​ចាំ​បាច់​ផ​ងដែរ​។ ការមានគម្រោងលើកញ្ចប់ធានារ៉ាប់រង​សុខភាពដ៏ល្អ នឹង​ជួយ​បន្ធូរបន្ថយ​បន្ទុក​លើ​ថ្លៃ​ចំណាយ​ការ​ព្យាបាល​ផ្សេង​ៗ​។ ការព្រួយបារម្ភ​ថា ពួក​គាត់អាច​ជា​មនុស្សចាស់ដែល​គ្មាន​ប្រយោជន៍ ឬជាបន្ទុក​របស់​កូនៗលើ​ការ​ចំណាយ​បន្ថែម​ផ្សេង​ៗ គឺ​ជា​កង្វល់ជា​ទូទៅរបស់ឪពុកម្តាយរបស់យើង​។ ហេតុនេះ ការជ្រើស​រើស​កញ្ចប់ពិនិត្យ​សុខភាព ឬធានា​រ៉ាប់​រង​លើ​សុខភាពដ៏ល្អ​មួយសម្រាប់ម្តាយ​ជា​ទីស្រឡាញ់របស់យើង គឺជា​កាដូដ៏មានតម្លៃ​សម្រាប់​ពួក​គាត់ និង​ស័ក្ក​សម​នឹង​តម្រូវ​ និង​ការ​ចង់បាន​របស់ពួកគេ​។ ៣. ឧបករណ៍​ហាត់ប្រាណនៅផ្ទះ កត្តាមួយក្នុងចំណោម​កត្តាដ៏ធំបំផុត​ដែលនាំ​ឲ្យ​មាន​បញ្ហា​សុខភាព​ក្នុង​ចំណោមមនុស្សចាស់ គឺការ​ខ្វះ​ធ្វើលំហាត់ប្រាណ​។ ក្រៅពីការ​ពិនិត្យ​សុខភាព​ជា​ទៀង​ទាត់ ការ​ធ្វើ​លំហាត់ប្រាណ គឺ​ជា​វិធី​ដ៏សំខាន់​ដើម្បី​ថែ​ទាំ​សុខភាព​ឲ្យនៅ​តែ​ល្អ​។ ហេតុនេះ ប្រសិន​បើ​ម្តាយ​របស់អ្នក មិនមាន​ពេល​ចេញក្រៅច្រើន ដោយ​បារម្ភ​ពី​កត្តា​ផ្សេង​ៗ […]

អត្ថបទផ្សេងទៀតពី សុខភាពមនុស្សចាស់

លំហាត់ប្រាណសម្រាប់មនុស្សចាស់

ស្វែងរក សុខភាពមនុស្សចាស់

សុខភាពរាងកាយ

របបអាហារសម្បូរប្រូតេអ៊ីន កាឡូរីទាប ល្អសម្រាប់មនុស្សចាស់

ការ​សិក្សា​រក​ឃើញ​ថា​របប​អាហារ​សម្បូរ​ប្រូតេអ៊ីន និង​មាន​កាឡូរី​ទាប​ជួយ​មនុស្ស​វ័យ​ចំណាស់​ដែល​ធាត់​ឲ្យ​ស្រក​គីឡូ តែ​នៅ​​អាច​រក្សា​ម៉ាស់​សាច់ដុំ​ និង​បង្កើន​កំហាប់​ឆ្អឹង​បាន​ល្អ​។ មនុស្ស​វ័យ​ចំណាស់​តែ​ង​តែ​បាត់​បង់​កំហាប់​ឆ្អឹង និង​ម៉ាស់​សាច់​ដុំ​នៅ​​ពេល​អ្នក​ទាំង​នោះ​ព្យាយាម​សម្រក​ទម្ងន់។ ការ​បាត់​បង់​កំហាប់​ឆ្អឹង និង​ម៉ាស់​សាច់​ដុំ​នេះ​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ដល់​ការ​ធ្វើ​ចលនា​ និង​អាច​ថែមទាំង​បង្កើន​ហានិភ័យ​នៃ​ការ​មាន​របួស​ផ្សេងៗ​ផង​។ ការ​សិក្សា​មួយ​របស់​សាកល​វិទ្យាល័យ Wake Forest នៅ​សហរដ្ឋអាមេរិក បាន​បង្ហាញ​ថា​របប​អាហារ​មាន​ប្រូតេអ៊ីន​ខ្ពស់ និង​កាឡូរី​ទាប អាច​ជួយ​មនុស្ស​វ័យ​ចំណាស់​រួច​ផុត​ពី​បញ្ហា​ទាំង​នេះ។ អាហារ​សម្បូរ​ប្រូតេអ៊ីន កាឡូរី​ទាប​ ការ​សិក្សា​បាន​ធ្វើ​ឡើងលើ​​មនុស្ស​វ័យ​ចំណាស់​ចំនួន​៩៦​នាក់ និង​មាន​អាយុ​ចាប់​ពី​៦៥​ឆ្នាំ​ឡើង។ ការ​សិក្សា​បាន​រក​ឃើញ​ថា​អ្នក​មាន​របប​អាហារ​សម្បូរ​ប្រូតេអ៊ីន និង​កាឡូរី​ទាប មិន​ត្រឹម​តែ​អា​ច​ស្រក​គីឡូ​ទេ តែ​ថែមទាំង​បាន​បង្កើន​សុខ​ភាព​ឆ្អឹង​ទៀត​​ផង​។ ក្រៅពី​នេះ​នៅ​អាច​កាត់​បន្ថយ​កត្តា​ប្រឈម​កើត​ជំងឺ​ទឹកនោម​ផ្អែម និង​គ្រោះ​ថ្នាក់​សរសៃឈាម​ខួរ​ក្បាល​ផង​ដែរ​។ មនុស្ស​វ័យ​ចំណាស់ និង​សារធាតុ​ចិញ្ចឹម​ មនុស្ស​វ័យ​ចំណាស់​មាន​តម្រូវ​ការ​សារធាតុ​ចិញ្ចឹម​ច្បាស់​លាស់ ហើយ​ក៏​​អាច​​ត្រូ​វ​ផ្លាស់​ប្ដូរ​របប​អាហារ​នៅ​វ័យ​កាន់តែ​ច្រើន​ថែម​ទៀត​។ ម៉ាស់​សាច់ដុំ​អាច​ថយ​ចុះ​ទៅ​តាម​វ័យ​របស់​មនុស្ស​យើង ហើយ​ការ​ដុត​កាឡូរី ក៏​មិន​អាច​ធ្វើ​ទៅ​បាន​តាម​កម្រិត​ដែល​ធ្លាប់​មាន​កាលពី​ក្មេង​ដែរ​។ អាហារ​ដែល​ល្អ​សម្រាប់​មនុស្ស​វ័យ​ចំណាស់​មាន​ផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ សាច់​គ្មាន​ខ្លាញ់​​ អាហារ​សមុទ្រ ស៊ុត និង​ផលិត​ផល​ធ្វើ​ពី​ទឹក​ដោះ​មាន​ជាតិ​ខ្លាញ់​ទាប​។ ដូច​គ្នា​ដែរ ការ​ញ៉ាំ​អាហារ​ទាំង​នេះ​ក៏​ត្រូវ​មាន​ចំនួន​ជាក់​លាក់​ដែរ ព្រោះ​ថា​មនុស្ស​ខ្លះ​ញ៉ាំ​អាហារ​លើស​ពី​តម្រូវ​ការ​។


សុខភាពរាងកាយ

ប្រុសៗវ័យចំណាស់ដឹងតិចនិកនេះ ទើបជីវិតលើគ្រែល្អប្រសើរ

វ័យ​កាន់តែ​ចាស់ រឿង​លើ​គ្រែ​មិន​អាច​នៅ​ខ្លាំង​ដូច​កាល​យើង​នៅ​វ័យ​ខ្ទង់​២០​ឆ្នាំ​នោះ​ទេ​ ប៉ុន្តែ​យើង​នៅ​តែ​អាច​ធ្វើ​ឲ្យ​ជីវិត​លើ​គ្រែ​នេះ​មាន​ក្ដី​សុខ​បាន​ដដែល​បើ​យើង​ដឹង​តិចនិក​​មួយ​ចំនួន​នោះ​។ រឿង​លើ​គ្រែ​មិន​មែន​សម្រាប់​តែ​ក្មេងៗ​ទេ អ្នក​ខ្លះ​អាច​បន្ត​រួម​ភេទ​បាន​ដល់​អាយុ​៨០​ឆ្នាំ ឬ​លើស​នេះ​ក៏​មាន​ដែរ​។​ ១. ​តើ​វ័យ​កាន់តែ​ចាស់ ប្រុសៗ​ប្រែប្រួល​បែប​ណា​រឿង​លើ​គ្រែ​?​​ ប្រុសៗ​យើង​វ័យ​កាន់តែ​ច្រើន ការ​ធ្លាក់​ចុះ​កម្រិត​អ័រម៉ូន​តេស្តូស្តេរ៉ូន និង​ការ​ប្រែ​ប្រួល​លើ​សមត្ថ​ភាព​ផ្លូវ​ភេទ​ជា​រឿង​ធម្មតា​។ ការ​ប្រែ​ប្រួល​នេះ​រួម​មាន​៖ ត្រូវ​ការ​ពេល​ច្រើនជាង​មុន​ដើម្បី​ឲ្យ​លិង្គ​ឡើង​រឹង និង​ដល់​ចំណុច​កំពូល​ រយៈ​ពេល​ដល់​ចំណុច​កំពូល​ខ្លី​ជាង​មុន​ កម្លាំង​បាញ់​ទឹក​កាម​ខ្សោយ​ជាង​មុន និង​មាន​ទឹក​កាម​តិច​ជាង​មុន​ ត្រូវ​ការ​ពេល​យូរ​ជាង​មុន ដើម្បី​ឲ្យ​លិង្គ​ឡើង​រឹង​ជាថ្មី ក្រោយ​បញ្ចេញ​ទឹក​កាម​ម្ដង​ហើយ​។​​ បើ​យើង​ស្ថិត​ក្នុង​វ័យ​ចំណាស់ យើង​អាច​មាន​អារម្មណ៍​ថប់បារម្ភ​ចំពោះ​ការ​ប្រែ​ប្រួល​នេះ ប៉ុន្តែ​ត្រូវ​ចាំ​ថា​ការ​ប្រែ​ប្រួល​នេះ​មិន​អាច​បញ្ឈប់​យើង​ពី​ការ​ទទួល​បាន​ក្ដី​សុខ​រឿង​លើ​គ្រែ​នេះ​ទេ​។ យើង​ត្រូវ​សម្រប​ខ្លួន​ទៅ​តាម​ការ​ប្រែ​ប្រួល​នេះ និង​រក្សា​សុខភាព​រាង​កាយ​ឲ្យ​នៅ​រឹងមាំ​ល្អ។ យើង​ក៏​អាច​ប្ដូរ​ពេល​វេលា​រួម​ភេទ ទៅ​តាម​ពេល​ណា​ដែល​យើង​គិត​ថា​មាន​កម្លាំង និង​លិង្គ​របស់​យើង​ក៏​ឡើង​រឹង​ដែរ ហើយ​ក៏​ត្រូវ​បង្កើន​ភាព​ស្និទ្ធ​ស្នាល​ឲ្យ​បាន​ច្រើន ដើម្បី​នាំឲ្យ​មាន​អារម្មណ៍​ពុះ​កញ្ជ្រោល​ដែរ​។ ២. តិច​និក​ខ្លះៗ​ជួយ​ប្រុសៗ​វ័យ​ចំណាស់​រឿង​លើ​គ្រែ​ ពិត​ណាស់​ថា​ពេល​យើង​ចាស់​ទៅ​​សកម្មភាព​លើ​គ្រែ មិន​ថា​យើង ឬ​ដៃគូ​ទេ​អាច​ប្រែ​ប្រួល​ខុស​កាល​យើង​នៅ​ក្មេង។ ខាង​ក្រោម​នេះ​ជា​តិច​និក​មួយ​ចំនួន​គ្នា​យើង​ប្រុសៗ​កុំ​មើល​រំលង​។ ជជែក​ជា​មួយ​ដៃគូ៖ ពិត​ណាស់​ថា​វា​ជា​ការ​ពិបាក​មួយ​ពេល​លើក​និយាយ​ពី​រឿង​សិច តែ​ថា​ការ​និយាយ​ដោយ​ចំហ​ជាមួយ​ដៃ​គូ​ពី​តម្រូវ​ការ និង​កង្វល់​ផ្សេងៗ​ទាក់​ទង​នឹង​រឿង​លើ​គ្រែ នឹង​ធ្វើ​ឲ្យ​យើង​និង​ដៃគូ​អាច​ទទួល​បាន​ការពិត និង​បន្ត​រីក​រាយ​ជាមួយ​រឿង​លើ​គ្រែ​នេះ​បាន​។​ និយម​ន័យ​សិច៖ការ​រួម​ភេទ​តែ​មួយ​មុខ​មិន​​មែន​មានន័យ​ថា​អាច​បំពេញ​ជីវិត​លើ​គ្រែ​យើង​នោះ​ទេ។ ការ​ឱប ថើម បបោសអង្អែល សុទ្ធ​តែ​អាច​ជួយ​ឲ្យ​យើង និង​ដៃ​គូ​មាន​អារម្មណ៍​ល្អ​ទាក់​ទង​នឹង​រឿង​លើ​គ្រែ​នេះ​ដែរ​។ ដោយ​សារ​តែ​យើង និង​ដៃគូ​មាន​វ័យ​កាន់តែ​ចាស់ សមត្ថភាព និង​តម្រូវ​ការ​សិច​ក៏​ខុស​ពី​មុន​ដែរ។ ដូច​នេះ​មាន​តែ​រក​វិធី​ផ្សេង​ដែល​យើង​គិត​ថា​សម​នឹង​ខ្លួន​ឯង​ទេ ទើប​ធ្វើ​ឲ្យ​យើង​មាន​ក្ដី​សុខ និង​មាន​អារម្មណ៍​ស្រើប​ស្រាល​នឹង​រឿង​លើ​គ្រែ​នេះ​បាន​។​ ផ្លាស់ប្ដូរ​ពេល​រួម​ភេទ៖ ពេល​វេលា​រួម​ភេទ យើង​អាច​ផ្លាស់​ប្ដូរ​បាន […]


សុខភាពរាងកាយ

មនុស្សវ័យចំណាស់មានចង្វាក់បេះដូងខ្សោយ តើគួរឲ្យបារម្ភទេ?

ជាធម្មតា​ចង្វាក់​បេះ​ដូង​របស់​មនុស្ស​ពេញ​វ័យ​មាន​សុខភាព​ល្អ​លោត​ចន្លោះពី​៦០​ទៅ​៨០​ដង​ក្នុង​មួយ​នាទី។ នេះ​បើ​តាម​សមាគម​សុខភាព​បេះ​ដូង​អាមេរិក​។ ដោយ​ឡែក​នៅ​ពេល​ចង្វាក់​បេះ​ដូង​លោក​ទាប​ជាង​៦០​ក្នុង​មួយ​នាទី នោះ​លក្ខខណ្ឌ​នេះ​ហៅ​ថា​ចង្វាក់​បេះដូង​ដើរ​យឺត ។ ​សម្រាប់​មនុស្ស​ពេញ​កម្លាំង ចង្វាក់​បេះ​ដូង​ទាប​អាច​មិន​ជា​បញ្ហា​ តែ​សម្រាប់​មនុស្ស​វ័យ​ចំណាស់​វិញ បញ្ហាចង្វាក់​បេះដូង​ដើរ​យឺតគឺជា​លក្ខខណ្ឌ​នៃ​បញ្ហា​សុខ​ភាព​ធ្ងន់​ធ្ងរ​ច្រើន​យ៉ាង និង​អាច​ទាម​ទារ​ឲ្យ​មានការ​វះកាត់​ដាក់ថ្មបេះដូង​ផង​។​ ១. មូលហេតុ​ អាយុ​កាន់​តែ​ច្រើន ក៏​អាច​ធ្វើ​ឲ្យ​បេះ​ដូង​ចុះ​ខ្សោយ​ដែរ ដែល​ការ​ណ៍​នេះ​នាំ​ឲ្យ​ចង្វាក់​បេះ​ដូង​ដើរ​យឺត​។ មូល​ហេតុ​ផ្សេង​ទៀត​អាច​ទាក់ទង​ទៅ​នឹង​វ័យ​ចំណាស់​ដែរ រួម​មាន​ផល​រំខាន​កើត​ក្រោយ​ជំងឺ​គាំង​បេះ​ដូង ការ​ផលិត​អរម៉ូនទីរ៉ូអ៊ីតទាប សម្ពាធ​ឈាម​ខ្ពស់ ឆ្លង​រោគ​បេះ​ដូង និង​ជំងឺ​រលាក​ផ្សេងៗ​ទៀត។ ការ​ប្រើ​ប្រាស់​ថ្នាំ​តាម​វេជ្ជបញ្ជា​មួយ​ចំនួន​ក៏​អាច​ធ្វើ​ឲ្យ​ចង្វាក់​​បេះ​ដូង​ខ្សោយ​ដែរ។ ដូច​ជា​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ចង្វាក់​បេះ​ដូង​ខ្សោយ​។ ២. រោគ​សញ្ញា​ រោគ​សញ្ញា​ទាក់ទង​នឹង​ចង្វាក់​បេះ​ដូង​ដើរ​យឺត មាន​ដូច​ជា​អស់កម្លាំង ធេងធោង ពិបាក​ចងចាំ មានបញ្ហា​ដំណេក និង​សន្លប់ជា​ដើម​។ អ្វី​ទាំង​នេះ កើត​ឡើង​ដោយ​សារ​តែ​ខួរ​ក្បាល​ទទួល​លំហូរ​ឈាម​មិន​បាន​គ្រប់គ្រាន់​។ រោគ​សញ្ញា​ផ្សេង​ទៀត​ ដែល​អាច​មក​អម​ជាមួយ​ដែរ​នោះ​គឺ​ជីពចរ​ខ្សោយ បើ​បញ្ហា​ចង្វាក់​បេះ​ដូងដើរ​យឺត​កើត​ឡើង​ដោយ​សារ​តែ​ជំងឺ​បេះ​ដូង ឬ​បញ្ហា​ប្រព័ន្ធ​ភាព​ស៊ាំ ដូច​ជា​ជំងឺ​លុយ​ពុស​។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់ពិនិត្យសញ្ញាព្រមានសរសៃឈាមខួរក្បាល ចុចទីនេះ! ៣. ហានិភ័យ​ ចង្វាក់​បេះ​ដូង​ដើរ​យឺត​អាច​ថា​មិន​បង្កគ្រោះ​ថា្នក់​ចំពោះ​មនុស្ស​ពេញ​កម្លាំងទេ តែ​សម្រាប់​មនុស្ស​វ័យ​ចំណាស់​វិញ ត្រូវ​យក​ចិត្ត​ទុក​ដាក់​បញ្ហា​នេះ​ឲ្យ​មែនទែន​។ ការ​មាន​បញ្ហា​ចង្វាក់​បេះដូង​ដើរ​យឺត មិន​បាន​ព្យាបាល​​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ រហូត​ដល់​អាច​គំរាម​កំហែង​អាយុជីវិត​ទៀត​ផង ដោយ​សារ​តែ​អាច​សន្លប់ ខ្សោយ​បេះដូង និង​គាំង​បេះដូង​ជា​ដើម។​ ផល​វិបាក​កើត​មាន​ធ្ងន់​ធ្ងរ​កម្រិត​ណាមួយ​នោះ គឺ​អាស្រ័យ​លើ​មូល​ហេតុ​បង្ក​ឲ្យ​មាន​បញ្ហា​ចង្វាក់បេះដូង​ដើរ​យឺត ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បេះ​ដូង និង​ជាលិកា​បេះដូង​។ ជា​ការណែនាំ បើ​យើង​ជា​មនុស្ស​វ័យ​ចំណាស់ ជួប​បញ្ហា​ចង្វាក់​បេះដូង​ដើរ​យឺត​ញឹក​ញាប់ […]


របបអាហារសម្រាប់មនុស្សចាស់

វីតាមីនចាំបាច់មួយ​ចំនួន សម្រាប់​សុខភាព​ស្រ្តីវ័យចំណាស់

ស្ថិត​ក្នុង​វ័យ​ចំណាស់ ស្រីៗ​យើង​នៅតែ​ត្រូវ​ការ​វីតាមីន​ដូច​ពេល​​យើង​នៅ​វ័យ​ក្មេង​អ៊ីចឹង​ដែរ តែ​គ្រាន់​តែ​ថា​​ត្រូវ​ផ្ដោត​លើ​វីតាមីន​មួយ​ចំនួន​ជា​ពិសេស​នៅ​វ័យ​ចំណាស់​នេះ។ ការ​ប្រើ​ប្រាស់​អាហា​បំប៉ន​ប្រភេទ​វីតាមីន​​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ ថ្នាំ​ដែល​យើង​កំពុង​ប្រើ​ប្រាស់ ដូច​នេះ​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​មុន​សម្រេច​ចិត្ត​ប្រើ​វីតាមីន​ណាមួយ​។ ខាង​ក្រោម​នេះ​ជា​វីតាមីន​ចាំបាច់​មួយ​ចំនួន​ ដែល​ស្រីៗ​វ័យ​ចំណាស់​គួរ​ទទួលទាន​៖ ១. វីតាមីន​B12 ជួយ​ប្រព័ន្ធ​ប្រសាទ​ វីតាមីន​ B12 ជួយ​រក្សា​ប្រ​ព័ន្ធ​ប្រសាទ​កណ្ដាល  បង្កើត​កោសិកា​ឈាម​ក្រហម និង​កសាងសមាសធាតុហ្សែន​ក្នុង​កោសិកា ។ វីតាមីន​B12 ត្រូវ​បាន​ណែនាំ​ឲ្យ​ស្រ្តី​វ័យ​ចំណាស់​ទទួល​បាន​ចំនួន​២,៤​មីក្រូ​ក្រាម​ក្នុង​មួយ​ថ្ងៃ។ ប៉ុន្តែ​រាង​កាយ​មនុស្ស​ស្រី​យើង​កាន់​តែ​ពិបាក​ក្នុង​ការ​ស្រូប​យក​វីតាមីន​នេះ នៅ​ពេល​វ័យ​កាន់​តែ​ច្រើន។ វ័យ​កាន់​តែ​ចាស់ រាងកាយ​យើង​ក៏​ផលិត​អាស៊ីដ​ក្រពះ​កាន់​តែ​តិច។ ដោយ​សារ​អាស៊ី​ដ​ក្រពះ​ថយ​ចុះ ការ​ស្រូប​យក​វីតាមីនB12 របស់​រាង​កាយ​ពី​អាហារ​ក៏​ថយ​ចុះ​ដូច​គ្នា។ វីតាមីន​ B12 អាច​ឆ្លង​កាត់​​ប្រ​ព័ន្ធ​រំលាយ​អាហារ ដោយ​មិន​មាន​ការ​ស្រូប​យក​ពី​រាង​កាយ ដែល​ការណ៍​នេះ អាច​ធ្វើ​ឲ្យ​មាន​ការ​ខ្វះ​វីតាមីន​ក្នុង​ខ្លួន និង​អាច​បំផ្លាញ​ប្រព័ន្ធ​ប្រសាទ អស់កម្លាំង និង​ស្ពឹកដៃ​ជើង​ជា​ដើម។​​​ អាហារ​ដែល​ជា​ប្រភព​នៃ​វីតាមីន B12 មាន​នៅ​​ត្រី សាច់ ទឹកដោះគោ ឈីស និង​ស៊ុត​ជា​ដើម។ ២. វីតាមីន D ជំនួយ​ឆ្អឹង​ ជា​ធម្មតា​ទេ​​ឈាន​ចូល​ដល់​វ័យ​ចូល​និវត្តន៍ មនុស្ស​យើង​អាច​នឹង​បាត់​បង់​ជា​លិកាឆ្អឹង​​ជាពិសេស​សម្រាប់​មនុស្ស​ស្រី។ ស្រីៗ​ក្នុង​វ័យ​នេះ​អាច​ពន្យា​ពេល​នៃការ​បាត់​បង់​ឆ្អឹង និង​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​ពុក​ឆ្អឹង និង​បាក់​ឆ្អឹង​បាន ដោយ​ត្រូវ​ទទួល​បាន​វីតាមីនD គ្រប់​គ្រាន់​។ ការ​ទទួល​បាន​វីតាមីន​D គ្រប់​គ្រាន់​ក៏​នឹង​ជួយ​ឲ្យ​ឆ្អឹង​ស្រូប​យក​រ៉ែកាល់ស្យូម​បាន​ល្អ ជួយ​ឲ្យ​ឆ្អឹង​រឹង​មាំ។ ក្រៅពី​ជួយ​ដល់​ឆ្អឹង វីតាមីនD ក៏​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ ជួយ​ការពារ​​យើង​ពី​ជំងឺ​ផ្សេងៗ​ដែរ​។ ពេល​ឈាន​ដល់​វ័យ​៧០​ឆ្នាំ ស្រីៗ​យើង​ត្រូវ​ការ​វីតាមីន​D​ពី​១៥​មីក្រូក្រាម ទៅ​២០​មីក្រូ​ក្រាម​ក្នុង​មួយ​ថ្ងៃ។ ពន្លឺ​ព្រះ​អាទិត្យ​ជា​ប្រភព​ដ៏ល្អ​នៃ​វីតាមីន […]


សុខភាពផ្លូវចិត្តមនុស្សចាស់

ភាពឯកកោ ធ្វើឲ្យមនុស្សចាស់ប្រឈមហានិភ័យសុខភាពច្រើន

ភាពឯកោ ធ្វើ​ឲ្យ​មនុស្ស​ចាស់​​ប្រឈម​គ្រោះ​ថ្នាក់​​សុខភាព​ធ្ងន់​ធ្ងរ​ជាង​ការ​ធាត់​លើស​គីឡូទៅ​ទៀត។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ក្រុម​អ្នក​វិទ្យាសាស្រ្ត​។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​នៅ​សាកល​វិទ្យាល័យ Chicago បាន​បង្ហាញ​ថា​ភាព​ឯកោ​ខ្លាំង ឬ​នៅ​តែ​ឯង មាន​គ្រោះ​ថ្នាក់​ដល់​សុខភាព​មនុស្ស​វ័យ​ចំណាស់​ពីរ​ដង​ខ្ពស់​ជាង​ជំងឺ​ធាត់​។ ការ​លើក​ឡើង​បែប​នេះ គឺ​ក្រោយ​អ្នក​ស្រាវ​ជ្រាវ​សិក្សា​លើ​មនុស្ស​​២ ០០០​នាក់​វ័យ​៥០​ឆ្នាំ​ឡើង អស់​រយៈ​ពេល​ជាង​ប្រាំមួយ​ឆ្នាំ។ ការ​សិក្សា​បញ្ជាក់​ថា​មនុស្ស​វ័យ​ចំណាស់​ដែល​បាន​និយាយ​ថា​ខ្លួន​ជា​មនុស្ស​រស់​នៅ​តែឯង ឬ​ឯក​កោ មាន​​​១៤ ភាគ​រយ​ប្រឈម​នឹង​អត្រា​ស្លាប់​ខ្ពស់​ជាង​មនុស្ស​ធម្មតា​។​​​​​​​ ១.​​ភាព​ឯក​កោ និង​កត្តា​ប្រឈម​របស់​មនុស្សចាស់ មនុស្ស​វ័យ​ចំណាស់​ មិន​សូវ​មាន​កូនចៅ​នៅ​ជាមួយ​ទៀត​ទេ ក្នុង​បរិបទ​សង្គម​សព្វថ្ងៃ។ ការ​សិក្សា​រក​ឃើញ​ថា មនុស្ស​ចាស់​ដែល​រស់នៅ​តែ​ឯង មាន​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ទាំង​លើ​ផ្នែក​សុខភាព​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​។ សាស្រ្តាចារ្យ John Cacioppo ប្រចាំសាកល​វិទ្យាល័យ Chicago បាន​កត់​សម្គាល់​ពី​ភាព​ធ្លាក់​ចុះ​នៃ​សុខភាព​ផ្លូវ​កាយ និង​ចិត្ត របស់​មនុស្ស​វ័យ​ចំណាស់ ហើយ​ថា​ការ​ធ្លាក់​ចុះ​នេះ​អាច​មាន​កម្រិត​ផ្សេង​គ្នា​​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់ទៀត​អាស្រ័យ​លើ​ទំនាក់​ទំនង​គ្រួសារ​ដែល​អ្នក​ទាំង​នោះ​មាន។ ២. ភាព​ឯក​កោ និង​សម្ពាធ​ឈាម​ខ្ពស់​​​ ការ​សិក្សា​របស់សាកល​វិទ្យាល័យ Chicago បាន​រក​ឃើញ​ពី​ទំនាក់ទំនង​ដោយ​ផ្ទាល់​រវាង​ភាព​ឯកោ​យូរអង្វែង និង​ការ​កើន​ឡើង​​សម្ពាធ​ឈាម​។ ការ​មិន​សូវ​មាន​ទំនាក់​ទំនង​ក្នុង​សង្គម អាច​ជា​ហេតុ​ផល​មួយ​ធ្វើ​ឲ្យ​អ្នក​ឯក​កោ​មាន​សម្ពាធ​ឈាម​ឡើង​ខ្ពស់។ ការ​សិក្សា​រយៈពេលជាង​​បួន​ទៅ​ប្រាំ​​ឆ្នាំ លើ​មនុស្ស​២២៩​នាក់​មាន​វ័យ​ចន្លោះ​ពី៥០​ទៅ​៦៨​ឆ្នាំ បាន​រក​ឃើញ​ថា​អ្នក​ចូល​រួម​ដែល​រស់នៅ​ឯក​កោ​ សម្ពាធ​ឈាម​អ្នក​ទាំង​នោះ​​ឡើង​ដល់​១៤,៤​មិល្លីម៉ែត្រ​ខ្ពស់​ជាង​អ្នក​​មាន​ទំនាក់​ទំនង ឬមិត្ត​ភក្តិ​ច្រើន​ក្នុង​សង្គម​។ ការ​សិក្សា​បាន​លើ​ក​ឡើង​ថា​មនុស្ស​នៅ​ដាច់​តែឯង​កាន់​តែ​យូរ បញ្ហា​សុខភាព​ក៏​កើត​ឡើង​កាន់​តែ​ច្រើន​ដែរ។ ការ​សិក្សា​បញ្ជាក់​ថា​ដើម្បី​បំបាត់ ឬ​ការ​ពារ​មនុស្ស​វ័យ​ចំណាស់​ពីអារម្មណ៍​ឯកកោ​ត្រូវ​ ឲ្យ​ពួកគាត់​​ដឹង​ពី បញ្ហា និង​បញ្ឈប់​ការ​គិត​បែប​អវិជ្ជមាន​ចំពោះ​គំនិត​ខ្លួន​ឯង។ យ៉ាងណា​ស្ថាន​ប័ន​ធ្វើ​ការ​លើ​សុខ​ភាព​មនុស្ស​ចាស់ បាន​លើក​ឡើង​ថា​មនុស្ស​វ័យ​ចំណាស់ គួរ​ឧស្សាហ៍​ជួប​ជុំ​និយាយ​គ្នា​លេង​ជាមួយ​អ្នក​ជិត​ខាង​ ឬ​មិត្ត​ភក្ដិ ឬ​អាច​ធ្វើ​ដំណើរ​កម្សាន្ត ក៏​ដូចជា​ធ្វើ​ការ​ផ្សេងៗ​បំបាត់​ភាព​អផ្សុក​​ជាដើម។ ក្រៅ​ពី​នេះ […]


របបអាហារសម្រាប់មនុស្សចាស់

ឈានចូលវ័យចំណាស់កុំរំលងអាហារទាំងនេះ ល្អចំពោះសុខភាព

ជា​ការ​ពិត​ណាស់​ការ​មាន​សុខភាព​ល្អ គឺ​ជា​រឿង​សំខាន់​ណាស់​សម្រាប់​មនុស្ស​យើង​។ វ័យ​កាន់​តែ​ចាស់ យើង​ក៏​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​លើ​បញ្ហា​សុខ​ភាព​ ដោយ​យើង​ត្រូវ​រក្សា​របប​អាហារ​ត្រឹម​ត្រូវ​ ដើម្បី​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ។ មនុស្ស​វ័យ​ចំណាស់​អា​ច​នឹង​មាន​ជំងឺ​ច្រើន​​ជាង​អ្នក​នៅ​វ័យ​ក្មេង​។ ដូច​នេះ​ការ​ធ្វើ​លំហាត់​ប្រាណ​ទៀង​ទាត់ និង​ញ៉ាំ​អាហារ​មាន​ជីវជាតិ​គ្រប់​គ្រាន់ នឹង​ជួយ​បង្កើន​ថាមពល​ដល់​មនុស្ស​​​វ័យ​ចំណាស់​។​ អង្គការ​សុខភាព​ពិភព​លោក​ បាន​លើក​ឡើង​ថា​មនុស្ស​វ័យ​ចំណាស់​​​គឺ​តែ​ង​ជួប​បញ្ហា​ខ្វះ​សារធាតុ​ចិញ្ចឹម​ជាក់​លាក់​ណា​មួយ ហើយ​ជំងឺ​ដែល​កើត​លើ​មនុស្ស​វ័យ​ចំណាស់​ភាគច្រើន​កើត​ចេញ​ពី​កត្តា​របប​អាហារ​។ ខាង​ក្រោម​នេះ​ជា​​ប្រភេទ​អាហារ​ល្អ​សម្រាប់​មនុស្ស​វ័យ​ចំណាស់​។ ១. ប៉េង​ប៉ោះ​ សារធាតុ​ lycopene ក្នុង​ផ្លែ​ប៉េង​ប៉ោះ ជួយ​ការ​ពារ​មនុស្ស​វ័យ​ចំណាស់​ប្រ​ឆាំង​នឹង​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត និង​កាត់​បន្ថយ​ការ​ប្រ​ឈម​នឹង​ជំងឺ​មហារីក​សួត​។ ការ​ដាក់​បញ្ចូល​ប៉េង​ប៉ោះ​ទៅ​ក្នុង​របប​អាហារ អាច​ជួយ​រាង​កាយ​យើង​ឲ្យ​មាន​សុខភាព​ល្អ។ ២. គ្រាប់​ផ្លែឈើ​ គ្រាប់​ផ្លែឈើ គ្រាប់​ស្វាយ​ចន្ទី គ្រាប់ almonds គ្រាប់ walnuts និង​សណ្ដែក​ដី ជា​ដើម គឺ​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ ប្រូតេអ៊ីន ម៉ាញ៉េ​ស្យូម និង​អូមេហ្គា ៣ ដែល​ល្អ​ចំពោះ​សុខភាព​បេះដូង​។ គ្រាប់​ផ្លែ​ឈើ​ទាំង​នេះ​ក៏​ជួយ​ភ្នែក​ឲ្យ​នៅ​ភ្លឺ​ល្អ និង​ជួយ​ប្រឆាំង​​នឹង​ការ​វិវត្ត​ជា​ភ្នែក​ឡើង​បាយ។ មនុស្ស​វ័យ​ចំណាស់ អាច​ញ៉ាំ​គ្រាប់​ផ្លែ​ឈើ​ទាំង​នេះ​ជា​អាហារ​សម្រន់ ឬ​ពេល​មាន​អារម្មណ៍​ថា​ឃ្លាន​ជា​ដើម​។​​​​​​ ​​​​​ ៣. ផ្លែ​ប៉ោម​ គ្នា​យើង​ទំនង​ជា​ធ្លាប់​ឮ​ហើយ​ថា​ញ៉ាំ​ផ្លែ​ប៉ោម​មួយ​ផ្លែ​រាល់ថ្ងៃ​អាច​ជួយ​​យើង​មិន​សូវ​ទៅ​ជួប​ពេទ្យ​។ សម្រាប់​មនុស្ស​វ័យ​ចំណាស់​ញ៉ាំ​ផ្លែ​ប៉ោម​អាច​ជួយ​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​កូលេស្តេរ៉ូល​ឲ្យ​នៅ​កម្រិត​ល្អ​។ ជាតិ​សរសៃ​នៅ​ក្នុង​ផ្លែ​ប៉ោម​ អាច​ជួយ​បញ្ចុះ​កូលេស្តេរ៉ូល និង​បន្ថយ​ការ​ឡើង​ជាតិ​ស្ករ​។ ផ្លែ​ប៉ោម​ក៏​​ផ្ដល់​ឲ្យ​យើង​នូវ​ប៉ូតាស្យូម សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម និង​វីតាមីន C ផង​ដែរ​។​​ ៤. សូកូឡា​ខ្មៅ សូកូឡា​ខ្មៅ​សម្បូរ​ដោយ​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម ដែល​អាច​ជួយ​កាត់​បន្ថយ​ការ​ប្រឈម​នឹង​បញ្ហា​គាំង​បេះ​ដូង បញ្ចុះ​សម្ពាធ​ឈាម និង​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​ថ្នាក់​សរសៃឈាម​ខួរ​ក្បាល។ បន្ថែម​ពី​នេះ ការសិក្សា​មួយ​របស់​សាកល​វិទ្យាល័យ​L’Aquila […]


សុខភាពរាងកាយ

តិចនិក ៤យ៉ាង​ ជួយមនុស្សវ័យចំណាស់ឲ្យមានរាងកាយមាំមួន

មិ​ន​ថា​យើង​ស្ថិត​ក្នុង​វ័យ​ណា​នោះ​ទេ ជា​ការ​ចាំបាច់​ណាស់​ដែល​យើង​ត្រូវ​ថែ​ទាំ​រាង​កាយ​ឲ្យ​នៅ​មាំមួន​ និង​ការ​ពារ​ខ្លួន​ពី​ជំងឺ​ផ្សេងៗ​។​ ប្រសិន​បើ​យើង​មាន​វ័យ​ដល់​៦៥​ឆ្នាំ ឬលើស​ពី​នេះ គ្រាន់តែ​កើត​ផ្ដាសាយ​ធម្មតា ក៏​អាច​ធ្វើ​ឲ្យ​មាន​ផល​វិបាក​ផ្សេងៗ​ដែរ​។ ផល​វិបាក​ទាំង​នោះ​អាច​មាន​ដូច​ជា ជំងឺ​ផ្លូវ​ដង្ហើម រលាក​ទង​សួត ឆ្លង​រោគ​នៅ​ត្រចៀក ឬ​ឆ្លង​រោគ​នៅ​ប្រហោង​ឆ្អឹង​ច្រមុះ​ជា​ដើម​។ មួយ​វិញ​ទៀត បើ​សិន​ជា​យើង​មាន​ជំងឺ​ប្រចាំ​កាយ​ដូចជា​ហឺត ឬ​ទឹក​នោម​ផ្អែម ជំងឺ​ផ្លូវ​ដង្ហើម​នេះ​នឹង​ធ្វើ​ឲ្យ​ស្ថានភាព​សុខភាព​កាន់តែ​អាក្រក់​។ ខាង​ក្រោម​នេះ​ជា​តិច​និក​​មួយ​ចំនួន​សម្រាប់​មនុស្ស​វ័យ​ចំណាស់​ក្នុង​ការ​ថែទាំ​រាង​កាយ​ឲ្យ​នៅ​មាំមួន និង​បង្ការ​ជំងឺ​ផ្សេងៗ​។​​​​ ​១. ហាត់​ប្រាណ​ ការ​ធ្វើ​សកម្មភាព​រាងកាយ​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ។ បើ​យើង​ធ្វើ​ចលនា ឬហាត់​ប្រាណ​បាន​កាន់​តែ​ច្រើន រាង​កាយ​របស់​យើង​នឹង​អាច​តតាំង​ ការ​រលាក និងការ​ឆ្លង​រោគ​បាន​កាន់តែ​ប្រ​សើរ​។ សកម្មភាព​​រាង​កាយ ឬ​ការ​ហាត់​ប្រាណ​មិន​ចាំ​បាច់​តែ​ត្រូវ​ប្រើ​កម្លាំង​ខ្លាំង​ទើប​ គ្នា​យើង​គិត​ថា​មាន​បាន​ផល​ល្អ​ចំពោះ​រាង​កាយ​នោះ​ទេ គ្រាន់​តែ​យើង​ធ្វើ​សកម្មភាព​ឬ​ហាត់ប្រាណ​បែប​ស្រាលៗ​ក៏​មាន​ប្រយោជន៍​ដូច​គ្នា។​ យើង​អាច​ធ្វើ​សកម្មភាព ឬហាត់​ប្រាណ​ដូចជា​ដើរ រត់ត្រឹកៗ​ ឬ​ជិះ​កង់​ប្រហែល​២០​ទៅ​៣០​នាទី​ក្នុង​មួយ​ថ្ងៃ ឬ​ប្រហែល​១៥០​នាទី​ក្នុង​មួយ​សប្ដាហ៍​ក៏​បាន​។​​​​ ២. ញ៉ាំ​អាហារ​ល្អ​ចំពោះ​សុខភាព របប​អាហារ​សម្បូរ​ទៅ​ដោយ​ បន្លែ ផ្លែ​ឈើ និង​សាច់​គោ សាច់ជ្រូក ជា​ដើម ក៏​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ និង​ការ​ពារ​រាង​កាយ​យើង​ពី​វីរុស និង​បាក់តេរី​បង្ក​ជំងឺ​ផ្សេង​ៗ​ដែរ​។​ បន្លែ និង​ផ្លែ​ ឈើ ជា​ប្រភព​ដ៏​ល្អ​នៃ​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម។ សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម ជួយ​ការ​ពារ​កោសិកា​ពី​ការ​ខូច​ខាត និង​ជួយ​ឲ្យ​រាង​កាយ​មាន​សុខភាព​ល្អ។ គ្នា​យើង​ក្នុង​វ័យ​ចំណាស់​ គួរ​តែ​កម្រិត​ការ​ញ៉ាំអាហារ​មាន​ជាតិ​ស្ករ និង​ខ្លាញ់ ដែល​អាហារ​ទាំង​នេះ​ធ្វើ​ឲ្យ​មានការ​រលាក​ក្នុង​រាង​កាយ និង​ធ្វើ​ឲ្យ​ប្រព័ន្ធភាព​ស៊ាំ​ចុះ​ខ្សោយ​។ ដូច​គ្នា​ដែរ យើង​ជា​មនុស្ស​វ័យ​ចំណាស់ ក៏​គួ​រ​កម្រិត​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ផង​ដែរ។ ​​៣. […]


សុខភាពរាងកាយ

ជៀសវាង​កំហុស​ទាំង​នេះ​ ដើម្បីស្បែកមុខនៅក្មេង​​ជាង​វ័យ

យើង​ទាំង​អស់​​គ្នា​ សុទ្ធ​តែ​ប្រាថ្នា​ចង់​បាន​សម្រស់​ក្មេង​ជាង​វ័យ​ និង​សុខភាព​ល្អ​។​ ប៉ុន្តែ​ មាន​មនុស្ស​ជា​ច្រើន​​កំពុង​តែ​​ប្រព្រឹត្ត​កំហុស​ឆ្គង​ដែល​ធ្វើ​ឲ្យ​ស្បែក​ និង​រាងកាយ​របស់​យើង​ទ្រុឌទ្រោម​ដោយ​មិន​ដឹង​ខ្លួន។​ ដូច្នេះ​ហើយ​ ប្រសិនបើ​យើង​មិន​ចង់​ឲ្យ​មុខ​របស់​យើង​ចាស់​ជាង​វ័យ​ទេ​នោះ​ ចូរ​ចាប់ផ្ដើម​កែ​ប្រែ​ទម្លាប់​អាក្រក់​ខាង​ក្រោម​នេះ​។​​​​​ ​១. គេង​មិន​គ្រប់គ្រាន់ ប្រសិនបើ​យើង​​គេង​មិន​បាន​គ្រប់គ្រាន់​ទេ​នោះ​ ស្បែក​​របស់​យើង​នឹង​ចាប់ផ្ដើម​លេច​ឡើង​នូវ​ស្នាម​ជ្រីវជ្រួញ​ និង​​យារ​ធ្លាក់​មុន​វ័យ​ជាក់​ជា​​មិន​ខាន​ ពីព្រោះ​​រាងកាយ​​បញ្ចេញ​អ័រម៉ូន​Cortisol ដែល​ជា​អ័រម៉ូន​ស្រ្តេស​ច្រើន​ ហើយ​វា​បាន​ចូល​ទៅ​បំផ្លាញ​ជាតិ​កូឡា​ជែន​ដែល​ជាភ្នាក់ងារ​ជួយ​​ធ្វើ​ឲ្យ​ស្បែក​​ទន់​ល្មើយ​ និង​យឺត​​ល្អ​។​ ចូរ​ចាប់ផ្ដើម​ទម្លាប់​​គេង​​​​ឲ្យ​បាន​ទៀងទាត់​ម៉ោងពេល​​ ក៏​ដូចជា​ជៀសវាង​​ញ៉ាំ​គ្រឿង​ស្រវឹង​លើស​កំណត់​​ ​ឬ​កាហ្វេអ៊ីន​ និង​លេង​គ្រឿង​អេឡិចត្រូនិក​ផ្សេងៗ​មុន​ពេល​គេង។ ២. ជក់​បារី​ ​ការ​ជក់​បារី​មិន​ត្រឹម​តែ​បង្កើន​ឱកាស​កើត​ជំងឺ​មហារីក​ប៉ុណ្ណោះ​ទេ​ វា​ក៏​អាច​ធ្វើ​ឲ្យ​យើង​កើត​មាន​ស្នាម​ជ្រីវជ្រួញ​ និង​យារ​ធ្លាក់​នៅ​វ័យ​ក្មេង​ផង​ដែរ​។​ ជាក់ស្ដែង​ ការ​ជក់​បារី​​ធ្វើ​ឲ្យ​លំហូរ​ឈាម​ដែល​ផ្ទុក​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ដូចជា​អុកស៊ីសែន​ នៅ​លើ​ស្បែក​​របស់​យើង​ថយ​ចុះ​ ​។​ កត្តា​នេះ​អាច​ធ្វើ​ឲ្យ​រាងកាយ​ផលិត​កូឡាជែន​យឺត​យ៉ាវ​។ ៣. នៅ​ក្រោម​កម្ដៅ​ថ្ងៃ​ច្រើន​ពេក​ ថ្វី​ត្បិត​តែ​ពន្លឺ​ព្រះអាទិត្យ​អាច​​ផ្ដល់​អត្ថប្រយោជន៍​ដល់​យើង​ក៏​ពិត​មែន​ ប៉ុន្តែ​ប្រសិនបើ​យើង​ប៉ះពាល់​ផ្ទាល់​ទៅ​នឹង​ពន្លឺ​ព្រះអាទិត្យ​ខ្លាំង​ពេក​ វា​ក៏​អាច​បំផ្លាញ​កូឡាជែន​នៃ​ស្បែក​របស់​យើង​ ព្រម​ទាំង​ធ្វើ​ឲ្យ​រាងកាយ​ផលិត​ជាតិ​ប្រូតេអ៊ីន​ ដែល​ហៅ​ថា​ អេឡាទីន​ (Elastin) ច្រើន​ជ្រុល​ថែម​ទៀត​ផង​​។​ យើង​អាច​សម្គាល់​ឃើញ​ថា​ស្បែក​នឹង​​ចាប់ផ្ដើម​​ក្រាស់​ និង​មាន​អារម្មណ៍​ឡើង​គ្រើម​ ព្រម​ទាំង​លេច​ឡើង​នូវ​ស្នាម​ជ្រីវជ្រួញ​ផង​ដែរ​។​ នៅ​ក្នុង​ករណី​ដែល​យើង​ចាំបាច់​ត្រូវ​ប៉ះពាល់​​ផ្ទាល់​ទៅ​នឹង​កម្ដៅ​ថ្ងៃ​ ចូរ​ពាក់​មួក​ ខោអាវ​ដៃ​វែង​ និង​វ៉ែន​តា​ការពារ​ពន្លឺ​ថ្ងៃ ព្រម​ទាំង​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​ដែល​មាន ​SPF៣០​ ឬ​ខ្ពស់​ជាង​នេះ​។ ៤.​ ញ៉ាំ​អាហារ​មិន​ត្រឹមត្រូវ​ ​​ការ​ញ៉ាំ​​អាហារ​ត្រឹមមិន​ត្រូវ​ អាច​ធ្វើ​ឲ្យ​យើង​មាន​បញ្ហា​​​ជំងឺ​បេះដូង​ ជំងឺ​ទឹក​នោម​ផ្អែម​ និង​ជំងឺ​ដទៃ​ទៀត​ ដែល​ជា​កត្តា​ជំរុញ​​ឲ្យ​ថាមពល​នៃ​យុវវ័យ​របស់​យើង​បាត់បង់។​ ចូរ​ញ៉ាំ​របប​អាហារ​ដែល​ជំនួយ​ដល់​បេះដូង​ ដែល​មាន​ដូចជា​បន្លែ​ ផ្លែឈើ​ គ្រាប់​ធញ្ញជាតិ […]


របបអាហារសម្រាប់មនុស្សចាស់

វីតាមីនK​ មាន​​អត្ថប្រយោជន៍​ច្រើន តែគ្រប់គ្នាតែងមើលរំលង​

វីតាមីន​K គឺ​ជា​សារធាតុ​ចិញ្ចឹម​មួយ​ ដែល​យើង​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ ប៉ុន្តែ​​បើ​យោង​តាម​​ការ​ស្រាវជ្រាវ​ថ្មី​មួយ​​បាន​បង្ហាញ​ថា ​​មនុស្ស​វ័យ​ចំណាស់​ដែល​មាន​កម្រិត​វីតាមីន​K​ទាប អាច​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆាប់​ស្លាប់​។​ ​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ធ្វើ​ការ​​អង្កេត​ទៅ​លើ​មនុស្ស​ពេញ​វ័យ​ចំនួន​៤០០០​នាក់​ ដែល​មាន​អាយុ​ចន្លោះ​ពី​៥៤​ដល់​៧៦​ឆ្នាំ​។​ អ្នក​ទាំង​នោះ​មិន​មាន​ជំងឺ​បេះដូង​ទេ​ នៅ​ពេល​​ចាប់ផ្ដើម​ការ​វិភាគ​។​ ពួក​គេ​ត្រូវ​បាន​បែងចែក​ទៅ​តាម​កម្រិត​ឈាម​នៃ​វីតាមីន​K ​ហើយ​ធ្វើការ​ប្រៀបធៀប​ព័ត៌មាន​នោះ​ជាមួយ​អត្រា​ជំងឺ​បេះដូង​ និង​មរណភាព​ក្នុង​រយៈពេល​១៣​ឆ្នាំ​។​ លទ្ធ​ផល​បាន​បង្ហាញ​ថា​ មិន​មាន​ទំនាក់ទំនង​ច្បាស់លាស់​រវាង​កម្រិត​វីតាមីន​ K និង​ជំងឺ​បេះដូង​ទេ​។​ ​ប៉ុន្តែ​ អ្នក​ដែល​មាន​វីតាមីន​K ទាប​បំផុត​ គឺ​ងាយ​នឹង​ស្លាប់​រហូត​ដល់​១៩​%​នៅ​អំឡុង​ពេល​សិក្សា​ ជាង​អ្នក​ដែល​មាន​កម្រិត​K គ្រប់គ្រាន់។ ថ្វី​ត្បិត​តែ​​មូលហេតុ​ជាក់លាក់​នៃ​ការ​ពាក់ព័ន្ធ​រវាង​កម្រិត​វីតាមីន​Kទាប​ និង​​អត្រា​មរណៈ​ខ្ពស់​ គឺ​នៅ​មិន​ទាន់​អាច​បកស្រាយ​បាន​ក៏​ពិត​មែន​ ប៉ុន្តែ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​ដឹង​ថា​ វីតាមីន​មួយ​ប្រភេទ​នេះ​ អាច​ជួយ​ការពារ​ការ​កកើត​ជាតិ​កាល់ស្យូម​នៅ​ក្នុង​សរសៃ​ឈាម​ ដែល​​ទាក់ទង​ទៅ​នឹង​ការ​ថយ​ចុះ​លំហូរ​ឈាម​​​​​ទៅ​​ពាសពេញ​រាងកាយ​។​ ជាមួយ​គ្នា​នេះ​ដែរ​ ការសិក្សា​ផ្សេង​ទៀត​បាន​បង្ហាញ​​អំពី​ការ​ពាក់ព័ន្ធ​រវាង​កម្រិត​វីតាមីន​K ទាប​ និង​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​រលាក​សន្លាក់​ឆ្អឹង​ថា​ ស្ថានភាព​នេះ​​អាច​ជះ​ឥទ្ធិពល​ដល់​ការ​ចល័ត​ និង​ការ​កើន​ឡើង​នៃ​ការ​ដួល​ ដែល​អាច​រួម​ចំណែក​ដល់​ការ​ឆាប់​ស្លាប់​។​ ​​​​​​​​​ជា​ទូទៅ​ ​​មនុស្ស​ពេញ​វ័យ​គួរ​ញ៉ាំ​វីតាមីនK ឲ្យ​បាន​១២០​មីក្រូក្រាម​ជា​រៀងរាល់​ថ្ងៃ​ ប៉ុន្តែ​៦០%​នៃ​មនុស្ស​ដែល​មាន​វ័យ​៧០ឆ្នាំ​ និង​លើស​ពី​នេះ​ គឺ​មិន​ធ្វើ​តាម​ការ​ណែនាំ​នេះ​ឡើយ​។​ ​វីតាមីន​K ត្រូវ​បាន​​រក​ឃើញ​នៅ​ក្នុង​បន្លែ​បៃ​តង​ និង​ប្រេង​បន្លែ ដែល​អាច​ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​​ដល់​សុខភាព​នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ចាស់​ទៅ​។


សុខភាពរាងកាយ

មុខចាស់ទៅៗ អាចដោយសារញ៉ាំអាហារទាំងនេះច្រើនពេក

អាហារ​ដែល​យើង​ញ៉ាំ​រាល់​ថ្ងៃ ជះ​ឥទ្ធិពល​ខ្លាំង​មែន​ទែន ទៅ​ដល់​ដំណើរការ​រាង​កាយ និង​ទ្រទ្រង់​ដល់​សុខភាព​យើង។ គ្នា​យើង​គ្រប់​គ្នា​ច្បាស់​ជា​ដឹង​ហើយ​ថា អាហារ​ដែល​ល្អ​សម្រាប់​សុខភាព​យើង​មាន​តែ​បន្លែ ផ្លែឈើ សាច់​ធម្មជាតិ​យើង ដែល​ញ៉ាំ​ហើយ​មិន​ប៉ះពាល់ ប៉ុន្តែ​ដោយ​សារ​តែ​ឥឡូវ សម្បូរ​ដោយ​អាហារ​ប្លែក ឆ្ងាញ់ៗ​ច្រើន​មុខ យើង​ចេះ​ឃ្លាន​ញ៉ាំ​មិន​គិត​ដល់​សុខភាព។ មិន​ត្រឹម​តែ​សុខភាព​ទេ បើ​យើង​ញ៉ាំ​អាហារ​ប៉ុន្មាន​ខាង​ក្រោម​នេះ​ច្រើន សុខភាព​ក៏​មិន​ល្អ មុខ​វិញ​ក៏​ឆាប់​ចាស់​ជាង​អាយុ​យើង​ទៀត។ ១. អាហារ​មាន​ជាតិ​ស្ករ និង​ប្រៃ​ខ្ពស់ ជាតិ​ស្ករ​ធ្វើ​ឲ្យ​យើង​ងាយ​ឡើង​គីឡូ បង្កើត​ស្នាម​ជ្រួញ ធ្វើ​ឲ្យ​ស្បែក​យើង​យារ​ធ្លាក់ និង​អាច​ប៉ះពាល់​ទៅ​ដល់​សុខភាព​ទូទៅ​យើង។ ជាតិ​ស្ករ​ដែល​យើង​ញ៉ាំ​ច្រើន​ពេក​នោះ អាច​ទៅ​បំផ្លាញ​ប្រូតេអ៊ីន និង​សារធាតុ លីពីត (lipids) នៅ​ក្នុង​រាង​កាយ​របស់​យើង ធ្វើ​ឲ្យ​ការ​ផលិត ​collagen​ មិន​ល្អ និង​កាន់​តែ​ជួយ​ឲ្យ​ស្នាម​ជ្រីវ​ជ្រួញ​កើត​ឡើង។ អាហារ​​ដូច ​pepperoni pizza នំ​ដំឡូង​កញ្ចប់ cheese ជាដើម មាន​ផ្ទុក​ជាតិ​ប្រៃ​ខ្ពស់ ជា​ហេតុ​បណ្ដាល​ឲ្យ​រាងកាយ​បាត់​បង់​ជាតិ​ទឹក និង​ធ្វើ​ឲ្យ​មើល​ទៅ​ដូច​ហើម។ មិន​តែ​ប៉ុណ្ណោះ វា​ក៏​បណ្ដាល​ឲ្យ​ជាលិកា​រួញ បង្កើត​បញ្ហា​ស្បែក​ជ្រួញ​កើត​ឡើង។ ២. ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន កាហ្វេអ៊ីន ច្រោះ​ជាតិ​ទឹក​នៅ​ក្នុង​ខ្លួន​យើង ធ្វើ​ឲ្យ​រាងកាយ​យើង​ឆាប់​ខ្សោះ​ជាតិ​ទឹក និង​គ្មាន​សំណើម។ ដូច​នេះ​ហើយ វា​ធ្វើ​ឲ្យ​ស្បែក​យើង​ស្ងួត និង​ពុក​ផុយ។ ៣. សាច់​កែ​ច្នៃ ពពួក​សាច់​កែ​ច្នៃ​ដូច ប្រហិត ឬ​សាច់​ក្រក សុទ្ធ​តែ​មាន​ផ្ទុក​សារធាតុ ​sulfites […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ