home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

​ការ​ប្រែប្រួល​​ពេល​មក​រដូវ​ទាំង​នេះ​ គ្នា​យើង​គប្បី​ប្រុង​ប្រយ័ត្ន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ការ​ប្រែប្រួល​​ពេល​មក​រដូវ​ទាំង​នេះ​  គ្នា​យើង​គប្បី​ប្រុង​ប្រយ័ត្ន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វា​ជា​រឿង​សំខាន់​ក្នុង​ការ​យក​ចិត្ត​ទុកដាក់​ចំពោះ​ការប្រែប្រួល​តិចតួច​អំឡុង​ពេល​មក​រដូវ​។​ ​ស្រីៗ​​ភាគ​ច្រើន​តាមដាន​វដ្ដ​រដូវ​ ​និង​ដឹង​យ៉ាង​ច្បាស់​ពី​ថ្ងៃ​​មក​រដូវ។​ ពិត​ណាស់​ ការ​មក​រដូវ​​ធ្វើ​ឲ្យ​យើង​មាន​ការ​ចុក​ពោះ​ និង​មិន​ស្រួល​ខ្លួន​ ហើយ​​វា​ក៏​អាច​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​ពី​បញ្ហា​​សុខភាព​របស់​យើង​ផង​ដែរ។​ ការ​ប្រែប្រួល​​មិន​មែន​សុទ្ធ​តែ​ធ្ងន់ធ្ងរ​នោះ​ទេ​ ប៉ុន្តែ​ក្នុង​ករណី​ខ្លះ​ វា​ក៏​បង្ហាញ​ពី​បញ្ហា​អ័រម៉ូន​ ស្រ្តេស​ និង​ការ​លូតលាស់​មិន​ប្រក្រតី​ផង​ដែរ​។​ ដូច្នេះ​ហើយ​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​​ ប្រសិនបើ​គ្នា​យើង​សង្កេត​ឃើញ​ការ​ផ្លាស់ប្ដូរ​ណា​មួយ​នៅ​ក្នុង​វដ្ដ​រដូវ​។

១. ​មក​រដូវ​ច្រើន​ជ្រុល​

បរិមាណ​ជា​មធ្យម​នៃ​ការ​មក​រដូវ​ នៅ​ចន្លោះ​​ពី​៥​មិល្លីក្រាម​ដល់​៨០​មិល្លីក្រាម​។​ ​ការ​មក​រដូវ​ច្រើន​ជ្រុល​គឺ​នៅ​ពេល​ដែល​ឈាម​ធ្លាក់​លើស​ពី​៨០​មិល្លីក្រាម​​ ដែល​យើង​អាច​ធ្វើការ​សង្កេត​តាម​រយៈ​ការ​ផ្លាស់ប្ដូរ​សំឡី​អនាម័យ​តិច​ជាង​២​ម៉ោង​ម្ដង​។ ជាមួយ​គ្នា​នេះ​ដែរ​ ការ​ធ្លាក់​ឈាម​ច្រើន​​ជ្រុល​ ​អាច​នឹង​បណ្ដាល​ឲ្យ​យើង​ឈឺ​ក្បាល​ ឬ​ដួល​សន្លប់​។​

​​​​២. ​រដូវ​មាន​រយៈពេល​វែង​ពេក​

​ការ​មក​រដូវ​របស់​ស្រីៗ​មាន​លក្ខណៈ​ខុស​ប្លែក​ពី​គ្នា​។​ ​ហេតុ​នេះ​ហើយ​ រយៈពេល​​ជា​មធ្យម​នៃ​វដ្ដ​រដូវ​ គឺ​ចាប់​ពី​​៣​ថ្ងៃ​ទៅ​៧​ថ្ងៃ​។​ នៅ​ក្នុង​ករណី​ដែល​រដូវ​មាន​រយៈពេល​៨​ថ្ងៃ​ ឬ​​លើស​ពី​នេះ​ យើង​គប្បី​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ ពីព្រោះ​វា​អាច​ជា​សញ្ញា​នៃ​ជំងឺ​​មួយ​ចំនួន​។

៣. ការ​ចុក​ពោះ​ ​​រំខាន​ដល់​ជីវិត​​យើង

​​ប្រសិនបើ​ការ​ឈឺចាប់​អំឡុង​ពេល​មក​រដូវ​​ រារាំង​យើង​ពី​ការ​ធ្វើ​ការងារ​ ញ៉ាំ​អាហារ​ វា​អាច​ជា​សញ្ញា​ធ្ងន់ធ្ងរ ដែល​គ្នា​យើង​មិន​គួរ​ធ្វេសប្រហែស​ឡើយ​។​ ​ជាក់​ស្ដែង​ ការ​ឈឺ​ចាប់​​​នៅ​ពេល​មាន​រដូវ​អាច​ធ្វើ​ឲ្យ​យើង​វិល​មុខ​ និង​ចង់​ក្អួត​ជា​ដើម​។

សុខភាពស្រ្តី២

៤. បាត់​​រដូវ​

ទន្ទឹម​នឹង​នេះ​ដែរ​ ស្រីៗ​ភាគ​ច្រើន​​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​អំពី​​ថ្ងៃ​​មក​រដូវ​។​ ​បាត់រដូវ​ ឬ​យឺតយ៉ាវ​ក្នុង​ការ​មក​រដូវ​ មិន​មែន​ត្រឹមតែ​ចង្អុល​បង្ហាញ​ពី​​ការ​មាន​គភ៌​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ក៏​អាច​​ជា​សញ្ញា​​អំពី​​​ការវិវត្តនៃ​បញ្ហា​អ័រម៉ូន​ ឬ​ការ​បន្ត​ពូជ​ផង​ដែរ​។​ ដូច្នេះ​ហើយ​ ​នៅ​ក្នុង​ករណី​យឺតយ៉ាវ​ ឬ​បាត់​មិន​មក​រដូវ​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​។

៥. ហូរ​ឈាម​នៅ​​ចន្លោះ​ពេល​មក​រដូវ​

ការ​​ធ្លាក់​ឈាម​តាម​ទ្វារ​មាស​ គឺ​ជា​រឿង​ធម្មតា​​នៅ​ពេល​​ដែល​​​ស្រី​ៗ​យើង​មក​រដូវ​ ប៉ុន្តែ​ប្រសិនបើ​យើង​សង្កេត​ឃើញ​​​​ការ​ធ្លាក់​ឈាម​​​រដូវ​​ខុស​​ពេល​​ប្រក្រតី​មុនថ្ងៃរដូវ​ធម្មតា​មក​ដល់​​​ វា​អាច​បង្ហាញ​ពី​ជំងឺ​ធ្ងន់ធ្ងរ​មួយ​ចំនួន​ ដែល​តម្រូវ​ឲ្យ​យើង​ត្រូវ​ពិនិត្យ​សុខភាព​ដោយ​គ្រូពេទ្យ​ជំនាញ​។

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

រយៈពេល​វដ្ដរដូវ

(ថ្ងៃ)

28

វដ្ដរដូវ

(ថ្ងៃ)

7

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 31/05/2021
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត