ជំងឺដុំសាច់ស្បូន ឬ Uterine fibroids ជាពាក្យមួយដែលស្ត្រីគ្រប់រូបប្រាថ្នាមិនចង់ឲ្យកើតលើខ្លួនទេ ព្រោះឲ្យតែឮពាក្យដុំសាច់ច្បាស់ជាបារម្ភខ្លាំងរហូតគេងមិនលក់ក៏ថាបាន។ ជំងឺកើតនៅលើស្បូន ជាក្ដីព្រួយបារម្ភមួយចំពោះសុខភាពស្ត្រីដែលស្រីៗគួរតែយកចិត្តទុកដាក់ឲ្យបានខ្លាំង ព្រោះវាអាចប៉ះពាល់ច្រើនដល់សុខភាពយើង។