home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ស្រីៗមានទម្រង់ស្បូនប្រភេទនេះ ពេលមករដូវម្តងៗឈឺចាប់ខ្លាំង ទ្រាំសឹងមិនបាន

ស្រីៗមានទម្រង់ស្បូនប្រភេទនេះ ពេលមករដូវម្តងៗឈឺចាប់ខ្លាំង ទ្រាំសឹងមិនបាន

ការ​មក​រដូវ​គឺ​ជា​ធ្លាក់​ជ្រុះ​នូវ​ស្រទាប់​ស្តើង​នៃ​ស្បូន អ៊ីចឹង​នៅ​ពេល​ធ្លាក់​ស្រទាប់​ស្តើង​របស់​ស្បូន ធ្វើ​ឲ្យ​ស្បូន​របស់​យើង​ចាប់​ផ្តើម​ច្របាច់ កន្ត្រាក់ ដើម្បី​បញ្ចេញ​កាក​សំណល់​ទាំង​អស់​នោះ​ចេញ​ពី​ស្បូន។ ការ​ច្របាច់​នៃ​ស្បូន​ធ្វើ​ឲ្យ​ស្ត្រី​ឈឺ​ពោះ ប៉ុន្តែ​ការ​ឈឺ​ពោះ​បែប​ហ្នឹង មិន​ខ្លាំង​ក្លា​នោះ​ទេ ស្ត្រី​ទូទៅ​អាច​ទ្រាំទ្រ​បាន។

ចំពោះ​ករណី​ស្ត្រី​ឈឺ​ចាប់​ខ្លាំង​ពេល​មក​រដូវ​ម្តងៗ ទ្រាំ​សឹង​មិន​បាន​នោះ លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម​គ្លីនិក រ៉ាក់ បាន​ឲ្យ​ដឹង​ពី​មូលហេតុ​ថា អាច​មក​ពី​ទម្រង់​ស្បូន​ខុស​ពី​ធម្មតា មាន​ន័យ​ថា​ច្បត់​ខ្លាំង។ ក្រៅ​ពី​ទម្រង់​ស្បូន ក៏​អាច​មក​ពី​កក្តា​រួម​ផ្សំ​២ទៀត គឺ​ស្បូន​មាន​បញ្ហា ដោយ​សាច់​ស្បូន​ក្រាស់​ជាង​មុន ឬ​ស្បូន​មាន​ដុះ​ដុំ អាច​ធ្វើ​ឲ្យ​ស្ត្រី​មក​រដូវ​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ជាង​មុន និងស្រទាប់​ស្តើង​នៃ​ស្បូន​ដុះ​ខុស​ប្រក្រតី ធ្វើ​ឲ្យ​ឈាម​ធ្លាក់​ទៅ​ដៃ​ស្បូន ក៏ធ្វើ​ឲ្យ​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ដែរ។

បើ​មក​រដូវ​ម្តងៗឈឺ​ចាប់​ខ្លាំង លោកស្រី​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ស្ត្រីជួប​គ្រូពេទ្យ​ដើម្បី​ដឹង​ពី​មូល​ហេតុ ឈាន​ទៅ​រក​ការ​ព្យាបាល។ ចំពោះ​មូលហេតុ​ធម្មជាតិ ការ​មក​រដូវ​ដែល​ឈឺ​ពោះ​មិន​ធ្ងន់​ធ្ងរ​ទេ យើង​គ្រាន់​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ ស្អំ​ទឹក​ក្តៅ​ឧណ្ហៗ​លើ​ពោះ ឬ​ក៏​ធ្វើ​លំហាត់​ប្រាណ ក៏​អាច​កាត់​បន្ថយ​ការ​ឈឺចាប់​បាន​ដែរ។

អំឡុង​ពេល​មក​រដូវ​ម្តងៗ លោក​ស្រី​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ស្ត្រី​ធ្វើ​អនាម័យ​ឲ្យ​បាន​ញឹក​ញាប់ ដោយ​ហេតុថា ឈាម​រដូវ​ជា​កន្លែង​បណ្តុះ​មេរោគ​ឲ្យ​កាន់​តែ​លូត​លាស់ កុំ​ទុក​ឲ្យ​ឈាម​រដូវ​ជោគ​សម្លី​ហៀរ​ហូរ​ប្រឡាក់​ខោ ឬ​សំពត់។ ការ​ធ្វើ​អនាម័យ​ពេល​មក​រដូវ លោកស្រី​វេជ្ជបណ្ឌិត​ថា មិន​លំបាក​ទេ ឲ្យ​តែ​យើង​ធ្លាស់​ប្ដូរសម្លី​ទ្រាប់​ឲ្យ​បាន​ញឹក​ញាប់ សម្អាត​ទ្វារមាស​ឲ្យ​បាន​ស្អាត កុំ​ទុក​ផ្អាប់​យូរ។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ ដេត ធន្នី
កែ 09/09/2020
x