២. អាចលាងជម្រះខ្លួនឯងបាន
ជាមួយគ្នានេះដែរ គ្នាយើងមិនគួរដាក់វត្ថុណាមួយចូលទៅក្នុងទ្វារមាសឡើយ។ ការត្រដុស ឬលាងនៅខាងក្នុង ឬការប្រើប្រាស់ផលិតផលណាមួយដែលមានក្លិន សុទ្ធតែអាចផ្ដល់ផលអវិជ្ជមានដល់ទ្វារមាស។ ដើម្បីរក្សាទ្វារមាសឲ្យមានភាពស្រស់ស្រាយ និងមានអនាម័យល្អ យើងគ្រាន់តែលាងជម្រះជាមួយនឹងសាប៊ូ និងទឹកគឺគ្រប់គ្រាន់ហើយ។
៣. អ្វីដែលយើងញ៉ាំអាចធ្វើឲ្យទ្វារមាសមានក្លិន
យើងប្រហែលជាមិនធ្លាប់ដឹងទេថា អ្វីដែលយើងញ៉ាំជារៀងរាល់ថ្ងៃនេះ អាចធ្វើឲ្យទ្វារមាសមានក្លិនផ្សេងៗ។ ដូច្នេះហើយ ប្រសិនបើគ្នាយើងចាប់អារម្មណ៍ថាទ្វារមាសមានក្លិនចម្លែកៗ នោះគឺមកពី អាហារដែលយើងញ៉ាំមិនខាន។
៤. ទ្វារមាសក៏ត្រូវការដកដង្ហើមដែរ
ពិតណាស់ ដើម្បីឲ្យទ្វារមាសដកដង្ហើមបានល្អ គ្នាយើងគប្បីពាក់ខោទ្រនាប់ដែលធ្វើពីកប្បាស ដោយសារតែបរិយាកាសសំណើម និងក្ដៅអាចបង្កជាផ្សិត និងបាក់តេរី។ ម្យ៉ាងវិញទៀត គ្នាយើងក៏អាចសាកល្បងគេងដោយមិនពាក់ខោទ្រនាប់ ដើម្បីឲ្យទ្វារមាសមានខ្យល់ចេញចូលច្រើន។

៥. ការរួមភេទអាចជួយឲ្យទ្វារមាសមានសុខភាពល្អ
យើងទាំងនេះគ្នាសុទ្ធតែបានដឹងហើយថា ការរួមភេទមានអត្ថប្រយោជន៍ជាច្រើនដល់សុខភាព។ វាអាចជួយដុតបំផ្លាញកាឡូរី កាត់បន្ថយស្រ្តេស ជួយជំរុញប្រព័ន្ធភាពស៊ាំ និងអាចឲ្យយើងកាន់តែជិតស្និទ្ធនឹងដៃគូថែមទៀតផង។ លើសពីនេះ វាក៏ជួយឲ្យទ្វារមាសមានភាពរស់រវើក និងជាតិរម្អិល ជាពិសេសនៅពេលដែលស្រីៗមានវ័យកាន់តែចាស់ ហើយកម្រិតអ័រម៉ូនEstrogen កាន់តែធ្លាក់ចុះ។