backup og meta

តិចនិក​ងាយ​ៗ​​លាង​សម្អាត​ទ្វារ​មាស​បាន​ស្អាត និង​សុវត្ថិភាព​

តិចនិក​ងាយ​ៗ​​លាង​សម្អាត​ទ្វារ​មាស​បាន​ស្អាត និង​សុវត្ថិភាព​

ទ្វារ​មាស​ស្រី​ៗ​យើង​ងាយ​ប្រតិកម្ម​​ណាស់​ ហើយ​បើ​យើង​ប្រើ​សាប៊ូ​ដែល​មាន​សារធាតុ​គីមី​ នោះ វា​នឹង​បង្ក​ការ​រំខាន​ដល់​កម្រិត​pH​របស់​ទ្វារ​មាស ក៏​ដូចជា​បណ្ដាល​ឲ្យ​កើត​មាន​បញ្ហា​ផ្សេង​ៗ ដូចជា​ការ​ឆ្លង​មេរោគ ក្លិន​មិន​ល្អ ឬ​ការ​រលាក​​ក្រហាយ​ជា​ដើម​។ ដូច្នេះ​ហើយ​ ដើម្បី​លាង​សម្អាត​ទ្វារ​មាស​បាន​ស្អាត ដោយ​មិន​បង្ក​ហានិភ័យ​ណា​មួយ គ្នា​យើង​អាច​អនុវត្ត​វិធីសាស្ត្រ​​ងាយ​ៗ​ តែ​មាន​សុវត្ថិភាព​​ខាង​ក្រោម​​នេះ​។

​គន្លឹះ​លាង​សម្អាត​ទ្វារ​មាស

  • ប្រើ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ក្នុង​ការ​លាង​សម្អាត​ទ្វារ​មាស
  • ​ជៀសវាង​ស៊ក​វត្ថុ​ណា​មួយ​ចូល​ទៅ​ក្នុង​ទ្វារ​មាស
  • ​លាង​សម្អាត​ជាមួយ​នឹង​ដៃ​ស្អាត​នៅ​ចន្លោះ​បបូរ​ទ្វារ​មាស ទាំង​បបូរ​ធំ និង​បបូរ​តូច
  • ជៀសវាង​ស៊ក​ម្រាម​ដៃ​ចូល
  • គ្នា​យើង​ក៏​អាច​លាង​ជុំវិញ​បរិវេណ​គូទ​ផង​ដែរ
  • ជៀសវាង​ប្រើ​សាប៊ូ​ និង​ទឹក​អនាម័យ​ដែល​មាន​បន្ថែម​ក្លិន​​ក្រអូប
  • ជៀសវាង​ប្រើ​សាប៊ូ​ដុំ​នៅ​រន្ធ​ទ្វារ​មាស
  • ​លាង​សម្អាត​ពី​ខាង​មុខ​ទៅ​ក្រោយ​ ដើម្បី​ជៀសវាង​ហានិភ័យ​នៃ​ការ​ឆ្លង​បាក់តេរី
  • ​ជ្រើសរើស​ខោ​ទ្រនាប់​ដែល​ធ្វើ​ពី​កប្បាស
  • ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ ដើម្បី​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​ ពីព្រោះ​ជាតិ​ទឹក​មាន​សារសំខាន់​ណាស់​ក្នុង​ការ​រក្សា​កម្រិត​pH​នៃ​ទ្វារ​មាស​។

លាងទ្វារមាស

គណនា BMI

គណនា BMR

កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ

ពិត​ណាស់​ ទ្វារ​មាស​យើង​មាន​សមត្ថភាព​ក្នុង​ការ​លាង​សម្អាត​ដោយ​ខ្លួន​ឯង ដូច្នេះ​ហើយ​ ការ​ប្រើប្រាស់​តែ​សាប៊ូ​ដែល​គ្មាន​ជាតិ​កាត់​ និង​ទឹក​ គឺ​គ្រប់គ្រាន់​ក្នុង​ការ​រក្សា​អនាម័យ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។

អត្ថបទ​គួរ​អាន៖ 

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​Keeping your vagina clean and healthy

https://www.nhs.uk/live-well/sexual-health/keeping-your-vagina-clean-and-healthy/

How Am I *Really* Supposed to Clean My Vagina?

https://greatist.com/health/how-to-clean-vagina

How to wash your vulva

https://www.independent.co.uk/life-style/health-and-families/how-to-clean-vagina-vulva-soaps-nhs-advice-gynaecologist-douche-do-not-a8988066.html

កំណែ​ប្រែបច្ចុប្បន្ន

26/01/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

អនាម័យទ្វារមាស៖ ចង់រក្សាបាក់តេរីល្អ មិនងាយឆ្លងរោគ ឬធ្លាក់ស គួរធ្វើម៉េច?

ស្រីៗចៀសមិនផុតពីការប្រែប្រួលទ្វារមាស ៤ យ៉ាង ក្រោយសម្រាលកូន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 26, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម