ជួនកាល ស្រីៗយើងមួយចំនួនមានភាពអៀនខ្មាសក្នុងការពិភាក្សាជាមួយដៃគូអំពីបញ្ហានៅតំបន់ពិសេស។ ប៉ុន្តែ ប្រសិនបើយើងកំពុងតែប្រឈមនឹងការបង្ករោគក្នុងទ្វារមាស គួរតែប្រាប់ដល់ដៃគូ ទើបជាការប្រសើរ។ ជាក់ស្ដែង ការរមាស់ទ្វារមាស ជាពិសេសដោយសារការឆ្លងមេរោគផ្សិត អាចចម្លងទៅកាន់ដៃគូបាន។ មួយវិញទៀត ប្រសិនបើយើងរួមភេទស្របពេលដែលមានអាការៈរមាស់ទ្វារមាស នោះនឹងអាចនាំឲ្យការបង្ករោគអូសបន្លាយពេលយូរ ឬមានការឈឺចាប់នៅពេលរួមភេទផងដែរ។ បន្ថែមពីនេះ រោគសញ្ញាអាចនឹងកាន់តែយ៉ាប់យ៉ឺនជាងមុនថែមទៀតផង។
ទន្ទឹមនឹងនេះដែរ នៅពេលដែលបរិវេណទ្វារមាសមានអាការៈហើម ការប៉ះពាល់ស្បែកនឹងស្បែក អាចធ្វើឲ្យរលាកស្បែក និងបង្កើនការរមាស់ ក៏ដូចជាក្រហាយ ដែលកត្តានេះ នឹងជំរុញឲ្យការបង្ករោគកាន់តែធ្ងន់ធ្ងរលើសដើម។ ថ្វីត្បិតតែបុរសមិនងាយឆ្លងមេរោគផ្សិតពីស្ត្រីអំឡុងពេលរួមភេទក៏ពិតមែន ប៉ុន្តែបើដៃគូមានប្រព័ន្ធភាពស៊ាំចុះខ្សោយ ហានិភ័យនៃការបង្ករោគក៏មានច្រើនដែរ។
ចង់គណនា BMR ចុចទីនេះ!
ក្នុងករណីដែលស្រីៗយើងចង់រួមភេទ ទោះជាមានការបង្ករោគនៅទ្វារមាស យើងគួរដឹងពីចំណុចមួយចំនួនខាងក្រោមនេះ៖
ប្រសិនបើយើងកំពុងតែព្យាបាល ដោយការប្រើថ្នាំប្រឆាំងនឹងរោគផ្សិតដែលចេញដោយគ្រូពេទ្យ យើងគួររង់ចាំចន្លោះពី៤ទៅ៧ថ្ងៃសិន រហូតដល់ការបង្ករោគបានជាសះស្បើយ។
![រួមភេទពេលរមាស់ទ្វារមាស](https://cdn.hellokrupet.com/wp-content/uploads/2022/11/រួមភេទពេលរមាស់ទ្វារមាស២.jpg)
ក្នុងករណីដែលគ្រូពេទ្យឲ្យថ្នាំ ឬក្រែមប្រើប្រាស់សម្រាប់ព្យាបាលការបង្ករោគផ្សិត យើងគួរសុំឲ្យដៃគូលាបក្រែមជាមុនសិន មុននឹងចាប់ផ្ដើមប្រតិបត្តិការលើគ្រែ ក៏ដូចជាសាកសួរគ្រូពេទ្យឲ្យបានច្បាស់លាស់ ដើម្បីបញ្ជាក់ពីបញ្ហានេះ។ ជាទូទៅ ក្រែមទាំងនេះមិនមានផលប៉ះពាល់ណាមួយឡើយ ហើយព្រមទាំងអាចកាត់បន្ថយការចម្លងមេរោគបានមួយកម្រិតដែរ។ យើងក៏គួរចាំបាច់ប្រើប្រាស់ស្រោមអនាម័យ ដើម្បីបញ្ចៀសការមានផ្ទៃពោះដោយមិនបានគ្រោងទុក និងការចម្លងរោគផ្សេងៗ។
ចំណុចសំខាន់