ធ្លាក់ឈាមពេលបញ្ចេញមេជីវិតញីជារឿងធម្មតា ឬជាបញ្ហាធ្ងន់ធ្ងរ?
ស្រ្តីៗយើងខ្លះ ប្រឈមនឹងការធ្លាក់ឈាមពីទ្វារមាសតិចតួចនៅចន្លោះពេលមករដូវ ឬអំឡុងពេលបញ្ចេញពងអូវុល ដែលបញ្ហានេះកើតឡើងដោយសារតែបម្រែបម្រួលអ័រម៉ូន និងមិនបង្កជាបញ្ហាដែលគួរឲ្យបារម្ភឡើយ។ ជាទូទៅ ការធ្លាក់ឈាមអំឡុងពេលបញ្ចេញពងអូវុល ឬមេជីវិតញី អាចកើតឡើងតែម្តង ឬមានរយៈពេលត្រឹមតែ១ថ្ងៃ ទៅ២ថ្ងៃប៉ុណ្ណោះ។ រោគសញ្ញានៃធ្លាក់ឈាមពេលបញ្ចេញពងអូវុល ការធ្លាក់ឈាមតិចតួច អាចកើតឡើងអំឡុងពេលបញ្ចេញពងអូវុល ដែលមានបរិមាណតិចតួចជាងការធ្លាក់ឈាមរដូវធម្មតា។ គ្នាយើងអាចសង្កេតឃើញឈាមពីរបីតំណក់នៅលើខោទ្រនាប់ ដែលមានពណ៌ក្រហម ឬពណ៌ផ្កាឈូកស្រាល។ ការធ្លាក់ឈាមពេលបញ្ចេញពងអូវុលកើតឡើងនៅពេលណា? ការធ្លាក់ឈាមតិចតួច អាចកើតឡើងអំឡុងពេល មុនពេល ឬក្រោយពេលបញ្ចេញពងអូវុល។ ជាធម្មតា ការបញ្ចេញពងអូវុលកើតឡើងនៅក្នុងរយៈពេល១៤ថ្ងៃ មុនពេលដែលយើងចាប់ផ្តើមមករដូវ ឬនៅពេលផ្សេងៗក្នុងអំឡុងវដ្ដរដូវ ដែលអាចបង្កឲ្យមានការធ្លាក់ឈាមតិចតួច ដោយសារតែការកើនឡើងនៃអ័រម៉ូនទាក់ទងនឹងការបញ្ចេញពងអូវុល។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! រោគសញ្ញានៃការបញ្ចេញពងអូវុល ចុកពោះ សារធាតុរាវក្នុងមាត់ស្បូនកើនឡើង សារធាតុរាវក្នុងមាត់ស្បូនដែលស្រដៀងទៅនឹងស៊ុតផ្នែកពណ៌ស ឈឺសុដន់ ហើមពោះ ចំណង់ផ្លូវភេទកើនឡើង ប្រែប្រួលសីតុណ្ហភាពរាងកាយ។ [embed-health-tool-ovulation] ពេលណាដែលគួរទៅជួបគ្រូពេទ្យ? ថ្វីត្បិតតែការធ្លាក់ឈាមតិចតួចនៅចន្លោះមករដូវ មិនបង្កជាបញ្ហាធ្ងន់ធ្ងរណាមួយ ប៉ុន្តែបើយើងប្រឈមនឹងរោគសញ្ញាខាងក្រោមនេះ គួរទៅពិគ្រោះជាមួយនឹងគ្រូពេទ្យទើបជាការប្រសើរ។ ធ្លាក់ឈាមតិចតួច ឬធ្លាក់ឈាមក្រោយរួមភេទ មករដូវលើសពី៧ថ្ងៃ មករដូវច្រើន ដែលត្រូវប្តូរសំឡីអនាម័យជារៀងរាល់ម៉ោង មករដូវមិនទៀង ដែលមានរយៈពេលយូរជាង៣៥ថ្ងៃ ឬខ្លីជាង២១ថ្ងៃ ធ្លាក់ឈាមក្រោយចូលដល់វ័យអស់រដូវ។ អត្ថបទគួរអាន៖ ស្រីៗមករដូវមិនទៀង ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ គួរបារម្ភអត់? ធ្លាក់កំណកឈាមធំៗពេលមករដូវ បណ្ដាលមកពីអ្វី? អំឡុងពេលមករដូវ […]