តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

សញ្ញាព្រមាននៃជំងឺEndometriosis ស្រីៗគួរដឹង

សញ្ញាព្រមាននៃជំងឺEndometriosis ស្រីៗគួរដឹង

អង់ដូម៉ែត្រ​គឺ​ជា​ស្រទាប់​នៅ​ក្នុង​ស្បូន​ ដែល​តែងតែ​មាន​ការ​ផ្លាស់ប្ដូរ​​ទីតាំង​នៅ​ពេល​មាន​វដ្ដ​រដូវ។ ​ចំណែក​ឯ​ជំងឺ​Endometriosis គឺ​ជា​ជំងឺ​មួយ​ដែល​ជាលិកា​របស់​អង់ដូម៉ែត្រ​មិន​ធម្មតា​ដុះ​ក្នុង​ទីតាំង​ណាមួយ​ក្រៅ​ពី​ក្នុង​ស្រទាប់​ស្បូន។ ​ជា​ទូទៅ រោគសញ្ញា​នៃ​ជំងឺ​Endometriosis ​អាស្រ័យ​លើ​​​វដ្ដ​នៃ​រដូវ​ ក៏​ដូចជា​ទីតាំង​ដែល​​វា​រីករាយ​ដាល។

​​​ទីតាំង​មិន​ប្រក្រតី​នៃ​អង់ដូម៉ែត្រ​​

ទីតាំង​មិន​ប្រក្រ​តី​នៃ​អង់ដូម៉ែត្រ​មាន​នៅ​អាង​ត្រគាក ទ្វារ​មាស មាត់​ស្បូន​ ជាលិកា​ទន់ ស្នាម​វះកាត់​ សួត តម្រង​នោម​ ថង់​ទឹក​ប្រមាត់ ច្រមុះ ជុំវិញ​ខួរ​ឆ្អឹង​ខ្នង​។

រោគសញ្ញា​នៃ​ជំងឺ​Endometriosis

ស្ទើរ​តែ​មួយ​ភាគ​បី​នៃ​ស្ត្រី​ដែល​មាន​ជំងឺEdometrriosis មិន​មាន​បង្ហាញ​រោគសញ្ញា​អ្វី​ទាំង​អស់។ រោគសញ្ញា​ចាប់ផ្ដើម​លេច​ឡើង​​​អាស្រ័យ​ទៅ​លើ​​ទីតាំង​​ដែល​​អង់ដូម៉ែត្រ​​លូតលាស់ ហើយ​ការ​ឈឺចាប់​​ជា​ញឹកញាប់​ គឺ​ស្ថិត​ក្នុង​តំបន់​អាង​ត្រគាក និង​មាន​ការ​ប្រែប្រួល​ទៅ​តាម​វដ្ដ​រដូវ។ រោគសញ្ញា​សំខាន់​ៗ​មាន​ដូចជា៖

ជំងឺ​Endometriosis២

  • ឈឺចាប់​អំឡុង​ពេល​មក​រដូវ​
  • ធ្លាក់​ឈាម​រដូវ​ច្រើន ឬ​មិន​ទៀងទាត់​
  • ឈឺចាប់​នៅ​តំបន់​អាង​ត្រគាក
  • ឈឺ​ពោះ​ផ្នែក​ខាង​ក្រោម​ ឬ​ឈឺ​ខ្នង​
  • មិន​អាច​មាន​កូន​បាន​
  • ឈឺចាប់​ ឬ​មិន​ស្រួល​អំឡុង​ពេល​រួម​ភេទ​
  • ឈឺចាប់​នៅ​ពេល​បន្ទោបង់​
  • ហើម​ពោះ ចង្អោរ និង​ក្អួត
  • ឈឺចាប់​នៅ​ពេល​នោម​ និង​/ឬ​នោម​ញឹកញាប់​
  • ឈឺចាប់​អំឡុង​ពេល​ហាត់ប្រាណ​
  • ប្រកាច់​ដែល​ប្រែប្រួល​ទៅ​តាម​ភាព​ធ្ងន់ធ្ងរ​នៃ​វដ្ដ​រដូវ​។​

កត្តា​ហានិភ័យ​នៃ​ការវិវត្តជំងឺEdometrriosis

  • អ្នក​មាន​ប្រវត្តិ​គ្រួសារ​​កើត​ជំងឺ​នេះ
  • ចាប់ផ្ដើម​មក​រដូវ​ដំបូង​នៅ​វ័យ​ក្មេង​ពេក
  • វដ្ដ​រដូវ​​មាន​រយៈពេល​ខ្លី​ជាង​២៧​ថ្ងៃ
  • ​មក​រដូវ​​មាន​រយៈពេល​យូរ​ជាង​៧​ថ្ងៃ
  • មាន​ជំងឺ​ស្លេកស្លាំង
  • សម្រាល​កូន​នៅ​​អាយុច្រើន​ ។

ចំណុចសំខាន់

ជំងឺ​Endometriosis កម្រ​បង្ហាញ​រោគសញ្ញា​ណាស់​ ហើយ​រោគសញ្ញា​ចាប់ផ្តើម​លេច​ឡើង​អាស្រ័យ​លើ​ទីតាំង​​ដែល​អង់ដូម៉ែត្រ​លូតលាស់​ ហើយ​ការ​ឈឺចាប់​ជា​ញឹកញាប់​ស្ថិត​ក្នុង​តំបន់​អាង​ត្រគាក និង​មាន​ការ​ការ​ប្រែប្រួល​ទៅ​តាម​វដ្ត​រដូវ។ រោគសញ្ញា​សំខាន់​ៗ មាន​ ឈឺចាប់​អំឡុង​ពេល​មក​រដូវ​ ធ្លាក់​ឈាម​រដូវ​ច្រើន ឬ​មិន​ទៀងទាត់​ ឈឺចាប់​នៅ​តំបន់​អាង​ត្រគាក ឈឺ​ពោះ​ផ្នែក​ខាង​ក្រោម​ ឬ​ឈឺ​ខ្នង​មិន​អាច​មាន​កូន​បាន​ ឈឺចាប់​ ឬ​មិន​ស្រួល​អំឡុង​ពេល​រួម​ភេទ​ ឈឺចាប់​នៅ​ពេល​បន្ទោបង់​ ហើម​ពោះ ចង្អោរ និង​ក្អួត ឈឺចាប់​នៅ​ពេល​នោម​ និង​/ឬ​នោម​ញឹកញាប់​ឈឺចាប់​អំឡុង​ពេល​ហាត់ប្រាណ​ ប្រកាច់​ដែល​ប្រែប្រួល​ទៅ​តាម​ភាព​ធ្ងន់ធ្ងរ​នៃ​វដ្ដ​រដូវ​។

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

រយៈពេល​វដ្ដរដូវ

(ថ្ងៃ)

28

វដ្ដរដូវ

(ថ្ងៃ)

7

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 2 សប្ដាហ៍​កន្លងទៅ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត