home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ស្ត្រីពពោះមានបញ្ហាគីសដៃស្បូន ត្រូវព្យាបាលតាមរបៀបណា?

ស្ត្រីពពោះមានបញ្ហាគីសដៃស្បូន ត្រូវព្យាបាលតាមរបៀបណា?

គីស​ដៃ​ស្បូន ​ជា​ប្រភេទ​គីស​​លើ​ក្រពេញ​ដៃ​ស្បូន ហើយ​ស្ថិត​នៅ​ក្នុង​អាង​ត្រគាក​របស់​ស្ត្រី ដែល​គេ​ចែក​ជា​ប៉ុន្មាន​២ប្រភេទ​ធំៗ គឺ​ដុំ​គីស​ទឹក និង​ដុំ​គីស​សាច់។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ជំនាញ​ផ្នែក​សម្ភព និង​រោគ​ស្ត្រី។

លោក​បន្ត​ថា ចំពោះ​ម៉ាក់ៗ​មាន​ផ្ទៃពោះ ភាគ​ច្រើន​គឺ​បាត់​ទៅ​វិញ​ដោយ​ឯក​ឯង​នៅ​ត្រី​មាស​ទី២។ ផ្ទុយទៅវិញ មាន​ករណី​ខ្លះ ដែល​ដុំ​គីស​នៅ​តែ​មិន​ទាន់​បាត់​ទៅ​វិញ​ទេ ស្ត្រី​ពពោះត្រូវ​មន្ទីរពេទ្យ​ដែល​មាន​ជំនាញ​ច្បាស់​លាស់។ គ្រូពេទ្យ​នឹង​ពិគ្រោះ​ពី​ហានិភ័យ​ដែល​អាច​បែក​ហូរ​ឈាម រមួល នោះ​ពេទ្យ​នឹង​សម្រេច​វះ​កាត់​ចេញ​តែ​ម្ដង​នូវ​គ្រប់​អាយុ​កាល​របស់​កូន​នៅ​ក្នុង​ផ្ទៃ។ ជាមួយ​គ្នា​ដែរ ប្រសិន​បើ​ម្ដាយ​ពពោះ​ទាំង​មាន​គីស​នៅ​ដៃ​ស្បូន គឺ​អាច​បណ្ដាល​ឲ្យ​កូន​ប្រឈម​នឹង​ការ​រលូត ឬ​កើត​មិន​គ្រប់​ខែ​ជា​ដើម។

វេជ្ជបណ្ឌិត​រោគ​ស្ត្រី​នេះ​បន្ថែម​ថា ចំពោះ​ពេល​វេលា​ដែល​មាន​សុវត្ថិភាព​គឺ ក្រោយ​១៣​សប្ដាហ៍​នៃ​អាយុ​គភ៌ ព្រោះ​ពេល​នោះ សុក​របស់​កូន​ធំធាត់​ហើយ​មាន​លទ្ធភាព​បញ្ចេញ​អ័រម៉ូន គ្រប់​គ្រាន់​សម្រាប់​ចិញ្ចឹម​គភ៌​បាន តែ​ប្រសិន​បើ​គីស​នៅ​តែ​បន្ត​ធំ​ទៀត គឺ​ត្រូវ​វះ​កាត់​នៅ​ពាក់​កណ្ដាល​ខែ​ទី​៣ ទៅ​តាម​ស្ថាន​ភាព​ជាក់​ស្ដែង។

គីស​ដៃ​ស្បូន​ដែល​ឧស្សាហ៍​កើត​ឡើង​ញឹក​ញាប់​មាន​៤​ប្រភេទ​គឺ គីស​ទឹក​ធម្មតា គីស​ឈាម​រដូវ គីស Dermoid និង​គីស​ទឹក​ពណ៌​ស​ខាប់ ហើយ​សម្រាប់​ការ​ព្យាបាល​គឺ​អាស្រ័យ​ទៅ​តាម​នោះ​តាម​ប្រភេទ​គីស​។ គីស​ខ្លះ​អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង ចំណែក​គីស​ខ្លះ​ទៀត​គឺ​ត្រូវ​ការ​វះកាត់​ទើប​បាន​ជា​សះ​ស្បើយ​វិញ។

ម៉្យាង​វិញ​ទៀត ចំពោះ​ស្ត្រី​ដែល​មាន​បញ្ហា​សុខភាព​ដូច​ជា រដូវ​មិន​ទៀង​ទាត់ រាំង​រដូវ​ញឹក​ញាប់ ទាំង​វ័យ​ក្មេង ទាំង​វ័យ​ជិត​អស់​រដូវ ត្រូវ​ពិនិត្យ​តាម​ដាន​សុខភាព​ជា​ប្រចាំ ព្រោះ​រាល់​ស្ត្រី​អាយុ ឈាន​ចូល​វ័យ​ជិត​អស់​រដូវ គឺ​អាច​ប្រឈម​នឹង​ការ​កើត​មហារីក​ដោយ​សារ​បញ្ហា​តុល្យភាព​អ័រម៉ូន។

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

រយៈពេល​វដ្ដរដូវ

(ថ្ងៃ)

28

វដ្ដរដូវ

(ថ្ងៃ)

7

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 16/07/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត