មូលហេតុនាំឲ្យកើតមុនក្បាលស
មុនក្បាលសអាចបណ្ដាលមកពីមូលហេតុជាច្រើនយ៉ាង ហើយអ័រម៉ូនអាចជាកត្តាចម្បងមួយ។ ជាមួយគ្នានេះដែរ ការប្រើប្រាស់គ្រឿងសម្អាងដែលមិនស័ក្ដិសមនឹងប្រភេទស្បែក ឬមានជាតិប្រេង ក៏អាចនាំឲ្យកើតមុនក្បាលសដូចគ្នា។ ជួនកាល អាកាសធាតុក្ដៅ ហើយសើម ក៏អាចបណ្តាលឲ្យស្បែកឡើងប្រេង និងបង្កជាការកើតមុនក្បាលស។ យ៉ាងណាមិញ រាល់បញ្ហាស្បែកទាំងនេះ អាចដោះស្រាយបានដោយរូបមន្តធម្មជាតិងាយៗ។
រូបមន្តធម្មជាតិទាំង៣ កម្ចាត់មុនក្បាលស
១. ប្រទាលកន្ទុយក្រពើ
ជែលប្រទាលកន្ទុយក្រពើ មានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះស្បែក។ ក្រៅពីជួយលាងជម្រះស្បែកយ៉ាងល្អ ជែលប្រទាលកន្ទុយក្រពើ ក៏អាចជួយកម្ចាត់ជាតិខ្លាញ់ដែលលើសចេញពីស្បែកផងដែរ។ គ្នាយើងអាចលាយជែលប្រទាលកន្ទុយក្រពើមួយស្លាបព្រាកាហ្វេជាមួយនឹងទឹកក្រូចឆ្មារមួយស្លាបព្រាកាហ្វេ ដោយលាបនៅលើកន្លែងដែលកើតមុនប្រហែល៥ ទៅ៦នាទី និងទុកចោលរយៈពេល១០នាទី។ បន្ទាប់មក ចូរលាងជម្រះជាមួយនឹងទឹកត្រជាក់ជាការស្រេច។ ដើម្បីទទួលបានលទ្ធផលល្អ យើងគួរតែអនុវត្តវិធីសាស្ត្រនេះជាប្រចាំ។