home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

អ្នកមានបញ្ហាស្នាមមុនលើផ្ទៃមុខ គួរស្វែងយល់វិធីព្យាបាលទាំងនេះ

អ្នកមានបញ្ហាស្នាមមុនលើផ្ទៃមុខ គួរស្វែងយល់វិធីព្យាបាលទាំងនេះ

​មាន​ស្បែក​មុខ​ម៉ត់ និង​រលោងអាចថាជា​ក្តី​សុបិនរបស់​មនុស្ស​គ្រប់​គ្នា។ ស្បែក​ល្អ​ឥត​ខ្ចោះ​ ​គ្មាន​ស្នាម​អ្វី​ទាំង​អស់​លើ​មុខ​គឺ​ជា​អ្វី​ដែល​មនុស្ស​រាល់​គ្នា​ចង់​បាន​ពិសេស​លើ​មនុស្ស​ពេញ​វ័យ និង​យុវវ័យ។ ការ​មាន​មុនលើ​មុខ​គឺ​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ការ​បែប​ធម្ម​ជាតិ​ដែល​យើង​ទាំង​អស់​គ្នា​ត្រូវ​បានជួប​យ៉ាង​ហោច​ណាស់​ម្តង​ក្នុង​មួយ​ជីវិត។ កត្តា​ដែល​បង្កើត​ឲ្យ​មាន​មុន​​គឺ​ការ​កើន​ឡើង​នៃ​ការ​ផលិត​របស់​ក្រពេញ​សេបូម (sebaceous gland) ការ​កកើត​នៃ​កោសិការ​របស់​ក្រពេញ sebaceous keratosis follicular ការ​ជំរុញ​ឲ្យ​មាន​រលាក និង​ភាព​មិន​ធម្មតា​នៃ​ការ​បញ្ចេញ​អរម៉ូន​ក្នុង​ខ្លួន។ ការ​បន្សល់​ទុក​នូវ​ស្នាម និង​សន្លាក់​បន្ទាប់​ពី​មាន​ការ​កើតមុន​គឺ​បណ្តាល​មក​ពី​ការ​កកើត​នៃ​សរសៃ collagen ដែល​ស្ថិត​នៅ​ក្នុង​ស្រទាប់​ជ្រៅ​ខាង​ក្នុង​របស់​ស្បែក។

អត្ថបទពាក់ព័ន្ធ៖

ទម្រង់​របស់​មុន​មាន ដុំ​ពក macules ការ​ប្រែ​​ពណ៌លើ​ស្បែក (skin discolouration) មាន​ស្នាម​ជាលិកា (tissur scar) និង​ការ​បាត់​បង់​នូវ​ជាលិកា (Loss of tissue) ។ Macules មាន​រាង​សំប៉ែត​មាន​ចំណុច​ពណ៌​ក្រហម​តូច​ៗ កើត​លើ​តំបន់​ដែល​ធ្លាប់​មាន​មុន​ពី​មុន។ ការ​ប្រែ​ពណ៌​លើ​ស្បែក​កើត​ឡើង​នៅ​ពេល​ដែល​មុន​បាន​ជា​សះ​ស្បើយ​ហើយ វា​ត្រូវ​បាន​គេ​ហៅ​ផង​ការ​ឡើង​ពណ៍​លើ​ស្បែក​ក្រោយ​មាន​ការ​រលាក (post-inflammatory hyperpigmentation)។ ស្នាម​ជាលិកា​គឺ​ជា​ស្នាម​ដែល​មើល​ទៅ​ដូច​ជាលិកា​ដែល​បាន​រីក​ធំ។ ស្នាមនេះ​​ក៏​ត្រូវ​បាន​គេ​ហៅថា​ផ្លែ (keloids) ឬ​ស្នាម hypertrophic ដែល​ជា​លទ្ធ​ផល​នៃ​ការ​ដុះ​ជាលិកា collagen ច្រើន​ខ្លាំង​ពេក។ ឯ បាត់​បង់​ជាលិកា វិញ​គឺ​កើត​មាន​ច្រើន​ជាង ស្នាម​ជាលិកា។ ស្នាម​​ប្រភេទ​នេះ​មើល​សភាព​ក្រាស និង​មើល​ទៅ​ដូច​ជា​មាន​រន្ធ​តូច​ៗ​នៅ​លើ​ស្បែក។ ឈ្មោះ​ផ្សេង​ទៀត​នៃ​ស្នាម​លើ​មុខ​មាន​ដូច​ជា ice-pick scars, depressed fibrotic scars, soft scars, follicule macular atrophy និង atrophic macules។

យើងត្រូវ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​ខាង​សើ​ស្បែក​​ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ដែល​ល្អ និង​សមរម្យ​ក្នុងការ​បំបាត់​ស្នាម​មុន​ដែល​ជ្រៅ​លើ​មុខ​ផ្ទៃមុខ។ ជាទូទៅ​មាន​វិធី​ព្យាបាល​ច្រើន​ប្រភេទ​ក្នុង​ការ​បំបាត់​ស្នាម​មុន។ Dermabrasion ត្រូវ​​ចាត់​ទុក​ថា​មាន​ប្រសិទ្ធ​ភាព​បំផុត​ក្នុង​ការ​បំបាត់​ស្នាម​ជ្រៅ ដែល​ត្រូវ​បាន​ខាត់​ដោយ​ល្បឿន​ដែល​លឿន ឬ​ឧបករណ៍​ផ្សេង​ទៀត​ក្នុង​ការ​កាត់​បន្ថយ​ជម្រៅ​របស់​ស្នាមមុន។ វិធីនេះ​នឹង​ចំណាយ​ពេល​ពីរ​បី​ថ្ងៃ​ដើម្បី​ជា​សះស្បើយ​វិញ​បន្ទាប់​ពី​បាន​ព្យាបាល ហើយ​ស្បែក​យើង​នឹង​ឡើង​ក្រហម និង​ហើម​ក្រោយ​ពេល​ព្យាបាល​ផង​ដែរ។ ឯ microdermabrasion វិញ​គឺ​ជា​ការ​ព្យាបាល​មួយ​ផ្សេង​ទៀត​ដែល​គេ​ប្រើ​លើ​ស្នាម​ដែល​មាន​ជំរៅ​ស្តើង​ខុស​ពី dermabrasion ។ ដើម្បី​ជំរុញ​ស្បែក​ផ្ទៃ​ខាង​លើ​ចេញ គ្រូពេទ្យ​ជំនាញ​ខាង​សើ​ស្បែក​នឹង​ប្រើ​ថ្នាំ​បាញ់​គ្រីស្តាល់​តិច​តួច​ជាជាង​ការ​ខាត់​ដោយ​ល្បឿន​លឿន ហើយ​វា​ត្រូវ​ការ​ការ​ព្យាបាល​ច្រើន​ដង​ដើម្បី​លុប​ស្នាម​ទាំង​នោះ​ចេញ។

អត្ថបទពាក់ព័ន្ធ៖

ថ្នាំ​ខាត់​គីមី​ត្រូវ​បាន​ប្រើ​ដើម្បី​លុប​បំបាត់​ស្នាម​មុន និង​ឡើង​ក្រហម​ក្រោយ​កើត​មុន។ វិធីនេះអាច​ធ្វើបាន​ដោយ​អ្នក​គ្រូពេទ្យ គិលានុបដ្ឋាយិកា ឬ​ការ​ស្ប៉ា។ ការ​ព្យាបាល​មាន​ការ​ប្រើ​អាស៊ីត​ជាក់​លាក់​មួយ​ចំនួន​ដើម្បី​ជំរុះ​ចេញ​នូវ​ស្រទាប់​ខាង​ក្រៅ​របស់​ស្បែក ហើយ​ស្បែក​​នឹង​របក​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ។ ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា​ការ​ខាត់​ដោយ​សារ​ជាតិ​គីមី​ដែល​មាន​កំរិត​មធ្យម​អាច​ធ្វើ​ឲ្យ​បាត់​ស្នាម​មុន​បាន​ពី ៥១ ទៅ ៧៥ ភាគរយ។ ចំពោះ​ស្នាម​ជាលិកា​មួយ​ចំនួន​​មិន​អាច​បាត់​ទេ​លើ​ការ​ព្យាបាល​បែប​នេះ។ ករណី​ផ្លែ (keloid) ត្រូវ​ព្យាបាល​ដោយ​ប្រើ​ក្រែម​អាស៊ីត​រេទីណូអ៊ីក (retinoic acid cream)។ យើង​អាច​ស្វែង​រក​ផលិតផល​ដែល​មាន​សារ​ជាតិ Retinol ក្នុង​ផលិត​ផល​ណា​មួយ​ដែលមាន​នៅ​តាម​ឱសថស្ថាន​បាន។

ការ​ចាក់ fillers ក៏​ជា​ការ​ព្យាបាល​ដែល​មាន​ធ្វើ​ច្រើន​ផង​ដែរ។វិធីនេះ​មាន​លក្ខណៈ​ដូច​សារ​ធាតុ collagen hyaluronic acid ឬ​ខ្លាញ់​ដែល​ត្រូវ​បាន​ប្រើ​សំរាប់​ចាក់​បំពេញ​ស្លាក​ស្នាម​ជា​ពិសេស​លើ​ស្បែក​ដែល​មាន​រូប​រាង​ខូង។ ការ​ចាក់ filler ត្រូវ​ធ្វើ​ច្រើន​ដង​ក្នុង​រយៈពេល​ពីរ​បី​ខែ​អាស្រ័យ​លើ​ប្រភេទ​នៃ​ថ្នាំ។ ការ​ចាក់​យក​មុន​ចេញ​គឺ​ជា​វិធី​ព្យាបាល​មួយ​ផ្សេង​ទៀត​ដែល​ធ្វើ​ពិសេស​លើ​មុខ​ដែល​មាន​ស្នាម​ដោយ​សារ​មុន​កប់។ ការ​វះ​កាត់​ស្បែក​ចេញ​ធ្វើ​ឡើង​ដោយ​កាត់​ស្លាក​ស្នាម​ចេញ និង​ជួស​ជុល​កន្លែង​ដែល​កាត់​ដោយ​ការ​ដេរ ឬ​ការរ​បះ​ស្បែក។ ស្លាក​ស្នាម នៃ​ស្នាម​ដេរ​នឹង​ត្រូវ​​បាត់​ទៅ​វិញ​យ៉ាង​ងាយ​ស្រួល​ដោយ​ការ​ព្យាបាល​ដោយ light resurfacing ឬ microdermabrasion។

ការ​ព្យាបាល​ដែល​ល្អ​មួយ​ទៀត​គឺ​ការ​បាញ់​ឡាស៊ែរសម្រាប់ជម្រុះ​ស្រទាប់​ខាង​ក្រៅ​នៃ​ស្បែក ដែល​ជា​ស្រទាប់​នៃ​ស្នាម​មុន និង​កាត់​បន្ថយការ​ឡើង​ក្រហម​​នៅ​ជុំវិញ​ស្នាម​មុន​ដែល​បាន​ជា។ ការ​ព្យាបាល​ឡាស៊ែរ​គឺ​ការ​ប្រើ​ពន្លឺ monochromatic ជាមួយ​កម្ដៅ​ដើម្បី​កុំ​ឲ្យ​មាន​ការ​កើន​ឡើង​នៃ​កោសិកា fibroblasts ដែល​​បង្កើត​ភាពយឺត (elastin) និង​កោសិកា​សរសៃ (collagen) លើ​ស្បែក។ វិធីនេះនឹងជម្រុះ​ស្បែក​ដែល​ខូច​ចោល​ដោយ​បង្កើត​ស្បែក​ថ្មី​ឡើង​វិញ។ ការ​ព្យាបាល​ដោយ​ឡាស៊ែរ​ត្រូវ​ធ្វើ​ច្រើន​ដង និង​ត្រូវ​ការ​ពេល​ពីរ​បី​ថ្ងៃ​ដើម្បី​ជា​សះ​ស្បើយ។

យើង​ត្រូវ​មាន​ការ​ណាត់​ជួប និង​ពិគ្រោះ​យោបល់​ពី​អ្នក​ជំនាញ ឬ​គ្រូពេទ្យ​ជំនាញ​ខាង​សើ​ស្បែក​ដើម្បី​ទទួល​បាន​ពត័​មាន​ត្រឹម​ត្រូវ និង​សម​ស្រប​សម្រាប់​ស្បែក​មុខ​របស់យើង។

អត្ថបទពាក់ព័ន្ធ៖

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ចាន់ សុខឡាង កែសម្រួល​ចុងក្រោយ 09/11/2021
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត