ពិតណាស់ សុខភាព និងសម្រស់ដើរទន្ទឹមគ្នា អីចឹងហើយ ស្របពេលដែលគ្នាយើងហាត់ប្រាណដើម្បីរក្សាទម្ងន់ខ្លួន និងពង្រឹងសុខភាពទាំងមូល យើងគួរតែយកចិត្តទុកដាក់ចំពោះសម្រស់ផងដែរ។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ពិតណាស់ សុខភាព និងសម្រស់ដើរទន្ទឹមគ្នា អីចឹងហើយ ស្របពេលដែលគ្នាយើងហាត់ប្រាណដើម្បីរក្សាទម្ងន់ខ្លួន និងពង្រឹងសុខភាពទាំងមូល យើងគួរតែយកចិត្តទុកដាក់ចំពោះសម្រស់ផងដែរ។
ជាក់ស្ដែង ការបែកញើស និងក្រហាយស្បែក អំឡុងពេលហាត់ប្រាណ អាចបណ្ដាលឲ្យស្បែកក្រហម ឬកើតមុន ជាពិសេសនៅក្នុងរដូវរងាតែម្ដង ពីព្រោះស្បែករបស់ស្រីៗមួយចំនួនចាប់ផ្ដើមស្ងួតខ្លាំង។ ដូចនេះ អ្នកដែលហាត់ប្រាណជាប្រចាំ ជួយតែអនុវត្តវិធីសាស្ត្រទាំងនេះ ដើម្បីឲ្យស្បែកមានសុខភាពល្អ និងជៀសឆ្ងាយពីបញ្ហាផ្សេងៗ។
ក្នុងរដូវរងា គ្នាយើងតែងញ៉ាំទឹកតិចជាងមុន ប៉ុន្តែក្នុងករណីដែលបែកញើសច្រើន យើងចាំបាច់ត្រូវញ៉ាំទឹកឲ្យបានច្រើន ដើម្បីឲ្យស្បែកភ្លឺថ្លា។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ក្រោយហាត់ប្រាណរួច អ្វីដែលយើងមិនគួររំលងនោះ គឺការកម្ចាត់ធូលីដីចេញពីស្បែកមុខ ដោយការលាងសម្អាតឲ្យបានស្អាតល្អ។ បន្ថែមពីនេះ ការលាងសម្អាតផ្ទៃមុខមុនចូលគេង គឺជារឿងដែលមិនអាចធ្វេសប្រហែសបានឡើយ។
ទន្ទឹមនឹងនេះដែរ ក្រែមការពារកម្ដៅថ្ងៃមានសារៈសំខាន់ណាស់ ក្នុងការការពារស្បែករបស់យើងពីកាំរស្មីយូវី ដែលអាចបំផ្លាញស្បែក ទោះបីជាអាកាសធាតុត្រជាក់ក៏ដោយ។
ការបែកញើស អាចធ្វើឲ្យស្បែករបស់យើងខ្សោះជាតិទឹក ដូច្នេះហើយ យើងចាំបាច់ត្រូវផ្ដល់សំណើមដល់ស្បែកជាប្រចាំ។
បន្ថែមពីនេះ យើងគួរតែបង្កើនការញ៉ាំពពួកអូមេហ្គា៣ ដើម្បីរក្សាភាពយឺតនៃស្បែក ព្រមទាំងអាចគ្រប់គ្រងការផលិតជាតិប្រេង និងកាត់បន្ថយបញ្ហាកើតមុខ ដែលបណ្ដាលមកពីការបែកញើស។ អាហារដែលសម្បូរទៅដោយពពួកអូមេហ្គា៣មានដូចជា ត្រីសាម៉ុន ស៊ុត ផ្លែបឺរ និងអាល់ម៉ុនជាដើម។
អត្ថបទគួរអាន៖
មួយវិញទៀត ប្រសិនបើយើងហាត់ប្រាណ ឬលេងកីឡាណាមួយ គួរជៀសវាងយកដៃប៉ះផ្ទៃមុខ ពីព្រោះទម្លាប់នេះ អាចនាំឲ្យធូលី និងបាក់តេរីជ្រាបចូលទៅស្បែកមុខ និងបណ្ដាលឲ្យកើតមុនដោយមិនដឹងខ្លួន។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕