សុខភាពស្បែក

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 07, 2022

សុខភាព​ស្បែក - ស្បែក​ជា​ផ្នែក​ដ៏​សំខាន់​របស់​រាងកាយ។ សុខភាព​ស្បែក​ល្អ ក៏​ជួយ​លើក​សម្រស់​បាន​ច្រើន​មិន​អាច​កាត់​ថ្លៃ​បាន។ មាតិកា​នេះ នឹង​លម្អិត​ពី​សុខភាព​ស្បែក បញ្ហា​ដែល​ស្បែក​អាច​កើត​មាន​មិន​ថា ជំងឺ​ឆ្លងរោគ​លើ​ស្បែក ជំងឺ​មុន ​ការ​រលាក​ស្បែក ស្បែកក្បាល ក្រចក និង​បញ្ហា​ស្បែក​ច្រើន​ទៀត

ចំណេះដឹងទូទៅ

សុខភាពស្បែក

គន្លឹះថែទាំស្បែកនៅរដូវភ្លៀង ជួយឲ្យស្បែកមានសុខភាពល្អ និងក្មេងជាងវ័យ

ចូល​ដល់​ខែ​ភ្លៀង ស្បែក​របស់​យើង​ចាប់ផ្តើម​ស្ងួត​គ្រើម​ បាត់បង់​សំណើម​ ដែល​ជា​ហេតុ​នាំ​ឲ្យ​ស្បែក​ចាស់​ជាង​វ័យ​ អ៊ឹចឹងហើយ​ ស្រី​ៗ​យើង​​ត្រូវ​យកចិត្ត​ទុក​ដាក់​ជា​ពិសេស​ចំពោះ​ការ​ថែទាំ​ស្បែក​ ដើម្បី​ជៀស​ផុត​ពី​បញ្ហា​ស្បែក​ផ្សេងៗ។ បញ្ហា​ស្បែក​ទូទៅ អំឡុង​រដូវ​ភ្លៀង មុន​រលាក៖ មុន​ក្រហម​ និង​ហើម​ អាច​លេច​ឡើង​នៅ​ពេល​ផ្ទៃ​មុខ ហើយ​ការ​ថែទាំ​ស្បែក​កុំ​ឲ្យ​កើត​មុន​ក៏​មាន​ភាព​ខុសៗ​គ្នា អាស្រ័យ​លើ​ប្រភេទ​ស្បែក​ដែរ។ ដើម្បី​បញ្ចៀស​ការ​បញ្ចេញ​ជាតិ​ខ្លាញ់​ច្រើន​ជ្រុល គ្នា​យើង​គួរ​ប្រើ​សាប៊ូ​ ឬ​ហ្វូម​លាង​មុខ​ដែល​គ្មាន​ជាតិ​ខ្លាញ់។ ត្រអក៖ រដូវ​ភ្លៀង​អាច​​បណ្តាល​ឲ្យ​យើង​កើត​ត្រអក​បាន​ ដោយ​មាន​អាការៈ​រមាស់ កន្ទួល និង​ក្រហម​នៅ​លើ​ស្បែក។ ស្បែក​ស្ងួត៖ ចំពោះ​អ្នក​ដែល​មាន​ស្បែក​ស្ងួត​ គឺ​ងាយ​នឹង​ឡើង​កន្ទួល​ របក​ និង​រមាស់​ស្បែក។ ដូច្នេះ​ហើយ​ ការ​ប្រើ​ក្រែម​ផ្តល់​សំណើម​ជា​ប្រចាំ​មាន​សារៈសំខាន់​ណាស់។ ជំងឺ​ចៃ​លើ​ស្បែក (Scabies)៖ ជំងឺ​មួយ​ប្រភេទ​នេះ កើត​ឡើង​ដោយ​សារ​តែ​ពពួក​ចៃ​តូច​ៗ តោង​ជាប់​នៅ​លើ​ស្បែក ដែល​​នាំ​ឲ្យ​ស្បែក​រមាស់ និង​ក្រហម។ ជំងឺ​ចៃ​លើ​ស្បែក អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត​បាន​ដោយ​ការ​ប៉ះពាល់​ផ្ទាល់។ គន្លឹះ​ថែទាំ​ស្បែក​ដ៏​ល្អ​បំផុត សម្រាប់​រដូវ​ភ្លៀង ១. ការ​លាង​សម្អាត​ស្បែក ការ​លាង​សម្អាត​ស្អាត​ជា​ប្រចាំ​ មាន​សារៈសំខាន់​ណាស់​ ក្នុង​ការ​កម្ចាត់​ជាតិ​ខ្លាញ់​ដែល​លើស ធូលី​ដី និង​ញើស។ ស្រីៗ​យើង​គួរ​ប្រើ​សាប៊ូ​ ឬ​ហ្វូម​លាង​មុខ​ដែល​​គ្មានជាតិ​កាត់ និង​ស័ក្តិសម​ទៅ​នឹង​ប្រភេទ​ស្បែក យ៉ាង​ហោច​ណាស់​ឲ្យ​បាន​២​ដង​ក្នុង​មួយ​ថ្ងៃ ដើម្បី​បញ្ចៀស​ការ​កក​ស្ទះ​រន្ធ​ញើស ក៏​ដូចជា​ការ​កើត​មុន​ជា​ដើម។ ២. ជម្រុះ​កោសិកា ទន្ទឹម​នឹង​នេះ យើង​ចាំបាច់​ត្រូវ​ជម្រុះ​កោសិកា​ចាស់​ៗ​ចោល​ ឲ្យ​បាន​ម្តង ឬ​ពីរ​ដង​ក្នុង​មួយ​សប្តាហ៍។ ៣. បំពេញ​ជាតិ​ទឹក បន្ថែម​ពី​នេះ […]

អត្ថបទផ្សេងទៀតពី សុខភាពស្បែក

ជំងឺមុន

ស្វែងរក សុខភាពស្បែក

ស្បែក

មិនចង់ឲ្យមុខឡើងជាំ ស្រីៗកុំរំលងតិចនិកទាំងនេះ

ជាទូទៅស្រីៗយើងដែលមានអាយុចាប់ពី ២០ ឆ្នាំឡើងទៅ ជាពិសេសម៉ាក់ៗ​​ដែល​ពពោះ​អាចប្រឈមនឹងការជាំមុខ មាន​នៅ​លើថ្ពាល់ ថ្ងាស និងបបូរមាត់ខាងលើ។ ស្រីៗជាំមុខ​បង្កឡើងដោយមូលហេតុអ្វីខ្លះ ហើយយើងគួរការពារបែបម៉េច? ស្រទាប់ស្បែកខាងលើរបស់យើងមានផ្ទុកកោសិកាមេឡាណូស៊ីត  ដែល​មាននាទីស្តុក និងផលិតសារធាតុពណ៌មេឡានីន ​ជា​សារធាតុ​ផ្តល់ពណ៌ដល់ស្បែក។ នៅពេលស្បែកយើងត្រូវពន្លឺ កម្តៅ កម្តៅព្រះអាទិត្យ កាំរស្មីយូវី (UV) ឬមានការរំញោច​អ័រម៉ូន កោសិកាមេឡាណូស៊ីត​នឹងផលិតសារធាតុ​មេឡានីន​​កាន់តែច្រើន ដែលជាហេតុធ្វើឱ្យស្បែកយើងប្រែជាក្រមៅរហូតដល់ជាំ។ ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនយើងអាចបង្ការកុំឱ្យជាំមុខ៖ ១. លាបក្រែមការពារកម្តៅថ្ងៃ ដោយសារពន្លឺព្រះអាទិត្យ គឺជាកត្តាចម្បងដែលបង្កឱ្យយើងជាំមុខ យើងត្រូវលាបក្រែម​ការពារកម្តៅថ្ងៃដែលអាចការពារបានទាំងកាំរស្មី UVA និង UVB ដែលមាន SPF ចាប់​ពី ៣០ ឡើងទៅ និងមានធាតុផ្សំពី​ស័ង្កសី​អុកស៊ីត និងទីតានីញ៉ូមអុកស៊ីត។ យើងគួរលាបក្រែមការពារកម្តៅថ្ងៃយ៉ាងហោចណាស់ ២០ នាទីមុនពេលចេញទៅក្រៅ ហើយត្រូវលាបក្រែមជាថ្មីរៀងរាល់ ២ ម៉ោងម្តង ឬបន្ទាប់​ពី​ហែលទឹក ហាត់ប្រាណ ឬ​បែកញើស។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. ពាក់មួក ឬបាំងឆ័ត្រ ពេលចេញក្រៅ យើងគួរពាក់មួកដែលមានគែមធំទូលាយ ឬបាំងឆ័ត្រដើម្បី​ការពារ​កុំឱ្យ​មុខយើងត្រូវពន្លឺព្រះអាទិត្យ ទោះបីជាយើងបានលាបក្រែមការពារកម្តៅថ្ងៃក៏ដោយ។ ៣. កាត់បន្ថយភាពតានតឹង ទោះបីមិន​មាន​ភស្តុតាង​ណា​មួយ​​បញ្ជាក់​ថា​ស្ត្រេស​អាច​បង្ក​ឱ្យយើងជាំមុខក៏ដោយ អ្នក​វិទ្យាសាស្ត្រជឿថា ការមានភាពតានតឹងខ្លាំង​អាចបង្កើន​​ការផលិតសារធាតុពណ៌​ក្នុង​ស្រទាប់​ស្បែក។ យើងអាចកាត់បន្ថយភាពតានតឹងតាមរយៈការធ្វើសមាធិ ហាត់ប្រាណ ឬស្តាប់តន្រ្ […]


បញ្ហាស្បែកផ្សេងទៀត

ចេះតិចនិកងាយៗទាំងនេះ ការពារកុំឱ្យប្រេះកែងជើង

ការប្រេះកែងជើងធ្វើឱ្យយើងពាក់ស្បែកជើងមិនសូវស្អាត ហើយអាចធ្វើឱ្យយើង​ឈឺកែង​ជើង​ពេលឈរ ឬដើរ។ ជាងនេះទៅទៀត មេរោគអាចចូលតាមរយៈស្បែកដែលប្រេះ ហើយបង្ករោគដែលធ្វើឱ្យហើម ឬរលាកកែងជើង។ អ៊ឹចឹង​យើងគួរធ្វើបែបណាដើម្បីការពារជើងកុំឱ្យប្រេះ? ខាងក្រោមនេះជាគន្លឹះថែរក្សាកែងជើងប្រចាំថ្ងៃកុំឱ្យប្រេះ៖ ១. រក្សាកែងជើងឱ្យមានសំណើម កែងជើងយើងប្រេះដោយសារស្បែកកែងជើងស្ងួតពេក ឬចុះខ្សោយ។ ដូច្នេះ​បន្ទាប់​ពី​ងូត​ទឹករួច ឬមុនពេលចូលគេងយើងត្រូវឧស្សាហ៍លាបក្រែម​ផ្តល់សំណើមនៅកែងជើង និងបាតជើង បន្ទាប់មកពាក់ស្រោមជើងដើម្បីរក្សាសំណើម។ ២. ប្រើសាប៊ូមានកម្រិតខ្សោយ យើងអាចកាត់បន្ថយមិនឱ្យស្បែកកែងជើងស្ងួតដោយប្រើសាប៊ូដែលមានកម្រិតខ្សោយសម្អាតបាតជើង និងកែងជើង ព្រោះសាប៊ូដែលមានកម្រិតកាត់ខ្លាំង អាចបំផ្លាញ​របាំង​ការពារ​ស្បែក​ និងបណ្តាលឱ្យស្បែកកែងជើង​បាត់បង់ជាតិទឹកធ្វើឱ្យស្បែកស្ងួត និង​ប្រេះ។ ៣. ខាត់កែងជើង យើងគួរខាត់កែងជើងយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាស៍ដើម្បីឱ្យស្បែក​កែងជើងទន់ និងរលោង។ ដំបូង​យើងត្រូវលាយអំបិលបន្តិចក្នុងទឹកក្តៅឧណ្ហៗ រួចត្រាំជើង​ប្រហែល ១៥ នាទី​។ បន្ទាប់មកខាត់កែងជើងនឹងថ្ម​ខាត់កែងជើង​ ដើម្បីជម្រុះស្បែក​ងាប់​ចេញ និងចុងក្រោយ​លាប​ឡេផ្តល់សំណើម។ ចង់គណនា BMR ចុចទីនេះ! ៤. ពាក់ស្បែកជើងមានទំហំប៉ុនជើង ការពាក់ស្បែកជើងដែលមានទំហំធំ ឬតូចជាងជើងក៏អាច​បណ្តាលឱ្យយើង​​ប្រេះ​កែង​ជើង​ដែរ ដោយសារស្បែកកែងជើងកកិតនឹងស្បែកជើង។ ដូច្នេះ យើងគួរពាក់ស្បែក​ជើងដែល​មាន​ទំហំប៉ុនជើង និងត្រូវជ្រើសរើស​ស្បែកជើងណា​ដែលអាចឱ្យខ្យល់​ចេញ​ចូ​លល្អ និងមិន​ធ្វើ​ឱ្យ​ជើង​ហប់។ លើសពីនេះ ដើម្បីការពារកុំឱ្យស្បែកកែងជើងក្រិន ពេលពាក់ស្បែកជើង​បិទជិតដូចជា ស្បែកជើងប៉ាតាជាដើម យើងគួរពាក់ស្រោមជើង​ដើម្បីការពារកែងជើងពីការកកិត​នឹង​ផ្ទៃខាងក្នុងរបស់ស្បែកជើង។ ៥. រក្សាទម្ងន់ អ្នកដែលលើសទម្ងន់ ងាយនឹងក្រិន ហើយប្រេះកែងជើងណាស់ ដោយសារ​កែងជើង​ត្រូវ​រង​សម្ពាធខ្លាំងពីការទ្រទម្ងន់ ដែលធ្វើឱ្យស្បែក​កែង​ជើងក្រិន និងប្រេះ។ ដូច្នេះ​យើង​ត្រូវ​​រក្សា​ទម្ងន់កុំឱ្យធាត់​ដោយ​ញុំាអាហារដែលមាន​កាឡូរី​ទាប ខ្លាញ់​ទាប ស្ករទាប និង​ហាត់​ប្រាណ​ជាប្រចាំ។ ​ជាពិសេស​យើងត្រូវញុំាបន្លែ និង​ផ្លែឈើឱ្យបានច្រើន​ដើម្បី​ទទួល​បានជាតិសរសៃ វីតាមីន […]


បញ្ហាស្បែកផ្សេងទៀត

ហេតុអ្វីបបូរ​មាត់​កាន់​តែ​ឡើងខ្មៅ​? ដោះស្រាយបែបណា?

បបូរ​មាត់​​ក៏​ត្រូវ​ការ​ការ​​ថែ​ទាំ​ជា​ប្រចាំ​ដូច​ទៅ​នឹង​ស្បែក​របស់​យើង​ដែរ ពីព្រោះ​​​ស្បែក​នៅ​លើ​បបូរ​មាត់​ស្ដើង​ ហើយ​ថែម​ទាំង​មិន​មាន​ក្រពេញ​ញើស​ ដែល​ធ្វើ​ឲ្យ​​ងាយ​ស្ងួត និង​របក​​ថែម​ទៀត​ផង​។ ជាក់​ស្ដែង បបូរ​មាត់​​ខ្មៅ និង​បាត់បង់​ពណ៌​ស៊ីជម្ពូ​បែប​ធម្មជាតិ​ ដោយ​សារ​មូលហេតុ​ជា​ច្រើន​ ហើយ​ពណ៌​នៃ​បបូរ​មាត់​អាច​​ប្រែប្រួល​អាស្រ័យ​លើ​ទម្លាប់​នៃ​ការ​រស់នៅ​ និង​កត្តា​វេជ្ជសាស្ត្រ​មួយ​ចំនួន​ផង​ដែរ​​។ មូលហេតុ​ធ្វើ​ឲ្យ​បបូរ​មាត់​កាន់​តែ​ខ្មៅ​​ទៅ​ៗ​ ជក់​បារី​ អាលែកហ្ស៊ី​​នឹង​ក្រែម​លាប​មាត់ អាលែកហ្ស៊ី​នឹង​ថ្នាំ​ដុស​ធ្មេញ​ផ្ទុក​សារធាតុ​Menthol ក្រែម​ព្យាបាល​បបូរ​មាត់​ដែល​មាន​ក្លិន ក្រែម​លាប​មាត់​ដែល​មាន​គុណភាព​អន់​ អាលែកហ្ស៊ី​នឹង​ថ្នាំ​​មួយ​ចំនួន​ សង្កត់​ ខាំ ឬ​លិឍ​បបូរ​មាត់។ តិចនិក​សាមញ្ញៗ​មួយ​ចំនួន​ជួយ​កាត់បន្ថយ​បបូរ​មាត់​ខ្មៅ​ ​១. រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​ កត្តា​មួយ​ចំនួន​ដូចជា​ការ​បំពុល​បរិស្ថាន​ និង​កង្វះ​ជាតិ​ទឹក​អាច​ធ្វើ​ឲ្យ​បបូរ​មាត់​ស្ងួត ប្រេះ និង​ឡើង​ពណ៌​ខ្មៅ​។ ហេតុ​នេះ​ហើយ​ ការ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន យ៉ាង​ហោច​ណាស់​ចំនួន​​ប្រាំបី​កែវ​ក្នុង​មួយ​ថ្ងៃ​មាន​សារសំខាន់​ណាស់​ ជា​ពិសេស​នៅ​ក្នុង​រដូវ​រងា។ ២. ឈប់​ជក់​បារី​ ការ​ជក់​បារី​មិន​ត្រឹម​តែ​បំផ្លាញ​សុខភាព​រាងកាយ​ និង​ស្បែក​ប៉ុណ្ណោះ​ទេ ​​ថែម​ទាំង​ប៉ះពាល់​ដល់​បបូរ​មាត់​របស់​យើង​ ក៏​ដូចជា​សុខភាព​​ផ្លូវ​ដង្ហើម​​។ ដូច​នេះ បើ​យើង​គប្បី​បញ្ឈប់​ការ​ជក់បារី​ ទើប​ជា​ការ​ប្រសើរ​។ ៣. ញ៉ាំ​ផ្លែឈើ​ និង​បន្លែ​ស្រស់​ៗ​ឲ្យ​បាន​ច្រើន​ ​ទន្ទឹង​នឹង​នេះ​ដែរ ការ​ញ៉ាំ​ផ្លែឈើ​ និង​បន្លែ​ស្រស់​ៗ​ដែល​មាន​ជាតិ​ទឹក​ច្រើន​ដូចជា​ឪឡឹក​ ប៉េងប៉ោះ និង​ត្រសក់​ ជាដើម អាច​ជួយ​ផ្ដល់​សំណើម​ដល់​បបូរ​មាត់​ ព្រម​ទាំង​ជួយ​ឲ្យ​ពណ៌​បបូរ​មាត់​កាន់​តែ​ប្រសើរ​ជាង​មុន​។ ៤. កាត់​បន្ថយ​​​ស្នាម​ខ្មៅ​នៃ​បបូរ​មាត់​ជាមួយ​នឹង​ត្រសក់​ ត្រសក់​ផ្ទុក​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ និង​សមាសធាតុ​សម្បូរ​ស៊ីលីកា ដែល​អាច​ជួយ​កាត់បន្ថយ​សារធាតុ​ពណ៌​ និង​ស្នាម​ខ្មៅ​នៃ​បបូរ​មាត់​។ ចូរ​កិន​ត្រសក់​២​ទៅ​៣​ចំណិត​ និង​យក​ល្បាយ​មក​លាប​នៅ​លើ​បបូរ​មាត់​ ដោយ​ទុក​ចោល​រយៈពេល​១៥​ទៅ​២០​នាទី​ និង​លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ធម្មតា។ គ្នា​យើង​អាច​អនុវត្ត​តិចនិក​នេះ​ចំនួន​១​ទៅ​២​ដង​ក្នុង​មួយ​ថ្ងៃ​។


ស្បែក

ខូឡាជែនល្អចំពោះសម្រស់ និងសុខភាព រកបានពីអាហារណាខ្លះ?

ខូឡាជែន គឺជាប្រូតេអ៊ីនដែលរាងកាយយើងផលិត ហើយ ៣០% នៃប្រូតេអ៊ីននៅក្នុង​ខ្លួន​របស់យើងគឺជាខូឡាជែន។ តើ​ខូឡាជែន​មានសារសំខាន់​បែបណាខ្លះ​សម្រាប់​សម្រស់ និងសុខភាពយើង? ខូឡាជែនមាននៅក្នុងស្បែក សក់ ជាលិកាភ្ជាប់ សាច់ដុំ ឆ្អឹង សរសៃឈាម ប្រព័ន្ធ​រំលាយ​អាហារ និងសរសៃពួររបស់យើង។ អត្ថប្រយោជន៍របស់​ខូឡាជែន​មានដូចជា៖ ១. ពង្រឹងសុខភាពស្បែក ខូឡាជែនជួយឱ្យស្បែកយើងស្អាត មានសំណើម និងភ្លឺរលោង ។ លើស​​ពីនេះទៅទៀតខូឡាជែនក៏ជួយឱ្យកោសិកាស្បែកជួសជុលខ្លួនឯង និង​ដុះ​ថ្មី​ដែរ។ ប្រសិនបើស្បែកបាត់បង់ខូឡាជែន ស្បែកយើងនឹងមានស្នាម​​ជ្រីវជ្រួញ គ្រើម ហើយ​ស្រអាប់។​ ២. ជំនួយសន្លាក់ ខូឡាជែនមាននាទីដូចទឹករម្អិលជំនួយសន្លាក់ដែលជួយឱ្យយើងផ្លាស់ទី និង​ធ្វើចលនា​ងាយស្រួល ហើយគ្មានការឈឺចាប់។ ៣. ជំនួយឆ្អឹង ខូឡាជែនក៏ជួយភ្ជាប់សារធាតុកាល់ស្យូមដែរ ដែលជួយឱ្យរាងកាយយើងស្រូបយក និង​រក្សា​កម្រិតកាល់ស្យូមក្នុងខ្លួនបានច្រើន ដែលធ្វើ​ឲ្យ​ឆ្អឹងយើងមានសុខភាពល្អ និងរឹងមុំា។ ៤. ពង្រឹងសុខភាពសក់ និងក្រចក ខូឡាជែនជួយឱ្យសក់ និងក្រចករបស់យើងរឹងមុំា និងដុះលូតលាស់ល្អ។ ៥. បង្កើនការរំលាយអាហារ និងម៉ាសសាច់ដុំ ខូឡាជែនជួយ​ពង្រឹង​សុខភាពផ្លូវរំលាយអាហារ ព្រមទាំងការពារពោះ​វៀន​ពីការរលាក និងធ្លាយ។ ម្យ៉ាងវិញទៀតខូឡាជែនសម្បូរទៅដោយអាស៊ីដអាមីណូ ដែលជា​បណ្តុំនៃសាច់ដុំ​របស់​យើង។ កាលណាម៉ាស់សាច់ដុំរបស់យើងកើន ការរំលាយអាហារក៏កើនដែរ ព្រោះ​សរសៃ​ឈាមនៅក្នុងសាច់ដុំថ្មី​ត្រូវការឈាម ដែលនាំឱ្យ​មានការរំលាយ​អាហារ​លឿន​ជាងមុន។ នេះមានន័យថារាល់អាហារដែលយើងញ៉ាំនឹងត្រូវប្រើប្រាស់ស្ទើរតែភ្លាមៗ ដូច្នេះក្នុងខ្លួនយើងនឹងមាន​ជាតិខ្លាញ់តិច។ ចង់គណនា BMR ចុចទីនេះ! អាហារសម្បូរទៅដោយខូឡាជែនមានដូចជា ទឹក​​ស៊ុបរម្ងាស់ពីឆ្អឹងគោ សាច់មាន់ ឬជ្រូក ម្ទេសហាវ៉ៃ ខាត់ណាខៀវ […]


ស្បែក

រូបមន្ត​​ធម្មជាតិ​បង្កើន​សម្រស់ ៤យ៉ាង ​​​ដោយ​ប្រើ​ទឹក​ដោះ​គោ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទឹក​ដោះ​គោ​ជា​គ្រឿង​ផ្សំ​ធម្មជាតិ​ដែល​ល្អ​បំផុត​សម្រាប់​ស្បែក​។ ពិត​ណាស់ ជាមួយ​នឹង​គុណប្រយោជន៍​នៃ​​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​មុខ​ដូចជា​វីតាមីន​A, D, E, K និង​អាស៊ីដ​Lactic នៅ​ក្នុង​ទឹក​​ដោះ​គោ​​ អាច​ជួយ​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ​ទ្វេ​ដង​។ ហេតុ​នេះ​ហើយ​ ស្រី​ៗ​យើង​គប្បី​បញ្ចូល​ការ​ថែទាំ​ស្បែក​ដោយ​ប្រើ​រូបមន្ត​​ទឹក​ដោះ​គោ​ទាំង ​៤​នេះ​។ ១. ​ត្រាំ​ទឹក​ដោះ​គោជួយស្បែក​ ការ​ត្រាំ​ទឹក​ដោះ​គោ​ ជា​ទម្លាប់​ថែ​ស្បែក​ដែល​មាន​តាំង​ពី​យូរយារ​ណាស់​មក​ហើយ​ ដើម្បី​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា ទន់​ម៉ត់​រលោង​ និង​ក្មេង​ជាង​វ័យ​។ បន្ថែម​ពី​នេះ ទឹក​ដោះ​គោ​ក៏​អាច​ជួយ​ដោះស្រាយ​បញ្ហា​ស្បែក​ផ្សេង​ៗ​ដូចជា​ស្បែក​ស្រគាំ​ ត្រអក និងស្ងួត​​ ។ ជាក់​ស្ដែង ការ​បញ្ចូល​គ្នា​នៃ​ជាតិ​ខ្លាញ់ និង​ប្រូតេអ៊ីន​នៅ​ក្នុង​ទឹក​ដោះ​គោ​អាច​ជួយ​ឲ្យ​ស្បែក​របស់​យើង​តឹង​ណែន​បាន​​យូរ​អង្វែង​។ ស្រី​ៗ​យើង​គប្បី​បើក​ទឹក​ឲ្យ​ពេញ​អាង​ងូត​ទឹក​ ដោយ​បន្ថែម​ទឹក​ដោះ​គោ​ចំនួន​២​លីត្រ ទឹក​ឃ្មុំ​មួយ​ពែង ម្សៅ​Baking soda​ចំនួន​ ៥​ស្លាប​ព្រា​បាយ​ ទឹក​ក្រូច​ឆ្មារ​ចំនួន​៣​ផ្លែ និង​ប្រេង​អូលីវ​ចំនួន​៦​ដំណក់​ រួច​កូរ​បញ្ចូល​គ្នា​ឲ្យ​សព្វ​ និង​ចូល​ត្រាំ​រយៈពេល​១៥​ ទៅ​២០​នាទី​។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ២. ជួយ​ឲ្យ​សក់​ត្រង់​ ទឹក​ដោះ​គោ​​សម្បូរ​ទៅ​ដោយ​សារធាតុ​Casein និង​ប្រូតេអ៊ីន​ដែល​ធ្វើ​ឲ្យ​សក់​ទន់​រលោង​ និង​ត្រង់​ស្អាត ។ ដូច​នេះ​ គ្នា​យើង​គប្បី​ចាក់​ទឹក​ដោះ​គោ​ចូល​ក្នុង​ដប​តូច​មួយ​សម្រាប់​បាញ់​សក់​ ដោយ​បន្ថែម​ទឹក​ឃ្មុំ ឬ​​ទឹក​ស្រ្តប៊ឺរី​ដើម្បី​ទទួល​បាន​ក្លិន​ក្រអូប និង​សក់​កាន់​តែ​ភ្លឺ​រលោង។ ក្រោយ​បាញ់​ស្រ្ពៃយ៍​ទឹក​ដោះ​គោ​រួច យើង​ត្រូវ​សិត​សក់​ឲ្យ​បាន​សព្វ​ល្អ​ និង​ទុក​ចោល​រយៈពេល​៣០​នាទី រួច​លាង​ជម្រះ​ជាមួយ​នឹង​សាប៊ូ​កក់​សក់​ […]


ស្បែក

អាកាសធាតុត្រជាក់ ងាយឲ្យស្បែកស្ងួតយារធ្លាក់ គួរថែទាំបែបណាល្អ?

ជឿថា គ្នាយើងស្រីៗភាគច្រើនចំណាយប្រាក់កាសទៅលើផលិតផលថែទាំសម្រស់ពីក្បាលដល់ចុងជើងមិនតិចទេពីមួយខែទៅមួយខែ ព្រោះតែសម្រស់ ក៏ដូចជាចង់បានសុខភាពស្បែកល្អ។ ជាមួយគ្នានេះដែរ នៅពេលអាកាសធាតុត្រជាក់បែបនេះ ងាយឲ្យស្បែកស្ងួតយារធ្លាក់ ដោយសារខ្យល់ក្នុងបរិយាកាសជាខ្យល់ស្ងួត។ គណនា BMI នៅទីនេះ យើងគួរថែទាំ និងជ្រើសរើសផលិតផលណាដែលអាចការពារស្បែកស្ងួតយារធ្លាក់ក្នុងខែត្រជាក់? • រក្សាសំណើមក្នុងស្បែកដែលយើងមានស្រាប់។ ជាទូទៅស្បែកយើងមានផលិតប្រេងធម្មជាតិដែលអាចជួយការពារ និងរក្សាសុខភាពស្បែកឲ្យមានសុខភាពល្អផងដែរ។ ដើម្បីកុំឲ្យស្បែកស្ងួតយារធ្លាក់ឆាប់ យកល្អចៀសវាងការងូតទឹកក្ដៅ ឬងូតទឹកយូរពេក និងគួរផ្ដល់សំណើមភ្លាមដល់ស្បែកក្រោយងូតទឹករួច (ជូតសម្អាតខ្លួនសិន)។ • ផ្ដល់សំណើមដល់ស្បែកចេញពីក្នុងខ្លួនដោយការញ៉ាំទឹកឲ្យបានច្រើន ព្រោះទឹកក៏ជួយផ្ដល់សំណើមដល់ស្បែកដែរ។ • កុំភ្លេចលាបឡេការពារកម្ដៅថ្ងៃ ទោះជានៅខាងក្រៅត្រជាក់ ក៏មិនមែនមានន័យថាកម្ដៅព្រះអាទិត្យមិនប៉ះពាល់ដល់ស្បែកយើងទេ។ • បន្ថែមសំណើមដល់ស្បែកដោយប្ដូរទៅប្រើផលិតផលផ្ដល់សំណើមដែលមានជាតិប្រេងធម្មជាតិក្នុងរដូវរងា។ ស្រីៗយើងត្រូវចំណាំទុកថា ផលិតផលដែលអាចការពារស្បែកស្ងួតយារធ្លាក់បានល្អ ជាផលិតផលមានផ្ទុកសារធាតុ Occlusives (មានមុខងារជួយរក្សាសំណើមក្នុងស្បែក) Humectants (ជួយទាញសំណើមចូលទៅក្នុងស្បែក) និងសារធាតុ Emollients (ជួសជុលស្នាមប្រេះក្នុងស្បែក)។ ផលិតផលដែលមានធាតុផ្សំទាំង ៣ ខាងលើនេះ ផ្ដល់នូវភាពរលោង ផ្ដល់សំណើមដល់ស្បែកបានយូរ និងធ្វើឲ្យស្បែកទន់រលោងដូចអំបោះសូត្រ។ ជាចុងក្រោយ ស្រីគ្នាយើងគប្បីយកចិត្តទុកដាក់ចំពោះសុខភាពស្បែកបន្ថែមនៅក្នុងរដូវរងា ព្រោះស្បែកមានភាពផុយស្រួយជាងធម្មតា ដូច្នេះយើងត្រូវថែទាំស្បែកឲ្យបានល្អ ប៉ុន្តែបើសង្កេតឃើញស្បែករបក ឡើងក្រហម ឬមានភាពមិនប្រក្រតីណាមួយ គួរទៅពិគ្រោះជាមួយគ្រូពេទ្យ។


ស្បែក

ស្បែកស្នាម សម្បុរមិនស៊ីគ្នា សាកដោះស្រាយ​តាមរូបមន្តធម្មជាតិប៉ុន្មាននេះ

ការដែលមានសុខភាពស្បែកស្អាត សភ្លឺរលោង មិនមានស្លាកស្នាមជាបំណងប្រាថ្នារបស់ស្រីៗ ប៉ុន្តែគ្នាយើងខ្លះគ្មានស្បែកម៉ដ្ឋរលោងបែបនេះទេ ដោយខ្លះជួបបញ្ហាស្បែកមានសម្បុរមិនស៊ីគ្នាទៀត ទោះបានប្រើផលិតផលអស់ច្រើនតែនៅមិនបានផល។ យ៉ាងណា កុំទាន់អស់សង្ឃឹមអីស្រីៗគ្នាយើង ក្នុងអត្ថបទនេះនឹងណែនាំពីរូបមន្តធម្មជាតិមួយចំនួន ដែលគ្នាយើងអាចធ្វើបាន បន្ថែមពីលើការប្រើប្រាស់ផលិតផលថែទាំស្បែក ដោយជឿថាអាចជួយបំបាត់ស្នាម និងធ្វើឲ្យសម្បុរស៊ីគ្នាបាន។ គណនា BMI ១. ទឹកឃ្មុំ គ្រាន់តែប្រើទឹកឃ្មុំតែឯងក៏អាចជួយបំបាត់ស្នាមបានដែរ ពិសេសនោះស្នាមមុនលើផ្ទៃមុខ។ លាបទឹកឃ្មុំលើស្លាកស្នាម ហើយទុកចោលមួយយប់ និងលាងចេញនៅពេលព្រឹកឡើង។ ២. ក្រូចឆ្មារ ឃើញក្រូចឆ្មារតូចអញ្ចឹងមែន ប៉ុន្តែទឹកក្រូចឆ្មារជួយបំបាត់ស្លាកស្នាម។ លាយទឹកឃ្មុំ២-៣តំណក់ជាមួយទឹកក្រូចឆ្មាររួចលាបលើស្លាកស្នាម និងទុកចោលរយៈពេល ១០នាទី មុនលាងសម្អាតចេញជាមួយទឹកស្អាត។ បើគ្នាយើងប្រើរូបមន្តនេះ ចៀសវាងការត្រូវកម្ដៅថ្ងៃបន្ទាប់ពីលាបទឹកក្រួចឆ្មារ។ គ្នាយើងក៏អាចលាយជែលប្រទាលកន្ទុយក្រពើមួយស្លាបព្រាកាហ្វេ ជាមួយនឹងទឹកក្រូចឆ្មារដែរ ព្រោះប្រទាលកន្ទុយក្រពើ ជួយកាត់បន្ថយស្លាកស្នាម និងជួយពង្រឹងសុខភាពស្បែកផងដែរ។ ៣. ប៉េងប៉ោះ ទឹកឃ្មុំ និងទឹកក្រូចឆ្មារ យើងអាចធ្វើម៉ាសប៉េងប៉ោះ ដើម្បីកម្ចាត់បញ្ហាស្បែកស្នាម សម្បុរមិនស៊ីគ្នាបាន ដោយសារប៉េងប៉ោះសម្បូរទៅដោយវីតាមីនA ល្អបំផុតក្នុងការកាត់បន្ថយបញ្ហាមុន ឬស្នាមខ្មៅផ្សេងៗដែលមាននៅលើស្បែក។ លាយទឹកឃ្មុំ១ស្លាបព្រាបាយ ទឹកក្រូចឆ្មារ២-៣តំណក់ និងទឹកប៉េងប៉ោះចំនួន១ស្លាបព្រាបាយ រួចលាបទៅលើផ្ទៃមុខឲ្យសព្វល្អ។ ទុកចោលរយៈពេល១៥នាទី រួចលាងជម្រះចេញជាមួយទឹកក្ដៅឧណ្ហៗ។ លាងសម្អាតម្ដងទៀតដោយប្រើទឹកត្រជាក់ ដើម្បីបន្តឹងរន្ធញើសជាការស្រេច។ បន្ថែមពីលើរូបមន្តធម្មជាតិប៉ុន្មានខាងលើនេះ ស្រីៗគ្នាយើងអាចប្រើជាផលិតផលថែទាំស្បែកដែលមានផ្ទុកសារធាតុ Occlusives (ជួយរក្សាសំណើមក្នុងស្បែក) Humectants (ជួយទាញសំណើមចូលទៅក្នុងស្បែក) និងសារធាតុ Emollients […]


ស្បែក

វិធី​ថែទាំ​ស្បែកពេល​មក​រដូវ​ ជួយ​ឲ្យ​ស្រស់​ថ្លា​បែប​ធម្មជាតិ​​​​​​​​​​​​​​​​​​​​​​​​​​

រាងកាយ​ស្រី​ៗ​យើង​តែងតែ​ប្រឈម​នឹង​ការ​ប្រែប្រួល​​ជានិច្ច​ ពីព្រោះ​​កម្រិត​អ័រម៉ូន​​ឡើង​ចុះ ចំណង់​អាហារ​ និង​សូម្បី​តែ​ស្បែក​របស់​យើង​ក៏​មាន​ការ​ប្រែប្រួល​​ពេញ​មួយ​ខែ​ផង​ដែរ​។ ហេតុ​នេះ​ហើយ​ ទម្លាប់​ថែទាំ​ស្បែក​ក៏​ចាំបាច់​ត្រូវ​កែ​តម្រូវ​តាម​នោះ​ដែរ​ ជា​ពិសេស​ គឺ​នៅ​អំឡុង​ពេល​មក​រដូវ​តែ​ម្ដង​។ គន្លឹះ​ថែទាំ​ស្បែក​ទាំង​៦​ អំឡុង​ពេល​មក​រដូវ ដើម្បី​ទទួល​បាន​ស្បែក​ភ្លឺ​ថ្លា៖ ១. កម្ចាត់​បញ្ហា​មុន​អំឡុង​ពេល​មក​រដូវ​ ទោះ​បី​ជា​បញ្ហា​មុន​​កើត​ឡើង​ដោយ​សារ​តែ​ការ​ផលិត​ជាតិ​ខ្លាញ់​​ក៏​ពិត​មែន​ ប៉ុន្តែ​ពេល​ខ្លះ​ វា​ក៏​អាច​កើត​ឡើង​ដោយ​សារ​តែ​ការ​ប៉ះពាល់​ទៅ​នឹង​បាក់តេរី​ខាង​ក្រៅ​ដូច​គ្នា។​ ហេតុ​នេះ​ហើយ​ ចូរ​លាង​សម្អាត​មុខ​​២​ដង​ក្នុង​​មួយ​ថ្ងៃ ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ និង​ហ្វូម​លាង​មុខ​ដែល​ផ្សំ​ពី​Salicylic Acid​ស្រាល​ ដើម្បី​កម្ចាត់​ពពួក​បាក់តេរី​។ ជាមួយ​គ្នា​នេះ​ដែរ ស្រី​ៗ​យើង​គប្បី​ថែទាំ​បន្ថែម​​​​​​រយៈពេល​១​សប្ដាហ៍​ មុន​ពេល​មក​រដូវ​ទើប​ជា​ការ​ប្រសើរ​ ព្រម​ទាំង​​ជូត​មុខ​ជាមួយ​នឹង​ក្រដាស​ជូត​មាត់​​២​​ដង​ក្នុង​មួយ​ថ្ងៃ ដើម្បី​កម្ចាត់​ជាតិ​ខ្លាញ់​ដែល​លើស​។ ២. ម៉ាស្សា​ស្បែក​មុខ​ដោយ​អ្នក​ជំនាញ ដើម្បី​ទទួល​បាន​ស្បែក​ដែល​គ្មាន​មុន​ អំឡុង​ពេល​មក​រដូវ​ ចូរ​​ធ្វើការ​ម៉ាស្សា​មុខ​​ក្នុង​រយៈពេល​១០ ទៅ​១២​ថ្ងៃ មុន​ពេល​មក​រដូវ​។ ពិត​ណាស់​ ​ស្បែក​របស់​យើង​មាន​សភាព​ល្អ​បំផុត​នៅ​មុន​ពេល​មក​រដូវ​​ ពីព្រោះ​រន្ធ​ញើស​ធំ​ជាង​មុន​ ការ​សម្អាត​មាន​ភាព​ងាយ​ស្រួល ហើយ​ការ​បំផ្លាញ​ស្បែក​​ក៏​មាន​កម្រិត​តិច​តួច​បំផុត​ដែរ​​។ ​៣. ជៀសវាង​ប្រើប្រាស់​គ្រឿង​សម្អាង​ ជាមួយ​គ្នា​នេះ​ដែរ ចូរ​កាត់​បន្ថយ​ការ​ប្រើប្រាស់​គ្រឿង​សម្អាង និង​ទុក​ឲ្យ​ស្បែក​បាន​សម្រាក​មួយ​រយៈ។​ ស្រី​ៗ​យើង​គប្បី​លាប​ក្រែម​ទឹក​ដោះ​គោ និង​រមៀត​ សំបក​ផ្លែឈើ​ និង​ម៉ាស​ធ្វើ​ដោយ​ខ្លួន​ឯង ដើម្បី​ឲ្យ​ស្បែក​ស្រស់​ថ្លា​តាម​​បែប​ធម្មជាតិ។ ទឹក​ដោះ​គោ​ជូរ ស៊ុត​ ល្ហុង ផ្លែ​ប៊ឺរ​ ក៏​ជា​គ្រឿង​ផ្សំ​ធម្មជាតិ​ ដែល​អាច​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា។ ​ ៤. ផ្ដល់​ជាតិ​ទឹក​ដល់​ស្បែក​ ស្បែក​របស់​យើង​តែងតែ​ស្ងួត អំឡុង​ពេល​មក​រដូវ​។ ដូច្នេះ​ហើយ​ ការ​ប្រើ​ទឹក​ឃ្មុំ​មិន​ត្រឹមតែ​អាច​កាត់បន្ថយ​មុន​នោះ​ទេ ​ថែម​ទាំង​​ផ្ដល់​សំណើម​ដល់​ស្បែក​ និង​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​​ថែម​ទៀត​ផង។ […]


ជំងឺមុន

ទម្លាប់​ ៥យ៉ាង​ អាចធ្វើ​ឲ្យ​បញ្ហា​មុន​កាន់​តែ​ធ្ងន់ធ្ងរ​​​​​​​​​​​​​​​​​​​​​​​​​

បញ្ហា​មុន​ជា​កង្វល់​របស់​ស្រី​ៗ​យើង​ ដែល​អាច​​ធ្វើ​ឲ្យ​​បាត់បង់​ទំនុក​ចិត្ត​ចំពោះ​សម្រស់​ខ្លួន​ឯង​។ មួយ​វិញ​ទៀត​ ប្រសិនបើ​យើង​ថែទាំ​មិន​បាន​ត្រឹមត្រូវ​ទេ​នោះ​​ មុន​នឹង​បង្ក​ជា​​ស្លាកស្នាម​នៅ​លើ​ផ្ទៃ​មុខ​រយៈពេល​យូរ ព្រម​ទាំង​ពិបាក​ក្នុង​ការ​ព្យាបាល​ថែម​ទៀត​ផង​។ យ៉ាង​ណា​មិញ បើ​គ្នា​យើង​មិន​ចង់​ឲ្យ​បញ្ហា​មុន​កាន់​តែ​យ៉ាប់យ៉ឺន​ទេ​នោះ​​ យើង​គប្បី​ជៀសវាង​ ក៏​ដូចជា​បញ្ឈប់​ទម្លាប់​ទាំង ​៥​នេះ​ជា​បន្ទាន់​។ ១. ញេច​មុន​ នៅ​ពេល​ដែល​យើង​ញេច​មុន​ បាក់តេរី​​មិន​ត្រឹម​តែ​រាលដាល​ទៅ​កន្លែង​ផ្សេង​នៃ​ផ្ទៃ​មុខ​នោះ​ទេ វា​ក៏​អាច​បង្ក​ជា​ស្លាកស្នាម​ផង​ដែរ​។ ហេតុ​នេះ​ហើយ​ យើង​គប្បី​ជៀសវាង​ការ​ញេច​មុន​ដោយ​ខ្លួន​ឯង​ ទើប​ជា​ការ​ប្រសើរ​។ ២. ប្រើប្រាស់​ផលិតផល​ច្រើន​មុខ​ពេក​ គ្នា​យើង​មួយ​ចំនួន​ ដែល​បារម្ភ​ខ្លាំង​ពី​បញ្ហា​មុន ​​អាច​នឹង​ជ្រើសរើស​ប្រើប្រាស់​ផលិតផល​ច្រើន​មុខ​​ក្នុង​ពេល​តែ​មួយ ដើម្បី​កាត់បន្ថយ​មុន​។ ប៉ុន្តែ​ ការ​ប្រើប្រាស់​ផលិតផល​ច្រើន​ពេក​ អាច​ធ្វើ​ឲ្យ​ស្បែក​មុខ​របស់​យើង​កាន់​តែ​រលាក​ទៅ​វិញ​។ ក្នុង​ករណី​ដែល​ទម្លាប់​ថែ​ស្បែក​ក្នុង​ការ​បញ្ចៀស​ពី​​បញ្ហា​មុន​របស់​យើង​​មិន​មាន​ប្រសិទ្ធភាព​ យើង​គប្បី​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​សើស្បែក​​ជំនួស​វិញ​។ ៣. មិន​លាង​សម្អាត​មុខ​ក្រោយ​ហាត់​ប្រាណ​ ជាមួយ​គ្នា​នេះ​ដែរ​ ញើស​ និង​ជាតិ​ខ្លាញ់​នៅ​លើ​ផ្ទៃ​មុខ​ ក្រោយ​ពេល​ដែល​យើង​ហាត់​ប្រាណ​រួច អាច​ទាក់ទាញ​ធូលី​ដី ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​កើត​មុន​នៅ​ថ្ងៃ​បន្ទាប់​។ ដូច​នេះ​​ យើង​គប្បី​លាង​សម្អាត​មុខ​ឲ្យ​បាន​ស្អាត​ ក្រោយ​ហាត់​ប្រាណ​រួច​។ ៤. ជម្រុះ​កោសិកា​ចាស់​ច្រើន​ជ្រុល​ ការ​ជម្រុះ​កោសិកា​​ចាស់​ច្រើន​ជ្រុល ​អាច​​ធ្វើ​ឲ្យ​មុន​បែក និង​បង្ក​ជា​ស្លាកស្នាម​ជា​រៀង​រហូត​។ ហេតុ​នេះ​ហើយ​ យើង​មិន​គួរ​ជម្រុះ​កោសិកា​លើស​ពី​ ២​ដង​ក្នុង​មួយ​សប្ដាហ៍​ឡើយ​។ ​​​​៥. ប្រើប្រាស់​ផលិតផល​តែ​នៅ​ពេល​ឡើង​មុន​ បើសិនជា​យើង​មាន​ស្បែក​ដែល​ងាយ​កើត​មុន​ ការ​បង្កើត​ទម្លាប់​ថែទាំ​ស្បែក​ប្រឆាំង​នឹង​មុន​ជា​ប្រចាំ​ មាន​គុណប្រយោជន៍​ល្អ​បំផុត ជា​ជាង​ការ​ប្រើប្រាស់​ផលិតផល​ទាំង​នោះ​តែ​នៅ​ពេល​មាន​មុន​ទៅ​ទៀត​។ ពិត​ណាស់​ ការ​ប្រើ​ផលិតផល​ប្រឆាំង​នឹង​ការ​កើត​មុន​​ភ្លាម​ៗ​នៅ​លើ​ស្បែក​ អាច​ធ្វើ​ឲ្យ​បញ្ហា​មុន​កាន់​តែ​អាក្រក់​ទៅ​ៗ ពីព្រោះ​ស្បែក​របស់​យើង​ងាយ​ប្រតិបត្តិ​ស្រាប់​ ហើយ​ស្បែក​​ត្រូវការ​ពេលវេលា​ ដើម្បី​សម្រប​ខ្លួន​ទៅ​នឹង​ផលិតផល​ដែល​យើង​កំពុង​តែ​ប្រើ​ទាំង​នោះ​។


ស្បែក

ផ្ដល់សំណើមដល់ស្បែកតាមតិចនិកនេះ ជួយបង្ការ​បញ្ហាស្បែកស្ងួត

កត្តា​អាកាសធាតុ វ័យ ទម្លាប់​មិន​ល្អ និង​បញ្ហា​សុខភាព​មួយ​ចំនួន​អាច​បណ្ដាល​ឲ្យ​យើង​មាន​បញ្ហា​ស្បែក​ស្ងួត។ ត្បិត​ស្បែក​ស្ងួត​ជា​បញ្ហា​តូច​មួយ​ដែល​គ្នា​យើង​មិន​សូវ​ខ្វាយ​ខ្វល់​ក៏​ពិត​មែន តែ​ស្បែក​ស្ងួត​អាច​បង្ក​ជា​ប្រេះ​បែក​ស្រកា រមាស់ អេះ​យូរៗ​អាច​រហែក​ស្បែក​ចេញ​ឈាម​ក៏​មាន។ ប៉ុន្តែ​គ្នា​យើង​មិន​ចាំបាច់​ចំណាយ​ច្រើន​ដើម្បី​ការពារ​ស្បែក​ទេ គ្រូពេទ្យ​ជំនាញ​ខាង​សើ​ស្បែក​ណែនាំ​វិធីមួយ​ចំនួន​​ជួយ​ដោះស្រាយ និង​ការ​ពារ​បញ្ហា​ស្បែក​ស្ងួត​ បែបសាមញ្ញ​ៗ​ ដូចខាង​ក្រោម​នេះ​។ ១. ងូតទឹក​ នៅ​ពេល​ដែល​សំណើម​ក្នុង​អាកាសធាតុ​ធ្លាក់​ចុះ ហើយ​យើង​មាន​ស្បែក​ស្ងួត ត្រូវ​ប្រាកដ​ថា៖ ងូតទឹកក្ដៅឧណ្ហៗ កាត់​បន្ថយ​ពេល​ងូត​ទឹក​មកត្រឹម ៥-១០នាទី ចៀស​វាង​ប្រើ​សាប៊ូ​សម្អាត​ខ្លួន​ច្រើន ជូត​សម្អាត​ខ្លួន​ថ្នមៗ កុំ​អូស​ចុះ​ឡើង​ខ្លាំងៗ ២. លាប​គ្រីម ឬ​ឡេ​ផ្ដល់​សំណើម​ភ្លាមៗ បន្ទាប់​ពី​ងូត​ទឹក​រួច ដើម្បី​រក្សា​សំណើម​នៅ​លើ​ស្បែក​បាន​ល្អ យើង​ត្រូវ​ប្រើ​គ្រីម ឬ​ឡេ​ផ្ដល់​សំណើម​ស្បែក​ដែល​មាន​ផ្ទុក​ជាតិ​ប្រេង​ល្អ​សម្រាប់​ស្បែក​ច្រើន និង​ផ្សំ​ឡើង​ដោយ​សារធាតុ Occlusives (មាន​មុខងារ​ជួយ​រក្សា​សំណើម​ក្នុង​ស្បែក) Humectants (ជួយ​ទាញ​សំណើម​ចូល​ទៅ​ក្នុង​ស្បែក) និង​សារធាតុ Emollients (ជួសជុល​ស្នាម​ប្រេះ​ក្នុង​ស្បែក)។ គ្រីម ឬ​ឡេ​ផ្ដល់​សំណើម​ដែល​ផ្សំ​ឡើង​ដោយ​សារធាតុ​រៀប​រាប់​ខាង​លើ ជួយ​ផ្ដល់​សំណើម​ដល់​ស្បែក​បាន​យូរ និង​ផ្ដល់​ភាព​ត្រជាក់ សម្រួល​ភាព​តានតឹង​របស់​ស្បែក​យើង​បាន​ល្អ។ ដូច​នេះ ដើម្បី​ចៀសវាង​បញ្ហា​ស្បែក​ស្ងួត យើង​គួរ​ប្រើ​គ្រីម ឬ​ឡេ​ផ្ដល់​សំណើម​ក្នុង​រយៈ ២-៣​នាទី៖ បន្ទាប់​ពី​ជូត​ខ្លួន​ស្ងួត​ក្រោយ​ងូត​ទឹក ឬ​ត្រាំ​ទឹក លាង​សម្អាត​មុខ ឬ​ដៃ។ ៣. បង្កើត​ទម្លាប់​ថែទាំ​ស្បែក​​​ទៅ​តាម​រដូវ​កាល ​រដូវ​រងា​ ​អាច​នាំ​មក​នូវ​បញ្ហា​ស្បែក​​ជាច្រើន​ ដែល​ទាមទារ​ឲ្យ​យើង​ត្រូវ​ស្វែងរក​ដំណោះ​ស្រាយ​​សមស្រប​ឲ្យ​បាន​ទាន់​ពេល​វេលា​។ ដូច​នេះ​ យើង​គួរ​តែ​បង្កើត​​ទម្លាប់​ថែទាំ​ស្បែក​សម្រាប់​រដូវ​រងា​នេះ​​ ​ ដែល​អាច​​ការពារ​ស្បែក​ពី​​បញ្ហា​ស្បែក​​ស្ងួត​ គ្រើម​ ​​និង​មិន​ភ្លឺ​ថ្លា​​។ ជាមួយ​គ្នា​នេះ​ដែរ​ ការ​ជ្រើសរើស​ ផលិតផល​​​ថែទាំ​ស្បែក​ដែល​មាន​​ជាតិ​សំណើម​ខ្ពស់​ គឺ​ជា​រឿង​ចាំបាច់​បំផុត​ដែល​​យើង​មិន​គួរ​មើល​រំលង​ឡើយ​។​ ៤. […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ