សុខភាពស្បែក

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 07, 2022

សុខភាព​ស្បែក - ស្បែក​ជា​ផ្នែក​ដ៏​សំខាន់​របស់​រាងកាយ។ សុខភាព​ស្បែក​ល្អ ក៏​ជួយ​លើក​សម្រស់​បាន​ច្រើន​មិន​អាច​កាត់​ថ្លៃ​បាន។ មាតិកា​នេះ នឹង​លម្អិត​ពី​សុខភាព​ស្បែក បញ្ហា​ដែល​ស្បែក​អាច​កើត​មាន​មិន​ថា ជំងឺ​ឆ្លងរោគ​លើ​ស្បែក ជំងឺ​មុន ​ការ​រលាក​ស្បែក ស្បែកក្បាល ក្រចក និង​បញ្ហា​ស្បែក​ច្រើន​ទៀត

ចំណេះដឹងទូទៅ

សុខភាពស្បែក

ផ្សិតលើស្បែកក្បាលកុមារកើតឡើងបណ្តាលមកពីអ្វី? មានរោគសញ្ញាអ្វីខ្លះ?

ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាលកុមារ​ គឺ​ជា​ការ​បង្ក​រោគ​ផ្សិត​នៅ​លើ​ស្បែក​ក្បាល​​ និង​សក់​របស់​កុមារ ហើយ​ក៏​អាច​រាលដាល​ដល់​រោម​ភ្នែក និង​ចិញ្ចើម​។ ជា​ទូទៅ ជំងឺ​សើ​ស្បែក​មួយ​នេះ ច្រើន​កើត​លើ​កុមារ​ដែល​មាន​អាយុ​ចន្លោះ​ពី​ ៣ ដល់​ ១៤​ ឆ្នាំ ហើយ​ក៏​អាច​កើត​លើ​មនុស្ស​ពេញ​វ័យ​ ជា​ពិសេស​អ្នក​ដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ។ រោគសញ្ញា​ និង​ការ​បង្ក​រោគ ភាគច្រើន​ ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាលកុមារ​​កើត​នៅ​ក្នុង​អាកាសធាតុ​ក្តៅ ហើយ​សើម តួយ៉ាង​ដូចជា​នៅ​ទ្វីប​អាមេរិក​កណ្តាល​ អាស៊ី​អាគ្នេយ៍ និង​អាហ្វ្រិក។ រោគសញ្ញា​នៃ​ជំងឺ​នេះ រួម​មាន​៖ ស្បែក​ក្បាលឡើងបន្ទះពណ៌ក្រហម និង​ហើម កមរមាស់​នៅ​លើ​​ស្បែក​ក្បាល រមាស់​ខ្លាំង ជ្រុះ​សក់​​នៅ​ត្រង់​កន្លែង​កើត​ផ្សិត ក្រម​រ ​គ្រុន​ក្តៅ​តិច​តួច​ ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាល​រាលដាល​លឿន​ណាស់​ ហើយ​កុមារ​​អាច​កើត​ជំងឺ​នេះ តាម​រយៈ​ការ​ប៉ះពាល់​នឹង​អ្នក​ជំងឺ សត្វ និង​ដី​ដែល​មាន​ផ្ទុក​មេរោគ​នេះ។ ជាមួយ​គ្នា​នេះ​ដែរ ក្មេង​ៗ​ក៏​អាច​ឆ្លង​ជំងឺ​ផ្សិត​នេះ នៅ​ពេល​ដែល​​​ពួក​គេ​ចាប់​កាន់​វត្ថុ និង​ផ្ទៃ​​ដែល​​មាន​ផ្សិត​ដូច​គ្នា។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ធ្វើ​ម៉េច​ទើប​អាច​បង្ការ​ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាល​កើត​លើ​កុមារ​បាន? ជៀសវាង​ប្រើប្រាស់​សម្ភារៈ​រួម​គ្នា ដូចជា​មួក ក្រាស់​សិត​សក់​ ខ្នើយ​ និង​មួក​សុវត្ថិភាព ជៀសវាង​ឲ្យ​កូន​លេង​​នៅ​កន្លែង​ដែល​មាន​មេរោគ បោក​សម្អាត​ខ្នើយ សម្រាល​ពូក​ឲ្យ​បាន​ទៀងទាត់ លាង​សម្អាត​ដៃ​​នៅ​ពេល​ដែល​ប៉ះពាល់​ជាមួយ​នឹង​សត្វ​ចិញ្ចឹម។​ [embed-health-tool-baby-poop-tool] ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាល​អាច​ព្យាបាល​ដោយ​របៀបណា? ប្រសិនបើ​កុមារ​កើត​ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាល​ គ្រូពេទ្យ​ជំនាញ​អាច​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​ថ្នាំ​កម្ចាត់​រោគ​ផ្សិត ដោយ​​ការ​លេប យ៉ាង​ហោច​ណាស់​៦ សប្តាហ៍ និង​ប្រើ​ជា​ប្រភេទ​សាប៊ូ​កម្ចាត់​រោគ​ផ្សិត​ ចំនួន​ […]

អត្ថបទផ្សេងទៀតពី សុខភាពស្បែក

ស្វែងរក សុខភាពស្បែក

ស្បែក

ស្បែកស្នាម សម្បុរមិនស៊ីគ្នា សាកដោះស្រាយ​តាមរូបមន្តធម្មជាតិប៉ុន្មាននេះ

ការដែលមានសុខភាពស្បែកស្អាត សភ្លឺរលោង មិនមានស្លាកស្នាមជាបំណងប្រាថ្នារបស់ស្រីៗ ប៉ុន្តែគ្នាយើងខ្លះគ្មានស្បែកម៉ដ្ឋរលោងបែបនេះទេ ដោយខ្លះជួបបញ្ហាស្បែកមានសម្បុរមិនស៊ីគ្នាទៀត ទោះបានប្រើផលិតផលអស់ច្រើនតែនៅមិនបានផល។ យ៉ាងណា កុំទាន់អស់សង្ឃឹមអីស្រីៗគ្នាយើង ក្នុងអត្ថបទនេះនឹងណែនាំពីរូបមន្តធម្មជាតិមួយចំនួន ដែលគ្នាយើងអាចធ្វើបាន បន្ថែមពីលើការប្រើប្រាស់ផលិតផលថែទាំស្បែក ដោយជឿថាអាចជួយបំបាត់ស្នាម និងធ្វើឲ្យសម្បុរស៊ីគ្នាបាន។ គណនា BMI ១. ទឹកឃ្មុំ គ្រាន់តែប្រើទឹកឃ្មុំតែឯងក៏អាចជួយបំបាត់ស្នាមបានដែរ ពិសេសនោះស្នាមមុនលើផ្ទៃមុខ។ លាបទឹកឃ្មុំលើស្លាកស្នាម ហើយទុកចោលមួយយប់ និងលាងចេញនៅពេលព្រឹកឡើង។ ២. ក្រូចឆ្មារ ឃើញក្រូចឆ្មារតូចអញ្ចឹងមែន ប៉ុន្តែទឹកក្រូចឆ្មារជួយបំបាត់ស្លាកស្នាម។ លាយទឹកឃ្មុំ២-៣តំណក់ជាមួយទឹកក្រូចឆ្មាររួចលាបលើស្លាកស្នាម និងទុកចោលរយៈពេល ១០នាទី មុនលាងសម្អាតចេញជាមួយទឹកស្អាត។ បើគ្នាយើងប្រើរូបមន្តនេះ ចៀសវាងការត្រូវកម្ដៅថ្ងៃបន្ទាប់ពីលាបទឹកក្រួចឆ្មារ។ គ្នាយើងក៏អាចលាយជែលប្រទាលកន្ទុយក្រពើមួយស្លាបព្រាកាហ្វេ ជាមួយនឹងទឹកក្រូចឆ្មារដែរ ព្រោះប្រទាលកន្ទុយក្រពើ ជួយកាត់បន្ថយស្លាកស្នាម និងជួយពង្រឹងសុខភាពស្បែកផងដែរ។ ៣. ប៉េងប៉ោះ ទឹកឃ្មុំ និងទឹកក្រូចឆ្មារ យើងអាចធ្វើម៉ាសប៉េងប៉ោះ ដើម្បីកម្ចាត់បញ្ហាស្បែកស្នាម សម្បុរមិនស៊ីគ្នាបាន ដោយសារប៉េងប៉ោះសម្បូរទៅដោយវីតាមីនA ល្អបំផុតក្នុងការកាត់បន្ថយបញ្ហាមុន ឬស្នាមខ្មៅផ្សេងៗដែលមាននៅលើស្បែក។ លាយទឹកឃ្មុំ១ស្លាបព្រាបាយ ទឹកក្រូចឆ្មារ២-៣តំណក់ និងទឹកប៉េងប៉ោះចំនួន១ស្លាបព្រាបាយ រួចលាបទៅលើផ្ទៃមុខឲ្យសព្វល្អ។ ទុកចោលរយៈពេល១៥នាទី រួចលាងជម្រះចេញជាមួយទឹកក្ដៅឧណ្ហៗ។ លាងសម្អាតម្ដងទៀតដោយប្រើទឹកត្រជាក់ ដើម្បីបន្តឹងរន្ធញើសជាការស្រេច។ បន្ថែមពីលើរូបមន្តធម្មជាតិប៉ុន្មានខាងលើនេះ ស្រីៗគ្នាយើងអាចប្រើជាផលិតផលថែទាំស្បែកដែលមានផ្ទុកសារធាតុ Occlusives (ជួយរក្សាសំណើមក្នុងស្បែក) Humectants (ជួយទាញសំណើមចូលទៅក្នុងស្បែក) និងសារធាតុ Emollients […]


ស្បែក

វិធី​ថែទាំ​ស្បែកពេល​មក​រដូវ​ ជួយ​ឲ្យ​ស្រស់​ថ្លា​បែប​ធម្មជាតិ​​​​​​​​​​​​​​​​​​​​​​​​​​

រាងកាយ​ស្រី​ៗ​យើង​តែងតែ​ប្រឈម​នឹង​ការ​ប្រែប្រួល​​ជានិច្ច​ ពីព្រោះ​​កម្រិត​អ័រម៉ូន​​ឡើង​ចុះ ចំណង់​អាហារ​ និង​សូម្បី​តែ​ស្បែក​របស់​យើង​ក៏​មាន​ការ​ប្រែប្រួល​​ពេញ​មួយ​ខែ​ផង​ដែរ​។ ហេតុ​នេះ​ហើយ​ ទម្លាប់​ថែទាំ​ស្បែក​ក៏​ចាំបាច់​ត្រូវ​កែ​តម្រូវ​តាម​នោះ​ដែរ​ ជា​ពិសេស​ គឺ​នៅ​អំឡុង​ពេល​មក​រដូវ​តែ​ម្ដង​។ គន្លឹះ​ថែទាំ​ស្បែក​ទាំង​៦​ អំឡុង​ពេល​មក​រដូវ ដើម្បី​ទទួល​បាន​ស្បែក​ភ្លឺ​ថ្លា៖ ១. កម្ចាត់​បញ្ហា​មុន​អំឡុង​ពេល​មក​រដូវ​ ទោះ​បី​ជា​បញ្ហា​មុន​​កើត​ឡើង​ដោយ​សារ​តែ​ការ​ផលិត​ជាតិ​ខ្លាញ់​​ក៏​ពិត​មែន​ ប៉ុន្តែ​ពេល​ខ្លះ​ វា​ក៏​អាច​កើត​ឡើង​ដោយ​សារ​តែ​ការ​ប៉ះពាល់​ទៅ​នឹង​បាក់តេរី​ខាង​ក្រៅ​ដូច​គ្នា។​ ហេតុ​នេះ​ហើយ​ ចូរ​លាង​សម្អាត​មុខ​​២​ដង​ក្នុង​​មួយ​ថ្ងៃ ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ និង​ហ្វូម​លាង​មុខ​ដែល​ផ្សំ​ពី​Salicylic Acid​ស្រាល​ ដើម្បី​កម្ចាត់​ពពួក​បាក់តេរី​។ ជាមួយ​គ្នា​នេះ​ដែរ ស្រី​ៗ​យើង​គប្បី​ថែទាំ​បន្ថែម​​​​​​រយៈពេល​១​សប្ដាហ៍​ មុន​ពេល​មក​រដូវ​ទើប​ជា​ការ​ប្រសើរ​ ព្រម​ទាំង​​ជូត​មុខ​ជាមួយ​នឹង​ក្រដាស​ជូត​មាត់​​២​​ដង​ក្នុង​មួយ​ថ្ងៃ ដើម្បី​កម្ចាត់​ជាតិ​ខ្លាញ់​ដែល​លើស​។ ២. ម៉ាស្សា​ស្បែក​មុខ​ដោយ​អ្នក​ជំនាញ ដើម្បី​ទទួល​បាន​ស្បែក​ដែល​គ្មាន​មុន​ អំឡុង​ពេល​មក​រដូវ​ ចូរ​​ធ្វើការ​ម៉ាស្សា​មុខ​​ក្នុង​រយៈពេល​១០ ទៅ​១២​ថ្ងៃ មុន​ពេល​មក​រដូវ​។ ពិត​ណាស់​ ​ស្បែក​របស់​យើង​មាន​សភាព​ល្អ​បំផុត​នៅ​មុន​ពេល​មក​រដូវ​​ ពីព្រោះ​រន្ធ​ញើស​ធំ​ជាង​មុន​ ការ​សម្អាត​មាន​ភាព​ងាយ​ស្រួល ហើយ​ការ​បំផ្លាញ​ស្បែក​​ក៏​មាន​កម្រិត​តិច​តួច​បំផុត​ដែរ​​។ ​៣. ជៀសវាង​ប្រើប្រាស់​គ្រឿង​សម្អាង​ ជាមួយ​គ្នា​នេះ​ដែរ ចូរ​កាត់​បន្ថយ​ការ​ប្រើប្រាស់​គ្រឿង​សម្អាង និង​ទុក​ឲ្យ​ស្បែក​បាន​សម្រាក​មួយ​រយៈ។​ ស្រី​ៗ​យើង​គប្បី​លាប​ក្រែម​ទឹក​ដោះ​គោ និង​រមៀត​ សំបក​ផ្លែឈើ​ និង​ម៉ាស​ធ្វើ​ដោយ​ខ្លួន​ឯង ដើម្បី​ឲ្យ​ស្បែក​ស្រស់​ថ្លា​តាម​​បែប​ធម្មជាតិ។ ទឹក​ដោះ​គោ​ជូរ ស៊ុត​ ល្ហុង ផ្លែ​ប៊ឺរ​ ក៏​ជា​គ្រឿង​ផ្សំ​ធម្មជាតិ​ ដែល​អាច​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា។ ​ ៤. ផ្ដល់​ជាតិ​ទឹក​ដល់​ស្បែក​ ស្បែក​របស់​យើង​តែងតែ​ស្ងួត អំឡុង​ពេល​មក​រដូវ​។ ដូច្នេះ​ហើយ​ ការ​ប្រើ​ទឹក​ឃ្មុំ​មិន​ត្រឹមតែ​អាច​កាត់បន្ថយ​មុន​នោះ​ទេ ​ថែម​ទាំង​​ផ្ដល់​សំណើម​ដល់​ស្បែក​ និង​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​​ថែម​ទៀត​ផង។ […]


ជំងឺមុន

ទម្លាប់​ ៥យ៉ាង​ អាចធ្វើ​ឲ្យ​បញ្ហា​មុន​កាន់​តែ​ធ្ងន់ធ្ងរ​​​​​​​​​​​​​​​​​​​​​​​​​

បញ្ហា​មុន​ជា​កង្វល់​របស់​ស្រី​ៗ​យើង​ ដែល​អាច​​ធ្វើ​ឲ្យ​​បាត់បង់​ទំនុក​ចិត្ត​ចំពោះ​សម្រស់​ខ្លួន​ឯង​។ មួយ​វិញ​ទៀត​ ប្រសិនបើ​យើង​ថែទាំ​មិន​បាន​ត្រឹមត្រូវ​ទេ​នោះ​​ មុន​នឹង​បង្ក​ជា​​ស្លាកស្នាម​នៅ​លើ​ផ្ទៃ​មុខ​រយៈពេល​យូរ ព្រម​ទាំង​ពិបាក​ក្នុង​ការ​ព្យាបាល​ថែម​ទៀត​ផង​។ យ៉ាង​ណា​មិញ បើ​គ្នា​យើង​មិន​ចង់​ឲ្យ​បញ្ហា​មុន​កាន់​តែ​យ៉ាប់យ៉ឺន​ទេ​នោះ​​ យើង​គប្បី​ជៀសវាង​ ក៏​ដូចជា​បញ្ឈប់​ទម្លាប់​ទាំង ​៥​នេះ​ជា​បន្ទាន់​។ ១. ញេច​មុន​ នៅ​ពេល​ដែល​យើង​ញេច​មុន​ បាក់តេរី​​មិន​ត្រឹម​តែ​រាលដាល​ទៅ​កន្លែង​ផ្សេង​នៃ​ផ្ទៃ​មុខ​នោះ​ទេ វា​ក៏​អាច​បង្ក​ជា​ស្លាកស្នាម​ផង​ដែរ​។ ហេតុ​នេះ​ហើយ​ យើង​គប្បី​ជៀសវាង​ការ​ញេច​មុន​ដោយ​ខ្លួន​ឯង​ ទើប​ជា​ការ​ប្រសើរ​។ ២. ប្រើប្រាស់​ផលិតផល​ច្រើន​មុខ​ពេក​ គ្នា​យើង​មួយ​ចំនួន​ ដែល​បារម្ភ​ខ្លាំង​ពី​បញ្ហា​មុន ​​អាច​នឹង​ជ្រើសរើស​ប្រើប្រាស់​ផលិតផល​ច្រើន​មុខ​​ក្នុង​ពេល​តែ​មួយ ដើម្បី​កាត់បន្ថយ​មុន​។ ប៉ុន្តែ​ ការ​ប្រើប្រាស់​ផលិតផល​ច្រើន​ពេក​ អាច​ធ្វើ​ឲ្យ​ស្បែក​មុខ​របស់​យើង​កាន់​តែ​រលាក​ទៅ​វិញ​។ ក្នុង​ករណី​ដែល​ទម្លាប់​ថែ​ស្បែក​ក្នុង​ការ​បញ្ចៀស​ពី​​បញ្ហា​មុន​របស់​យើង​​មិន​មាន​ប្រសិទ្ធភាព​ យើង​គប្បី​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​សើស្បែក​​ជំនួស​វិញ​។ ៣. មិន​លាង​សម្អាត​មុខ​ក្រោយ​ហាត់​ប្រាណ​ ជាមួយ​គ្នា​នេះ​ដែរ​ ញើស​ និង​ជាតិ​ខ្លាញ់​នៅ​លើ​ផ្ទៃ​មុខ​ ក្រោយ​ពេល​ដែល​យើង​ហាត់​ប្រាណ​រួច អាច​ទាក់ទាញ​ធូលី​ដី ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​កើត​មុន​នៅ​ថ្ងៃ​បន្ទាប់​។ ដូច​នេះ​​ យើង​គប្បី​លាង​សម្អាត​មុខ​ឲ្យ​បាន​ស្អាត​ ក្រោយ​ហាត់​ប្រាណ​រួច​។ ៤. ជម្រុះ​កោសិកា​ចាស់​ច្រើន​ជ្រុល​ ការ​ជម្រុះ​កោសិកា​​ចាស់​ច្រើន​ជ្រុល ​អាច​​ធ្វើ​ឲ្យ​មុន​បែក និង​បង្ក​ជា​ស្លាកស្នាម​ជា​រៀង​រហូត​។ ហេតុ​នេះ​ហើយ​ យើង​មិន​គួរ​ជម្រុះ​កោសិកា​លើស​ពី​ ២​ដង​ក្នុង​មួយ​សប្ដាហ៍​ឡើយ​។ ​​​​៥. ប្រើប្រាស់​ផលិតផល​តែ​នៅ​ពេល​ឡើង​មុន​ បើសិនជា​យើង​មាន​ស្បែក​ដែល​ងាយ​កើត​មុន​ ការ​បង្កើត​ទម្លាប់​ថែទាំ​ស្បែក​ប្រឆាំង​នឹង​មុន​ជា​ប្រចាំ​ មាន​គុណប្រយោជន៍​ល្អ​បំផុត ជា​ជាង​ការ​ប្រើប្រាស់​ផលិតផល​ទាំង​នោះ​តែ​នៅ​ពេល​មាន​មុន​ទៅ​ទៀត​។ ពិត​ណាស់​ ការ​ប្រើ​ផលិតផល​ប្រឆាំង​នឹង​ការ​កើត​មុន​​ភ្លាម​ៗ​នៅ​លើ​ស្បែក​ អាច​ធ្វើ​ឲ្យ​បញ្ហា​មុន​កាន់​តែ​អាក្រក់​ទៅ​ៗ ពីព្រោះ​ស្បែក​របស់​យើង​ងាយ​ប្រតិបត្តិ​ស្រាប់​ ហើយ​ស្បែក​​ត្រូវការ​ពេលវេលា​ ដើម្បី​សម្រប​ខ្លួន​ទៅ​នឹង​ផលិតផល​ដែល​យើង​កំពុង​តែ​ប្រើ​ទាំង​នោះ​។


ស្បែក

ផ្ដល់សំណើមដល់ស្បែកតាមតិចនិកនេះ ជួយបង្ការ​បញ្ហាស្បែកស្ងួត

កត្តា​អាកាសធាតុ វ័យ ទម្លាប់​មិន​ល្អ និង​បញ្ហា​សុខភាព​មួយ​ចំនួន​អាច​បណ្ដាល​ឲ្យ​យើង​មាន​បញ្ហា​ស្បែក​ស្ងួត។ ត្បិត​ស្បែក​ស្ងួត​ជា​បញ្ហា​តូច​មួយ​ដែល​គ្នា​យើង​មិន​សូវ​ខ្វាយ​ខ្វល់​ក៏​ពិត​មែន តែ​ស្បែក​ស្ងួត​អាច​បង្ក​ជា​ប្រេះ​បែក​ស្រកា រមាស់ អេះ​យូរៗ​អាច​រហែក​ស្បែក​ចេញ​ឈាម​ក៏​មាន។ ប៉ុន្តែ​គ្នា​យើង​មិន​ចាំបាច់​ចំណាយ​ច្រើន​ដើម្បី​ការពារ​ស្បែក​ទេ គ្រូពេទ្យ​ជំនាញ​ខាង​សើ​ស្បែក​ណែនាំ​វិធីមួយ​ចំនួន​​ជួយ​ដោះស្រាយ និង​ការ​ពារ​បញ្ហា​ស្បែក​ស្ងួត​ បែបសាមញ្ញ​ៗ​ ដូចខាង​ក្រោម​នេះ​។ ១. ងូតទឹក​ នៅ​ពេល​ដែល​សំណើម​ក្នុង​អាកាសធាតុ​ធ្លាក់​ចុះ ហើយ​យើង​មាន​ស្បែក​ស្ងួត ត្រូវ​ប្រាកដ​ថា៖ ងូតទឹកក្ដៅឧណ្ហៗ កាត់​បន្ថយ​ពេល​ងូត​ទឹក​មកត្រឹម ៥-១០នាទី ចៀស​វាង​ប្រើ​សាប៊ូ​សម្អាត​ខ្លួន​ច្រើន ជូត​សម្អាត​ខ្លួន​ថ្នមៗ កុំ​អូស​ចុះ​ឡើង​ខ្លាំងៗ ២. លាប​គ្រីម ឬ​ឡេ​ផ្ដល់​សំណើម​ភ្លាមៗ បន្ទាប់​ពី​ងូត​ទឹក​រួច ដើម្បី​រក្សា​សំណើម​នៅ​លើ​ស្បែក​បាន​ល្អ យើង​ត្រូវ​ប្រើ​គ្រីម ឬ​ឡេ​ផ្ដល់​សំណើម​ស្បែក​ដែល​មាន​ផ្ទុក​ជាតិ​ប្រេង​ល្អ​សម្រាប់​ស្បែក​ច្រើន និង​ផ្សំ​ឡើង​ដោយ​សារធាតុ Occlusives (មាន​មុខងារ​ជួយ​រក្សា​សំណើម​ក្នុង​ស្បែក) Humectants (ជួយ​ទាញ​សំណើម​ចូល​ទៅ​ក្នុង​ស្បែក) និង​សារធាតុ Emollients (ជួសជុល​ស្នាម​ប្រេះ​ក្នុង​ស្បែក)។ គ្រីម ឬ​ឡេ​ផ្ដល់​សំណើម​ដែល​ផ្សំ​ឡើង​ដោយ​សារធាតុ​រៀប​រាប់​ខាង​លើ ជួយ​ផ្ដល់​សំណើម​ដល់​ស្បែក​បាន​យូរ និង​ផ្ដល់​ភាព​ត្រជាក់ សម្រួល​ភាព​តានតឹង​របស់​ស្បែក​យើង​បាន​ល្អ។ ដូច​នេះ ដើម្បី​ចៀសវាង​បញ្ហា​ស្បែក​ស្ងួត យើង​គួរ​ប្រើ​គ្រីម ឬ​ឡេ​ផ្ដល់​សំណើម​ក្នុង​រយៈ ២-៣​នាទី៖ បន្ទាប់​ពី​ជូត​ខ្លួន​ស្ងួត​ក្រោយ​ងូត​ទឹក ឬ​ត្រាំ​ទឹក លាង​សម្អាត​មុខ ឬ​ដៃ។ ៣. បង្កើត​ទម្លាប់​ថែទាំ​ស្បែក​​​ទៅ​តាម​រដូវ​កាល ​រដូវ​រងា​ ​អាច​នាំ​មក​នូវ​បញ្ហា​ស្បែក​​ជាច្រើន​ ដែល​ទាមទារ​ឲ្យ​យើង​ត្រូវ​ស្វែងរក​ដំណោះ​ស្រាយ​​សមស្រប​ឲ្យ​បាន​ទាន់​ពេល​វេលា​។ ដូច​នេះ​ យើង​គួរ​តែ​បង្កើត​​ទម្លាប់​ថែទាំ​ស្បែក​សម្រាប់​រដូវ​រងា​នេះ​​ ​ ដែល​អាច​​ការពារ​ស្បែក​ពី​​បញ្ហា​ស្បែក​​ស្ងួត​ គ្រើម​ ​​និង​មិន​ភ្លឺ​ថ្លា​​។ ជាមួយ​គ្នា​នេះ​ដែរ​ ការ​ជ្រើសរើស​ ផលិតផល​​​ថែទាំ​ស្បែក​ដែល​មាន​​ជាតិ​សំណើម​ខ្ពស់​ គឺ​ជា​រឿង​ចាំបាច់​បំផុត​ដែល​​យើង​មិន​គួរ​មើល​រំលង​ឡើយ​។​ ៤. […]


ស្បែក

ស្រីៗពពោះលែងបារម្ភឡើងសង្វារ បើអនុវត្តតិចនិកប៉ុន្មាននេះ

អំឡុង​ពេល​ពពោះ ក្រៅ​ពី​ថែទាំ​សុខភាព​ទូទៅ​របស់​គភ៌ និង​ខ្លួន ម៉ាក់​ៗ​ក៏​មិន​ត្រូវ​ធ្វេស​ប្រហែស​ថែ​សម្រស់​ខ្លួន​ដែរ ព្រោះ​ស្នាម​សង្វារ ជា​ការ​រំខាន​ទូទៅ​បំផុត​ក្នុង​ពេល​នេះ។ ត្បិត​តែ​វា​កើត​ឡើង​អំឡុង​ពេល​ពពោះ តែ​មិន​ប្រាកដ​ពេល​សម្រាល​កូន​រួច ស្នាម​សង្វារ​នឹង​រលាយ​បាត់​ពី​រាងកាយ​ម៉ាក់ៗ​នោះ​ទេ ហេតុ​នេះ ស្រីៗ​យើង​​ត្រូវ​ចេះ​តិចនិក​ការពារ​សង្វារ​កុំ​ឲ្យ​កើត​ឡើង​។ អត្ថបទនេះ​នឹង​ប្រាប់​ស្រីៗ​យើង​ពី​តិចនិក​មួយ​ចំនួន​ដោះស្រាយ​បញ្ហា​សង្វារ​នេះ​។​ ១. បិទម៉ាសពោះ ការ​ប្រើ​ម៉ាស ជា​វិធី​ផ្ដល់​សំណើម​ដល់​ពោះ​ដ៏​ល្អ​បំផុត ព្រោះ​វា​មាន​គុណសម្បត្តិ​ច្រើន​យ៉ាង​ជួយ​ឲ្យ​ពោះ​ស និង​ជួយ​ឲ្យ​ស្បែក​ពោះ​រលោង។ ម៉ាក់ៗ​ពពោះ​អាច​ប្រើ​ម៉ាស​ពោះ ដើម្បី​ការពារ​ស្នាម​សង្វារ​តាំងពី​គភ៌​បាន ៣-៤ ខែ​ឡើង ហើយ​មួយ​សប្ដាហ៍​ប្រើ​ម្ដង រហូត​ដល់សម្រាល​កូន​ ដែល​ការ​ធ្វើ់​ដូច​នេះ អាច​ជួយ​ម៉ាក់ៗ​ទប់ស្កាត់​បញ្ហា​សង្វារ​នេះ​បាន​។ ២. លាប​ឡេ/ប្រេង ការពារ​ស្នាម​សង្វារ វិធី​ការពារ​កុំឲ្យ​ស្នាម​សង្វារ​លេច​ចេញ​លើ​ពោះ គឺ​ត្រូវ​លាប​ប្រេង ឬ​ឡេ​នៅ​ពោះ​តាំងពី​ទម្ងន់​ដំបូង​ៗ ព្រោះ​ថា​កាលណា​យើង​ផ្ដល់​សំណើម​ដល់បរិវេណពោះ​បាន​ច្រើន​ នោះ​​ពេល​ពោះ​ចាប់ផ្ដើមរីក​​ធំ ស្បែក​ពោះ​ក៏​មិន​ស្ងួត ដែល​អាច​ការពារ​ការ​លេច​ចេញ​ស្នាម​សង្វារ​បាន។ ម៉ាក់ៗ​អាច​ជ្រើស​រើស​ប្រើ​ប្រេង​ដូង ឬ​ប្រេង​អូលីវ​ធម្មជាតិ​ ដើម្បី​ផ្ដល់​សំណើម​ដល់​ពោះ​ ដើម្បី​ការពារ​ស្នាម​សង្វារ ឬ​អាច​ជ្រើស​រើស​ប្រើ​ជា​ផលិតផល​គ្រីម ឬ​ឡេ​ការ​ពារ​សង្វារ​ដែល​ផ្ដល់​សំណើម​ដល់​ស្បែក ពិសេស​មាន​ផ្ទុក​សារធាតុ Occlusives (មាន​មុខ​ងារ​ជួយ​រក្សា​សំណើម​ក្នុង​ស្បែក) Humectants (ជួយ​ទាញ​សំណើម​ចូល​ទៅ​ក្នុង​ស្បែក) និង​សារធាតុ Emollients (ជួសជុល​ស្នាម​ប្រេះ​ក្នុង​ស្បែក)។ ៣. ចៀស​វាង​ស្លៀក​ពាក់​រឹបៗ កាល​ណា​ម៉ាក់ៗ​ស្លៀក​ពាក់​រឹប ឬ​តឹង​ៗ​ពេក អាច​បណ្ដាល​ឲ្យ​រមាស់ អេះ ហើយ​ស្បែក​ត្រង់​បរិវេណ​នោះ​ចាប់ផ្ដើម​ស្ងួត​ទៅ​ៗ ដែល​ធ្វើឲ្យ​ស្នាម​សង្វារ​ចាប់ផ្ដើម​កើត​ឡើង​ភ្លាម​ៗ​ដែរ។ ៤. គ្រប់​គ្រង​ទម្ងន់​បាន​ល្អ ការ​ឡើង​ទម្ងន់​ជា​រឿង​ធម្មតា​ទេ​អំឡុង​ពេល​ពពោះ ប៉ុន្តែ​ម៉ាក់ៗ​មិន​ត្រូវ​បណ្ដោយ​ខ្លួន​ឲ្យ​បែក​សាច់​ខ្លាំង​ពេក​ដែរ ព្រោះ​បើ​ឡើង​ទម្ងន់​ខ្លាំង​ពេក​ពេល​ពពោះ ធ្វើ​ឲ្យ​ស្បែក​រីក […]


ស្បែក

ទម្លាប់​ពេល​ព្រឹក​ទាំង ​៤ អាចបំផ្លាញ​​សុខភាព​ស្បែក​​​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ថែទាំ​ស្បែក​​​​ មាន​សារសំខាន់​ណាស់​ចំពោះ​ស្រី​ៗ​យើង​ ដើម្បី​ទទួល​បាន​ស្បែក​ដ៏​ស្រស់​ស្អាត និង​ក្មេង​ជាង​វ័យ​។ យ៉ាង​ណា​មិញ កំហុស​នៃ​ការ​ថែទាំ​ស្បែក​មួយ​ចំនួន​ អាច​នឹង​បំផ្លាញ​សម្រស់​យើង​ដោយ​មិន​ដឹង​ខ្លួន។ ដូច្នេះ​ហើយ​ ដើម្បី​ជៀសវាង​បញ្ហា​ផ្សេង​ៗ​នៃ​ស្បែក​ ដូចជា​ការ​កើត​​មុន​ ស្នាម​ជ្រីវជ្រួញ​មុន​វ័យ​​ យើង​គប្បី​ជៀសវាង​កំហុស​ឆ្គង​​ពេល​ព្រឹក​ទាំង​នេះ​។ ១. ញ៉ាំ​ម្សៅ​Oatmeal​រៀងរាល់​ព្រឹក​ ថ្វី​ត្បិត​តែ​ការ​ញ៉ាំ​ម្សៅ​Oatmealនៅ​ពេល​​ព្រឹក​ល្អ​ចំពោះ​សុខភាព​ក៏​ពិត​មែន​ ប៉ុន្តែ​បើ​យើង​ញ៉ាំ​រាល់​ព្រឹក ​អាច​បំផ្លាញ​រាងកាយ​ និង​ស្បែក​របស់​យើង​បាន​។ ជាក់​ស្ដែង​ ការ​ញ៉ាំ​ម្សៅ​Oatmeal​ញឹកញាប់​ពេក​ អាច​បង្អាក់​រាងកាយ​យើង​មិន​ឲ្យ​ទទួល​បាន​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ផ្សេង​ទៀត​ ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​កង្វះ​អាហារូបត្ថម្ភ ក៏​ដូចជា​ធ្វើ​ឲ្យ​ស្បែក​របស់​យើង​ស្ងួត និង​ប្រេះ​។ ២. ងូត​ទឹក​យូរ​ពេក​ ទម្លាប់​​ងូត​ទឹក​ក្ដៅ​ឧណ្ហ​ៗ​រយៈពេល​វែង អាច​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ស្រស់ស្រាយ​នៅ​ពេល​ព្រឹក​ ជា​ពិសេស​នៅ​ពេល​ដែល​អាកាសធាតុ​ចុះ​​ត្រជាក់​។ ប៉ុន្តែ​ទម្លាប់​មួយ​នេះ​ ​អាច​បំផ្លាញ​សុខភាព​ស្បែក​របស់​យើង​ដោយ​មិន​ដឹង​ខ្លួន​។ ទឹក​ក្ដៅ​អាច​បំផ្លាញ​ស្រទាប់​ការពារ​ស្បែក​ដែល​ជួយ​ទប់​សំណើម ​ជា​ហេតុ​នាំ​ឲ្យ​ស្បែក​ឆាប់​ចាស់​។ ៣. ញ៉ាំ​កាហ្វេ​មុនអាហារ​ពេល​ព្រឹក​ កាហ្វេ​មិន​ត្រឹម​តែ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ផ្ដល់​​អត្ថប្រយោជន៍​ដល់​ស្បែក​របស់​យើង​ផង​ដែរ​។ ប៉ុន្តែ បើ​យើង​ផឹក​កាហ្វេ​​ជា​រៀង​រាល់​ថ្ងៃ​​មុន​ពេល​ញ៉ាំ​អាហារ​ពេល​ព្រឹក​ ភេសជ្ជៈ​មួយ​ប្រភេទ​នេះ​អាច​​ផ្ដល់​ផល​ប៉ះពាល់​ចំពោះ​ស្បែក​ទៅ​វិញ​។ ពិត​ណាស់​ កាហ្វេ​ជា​ថ្នាំ​បញ្ចុះ​ទឹក​នោម​ ដែល​អាច​បណ្ដាល​ឲ្យ​យើង​ខ្សោះ​ជាតិ​ទឹក ក៏​ដូចជា​ពិបាក​ក្នុង​ការ​បណ្ដេញ​ជាតិ​ពុល​ពី​រាងកាយ​តាម​ស្បែក ​ជា​ហេតុ​នាំ​ឲ្យ​​លេច​ឡើង​ស្នាម​ជ្រីវជ្រួញ​មុន​វ័យ​។ ៤. លាប​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ តែ​ពេល​ចេញ​ក្រៅ​ ជាមួយ​គ្នា​នេះ​ដែរ ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ អាច​ជួយ​ការពារ​ស្បែ​ក​ នៅ​ពេល​ដែល​យើង​ចេញ​ទៅ​ខាង​ក្រៅ​ក្នុង​រដូវ​ក្ដៅ ប៉ុន្តែ​ការ​លាប​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ជា​រៀង​រាល់​ថ្ងៃ​ ទោះ​ជា​ពេល​ដែល​យើង​នៅ​ផ្ទះ អាច​ជួយ​ការពារ​ស្បែក​កុំ​ឲ្យ​វិវត្ត​ទៅ​រក​ភាព​ចាស់​។ ដូច្នេះ​ហើយ​ ស្រី​ៗ​យើង​គប្បី​លាប​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ជា​ប្រចាំ​ មិន​ថា​ត្រូវ​ចេញ​ទៅ​ខាង​ក្រៅ ឬ​នៅ​ក្នុង​ផ្ទះ​នោះ​ទេ​។


ជំងឺឆ្លងរោគលើស្បែក

វិធីសាស្រ្ត ៦ យ៉ាងនេះ ជួយការពារខ្លួនពីបញ្ហាកើតស្រែង

ស្រែង គឺជាកន្ទួលរមាស់ដែលភាគច្រើនមានរាងដូចរង្វង់ និងបង្កឡើងដោយ​ការឆ្លងមេរោគផ្សិត។ ជាធម្មតាមេរោគផ្សិតទាំងនេះរស់លើស្បែក រោម និងក្រចករបស់យើង។ នៅពេលដែល​មជ្ឈដ្ឋាន​រស់នៅមានភាពក្តៅ ហើយសើម មេរោគផ្សិតនឹងរីកលូតលាស់លឿន ហើយចាប់ផ្តើម​បង្ក​​ជា​រោគសញ្ញាស្រែង។ តើយើងអាចការពារការកើតស្រែងតាមវិធីណាខ្លះ? ១. រក្សាអនាម័យ ដើម្បី​ការ​ពារ​បញ្ហា​ស្រែង យើង​ត្រូវឧស្សាហ៍លាងដៃ ជាពិសេសបន្ទាប់ពីប៉ះសត្វចិញ្ចឹមហើយ។ ម្យ៉ាងទៀតត្រូវកាត់ក្រចកដៃ និង​ក្រចក​ជើងឱ្យខ្លី។ ព្រមទាំងត្រូវប្តូរសម្លៀកបំពាក់ជារៀង​រាល់ថ្ងៃ និងត្រូវប្រើកន្សែងស្អាត។ លើសពី​នេះ​ទៅទៀត ត្រូវឧស្សាហ៍​ជូត​សម្អាត​សម្ភារៈកីឡា ឬរបស់របរប្រើប្រាស់ផ្ទាល់ខ្លួន។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. ចៀសវាងការបែកញើស ពេលអាកាសធាតុ​ក្តៅ ហើយ​សើម ចៀសវាងការ​ស្លៀក​សម្លៀក​បំពាក់​ក្រាស់ៗ​ ឬរឹបៗក្នុង​រយៈ​ពេល​យូរ​​ និងចៀសវាងការបែកញើសច្រើនជ្រុល។ លើស​ពីនេះទៅទៀត យើងក៏ត្រូវប្តូរសម្លៀក​បំពាក់​ ស្រោមជើង ខោក្នុង និងអាវក្នុងដែរ ប្រសិនបើមានការបែកញើសច្រើន។ [embed-health-tool-bmr] ៣. កុំចែករំលែករបស់របរប្រើប្រាស់ផ្ទាល់ខ្លួន យើង​គួរ​ចៀសវាងការ​​ប្រើ​សម្លៀក​បំពាក់ កន្សែង ក្រាស់សិត​សក់ សម្ភារៈ​កីឡា មួក ឬ​របស់របរ​ប្រើប្រាស់​ផ្ទាល់​ខ្លួន​ផ្សេង​ទៀត​ជាមួយអ្នកផ្សេង​ ជាពិសេសអ្នកកើតស្រែង។   ៤. កុំប៉ះពាល់សត្វកើតស្រែង ជាទូទៅសត្វដែលកើតស្រែងតែងតែជ្រុះរោម ១ ដុំៗ។ ប្រសិនបើយើងមានសត្វចិញ្ចឹមដូចជា ឆ្កែ ឆ្មា ជាដើមកើតស្រែង យើងគួរនាំសត្វ​ទាំង​នោះ​ទៅព្យាបាលនៅពេទ្យសត្វ ដើម្បីចៀសវាងការចម្លងរោគ​។ ៥. រក្សាស្បែកឱ្យស្អាត និងស្ងួត យើង​ត្រូវងូតទឹកសម្អាតខ្លួនជារៀងរាល់ថ្ងៃ និងជូតខ្លួនឱ្យស្ងួតបន្ទាប់ពីងូតទឹករួច។ […]


សក់និងស្បែកក្បាល

អាហារ​ ៦​មុខ ជួយ​ស្បែក​ សក់​ និង​ក្រចក​ឲ្យ​មាន​សុខភាព​ល្អ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ពេល​ស្បែក​ ក្រចក​ និង​សក់​ភ្លឺ​រលោង មាន​សុខភាព​ល្អ​ ​ព្រម​ទាំង​រឹងមាំ​ សម្រស់​របស់​យើង​ក៏​​នឹង​កើន​ឡើង​ទៅ​​​តាម​នោះ​ដែរ​។ ពិត​ណាស់ ​របប​អាហារ​មួយ​ចំនួន​ មិន​ត្រឹម​តែ​ល្អ​ចំពោះ​សុខភាព​រាងកាយ​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ជះ​ឥទ្ធិពល​ដល់​សម្រស់​យើង​​​ថែម​​​ទៀត​ផង​។ ដូច្នេះ​ហើយ​ ដើម្បី​បំពេញ​បន្ថែម​ភាព​ស្រស់​ស្អាត​ចេញ​ពី​ខាង​ក្នុង គ្នា​យើង​គប្បី​បញ្ចូល​អាហារ​មួយ​ចំនួន​ខាង​ក្រោម​​នេះ​​។ ១. ត្រី​សាល់​ម៉ុន ត្រី​សាល់​ម៉ុន​ និង​​ត្រី​​​មាន​ជាតិ​ខ្លាញ់​ផ្សេង​ទៀត ជា​អាហារ​ចម្បង​ក្នុង​ការ​ពង្រឹង​សុខភាព​សក់​ និង​ស្បែក​របស់​យើង​ ព្រោះ​ថា​អាហារ​​ទាំង​នេះ​​សម្បូរ​ទៅ​ដោយ​វីតាមីន អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣ ជាតិ​ដែក​ និង​វីតាមីន​B12។ ជាក់​ស្ដែង អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣ ​អាច​ជួយ​ការពារ​ស្បែក​ពី​ការ​បំផ្លាញ​ដោយ​​កម្ដៅ​ព្រះ​អាទិត្យ និង​ជំនួយ​ដល់​​សុខភាព​ស្បែក​ក្បាល។ រី​ឯ​ប្រូតេអ៊ីន​អាច​ជួយ​ការពារ​បញ្ហា​ជ្រុះ​សក់​ ចំណែក​ឯ​ជាតិ​ដែក​ និងវីតាមីន​B12​ អាច​​ធ្វើ​ឲ្យ​ពណ៌​សក់​កាន់​តែ​​រស់​រវើក​ជាង​មុន​។ ២. ការ៉ុត ជាមួយ​គ្នា​នេះ​ដែរ អាហារ​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​beta-carotene ដូច​ជា​ការ៉ុត ​គឺ​​ជា​ប្រភព​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​​ដ៏​​មាន​ប្រសិទ្ធភាព​ ដែល​មាន​គុណប្រយោជន៍​ជួយ​ជំរុញ​ដល់​ការ​លូតលាស់​នៃ​​សក់​ និង​ក្រចក​។ លើស​ពី​នេះ ការ៉ុត​ក៏​រួម​ចំណែក​ក្នុង​ការ​ប្រឆាំង​នឹង​រោគសញ្ញា​ដែល​ទាក់ទង​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​។ ៣. ​ប៉េងប៉ោះ​ ប៉េងប៉ោះ​មិន​មែន​គ្រាន់​តែ​ជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ដែល​ល្អ​ចំពោះ​​ស្បែក​ប៉ុណ្ណោះ​ទេ បន្លែ​មួយ​ប្រភេទនេះ​ក៏​ផ្ទុក​ទៅ​ដោយ​វីតាមីន​C ​សារធាតុ​Carotenoids, lycopene និង​ beta-carotene។​ ការ​ញ៉ាំ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​Carotenoids ​អាច​បង្កើន​ការ​ការពារ​ស្បែក​ពី​​ការ​រលាក​ដោយ​កម្ដៅ​ថ្ងៃ។ ៤. ស៊ុត​ ប្រសិនបើ​ស្រី​ៗ​យើង​​ចង់​បាន​ក្រចក​រឹងមាំ និង​មាន​សុខភាព​ល្អ​ ​ស៊ុត​ជា​អាហារ​ដ៏​ស័ក្ដិសម​បំផុត​។ ក្រៅ​ពី​​ប្រូតេអ៊ីន​ ស៊ុត​ក៏​ផ្ទុក​វីតាមីន​A វីតាមីនE ជាតិ​ដែក​ វីតាមីន​B7 វីតាមីន​B12 […]


ស្បែក

តិចនិក​​ទាំង​៥ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កម្ចាត់​ស្នាម​លើ​ផ្ទៃ​មុខ​ ​និង​ពណ៌​ស្បែក​មិន​​​ស៊ី​​គ្នា​

​ស្លាកស្នាម​លើ​ផ្ទៃ​មុខ ​​ឬ​ពណ៌​ស្បែក​មិន​​ស៊ី​គ្នា​ ធ្វើ​ឲ្យ​ស្រី​ៗ​យើង​បាត់បង់​ទំនុក​ចិត្ត​​ និង​ភាព​ជឿជាក់​ចំពោះ​សម្រស់​របស់​ខ្លួន​យ៉ាង​ខ្លាំង​​។ ពិត​ណាស់​ ​កង្វល់​ស្បែក​មួយ​នេះ ​​ជា​ទូ​ទៅ​ បណ្ដាល​មក​ពី​កោសិកា​ស្បែក​ងាប់​ច្រើន​ជ្រុល​​នៅ​លើ​ផ្ទៃ​​ខាង​លើ​នៃ​ស្បែក​។ កម្ដៅ​ថ្ងៃ​ និង​​ជាតិ​ពុល​​ពី​បរិស្ថាន​ក៏​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ស្បែក​មិន​​ស៊ី​​គ្នា​ដែរ​។ ចំណែក​ឯ​​បញ្ហា​​មុន​ ការ​បាត់បង់​​ជាតិ​ខូឡាជែន​ដោយ​សារ​តែ​​ភាព​ចាស់​ ក៏​រួម​ចំណែក​ធ្វើ​ឲ្យ​ស្បែក​របស់​យើង​គ្រើម​ មិន​រលោង និង​មាន​ស្លាកស្នាម​ដូច​គ្នា។​ ដូច្នេះ​ហើយ​ ដើម្បី​ដោះស្រាយ​បញ្ហា​​ស្នាម​ និង​ពណ៌​ស្បែក​មិន​ស្មើ​គ្នា​ គ្នា​យើង​អាច​​​អនុវត្ត​តាម​តិចនិក​ងាយ​ៗ​ខាង​ក្រោម​នេះ​។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១. ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ ​ការ​បំពេញ​ជាតិ​ទឹក​​នៃ​ស្បែក​អាច​ជួយ​ឲ្យ​ស្បែក​មាន​សំណើម​ ទន់​ល្មើយ​ និង​មាន​សុខភាព​ល្អ​។ ជាក់​ស្ដែង​ ស្បែក​ដែល​មាន​សំណើម​​មិន​ងាយ​ស្រអាប់ និង​កើត​មាន​បញ្ហា​ពណ៌​ស្បែក​មិន​ស៊ី​​គ្នា​ឡើយ​។ ២. ​ជម្រុះ​កោសិកា​ងាប់​​​​ ការ​ជម្រុះ​កោសិកា​​ងាប់​ជា​រៀង​រាល់​​សប្ដាហ៍​មាន​សារសំខាន់​ណាស់​។​ ប៉ុន្តែ​ យើង​ចាំបាច់​ត្រូវ​ជ្រើសរើស​ប្រភេទ​ក្រែម​ជម្រុះ​កោសិកា​ដែល​មិន​​មាន​ជាតិ​កាត់​ខ្លាំង ដើម្បី​បញ្ចៀស​ការ​ផលិត​ជាតិ​ខ្លាញ់​ច្រើន​ជ្រុល​។ ៣. ប្រើ​ប្រេង​លាប​មុខ ជាមួយ​គ្នា​នេះ​ដែរ ការ​ប្រើ​ប្រេង​លាប​មុខ​អាច​ការពារ​ស្បែក​ពី​ការ​ផលិត​ជាតិ​ប្រេង​ច្រើន​ជ្រុល​។ លើស​ពី​នេះ វា​ក៏​អាច​កាត់បន្ថយ​ការ​បាត់បង់​សំណើម​​​នៃ​ស្បែក​ ក៏​ដូចជា​អាច​រក្សា​សំណើម​ធម្មជាតិ​នៃ​ស្បែក​របស់​យើង​ផង​ដែរ​។ [embed-health-tool-bmi]   ៤. វីតាមីន​C វីតាមីន​C ជា​សារធាតុ​ផ្សំ​ដែល​មិន​​អាច​ខ្វះ​ខាត​ ពីព្រោះ​វា​មាន​តួនាទី​ការពារ​ស្បែក​ប្រឆាំង​នឹង​រ៉ាឌីកាល់​សេរី​នៅ​ក្នុង​បរិស្ថាន​ ដែល​ជា​ហេតុ​នាំ​ឲ្យ​ពណ៌​ស្បែក​មិន​ស៊ី​គ្នា។ មួយ​វិញ​ទៀត​ វីតាមីន​នេះ ​ក៏​ជួយ​ឲ្យ​ស្បែក​ភ្លឺ កាត់បន្ថយ​​ស្នាម​ជ្រីវជ្រួញ​ និង​ជួយ​រក្សា​ជាតិ​សំណើម​នៃ​ស្បែក​ថែម​ទៀត​ផង​។ អត្ថបទគួរអាន៖ មកដឹងរបបអាហារ ៣​ ប្រភេទរួមចំណែកធ្វើឱ្យសក់ជ្រុះ អាហារ ៤ ប្រភេទអាចជួយការពារ និងកាត់បន្ថយបញ្ហាកើតមុន […]


ជំងឺមុន

ទើប​ពេញ​វ័យ​ ក្មេង​ជំទង់​គួរ​ថែទាំ​ស្បែក​បែប​ណា​​កុំ​ឲ្យ​ឡើង​មុន​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ឡើង​មុន​នៅ​វ័យ​ជំទង់​ គឺ​ជា​បញ្ហា​ស្បែក​ដែល​កើត​ឡើង​ជា​ញឹកញាប់​​នៅ​ពេល​ដែល​យើង​ទើប​​ពេញ​វ័យ​ ឬ​ទើប​មក​រដូវ​លើក​ដំបូង។​ មុន​​កើត​ឡើង​ដោយ​សារ​តែ​ការ​ប្រែប្រួល​អ័រម៉ូន​ ហើយ​អាចលេច​ឡើង​នៅ​លើ​ខ្នង​ ក​ផ្នែក​ខាង​លើ​ ស្មា​ និង​មុខ។ ដូច្នេះ​ហើយ​ ដើម្បី​បង្ការ​ការ​ឡើង​មុន​អំឡុង​ពេល​ពេញ​វ័យ​ ​យើង​គប្បី​បង្កើត​ទម្លាប់​ថែទាំ​ស្បែក​ឲ្យ​បាន​​ត្រឹមត្រូវ។ ១. រក្សា​ជាតិ​ទឹក​ ​ក្មេង​​ជំទង់​ គប្បី​​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​​​ក្នុង​មួយ​ថ្ងៃៗ​ ពីព្រោះ​ទឹក​មាន​សារសំខាន់​ណាស់​ សម្រាប់​រាងកាយ​ទាំងមូល​ ក៏​ដូចជា​សុខភាព​ស្បែក​។ ​ការ​ញ៉ាំ​ទឹក​ក៏​ជួយ​ឲ្យ​ស្បែក​របស់​យើង​មើល​ទៅ​ក្មេង​ជាង​វ័យ​ មាន​សុខភាព​ល្អ​ និង​ជួយ​បណ្ដេញ​ជាតិ​ពុល​​ផង​ដែរ​។ ​២. លាង​ជម្រះ​គ្រឿង​សម្អាង​មុន​ចូល​គេង​ ​ពិត​ណាស់​ រាល់​គ្រឿង​សម្អាង​​ដែល​នៅ​សេសសល់​នៅ​លើ​ផ្ទៃ​មុខ​ពេញ​មួយ​យប់ អាច​ធ្វើ​ឲ្យ​យើង​ស្ទះ​រន្ធ​ញើស​ និង​នាំ​ឲ្យ​កើត​មុន​ដោយ​មិន​ដឹង​ខ្លួន។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៣. សម្អាត​មុខ​ជា​រៀង​រាល់​ថ្ងៃ​ ជាមួយ​គ្នា​នេះ​ដែរ ​ប្រសិនបើ​​ស្បែក​មុខ​​របស់​យើង​ឡើង​ប្រេង ឬ​កខ្វក់​ ចូរ​លាង​សម្អាត​មុខ​ម្ដង​ ឬ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​ និង​​ប្រើប្រាស់​​ប្រភេទ​ហ្វូម​លាង​មុខ​ដែល​​មិន​មាន​ជាតិ​កាត់​។ ​ជាក់​ស្ដែង ហ្វូម​ដែល​មាន​ជាតិ​កាត់​ខ្លាំង អាច​កម្ចាត់​ប្រេង​ធម្មជាតិ​ពី​ស្បែក​មុខ​របស់​យើង​ និង​អាច​ធ្វើ​ឲ្យ​ស្បែក​ផលិត​​ប្រេង​កាន់​តែ​ច្រើន​ ដែល​ជា​ហេតុ​នាំ​ឲ្យ​កើត​មុន​។ ៤. ជៀសវាង​ញេច​មុន​ ការ​ញេច​ ឬ​កេះ​មុន​ សុទ្ធ​តែ​អាច​បង្ក​ជា​ការ​រលាក​កាន់​តែ​ខ្លាំង និង​អាច​បណ្ដាល​ឲ្យ​បាក់តេរី​​​ចូល​ទៅ​ក្នុង​ស្បែក​ដោយ​មិន​ដឹង​ខ្លួន ហើយ​ទម្លាប់​មួយ​នេះ​​នឹង​ធ្វើ​​យើង​កើត​មុន​កាន់​តែ​ច្រើន​ឡើង​។ ៥. លាប​ក្រែម​ផ្ដល់​សំណើម​ ​​ទោះ​បី​ជា​មុខ​របស់​យើង​មាន​ជាតិ​ប្រេង​ច្រើន​ យើង​មិន​​គួរ​រំលង​ក្រែម​ផ្ដល់​សំណើម​ឡើយ​។ យ៉ាង​ណា​មិញ សម្រាប់​អ្នក​ដែល​មាន​​ស្បែក​ងាយ​កើត​មុន​ គួរ​ប្រើប្រាស់​ប្រភេទ​​ក្រែម​ផ្ដល់​សំណើម​ដែល​គ្មាន​ជាតិ​ប្រេង​ និង​មាន​សាច់​ក្រែម​ស្រាល​ ទើប​ជា​ការ​ប្រសើរ​។ អត្ថបទគួរអាន៖ មូល​ហេតុ​ទាំង​នេះ​ហើយ បានមុខ​​ចេះ​តែ​ឡើង​មុន ​កើត​មុន​កន្លែង​ដដែល​ៗ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ