សុខភាពស្បែក

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 07, 2022

សុខភាព​ស្បែក - ស្បែក​ជា​ផ្នែក​ដ៏​សំខាន់​របស់​រាងកាយ។ សុខភាព​ស្បែក​ល្អ ក៏​ជួយ​លើក​សម្រស់​បាន​ច្រើន​មិន​អាច​កាត់​ថ្លៃ​បាន។ មាតិកា​នេះ នឹង​លម្អិត​ពី​សុខភាព​ស្បែក បញ្ហា​ដែល​ស្បែក​អាច​កើត​មាន​មិន​ថា ជំងឺ​ឆ្លងរោគ​លើ​ស្បែក ជំងឺ​មុន ​ការ​រលាក​ស្បែក ស្បែកក្បាល ក្រចក និង​បញ្ហា​ស្បែក​ច្រើន​ទៀត

ចំណេះដឹងទូទៅ

សុខភាពស្បែក

ផ្សិតលើស្បែកក្បាលកុមារកើតឡើងបណ្តាលមកពីអ្វី? មានរោគសញ្ញាអ្វីខ្លះ?

ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាលកុមារ​ គឺ​ជា​ការ​បង្ក​រោគ​ផ្សិត​នៅ​លើ​ស្បែក​ក្បាល​​ និង​សក់​របស់​កុមារ ហើយ​ក៏​អាច​រាលដាល​ដល់​រោម​ភ្នែក និង​ចិញ្ចើម​។ ជា​ទូទៅ ជំងឺ​សើ​ស្បែក​មួយ​នេះ ច្រើន​កើត​លើ​កុមារ​ដែល​មាន​អាយុ​ចន្លោះ​ពី​ ៣ ដល់​ ១៤​ ឆ្នាំ ហើយ​ក៏​អាច​កើត​លើ​មនុស្ស​ពេញ​វ័យ​ ជា​ពិសេស​អ្នក​ដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ។ រោគសញ្ញា​ និង​ការ​បង្ក​រោគ ភាគច្រើន​ ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាលកុមារ​​កើត​នៅ​ក្នុង​អាកាសធាតុ​ក្តៅ ហើយ​សើម តួយ៉ាង​ដូចជា​នៅ​ទ្វីប​អាមេរិក​កណ្តាល​ អាស៊ី​អាគ្នេយ៍ និង​អាហ្វ្រិក។ រោគសញ្ញា​នៃ​ជំងឺ​នេះ រួម​មាន​៖ ស្បែក​ក្បាលឡើងបន្ទះពណ៌ក្រហម និង​ហើម កមរមាស់​នៅ​លើ​​ស្បែក​ក្បាល រមាស់​ខ្លាំង ជ្រុះ​សក់​​នៅ​ត្រង់​កន្លែង​កើត​ផ្សិត ក្រម​រ ​គ្រុន​ក្តៅ​តិច​តួច​ ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាល​រាលដាល​លឿន​ណាស់​ ហើយ​កុមារ​​អាច​កើត​ជំងឺ​នេះ តាម​រយៈ​ការ​ប៉ះពាល់​នឹង​អ្នក​ជំងឺ សត្វ និង​ដី​ដែល​មាន​ផ្ទុក​មេរោគ​នេះ។ ជាមួយ​គ្នា​នេះ​ដែរ ក្មេង​ៗ​ក៏​អាច​ឆ្លង​ជំងឺ​ផ្សិត​នេះ នៅ​ពេល​ដែល​​​ពួក​គេ​ចាប់​កាន់​វត្ថុ និង​ផ្ទៃ​​ដែល​​មាន​ផ្សិត​ដូច​គ្នា។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ធ្វើ​ម៉េច​ទើប​អាច​បង្ការ​ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាល​កើត​លើ​កុមារ​បាន? ជៀសវាង​ប្រើប្រាស់​សម្ភារៈ​រួម​គ្នា ដូចជា​មួក ក្រាស់​សិត​សក់​ ខ្នើយ​ និង​មួក​សុវត្ថិភាព ជៀសវាង​ឲ្យ​កូន​លេង​​នៅ​កន្លែង​ដែល​មាន​មេរោគ បោក​សម្អាត​ខ្នើយ សម្រាល​ពូក​ឲ្យ​បាន​ទៀងទាត់ លាង​សម្អាត​ដៃ​​នៅ​ពេល​ដែល​ប៉ះពាល់​ជាមួយ​នឹង​សត្វ​ចិញ្ចឹម។​ [embed-health-tool-baby-poop-tool] ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាល​អាច​ព្យាបាល​ដោយ​របៀបណា? ប្រសិនបើ​កុមារ​កើត​ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាល​ គ្រូពេទ្យ​ជំនាញ​អាច​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​ថ្នាំ​កម្ចាត់​រោគ​ផ្សិត ដោយ​​ការ​លេប យ៉ាង​ហោច​ណាស់​៦ សប្តាហ៍ និង​ប្រើ​ជា​ប្រភេទ​សាប៊ូ​កម្ចាត់​រោគ​ផ្សិត​ ចំនួន​ […]

អត្ថបទផ្សេងទៀតពី សុខភាពស្បែក

ស្វែងរក សុខភាពស្បែក

ស្បែក

ចូល​ដល់​​​វ័យ​​៣០ ​សាក​តិចនិក​​ទាំង​នេះ​ដើម្បី​ពន្យារ​ភាព​ចាស់​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចូល​ដល់​វ័យ​៣០​ឆ្នាំ ស្រី​ៗ​យើង​គួរ​ចាប់ផ្ដើម​ថែទាំ​ស្បែក​របស់​ខ្លួន​​​​ចាប់​ពី​ឥឡូវ​នេះ​ទៅ​។ ពិត​ណាស់​ ​ភាព​យឺត​ និង​ជាតិ​​ខូឡាជែន​នៅ​ក្នុង​កោសិកា​ស្បែក​​នឹង​ចាប់ផ្ដើម​​ថយ​ចុះ​ នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ច្រើន​។ ការ​ផលិត​ជាតិ​ប្រេង​ក្នុង​ស្បែក​នឹង​​ធ្លាក់​ចុះ ​ដែល​អាច​ធ្វើ​ឲ្យ​ស្បែក​​ទៅ​ជា​ស្ងួត​ ​និង​លេច​ចេញ​ស្នាម​ជ្រីវជ្រួញ។ រង្វង់​ភ្នែក​ខ្មៅ ​ការ​កើត​​មុន​ និង​ស្បែក​ស្រអាប់ បាន​ក្លាយ​ជា​បញ្ហា​ទូទៅ​ដោយ​សារ​តែ​អតុល្យភាព​អ័រម៉ូន។​ ដូច្នេះ​ហើយ​ យើង​គប្បី​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ស្បែក​នៅ​ក្នុង​វ័យ​​នេះ​ឲ្យ​​បាន​ដិតដល់​​ ដើម្បី​ពន្យារ​ស្នាម​ជ្រីវជ្រួញ​ និង​បញ្ហា​ស្បែក​ផ្សេង​ៗ​។ ​​​​​១. រក្សា​ជាតិ​ទឹក​ ​ការ​ញ៉ាំ​ទឹក​គ្រប់គ្រាន់​ និង​លាប​ក្រែម​ផ្ដល់​សំណើម​ អាច​ជួយ​រក្សា​​ភាព​យឺត​នៃ​ស្បែក​។ លើស​ពី​នេះ ​​ក៏​អាច​បញ្ចៀស​ការ​ផលិត​ជាតិ​ប្រេង​ច្រើន​ជ្រុល​ បញ្ហា​មុន​ និង​ការ​រលាក​ផ្សេង​ៗ​។ គ្នា​យើង​គប្បី​ជ្រើសរើស​ផលិតផល​ថែ​រក្សា​ស្បែក​ដែល​មាន​សារធាតុ​Retinoids, វីតាមីន​C, hyaluronic acids, glycolic acid, hydroxy acids, coenzyme Q10, peptides និង​niacinamide ដែល​អាច​ជួយ​ដល់​ការ​ផលិត​ជាតិ​ខូឡាជែន និង​ជួសជុល​កោសិកា​ស្បែក​ខូច​។ ២. ជម្រុះ​កោសិកា​ចាស់​​ទៀងទាត់​ ការ​ជម្រុះ​កោសិកា​ចាស់​​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍ អាច​ជួយ​ឲ្យ​កោសិកា​ថ្មី​លូតលាស់​បាន​ល្អ​​ និង​ធ្វើ​ឲ្យ​​ស្បែក​ភ្លឺ ​ព្រម​ទាំង​កាត់បន្ថយ​​ការ​កើត​មុន​។ បន្ថែម​ពី​នេះ​ វា​ក៏​អាច​ជួយ​ជំរុញ​ភាព​យឺត និង​កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ​ផង​ដែរ​។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៣. ប្រើ​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ ​​​កាំរស្មី​UV ​អាច​​បង្ក​គ្រោះថ្នាក់​ដល់​ស្បែក​ ដោយ​នាំ​ឲ្យ​ស្បែក​ប្រែ​ទៅ​ជា​ខ្មៅ​ ​​​​​​កើត​មាន​ស្នាម​អាចម៍​រុយ […]


បញ្ហាស្បែកផ្សេងទៀត

មុនសម្រេចចិត្តតចង្កា គួរដឹងប៉ុន្មានចំណុចនេះសិន

ការតចង្កាឱ្យមុខវែងស្រួចដើម្បីប្តូរទម្រង់មុខកំពុងពេញនិយមណាស់ដែរ​ ប៉ុន្តែរាល់ការវះកាត់ មិន​ថាការវះកាត់ធម្មតា ឬការវះកាត់កែសម្ផស្សទេសុទ្ធតែអាចមានផលវិបាក។ តើការតចង្កា​អាច​មាន​ផលវិបាកអ្វីខ្លះ? ជាធម្មតាគ្រូពេទ្យវះកាត់កែសម្ផស្សនឹងចាក់ថ្នាំសណ្តំឱ្យយើងមុននឹងធ្វើការ​វះកាត់តចង្កា។ បន្ទាប់​មក​គ្រូពេទ្យនឹងធ្វើការវះបន្តិចនៅខាងក្នុងមាត់ ឬក្រោមចង្កា។ គ្រូពេទ្យអាចប្រើឆ្អឹងពិត ជាលិកាខ្លាញ់ ឬស៊ីលីកូនតភ្ជាប់ពី​មុខ​ឆ្អឹងចង្កាយើង រួចចាប់វ៉ីសឱ្យជាប់។ ជាចុងក្រោយគ្រូពេទ្យ​នឹងដេរភ្ជាប់​មុខ​របួស​វិញ។ បន្ទាប់ពីធ្វើការវះកាត់រួច យើងអាចត្រលប់ទៅផ្ទះវិញធម្មតា ប៉ុន្តែកន្លែងវះកាត់នឹងហើម។ យើងអាចត្រឡប់​ទៅធ្វើការ ឬប្រកបរបរចិញ្ចឹមជីវិតវិញក្នុង​រយៈពេលមួយ​សប្តាហ៍។ ចង់គណនា BMI ចុចទីនេះ! ការតចង្កាអាចមានផលវិបាកដូចជា៖ ចង្កា តហើយអាចរំកិលចេញពីកន្លែងភ្ជាប់ ចង្កា តមិនស៊ីមេទ្រី ឬសមនឹងទម្រង់មុខ អាចខូចសរសៃប្រសាទរំញោចធ្មេញខាងក្រោម  ដែលនាំឱ្យបបូរមាត់​ខាង​ក្រោម​មិនអាចធ្វើចលនាបាន ខូចឫសធ្មេញមុខ​ផ្នែក​ខាងក្រោម អញ្ចាញធ្មេញ សរសៃប្រសាទធ្មេញខាងក្រោម ឬសរសៃប្រសាទចង្កា អាចមានស្នាមជាអចិន្ត្រៃយ៍ របួសអាចជាសះស្បើយយឺត ឆ្លងមេរោគ ឬមានការហូរឈាមនៅខាងក្នុង​ដែលអាចត្រូវ​ធ្វើការ​វះកាត់​យកចង្កា តចេញ មានផ្នត់ខ្លាំងនៅចន្លោះបបូរមាត់ក្រោម និងចង្កា (មានចង្អូរជ្រៅនៅក្រោមបបូរមាត់ខាងក្រោម) ដើម្បីកាត់បន្ថយផលវិបាកនៃការតចង្កា យើងត្រូវជ្រើសរើសគ្រូពេទ្យ​វះកាត់​កែសម្ផស្ស​ដែលមាន​ជំនាញ​ត្រឹមត្រូវ និងត្រូវពិភាក្សាជាមួយគ្រូពេទ្យពីតម្រូវការរបស់យើងឱ្យបានច្បាស់លាស់។


ជំងឺមុន

មិន​ចង់​ឡើង​មុន​ក្បាល​ខ្មៅ គួរ​ជៀសវាង​ទម្លាប់​អាក្រក់​ទាំង ៤នេះ

មុន​ក្បាល​ខ្មៅ អាច​​ជា​បញ្ហា​ស្បែក​​ដែល​មិន​ងាយ​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​​ ដូច​នេះ ស្រី​ៗ​យើង​ចាំបាច់​​រក​វិធី​ការពារ​​ការ​ឡើង​មុន​ប្រភេទ​នេះ។ ពិត​ណាស់ ទម្លាប់​អាក្រក់​មួយ​ចំនួន​អាច​នាំ​ឲ្យ​កើត​​មុន​ក្បាល​ខ្មៅ ហើយ​វា​​កើត​ឡើង​នៅ​ពេល​ដែល​យើង​​ស្ទះ​​រន្ធ​​ញើស​ដែល​បង្ក​​ឡើង​ដោយ​ជាតិ​ខ្លាញ់​ និង​កោសិកា​ស្បែក​ងាប់​។ នៅ​ពេល​ដែល​មុន​ក្បាល​ខ្មៅ​តោង​ជាប់​នៅ​ស្បែក​រយៈពេល​យូរ​ អាច​ធ្វើ​ឲ្យ​ស្បែក​បរិវេណ​នោះ​បាត់បង់​ភាព​យឺត​ និង​ធ្វើ​ឲ្យ​រន្ធ​ញើស​ធំ​។ យ៉ាង​ណា​មិញ គ្នា​យើង​អាច​បង្ការ​មុន​ក្បាល​ខ្មៅ ដោយ​កាត់បន្ថយ​ទម្លាប់​ជាក់លាក់​មួយ​ចំនួន​ខាង​ក្រោម​។ ១. ប្រើប្រាស់​ផលិតផល​​កម្ចាត់​ជាតិ​ខ្លាញ់​ពី​ស្បែក​ ការ​កម្ចាត់​ជាតិ​ខ្លាញ់​ច្រើន​ជ្រុល​ពី​ស្បែក​ អាច​ធ្វើ​ឲ្យ​ស្បែក​ទៅ​ជា​ស្ងួត​ខ្លាំង និង​អាច​បំផ្លាញ​ជាតិ​ខ្លាញ់​ធម្មជាតិ​​របស់​​​ស្បែក​។ ផលិតផល​ថែ​រក្សា​សម្រស់​ ដូចជា​ហ្វូម​លាង​មុខ​​ ទឹក​ជូត​មុខ (Toners) និង​​ការ​បក​ស្បែក​មុខ​ (Chemical peels) ដែល​កម្ចាត់​ជាតិ​ខ្លាញ់​ច្រើន​ជ្រុល​​ពី​ស្បែក​ អាច​បង្ក​ជា​ផល​ប៉ះពាល់​ដល់​ស្បែក​របស់​យើង​យ៉ាង​ច្រើន​។ នៅ​ពេល​ដែល​ស្បែក​ស្ងួត​ខ្លាំង​ ក្រពេញ​ខ្លាញ់​នឹង​​​បញ្ចេញ​ខ្លាញ់​កាន់​តែ​ច្រើន​ ដើម្បី​រក្សា​សំណើម​ធម្មជាតិ​នៃ​ស្បែ​ក ក៏​ដូចជា​ប្រឆាំង​នឹង​​ស្បែក​ស្ងួត។ កត្តា​នេះ​ហើយ​ ដែល​ជំរុញ​​ដល់​ការ​ផលិត​ខ្លាញ់​ច្រើន​ជ្រុល​ ជា​ហេតុ​បង្ក​ឲ្យ​ស្ទះ​រន្ធ​ញើស​ និង​កើត​មុន​ក្បាល​ខ្មៅ​។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. យក​ដៃ​ប៉ះ​មុខ​ គ្នា​យើង​ជា​ច្រើន​តែងតែ​យក​ដៃ​ប៉ះ​មុខ​ ដើម្បី​ពិនិត្យ​មើល​បញ្ហា​​ផ្សេង​ៗ​នៃ​ស្បែក​​ ដូចជា​មុន​ក្បាល​ខ្មៅ​ ឬ​ជា​ទម្លាប់​នៅ​ពេល​ដែល​យើង​អផ្សុក​។ ទម្លាប់​នេះ​អាច​​​ធ្វើ​ឲ្យ​ធូលី​​ដី និង​មេរោគ​ដែល​នៅ​លើ​ដៃ​​​​ឆ្លង​ទៅ​កាន់​ផ្ទៃ​មុខ​ ដែល​ជា​ហេតុ​នេះ​ឲ្យ​កើត​មុន​ក្បាល​ខ្មៅ​។ ដើម្បី​ទទួល​បាន​ស្បែក​ស្អាត​ គ្មាន​មុន​ យើង​គប្បី​បញ្ឈប់​ទម្លាប់​មួយ​នេះ​ជា​បន្ទាន់​។ ៣. មិន​​លាង​ជម្រះ​​គ្រឿង​សម្អាង មុន​ពេល​គេង​ ​ពេល​ខ្លះ​ ស្រី​ៗ​យើង​មាន​អារម្មណ៍​ហត់នឿយ​ខ្លាំង និង​មិន​បាន​លាង​សម្អាត​ស្បែក​ឲ្យ​បាន​ស្អាត​មុន​ពេល​ចូល​គេង​ឡើយ​​។ ប៉ុន្តែ​ កត្តា​នេះ​អាច​បង្កើន​ហានិភ័យ​នៃ​ការ​ស្ទះ​រន្ធ​ញើស​ […]


ស្បែក

កំពូល​អាហារ ៥ មុខ​ប្រឆាំង​​ស្បែក​ស្ងួត និងផ្ដល់​សំណើម​ពី​ខាង​ក្នុង

បែក​ស្រកា ឡើង​ប្រេះ ឬ​របក​ស្បែក​សុទ្ធ​តែ​ជា​សញ្ញា​នៃ​បញ្ហា​ស្បែក​ស្ងួត ហើយ​ក្នុង​អាកាសធាតុ​ត្រជាក់​បែប​នេះ​ស្បែក​របស់​យើង​ងាយ​នឹង​បាត់​បង់​សំណើម។ បើ​គ្នា​យើង​ស្រលាញ់​ស្បែក ត្រូវ​ខំ​ថែ​ទាំ​ស្បែក​ទាំង​ការ​ប្រើ​ផលិតផល និង​ញ៉ាំ​អាហារ​បន្ថែម​ប៉ុន្មាន​ខាង​ក្រោម​នេះ ដើម្បី​ផ្ដល់​សំណើម​ដល់​ស្បែក ដើម្បី​ជួយ​ឲ្យ​​ស្បែក​ស្អាត​ចេញ​ពី​ខាង​ក្នុង។ គណនា BMI នៅទីនេះ ប្រេង​អូលីវ – ប្រេង​រុក្ខជាតិ​នេះ​ជួយ​ឲ្យ​ស្បែក​រក្សា​ជាតិ​ទឹក​បាន​យូរ និង​ជួយ​ឲ្យ​ស្បែក​យើង​មាន​ភាព​ទន់​ល្មើយ​ដូច​ស្បែក​កូន​ក្មេង។ ផ្លែ​ឪឡឹក – សារធាតុ Lycopene ធ្វើ​ឲ្យ​ផ្លែ​មួយ​នេះ​មាន​ពណ៌​ក្រហម មាន​ប្រយោជន៍​ជួយ​ការពារ​ស្បែក​យើង​ពី​ការ​បំផ្លាញ​របស់​កាំ​រស្មី UV ព្រះ​អាទិត្យ។ ផ្លែ​បឺរ – ផ្លែ​ឈើ​ដ៏​ពេញ​និយម​នេះ សម្បូរ​ទៅ​ដោយ​អាស៊ីដ Oleic ដែល​ជា​អាស៊ីដ​ខ្លាញ់​ដែល​ជួយ​ឲ្យ​ស្បែក​រក្សា​សំណើម និង​ស​ភ្លឺ​ថ្លា។ ត្រី​សាល់ម៉ុន – អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ ខ្ពស់​មាន​ក្នុង​ត្រី​សាល់ម៉ុន ជួយ​បង្កើន​ជាតិ​ទឹក​ក្នុង​រាងកាយ និង​ការពារ​ការ​កើត​មុន​ថែម​ទៀត​ផង។ ដូច​នឹង​ផ្លែ​ឪឡឹក​ដែរ វា​ក៏​ជួយ​ការពារ​ស្បែក​យើង​ពី​ការ​បំផ្លាញ​ពី​កាំ​រស្មី UV របស់​ព្រះ​អាទិត្យ​ដូច​គ្នា។ ​ ផ្លែ​ស្រ្ដបឺរី – ផ្លែ​ក្រហម​តូចៗ គួរ​ឲ្យ​ស្រលាញ់​នេះ ផ្ទុក​ទៅ​ដោយ​វីតាមីន C (មាន​ច្រើន​ជាង​ពពួក​ផ្លែ​ក្រូច​ទៀត) ដែល​មាន​នាទី​ទប់​ស្កាត់​ភាព​ជ្រីវជ្រួញ និង​បញ្ហា​ស្បែក​ទាក់​ទង​នឹង​ការ​វិវត្ត​របស់​វ័យ​ជាដើម។ លើស​ពី​អាហារ​ប៉ុន្មាន​ខាង​លើ​នេះ បើ​គ្នា​យើង​ចង់​បាន​ស្បែក​ស្អាត​ចេញ​ពី​ខាង​ក្នុង​ខ្លួន​មក យើង​គួរ​មាន​ទម្លាប់​រក្សា​ស្បែក​ដោយ​ប្រើ​ផលិត​ផល​ការពារ​កម្ដៅ​ថ្ងៃ មាន​របប​អាហារ​ត្រឹម​ត្រូវ ញ៉ាំ​ទឹក​ឲ្យ​គ្រប់​គ្រាន់ និង​កាត់​បន្ថយ​ស្ត្រេស​។ល។​


សក់និងស្បែកក្បាល

តិចនិក​ថែទាំ​សក់​​មុន​ចូល​គេង ស្រីៗ​យើង​គួរ​ដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិត​ណាស់ សក់​របស់​យើង​ត្រូវការ​ការ​ថែទាំ​ជា​ពិសេស​ មិន​ថា​នៅ​អំឡុង​ពេល​ថ្ងៃ ឬ​ពេល​ចូល​គេង​នោះ​ទេ​។ យ៉ាង​ណា​មិញ ប្រសិនបើ​យើង​ធ្វេសប្រហែស​ក្នុង​ការ​ថែទាំ​​សក់​ ​វា​អាច​បណ្ដាល​ឲ្យ​សក់​ខូច​ ជ្រុះ បែក​ចុង​ និង​​មិន​មាន​សុខភាព​ល្អ​។​ ដូច្នេះ​ហើយ​ មុន​ពេល​ចូល​គេង​ ស្រី​ៗ​យើង​គប្បី​អនុវត្ត​តិចនិក​ទាំង​នេះ​ ដើម្បី​ទទួល​បាន​សក់​រឹងមាំ​ និង​មាន​សុខភាព​ល្អ​។ ១. កុំ​ចូល​គេង​ទាំង​សក់​សើម​ នៅ​ពេល​ដែល​​យើង​កក់​សក់​រួច​ ហើយ​ចូល​គេង​​ទាំង​សក់​សើម​ វា​ធ្វើ​ឲ្យ​សក់​របស់​យើង​ងាយ​ខូច និង​ផុយ​ស្រួយ​។ មួយ​វិញ​ទៀត​ ​អ្នក​ជំនាញ​​ក៏​ណែនាំ​ឲ្យ​យើង​ចៀសវាង​សិត​សក់​នៅ​ពេល​ដែល​ទើប​កក់​សក់​រួច​ផង​ដែរ​។ ២. ចៀសវាង​ចង​សក់​មុន​ពេល​គេង​ ​​​​ដូច​គ្នា​នេះ​ដែរ​ ការ​ចង​សក់​​នៅ​ពេល​គេង អាច​ធ្វើ​ឲ្យ​​​សក់​របស់​យើង​មាន​សម្ពាធ​ពេញ​មួយ​យប់​ ដែល​​នាំ​ឲ្យ​សក់​ខូច​​ និង​ជ្រុះ​ ដោយ​សារ​តែ​ឫស​សក់​មាន​សភាព​ទន់​ខ្សោយ​នៅ​ពេល​ដែល​យើង​បន្ត​ទម្លាប់​នេះ​រយៈពេល​យូរ​។ ដូច​នេះ យើង​គប្បី​ទម្លាក់​សក់​ ឬ​ចង​សក់​បែប​រលុង​ៗ នៅ​ពេល​ដែល​យើង​ចូល​គេង​ ទើប​ជា​ការ​ប្រសើរ​។ ៣. ម៉ាស្សា​សក់​ ការ​ម៉ាស្សា​​ស្បែក​ក្បាល​​រយៈពេល​១៥​ ទៅ​២០​នាទី​នៅ​ពេល​យប់​ អាច​ជួយ​ឲ្យ​សរសៃ​សក់​ និង​ស្បែក​ក្បាល​របស់​យើង​មាន​សុខភាព​ល្អ ដោយ​សារ​តែ​ចរន្ត​ឈាម​រត់​បាន​ល្អ​។ យោង​តាម​ការ​ស្រាវជ្រាវ​​របស់​ទស្សនាវដ្ដី​ePlasty​បាន​បង្ហាញ​ថា ការ​ម៉ាស្សា​ស្បែក​ក្បាល​ជា​រៀង​រាល់​ថ្ងៃ​ អាច​ជួយ​ឲ្យ​សក់​លូតលាស់​បាន​ល្អ​។ ៤. ជ្រើសរើស​ខ្នើយ​ធ្វើ​ពី​សរសៃ​សូត្រ​ ទន្ទឹម​នឹង​នេះ​ដែរ ​ការ​ជ្រើសរើស​ខ្នើយ​ដែល​ធ្វើ​ពី​សរសៃ​សូត្រ​ អាច​​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​​​ការ​ខូច​សក់​ និង​ផុយ​ស្រួយ​។ ផ្ទុយ​ទៅ​វិញ បើ​យើង​ប្រើ​ខ្នើយ​ដែល​ធ្វើ​ពី​កប្បាស​រយៈពេល​យូរ​ ​វា​​អាច​បណ្ដាល​ឲ្យ​សក់​របស់​យើង​ខូច​គុណភាព​ទាំង​មិន​ដឹង​ខ្លួន​​​។


ជំងឺមុន

តិចនិក ៣ យ៉ាង ប្រើសំបកចេកកម្ចាត់ស្នាមមុននៅលើមុខ

បើ​យើង​និយាយ​ពី​តិចនិក​កម្ចាត់​ស្នាម​​មុន ជឿ​ថា​គ្នា​យើង​សុទ្ធ​តែ​ធ្លាប់ និង​អនុវត្ត​ស្ទើរ​តែ​អស់​ហើយ​ពី​ក្បួន​បំបាត់​ស្នាម​មុន​ទាំង​ធម្មជាតិ និង​ដោយ​ការ​ប្រើ​ថ្នាំ​កម្ចាត់​មុន​ផ្សេងៗ ប៉ុន្តែ គ្នា​យើង​មួយ​ចំនួន​ធំ​រអ៊ូ​ដដែល​ៗ ថា​វា​មិន​សូវ​បាន​ផល។ កុំ​ទាន់​អស់​សង្ឃឹម! សាក​ល្បង​យក​សំបក​ចេក​កម្ចាត់​ស្នាម​​មុន​តាម​រូប​មន្ត​ខាង​ក្រោម​ល​មើល៍។ គណនា BMI នៅទីនេះ តើ​សំបក​ចេក​ពិត​ជា​អាច​កម្ចាត់​ស្នាម​មុន​បាន? សំបក​ចេក​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​ការពារ​ស្បែក​ពី​ការ​ខូចខាត​បណ្ដាល​មក​ពី​ពន្លឺ​ព្រះអាទិត្យ​បាន។ សំបក​ចេក​ក៏​ជា​ប្រភព​នៃអាស៊ីដ​ខ្លាញ់​ដែល​ជួយ​ព្យាបាល​បញ្ហា​ដូច​ជា ជំងឺ​ត្រអក ស្បែក​ឡើង​ក្រហម ឬ​របក ហើយ​ក៏​សម្បូរ​ដោយ​ជាតិ​ស័ង្កសី​ដែល​ជួយ​កម្ចាត់​ស្នាម​​មុន​បាន​ផង​ដែរ។ រូប​មន្ត​ទី១៖ លាង​សម្អាត​មុខ​ជាមួយ​ហ្វូម​លាង​មុខ​យើង​ប្រើ​រាល់​ថ្ងៃ រួច​ជូត​ឲ្យ​ស្ងួត។ យក​សំបក​ចេក​ផ្នែក​ខាង​ក្នុង​ទៅ​ម៉ាស្សា​ថ្នម​លើ​មុខ រយៈ​ពេល​ ១០​នាទី (ផ្លាស់​ប្ដូរ​សំបក​ចេក បើ​វា​ប្រែ​ពណ៌​តោ្នត) រួច​ទុក​ចោល​រយៈ​ពេល​ ២០​នាទី សឹម​លាង​ទឹក​ចេញ។ បើ​យើង​ចង់​បាន​លទ្ធផល​ល្អ គួរ​ធ្វើ​តិចនិក​នេះ​ជា​រៀង​រាល់​ថ្ងៃ។ រូប​មន្ត​ទី២៖ ជា​ដំបូង​យក​សំបក​ចេក និង​ម្សៅ​រមៀត​លាយ​ចូល​គ្នា​ឲ្យ​សព្វ (សំបក​ចេក​យក​តែ​ផ្នែក​ខាង​ក្នុង)។ បន្ទាប់​ពី​លាយ​សព្វ​ហើយ យក​ទៅ​លាបលើ​នៅ​លើ​ផ្ទៃមុខ រួច​ម៉ាស្សា​ថ្នម​ៗ​ជា​រង្វង់​លើ​មុខ​ចុះ​ឡើង និង​ទុក​រយៈ​ពេល ១៥នាទី។ ក្រោយ​មក​ទៀត យើង​ត្រូវ​លាង​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ ទុក​ឲ្យ​មុខ​ស្ងួត​បន្តិច សឹម​លាប​គ្រីម​ផ្ដល់​សំណើម​ពី​លើ។ គួរ​ធ្វើ​ជា​រៀង​រាល់​ថ្ងៃដើម្បី​បាន​ប្រសិទ្ធភាព។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! រូប​មន្ត​ទី​៣៖ ដូច​រូប​មន្ត​ទី​២ដែរ គឺ​យើង​ត្រូវ​យក​សំបក​ចេក (ផ្នែក​ខាង​ក្នុង) លាយ​ជាមួយ​ទឹក​ឃ្មុំ​ឲ្យ​សព្វ មាន​សភាព​ខាប់ៗ រួច​យក​ទៅ​លាប​លើ​មុខ និង​ម៉ាស្សា​ថ្នមៗ។ ទុក​ចោល​លើ​មុខ​រយៈ​ពេល […]


បញ្ហាស្បែកផ្សេងទៀត

ចង់​​បាន​ស្បែក​មុខ​ស្អាត​បែប​ធម្មជាតិ​ កុំ​រំលង​សម្បក​ចេក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្បក​ចេក​បង្កប់​គុណ​ប្រយោជន៍​ច្រើន​យ៉ាង​ចំពោះ​​សុខភាព​ស្បែក​របស់​យើង​។ ជាមួយ​នឹង​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ សម្បក​ចេក​អាច​ជួយ​ការពារ​ស្បែក​ពី​ការ​បំផ្លាញ​​ដោយ​​កម្ដៅ​ថ្ងៃ​ ​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា កាត់បន្ថយ​ការ​រលាក​ស្បែក​ ជួយ​ឲ្យ​ស្បែក​ទន់​ម៉ត់​រលោង​ ព្រម​ទាំង​កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ​យ៉ាង​មាន​ប្រសិទ្ធភាព​។ វា​​​ក៏​ជា​ប្រភព​នៃ​អាស៊ីដ​ខ្លាញ់​ ដែល​អាច​​ជួយ​ព្យាបាល​​ជំងឺ​ត្រអក និង​ជំងឺ​រលាក​ស្បែក​រ៉ាំរ៉ៃ (psoriasis)។ បន្ថែម​ពី​នេះ​ សម្បក​ចេក​សម្បូរ​ទៅ​ដោយ​ប៉ូតាស្យូម​ និង​ជាតិ​សំណើម​ ​ដែល​​ល្អ​បំផុត​សម្រាប់​ដោះស្រាយ​បញ្ហា​ស្បែក​ស្ងួត និង​ជួយ​ឲ្យ​ស្បែក​ទន់​រលោង​។ ហេតុ​នេះ​ហើយ​ ស្រី​ៗ​យើង​អាច​សាកល្បង​តិចនិក​ខាង​ក្រោម​ ដើម្បី​ទទួល​បាន​ស្បែក​ដែល​មាន​សុខភាព​ល្អ និង​ភ្លឺ​ថ្លា​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ១. ជូតសម្បក​ចេក​លើ​ផ្ទៃ​មុខ​ ការ​ជូតសម្បកចេក​លើ​ផ្ទៃ​មុខ​ ត្រូវ​គេ​ជឿថា​អាច​កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ ​ស្បែក​ស្ងួត​ និង​អាច​បង្ការ​ការ​កើត​មុន​ថែម​ទៀត​ផង​។ វិធី​ធ្វើ​​៖ លាង​សម្អាត​មុខ​ឲ្យ​ស្អាត​ល្អ​​ជាមួយ​នឹង​​ហ្វូម​លាង​មុខ និង​ជូត​ឲ្យ​ស្ងួត​។ ចាប់ផ្ដើមជូត​​សម្បក​ចេក ដោយ​ធ្វើការ​ម៉ាស្សា​នៅ​លើ​ផ្ទៃ​មុខ និង​បន្ត​ធ្វើ​បែប​នេះ​រហូត​ដល់​១០​នាទី​។ ប្រសិនបើ​សម្បក​ចេក​ប្រែ​ទៅ​ជា​ពណ៌​ត្នោត​ ចូរ​ប្រើ​សម្បក​ចេក​ថ្មី​មួយ​ទៀត​ និង​ទុក​ចោល​រយៈពេល​១០​នាទី មុន​នឹង​លាង​សម្អាត​មុខ​ជាមួយ​នឹង​ទឹក​ត្រជាក់​។ អត្ថបទគួរអាន៖ ស្រីៗ​យើង នេះជារបៀបធ្វើក្រែមលាបមាត់ងាយៗតាមបែប វិធីខាត់ស្បែកត្រឹមត្រូវ ការពារកុំឲ្យខូចស្បែកមិនដឹងខ្លួន វិធីសាស្រ្តធម្មជាតិធ្វើស្រ្កាប់ខាត់ស្បែកមុខ គួរសាកល្បង ចែកគ្នាដឹង! វិធីកម្ចាត់មុនក្បាលខ្មៅលើច្រមុះតាមបែបធម្មជាតិ ប្រែបបូរមាត់ពីខ្មៅស្រអាប់ទៅជាទន់ល្មើយផ្កាឈូក ដោយរូបមន្ត ៨ យ៉ាងនេះ តិចនិកកម្ចាត់ខ្លាញ់កកក្រោមស្បែកភ្លៅ ស្រីៗ​យើងចែកគ្នាដឹង ២. ស្ក្រាប់​សម្បក​ចេក​ ការ​ប្រើ​ស្ក្រាប់​ មាន​សារសំខាន់​ណាស់​ ដើម្បី​ថែទាំ​ស្បែក​ឲ្យ​មាន​សុខភាព​ល្អ ពីព្រោះ​វា​អាច​ជួយ​កម្ចាត់​កោសិកា​​ស្បែក​ដែល​ងាប់​ […]


សក់និងស្បែកក្បាល

ប្រុស​ៗ​ឧស្សាហ៍​ជ្រុះ​សក់​ អាច​សាកដោះស្រាយតាម​តិចនិក​​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ហា​ជ្រុះ​សក់​​បាន​ក្លាយ​ជា​កង្វល់​ដ៏​ធំ​មួយ​​សម្រាប់​ប្រុស​ៗ​គ្នា​យើង​។ ពិត​ណាស់​ គ្មាន​អ្នក​ណា​ម្នាក់​ចង់​មើល​ទៅ​ចាស់​ជាង​វ័យ​ដោយ​សារ​តែ​​ក្បាល​ទំពែក​ ឬ​ឆក​ឡើយ​។ ជាក់​ស្ដែង​ មាន​កត្តា​មួយ​ចំនួន​ដែល​​នៅ​ពី​ក្រោយ​ការ​ជ្រុះ​សក់​​នេះ​មាន​ដូចជា​របប​អាហារ​ ការ​ប្រើប្រាស់​ថ្នាំ ស្រ្តេស ជាតិ​ពុល​ និង​ហ្សែន​ជា​ដើម។​ យ៉ាង​ណា​មិញ ដើម្បី​កាត់​បន្ថយ​ និង​បញ្ចៀស​បញ្ហា​ជ្រុះ​សក់​ គ្នា​យើង​គប្បី​សាកល្បង​វិធីសាស្ត្រ​ខាង​ក្រោម​នេះ​។ ១. ជៀសវាង​ការ​​ជក់បារី និង​កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ ការ​ជក់​បារី​អាច​កាត់បន្ថយ​បរិមាណ​ឈាម​ហូរ​ទៅ​កាន់​ស្បែក​ក្បាល​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​សក់​របស់​យើង​ដុះ​តិច​ជាង​មុន​។ រី​ឯ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ ​អាច​បង្ក​ជា​បញ្ហា​ខ្វះ​ជាតិ​ទឹក​ ហើយ​ក៏​ធ្វើ​ឲ្យ​ឫស​សក់​របស់​យើង​ស្ងួត និង​ស្ដើង​ជាង​​មុន​ផង​ដែរ​។ ២. ជៀសវាង​សិត​សក់​នៅ​ពេល​សក់​សើម ជាមួយ​គ្នា​នេះ​ដែរ សរសៃ​សក់​របស់​យើង​មាន​សភាព​​ទន់ខ្សោយ​ នៅ​ពេល​សើម​។ ដូច​នេះ ចូរ​ជៀសវាង​សិត​សក់​នៅ​ពេល​សក់​សើម​។ មួយ​វិញ​ទៀត​ ការ​សិត​សក់​ញឹកញាប់​ពេក​ក៏​អាច​បង្ក​របួស​ដល់​សរសៃ​សក់​ និង​បង្កើន​ការ​​ជ្រុះ​​សក់​ដូច​គ្នា​។ ៣. គ្រប់គ្រង​ស្រ្តេស​ ស្រ្តេស​ក៏​ជា​មូលហេតុ​ចម្បង​មួយ​ដែល​ធ្វើ​ឲ្យ​ប្រុស​ៗ​យើង​ងាយ​​ជ្រុះ​សក់​។ ហេតុ​នេះ​ហើយ​ យើង​គប្បី​​គ្រប់គ្រង​បញ្ហា​ស្រ្តេស​ដោយ​ការ​ធ្វើ​សមាធិ ហាត់​យូហ្គា ឬ​អាន​សៀវភៅ​។​ ៤. ជៀសវាង​ផ្លុំ​ កៀប​ ឬ​លាប​ពណ៌​សក់​ញឹកញាប់​ ការ​ផ្លុំ​ និង​កៀប​សក់​ញឹកញាប់​ អាច​ធ្វើ​ឲ្យ​ប្រូតេអ៊ីន​សក់​ចុះ​ខ្សោយ​ ដែល​នាំ​ឲ្យ​សរសៃ​សក់​ផុយ​ស្រួយ​ និង​ងាយ​ជ្រុះ​។ ដូច​គ្នា​នេះ​ដែរ បើ​យើង​លាប​ពណ៌​សក់​ញឹកញាប់ និង​ព្យាបាល​សក់​ដោយ​ប្រើ​សារធាតុ​គីមី​ ក៏​​អាច​ធ្វើ​ឲ្យ​សុខភាព​សក់​​ខ្សោយ​ដែរ​។ ៥. ការពារ​ស្បែក​ក្បាល​ពី​បញ្ហា​ញើស​ ប្រុស​ៗ​ដែល​មាន​សក់ឡើង​​ប្រេង តែង​កើត​មាន​អង្គែ​នៅ​រដូវ​ក្ដៅ ដោយ​សារ​តែ​កត្តា​ញើស​។ ចូរ​ប្រើ​សាប៊ូ​កក់​សក់​ដែល​​មិន​មាន​ជាតិ​កាត់ស្រាល​ល្មម​ ដែល​ជួយ​រក្សា​តុល្យភាព​នៃ​កម្រិត​pH​របស់​ស្បែក​ក្បាល​ និង​កាត់​បន្ថយ​ការ​ជ្រុះ​សក់​។ លើស​ពី​នេះ​ គ្នា​យើង​គួរ​ប្រើ​​កន្សែង​បង់​ក ឬ​កំណាត់​ទ្រាប់​ក្បាល​  នៅ​ពេល​ពាក់​​មួក​សុវត្ថិភាព​​អំឡុង​ពេល​​រដូវ​ក្ដៅ […]


បញ្ហាស្បែកផ្សេងទៀត

អាហារ​​ ៤ប្រភេទ​ គួរ​កាត់​បន្ថយ​ដើម្បី​សុខភាព​ស្បែក

ស្រីៗ​គ្នា​យើង​ភាគ​ច្រើន តែង​តែ​ចង់​បាន​ស្បែក​ដែល​រលោង​ស្អាត។ ដើម្បី​បាន​ស្បែក​ស្អាតមាន​សុខ​ភាព​ល្អ យើង​គួរមាន​របប​អាហារ ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​ A វីតាមីន​ C វីតាមីន​ D អូមេហ្គា​ ៣ និង ស័ង្កសី ដែល​ជួយ​ការពារ​ពី ការ​រលាក និង​កាត់​បន្ថយ​ការ កើត​មុន​និង​ធ្វើ​ឱ្យ​ស្បែក​មើល​ទៅ​ស្អាត​ជាង​មុន។ ខាង​ក្រោម​នេះ​ជា​អាហារ​ដែល​យើង​គួរ​កាត់​បន្ថយ​សម្រាប់​សុខភាព​ស្បែក ៖ ១.ស្ករ ការ​សិក្សា​បាន​រក​ឃើញ​ថា ការ​ដែល​ញាំ​ស្ករ​ច្រើន​ពេក អាច​ធ្វើ​ឲ្យ​មាន​ជាតិ គ្លុយកូស ឬ ហ្វ្រុយតូស​ខ្ពស់ និង​ប៉ះ​ពាល់​ដល់ ការ​ភ្ជាប់​សរសៃ ខូឡាជែន​នៃ​ស្បែក។ នេះ​ក៏​ព្រោះ​ថា​ជាតិ​ស្ករ​ច្រើន​ពេក​អាច​រំខាន ដល់​តុល្យ​ភាព​នៅ​ក្នុង​ប្រូតេអ៊ីន ក្នុង​រាង​កាយ​រួម​ទាំង​ខូឡាជែន។ ភាព​ទន់​និង ការ​បត់​បែន​ស្បែក​អាច​ធ្លាក់​ចុះ ធ្វើ​ឱ្យ​ស្បែក​តឹង​ណែន​និង​មាន​ស្នាម​ជ្រីវ​ជ្រួញ។ គ្នា​យើង​គួរ​តែ​កាត់​បន្ថយ​ការ​ញាំ អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់ ដូច​ជា​ភេសជ្ជៈកំប៉ុង​ផ្សេងៗ​ជាដើម​។ ២. អាហារសន្ទស្សន៍​ជាតិ​ស្ករខ្ពស់ អាហារ​ដែល​មាន​រង្វាស់​កម្រិត​ជាតិ​ស្ករ​ខ្ពស់​មាន នំបុ័ង​ពណ៌​ស ប៉ាស្តា​ពណ៌​ស និង​ដំឡូង​ព្រម​ទាំង​ភេសជ្ជៈ​មាន​ជាតិ​ស្ករ និង​អាហារ​សម្រន់មួយ​ចំនួន​ទៀត​។ ការ​ស្រាវ​ជ្រាវ​បឋម​បាន​បង្ហាញ​ថា​អាហារ​ដែល​មាន​រង្វាស់​កម្រិត​ជាតិ​ស្ករ​ខ្ពស់​ អាច​ធ្វើ​ឱ្យ​កើត​មុន​ហើយ​ការ​កើត​មុន​មិន​មែន​គ្រាន់​តែ​ជា​បញ្ហា​របស់​ក្មេង​ជំទង់​នោះ​ទេ។ នៅ​ពេល​គ្នា​យើង​ញាំ​អាហារ​ទាំង​នេះ​រាងកាយ​និង​ផលិត អាំង​ស៊ុយលីន​​ច្រើន​។ ការ​កើន​ឡើង អាំងស៊ុយលីន អាច​ធ្វើ​ឱ្យ​មាន​ប្រតិកម្ម​ទាក់​ទង​នឹង​ការ​វិវត្ត​ទៅ​ជា​មុន។ ៣.អំបិល អំបិល និង​ទម្រង់​ផ្សេង​ទៀត​នៃ សារធាតុ​សូដ្យូម អាច​បន្ថែម​រសជាតិ​ក្នុង​អាហារ​ ប៉ុន្តែ​សារធាតុ​សូដ្យូម​ច្រើន​ពេក​ក៏​អាច​ធ្វើ​ឲ្យ​បាត់បង់​សារធាតុ​ចិញ្ចឹម​ចេញ​ពី​ស្បែក។ សារធាតុ​សូដ្យូម ច្រើន​ពេក​ក៏​អាច​ធ្វើ​ឱ្យ​ខ្សោះ​ជាតិ​ទឹក […]


ស្បែក

ចង់បានស្បែកស្អាត ដោយមិនបាច់លាបឡេ គួរញុំា និងចៀសវាងអាហារទាំងនេះ

ក្រៅពីការទម្លាប់​ថែទាំស្បែក របបអាហារក៏ដើរតួយ៉ាងសំខាន់​ក្នុងការថែ​រក្សា​ស្បែក​ឱ្យនៅស្រស់ស្អាត​ក្មេងជាងវ័យដែរ។ អាហារមួយចំនួនធ្វើឱ្យស្បែក​ខូច និងឆាប់ចាស់ ឯអាហារមួយចំនួនទៀតអាច​ជួយ​ស្បែក​ពន្យារ​ភាពចាស់​ មានសំណើម ​និងភ្លឺរលោង។ តើមានអាហារអ្វីខ្លះដែលយើងគួរញុំា និង​ចៀសវាងដើម្បីឱ្យស្បែកស្រស់ស្អាត? ខាងក្រោមនេះជារបបអាហារមួយចំនួនដែលយើងអាចសាក​ល្បង​ និង​ចៀស​​វាងបាន៖ ១. ញុំាវីតាមីន C៖  មានសារធាតុប្រឆាំងអុកស៊ីតកម្មដែលផ្តល់សំណើមដល់ស្បែក ធ្វើឱ្យស្បែកភ្លឺថ្លា កាត់បន្ថយស្នាមអុជខ្មៅ និងស្នាមជ្រីវជ្រួញ ព្រមទាំងពន្យារភាពចាស់។ បន្លែដែល​សម្បូរ​ទៅដោយ​វីតាមីន C មាន ម្ទេសហាវៃ ប៉េងប៉ោះ ប្រូខូលី ផ្កាខាត់ណា ស្ពៃពួយឡេង ស្ពៃក្តោប ដំឡូង​បារំាង និងសណ្តែកបារាំង។ ឯផ្លែឈើដែលមានវីតាមីន C ខ្ពស់ មានដូចជា ផ្លែឈើអម្បូរក្រូច ល្ហុង ស្រ្តប៊ើរី គូលែន សារី ម្នាស់ ត្របែកគីវី ត្រសក់ស្រូវផ្អែម និងផ្លែប៉េស។ ២. ញុំាទឹកឱ្យបានគ្រប់គ្រាន់៖ ការញុំាទឹកជួយឱ្យស្បែកយើងមានសំណើម។ ៣. ញុំាវីតាមីន E៖  វីតាមីន E ជួយចិញ្ចឹមស្បែក និងកាត់បន្ថយការបំផ្លាញស្បែកពីកាំរស្មីយូវី។ វីតាមីន​ E សម្បូរនៅក្នុងគ្រាប់ផ្កាឈូករ័ត្ន គ្រាប់ល្ពៅ សណ្តែកដី គ្រាប់ផ្លែឈើ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ