សុខភាពស្បែក

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 07, 2022

សុខភាព​ស្បែក - ស្បែក​ជា​ផ្នែក​ដ៏​សំខាន់​របស់​រាងកាយ។ សុខភាព​ស្បែក​ល្អ ក៏​ជួយ​លើក​សម្រស់​បាន​ច្រើន​មិន​អាច​កាត់​ថ្លៃ​បាន។ មាតិកា​នេះ នឹង​លម្អិត​ពី​សុខភាព​ស្បែក បញ្ហា​ដែល​ស្បែក​អាច​កើត​មាន​មិន​ថា ជំងឺ​ឆ្លងរោគ​លើ​ស្បែក ជំងឺ​មុន ​ការ​រលាក​ស្បែក ស្បែកក្បាល ក្រចក និង​បញ្ហា​ស្បែក​ច្រើន​ទៀត

ចំណេះដឹងទូទៅ

សុខភាពស្បែក

ផ្សិតលើស្បែកក្បាលកុមារកើតឡើងបណ្តាលមកពីអ្វី? មានរោគសញ្ញាអ្វីខ្លះ?

ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាលកុមារ​ គឺ​ជា​ការ​បង្ក​រោគ​ផ្សិត​នៅ​លើ​ស្បែក​ក្បាល​​ និង​សក់​របស់​កុមារ ហើយ​ក៏​អាច​រាលដាល​ដល់​រោម​ភ្នែក និង​ចិញ្ចើម​។ ជា​ទូទៅ ជំងឺ​សើ​ស្បែក​មួយ​នេះ ច្រើន​កើត​លើ​កុមារ​ដែល​មាន​អាយុ​ចន្លោះ​ពី​ ៣ ដល់​ ១៤​ ឆ្នាំ ហើយ​ក៏​អាច​កើត​លើ​មនុស្ស​ពេញ​វ័យ​ ជា​ពិសេស​អ្នក​ដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ។ រោគសញ្ញា​ និង​ការ​បង្ក​រោគ ភាគច្រើន​ ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាលកុមារ​​កើត​នៅ​ក្នុង​អាកាសធាតុ​ក្តៅ ហើយ​សើម តួយ៉ាង​ដូចជា​នៅ​ទ្វីប​អាមេរិក​កណ្តាល​ អាស៊ី​អាគ្នេយ៍ និង​អាហ្វ្រិក។ រោគសញ្ញា​នៃ​ជំងឺ​នេះ រួម​មាន​៖ ស្បែក​ក្បាលឡើងបន្ទះពណ៌ក្រហម និង​ហើម កមរមាស់​នៅ​លើ​​ស្បែក​ក្បាល រមាស់​ខ្លាំង ជ្រុះ​សក់​​នៅ​ត្រង់​កន្លែង​កើត​ផ្សិត ក្រម​រ ​គ្រុន​ក្តៅ​តិច​តួច​ ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាល​រាលដាល​លឿន​ណាស់​ ហើយ​កុមារ​​អាច​កើត​ជំងឺ​នេះ តាម​រយៈ​ការ​ប៉ះពាល់​នឹង​អ្នក​ជំងឺ សត្វ និង​ដី​ដែល​មាន​ផ្ទុក​មេរោគ​នេះ។ ជាមួយ​គ្នា​នេះ​ដែរ ក្មេង​ៗ​ក៏​អាច​ឆ្លង​ជំងឺ​ផ្សិត​នេះ នៅ​ពេល​ដែល​​​ពួក​គេ​ចាប់​កាន់​វត្ថុ និង​ផ្ទៃ​​ដែល​​មាន​ផ្សិត​ដូច​គ្នា។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ធ្វើ​ម៉េច​ទើប​អាច​បង្ការ​ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាល​កើត​លើ​កុមារ​បាន? ជៀសវាង​ប្រើប្រាស់​សម្ភារៈ​រួម​គ្នា ដូចជា​មួក ក្រាស់​សិត​សក់​ ខ្នើយ​ និង​មួក​សុវត្ថិភាព ជៀសវាង​ឲ្យ​កូន​លេង​​នៅ​កន្លែង​ដែល​មាន​មេរោគ បោក​សម្អាត​ខ្នើយ សម្រាល​ពូក​ឲ្យ​បាន​ទៀងទាត់ លាង​សម្អាត​ដៃ​​នៅ​ពេល​ដែល​ប៉ះពាល់​ជាមួយ​នឹង​សត្វ​ចិញ្ចឹម។​ [embed-health-tool-baby-poop-tool] ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាល​អាច​ព្យាបាល​ដោយ​របៀបណា? ប្រសិនបើ​កុមារ​កើត​ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាល​ គ្រូពេទ្យ​ជំនាញ​អាច​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​ថ្នាំ​កម្ចាត់​រោគ​ផ្សិត ដោយ​​ការ​លេប យ៉ាង​ហោច​ណាស់​៦ សប្តាហ៍ និង​ប្រើ​ជា​ប្រភេទ​សាប៊ូ​កម្ចាត់​រោគ​ផ្សិត​ ចំនួន​ […]

អត្ថបទផ្សេងទៀតពី សុខភាពស្បែក

ស្វែងរក សុខភាពស្បែក

ជំងឺមុន

កម្ចាត់​បញ្ហា​ស្នាម​មុន​លើ​ផ្ទៃ​មុខ​ ជាមួយ​នឹង​អាហារ​ ​៥​ប្រភេទនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ហា​មុន​ជា​កង្វល់​ដ៏​ធំ​មួយ ដែល​ស្រី​ៗ​យើង​តែងតែ​ជួប​ប្រទះ ហើយ​ទោះ​​បី​ជា​មុន​ជា​សះស្បើយ​ក៏​ពិត​មែន ប៉ុន្តែ​វា​នៅ​តែ​បន្សល់​ស្លាកស្នាម​នៅ​លើ​ផ្ទៃ​មុខ​​។ ពិត​ណាស់​ ការ​កើត​មុន​ធ្វើ​ឲ្យ​ខូច​ស្បែក​ និង​ជាលិកា​ក្រោម​ស្បែក ដែល​តម្រូវ​ឲ្យ​រាងកាយ​ធ្វើការ​ជួសជុល​ការ​បំផ្លាញ​នេះ ព្រម​ទាំង​ផលិត​ខូឡាជែន។ ប្រសិនបើ​រាងកាយ​ផលិត​ខូឡាជែន​តិច​ ឬ​ច្រើន​ពេក​ ស្នាម​មុន​នឹង​លេច​ឡើង​នៅ​លើ​ផ្ទៃ​មុខ​​ជាក់​ជា​មិន​ខាន។​ ខណៈ​ពេល​ដែល​ផលិតផល​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា គឺ​ជា​ជម្រើស​ដ៏​ល្អ​មួយ​ ការ​ចិញ្ចឹម​បំប៉ន​ស្បែក​ពី​ខាង​ក្នុង​ ដោយ​​ការ​ញ៉ាំ​អាហារ​មួយ​ចំនួន​ក៏​រួម​ចំណែក​ ជួយ​ឲ្យ​ស្លាកស្នាម​លើ​ស្បែក​មុខ ឆាប់​​រលុប​បាត់​ផង​ដែរ​។ ១. ល្ពៅ​ ល្ពៅ​ជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីនB3 ហ្វូឡេត​ វីតាមីន​A និង​B ព្រម​ទាំង​ស័ង្កសី។ ​ ជាក់​ស្ដែង វីតាមីនB3 និងហ្វូឡេត​​ ជួយ​បង្កើន​​​ចរន្ត​ឈាម​ ជំរុញ​ការ​បង្កើត​កោសិកា​ថ្មី និង​មាន​អត្ថប្រយោជន៍​ក្នុង​ការ​កម្ចាត់​មុន​ផ្សេងៗ​។ ចំណែក​ឯ​គ្រាប់​ល្ពៅ​ផ្ទុក​ទៅ​ដោយ​ស័ង្កសី ដែល​អាច​ជួយ​គ្រប់គ្រង​កម្រិត​អ័រម៉ូន​ និង​ផលិត​ប្រេង​ ព្រម​ទាំង​ជួយ​ព្យាបាល​ស្បែក​ប្រកប​ដោយ​ប្រសិទ្ធភាព​។ ​វីតាមីន​A អាច​ជួយ​កាត់បន្ថយ​ស្នាម​មុន​បាន​យ៉ាង​ឆាប់​រហ័ស។​ ហេតុ​នេះ​ហើយ​ ស្រី​ៗ​យើង​មិន​គួរ​រំលង​បន្លែ​មួយ​ប្រភេទ​នេះ​ឡើយ​។ ២. ក្រូច​ឆ្មារ​ ជាមួយ​គ្នា​នេះ​ដែរ ទឹក​ក្រូច​ឆ្មារ​ជា​ឱសថ​ធម្មជាតិ​ ដែល​ជួយ​បន្តឹង​ស្បែក​យារ​ធ្លាក់ ក៏​ដូចជា​ប្រឆាំង​នឹង​ស្នាម​ជ្រីវជ្រួញ។ ការ​ញ៉ាំ​ទឹក​ក្រូច​ឆ្មារ​ លាយ​ជាមួយ​នឹង​​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ជា​ប្រចាំ​ អាច​ជួយ​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ​ និង​ភ្លឺ​ថ្លា​ចេញ​ពី​ខាង​ក្នុង​។ ៣. ដំឡូង​ជ្វា ដំឡូង​ជ្វា​ក៏​មាន​ផ្ទុក​សារធាតុRetinol ព្រម​ជាមួយ​នឹង​Beta-Carotene។ ជា​ធម្មតា រាងកាយ​របស់​យើង​នឹង​បំប្លែង ​beta-carotene ​ទៅ​ជា​វីតាមីន​A ដែល​វីតាមីន​នេះ​អាច​ដើរ​តួនាទី​ជា​រនាំង​ការពារ​ស្បែក​​ប្រឆាំង​នឹង​ការ​ប្រែ​ពណ៌​ ការ​រលាក​ និង​ស្ទះ​រន្ធ​ញើស​ ដែល​បង្ក​ឡើង​ដោយ​រ៉ាឌីកាល់​សេរី។ […]


បញ្ហារលាកស្បែក

មុខក្រហមចេញសរសៃរវាមពាក់ព័ន្ធនឹងការលាបម្សៅលាយ ស្រីៗត្រូវប្រយ័ត្ន

ស្រីៗ​មួយ​ចំនួន​កើតជំងឺ​មុខ​ក្រហម ចេញ​សរសៃ​តូចៗរវាមលើថ្ពាល់ ច្រមុះ និងថ្ងាស ដែល​បញ្ហា​នេះ​គ្រូពេទ្យ​សើស្បែក​អះអាង​ថា ពាក់ព័ន្ធ​នឹង​ការ​លាប​ម្សៅ​លាយ។ លោក​វេជ្ជបណ្ឌិត ហេង យូសេង បម្រើ​ការងារ​នៅ​ផ្នែក​ជំងឺ​ស្បែក នៃ​មន្ទីរពេទ្យ​ព្រះកុសុមៈ ថា ការ​ប្រើ​ម្សៅ​លាយជាមួយម៉ៃដា ព្រួញបី ឬ​​ត្រចៀកកាំ និង​ថ្នាំស្តេរ៉យ (បំបាត់ការរលាក) ធ្វើ​ឲ្យ​រមាស់​ស្បែក ស្បែក​កាត់​ទៅ​ជា​ស្តើង ស្ងួត យូរៗ​ទៅ កាលណា​ត្រូវ​កម្តៅ​ថ្ងៃ​ឆាប់​ក្រហម ចេញ​សរសៃ​ពេញ​មុខ ឬ​ជាំ​មុខ។ ក្រៅ​មូលហេតុ​ខាង​លើ លោក​វេជ្ជបណ្ឌិត​ថា​ ជំងឺ​មុខ​ក្រហម ក៏​អាច​បណ្តាល​មក​ពី​កត្តា​តំណពូជ បរិស្ថាន ការ​ញ៉ាំ​ភេសជ្ជៈ​ក្តៅ ឬហឹរ ត្រូវ​ពន្លឺ​ថ្ងៃខ្លាំង​ជា​ដើម។ “ប្រើ​ម្សៅលាយ​ផល​ប៉ះពាល់​មិន​មែន​លេច​ចេញ​ភ្លាមៗ​ទេ ប្រើ​ពេល​យ៉ាង​តិច​ពី ១-២ ខែ អ្នក​ខ្លះ​គាត់​ប្រើ​ដំបូង​អ៊ីចឹង​ទៅ មុខ​ស​ស្អាត ប៉ុន្តែ​មាន​សម្គាល់​អត់​បន្ទាប់​ពី​ប្រើ​មួយ​រយៈ មុខ​យើង​ប្រែ​ជា​ស្តើង ចេញ​សរសៃ​ក្រហមៗ ប៉ុន្តែ​ពេល​យើង​ខាន ឬ​ឈប់​ប្រើ​វា ស្រាប់​តែ​ផ្ទៃ​មុខ​យើង​ឡើង​រមាស់ ខ្មៅ​ស្រអាប់ ឡើង​មុន ប៉ុន្តែ​មុន​នោះ​មិនមាន​គ្រាប់​ទេ គ្រាន់​តែ​ក្រហម​កន្ទួលៗ”។ តាម​ការ​ពន្យល់​របស់​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ស្បែក​រូប​នេះ មិន​ថា​បុរស ឬ​ស្ត្រីនោះទេ កាលណា​កើត​ជំងឺ​មុខ​ក្រហម​ហើយ​ពិបាក​ព្យាបាល​បន្តិច ការ​ប្រើ​ថ្នាំ​លេប ឬ​លាប មិន​អាច​ព្យាបាល​ជា​ដាច់​ទេ តម្រូវ​ឲ្យ​ព្យាបាល​ដោយ​ម៉ាស៊ីន​ឡាស៊ែ។ ដូច្នេះ​យើង​ត្រូវថែទាំ​ស្បែក​មុខ​ឲ្យ​បាន​ល្អ ចៀស​វាង​ការ​ប្រើ​ម្សៅ​លាយ​ផ្តេសផ្តាស […]


ស្បែក

ពិតទេ គេង​មិន​កើយ​ខ្នើយ​ មាន​អត្ថប្រយោជន៍​ច្រើន​​ដល់​ស្បែក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​?

គេង​ដោយ​មិន​កើយ​ខ្នើយ​អាច​ធ្វើ​ឲ្យ​​យើង​គ្មាន​​ផាសុកភាព​នៅ​ពេល​ដំបូង​ក៏​ពិត​មែន​ ប៉ុន្តែ​វា​ផ្ដល់​អត្ថប្រយោជន៍​ដល់​សុខភាព​​យ៉ាង​អស្ចារ្យ​។ ពិត​ណាស់ ការ​គេង​ដោយ​មិន​កើយ​ខ្នើយ​ ​មិន​ត្រឹម​តែ​ជួយ​កម្ចាត់​បញ្ហា​ឈឺ​ខ្នង​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ស្រស់ស្រាយ​ និង​ជួយ​ឲ្យ​ស្បែក​ទន់​ល្មើយ​ ក៏​ដូចជា​ក្មេង​ជាង​វ័យ​ថែម​ទៀត​ផង​។ ខាង​ក្រោម​នេះ ជា​អត្ថប្រយោជន៍​ចំពោះ​ស្បែក​ ប្រសិនបើ​យើង​គេង​មិន​កើយ​ខ្នើយ​។ ១. កាត់​បន្ថយ​ស្នាម​ជ្រីវជ្រួញ​ យើង​ដឹង​ហើយ​ថា​ ការ​គេង​មិន​គ្រប់គ្រាន់​អាច​ធ្វើ​ឲ្យ​យើង​មើល​ទៅ​ចាស់​ជាង​វ័យ​។​ យ៉ាង​ណា​មិញ ស្រោម​ខ្នើយ​ក៏​អាច​ធ្វើ​ឲ្យ​យើង​ឆាប់​ចាស់​ដូច​គ្នា។ ស្រោម​ខ្នើយ​ភាគ​ច្រើន​ផលិត​ឡើង​ពី​កប្បាស​ ដែល​​​​អាច​​កកិត​នឹង​ស្បែក​ បណ្ដាល​ឲ្យ​ស្បែក​ស្ងួត​។ ស្បែក​ដែល​គ្មាន​សំណើម​ងាយ​នឹង​​កើត​មាន​ស្នាម​ជ្រីវជ្រួញ។ នៅ​ពេល​ដែល​យើង​គេង​មិន​កើយ​ខ្នើយ​ ​​វា​អាច​នឹង​ផ្ដល់​គុណប្រយោជន៍​ជា​ច្រើន​ដល់​ស្បែក​នៅ​រយៈពេល​យូរ​។ ២. ស្បែក​ទន់​​ល្មើយ​ ស្បែក​របស់​យើង​ត្រូវការ​សំណើម​ដូច​ទៅ​នឹង​រាងកាយ​ទាំង​មូល​ផង​ដែរ​។ ប៉ុន្តែ​ ស្រោម​ខ្នើយ​​ធ្វើ​ពី​កប្បាស​ អាច​​បំផ្លាញ​សំណើម​ និង​ប្រេង​សំខាន់​ៗ​នៃ​ស្បែក​ ដែល​​ជា​លទ្ធផល​ វា​ធ្វើ​ឲ្យ​ស្បែក​របក​ និង​​មិន​មាន​សុខភាព​ល្អ​។ ៣. បង្ការ​ការ​​រលាក​ស្បែក​ ប្រសិនបើ​គ្នា​យើង​មាន​ស្បែក​ងាយ​ប្រតិកម្ម និង​ងាយ​កើត​មុន​ ការ​គេង​ដោយ​ប្រើ​ខ្នើយ​ធ្វើ​ពី​កប្បាស​ មិន​មែន​ជា​ជម្រើស​ដ៏​ល្អ​ឡើយ​។ កប្បាស​មាន​សភាព​គ្រើម​ពេក​ចំពោះ​ស្បែក​ ហើយ​ការ​កកិត​នឹង​កប្បាស​ ក៏​អាច​ធ្វើ​ឲ្យ​ស្បែក​របស់​យើង​រលាក​ និង​កាន់​តែ​យ៉ាប់យ៉ឺន​ទៅ​ៗ​។ ដោយ​សារ​តែ​ខ្នើយ​របស់​យើង​អាច​ជា​​កន្លែង​ប្រមូលផ្ដុំ​​នៃ​ពពួក​បាក់តេរី ការ​គេង​ដោយ​​សង្កត់​មុខ​នៅ​លើ​ខ្នើយ​ អាច​បណ្ដាល​ឲ្យ​កើត​មុន​យ៉ាង​ងាយ​។ ៤. ជួយ​ឲ្យ​ស្បែក​ឆាប់​ជា​សះស្បើយ​ នៅ​ពេល​ដែល​យើង​គេង​​ ស្បែក​របស់​យើង​នឹង​​ជួសជុល​ខ្លួន​ឯង​ ដើម្បី​ត្រលប់​ទៅ​រក​សភាព​ល្អ​ប្រសើរ​ឡើង​វិញ​។ ខ្នើយ​ប្រមូលផ្ដុំ​ជាតិ​ខ្លាញ់​ និង​កាក​សំណល់​ពី​គ្រឿង​សម្អាង​ពី​មួយ​យប់​ទៅ​មួយ​យប់​ ដែល​ធ្វើ​ឲ្យ​ការ​គេង​សង្កត់​មុខ​នៅ​លើ​ខ្នើយ​ ជះ​ឥទ្ធិពល​អវិជ្ជមាន​​ដល់​ស្បែក​មុខ​យ៉ាង​សម្បើម​។ ៥. ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​ ការ​គេង​នៅ​លើ​ខ្នើយ​ដែល​ទន់​ពេក​ អាច​កាត់បន្ថយ​លំហូរ​ឈាម​ទៅ​កាន់​ក្បាល។ កត្តា​នេះ​អាច​បណ្ដាល​​ឲ្យ​ឈឺ​ក ឈឺ​ក្បាល​ ព្រម​ទាំង​​ធ្វើ​ឲ្យ​ស្បែក​ស្ងួត​ និង​ស្រអាប់​។ ចរន្ត​ឈាម​​ខ្សោយ​អាច​នាំ​ឲ្យ​មាន​បញ្ហា​ស្បែក​ផ្សេង​ៗ រួម​ទាំង​​ពណ៌​ស្បែក​មិន​ស៊ី​​គ្នា​ […]


បញ្ហាស្បែកផ្សេងទៀត

ហើម​មុខ​​​ពេល​ព្រឹក​ព្រលឹម​ អាច​មក​ពី​មូលហេតុ​ទាំង​៤​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្នា​យើង​ធ្លាប់​​មាន​អារម្មណ៍​​ថា​ហើម​មុខ​​​ក្រោយ​ពេល​​ភ្ញាក់​ឡើង​​​នៅ​​​​ព្រឹក​ព្រលឹម​អត់​? ពិត​ណាស់​ មាន​មូលហេតុ​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​មុខ​ហើម​​បែប​នេះ​ ប៉ុន្តែ​វា​មិន​បង្ក​ជា​​គ្រោះថ្នាក់​ឡើយ​។ យ៉ាង​ណា​មិញ​ ប្រសិនបើ​​ការ​ហើម​មុខ​​រំខាន​ដល់​យើង​​រយៈពេល​យូរ ហើយ​មុខ​របស់​យើង​ប៉ោង​ជាង​មុន​ វា​ក៏​អាច​បញ្ជាក់​ពី​ប្រតិកម្ម​អាលែកហ្ស៊ី ឬ​បញ្ហា​សុខភាព​ដទៃ​ទៀត​ផង​ដែរ​។ ខាង​ក្រោម​នេះ​គឺ​ជា​មូលហេតុ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​យើង​ហើម​មុខ​នៅ​ពេល​ព្រឹក​។ ១. ​ឥរិយាបថ​គេង​មិន​ត្រឹមត្រូវ​ មូលហេតុ​ទូទៅ​ដែល​ធ្វើ​ឲ្យ​មុខ​ហើម​​នៅ​ពេល​ព្រឹក​​កើត​ឡើង​ដោយ​សារ​តែ​សម្ពាធ​ខ្នើយ​នៅ​លើ​មុខ ដែល​នាំ​ឲ្យ​សារធាតុ​រាវ​កកើត​ឡើង​។ ហេតុ​នេះ​ហើយ​ ទើប​មនុស្ស​ជា​ច្រើន​គេង​​ដោយ​មិន​ប្រើ​ខ្នើយ​។ មួយ​វិញ​ទៀត​ យើង​គួរ​តែ​គេង​​ផ្អៀង​ទៅ​ខាង​ឆ្វេង​ជានិច្ច​ ទើប​ជា​ការ​ប្រសើរ​។ ២. ការ​ប្រែប្រួល​អ័រម៉ូន​ ចំពោះ​ស្រី​ៗ​យើង​ភាគ​ច្រើន​ ការ​ប្រែប្រួល​អ័រម៉ូន​ក៏​អាច​បង្ក​ឲ្យ​មុខ​ហើម​នៅ​ពេល​ព្រឹក​ព្រលឹម​ផង​ដែរ​។ ការ​មក​រដូវ ការ​អស់​រដូវ​ ឬ​ការ​មាន​ផ្ទៃពោះ​ ក៏​អាច​​​ធ្វើ​ឲ្យ​ស្រី​ៗ​យើង​ហើម​មុខ​ដូច​គ្នា។​ ប៉ុន្តែ ការ​ប្រែប្រួល​នេះ​នឹង​ត្រលប់​មក​រក​សភាព​ធម្មតា​វិញ​ នៅ​ពេល​ដែល​វដ្ដ​អ័រម៉ូន​មាន​ស្ថិរភាព​។ ចំណែក​ឯ​ក្មេង​ស្រី ឬ​ក្មេង​ស្រី​វ័យ​ជំទង់​ ការ​ហើម​មុខ​នេះ​ក៏​អាច​ជា​សញ្ញា​​នៃ​ការ​ជិត​មាន​រដូវ​។ ៣. ឈឺ​ក្បាល​ក្រោយ​ផឹក​ស្រា​ច្រើន​ កត្តា​នេះ​កើត​ឡើង​ដោយ​សារ​តែ​ការ​ញ៉ាំ​ស្រា​ច្រើន​ពេក​ នៅ​ពេល​យប់​។ ជួនកាល​ ការ​ញ៉ាំ​អាហារ​​ប្រៃ​ពេក អំឡុង​ពេល​ញ៉ាំ​គ្រឿង​ស្រវឹង​នៅ​ពេល​យប់​ ក៏​អាច​បណ្ដាល​ឲ្យ​រលាក​រាងកាយ​ និង​មុខ ពីព្រោះ​នៅ​ពេល​ដែល​យើង​ញ៉ាំ​ប្រៃ​ខ្លាំង​ពេក​ វា​អាច​នាំ​ឲ្យ​ចាល់​ទឹក​ក្នុង​រាងកាយ​។ ៤. ស្រ្តេស​ ជាមួយ​គ្នា​នេះ​ដែរ ប្រសិនបើ​យើង​ស្ត្រេស​ច្រើន​ពេក​ វា​អាច​​ធ្វើ​ឲ្យ​កម្រិត​អ័រម៉ូន​Cortisolកើន​ឡើង​ ដែល​បណ្ដាល​ឲ្យ​រលាក​ពាសពេញ​រាងកាយ​ ព្រម​ទាំង​ផ្ទៃ​មុខ​។ ដូច្នេះ​ហើយ​ ទើប​អ្នក​ដែល​ស្រ្តេស​ច្រើន​មាន​អាការៈ​ហើម​មុខ​នៅ​ពេល​ព្រឹក​ព្រលឹម​​ជា​ញឹកញាប់​។


ជំងឺមុន

អស់​កង្វល់​នឹង​បញ្ហា​​មុន​ផ្សិត​ ជាមួយ​នឹង​សារធាតុ​Probiotics​

សារធាតុ​Probiotics ​មិន​ត្រឹម​តែ​​ផ្ដល់​គុណប្រយោជន៍​ដ៏​អស្ចារ្យ​​​ដល់​ក្រពះ​​​ពោះវៀន​ប៉ុណ្ណោះ​ទេ​​ ​វា​ក៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​មុន​ផ្សិត​ផង​ដែរ​។ ពិត​ណាស់​ ស្បែក​ស្រស់​ស្អាត​ គ្មាន​មុន​ គឺ​ជា​បំណង​ប្រាថ្នា​របស់​​ស្រី​ៗ​គ្រប់​រូប​ ប៉ុន្តែ​បញ្ហា​ស្បែក​ផ្សេងៗ​ដូចជា​មុន​ផ្សិត​​​ ​​អាច​​បន្សល់​ស្លាកស្នាម​ដល់​ស្បែក​ ព្រម​ទាំង​ធ្វើ​ឲ្យ​ផ្ទៃ​មុខ​​​ស្រអាប់​មិន​ស្រស់​ថ្លា​។ ​ជា​ទូទៅ​ មុន​ផ្សិត​​កកើត​ពី​ការ​លូតលាស់​នៃ​មេរោគ​ផ្សិត​នៅ​ក្នុង​គល់​រោម​ និង​លេច​ឡើង​ជា​មុន​តូច​ៗ​ ​​ធ្វើឲ្យ​រមាស់ និង​បង្ក​​ទៅ​ជា​មុន​ក្បាល​ស ក៏​ដូចជា​រលាក​ស្បែក​។ យ៉ាង​ណា​មិញ ស្រី​ៗ​យើង​​អាច​ដោះស្រាយ​បញ្ហា​មុន​ផ្សិត​ និង​បញ្ហា​ស្បែក​ផ្សេងៗ​ទៀត ដោយ​ប្រើប្រាស់​សារធាតុ​​ ​Probiotics។ ​សារធាតុ​​Probiotics​អាច​បង្ការ​មុន​​ផ្សិត​ដោយ​របៀប​ណា​? ១. បន្ថយ​ការ​រលាក​ ការ​រលាក​​ជា​មូលហេតុ​ចម្បង​មួយ​ ដែល​​បណ្ដាល​ឲ្យ​កើត​មុន​ផ្សិត​ ឬ​បាក់តេរី​ដែល​បង្ក​ឲ្យ​កើត​មុន​ និង​ជំរុញ​ឲ្យ​មាន​ការ​រលាក​​ស្បែក​កាន់​តែ​​ធ្ងន់ធ្ងរ។ ​​សារធាតុ​Probiotics ​អាច​​ជួយ​​កាត់បន្ថយ​ការ​រលាក​បាន​យ៉ាង​ស័ក្ដិសិទ្ធិ។​ នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ ឬ​ថ្នាំ​បំប៉ន​ដែល​មាន​សារធាតុ​Probiotics​ វា​អាច​កម្ចាត់​បាក់តេរី​អាក្រក់​ ឬ​ប្រឆាំង​នឹង​អតិសុខុមប្រាណ​ដ៏​គ្រោះថ្នាក់ ​និង​ការពារ​ការ​រលាក​ស្បែក​ ដែល​នាំ​ឲ្យ​កើត​មុន​។ ២. ពង្រឹង​សុខភាព​ពោះវៀន​ នៅ​ពេល​ដែល​យើង​ជួប​បញ្ហា​ក្រពះ​ពោះវៀន​ ​វា​អាច​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​សុខភាព​ទូទៅ ជា​ពិសេស ​វា​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ស្បែក​ផ្សេង​ៗ​ដូចជា​មុន ការ​រលាក​ និង​ត្រអក​ជាដើម​។ នៅ​ពេល​ដែល​យើង​ញ៉ាំ​ពពួក​អាហារ​ដែល​មាន​សារធាតុ Probiotics វា​អាច​ជួយ​កាត់បន្ថយ​បញ្ហា​ក្រពះ​ពោះវៀន​ ក៏​ដូចជា​បង្ការ​ការ​កើត​មុន​ផ្សេង​ៗ​នៅ​លើ​​ផ្ទៃ​មុខ​។ ​​​​​​​​​​​៣. រារាំង​ការ​លូតលាស់​នៃ​បាក់តេរី​​​បង្ក​ឲ្យកើត​មុន​ យោង​តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា សារធាតុ Probiotics​ក៏​អាច​ការពារ​ការ​ផលិត​បាក់តេរី​មិន​ល្អ​ដូចជា​បាក់តេរី​មុន​propionibacterium ​តាម​រយៈ​ការ​ផលិត​ប្រូតេអ៊ីន​ប្រឆាំង​នឹង​បាក់តេរី​ទាំង​នោះ​។ ៤. គ្រប់គ្រង​ស្រ្តេស​ ជាមួយ​គ្នា​នេះ​ដែរ ស្រ្តេស​ក៏​ជា​មូលហេតុ​​មួយ​ដែល​​នាំ​ឲ្យ​កើត​មុន ដោយ​សារ​តែ​សុខភាព​ផ្លូវ​ចិត្ត ពោះវៀន​ និង​ស្បែក​​មាន​ទំនាក់ទំនង​នឹង​គ្នា​។ ទោះ​ជា​យ៉ាង​នេះ​ក្ដី សារធាតុ Probiotics​ដែល​មាន​អតិសុខុមប្រាណ​ អាច​ជួយ​​ឲ្យ​សុខភាព​ផ្លូវ​ចិត្ត​ប្រសើរ​ឡើង​​ […]


ស្បែក

កាំរស្មី​UV ប៉ះពាល់​ខ្លាំង​ដល់​សុខភាព​​ គ្នា​យើង​ត្រូវ​ប្រយ័ត្ន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្វី​ត្បិត​តែ​រាងកាយ​របស់​យើង​ត្រូវការ​​ប៉ះពាល់​ទៅ​នឹង​​ពន្លឺ​ព្រះអាទិត្យ​​ក្នុង​បរិមាណ​តិចតួច​ ដើម្បី​ទទួល​បាន​វីតាមីន​D​ក៏​ពិត​មែន​ ប៉ុន្តែ​ប្រសិនបើ​យើង​ទទួល​រង​ឥទ្ធិពល​នៃ​​កាំរស្មី​UV​​ច្រើន​ជ្រុល​ វា​បែរ​ជា​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព​យើង​ទៅ​វិញ​។ ប្រភេទ​នៃ​កាំរស្មី​UV​ ​កាំរស្មី​UV​​មាន​​៣​ប្រភេទ​គឺ៖ កាំរស្មី​UVA កាំរស្មី​UVB កាំរស្មី​UVC ក្នុង​ចំណោម​កាំរស្មី​ទាំង​នេះ​ កាំរស្មីUVC ជា​ប្រភេទ​កាំរស្មី​ដែល​គ្រោះថ្នាក់​បំផុត​ ប៉ុន្តែ​វា​ត្រូវ​បាន​ត្រង​​ដោយ​បរិយាកាស​ទាំង​ស្រុង​ និង​មិន​អាច​ទៅ​ប៉ះ​ផ្ទៃ​ផែន​ដី​ឡើយ​។​ ចំណែក​ឯ​កាំរស្មី​UVA​​ភាគ​ច្រើន​អាច​មក​ដល់​ផ្ទៃ​ផែនដី​ ដោយសារ​តែ​បរិយាកាស​មិន​អាច​ការពារ​កាំរស្មី​ទាំង​នេះ​បាន​ទេ​ ខណៈ កាំរស្មី​UVB​មួយ​ផ្នែក​ធំ ​ត្រូវ​បាន​ការពារ​ដោយ​បរិយាកាស​ផែនដី ហើយ​វា​ក៏​អាច​មក​ដល់​ផ្ទៃ​ដែន​ដី​ដោយ​ផ្អែក​លើ​រយៈ​ទទឹង ពេលវេលា​ជាក់លាក់​ប្រចាំថ្ងៃ​ និង​កត្តា​ដទៃ​ទៀត​។ ផល​ប៉ះពាល់​ដល់​សុខភាព​នៃ​កាំរស្មី​UV ​​​​​​​ពិត​ណាស់​ ការ​បំផ្លាញ​ស្រទាប់​អូហ្សូន​កាត់បន្ថយ​ការ​ការពារ​បែប​ធម្មជាតិ​នៃ​បរិយាកាស​ពី​កាំរស្មី​UV ហើយ​ប្រសិនបើ​យើង​ប៉ះពាល់​នឹង​កាំរស្មី​UVច្រើន​ជ្រុល​ វា​អាច​បង្ក​ជា​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​។ ហានិភ័យ​សុខភាព​នៃ​ការ​ប៉ះពាល់​នឹង​កាំរស្មី​UV​ខ្លាំង មាន​ដូច​ខាង​ក្រោម​៖ ១. មហារីក​ស្បែក​ ​ការ​ប៉ះពាល់​នឹង​កាំរស្មី​UV ច្រើន​ជ្រុល​ ឬ​ការ​រលាក​ស្បែក​ជា​ញឹកញាប់​ ជា​ពិសេស​នៅ​អំឡុង​ពេល​នៅ​​ក្មេង​ សុទ្ធ​តែ​អាច​អភិវឌ្ឍ​​ទៅ​ជា​ជំងឺ​មហារីក​ស្បែក​។ ជំងឺ​​មហារីក​មួយ​ប្រភេទ​នេះ​ កើត​ឡើង​ជា​ទូទៅ ​ហើយ​វា​ក៏​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​របស់​យើង​ថែម​ទៀត​ផង​។ ​​​​​​២. បំផ្លាញ​សុខភាព​ភ្នែក ជំងឺ​ភ្នែក​​​ឡើង​បាយបង្ក​ជា​ភាព​ល្អក់​នៅ​ក្នុង​ថង់​កែវ​ភ្នែក​ ធ្វើ​ឲ្យ​យើង​ពិបាក​មើល​ និង​ពិបាក​ធ្វើ​ការងារ​ប្រចាំ​ថ្ងៃ។ នៅ​ក្នុង​ករណី​ដែល​ពុំ​មាន​ការ​ព្យាបាល​ វា​ក៏​អាច​នាំ​ឲ្យ​យើង​ពិការ​​ភ្នែក​ផង​ដែរ​។ យោង​តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា កាំរស្មី​UV​អាច​បង្កើន​ហានិភ័យ​នៃ​ការ​កើត​បាយ​ភ្នែក​។ ប្រភេទ​នៃ​ការ​បំផ្លាញ​ភ្នែក​ដទៃ​ទៀត​ រួម​មាន​មហារីក​ស្បែក​នៅ​បរិវេណ​ភ្នែក​ ឬ​កន្ទុយ​ថ្លែន​  ​ជាដើម​។ យ៉ាង​ណា​មិញ បញ្ហា​ទាំង​នេះ​អាច​កាត់បន្ថយ​ និង​បង្ការ​បាន​ ដោយ​ការ​ការពារ​ភ្នែក​ឲ្យ​បាន​​ត្រឹមត្រូវ ដូចជា​​ប្រើប្រាស់​​វ៉ែនតា​ការពារ​កម្ដៅ​ថ្ងៃ​ដែល​មាន​​កម្រិត​ការពារ​ខ្ពស់​​។ ៣. ចាស់​មុន​វ័យ​ និង​ការ​បំផ្លាញ​ស្បែក​ដទៃ​​ទៀត​ ជាមួយ​គ្នា​នេះ​ដែរ​ នៅ​ពេល​ដែល​យើង​ប៉ះពាល់​នឹង​​កម្ដៅ​ព្រះ​អាទិត្យ​យូរ​ៗ​ទៅ​​ វា​នឹង​ធ្វើ​ឲ្យ​យើង​ស្បែក​របស់​យើង​ចាស់​មុន​វ័យ​ ដោយ​លេច​ឡើង​នូវ​ស្នាម​ជ្រីវជ្រួញ​​នៃ​ស្បែក​ និង​​ធ្វើ​ឲ្យ​ស្បែក​បាត់បង់​​ខូឡាជែន​ និង​ភាព​យឺត​។ ដើម្បី​បញ្ចៀស​បញ្ហា​ស្បែក​ទាំង​នេះ យើង​គប្បី​ការពារ​ស្បែក​ពី​កាំ​រស្មី​UV ​ដោយ​ការ​លាប​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ […]


ស្បែក

កាំរស្មី UV ផ្ដល់វីតាមីនចាំបាច់ដល់សុខភាព តែក៏បង្កគ្រោះថ្នាក់ដល់ស្បែក

កាំ​រស្មី UV (Ultraviolet) ឬ​យើង​ស្គាល់​ជា​ភាសា​សាមញ្ញ​ថា ពន្លឺ ដែល​ភាគ​ច្រើន​ផលិត​ចេញ​ពី​ព្រះអាទិត្យ និង​ម៉ាស៊ីន​មួយ​ចំនួន (គ្រែ tanning ឬ​ពិល។ល។) ។ តាម​ពិត​ទៅ កាំ​រស្មី UV ផ្ដល់​វីតាមីន​មួយ​ចាំ​បាច់​មែន​ទែន​សម្រាប់​សុខភាព​យើង ប៉ុន្តែ​បើ​យើង​ទៅ​ឈរ​ហាល​ថ្ងៃ​យូរ ហើយ​ពន្លឺ​ថ្ងៃ​ខ្លាំង​ទៀត​នោះ​ នឹងប៉ះពាល់​ស្បែក និង​សុខភាព​ទូទៅ​យើង​វិញ។ អត្ថប្រយោជន៍​នៃ​កាំ​រស្មី UV មជ្ឈមណ្ឌល​ទប់​ស្កាត់ និង​ប្រឆាំង​ជំងឺ​ឆ្លង​អាមេរិក (CDC) បាន​ឲ្យ​ដឹង​ថា អត្ថប្រយោជន៍របស់កាំ​រស្មី UV គឺ ផ្ដល់​វីតាមីន D ជា​វីតាមីន​សំខាន់​សម្រាប់​សុខភាព​មនុស្ស​យើង។ វីតាមីន D ជួយ​ឲ្យ​រាងកាយ​ស្រូប​យក​ជាតិ​កាល់ស្យូម ជាតិ Phosphorus ពី​ចំណី​អាហារ និង​ជួយ​ដល់​ការ​អភិវឌ្ឍ​ឆ្អឹង។ ស្រប​គ្នា​នេះ អង្គការ​សុខភាព​ពិភពលោក (WHO) ណែនាំ​ឲ្យ​យើង​ត្រូវ​ពន្លឺ​ថ្ងៃ​យ៉ាង​តិច​ឲ្យ​បាន ៥-១៥​នាទី និង​២-៣​ដង/សប្ដាហ៍។ ហានិភ័យ​នៃ​កាំ​រស្មី UV -បើ​យើង​ឈរ​ក្រោម​ពន្លឺ​ថ្ងៃ​យូរ វា​អាច​បណ្ដាល​ឲ្យ​យើង​រលាក​ស្បែក -ការ​ប៉ះពាល់​ជា​មួយ​កាំរស្មី UV ក្នុង​រយៈ​ពេល​យូរ (ដូច​ជា ឧស្សាហ៍​ហាល​ថ្ងៃ ឬ tanning ) អាច​បណ្ដាល​ឲ្យ​ស្បែក​ចាស់​មុន​អាយុ និង​ប្រឈម​ជំងឺ​មហារីក​ស្បែក -កាំ​រស្មី UV ក៏​អាច​បង្កើន​ហានិភ័យ​ជំងឺ​ភ្នែក​បណ្ដាល​ឲ្យ​មើល​មិន​ឃើញ […]


បញ្ហារលាកស្បែក

កាំរស្មីព្រះអាទិត្យ UV កើនឡើងខ្លាំង នេះជាតិចនិកការពារស្បែកកុំឲ្យកើតមហារីក

ក្រសួង​ធនធានទឹក និងឧតុនិយម បាន​ចេញ​សេចក្តី​ជូន​ដំណឹង ស្តីពី សន្ទស្សន៍​នៃ​ការ​កើន​ឡើង​កាំរស្មី​ព្រះអាទិត្យ UV ចាប់ពី​ទី១៨ ដល់ថ្ងៃទី២៤ សីហា នៅ​ចន្លោះ​ម៉ោង១០ព្រឹក ដល់ម៉ោង ២រសៀល។ ការ​កើន​ឡើង​នៃ​កាំរស្មី​ព្រះអាទិត្យ UV នេះ នឹង​បង្ក​ឲ្យ​មាន​ហានិភ័យ និង​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​យើង ពិសេស​ស្បែក​តែ​ម្តង ករណី​ធ្ងន់ធ្ងរ​ឈាន​ទៅ​កើត​មហារីក​ស្បែក។ ខាង​ក្រោម​នេះ​ជា​តិចនិក​ការពារ​ស្បែក​យើង អំឡុង​ពេល​ការ​កើន​ឡើង​នៃ​កាំរស្មី​ព្រះអាទិត្យ UV ៖ ចៀសវាង​ត្រូវ​កម្ដៅ​ថ្ងៃ​ខ្លាំង៖ កម្ដៅ​ថ្ងៃ អាច​ឡើង​ខ្លាំង​ចន្លោះ​ពី​ម៉ោង​១០ព្រឹក ដល់​ម៉ោង​៤​រសៀល។ បើ​យើង​ចង់​ចេញ​ក្រៅ គួរ​ចៀសវាង​ពេល​វេលា​នេះ។ ការ​ចៀស​វាង​ត្រូវ​កម្ដៅ​ថ្ងៃ​ខ្លាំង អាច​ជួយ​ការពារ​ស្បែក​របស់​យើង​កុំ​ឲ្យ​រលាក​ដោយ​សារ​កម្ដៅ​ព្រះអាទិត្យ និង​ជួយ​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​ស្បែក​។ ការ​ត្រូវ​កម្ដៅ​ថ្ងៃ​ខ្លាំង​ញឹកញាប់ និង​រយៈពេល​យូរ អាច​បង្កើត​ឱកាស​កើត​ជំងឺ​មហារីក​ស្បែក​ដែរ​។ ប្រើ​ក្រែម​ការពារ​កម្ដៅ​​ថ្ងៃ៖ ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​មិន​ទប់​ស្កាត់​កាំរស្មីUV បាន​ទាំង​ស្រុង​ទេ តែ​វា​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​មួយ​ដែរ ក្នុង​ការ​ការពារ​ស្បែក​ពី​ការ​ខូចខាត​ដោយ​កម្ដៅ​ព្រះអាទិត្យ​។ គ្នា​យើង​គួរ​ជ្រើស​រើស​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​មាន​ SPF យ៉ាងតិច​៣០ ហើយ​លាប​លើ​ស្បែក​មិន​ថា​ពេល​មេឃ​មាន​ពពក​ច្រើន​ក៏​ដោយ​។ យើង​គួរ​លាប​ក្រែម​ការពារ​ស្បែក​រាល់​ពីរ​ម៉ោង​ម្ដង និង​ច្រើន​ជាង​នេះ​បើ​យើង​លេង​​ហែល​ទឹក​។ ចូរ​លាប​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​លើ​ស្បែក រួម​ទាំង​បបូរមាត់ ត្រចៀក ខ្នងដៃ និង​ក ផង​ដែរ​។ ស្លៀក​ពាក់​ជិតៗ៖ ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​មិន​អាច​ការពារ​ស្បែក​យើង​ទាំង​ស្រុង​បានទេ។ ការ​ស្លៀក​ពាក់​ជិត​ៗ និង​ពាក់​ស្រោម​ដៃ​ផង អាច​ជួយ​ការពារ​ស្បែក​យើង​បន្ថែម​ពី​កម្ដៅ​ថ្ងៃ​។​ មួយ​វិញ​ទៀត បើ​គ្នា​យើង​ចេញក្រៅ​ក៏​កុំភ្លេច​ពាក់​វ៉ែនតា​ការពារ​កម្ដៅ​ថ្ងៃ​ដូច​គ្នា​ ហើយ​វ៉ែន​តា​នោះ​គួរ​ជា​វ៉ែន​តា​ដែល​អាច​ការពារ​កាំរស្មី​UV […]


ស្បែក

តិចនិក​ងាយ​ៗ​ បន្សាប​ជាតិ​ពុល​ពី​ស្បែក​យ៉ាង​មាន​ប្រសិទ្ធភាព​​​​​​​​​​​​​​​​​​​​​

​ការ​បន្សាប​ជាតិ​ពុល​ពី​ស្បែក​ជា​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ ដើម្បី​ជួយ​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ​ ក្មេង​ជាង​វ័យ​ និង​ភ្លឺ​រលោង​។ ពិត​ណាស់​ រាងកាយ​ និង​ស្បែក​​​​អាច​ផ្ទុក​ជាតិ​ពុល​ដោយ​កត្តា​ផ្សេង​ៗ​ ដូចជា​របប​អាហារ​ និង​បរិស្ថាន​ជា​ដើម​។ ដូច្នេះ​ហើយ​ ការ​បន្សាប​ជាតិ​ពុល​​មាន​សារសំខាន់​ណាស់​ចំពោះ​ស្បែក​។ ខាង​ក្រោម​នេះ​ ជា​តិចនិក​ងាយ​ៗ ដើម្បី​បន្សាប​ជាតិ​ពុល​ពី​ស្បែក។ ១. រក្សា​ជាតិ​ទឹក​​នៃ​ស្បែក​គ្រប់​ពេល​ វិធី​ដ៏​ល្អ​បំផុត​ក្នុង​ការ​បន្សាប​ជាតិ​ពុល​ និង​ធានា​ថា​ជាតិ​ពុល​ទាំង​នោះ ​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ស្បែក​ គឺ​យើង​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​។ កត្តា​នេះ​អាច​ជួយ​រក្សា​អនាម័យ​មាត់​ធ្មេញ​ ក៏​ដូចជា​រក្សា​តុល្យភាព​កម្រិត​pH​នៃ​រាងកាយ​ទាំង​មូល​ថែម​ទៀត​ផង​។ លើស​​ពី​នេះ​ គ្នា​យើង​ក៏​អាច​បន្ថែម​ក្រូច​ឆ្មារ​ ឬ​ត្រសក់​ពីរ​បី​ចំណិត​​ទៅ​ក្នុង​ដប​ទឹក​ ដើម្បី​បន្ថែម​រសជាតិ​ស្រាល​ និង​ផ្ដល់​វីតាមីន​​ល្អ​ៗ​​​ ដែល​អាច​ជួយ​ក្នុង​ដំណើរការ​បន្សាប​ជាតិ​ពុល​កាន់​តែ​ប្រសើរ​ថែម​ទៀត​។ ២. របប​អាហារ​មាន​តុល្យភាព​ ដើម្បី​ជួយ​ឲ្យ​ស្បែក​អាច​ទប់ទល់​ និង​កម្ចាត់​ជាតិ​ពុល​​បាន​ យើង​​ត្រូវការ​វីតាមីន​ និង​សារធាតុ​រ៉ែ​សំខាន់​ៗ​ជា​ចាំបាច់​។​ ការ​ញ៉ាំ​របប​អាហារ​ដែល​មាន​តុល្យភាព​ អាច​ជួយ​ឲ្យ​រាងកាយ​​​ឲ្យ​មាន​សុខភាព​ល្អ​ និង​អាច​បណ្ដេញ​សារធាតុ​ពុល ក៏​ដូចជា​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ត្រឹមត្រូវ​។ ៣. គេង​ឲ្យ​បាន​គ្រប់គ្រាន់​ មិន​ថា​យើង​ជា​​អ្នក​គេង​ពី​ព្រលប់​ ឬ​យប់​ជ្រៅ​នោះ​ទេ​ ការ​គេង​​​យ៉ាង​ហោច​ណាស់​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ អាច​បំពេញ​ថាមពល​ដល់​រាងកាយ​ ក៏​ដូចជា​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​សកម្មភាព​​ផង​ដែរ​។ ចូរ​ព្យាយាម​កាត់បន្ថយ​ស្រ្តេស​ឲ្យ​នៅ​កម្រិត​ទាប​ ពីព្រោះ​វា​អាច​បណ្ដាល​ឲ្យ​ចាល់​អាស៊ីដ​។ ៤. បង្កើត​ទម្លាប់​លាង​សម្អាត​ស្បែក​ត្រឹមត្រូវ​ ការ​សម្អាត​ផ្ទៃ​មុខ​ និង​ស្បែក​ជា​រឿង​សំខាន់​មួយ​ បន្ទាប់​ពី​យើង​ក្រោក​ពី​គេង។​ ការ​ធ្វើ​ដូច​នេះ​អាច​ជម្រះ​រាល់​ធូលី ឬ​ជាតិ​កខ្វក់​ផ្សេង​ៗ​ដែល​អាច​​តោង​ជាប់​នៅ​ផ្ទៃ​មុខ​ ខណៈ​ពេល​ដែល​យើង​គេង​។ នៅ​ពេល​ដែល​យើង​កំពុង​គេង​ ស្បែក​​ជួសជុល​ដោយ​ខ្លួន​ឯង ព្រម​ទាំង​អាច​បណ្ដេញ​ជាតិ​ពុល​នៅ​អំឡុង​ពេល​នោះ​ដែរ​។ ដូច្នេះ​ហើយ​ ស្បែក​ត្រូវការ​សម្អាត​នៅ​ពេល​ព្រឹក​ជា​ចាំបាច់​។ ៥. បញ្ចេញ​ជាតិ​ពុល​ដោយ​ធ្វើ​លំហាត់​ប្រាណ​ ការ​ធ្វើ​លំហាត់​ប្រាណ​អាច​ជួយ​បណ្ដេញ​ជាតិ​ពុល​បាន​យ៉ាង​ស័ក្ដិសិទ្ធិ។​ ជាក់​ស្ដែង​ នៅ​ពេល​ដែល​យើង​​បែក​ញើស​​​ […]


ស្បែក

ចាប់អារម្មណ៍អត់! ដៃឧស្សាហ៍បាញ់​អាល់កុលអាច​មានបញ្ហា២នេះ

​តាំង​ពី​ជំងឺ​កូវីដ-១៩ រាតត្បាត​មក យើង​ម្នាក់​ៗ​ត្រូវ​ពាក់​ម៉ាស និង​លាង​ដៃ​ជាមួយ​ជែល ឬ​អាល់កុល​ជាប់​ជានិច្ច ដើម្បី​ការ​ពារ​ខ្លួន​ពី​ការ​ឆ្លង​ជំងឺ​ផ្លូវ​ដង្ហើម​ដ៏​កាច​សាហាវ​នេះ ប៉ុន្តែការបាញ់អាល់កុល​ញឹក​ញាប់​ពេក បង្កផលប៉ះពាល់​មួយចំនួនដូចជា បណ្ដាល​ឲ្យ​ស្ងួត​ដៃ ឬ​​​ឡើង​អាចម៍​រុយ​លើ​ខ្នង​ដៃ​ក៏មាន។ ចុះអាចម៍រុយកើតឡើងរបៀបម៉េច? គួរការពាររបៀបណាដែរ? ផលប៉ះពាល់​រ​បស់អាល់កុល ជុំ​វិញ​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ និង​ជំងឺ​កុមារ បាន​ឲ្យ​ដឹង​ថា ចេញ​ស្នាម​អុជ​ៗ​ខ្មៅ​លើ​ប្រអប់​ដៃ មូល​ហេតុ​សង្ស័យ​ខ្ពស់​ជាង​គេ ​គឺ​មក​ពី​លាង​អាល់កុល ឬ​ជែល​ដែល​មាន​ជាតិ​មេតាណុល ហើយ(​​ប្រអប់​ដៃ​យើង)​ត្រូវ​ពន្លឺ​ថ្ងៃ។ កាល​ណា​យើង​ឡើង​អាចម៍​រុយ​លើ​ខ្នង​ដៃ ទោះ​វា​មិន​សូវ​បង្ក​ជា​បញ្ហា​ធ្ងន់ធ្ងរ ប៉ុន្តែ​វា​អាច​ជាប់​នៅ​លើ​ស្បែក​យើង​យូរ និង​ពិបាក​កម្ចាត់​ទៅ​វិញ។ វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា ក្នុង​ករណី​យើង​ឡើង​អាចម៍​រុយ​លើ​ខ្នង​ដៃ គួរ​ទៅ​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​ជំនាញ​សើស្បែក ឬ​អាច​ប្រើ​ឡេ​ផ្ដល់​សំណើម​ដល់​ស្បែក ដែល​មិន​មាន​ជាតិ​កាត់ និងមិនមាន​​ជាតិ​បារត។ ម៉្យាង​វិញ​ទៀត យើង​គួរ​ការពារ​មិន​ឲ្យ​ត្រូវ​កម្ដៅ​ថ្ងៃ​ដាច់​ខាត និង​ផ្អាក​ការ​ប្រើ​អាល់កុល​ដោយ​ប្រើ​សាប៊ូ​លាង​ដៃ​ជំនួស​វិញ (ឬ ប្រើ​អាល់កុល ឬ​ជែល តែ​ត្រូវ​ប្រាកដ​ថា​គ្មាន​ជាតិ​មេតាណុល)។ វិធី​ការពារ​ ឡើង​អាចម៍​រុយ​លើ​ខ្នង​ដៃពីការបាញ់អាល់កុល ឬជែលដែលមានសារជាតិមេតាណុល លោកគ្រូពេទ្យបានណែនាំថា៖ ប្រើប្រាស់​ឡេ​ការពារ​កម្ដៅ​ថ្ងៃ៖ ​ឡេ​ការពារ​កម្ដៅ​ថ្ងៃ ​​មិន​អាច​កម្ចាត់​អាចម៍រុយ​បាន​ក៏​ពិត​មែន តែ​វា​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ការពារ​មិន​កើត​អាចម៍រុយ​បន្ត​បន្ទាប់​គ្នា។ ​ពាក់​ស្រោម​ដៃ​ជិតៗ៖ ផ្ទៃ​ខ្នង​ដៃ​ក៏​ត្រូវ​ការ​ការពារ​ដូច​នឹង​ផ្នែក​ដទៃ​នៃ​រាង​កាយ​ដែរ ដូចនេះ បើ​មិន​ចង់​កើត​អាចម៍រុយ ឬ​ជាំ​ខ្មៅ​ដៃ​ទេ គួរ​ពាក់​ស្រោម​ដៃ​ឃ្លុំ​ជិតៗ​ពេល​ចេញ​​ខាង​ក្រៅ។ ជៀស​វាង​ត្រូវ​កម្ដៅ​ថ្ងៃ៖ ចុង​ក្រោយ​នោះ​គឺ​ត្រូវ​ជៀស​ឲ្យ​ផុត​ពី​កត្តា​ដែល​បង្ក​ឲ្យ​មាន​អាចម៍រុយ​ឲ្យ​បាន​។ យក​ល្អ បើ​អាច​មិន​បាច់​ចេញ​ទៅ​ក្រៅ​ផ្ដេសផ្ដាស​ទេ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ