សុខភាពស្បែក

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 07, 2022

សុខភាព​ស្បែក - ស្បែក​ជា​ផ្នែក​ដ៏​សំខាន់​របស់​រាងកាយ។ សុខភាព​ស្បែក​ល្អ ក៏​ជួយ​លើក​សម្រស់​បាន​ច្រើន​មិន​អាច​កាត់​ថ្លៃ​បាន។ មាតិកា​នេះ នឹង​លម្អិត​ពី​សុខភាព​ស្បែក បញ្ហា​ដែល​ស្បែក​អាច​កើត​មាន​មិន​ថា ជំងឺ​ឆ្លងរោគ​លើ​ស្បែក ជំងឺ​មុន ​ការ​រលាក​ស្បែក ស្បែកក្បាល ក្រចក និង​បញ្ហា​ស្បែក​ច្រើន​ទៀត

ចំណេះដឹងទូទៅ

សុខភាពស្បែក

ផ្សិតលើស្បែកក្បាលកុមារកើតឡើងបណ្តាលមកពីអ្វី? មានរោគសញ្ញាអ្វីខ្លះ?

ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាលកុមារ​ គឺ​ជា​ការ​បង្ក​រោគ​ផ្សិត​នៅ​លើ​ស្បែក​ក្បាល​​ និង​សក់​របស់​កុមារ ហើយ​ក៏​អាច​រាលដាល​ដល់​រោម​ភ្នែក និង​ចិញ្ចើម​។ ជា​ទូទៅ ជំងឺ​សើ​ស្បែក​មួយ​នេះ ច្រើន​កើត​លើ​កុមារ​ដែល​មាន​អាយុ​ចន្លោះ​ពី​ ៣ ដល់​ ១៤​ ឆ្នាំ ហើយ​ក៏​អាច​កើត​លើ​មនុស្ស​ពេញ​វ័យ​ ជា​ពិសេស​អ្នក​ដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ។ រោគសញ្ញា​ និង​ការ​បង្ក​រោគ ភាគច្រើន​ ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាលកុមារ​​កើត​នៅ​ក្នុង​អាកាសធាតុ​ក្តៅ ហើយ​សើម តួយ៉ាង​ដូចជា​នៅ​ទ្វីប​អាមេរិក​កណ្តាល​ អាស៊ី​អាគ្នេយ៍ និង​អាហ្វ្រិក។ រោគសញ្ញា​នៃ​ជំងឺ​នេះ រួម​មាន​៖ ស្បែក​ក្បាលឡើងបន្ទះពណ៌ក្រហម និង​ហើម កមរមាស់​នៅ​លើ​​ស្បែក​ក្បាល រមាស់​ខ្លាំង ជ្រុះ​សក់​​នៅ​ត្រង់​កន្លែង​កើត​ផ្សិត ក្រម​រ ​គ្រុន​ក្តៅ​តិច​តួច​ ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាល​រាលដាល​លឿន​ណាស់​ ហើយ​កុមារ​​អាច​កើត​ជំងឺ​នេះ តាម​រយៈ​ការ​ប៉ះពាល់​នឹង​អ្នក​ជំងឺ សត្វ និង​ដី​ដែល​មាន​ផ្ទុក​មេរោគ​នេះ។ ជាមួយ​គ្នា​នេះ​ដែរ ក្មេង​ៗ​ក៏​អាច​ឆ្លង​ជំងឺ​ផ្សិត​នេះ នៅ​ពេល​ដែល​​​ពួក​គេ​ចាប់​កាន់​វត្ថុ និង​ផ្ទៃ​​ដែល​​មាន​ផ្សិត​ដូច​គ្នា។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ធ្វើ​ម៉េច​ទើប​អាច​បង្ការ​ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាល​កើត​លើ​កុមារ​បាន? ជៀសវាង​ប្រើប្រាស់​សម្ភារៈ​រួម​គ្នា ដូចជា​មួក ក្រាស់​សិត​សក់​ ខ្នើយ​ និង​មួក​សុវត្ថិភាព ជៀសវាង​ឲ្យ​កូន​លេង​​នៅ​កន្លែង​ដែល​មាន​មេរោគ បោក​សម្អាត​ខ្នើយ សម្រាល​ពូក​ឲ្យ​បាន​ទៀងទាត់ លាង​សម្អាត​ដៃ​​នៅ​ពេល​ដែល​ប៉ះពាល់​ជាមួយ​នឹង​សត្វ​ចិញ្ចឹម។​ [embed-health-tool-baby-poop-tool] ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាល​អាច​ព្យាបាល​ដោយ​របៀបណា? ប្រសិនបើ​កុមារ​កើត​ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាល​ គ្រូពេទ្យ​ជំនាញ​អាច​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​ថ្នាំ​កម្ចាត់​រោគ​ផ្សិត ដោយ​​ការ​លេប យ៉ាង​ហោច​ណាស់​៦ សប្តាហ៍ និង​ប្រើ​ជា​ប្រភេទ​សាប៊ូ​កម្ចាត់​រោគ​ផ្សិត​ ចំនួន​ […]

ស្វែងរក សុខភាពស្បែក

ស្បែក

ចង់ស្អាត បកស្បែក ឬចាក់ថ្នាំឲ្យស្បែកស ប្រឈមនឹងជំងឺមហារីកខ្ពស់ណាស់

បក​ស្បែក ឬ​ចាក់​ថ្នាំ​ស្បែក​ឲ្យ​ស ជា​វិធី​មួយដើម្បី​ជួយឲ្យ​ស្បែក​ភ្លឺថ្លាលឿន ប៉ុន្តែបងប្អូន​មាន​ដឹង​ទេ​ថា ​​ក្នុង​ថ្នាំ​​ឬឡេ​ទាំង​អស់​នោះ​មាន​ផ្ទុក​សារធាតុ​គីមី​អ្វី​ខ្លះ? ហើយ​សុខភាព​យើង​នឹង​ប៉ះពាល់កម្រិតណា​បើ​​​ប្រើ? ការ​ពេញ​និយម​បក​ស្បែក​ឲ្យ​ស និង​ប្រើ​ផលិត​ឲ្យ​ស្បែក​ស​ខុស​ពី​សម្បុរ​ធម្មជាតិ​កំពុង​ពេញ​និយម​ក្នុង​ស្រទាប់​យុវវ័យ ព្រោះ​តែ​ចង់​ស្អាត ដោយ​មិន​គិត​ដល់​បញ្ហា​ប៉ះពាល់​ដល់​សុខភាព​នោះ​ទេ។ នេះ​បើ​តាម​ការ​ឲ្យ​ពី​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​ជំងឺ​ទូទៅ។ លោក​បន្ត​ថា ការ​និយម​បក​ស្បែក ឬ​ចាក់​ថ្នាំ​ឲ្យ​ស្បែក​ស​នោះ​អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​សើ​ស្បែក និង​ជំងឺ​មហារីក​ស្បែក។ ក្នុង​ករណី​ដែល​យើង​បក​ស្បែក ឬ​ចាក់​ថ្នាំ​ឲ្យ​ស្បែក​ស ហើយ​មិន​បាន​ថែ​ទាំ​ស្បែក​ឲ្យ​បាន​ត្រឹម​ត្រូវ​ទេ​នោះ ស្បែក​របស់​យើង​ងាយរង​ការ​រលាក​ពី​ពន្លឺ​ព្រះ​អាទិត្យ ព្រោះ​ស្បែក​នោះ​ខ្សោយ​ជាង​ស្បែក​ធម្មត។ ម៉្យាង​វិញ​ទៀត ពន្លឺ​ព្រះ​អាទិត្យ​មាន​កាំ​រស្មី UV ដែល​នាំ​ឲ្យ​កើត​ជំងឺ​មហារីក​ស្បែក​បាន។ លើស​ពី​នេះ ការ​បក​ស្បែកមួយចំនួន មិន​ដឹង​ថា ធ្វើ​តាម​បច្ចេកទេស​មក​ពី​ណា​ឲ្យ​ប្រាកដ ពោល​គឺ​ចេះ​តែ​ធ្វើ​តាម​ការ​នឹក​ឃើញ និង​ត្រាប់​តៗគ្នា។ វេជ្ជបណ្ឌិត ដដែល​បន្ត​ថា ចំពោះ​ថ្នាំ​ធ្វើ​ឲ្យ​ស្បែក​ស​វិញ មាន​ច្រើន​ប្រភេទ ហើយ​បច្ចុប្បន្ន មាន​ឡេលាយ ថ្នាំ​បក​ស្បែក ឬ​ចាក់​ថ្នាំ​ឲ្យ​ស្បែក​ស​ក្នុង​រយៈ​ពេល​ខ្លី​នោះ​ដែល​បាន​ដាក់​លក់​នៅ​តាម​ទី​ផ្សារ​ភាគ​ច្រើន មាន​លាយ​សារធាតុ​មួយ​ចំនួន​គេ​មិន​បាន​ប្រាប់​យើង​ឲ្យ​ដឹង ដែល​ក្នុង​នោះ​អាច​មាន​លាយ​សារធាតុ​ដូច​ជា បារត អាស៊ីដ​ខ្សោយ ថ្នាំ​ប្រឆាំង​ការ​រលាក និង​សារធាតុ​គីមី​កាត់​មួយ​ចំនួន​ទៀត​ដែល​នាំ​ឲ្យ​កើត​ជំងឺ​សើ​ស្បែក និង​មហារីក​ស្បែក ព្រោះ​ថា​សារ​ធាតុ​ទាំង​នោះ បណ្ដាល​ឲ្យ​ស្បែក​បាត់​បង់​ភាព​ការពារ។ ជា​ចុង​ក្រោយ លោក​វេជ្ជបណ្ឌិត​បាន​បន្ថែម​ថា រាល់​អ្នក​ដែល​និយម​បក​ស្បែក ឬ​ចាក់​ថ្នាំ​ឲ្យ​ស្បែក​ស អាច​ប្រឈម​ជាមួយ​នឹង​ជំងឺ​សើ​ស្បែក ជា​ពិសេស​គឺ​ជំងឺ​មហារីក​ស្បែក ច្រើន​ជាង​មនុស្ស​ដែល​អត់​បក​ស្បែក ឬ​ចាក់​ថ្នាំ​ឲ្យ​ស្បែក​ស។ ចំពោះអ្នកដែលមានបំណងចង់ធ្វើ​ឲ្យ​ស្បែកសមិនថាវិធីណាក៏ដោយដែលកែប្រែស្ថានភាពពណ៌សម្បុរស្បែកខុសពីធម្មជាតិ […]


ស្បែក

តិចនិក​ងាយ​ៗ​​​​​ថែរក្សា​សម្រស់​ បញ្ចៀស​ភាព​ចាស់​មុន​វ័យ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សម្រស់​​ស្រស់​ស្អាត​គឺ​ជា​បំណង​ប្រាថ្នា​របស់​ស្រីៗ​យើង​គ្រប់​រូប​។​ ប៉ុន្តែ​ នៅ​ពេល​ដែល​យើង​​មាន​វ័យ​កាន់​តែ​ច្រើន​ ស្នាម​ជ្រីវជ្រួញ​ ស្បែក​មុខ​ស្រអាប់​ និង​បញ្ហា​ស្បែក​ផ្សេង​ៗ​នឹង​ចាប់ផ្ដើម​លេច​ឡើង​នៅ​លើ​ផ្ទៃ​មុខ​របស់​យើង​ជាក់​ជា​មិន​ខាន។ យ៉ាង​ណា​មិញ ថ្វី​ត្បិត​តែ​យើង​មិន​អាច​បញ្ចៀស​ភាព​ចាស់​បាន​ក៏​ពិត​មែន​ តែ​យើង​នៅ​តែ​អាច​ពន្យារ​ភាព​ចាស់​​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ ដោយ​អនុវត្ត​តាម​តិចនិក​ងាយ​ៗ​ថែរក្សាសម្រស់ខាង​ក្រោម​នេះ។ ១.​ការពារ​ស្បែក​ពី​កម្ដៅ​ព្រះ​អាទិត្យ ​ពិត​ណាស់​ កម្ដៅ​ព្រះអាទិត្យ​អាច​បំផ្លាញ​ជាតិ​ខូឡាជែន និង​ភាព​យឺត​នៃ​ស្បែក​ ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​យើង​កើត​មាន​ស្នាម​ជ្រីវជ្រួញ​​។ ហេតុ​នេះ​ហើយ​ ទើប​ការ​ប្រើប្រាស់​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ដែល​មាន​SPF២០​ និង​លើស​ពី​នេះ​ អាច​ពន្យារ​ភាព​ចាស់​របស់​យើង​បាន​យ៉ាង​ស័ក្ដិសិទ្ធិ។ ចូរ​លាប​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​​មិន​ថា​​នៅ​ពេល​ដែល​យើង​នៅ​ផ្ទះ​ ឬ​អាកាសធាតុ​ត្រជាក់​ក៏​ដោយ​។ ២. ផ្ដល់​ជាតិ​ទឹក​ដល់​ស្បែក​ ស្បែក​មាន​ជាតិ​ទឹក​គឺ​ជា​សញ្ញា​បញ្ជាក់​ថា​ស្បែក​មាន​សុខភាព​ល្អ​។ ជា​ទូទៅ​ យើង​ចាំបាច់​ញ៉ាំ​ទឹក​​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​២​លីត្រ​ក្នុង​មួយ​ថ្ងៃ​។ បន្ថែម​ពី​នេះ​ ស្រី​ៗ​យើង​មិន​គប្បី​រំលង​ក្រែម​ផ្ដល់​សំណើម​ដល់​ស្បែក​ឡើយ​ ពីព្រោះ​វា​អាច​​​បំពេញ​ជាតិ​ទឹក​ដែល​ស្បែក​ត្រូវ​ការ​។ ៣. របប​អាហារ​​មាន​សារធាតុ​ចិញ្ចឹម​ល្អ​ៗ ​ជាក់​ស្ដែង​ របប​អាហារ​ជះ​ឥទ្ធិពល​ដ៏​ធំធេង​ចំពោះ​ស្បែក​។ ដូច​នេះ​ យើង​ចាំបាច់​ត្រូវ​ញ៉ាំ​បន្លែ​ ផ្លែ​ឈើ​ និង​គ្រាប់​ធញ្ញជាតិ​ជា​រៀង​រាល់​ថ្ងៃ ដោយ​សារ​តែ​ពពួក​អាហារ​ទាំង​នេះ​ផ្ដល់​វីតាមីន​ និង​សារធាតុ​រ៉ែ​​ជា​ច្រើន​ ដែល​ជួយ​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ​ និង​​ភ្លឺ​ថ្លា​ចេញ​ពី​ខាង​ក្នុង​។ ៤. ការ​ផ្លាស់ប្ដូរ​បែបបទ​រស់នៅ​ កាត់បន្ថយ​ការ​ញ៉ាំ​ស្ករ​ និង​ផលិតផល​ចម្រាញ់​ពី​ទឹក​ដោះ​គោ ធ្វើ​លំហាត់​ប្រាណ​​ជា​ប្រចាំ​ ដើម្បី​ជួយ​ឲ្យ​អារម្មណ៍​ល្អ​ និង​មើល​ទៅ​ក្មេង​ជាង​វ័យ​ ព្រម​ទាំង​មាន​សុខភាព​ល្អ ឈប់​ជក់​បារី​ និង​កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ កាត់បន្ថយ​ស្រ្តេស​ ដោយ​ធ្វើសមាធិ​ អាន​សៀវភៅ​ ឬ​ស្ដាប់​ចម្រៀង​ គេង​ឲ្យ​បាន​គ្រប់គ្រាន់​។ ​


ស្បែក

ស្នាម​អុជ​​តូច​ៗ​​លើ​ស្បែក​កើត​ឡើង​ដោយ​សារ​អ្វី​? គួរធ្វើម៉េចល្អ?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ពេល​ដែល​យើង​ពាក់​សំលៀកបំពាក់​ស្ដើង​ៗ ​គ្នា​យើង​មួយ​ចំនួន​អាច​នឹង​សង្កេត​ឃើញ​ស្នាម​អុជ​តូច​ៗ​លេច​ឡើង​នៅ​លើ​ដៃ និង​ភ្លៅ​។ ទោះ​បី​ជា​វា​មិន​បង្ក​ផល​ប៉ះពាល់​ និង​​មិន​​ឆ្លង​ក៏​ពិត​មែន​ ប៉ុន្តែ​វា​អាច​រំខាន​ដល់​អារម្មណ៍​របស់​យើង​ ហើយ​ប្រសិនបើ​មិន​មាន​ការ​ព្យាបាល​ទេ​នោះ ស្នាម​អុជ​តូច​ៗ​​នេះ​អាច​នឹង​កាន់តែ​ធ្ងន់ធ្ងរ​ជាង​មុន​ជាក់​ជា​​មិន​ខាន។​ សកម្មភាព​ប្រចាំ​ថ្ងៃ​ខាង​ក្រោម​​នេះ​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ស្នាម​អុជ​តូច​ៗ​កើត​ឡើង។ តើ​យើង​គួរ​ដោះស្រាយ​បែប​ណា​? ១. ញ៉ាំ​ខ្លាញ់​មិន​គ្រប់គ្រាន់​ ក្នុង​ករណី​ដែល​គ្នា​យើង​ចង់​សម្រក​ទម្ងន់​ ជំហាន​ដំបូង​គឺ​​កាត់បន្ថយ​ខ្លាញ់​នៅ​ក្នុង​របប​អាហារ​។ ប៉ុន្តែ​ជាក់​ស្ដែង ការ​បំបាត់​ខ្លាញ់​​សុខភាព​អាច​​ធ្វើ​ឲ្យ​យើង​ឡើង​ទម្ងន់​ ក៏​ដូចជា​ធ្វើ​ឲ្យ​ស្ថានភាព​ស្បែក​របស់​យើង​កាន់​តែ​យ៉ាប់យ៉ឺន​ទ្វេ​ដង​។ នៅ​ពេល​ដែល​រាងកាយ​មិន​ទទួល​បាន​​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣​ និង​អូមេហ្គា​៦​គ្រប់គ្រាន់​ទេ​នោះ វា​ក៏​បង្ក​ការ​រលាក​ស្បែក និង​ឡើង​ស្នាម​អុជ​តូច​ៗ​នៅ​លើ​ស្បែក​។ ដំណោះស្រាយ​៖ ព្យាយាម​ញ៉ាំ​អាហារ​​ដែល​សម្បូរ​​ទៅ​ដោយ​អាស៊ីដ​ខ្លាញ់​ឲ្យ​បាន​ច្រើន​ ដូចជា​ត្រី​សាល់ម៉ុន​ សណ្ដែក​សៀង ​ផ្លែ​បឺរ​ គ្រាប់​ជី ឬ​សូកូឡា​ពណ៌​ខ្មៅ​។ ​​២. ប្រើប្រាស់​ស្ក្រាប់​ដុស​ខ្លួន​មាន​ជាតិ​កាត់​ខ្លាំង​ ខណៈ​ពេល​ដែល​​ការ​ជម្រុះ​កោសិកា​ចាស់​ៗ​ជា​រៀង​រាល់​ថ្ងៃ អាច​ជួយ​ឲ្យ​​​ស្នាម​អុជ​តូច​ៗ​លើ​ស្បែក​​​​មាន​ភាព​ទន់​រលោង​ក៏​ពិត​មែន​ ប៉ុន្តែ​ការ​ប្រើប្រាស់​ស្រ្កាប់​ដែល​មាន​ជាតិ​កាត់​ខ្លាំង អាច​ធ្វើ​ឲ្យ​ស្ថានភាព​កាន់​តែ​យ៉ាប់យ៉ឺន​ទ្វេ​ដង​។ ជាក់​ស្ដែង គ្រាប់​ល្អិត​តូច​ៗ​នៅ​ក្នុង​ស្រា្កប់​អាច​ធ្វើ​ឲ្យ​រលាក​ស្បែក​ និង​បង្ក​ឲ្យ​ស្បែក​រមាស់​ ​ឬ​របក​ស្បែក​។ ដំណោះស្រាយ​៖ ​ជា​ជាង​ការ​ប្រើប្រាស់​ស្ក្រាប់​ដែល​មាន​គ្រាប់​ល្អិត​ធំ​ៗ ចូរ​សាកល្បង​ធ្វើ​ការ​ម៉ាស្សា​ស្បែក​​ថ្នម​ៗ​ជាមួយ​នឹង​​អេប៉ុង​​ដុស​ខ្លួន​។ ៣. ងូត​ទឹក​ក្ដៅ​ពេក ទោះ​បី​ជា​ការ​ងូត​ទឹក​ក្ដៅ​មិន​បណ្ដាល​ឲ្យ​​មាន​ស្នាម​អុជ​តូច​​ៗ​លើ​ស្បែក​ក៏​ពិត​មែន​ ប៉ុន្តែ​ប្រសិនបើ​យើង​​ងូត​ទឹក​ក្ដៅ​រយៈពេល​យូរ​ពេក​ វា​អាច​ធ្វើ​ឲ្យ​ស្ថានភាព​ស្បែក​របស់​យើង​កាន់​តែ​អាក្រក់​។ ការ​ងូត​ទឹក​ក្ដៅ​រយៈពេល​យូរ​ អាច​បំផ្លាញ​ខ្លាញ់​ធម្មជាតិ​ពី​ស្បែក​ ដោយ​ធ្វើ​ឲ្យ​ស្បែក​ស្ងួត និង​ក្រហាយ​។ ដំណោះស្រាយ​៖ ងូត​ទឹក​ក្ដៅ​ឧណ្ហ​ៗ​រយៈពេល​ខ្លី និង​ជូត​សម្អាត​ស្បែក​ថ្នម​ៗ ដើម្បី​បញ្ចៀស​ការ​រលាក​។ ​ ​​៤. ញ៉ាំ​អាហារ​ធ្វើ​ពី​ទឹក​ដោះ​គោ​ច្រើន​ជ្រុល​ អាហារ​ដែល​ធ្វើ​ពី​ទឹក​ដោះ​គោ​អាច​​​បង្ក​ឲ្យ​មាន​ប្រតិកម្ម​អាហារ​កើត​ឡើង​បាន​  ហើយ​វា​ក៏​អាច​​រួម​ចំណែក​ដល់​លក្ខខណ្ឌ​ស្បែក​មួយ​ចំនួន​ដូចជា​កើត​មាន​ស្នាម​អុជ​តូច​ៗ​នៅ​លើ​ស្បែក​​ផង​ដែរ​។ គ្នា​យើង​ភាគ​ច្រើន​អាច​ប្រែ​​ទៅ​ជា​អាលែកហ្ស៊ី​ ​នឹង​ប្រូតេអ៊ីន​ដែល​មាន​នៅ​ក្នុង​អាហារ​ធ្វើ​​ពី​ទឹក​ដោះ​គោ ដែល​នាំ​ឲ្យ​កើត​​បញ្ហា​រលាក​ស្បែក​ ឬ​មុន​ជាដើម​។ ​​​​​ដំណោះស្រាយ​៖ យើង​មិន​ចាំបាច់​បញ្ឈប់​ការ​ញ៉ាំ​អាហារ​ដែល​ធ្វើ​ពី​ទឹក​ដោះ​គោ​ទាំង​ស្រុង​ឡើយ​ ប៉ុន្តែ​អាច​ផ្អាក​ញ៉ាំ​វា​យ៉ាង​ហោច​ណាស់​៦​សប្ដាហ៍​​សិន​ ដើម្បី​ធ្វើ​ការ​សង្កេត​ថា​តើ​ស្ថានភាព​ស្បែក​របស់​យើង​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន​ឬ​យ៉ាង​ណា​។ ​៥. […]


ជំងឺមុន

៤វិធី​​​ កម្ចាត់​មុន​ដោយ​ខ្លួន​ឯង​យ៉ាង​មាន​ប្រសិទ្ធភាព​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រស់​គឺ​ជា​រឿង​ដ៏​​សំខាន់​មួយ​​ ប៉ុន្តែ​បើ​ស្បែក​មុខ​​មាន​បញ្ហា​ផ្សេង​ៗ​ដូចជា​មុន​ ស្នាម​អាចម៍រុយ ឬ​ស្នាម​ជាំ​ វា​នឹង​ធ្វើ​ឲ្យ​យើង​​គ្មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង មានអារម្មណ៍​តានតឹង​ ហើយ​​មិន​ហ៊ាន​សូម្បី​តែ​សម្លឹង​មុខខ្លួនឯង​ក្នុង​​កញ្ចក់​។ ពិត​ណាស់​ មុន​គឺ​ជា​បញ្ហា​ស្បែក​ទូទៅ​ដែល​គ្នា​ស្រីៗភាគ​ច្រើន​​តែងតែ​ជួប​ប្រទះ។ យ៉ាង​ណា​មិញ ដើម្បី​កម្ចាត់​មុន​ប្រកប​ដោយ​ប្រសិទ្ធភាព គ្នា​យើង​គប្បី​យល់​ដឹង​ពី​មូលហេតុ​បង្ក​ឲ្យ​បាន​ច្បាស់លាស់​ និង​វិធី​ថែទាំ​នៅ​ពេល​​ឡើង​មុន​។ ​​​មូលហេតុ​ចម្បង​​ធ្វើ​ឲ្យ​ឡើង​មុន​ ការ​ផលិត​ជាតិ​ខ្លាញ់​ច្រើន​លើសលប់ ការ​ឆ្លង​បាក់តេរី​ ការ​រលាក​ស្បែក​ របប​អាហារ​​ បញ្ហា​អ័រម៉ូន​ យើង​អាច​កម្ចាត់​មុន​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង​តាម​វិធី​ណា​​ខ្លះ​? ស្រី​ៗ​យើង​អាច​សាកល្បង​តិចនិក​ថែទាំ​តាម​បែប​ធម្មជាតិ​ ដើម្បី​កម្ចាត់​មុន​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង ប៉ុន្តែ​​យើង​គប្បី​លាប​រូបមន្ត​ធម្មជាតិ​ទាំង​នេះ​សាកល្បង​នៅ​លើ​ដៃ​ជា​មុន​សិនដើម្បី​ដឹង​ថា​វាមានប្រតិកម្ម​ឬយ៉ាង​​ និង​មិន​ត្រូវ​ធ្វើ​វា​ញឹកញាប់​ពេក​នោះ​ទេ​។ ១. ម៉ាស​​ខ្ទឹម​ស និង​ប្រទាល​កន្ទុយ​ក្រពើ​ ប្រទាល​កន្ទុយ​ក្រពើ​​មាន​គុណប្រយោជន៍​ក្នុង​ការ​ផ្ដល់​សំណើម​ដល់​ស្បែក​ ចំណែក​ឯ​ខ្ទឹម​ស​​អាច​ប្រឆាំង​នឹង​ការ​បង្ក​រោគ​បាន​យ៉ាង​ស័ក្ដិសិទ្ធិ​។ ដូច​នេះ​ហើយ​ នៅ​ពេល​ដែល​យើង​ប្រើ​ម៉ាស​ដែល​ផ្សំ​ពី​គ្រឿង​ផ្សំ​ធម្មជាតិ​ទាំង​២​មុខ​នេះ វា​នឹង​ធ្វើ​ឲ្យ​មុន​ឆាប់​ជា​សះ​ស្បើយ។ របៀប​ធ្វើ៖ បុក​ខ្ទឹម​ស​ដែល​បក​សំបក​រួច​ឲ្យ​ម៉ត់​ល្អ​ និង​លាយ​​សាច់​ប្រទាល​កន្ទុយ​ក្រពើ​ស្រស់​​ចំនួន​១ស្លាបព្រា​កាហ្វេ រួច​​កូរ​បញ្ចូល​គ្នា​ឲ្យ​សព្វ​ល្អ ទើប​លាប​វា​នៅ​លើ​កន្លែង​ដែល​មាន​មុន​។ ទុក​ចោល​រយៈពេល​២០​នាទី បន្ទាប់​មក​លាង​ជម្រះ​ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ជា​ការ​ស្រេច​។ ចូរ​ធ្វើ​វា​ម្ដង​ក្នុង​មួយ​ថ្ងៃ​ រហូត​ដល់​​មុន​ស្រក​ចុះ​។ ២. សំបក​ចេក​ សំបក​ចេក​សម្បូរ​​ទៅ​ដោយ​ប៉ូតាស្យូម​ វីតាមីន​ និង​សារធាតុ​រ៉ែ ដែល​អាច​ជួយ​ពង្រឹង​របាំង​ការពារ​ស្បែក​ ក៏​ដូចជា​​ជួយ​បញ្ចៀស​ការ​​បំផ្លាញ​ និង​ការ​កើត​មុន​ផង​ដែរ​។ ​របៀប​ធ្វើ៖ ចូរ​កាត់​សំបក​ចេក​ទុំ​ជា​បំបែក​តូច​ៗ ហើយ​ត្រដុស​ថ្នម​ៗ​នៅ​លើ​ផ្ទៃ​មុន​ដែល​លាង​សម្អាត​រួច រយៈពេល​១០​នាទី​។ ធ្វើ​បែប​នេះ​២​ដង​ក្នុង​មួយ​ថ្ងៃ​ រយៈពេល​​២​ទៅ​៣​ថ្ងៃ​ រហូត​ដល់​បញ្ហា​មុន​​បាន​ធូរ​ស្រាល​។ ​៣. កញ្ចប់​តែ​បៃតង​ កញ្ចប់​តែ​បៃតង​អាច​ជួយ​គ្រប់គ្រង​ការ​ផលិត​ខ្លាញ់​ ប្រឆាំង​នឹង​ការ​រលាក​ និង​រារាំង​ការ​កកើត​ឡើង​នៃ​បាក់តេរី​ដែល​បង្ក​​​ឲ្យ​​កើត​មុន​​។ ​​របៀប​ធ្វើ៖ យក​កញ្ចប់​តែ​ចំនួន​២​ជ្រលក់​ទឹក​បន្តិច ទើប​ដាក់​ចូល​ទៅ​ក្នុង​ទូរ​ទឹកកក​។ នៅ​ពេល​ដែល​កញ្ចប់​តែ​ត្រជាក់​ យើង​អាច​យក​វា​​មក​​បិទ​នៅ​លើ​មុន​ និង​ទុក​ចោល​រយៈពេល​១០​នាទី។​ […]


សក់និងស្បែកក្បាល

ទម្លាប់​សាមញ្ញ​ ​៧​នេះ អាច​​​ឲ្យ​សក់ជ្រុះ​ខ្លាំងហើយស្ដើង​ទៅ​ៗ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទម្លាប់​ប្រចាំថ្ងៃ​របស់​យើង​អាច​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​សុខភាព​សក់​ ដែល​អាច​បណ្ដាល​ឲ្យ​សក់ជ្រុះខ្លាំងហើយ​ស្ដើង​ទៅៗ​។ ពិត​ណាស់​ មាន​កត្តា​ជា​ច្រើន​ដែល​​នាំ​ឲ្យ​សក់​បាត់បង់​ទម្ងន់​ ភាព​ភ្លឺ​រលោង​ ឬ​ជ្រុះ​សក់​ធ្ងន់ធ្ងរជាដើម។​ ដូច្នេះ​ហើយ​ ដើម្បី​​បញ្ចៀស​បញ្ហា​ជ្រុះ​សក់​តទៅ​ទៀត គ្នា​យើង​គប្បី​ស្វែង​យល់​ពី​មូលហេតុ​បង្ក​ និង​​បញ្ឈប់​​ទម្លាប់​មិនល្អទាំងនោះ ចៀសវាងបំផ្លាញសក់ដោយមិនដឹងខ្លួន។ ​​ទម្លាប់​ទាំង​៧​ ​ធ្វើ​ឲ្យ​សក់​ស្ដើង​ទៅ​ៗ​​ ១. ងូត​ទឹក​ក្ដៅ​ ការ​លាង​សម្អាត​សក់​ជាមួយ​នឹង​ទឹក​ក្ដៅ​អាច​បង្កើន​ស្រ្តេស​ និង​ធ្វើ​ឲ្យ​សរសៃ​សក់​របស់​យើង​ស្ងួត​។ វា​ក៏​អាច​ធ្វើ​ឲ្យ​ស្បែក​ក្បាល​​ស្ងួត​ និង​បើក​រន្ធ​ញើស​នៅ​លើ​ស្បែក​ក្បាល​ នាំ​ឲ្យ​មាន​ការ​ផលិត​​ជាតិ​ប្រេង​លើសលប់ និង​បង្ក​ជា​បញ្ហា​​ជ្រុះ​សក់​កាន់​តែ​ច្រើន​ទៅ​ៗ​។ ២. ចង​​សក់​តឹង​ពេក​ ​​ជាមួយ​គ្នា​នេះ​ដែរ​ ការ​ជ្រុះ​សក់​ក៏​អាច​បណ្ដាល​មក​ពី​​ទម្លាប់​​ចង​សក់​តឹង​ពេក ដែល​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ឫស​សក់​។ កត្តា​នេះ​​​អាច​ធ្វើ​ឲ្យ​សក់​ខូច​ និង​ជ្រុះ​សក់​ដូច​គ្នា​។ ៣. ប្រើ​ម៉ាស៊ីន​ធ្វើ​ម៉ូត​សក់​​​ច្រើន​ជ្រុល ការ​ប្រើ​​ម៉ាស៊ីន​ធ្វើ​ម៉ូត​សក់​ច្រើន​ជ្រុល​ ឬ​រយៈពេល​យូរ​ពេក​ក៏​អាច​ប៉ះពាល់​ដល់​សុខភាព​សក់​​ដូចជា​ធ្វើ​ឲ្យ​សក់​ខូច​ និង​ស្បែក​ក្បាល​​ខ្សោយ​ផង​ដែរ​។ ជាក់​ស្ដែង​ សីតុណ្ហភាព​ដ៏​ក្ដៅ​នេះ​នឹង​បំផ្លាញ​ប្រេង និង​ប្រូតេអ៊ីន​ពី​សរសៃ​សក់​ ធ្វើ​ឲ្យ​អតុល្យភាព​សំណើម​ និង​បណ្ដាល​ឲ្យ​ជ្រុះ​សក់​តែម្ដង។ ៤. មិន​កក់​សក់​ញឹកញាប់ នៅ​ពេល​ដែល​យើង​មិន​កក់​សក់​រយៈពេល​យូរ ឬច្រើនថ្ងៃ ​​ក៏​​អាច​បណ្ដាល​ឲ្យ​​ស្បែក​ក្បាល​មាន​អង្គែ (buildup )​និង​​នាំ​ឲ្យ​សក់​ខូច ព្រម​ទាំង​បង្អាក់​សមត្ថភាព​ក្នុង​ការ​ដុះ​លូតលាស់​នៃ​សរសៃ​សក់ ដែល​ជា​បញ្ហា​ចម្បង​ធ្វើ​ឲ្យ​សក់​ស្ដើង​​ៗ​ និង​ជ្រុះ​សក់​​។ ៥. អេះ​ក្បាល​​ ស្បែក​ក្បាល​រមាស់​អាច​បណ្ដាល​មក​ពី​ការ​ឆ្លង​មេរោគ​ផ្សិត​ អាលែកហ្ស៊ី ឬ​ការ​រលាក​។ ការ​អេះ​ក្បាល​មិន​ឈប់​ និង​ខ្លាំង​ៗ ដោយ​សារ​តែ​ការ​រមាស់​អាច​បំផ្លាញ​ដល់​​​ឫស​សក់​ ព្រម​ទាំង​ធ្វើ​ឲ្យ​សក់​ជ្រុះ​កាន់​តែ​ច្រើន​។ ៦. ប៉ះពាល់​កម្ដៅ​ថ្ងៃ​ច្រើន​ជ្រុល​ ​​ទន្ទឹម​នឹង​នេះ​ដែរ ការ​ប៉ះពាល់​ទៅ​នឹង​កម្ដៅ​ថ្ងៃ​ច្រើន​ជ្រុល​​អាច​បំផ្លាញ​ស្រទាប់​ខាង​លើ​នៃ​សរសៃ​សក់​។ ការ​បំផ្លាញ​ដោយ​កម្ដៅ​ថ្ងៃ​ អាច​ធ្វើ​ឲ្យ​សក់​ស្ដើង ​ស្ងួត​ និង​ផុយ​ស្រួយ​។ ៧. មិន​ញ៉ាំ​អាហារ​ទៀងពេល បញ្ហា​ជ្រុះ​សក់​ ក៏​ជា​ផល​ប៉ះពាល់​ចម្បង​មួយ​នៅ​ពេល​ដែល​យើង​​​មិន​ញ៉ាំ​អាហារ​ទៀងទាត់។​ កង្វះ​​សារធាតុ​ចិញ្ចឹម​ចាំបាច់​នឹង​បង្វែរ​ថាមពល​ឆ្ពោះ​ទៅ​រក​មុខងារ​សំខាន់​ៗ​ដូចជា​បេះដូង […]


ជំងឺមុន

ចង់​បញ្ឈប់​ទម្លាប់​ញេច​មុន​​ ​អាច​សាកល្បង​តិចនិក​ទាំង​៥​នេះ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​យើង​ច្បាស់​ជា​​ដឹង​ហើយ​ថា​ ការ​ញេច​មុន អាច​ធ្វើ​ឲ្យ​ផ្ទៃ​មុខ​រលាក​ បន្សល់​ស្លាកស្នាម​ និង​ការ​ឆ្លង​មេរោគ​​។ ប៉ុន្តែ​ គ្នា​យើង​នៅ​តែ​បន្ត​ទម្លាប់​ញេច​មុន​នេះ​ដោយ​សារ​តែ​ហេតុផល​ទូទៅ​មួយ​ចំនួន​ ​ដូចជា​ការ​រមាស់​ ការ​ឈឺចាប់​ ឬ​ដើម្បី​ភាព​ពេញ​ចិត្ត​​ជាដើម​។ ​ជាមួយ​គ្នា​នេះ​ដែរ​​ ការ​ញេច​មុន​នេះ​ក៏​អាច​មាន​ទំនាក់ទំនង​នឹង​ការ​ថប់​បារម្ភ ឬ​ស្រ្តេស​ផង​ដែរ​។ យ៉ាង​ណា​មិញ ដើម្បី​បញ្ឈប់​ទម្លាប់​ដ៏​​អាក្រក់​នេះ​ ​គ្នា​យើង​អាច​សាកល្បង​តិចនិក​ខាង​ក្រោម​​។ ១. ជៀសវាង​ចំណាយ​ពេល​ច្រើន​នៅ​មុខ​កញ្ចក់​ ពិត​ណាស់​ នៅមុខ​កញ្ចក់យូរ​​ អាច​ធ្វើ​ឲ្យ​យើង​​មាន​អារម្មណ៍​​ចង់​ញេច​មុន​កាន់​តែ​ខ្លាំង​ នៅ​ពេល​ប្រទះ​ឃើញ​​​​​បញ្ហា​ផ្សេង​ៗ​នៅ​លើ​ផ្ទៃ​មុខ​។ ​ដូច្នេះ​ហើយ​ ចូរ​ជៀសវាង​ចំណាយ​ពេល​ច្រើន​​សម្លឹង​មើល​កញ្ចក់​ ជា​ពិសេស​ បន្ទាប់​ពី​យើង​ទើប​ងូត​ទឹក​រួច​ ពីព្រោះ​​ស្បែក​របស់​យើង​កាន់​តែ​​​ងាយ​​រង​ប្រតិកម្ម​។ ២. កាត់​ក្រចក​ដៃ​ឲ្យ​ខ្លី ដើម្បី​បញ្ចៀស​បញ្ហា​ស្បែក​កាន់​តែ​ធ្ងន់ធ្ងរ​ ស្រី​ៗ​យើង​គប្បី​​កាត់​ក្រចក​ឲ្យ​ខ្លី។​ ជា​ទូ​ទៅ ការ​កាត់​ក្រចក​ជា​រៀងរាល់​សប្ដាហ៍ អាច​រារាំង​ការ​ញេច​មុន​បាន​មួយ​កម្រិត​ដែរ​។ បន្ថែម​ពី​នេះ​ នៅ​ពេល​ដែល​យើង​មាន​ក្រចក​ដៃ​ខ្លី និង​ស្អាត វា​ក៏​អាច​កាត់បន្ថយ​ឱកាស​នៃ​ការ​ឆ្លង​មេរោគ ដែល​អាច​ធ្វើ​ឲ្យ​រលាក​ស្បែក​ដូច​គ្នា​។ ​​​​៣. ធ្វើ​សមាធិ ទន្ទឹម​នឹង​នេះ​ដែរ​ ការ​ធ្វើ​សមាធិ​ក៏​អាច​បង្កើត​ទម្លាប់​ និង​អារម្មណ៍​ថ្មី​ៗ​ ព្រម​ទាំង​កាត់បន្ថយ​ស្រ្តេស និង​​អភិវឌ្ឍ​ការ​​ផ្ដោត​​អារម្មណ៍​។ ជាក់​ស្ដែង ការ​ធ្វើ​បែប​នេះ​អាច​ធ្វើ​ឲ្យ​យើង​ដឹង​ និង​បញ្ចេញ​​គំនិត​ផ្សេង​ៗ​ ដែល​ជា​ឫសគល់​នាំ​ឲ្យ​ថប់​បារម្ភ​ ​ហើយ​ការ​ផ្ដោត​អារម្មណ៍​ឡើង​វិញ​ជាមួយ​នឹង​វិធីសាស្ត្រ​ត្រឹមត្រូវ​​ អាច​បញ្ចៀស​ទម្លាប់​ញេច​មុន​យ៉ាង​ស័ក្ដិសិទ្ធិ។ ៤. ស្វែងរក​ការ​ព្យាបាល​​​សុខភាព​ផ្លូវ​ចិត្ត​ សម្រាប់​សុខភាព​ផ្លូវ​ចិត្ត​ ការ​ញេច​មុន​​ក៏​អាច​បង្ហាញ​ពី​បញ្ហា​ស្រ្តេស ការ​ថប់​បារម្ភ​ ឬ​​ការ​បាក់​ទឹក​ចិត្ត ដែល​ត្រូវការ​​​ការ​ព្យាបាល​ មិន​មែន​ត្រឹម​តែ​​ព្យាបាល​សុខភាព​ស្បែក​ឡើយ​។ ​ក្នុង​ករណី​ដែល​ការ​ញេច​មុន​បណ្ដាល​ឲ្យ​មាន​ស្លាកស្នាម​ធ្ងន់ធ្ងរ​ និង​អាច​ប៉ះពាល់​ដល់​ជីវិត​ប្រចាំ​ថ្ងៃ​ ឬ​អាច​​​ធ្វើ​ឲ្យ​យើង​មិន​សូវ​ឲ្យ​តម្លៃ​ចំពោះ​ខ្លួន​ឯង​ […]


ស្បែក

រឿង​គួរ​ធ្វើ​ និង​មិន​គួរ​ធ្វើ​​ ក្នុង​ការ​លាប​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​មាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ ដូចជា​​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​ និង​ការពារ​ការ​រលាក​ដោយ​កម្ដៅ​ថ្ងៃ​។​ បន្ថែម​ពី​នេះ វា​ក៏​អាច​ការពារ​ស្បែក​ពី​ស្នាម​ជ្រីវជ្រួញ​មុន​វ័យ​ និង​សម្បុរ​ស្បែក​មិន​ស្មើ​គ្នា​ផង​ដែរ​។ ពិត​ណាស់​ ការ​លាប​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​បាន​ត្រឹមត្រូវ​ អាច​ការពារ​ស្បែក​របស់​យើង​យ៉ាង​មាន​ប្រសិទ្ធភាព​ ដូច្នេះ​ហើយ​ ស្រី​ៗ​យើង​គប្បី​អនុវត្ត​តាម​ប្រការ​ដែល​គួរ​ធ្វើ​ និង​មិន​គួរ​ធ្វើ​ នៅ​ពេល​លាប​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​​​។ ប្រការ​គួរ​ធ្វើ​ ១. ជ្រើសរើស​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ យ៉ាង​ហោច​ណាស់​​មាន​SPF30+ ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ដែល​មាន​SPFខ្ពស់​ មិន​ផ្ដល់​ការ​ការពារ​ល្អ​ខុស​គ្នា​ប៉ុន្មាន​​ឡើយ។ ជាក់​ស្ដែង ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ដែល​មាន​SPF៣០ អាច​រារាំង​កាំរស្មី​UVB​ចំនួន​៩៧​% ខណៈ​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ដែល​មាន​SPF៥០​ អាច​រារាំង​កាំរស្មី​UVB​បាន​ប្រហែល​៩៨% និង​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ដែល​មាន​SPF១០០អាច​រារាំង​កាំរស្មី​UVB​បាន​ប្រហែល​៩៩%​។ យ៉ាង​ណា​មិញ​ កម្រិត​SPF៣០​​ជា​ការ​ការពារ​កម្រិត​តិចតួច​​ដែល​ស្បែក​របស់​យើង​ត្រូវការ​ ប៉ុន្តែ​​ប្រសិនបើ​យើង​ចេញ​​ក្រៅ​រយៈពេល​យូរ​ម៉ោង គួរ​ប្រើ​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ដែល​មាន​SPF​ខ្ពស់​ ទើប​ជា​ការ​ប្រសើរ​។ ២. លាប​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​មុន​ពេល​ចេញ​ក្រៅ​ ទន្ទឹម​នឹង​នេះ​ដែរ ស្បែក​យើង​ត្រូវការ​​រយៈពេល​យ៉ាង​ហោច​ណាស់​៣០​នាទី​ ដើម្បី​ស្រូប​យក​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ និង​ការពារ​ស្បែក​ពី​កាំ​រស្មី​ព្រះអាទិត្យ។​ ដូច្នេះ​ហើយ​ ចូរ​លាប​វា​យ៉ាង​ហោច​ណាស់​៣០​នាទី​មុន​ចេញ​ទៅ​ក្រៅ និង​​លាប​ឲ្យ​​បាន​សព្វ​ល្អ និង​​ក្នុង​បរិមាណ​សម​ល្មម​​។ ​​​​៣. ជ្រើសរើស​ប្រភេទ​​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ស័ក្ដិសម​នឹង​ប្រភេទ​ស្បែក​ ជា​ទូ​ទៅ ​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​មាន​២​ប្រភេទ គឺ​ប្រភេទ​Chemical ដែល​មាន​ធាតុ​ផ្សំ​ដូច​ជា​សារធាតុ​Octinoxate និង​Oxybenzone ​និង​ប្រភេទ​Physical ​ដែល​មាន​សារធាតុzinc oxide និង​titanium dioxide។​ ប៉ុន្តែ ស្រី​ៗ​យើង​មួយ​ចំនួន​អាច​​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ជាមួយ​នឹង​ប្រភេទChemical ដូច្នេះ​ហើយ​ យើង​គប្បី​​សាកល្បង​​ផលិតផល​នេះ​នៅ​លើ​ក​ដៃ​ក្នុង​បរិមាណ​តិចតួច ដើម្បី​​ពិនិត្យ​​មើល​ថា​វា​មាន​ប្រតិកម្ម​ឬ​យ៉ាង​ណា​។ ៤. លាប​​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​​ ទោះ​ក្នុង​អាកាសធាតុ​បែប​ណា​ក៏​ដោយ​​ ទោះ​ជា​នៅ​ក្នុង​អាកាសធាតុ​ត្រជាក់​​ក៏​ដោយ​ ក៏​យើង​មិន​ត្រូវ​ភ្លេច​លាប​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ដែរ​ ពីព្រោះ​កាំ​រស្មី​UV អាច​បំផ្លាញ​ស្បែក​របស់​យើង​បាន​គ្រប់​ពេលវេលា​។​ […]


ស្បែក

កំពូល​ភេសជ្ជៈ​វីតាមីន​Cទាំង ​៣ ​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា និង​ទន់​រលោង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​វីតាមីន​Cមិន​ត្រឹមតែ​មាន​អត្ថប្រយោជន៍​ចំពោះ​​ប្រព័ន្ធ​ភាព​ស៊ាំ​ប៉ុណ្ណោះ​ទេ វា​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ថែរក្សា​សម្រស់​ដែរ​។ ជាក់​ស្ដែង វីតាមីន​C​​ អាច​ជំរុញ​ការ​ផលិត​ខូឡា​ជែន​​ ដោយ​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​រលោង ​ក្មេង​ជាង​វ័យ​ និង​កាត់​បន្ថយ​ស្នាម​ជ្រីវជ្រួញ​យ៉ាង​មាន​ប្រសិទ្ធភាព​។ ដូច្នេះ​ហើយ​ ដើម្បី​ចិញ្ចឹម និង​បំប៉ន​ស្បែក​​ឲ្យ​ស្រស់​ស្អាត ​ស្រីៗ​យើង​​គប្បី​ញ៉ាំ​ភេសជ្ជៈ​ដែល​មាន​វីតាមីន​C ​នេះ​​ជា​ប្រចាំ​។ ១. ទឹក​ម្នាស់​ ទឹក​ម្នាស់​មួយ​កែវ​មាន​គុណប្រយោជន៍​ជួយ​ព្យាបាល​មុន​ ទប់ទល់​នឹង​ការ​បំផ្លាញ​ពី​កម្ដៅ​ថ្ងៃ​ និង​ជួយ​​​ឲ្យ​ស្បែក​មាន​ពណ៌​ស៊ី​គ្នា​​។ ពិត​ណាស់​ ផ្លែ​ម្នាស់​ផ្ទុក​ទៅ​ដោយ​វីតាមីន​C ​សារធាតុ​ប្រឆាំង​នឹង​បាក់តេរី ក៏​ដូចជា​ការ​រលាក​ ដែល​អាច​ជួយ​​ឲ្យ​សុខភាព​ស្បែក​កាន់តែ​ប្រសើរ​ឡើង​។ របៀប​ធ្វើ​៖ កិន​ខ្ញី​មួយ​ដុំ​តូច​ ទឹក​ក្រូច​ឆ្មារ​​ចំនួន​២​ស្លាបព្រា​បាយ ស្លឹក​ជី​រអង្កាម​៦​​ទៅ​១០​សន្លឹក​​​ឲ្យ​សព្វ​ចូល​គ្នា​ បន្ថែម​ស្ករ​ ឬ​ទឹក​កក​ទៅ​តាម​តម្រូវ​ការ​។ ២. ទឹក​ក្រូច​ឆ្មារ ​ទឹក​ក្រូច​ឆ្មារ​ជី​រអង្កាម​​មាន​រសជាតិ​​ឆ្ងាញ់​ និង​ជួយ​ឲ្យ​អារម្មណ៍​របស់​យើង​​ស្រស់ស្រាយ។​ គ្រឿង​ផ្សំ​ទាំង​២​នេះ សម្បូរ​ទៅ​ដោយ​វីតាមីន​C ដែល​អាច​ជួយ​ផ្ដល់​ជាតិ​ទឹក​ដល់​ស្បែក​ និង​បង្កើន​​គុណភាព​ស្បែក ព្រម​ទាំង​កាត់បន្ថយ​បញ្ហា​ស្បែក​​រមាស់​ និង​ក្រហាយ​។ របៀប​ធ្វើ​៖ ចូរ​លាយ​​ម្នាស់ឈូសឲ្យម៉ត់ចំនួន៨៥០ក្រាម ទឹក​ក្រូច​ឆ្មារ​ចំនួន​១​​ផ្លែ​កន្លះ ស្ករ​ចំនួន​១​ស្លាបព្រា​បាយ​ និង​​ទឹក​ចំនួន​២៥០​មីលីលីត្រ​ ដោយ​កូរ​​​ឲ្យ​សព្វ​រហូត​ដល់​ស្ករ​រលាយ។ បន្ថែម​ស្លឹក​ជីរ​អង្កាម​​ចំនួន​៦​ទៅ​១០​សន្លឹក​ និង​ដាក់​ចូល​ទូទឹកកក​រយៈពេល​២​ម៉ោង​មុន​ពេញ​ មុន​នឹង​ញ៉ាំ។ ៣. ទឹក​ក្រូច ការ៉ុត និង​ខ្ញី ពពួក​ផ្លែឈើ​ទាំង​នេះ​មាន​សមត្ថភាព​ជួយ​ឲ្យ​ស្បែក​​របស់​យើង​ក្មេង​ជាង​វ័យ​ ពីព្រោះ​ផ្លែ​ក្រូច​​ផ្ទុក​ទៅ​ដោយ​​វីតាមីន​C ដែល​ជួយ​ជំរុញ​ដល់​ផលិត​ខូឡាជែន​​បាន​យ៉ាង​ល្អ​។ រី​ឯ​​ការ៉ុត និង​ខ្ញី​មាន​មុខងារ​ជួយ​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ និង​ភ្លឺ​រលោង​។ របៀប​ធ្វើ​៖ កិន​​ក្រូច​មួយ​ផ្លែ​ធំ​ដែល​​បក​​សំបក​រួច ការ៉ុត​ដែល​ជញ្ជ្រំ​រួច​ចំនួន​១​ពែង ទឹក​ក្រូច​ឆ្មារ​ចំនួន​១/៤ពែង ខ្ញី​មួយ​ដុំ​តូច​​(០,៧​ក្រាម​)ឲ្យ​ម៉ត់​ល្អ ទើប​ចាក់​ដាក់​ក្នុង​កែវ​ […]


ជំងឺមុន

គន្លឹះ​ថែទាំ​សម្រស់​ទាំង​៣ បញ្ចៀស​ការ​កើត​មុន​នៅ​រដូវ​ភ្លៀង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​រដូវ​ភ្លៀង​អាច​បង្ក​ជា​បញ្ហា​ស្បែក​ផ្សេង​ៗ ជាពិសេស​ការ​កើត​មុន​។ ជាមួយ​​នឹង​សំណើម​កើន​ឡើង និង​ការ​បែកញើស​ច្រើន​ជ្រុល​ រន្ធ​ញើស​អាច​ប្រឈម​នឹង​ការ​កក​ស្ទះ​ញឹកញាប់​ ដោយ​សារ​តែ​ខ្លាញ់ និង​ធូលី​។ ដូច្នេះ​ហើយ​ ដើម្បី​កាត់បន្ថយ​ការ​កើត​មុន​ ស្រី​ៗ​យើង​អាច​​សាកល្បង​​អនុវត្ត​តិចនិក​ថែទាំ​សម្រស់​ទាំង ​៣​យ៉ាង​​នេះ​។ ១. លាង​សម្អាត​ផ្ទៃ​មុខ​មួយ​ថ្ងៃ​២​ដង​ នៅ​រដូវ​នេះ ខ្យល់​​នៅ​ជុំវិញ​ខ្លួន​មាន​ភាព​សើម​ និង​ពោរពេញ​ទៅ​ដោយ​បាក់តេរី ដែល​​អាច​បណ្ដាល​ឲ្យ​ស្ទះ​រន្ធ​ញើស​ ជា​ហេតុ​​នាំ​ឲ្យ​កើត​មុន​។ ការ​លាង​សម្អាត​មុខ​ចំនួន​​​២​ដង​ក្នុង​មួយ​ថ្ងៃ អាច​ជួយ​​សម្អាត​ញើស​ និង​ធូលី​​ ព្រម​ទាំង​ប្រេង​ចេញ​ពី​រន្ធ​ញើស​។ ពិត​ណាស់​ វា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​លាង​សម្អាត​មុខ ពីព្រោះ​វា​អាច​កម្ចាត់​​ធូលី​ និង​​ជួយ​ឲ្យ​មុន​ក្បាល​ស និង​មុខ​ក្បាល​ខ្មៅ​​ជ្រុះ​ចេញ​យ៉ាង​ស្រួល។​ ២. លាង​សម្អាត​មុខ​២​តង់​ ដើម្បី​បញ្ចៀស​ការ​ស្ទះ​រន្ធ​ញើស ការ​លាង​សម្អាត​មុខ​២​តង់​ ជា​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត ដើម្បី​បញ្ចៀស​ការ​ស្ទះ​រន្ធញើស​។​ ជា​ទូទៅ​ យើង​ត្រូវ​លាង​សម្អាត​មុខ​ដំបូង​ជាមួយ​នឹង​ប្រភេទ​​ប្រេង​លាង​មុខ និង​បន្ទាប់​មក ​គឺ​ប្រើប្រាស់​ហ្វូម​លាង​មុខ​ធម្មតា ដែល​ស័ក្ដិសម​ចំពោះ​ប្រភេទ​ស្បែក​។ ប្រេង​លាង​មុខ​ អាច​ជួយ​កម្ចាត់​ភាព​កខ្វក់​ដែល​បណ្ដាល​មក​ពី​គ្រឿង​សម្អាត ក្រែម​ការពារ​កម្ដៅ​ថ្ងៃ និង​ជាតិ​ពុល​ផ្សេង​ៗ​ ខណៈ​ដែល​ហ្វូម​លាង​មុខ​អាច​ជួយ​កម្ចាត់​ញើស​ និង​ធ្វើ​ឲ្យ​ស្បែក​​ស្រស់​ថ្លា​។ ៣. ប្រើប្រាស់​ម៉ាស​​បិទ​មុខ​ធម្មជាតិ​​មាន​សារធាតុ​ប្រឆាំង​​បាក់តេរី​ ​​​​​​ម៉ាស​បិទ​មុខ​ដែល​ផ្សំ​ពី​ធម្មជាតិ​ និង​មាន​សារធាតុ​ប្រឆាំង​នឹង​បាក់តេរី​ គឺ​​ល្អ​បំផុត​សម្រាប់​ការពារ​ការ​កើត​មុន​នៅ​រដូវ​ភ្លៀង​នេះ​។​ វា​អាច​ជួយ​កម្ចាត់​កោសិកា​ស្បែក​​ងាប់​ សម្អាត​រន្ធ​ញើស​ ដោយ​កម្ចាត់​ធូលី​ ក៏​ដូចជា​ជាតិ​ប្រេង​ដែល​លើស​។ ស្រី​ៗ​អាច​សាកល្បង​ម៉ាស​បិទ​មុខនឹង​ម៉ាស​ធម្មជាតិ​ដែល​មាន​គ្រឿង​ផ្សំ​តែ​២​មុខ​ប៉ុណ្ណោះ​ គឺ​ស្ត្រប៊ឺរី និង​ទឹក​ដោះ​គោ​ជូរ​។​ ចូរ​ជញ្ជ្រំ​ផ្លែ​ស្រ្តប៊ឺរី​ចំនួន​២​ផ្លែ​ឲ្យ​ម៉ត់​ល្អ​ រួច​លាយ​ជាមួយ​ទឹក​ដោះ​គោ​ជូរ​ចំនួន​២​ស្លាបព្រា​កាហ្វេ​។ បន្ទាប់​មក​លាប​ម៉ាស​នេះ​នៅ​លើ​​ផ្ទៃ​មុខ ដោយ​ទុក​ចោល​រយៈពេល​២០​នាទី ទើប​លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ជា​ការ​ស្រេច​។


ស្បែក

ស្រីៗ​ពាក់ម៉ាសយូរ មិនចង់ខូចស្បែកមុខកុំរំលងតិចនិក ៤នេះ

បច្ចុប្បន្ន​នេះ ការ​ពាក់​ម៉ាស​ពិត​ជា​ចាំ​បាច់​ណាស់​​ក្នុង​ការ​ការពារ​វីរុស​បង្ក​ជំងឺ​កូវីដ១៩ ប៉ុន្តែ​ម៉ាស​ក៏​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​​សុខ​ភាព​ស្បែក​មុខ​ផង​ដែរ​។ ពាក់​ម៉ាស​យូរ​អាច​ធ្វើ​ឲ្យ​មុខ​ឡើង​មុន របក​ស្បែក ឡើង​រមាស់ និង​កន្ទួល​ជា​ដើម។ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ អ្នក​ឯកទេស​ខាង​រោគ​សើស្បែក​បាន​ណែ​នាំ​តិចនិក​មួយ​ចំនួន​ដល់​ស្រីៗ​ ដើម្បី​ការពារ​ស្បែក​មុខ​។ ១. សម្អាត និង​ផ្ដល់​សំណើម​ដល់​មុខ​ជា​ប្រចាំ​ ក្នុង​មួយ​ថ្ងៃ​ៗ​បើ​យើង​ធ្វើ​ការ​ ឬ​ចេញ​ក្រៅ​ផ្ទះ​ច្បាស់ជា​ត្រូវ​ពាក់​ម៉ាស​យូរ​ម៉ោង​មិន​ខាន។ ដូច​នេះ ស្រីៗ​យើង​គប្បី​យក​ចិត្ត​ទុក​ដាក់​លាង​សម្អាត​មុខ និង​ផ្ដល់​សំណើម​ដល់​មុខ​ប្រចាំ​ថ្ងៃ​ឲ្យ​បាន​ទៀង​ទាត់។ ការ​ថែទាំ​ស្បែក​មុខ​បែប​នេះ​នឹង​ជួយ​ធ្វើ​ឲ្យ​ផ្ទៃ​មុខ​រួច​ផុត​ពី​បញ្ហា​បង្ក​ដោយ​ការ​ពាក់​ម៉ាស​។ ពេល​លាង​សម្អាត​មុខ ចូរ​ប្រើ​ផលិត​ផល​លាង​សម្អាត​​ណា​ដែល​មិន​មាន​ក្លិន​​ និង​​មិន​មាន​ជាតិ​អាល់កុល​។ ក្រោយ​ពី​លាង​សម្អាត​មុខ​ហើយ គ្នា​យើង​មាន​ស្បែក​មុខស្ងួត ឬ​រមាស់​គួរ​ប្រើ​ផលិត​ផល​ផ្ដល់​សំណើម​បន្ថែម​ទៀត​។ ការ​ជ្រើស​រើស​ផលិត​ផល​ផ្ដល់​សំណើម​ គួរ​ពិនិត្យ​លើ​ប្រភេទ​ស្បែក​មុខ​​ និង​គួរ​ប្រើ​មុន និង​ក្រោយ​ពាក់​ម៉ាស​៖ ស្បែក​មុខ​ខ្លាញ់ គួរ​ប្រើ​ផលិត​ផល​ផ្ដល់​សំណើម​ប្រភេទ​ជែល​ ស្បែក​មុខ​ធម្មតា គួរ​ប្រើ​ផលិត​ផល​ឡេ​ផ្ដល់​សំណើម​ ស្បែក​មុខ​ស្ងួត គួរ​ប្រើ​ប្រភេទ​ក្រែម​​ផ្ដល់​សំណើម ២. ការ​ពារ​បបូរ​មាត់​ដោយ​ប្រេង​ចាហួយ ស្បែក​ស្ងួត និង​ប្រេះ​បបូរ​មាត់ ជា​បញ្ហា​ទូទៅ​មួយ​កើត​មាន​លើ​ស្បែក​ដោយសារ​ការ​ពាក់​ម៉ាស​យូរ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ៗ​។ យើង​អាច​ការពារ​បញ្ហា​នេះ​បាន​ដោយ​លាប​ប្រេង​ចាហួយ​នៅ​លើ​បបូរ​មាត់​ បន្ទាប់ពី​លាង​សម្អាត​មុខ​រួច មុន​ពាក់​ម៉ាស និង​មុន​ពេល​ចូល​គេង​។ ៣. ផ្អាក​តុប​តែង​មុខ​ បើ​យើង​ជា​អ្នក​ធ្វើ​ការ​ងារ​ណា​មួយ​ប្រឈម​នឹង​ជំងឺ​​កូវីដ១៩ និង​ត្រូវ​ពាក់​ម៉ាស​យូរ​ម៉ោង​មួយ​ថ្ងៃៗ គ្នា​យើង​គួរ​ផ្អាក​ការ​តុប​តែង​មុខ​។ ការ​តុប​តែង​មុខ​ហើយ ត្រូវ​ពាក់​ម៉ាស​ពី​លើ​មុខ​អាច​នឹង​ធ្វើ​ឲ្យ​មាន​បញ្ហា​ស្ទះ​រន្ធ​រោម នាំ​ឲ្យ​កើត​មុន​បាន​។ ក្នុង​ករណី​ចាំ​បាច់​ត្រូវ​តែ​តុប​តែង​មុខ គ្នា​យើង​គួរ​ជ្រើស​រើស​ផលិត​ផល​ណា មាន​សរសេរ​បញ្ជាក់​ថា​មិន​ធ្វើ​ឲ្យ​ស្ទះ​រន្ធ​រោម​។ ៤. ដោះ​ម៉ាស​ចេញ​ខ្លះ​ រាល់​បួន​ម៉ោង​ម្ដង គ្នាយើង​គួរ​ដោះ​ម៉ាស​ចេញ​ឲ្យ​បាន​១៥​នាទី​។ មាន​ការ​រក​ឃើញ​ថា បុគ្គលិក​សុខាភិបាល​ធ្វើ​ការ​ជួរ​មុខ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩ អាច​កែ​ខៃ​បញ្ហា​ស្បែក​មុខ​បាន​ដោយ​ធ្វើ​របៀប​នេះ។​ យ៉ាងណា បើ​យើង​ជា​មនុស្ស​ប្រឈម​នឹង​កូវីដ១៩ ខ្លាំង មុន​នឹង​ដោះ​ម៉ាស​ចេញ​ត្រូវ​ប្រាកដ​ថា​នៅ​កន្លែង​មាន​សុវត្ថិភាព និង​ដោះ​ម៉ាស​ក្រោយ​លាង​សម្អាត​ដៃ​រួច​។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស