សុខភាពស្បែក

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ 07/05/2022

សុខភាព​ស្បែក - ស្បែក​ជា​ផ្នែក​ដ៏​សំខាន់​របស់​រាងកាយ។ សុខភាព​ស្បែក​ល្អ ក៏​ជួយ​លើក​សម្រស់​បាន​ច្រើន​មិន​អាច​កាត់​ថ្លៃ​បាន។ មាតិកា​នេះ នឹង​លម្អិត​ពី​សុខភាព​ស្បែក បញ្ហា​ដែល​ស្បែក​អាច​កើត​មាន​មិន​ថា ជំងឺ​ឆ្លងរោគ​លើ​ស្បែក ជំងឺ​មុន ​ការ​រលាក​ស្បែក ស្បែកក្បាល ក្រចក និង​បញ្ហា​ស្បែក​ច្រើន​ទៀត

ចំណេះដឹងទូទៅ

សុខភាពស្បែក

គន្លឹះថែទាំស្បែកនារដូវរងា ស្រីៗយើងមិនគួររំលង!

រដូវរងាអាចនាំមកនូវបញ្ហាស្បែកជាច្រើន ដូចជាស្បែកស្ងួត រមាស់ និងប្រេះបែកស្រកាជាដើមដោយសារតែស្បែកយើងមិនអាចរក្សាសំណើមបាន ដែលបណ្តាលមកពីការថយចុះនៃជាតិខ្លាញ់ក្នុងស្រទាប់ផ្នែកខាងលើបំផុតនៃស្បែក។ រីឯជំងឺស្បែកមួយចំនួន រួមមានជំងឺរលាកស្បែករុំារ៉ៃ ឬត្រអកជាឧស្សាហ៍លេចឡើងនៅក្នុងរដូវរងានេះដែរ។ ដូច្នេះហើយ តើយើងគួរធ្វើបែបណាដើម្បីថែទាំស្បែកជៀសឆ្ងាយពីបញ្ហាផ្សេងៗ? ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១. ផ្តល់សំណើម គ្នាយើងគួរលាបឡេផ្តល់សំណើមជាប្រចាំ មិនថានៅពេលថ្ងៃ ឬមុនពេលចូលគេងនោះទេ។ មួយវិញទៀត ការជ្រើសម៉ាស៊ីនផ្តល់សំំណើមក៏ជាជម្រើសដ៏ល្អ ដើម្បីជួយឱ្យខ្យល់មានសំណើមផងដែរ។ ២. ញ៉ាំទឹក ចូលដល់រដូវរងា អ្នកខ្លះញ៉ាំទឹកតិចជាងរាល់ដង ដែលជាហេតុនាំឱ្យស្បែកស្ងួត និងស្រអាប់។ អ៊ីចឹងហើយ! គ្នាយើងគួរញ៉ាំទឹកឱ្យបានច្រើន មិនមែនជ្រើសរើសយកកាហ្វេ ឬគ្រឿងស្រវឹងមកជំនួសនោះទេ! [embed-health-tool-ovulation] ៣. របបអាហារ ដឹងអត់ថារបបអាហារដែលយើងញ៉ាំរាល់ថ្ងៃ ជះឥទ្ធិពលដល់សម្រស់ខាងក្រៅយើងដូចគ្នា។ ដូច្នេះហើយ ស្រីៗយើងគួរញ៉ាំអាហារដែលសម្បូរជាតិទឹក ដូចជាត្រសក់ ស្ពៃពួយឡេង និងក្រូចថ្លុង ដែលមានជាតិទឹកច្រើន និងល្អចំពោះស្បែក។ ៤. ជម្រុះកោសិកា ការជម្រុះកោសិកាប្រចាំសប្តាហ៍ អាចជួយឲ្យស្បែកភ្លឺថ្លាពីខាងក្នុង ព្រមទាំងជួយឱ្យយើងលាបឡេផ្តល់សំណើមឆាប់ចូលស្បែក។ ៥. ឡេការពារកម្តៅថ្ងៃ ឡេការពារកម្តៅថ្ងៃ ចាំបាច់ត្រូវប្រើជារៀងរាល់ថ្ងៃ មិនថាក្នុងអាកាសធាតុបែបណាក៏ដោយ ព្រោះថាកាំរស្មីUVនៅតែអាចបំផ្លាញស្បែក ដោយអាចធ្វើឱ្យស្បែកឆាប់យារធ្លាក់ ក៏ដូចជាបង្កើនហានិភ័យនៃជំងឺមហារីកស្បែក។ ចំណុចសំខាន់ រដូវរងាអាចនាំមកនូវបញ្ហាស្បែកជាច្រើន ដូចជាស្បែកស្ងួត រមាស់ និងប្រេះបែកស្រកាជាដើមដោយសារតែស្បែកយើងមិនអាចរក្សាសំណើមបាន ដែលបណ្តាលមកពីការថយចុះនៃជាតិខ្លាញ់ក្នុងស្រទាប់ផ្នែកខាងលើបំផុតនៃស្បែក។ រីឯជំងឺស្បែកមួយចំនួន រួមមានជំងឺរលាកស្បែករុំារ៉ៃ ឬត្រអកជាឧស្សាហ៍លេចឡើងនៅក្នុងរដូវរងានេះដែរ។ ដូច្នេះហើយ តើយើងគួរធ្វើបែបណាដើម្បីថែទាំស្បែកជៀងឆ្ងាយពីបញ្ហាផ្សេងៗ? ១. ផ្តល់សំណើម ២. ញ៉ាំទឹក ៣. របបអាហារ ៤. […]

អត្ថបទផ្សេងទៀតពី សុខភាពស្បែក

ស្វែងរក សុខភាពស្បែក

ជំងឺមុន

គន្លឹះ​ថែទាំ​សម្រស់​ទាំង​៣ បញ្ចៀស​ការ​កើត​មុន​នៅ​រដូវ​ភ្លៀង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​រដូវ​ភ្លៀង​អាច​បង្ក​ជា​បញ្ហា​ស្បែក​ផ្សេង​ៗ ជាពិសេស​ការ​កើត​មុន​។ ជាមួយ​​នឹង​សំណើម​កើន​ឡើង និង​ការ​បែកញើស​ច្រើន​ជ្រុល​ រន្ធ​ញើស​អាច​ប្រឈម​នឹង​ការ​កក​ស្ទះ​ញឹកញាប់​ ដោយ​សារ​តែ​ខ្លាញ់ និង​ធូលី​។ ដូច្នេះ​ហើយ​ ដើម្បី​កាត់បន្ថយ​ការ​កើត​មុន​ ស្រី​ៗ​យើង​អាច​​សាកល្បង​​អនុវត្ត​តិចនិក​ថែទាំ​សម្រស់​ទាំង ​៣​យ៉ាង​​នេះ​។ ១. លាង​សម្អាត​ផ្ទៃ​មុខ​មួយ​ថ្ងៃ​២​ដង​ នៅ​រដូវ​នេះ ខ្យល់​​នៅ​ជុំវិញ​ខ្លួន​មាន​ភាព​សើម​ និង​ពោរពេញ​ទៅ​ដោយ​បាក់តេរី ដែល​​អាច​បណ្ដាល​ឲ្យ​ស្ទះ​រន្ធ​ញើស​ ជា​ហេតុ​​នាំ​ឲ្យ​កើត​មុន​។ ការ​លាង​សម្អាត​មុខ​ចំនួន​​​២​ដង​ក្នុង​មួយ​ថ្ងៃ អាច​ជួយ​​សម្អាត​ញើស​ និង​ធូលី​​ ព្រម​ទាំង​ប្រេង​ចេញ​ពី​រន្ធ​ញើស​។ ពិត​ណាស់​ វា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​លាង​សម្អាត​មុខ ពីព្រោះ​វា​អាច​កម្ចាត់​​ធូលី​ និង​​ជួយ​ឲ្យ​មុន​ក្បាល​ស និង​មុខ​ក្បាល​ខ្មៅ​​ជ្រុះ​ចេញ​យ៉ាង​ស្រួល។​ ២. លាង​សម្អាត​មុខ​២​តង់​ ដើម្បី​បញ្ចៀស​ការ​ស្ទះ​រន្ធ​ញើស ការ​លាង​សម្អាត​មុខ​២​តង់​ ជា​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត ដើម្បី​បញ្ចៀស​ការ​ស្ទះ​រន្ធញើស​។​ ជា​ទូទៅ​ យើង​ត្រូវ​លាង​សម្អាត​មុខ​ដំបូង​ជាមួយ​នឹង​ប្រភេទ​​ប្រេង​លាង​មុខ និង​បន្ទាប់​មក ​គឺ​ប្រើប្រាស់​ហ្វូម​លាង​មុខ​ធម្មតា ដែល​ស័ក្ដិសម​ចំពោះ​ប្រភេទ​ស្បែក​។ ប្រេង​លាង​មុខ​ អាច​ជួយ​កម្ចាត់​ភាព​កខ្វក់​ដែល​បណ្ដាល​មក​ពី​គ្រឿង​សម្អាត ក្រែម​ការពារ​កម្ដៅ​ថ្ងៃ និង​ជាតិ​ពុល​ផ្សេង​ៗ​ ខណៈ​ដែល​ហ្វូម​លាង​មុខ​អាច​ជួយ​កម្ចាត់​ញើស​ និង​ធ្វើ​ឲ្យ​ស្បែក​​ស្រស់​ថ្លា​។ ៣. ប្រើប្រាស់​ម៉ាស​​បិទ​មុខ​ធម្មជាតិ​​មាន​សារធាតុ​ប្រឆាំង​​បាក់តេរី​ ​​​​​​ម៉ាស​បិទ​មុខ​ដែល​ផ្សំ​ពី​ធម្មជាតិ​ និង​មាន​សារធាតុ​ប្រឆាំង​នឹង​បាក់តេរី​ គឺ​​ល្អ​បំផុត​សម្រាប់​ការពារ​ការ​កើត​មុន​នៅ​រដូវ​ភ្លៀង​នេះ​។​ វា​អាច​ជួយ​កម្ចាត់​កោសិកា​ស្បែក​​ងាប់​ សម្អាត​រន្ធ​ញើស​ ដោយ​កម្ចាត់​ធូលី​ ក៏​ដូចជា​ជាតិ​ប្រេង​ដែល​លើស​។ ស្រី​ៗ​អាច​សាកល្បង​ម៉ាស​បិទ​មុខនឹង​ម៉ាស​ធម្មជាតិ​ដែល​មាន​គ្រឿង​ផ្សំ​តែ​២​មុខ​ប៉ុណ្ណោះ​ គឺ​ស្ត្រប៊ឺរី និង​ទឹក​ដោះ​គោ​ជូរ​។​ ចូរ​ជញ្ជ្រំ​ផ្លែ​ស្រ្តប៊ឺរី​ចំនួន​២​ផ្លែ​ឲ្យ​ម៉ត់​ល្អ​ រួច​លាយ​ជាមួយ​ទឹក​ដោះ​គោ​ជូរ​ចំនួន​២​ស្លាបព្រា​កាហ្វេ​។ បន្ទាប់​មក​លាប​ម៉ាស​នេះ​នៅ​លើ​​ផ្ទៃ​មុខ ដោយ​ទុក​ចោល​រយៈពេល​២០​នាទី ទើប​លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ជា​ការ​ស្រេច​។


ស្បែក

ស្រីៗ​ពាក់ម៉ាសយូរ មិនចង់ខូចស្បែកមុខកុំរំលងតិចនិក ៤នេះ

បច្ចុប្បន្ន​នេះ ការ​ពាក់​ម៉ាស​ពិត​ជា​ចាំ​បាច់​ណាស់​​ក្នុង​ការ​ការពារ​វីរុស​បង្ក​ជំងឺ​កូវីដ១៩ ប៉ុន្តែ​ម៉ាស​ក៏​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​​សុខ​ភាព​ស្បែក​មុខ​ផង​ដែរ​។ ពាក់​ម៉ាស​យូរ​អាច​ធ្វើ​ឲ្យ​មុខ​ឡើង​មុន របក​ស្បែក ឡើង​រមាស់ និង​កន្ទួល​ជា​ដើម។ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ អ្នក​ឯកទេស​ខាង​រោគ​សើស្បែក​បាន​ណែ​នាំ​តិចនិក​មួយ​ចំនួន​ដល់​ស្រីៗ​ ដើម្បី​ការពារ​ស្បែក​មុខ​។ ១. សម្អាត និង​ផ្ដល់​សំណើម​ដល់​មុខ​ជា​ប្រចាំ​ ក្នុង​មួយ​ថ្ងៃ​ៗ​បើ​យើង​ធ្វើ​ការ​ ឬ​ចេញ​ក្រៅ​ផ្ទះ​ច្បាស់ជា​ត្រូវ​ពាក់​ម៉ាស​យូរ​ម៉ោង​មិន​ខាន។ ដូច​នេះ ស្រីៗ​យើង​គប្បី​យក​ចិត្ត​ទុក​ដាក់​លាង​សម្អាត​មុខ និង​ផ្ដល់​សំណើម​ដល់​មុខ​ប្រចាំ​ថ្ងៃ​ឲ្យ​បាន​ទៀង​ទាត់។ ការ​ថែទាំ​ស្បែក​មុខ​បែប​នេះ​នឹង​ជួយ​ធ្វើ​ឲ្យ​ផ្ទៃ​មុខ​រួច​ផុត​ពី​បញ្ហា​បង្ក​ដោយ​ការ​ពាក់​ម៉ាស​។ ពេល​លាង​សម្អាត​មុខ ចូរ​ប្រើ​ផលិត​ផល​លាង​សម្អាត​​ណា​ដែល​មិន​មាន​ក្លិន​​ និង​​មិន​មាន​ជាតិ​អាល់កុល​។ ក្រោយ​ពី​លាង​សម្អាត​មុខ​ហើយ គ្នា​យើង​មាន​ស្បែក​មុខស្ងួត ឬ​រមាស់​គួរ​ប្រើ​ផលិត​ផល​ផ្ដល់​សំណើម​បន្ថែម​ទៀត​។ ការ​ជ្រើស​រើស​ផលិត​ផល​ផ្ដល់​សំណើម​ គួរ​ពិនិត្យ​លើ​ប្រភេទ​ស្បែក​មុខ​​ និង​គួរ​ប្រើ​មុន និង​ក្រោយ​ពាក់​ម៉ាស​៖ ស្បែក​មុខ​ខ្លាញ់ គួរ​ប្រើ​ផលិត​ផល​ផ្ដល់​សំណើម​ប្រភេទ​ជែល​ ស្បែក​មុខ​ធម្មតា គួរ​ប្រើ​ផលិត​ផល​ឡេ​ផ្ដល់​សំណើម​ ស្បែក​មុខ​ស្ងួត គួរ​ប្រើ​ប្រភេទ​ក្រែម​​ផ្ដល់​សំណើម ២. ការ​ពារ​បបូរ​មាត់​ដោយ​ប្រេង​ចាហួយ ស្បែក​ស្ងួត និង​ប្រេះ​បបូរ​មាត់ ជា​បញ្ហា​ទូទៅ​មួយ​កើត​មាន​លើ​ស្បែក​ដោយសារ​ការ​ពាក់​ម៉ាស​យូរ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ៗ​។ យើង​អាច​ការពារ​បញ្ហា​នេះ​បាន​ដោយ​លាប​ប្រេង​ចាហួយ​នៅ​លើ​បបូរ​មាត់​ បន្ទាប់ពី​លាង​សម្អាត​មុខ​រួច មុន​ពាក់​ម៉ាស និង​មុន​ពេល​ចូល​គេង​។ ៣. ផ្អាក​តុប​តែង​មុខ​ បើ​យើង​ជា​អ្នក​ធ្វើ​ការ​ងារ​ណា​មួយ​ប្រឈម​នឹង​ជំងឺ​​កូវីដ១៩ និង​ត្រូវ​ពាក់​ម៉ាស​យូរ​ម៉ោង​មួយ​ថ្ងៃៗ គ្នា​យើង​គួរ​ផ្អាក​ការ​តុប​តែង​មុខ​។ ការ​តុប​តែង​មុខ​ហើយ ត្រូវ​ពាក់​ម៉ាស​ពី​លើ​មុខ​អាច​នឹង​ធ្វើ​ឲ្យ​មាន​បញ្ហា​ស្ទះ​រន្ធ​រោម នាំ​ឲ្យ​កើត​មុន​បាន​។ ក្នុង​ករណី​ចាំ​បាច់​ត្រូវ​តែ​តុប​តែង​មុខ គ្នា​យើង​គួរ​ជ្រើស​រើស​ផលិត​ផល​ណា មាន​សរសេរ​បញ្ជាក់​ថា​មិន​ធ្វើ​ឲ្យ​ស្ទះ​រន្ធ​រោម​។ ៤. ដោះ​ម៉ាស​ចេញ​ខ្លះ​ រាល់​បួន​ម៉ោង​ម្ដង គ្នាយើង​គួរ​ដោះ​ម៉ាស​ចេញ​ឲ្យ​បាន​១៥​នាទី​។ មាន​ការ​រក​ឃើញ​ថា បុគ្គលិក​សុខាភិបាល​ធ្វើ​ការ​ជួរ​មុខ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩ អាច​កែ​ខៃ​បញ្ហា​ស្បែក​មុខ​បាន​ដោយ​ធ្វើ​របៀប​នេះ។​ យ៉ាងណា បើ​យើង​ជា​មនុស្ស​ប្រឈម​នឹង​កូវីដ១៩ ខ្លាំង មុន​នឹង​ដោះ​ម៉ាស​ចេញ​ត្រូវ​ប្រាកដ​ថា​នៅ​កន្លែង​មាន​សុវត្ថិភាព និង​ដោះ​ម៉ាស​ក្រោយ​លាង​សម្អាត​ដៃ​រួច​។


ស្បែក

របស់​ទាំង​​៤​នេះ ​ហាម​សាក​ល្បង​នៅ​លើ​ផ្ទៃ​មុខ​ដាច់​ខាត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ពិត​ណាស់​ ស្រី​ៗ​យើង​តែងតែ​​ចង់​បាន​សម្រស់​ស្រស់​ស្អាត​ និង​ទាក់ទាញ​។​ នៅ​ពេល​ខ្លះ​ យើង​ក៏​ហ៊ាន​សាកល្បង​តិចនិក​ថែរក្សា​សម្រស់​​មួយ​ចំនួន​ដែល​យើង​​មើល​ឃើញ​នៅ​តាម​បណ្ដាញ​សង្គម​។ យ៉ាង​ណា​មិញ ​ស្បែក​របស់​យើង​ម្នាក់​ៗ​មិន​ដូច​គ្នា​ទេ​ ហើយ​ការ​សាកល្បង​វិធីសាស្ត្រ​ថ្មី​ៗ​ក៏​អាច​ធ្វើ​ឲ្យ​ស្បែក​របស់​យើង​មាន​បញ្ហា​កាន់​តែ​ធ្ងន់ធ្ងរ​​ផង​ដែរ​។​ ហេតុ​នេះ​ហើយ​ ស្រីៗ​យើង​គប្បី​មាន​ការ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ដិតដល់​នៅ​ពេល​​លាប​អ្វី​មួយ​នៅ​លើ​ផ្ទៃមុខ ជា​ពិសេស​របស់​ទាំង​៤​យ៉ាង​នេះ​។ ១. ទឹក​ក្រូច​ឆ្មារ​ ទឹក​ក្រូច​ឆ្មារ​សំបូរ​ទៅ​ដោយ​វីតាមីន​C ដែល​ល្អ​សម្រាប់​រាងកាយ​។​ ប៉ុន្តែ​ការ​លាប​ក្រូច​ឆ្មារ​នៅ​លើ​ផ្ទៃ​មុខ មិន​មែន​ជា​រឿង​ត្រឹមត្រូវ​ឡើយ​។ គ្នា​យើង​ជឿ​ថា​ក្រូច​ឆ្មារ​អាច​ជួយ​ឲ្យ​ស្បែក​របស់​យើង​ស​ម៉ត់​រលោង​ និង​ភ្លឺ​ថ្លា ប៉ុន្តែ​​ផ្ទុយ​ទៅ​វិញ​​ កម្រិត​ខ្ពស់​នៃ​អាស៊ីដ​Citric អាច​បំផ្លាញ​ស្បែក​ និង​ធ្វើ​ឲ្យ​ស្បែក​រលាក​ ព្រម​ទាំង​បង្ក​ជា​ការ​កើត​មុន​ថែម​ទៀត​ផង​។ ២. ​ថ្នាំ​ដុស​ធ្មេញ​ ជាមួយ​គ្នា​នេះ​ដែរ​ ថ្នាំ​ដុស​ធ្មេញ​ត្រូវ​បាន​​ជឿ​ថា​អាច​កម្ចាត់​រាល់​បញ្ហា​មុន​ក្បាល​ខ្មៅ​ និង​​មុន​ផ្សេង​ទៀត​។​ ប៉ុន្តែ​ការ​ប្រើប្រាស់​ថ្នាំ​ដុស​ធ្មេញ​​នៅ​លើ​ផ្ទៃ​មុខ​អាច​បណ្ដាល​ឲ្យ​រលាក​ និង​​ឆ្លង​មេរោគ​។​ លើស​ពី​នេះ​ វា​មាន​សារធាតុ​ផ្សំ​ខ្លាំង​ៗ ដែល​​​​អាច​​បន្សល់​ស្នាម​ក្រហម​នៅ​​លើ​ផ្ទៃ​មុខ​ដូច​គ្នា​​។​ គ្នា​យើង​ជា​ច្រើន​បាន​ណែនាំ​ឲ្យ​ប្រើប្រាស់​ថ្នាំ​ដុស​ធ្មេញ​នៅ​លើ​មុន​ ដើម្បី​ឲ្យ​មុន​ឆាប់​ក្រៀម​។​ ប៉ុន្តែ​ការ​លាប​ថ្នាំ​ដុស​ធ្មេញ​​នៅ​លើ​ផ្ទៃ​មុខ អាច​បង្កើន​ការ​ផលិត​Melanin និង​បង្កើត​​ជា​ស្នាម​ខ្មៅ​នៅ​កន្លែង​ដែល​យើង​លាប​ ហើយ​ជាតិ​ជីរ​អង្កាម​ ដែល​មាន​នៅ​ក្នុង​ថ្នាំ​ដុស​ធ្មេញ​ក៏​អាច​ធ្វើ​ឲ្យ​ស្បែក​ក្រហាយ​ និង​បណ្ដាល​ឲ្យ​កើត​មុន​ទៅ​វិញ​​។ ៣. ប្រេង​ដូង​ ទន្ទឹម​នឹង​នេះ​ដែរ​ យើង​​ប្រហែល​ជា​ធ្លាប់​បាន​ឮថា​ ប្រេង​ដូង​ដើរ​តួនាទី​យ៉ាង​សំខាន់​​​ក្នុង​ការ​ចិញ្ចឹម​ និង​ថែ​បំប៉ន​ស្បែក​ឲ្យ​​​ស្រស់​ស្អាត​ ប៉ុន្តែ​វា​មិន​ដូច្នេះ​ឡើយ​។ ប្រេង​ដូង​ផ្ទុក​អាស៊ីដ​Lauric ដែល​អាច​ប្រឆាំង​នឹង​បញ្ហា​មុន​បាន តែ​វា​ក៏​មាន​ផ្ទុក​​ខ្លាញ់​ឆ្អែត​៩០%​ ដែល​អាច​ធ្វើ​ឲ្យ​កក​ស្ទះ​រន្ធ​ញើស​។​ ដូចនេះ​ហើយ​ យើង​អាច​ប្រើប្រាស់​វា​បាន​នៅ​លើ​រាងកាយ ពីព្រោះ​វា​អាច​ជួយ​ដោះស្រាយ​បញ្ហា​ស្បែក​ស្ងួត​ ឬ​​ត្រអក​​ប៉ុន្តែ​ជៀសវាង​ប្រើប្រាស់​ប្រេង​ដូច​​នៅ​លើ​ផ្ទៃ​មុខ​ដាច់​ខាត​។ ​​​​​​៤. បក​រោម​មុខ​ ស្បែក​មុខ​របស់​យើង​មាន​សភាព​ទន់​ខ្សោយ​ បើ​ប្រៀបធៀប​ទៅ​នឹង​ផ្នែក​ទាំង​អស់​នៅ​លើ​​រាងកាយ​។​ ជា​ទូ​ទៅ ការ​បក​រោម​នៅ​លើ​រាងកាយ​គឺ​ជា​ជម្រើស​ល្អ​ […]


សក់និងស្បែកក្បាល

ទាន់សក់ជ្រុះតិច សាកប្រើប្រេងធម្មជាតិទាំងនេះ បណ្ដុះកូនសក់មកវិញ

សក់​ជ្រុះ មិន​ថា​ជ្រុះ​តិច ឬ​ជ្រុះ​ច្រើន ជា​បញ្ហា​មួយ​ធ្វើ​ឲ្យ​គ្នា​យើង​កើត​ស្ត្រេស ស្មុគ​ស្មាញ​មិន​ដឹង​រក​វិធី​អ្វី​ល្អ​ជួយ​ឲ្យ​សក់​ដុះ​មក​វិញ។ គ្នា​យើង​មិន​ថា ស្រី ឬ​ប្រុស​ឲ្យ​តែ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជ្រុះ​សក់​ច្បាស់​ជាបារម្ភ​លើ​រូប​សម្ផស្ស មិន​សូវ​ជា​មាន​ទំនុក​ចិត្ត​លើ​សម្រស់​ប៉ុន្មាន​ទេ។ អស់​បារម្ភ! ខាង​ក្រោម​នេះ ជា​ប្រេង​ធម្មជាតិ ជួយ​បណ្ដុះ​សក់​ឲ្យ​ដុះ​វែង និង​ទន់​រលោង​ឡើង​វិញ យើងអាចសាកល្បងបាន។ ប្រេង​ធម្មជាតិ​បំបាត់​បញ្ហា​ជ្រុះ​សក់ ១. ប្រេង​ដូង ប្រេង​ដូង​ជា​ប្រេង​ធម្មជាតិ​មួយ​អាច​ជួយ​ឲ្យ​សក់​យើង​ដុះ​ឡើង​វិញ និង​កាត់បន្ថយបញ្ហាសក់ជ្រុះ។ ប្រេង​ដូង​សម្បូរ​ទៅ​ដោយ អាស៊ីដ​ខ្លាញ់ វីតាមីន (ពិសេស​វីតាមីន ​E) និង​ជាតិ​រ៉ែ ល្អ​សម្រាប់​សុខភាព​ស្បែក​ក្បាល និង​សក់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ប្រេង​ដូង​ក៏​ជួយ​ឲ្យ​សក់​ទន់​រលាស់​ល្អ និង​ការពារ​សក់​ខូច បែង​ចុង​ជា​ដើម។ ២. ប្រេង​ល្ហុង​ខ្វង កំពូល​ប្រេង​ជួយ​ផ្ដល់​សុខភាព​ល្អ​ឲ្យ​សក់​យើង មួយ​ទៀត​នោះ​គឺ ប្រេង​ល្ហុង​ខ្វង ឬ​មនុស្ស​មួយ​ចំនួន​ហៅ​ថា Castor oil។ ប្រេង​ល្ហុង​ខ្វង​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​សក់​ជ្រុះ​បាន ព្រោះ​វា​មាន​ផ្ទុក​អាស៊ីដ​ខ្លាញ់ ផ្ដល់​ប្រូតេអ៊ីន និង​សារធាតុ​ចិញ្ចឹម​ដែល​សក់​ត្រូវការ និង​បង្ការ​ការ​រលាក។ លើស​ពី​នេះ វា​ជួយ​ឲ្យ​សក់​ទន់​រលាស់​ល្អ ហើយ​យើង​ក៏​អាច​ប្រើ​ប្រេង​ល្ហុង​ខ្វង​បណ្ដុះ​រោម​ចិញ្ចើម និង​រោម​ភ្នែក​បាន​ដែរ (​ត្រូវ​ប្រយ័ត្ន​ពេល​ប្រើ​លើ​រោម​ភ្នែក)។ ៣. ប្រេង Argan ប្រេង Argan សម្បូរ​ទៅ​ដោយ​អាស៊ីដ​ខ្លាញ់​ល្អ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​វីតាមីន E ជួយ​ផ្ដល់​សំណើម និង​បង្ការ​បញ្ហា​សក់​ស្ងួត បែង​ចុង​ជាដើម។ […]


ស្បែក

​ស្បែក​ស្អាត​ និង​ទន់​ម៉ត់​រលោង​ ​​ជាមួយ​រូបមន្ត​ទឹក​​ដំឡូង​បារាំង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដំឡូង​បារាំង​មិន​ត្រឹម​តែ​​​ជា​ផ្នែក​មួយ​នៃ​របប​អាហារ​ប៉ុណ្ណោះ​ទេ វា​ក៏​អាច​បញ្ចូល​ទៅ​ក្នុង​​ការ​ថែ​រក្សា​សម្រស់​​​ផង​ដែរ​ ពីព្រោះ​វា​សំបូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ជាតិ​រ៉ែ និង​វីតាមីន​ល្អ​ៗ​​សម្រាប់​ស្បែក​។ ​​​ពិត​ណាស់​ ស្បែក​យើង​ប្រឈម​នឹង​កត្តា​គ្រោះថ្នាក់​មួយ​ចំនួន​​ជា​រៀង​រាល់​ថ្ងៃ​ ដូចជា​កាំ​រស្មី​ព្រះអាទិត្យ​ ជាតិ​ពុល​ ភាព​កខ្វក់​ ធូលី​​ ដែល​អាច​បណ្ដាល​ឲ្យ​ស្បែក​​ប្រែ​ជា​ខ្មៅ​ស្រអាប់ និង​ពណ៌​សម្បុរ​​​មិន​ស្មើ​គ្នា​។​ ដូច្នេះ​ហើយ​ ​ទើប​ស្បែក​របស់​យើង​ត្រូវការ​រូបមន្ត​ថែទាំ​តាម​បែប​ធម្មជាតិ​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​នេះ​។ អត្ថប្រយោជន៍​នៃ​ទឹក​ដំឡូង​បារាំង​ចំពោះ​ស្បែក​មុខ​ ដំឡូង​បារាំង​​ជា​គ្រឿង​ផ្សំ​ដ៏​អស្ចារ្យ​នៅ​ក្នុង​ការ​​ធ្វើ​ម៉ាស​បិទ​មុខ​ ​ហើយ​វា​​ផ្ដល់​អត្ថប្រយោជន៍​​ជា​ច្រើន​​ ​ចំពោះ​ស្បែក​មុខ​ដូចជា​៖ ទឹក​ដំឡូង​បារាំង​អាច​ជួយ​កម្ចាត់​បញ្ហា​រង្វង់​ភ្នែក​ខ្មៅ​ ស្នាម​ជ្រីវជ្រួញ​ ព្រម​ទាំង​​ស្នាម​ដក់​ក្រោម​ភ្នែក​ ជួយ​ឲ្យ​​ស្បែក​​ភ្លឺ​រលោង​ រក្សា​សំណើម​​ដល់​ស្បែក​ កាត់បន្ថយ​ការ​រលាក​ស្បែក​ ដែល​បណ្ដាល​ឲ្យ​កើត​មុន​ ដោយ​សារ​តែ​ដំឡូង​បារាំង​ជា​ប្រភព​​នៃ​ជាតិ​ដែក​ វីតាមីន​C និង​សារធាតុ​Riboflavin វា​អាច​ជួយ​បន្តឹង​​រន្ធ​ញើស​ និង​ប្រឆាំង​ភាព​ចាស់​​​ ទឹក​ដំឡូង​​អាច​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​ និង​កម្ចាត់​ចោល​បញ្ហា​​ស្បែក​ខូច​ដោយ​សារ​តែ​កម្ដៅ​ថ្ងៃ​ ជួយ​ព្យាបាល​មុន​ ស្នាម​អាចម៍​រុយ​ ស្នាម​ជ្រីវជ្រួញ​ និង​ស្បែក​ស្រអាប់​។ របៀប​ធ្វើ​ម៉ាស​ដំឡូង​បារាំង​ ដើម្បី​ចិញ្ចឹម​បំប៉ន​ស្បែក​ ទឹក​​ដំឡូង​បារាំង​៣​ស្លាបព្រា​បាយ​ ទឹក​ឃ្មុំ​២​ស្លាបព្រា​បាយ​ ចូរ​លាយ​ទឹក​ដំឡូង​បារាំង​ជាមួយ​នឹង​ទឹក​ឃ្មុំ​ ដោយ​កូរ​វា​ឲ្យ​សព្វ​ល្អ ​ព្រម​ទាំង​លាប​នៅ​លើ​ផ្ទៃ​មុខ​ និង​ក។​ បន្ទាប់​មក​ ម៉ាស្សា​ជា​រាង​រង្វង់​នៅ​​លើ​ផ្ទៃ​មុខ​ និង​ទុក​ចោល​រយៈពេល​១០​ទៅ​១៥​នាទី​ (រហូត​ដល់​ស្ងួត​) ទើប​លាង​ជម្រះ​ចេញ​។ ដើម្បី​ទទួល​បាន​លទ្ធផល​​​ល្អ​បំផុត​ យើង​គប្បី​ប្រើ​រូបមន្ត​ម៉ាស​ដំឡូង​បារាំង​នេះ​ជា​រៀងរាល់​ថ្ងៃ​។


ជំងឺមុន

កើត​មុនត្រង់កន្លែងដដែលៗទាំងនេះ អាច​មកពីបញ្ហា​សុខភាពហើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការកើត​មុន​កន្លែង​ដដែល​ៗ អាច​បង្ហាញ​ឲ្យ​​យើង​ដឹង​ពី​បញ្ហា​សុខភាព​​ផង​ដែរ បើទោះ​បី​ជា​មុន​គឺ​ជា​បញ្ហា​សុខភាព​ស្បែក​ទូទៅ​ ក៏ដោយ។ យ៉ាង​ណា​មិញ​ គ្នា​យើង​​​​​គប្បី​ស្វែង​យល់​ពី​​មូលហេតុ​ដែល​​បណ្ដាល​ឲ្យ​កើត​មុន​នៅ​ត្រង់​ផ្នែក​នីមួយ​ៗ​នៃ​រាងកាយ​ ក៏​ដូចជា​​​ស្វែង​រក​ដំណោះស្រាយ​​ប្រកប​ដោយ​ប្រសិទ្ធភាព​។ ១. ​មុន​​លើ​ថ្ងាស ចំពោះ​មុន​ដែល​កើត​នៅ​ត្រង់​ថ្ងាស ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ប្រព័ន្ធ​រំលាយ​អាហារ​ ហើយ​វា​បណ្ដាល​មក​ពី​អតុល្យភាព​ប្រព័ន្ធ​រំលាយ​អាហារ​ ដែល​ពាក់ព័ន្ធ​នឹង​​របប​អាហារ​មិន​ល្អ​ ​រលាក​ពោះវៀន​រ៉ាំរ៉ៃ​ និង​ការ​រំលាយ​អាហារ​មិន​ត្រឹមត្រូវ​។ វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​គឺ​​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ ញ៉ាំ​​របប​អាហារ​ដែល​មាន​តុល្យភាព​ គេង​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​៧​ម៉ោង​ក្នុង​មួយ​ថ្ងៃ និង​ព្យាយាម​រក្សា​បរិវេណ​ថ្ងាស​ពី​ការ​កកិត​ផ្សេង​ៗ​។ [embed-health-tool-ovulation] ២. មុន​លើ​ថ្ពាល់ មុន​នៅ​ផ្នែក​ខាង​លើ​ថ្ពាល់​​អាច​ពាក់ព័ន្ធ​ជាមួយ​នឹង​ប្រព័ន្ធ​ដង្ហើម​ ចំណែក​ឯ​​មុន​​លើ​ថ្ពាល់​ផ្នែក​ខាង​ក្រោម​ពាក់ព័ន្ធ​នឹង​​អនាម័យ​មាត់​ធ្មេញ​​មិន​ល្អ​ និង​កត្តា​បរិស្ថាន​ដែល​កើត​មាន​នៅ​ក្នុង​បែបបទ​រស់នៅ​។ កត្តា​នេះ​ក៏​អាច​​បណ្ដាល​មក​ពី​ស្បែក​របស់​យើង​ប៉ះពាល់​ជាមួយ​នឹង​កម្រាល​ពូក​ ឬ​ស្រោម​​ខ្នើយ​ដែល​កខ្វក់​ផង​ដែរ។​ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ យើង​គប្បី​បោក​កម្រាល​ពូក​ ឬ​ស្រោម​ខ្នើយ​ឲ្យ​បាន​ញឹកញាប់​។ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន ចុចទីនេះ ដើម្បីគណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះ ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI) ៣. មុន​​លើ​តំបន់​ T-zone ​​​តំបន់​ T-zone នៅ​ចន្លោះ​ចិញ្ចឹម​ចុះ​មក​ដល់​ច្រមុះ​ និង​ចង្កា​។​ ​ប្រសិនបើ​​គ្នា​យើង​​សង្កេត​ឃើញ​មុន​នៅ​តំបន់​នេះ​ ​វា​ច្រើន​តែ​បង្ក​ឡើង​ដោយ​អតុល្យភាព​ក្រពះ​ពោះវៀន​ ឬ​អាលែកហ្ស៊ី​នឹង​អាហារ​។​ បរិវេណ​នេះ​​​មាន​ក្រពេញ​​ប្រេង​ច្រើន​ជាង​កន្លែង​ផ្សេង​ទៀត​នៅ​លើ​ផ្ទៃ​មុខ ដែល​ធ្វើ​ឲ្យ​​ងាយ​នឹង​កើត​មុន​។​ ដូច្នេះ​ហើយ​ ការ​ផលិត​ខ្លាញ់​ច្រើន​ក៏​អាច​បណ្ដាល​ឲ្យ​កើត​មុន​ដូច​គ្នា​។ ជាក់​ស្ដែង​ មុន​នៅ​លើ​ច្រមុះ​អាច​ពាក់ព័ន្ធ​នឹង​បញ្ហា​ថ្លើម​ និង​តម្រង​នោម​ ដែល​អាច​ជា​សញ្ញា​បញ្ជាក់​​ថា​ថ្លើម​​របស់​យើង​បំពេញ​មុខ​ងារ​មិន​ប្រក្រតី​​។ ៤. មុន​លើ​ចង្កា ថ្គាម​ និង​ក​​ ជាមួយ​គ្នា​នេះ​ដែរ​ ការ​ចុះ​ខ្សោយ​នៃ​អ័រម៉ូន​អាច​បង្ក​ឲ្យ​កើត​មាន​មុន​​នៅ​លើ​ថ្គាម​ និង​ចង្កា​ ហើយ​វា​ក៏​បង្ហាញ​ពី​អតុល្យភាព​នៃ​ប្រព័ន្ធ​ endocrine។​ ការ​កើត​មុន​ដោយ​កត្តា​អ័រម៉ូន​នេះ​ដែរ​ អាច​​​កើត​បាត់​ៗ​ […]


ស្បែក

រូបមន្តខាត់ស្បែកធម្មជាតិ ជួយឲ្យស្បែកភ្លឺថ្លា មិនបែកស្រកា

រូបមន្ត​ខាត់​ស្បែក​ធម្មជាតិ​ជា​ច្រើន អាច​ជួយ​ឲ្យ​ស្បែក​ស្រីៗ​គ្នា​យើង​ស​ភ្លឺ​ម៉ដ្ត​រលោង មិន​ចាញ់​ផលិតផល​គីមី​ប៉ុន្មាន​ទេ។ ទោះ​ជា​​ Scrub​ ខាត់​ស្បែក​ធម្មជាតិ​មិន​ឃើញ​លទ្ធផល​ភ្លាម​ៗ​ដូច​ថ្នាំ​ខាត់​ស្បែក​ទូទៅ តែ​យើង​ក៏​មិន​បារម្ភ​រឿង​ប៉ះពាល់​សុខភាព​ស្បែក ឬ​អាលែកហ្ស៊ី​ស្បែក​ដែរ។ ហើយ​ខាង​ក្រោម​នេះ ជា​គ្រឿងផ្សំ​ខាត់​ស្បែក​ធម្មជាតិ យើង​អាច​រក​បាន​ងាយ​ៗ តម្លៃ​ធូរ​ថ្លៃ និង​មាន​ប្រសិទ្ធភាព​។ ១. កាក​កាហ្វេ Scrub នេះ​ជា​ជម្រើស​ល្អ​បំផុត​មួយ យើង​អាច​យក​មក​ប្រើ​លើ​ស្បែក ព្រោះ​ជាតិ​កាហ្វេ​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជួយ​កម្ចាត់​កោសិកា​ចាស់ៗ និង​ស្នាម​ខ្លាញ់​ដុំ​ៗ​មាន​លើ​ភ្លៅ និង​ត្រគាក​ជា​ដើម។ ជាតិ​ប្រេង​អូលីវ មាន​នៅ​ក្នុង ​scrub នេះ​ជួយ​ផ្ដល់​សំណើម​ដល់​ស្បែក និង​រក្សា​ស្បែក​ឲ្យ​មាន​សុខភាព​ល្អ។ គ្រឿង​ផ្សំ​ត្រូវ​មាន កាក​កាហ្វេ ស្ករ ប្រេង​អូលីវ និង​វីតាមីន E លាយ​វា​ចូល​គ្នា​ឲ្យ​សព្វ ល្មម​លាប​ពេញ​រាងកាយ រួច​លាប​លើ​ស្បែក​ទុក​ចោល ១៥-២០នាទី សឹម​លាង​ទឹក​ចេញ។ ២. ស្ករ​ត្នោត ស្ករ​ត្នោត​មាន​ប្រសិទ្ធភាព​ល្អ​ក្នុង​ការ​ធ្វើ​ឲ្យ​ស្បែក​ទន់ ពិសេស​សម្រាប់​គ្នា​យើង​ដែល​មាន​ស្បែក​ងាយ​ប្រតិកម្ម។ យើង​គួរ​មាន​ស្ករ​គ្រាប់​ៗពណ៌​ត្នោត (បញ្ជាក់ មិន​មែន​ស្ករ​ត្នោត​ខ្មែរ​ទន់​ៗ​ទេ) និង​ប្រេង​អូលីវ ឬ JoJoBa លាយ​ចូល​គ្នា​ឲ្យ​សព្វ រួច​លាប​ទៅ​លើ​ស្បែក ម៉ាស្សា​ថ្នម​ៗ​រយៈ​ពេល១០​នាទី រួច​លាង​ចេញ​ជា​ការ​ស្រេច។ យើង​អាច​បន្ថែម​ប្រេង​ក្រអូប​ទៅ​តាម​ក្លិន​យើង​ចូល​ចិត្ត​ដូចជា ក្លិន​ឡាវែនដ័រ ក្លិន​ម្លិះ ឬ Vanilla ដើម្បី​ជួយ​ឲ្យ​ក្រអូប​ស្បែក។ ៣. អំបិល​ក្រួស អំបិល​ក្រួស​មាន​ផ្ទុក​ជាតិ​រ៉ែ […]


ស្បែក

ទម្លាប់​ទាំង​នេះ ធ្វើ​ឲ្យ​ស្រីៗ​ឆាប់​ចាស់​ជាង​វ័យ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិត​ណាស់​ មាន​កត្តា​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​យើង​មើល​ទៅ​ចាស់​ជាង​វ័យ​ ដូចជា​កត្តា​ហ្សែន របប​អាហារ​ និង​ទម្លាប់​រស់​នៅ​ប្រចាំ​ថ្ងៃ​ជា​ដើម​។​ ហើយ​ដើម្បី​ទទួល​បាន​សម្រស់​ក្មេង​ជាង​វ័យ​ ដោយ​មិន​ចាំបាច់​ចំណាយ​ប្រាក់​ច្រើន​ គ្នា​យើង​គប្បី​ផ្លាស់ប្ដូរ​ទម្លាប់​មួយ​ចំនួន​ជា​មុន​សិន។​ ១. ​របប​អាហារ​​មាន​ជាតិ​ខ្លាញ់​ទាប​ ដើម្បី​ការពារ​ស្នាម​ជ្រីវជ្រួញ​ វា​មាន​សារសំខាន់​​ណាស់​ក្នុង​ការ​ញ៉ាំ​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣​ ដែល​អាច​ជួយ​ឲ្យ​ស្បែក​​ទន់​​ម៉ត់​រលោង​។​ ជាក់​ស្ដែង របប​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ទាប​ធ្វើ​ឲ្យ​យើង​បាត់បង់​សមាសធាតុ​នេះ​ ដែល​បណ្ដាល​ឲ្យ​ស្បែក​របស់​យើង​ឆាប់​ចាស់​មុន​វ័យ​។​ ​ពពួក​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣​មាន​ដូចជា​ត្រី​សាម៉ុន​ ត្រី​ធូណា​ គ្រាប់​ធញ្ញជាតិ​ គ្រាប់​ផ្លែឈើ​ ប្រេង​រុក្ខជាតិ​។ល។​ ២. ​ប្រើប្រាស់​បំពង់​បឺត​ នៅ​ពេល​ដែល​យើង​​ញ៉ាំ​ភេសជ្ជៈ​ដោយ​ប្រើ​បំពង់​បឺត​ ​យើង​ចាំបាច់​ត្រូវ​ផ្គុំ​បបូរ​មាត់​ចូល​គ្នា​ ដែល​អាច​បង្ក​ជា​ស្នាម​ជ្រីវជ្រួញ​នៅ​ជុំវិញ​បរិវេណ​មាត់​ ដូច​ទៅ​នឹង​ការ​ជក់​បារី​ដែរ​។​ ចូរ​ព្យាយាម​​ញ៉ាំ​ទឹក​ ឬ​ភេសជ្ជៈ​ផ្សេង​ៗ​ដោយ​ផ្ទាល់​ពី​មាត់​កែវ​ ទើប​ជា​ការ​ប្រសើរ​។ ៣. គេង​ផ្អៀង​ ​ជាមួយ​គ្នា​នេះ​ដែរ​ ការ​គេង​ផ្អៀង​​ដោយ​យក​មុខ​សង្កត់​ទៅ​នឹង​ខ្នើយ​ អាច​បណ្ដាល​ឲ្យ​កើត​មាន​ស្នាម​ជ្រីវជ្រួញ​នៅ​លើ​ថ្ពាល់​ និង​ចង្កា​។​ អ្នក​ជំនាញ​បាន​​ឲ្យ​ដឹង​ថា​ ការ​គេង​ផ្ងារ​គឺ​ជា​ឥរិយាបថ​គេង​ដ៏​ល្អ​បំផុត​ ដើម្បី​ឲ្យ​យើង​​នៅ​ក្មេង​ និង​ស្រស់ស្រាយ​។ ៤. ​ញ៉ាំ​ជាតិ​ស្ករ​ច្រើន​ យើង​ដឹង​ហើយ​ថា​​ជាតិ​ស្ករ​មិន​​ល្អ​ចំពោះ​សុខភាព​របស់​យើង​ឡើយ​។​ ហេតុ​នេះ​ហើយ​ យើង​គប្បី​កាត់​បន្ថយ​ការ​ញ៉ាំ​ជាតិ​ស្ករ​ ដើម្បី​ជៀសវាង​ពី​បញ្ហា​សុខភាព​ផ្សេង​ៗ​ ក៏​ដូចជា​​ស្នាម​ជ្រីវជ្រួញ​​​មុន​វ័យ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​។ ៥. មើល​ទូរទស្សន៍​ច្រើន​ជ្រុល​ យោង​តាម​ការ​សិក្សា​មួយ​បាន​​បង្ហាញ​ថា​ ជា​រៀង​រាល់​ម៉ោង​ដែល​យើង​ចំណាយ​ពេល​មើល​ទូរទស្សន៍​ ​យើង​នឹង​កាត់បន្ថយ​អាយុ​ចំនួន​២២​នាទី​។​ ដូច​នេះ​ អ្នក​ជំនាញ​បាន​ណែនាំ​ថា​ ​ទោះ​បី​ជា​យើង​អង្គុយ​នៅ​លើ​សាឡុង​ ឬ​​​កៅអី​ យើង​គប្បី​ក្រោក​ដើរ​ចុះ​ឡើង​ជា​រៀង​រាល់​កន្លះ​ម៉ោង​​ម្តង​។ ៦. គេង​មិន​គ្រប់គ្រាន់​ សម្រាប់​មនុស្ស​ពេញ​វ័យ​​ ត្រូវការ​គេង​យ៉ាង​ហោច​ណាស់​៧​ម៉ោង​ក្នុង​មួយ​យប់។​ ប៉ុន្តែ​ប្រសិនបើ​យើង​គេង​មិន​បាន​គ្រប់គ្រាន់​ទេ​នោះ​ វា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​យើង​មើល​ទៅ​អស់​កម្លាំង​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ក៏​អាច​កាត់​បន្ថយ​អាយុ​របស់​យើង​ដូច​គ្នា។​ នៅ​ក្នុង​ករណី​ដែល​យើង​អស់​កម្លាំង ឡើង​ទម្ងន់​ ឬ​​ភាព​យឺតយ៉ាវ​ខាង​ផ្លូវ​ចិត្ត​ […]


ស្បែក

ទម្លាប់​ទាំង​នេះ ធ្វើ​ឲ្យ​យើង​ឆាប់​ចាស់​ជាង​វ័យ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ពិត​ណាស់​ មាន​កត្តា​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​យើង​មើល​ទៅ​ចាស់​ជាង​វ័យ​ ដូចជា​កត្តា​ហ្សែន របប​អាហារ​ និង​ទម្លាប់​រស់​នៅ​ប្រចាំ​ថ្ងៃ​ជា​ដើម​។​ ​ដើម្បី​ទទួល​បាន​សម្រស់​ក្មេង​ជាង​វ័យ​ ដោយ​មិន​ចាំបាច់​ចំណាយ​ប្រាក់​ច្រើន​ គ្នា​យើង​គប្បី​ផ្លាស់ប្ដូរ​ទម្លាប់​មួយ​ចំនួន​ជា​មុន​សិន។​ ១. ​របប​អាហារ​​មាន​ជាតិ​ខ្លាញ់​ទាប​ ដើម្បី​ការពារ​ស្នាម​ជ្រីវជ្រួញ​ មាន​សារសំខាន់​​ណាស់​ក្នុង​ការ​ញ៉ាំ​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣​ ដែល​អាច​ជួយ​ឲ្យ​ស្បែក​​ទន់​​ម៉ត់​រលោង​។​ ជាក់​ស្ដែង របប​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ទាប​ធ្វើ​ឲ្យ​យើង​បាត់បង់​សមាសធាតុ​នេះ​ ដែល​បណ្ដាល​ឲ្យ​ស្បែក​របស់​យើង​ឆាប់​ចាស់​មុន​វ័យ​។​ ​ពពួក​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣​មាន​ដូចជា​ត្រី​សាម៉ុន​ ត្រី​ធូណា​ គ្រាប់​ធញ្ញជាតិ​ គ្រាប់​ផ្លែឈើ​ ប្រេង​រុក្ខជាតិ​។ល។​ ២. ​ប្រើប្រាស់​បំពង់​បឺត​ នៅ​ពេល​ដែល​យើង​​ញ៉ាំ​ភេសជ្ជៈ​ដោយ​ប្រើ​បំពង់​បឺត​ ​យើង​ចាំបាច់​ត្រូវ​ផ្គុំ​បបូរ​មាត់​ចូល​គ្នា​ ដែល​អាច​បង្ក​ជា​ស្នាម​ជ្រីវជ្រួញ​នៅ​ជុំវិញ​បរិវេណ​មាត់​ ដូច​ទៅ​នឹង​ការ​ជក់​បារី​ដែរ​។​ ចូរ​ព្យាយាម​​ញ៉ាំ​ទឹក​ ឬ​ភេសជ្ជៈ​ផ្សេង​ៗ​ដោយ​ផ្ទាល់​ពី​មាត់​កែវ​ ទើប​ជា​ការ​ប្រសើរ​។ ៣. គេង​ផ្អៀង​ ​ជាមួយ​គ្នា​នេះ​ដែរ​ ការ​គេង​ផ្អៀង​​ដោយ​យក​មុខ​សង្កត់​ទៅ​នឹង​ខ្នើយ​ អាច​បណ្ដាល​ឲ្យ​កើត​មាន​ស្នាម​ជ្រីវជ្រួញ​នៅ​លើ​ថ្ពាល់​ និង​ចង្កា​។​ អ្នក​ជំនាញ​បាន​​ឲ្យ​ដឹង​ថា​ ការ​គេង​ផ្ងារ​គឺ​ជា​ឥរិយាបថ​គេង​ដ៏​ល្អ​បំផុត​ ដើម្បី​ឲ្យ​យើង​​នៅ​ក្មេង​ និង​ស្រស់ស្រាយ​។ ៤. ​ញ៉ាំ​ជាតិ​ស្ករ​ច្រើន​ យើង​ដឹង​ហើយ​ថា​ញ៉ាំជាតិ​ស្ករ​ច្រើន​ពេក​មិន​​ល្អ​ចំពោះ​សុខភាព​របស់​យើង​ឡើយ​។​ ហេតុ​នេះ​ហើយ​ យើង​គប្បី​កាត់​បន្ថយ​ការ​ញ៉ាំ​ជាតិ​ស្ករ​ ដើម្បី​ជៀសវាង​ពី​បញ្ហា​សុខភាព​ផ្សេង​ៗ​ ក៏​ដូចជា​​ស្នាម​ជ្រីវជ្រួញ​​​មុន​វ័យ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​។ ៥. មើល​ទូរទស្សន៍​ច្រើន​ជ្រុល​ យោង​តាម​ការ​សិក្សា​មួយ​បាន​​បង្ហាញ​ថា​ ជា​រៀង​រាល់​ម៉ោង​ដែល​យើង​ចំណាយ​ពេល​មើល​ទូរទស្សន៍​ ​យើង​នឹង​កាត់បន្ថយ​អាយុ​ចំនួន​២២​នាទី​។​ ដូច​នេះ​ អ្នក​ជំនាញ​បាន​ណែនាំ​ថា​ ​ទោះ​បី​ជា​យើង​អង្គុយ​នៅ​លើ​សាឡុង​ ឬ​​​កៅអី​ យើង​គប្បី​ក្រោក​ដើរ​ចុះ​ឡើង​ជា​រៀង​រាល់​កន្លះ​ម៉ោង​​ម្តង​។ ៦. គេង​មិន​គ្រប់គ្រាន់​ សម្រាប់​មនុស្ស​ពេញ​វ័យ​​ ត្រូវការ​គេង​យ៉ាង​ហោច​ណាស់​៧​ម៉ោង​ក្នុង​មួយ​យប់។​ ប៉ុន្តែ​ប្រសិនបើ​យើង​គេង​មិន​បាន​គ្រប់គ្រាន់​ទេ​នោះ​ វា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​យើង​មើល​ទៅ​អស់​កម្លាំង​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ក៏​អាច​កាត់​បន្ថយ​អាយុ​របស់​យើង​ដូច​គ្នា។​ នៅ​ក្នុង​ករណី​ដែល​យើង​អស់​កម្លាំង ឡើង​ទម្ងន់​ ឬ​​ភាព​យឺតយ៉ាវ​ខាង​ផ្លូវ​ចិត្ត​ […]


បញ្ហាស្បែកផ្សេងទៀត

តិចនិកជួយរក្សាក្លិនខ្លួន ឲ្យក្រអូបប្រហើរបានពេញមួយថ្ងៃ

ក្លិន​ខ្លួន​ក្រអូប ជា​ផ្នែក​សំខាន់​មួយ​ជួយ​យើង​លើក​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​កាន់​តែ​ខ្ពស់ ។ ស្រី​ៗ​គ្នា​យើង​ត្រូវ​ដឹង​ថា ការ​ដែល​មាន​ក្លិន​ខ្លួន​ក្រអូប ដើរ​ដល់​ណា​ប្រហើរ​ក្លិន​ឈ្ងុយ​ដល់​ហ្នឹង សំខាន់​ដូច​ការ​តុបតែង​សម្រស់​ខាង​ក្រៅ​ឲ្យ​ស្អាត​អ៊ីចឹង​ដែរ។ ហេតុ​នេះ​ហើយ តិចនិក​ប៉ុន្មាន​ខាង​ក្រោម​នេះ ជួយ​ឲ្យ​រាងកាយ​យើង​ជាប់​ក្លិន​ក្រអូប​បាន​យូរ ប្រហើរ​ក្លិន​ជាប់​ច្រមុះ​មនុស្ស​នៅ​ក្បែរ​ខ្លួន។ ១. ផ្ដល់​សំណើម​ស្បែក​ភ្លាម​ក្រោយ​ងូតទឹក បន្ទាប់​ពី​ងូត​ទឹក​រួច ជូត​សម្អាត​ស្បែក​ឲ្យ​នៅ​សល់​សំណើម​តិចៗ រួច​លាប​ឡេ ឬ​គ្រីម​ផ្ដល់​សំណើម​មាន​ក្លិន​ដែល​យើង​ចូល​ចិត្ត​សព្វ​រាងកាយ។ ប្រសិន​បើ​យើង​ឲ្យ​ក្លិន​ក្រអូប​ជាប់​ខ្លួន​ពេញ​មួយ​ថ្ងៃ យក​ល្អ​យើង​គួរ​ប្រើ​សាប៊ូ ឡេ ឬ​ទឹក​អប់​ក្លិន​តែ​មួយ​ដូច​គ្នា (ឧ. ប្រើ​សាប៊ូ​ក្លិន​ផ្អែម​បែប​ស្ករគ្រាប់ ឡេ ឬ​ទឹក​អប់​ក៏​ត្រូវ​មាន​ក្លិន​ដូច​គ្នា) ព្រោះ​វា​នឹង​ជួយ​ឲ្យ​ខ្លួន​យើង​ជាប់​ក្លិន​ប្រហើរ​កាន់​តែ​ខ្លាំង និង​បាន​យូរ។ ២. មាន​របប​អាហារ​ត្រឹម​ត្រូវ អាហារ​មួយ​ចំនួន​ដូច​ជា ប្រភេទ​ខ្ទឹម (ខ្ទឹមស ខ្ទឹមបារាំង។ល។) អាច​បណ្ដាល​ឲ្យ​មាន​ក្លិន​មាត់ ឬ​រាងកាយ​ធុំក្លិន​ពេល​បែក​ញើស។ ដូច​នេះ​ហើយ យើង​គួរ​ចេះ​លៃលក​អាហារ​ឲ្យ​បាន​ត្រឹម​ត្រូវ បន្ថែម​បន្លែ ផ្លែ​ឈើ សាច់ ឬ​កាត់បន្ថយ​អាហារ​ដែល​ផ្ដល់​ក្លិន​អាក្រក់​ដល់​រាងកាយ។ លើស​ពី​នេះ យើង​ក៏​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់​ជា​ប្រចាំ​ផង​ដែរ។ ៣. ធ្វើ​ឲ្យ​ទឹក​អប់​ជាប់​បាន​យូរ ចំណុច​សំខាន់​ជួយ​ឲ្យ​ខ្លួន​យើង​ក្រអូប​បាន​យូរ​នោះ​គឺ ការ​ចេះ​តិចនិក​ធ្វើ​ម៉េច​ឲ្យ​ទឹក​អប់​យើង​ជាប់​លើ​ខ្លួន​បាន​យូរ មិន​មែន​គ្រាន់​តែ​បាញ់​លើ​ខ្លួន​រួច​ហើយ​នោះ​ទេ។ មុន​បាញ់​ទឹក​អប់ យើង​អាច​លាប​ជែល ឬ​គ្រីម​ថ្លា​ស្អិត​ៗ (ដូច​ជា​ក្រែម​រលោង​ព្យាបាល​បបូរ​ជាដើម) លើ​ក​ដៃ​ខាង​ក្នុង ផ្នត់​ដៃ និង​ពី​ក្រោយ​ត្រជាក់ ដើម្បី​ឲ្យ​ក្លិន​ទឹក​អប់​ជាប់​បាន​យូរ។ ៤. ដាក់​ទឹក​អប់​ដប​តូច​តាម​ខ្លួន ពេល​យើង​ចេញ​ក្រៅ​ច្រើន​ម៉ោង ក្លិន​ទឹក​អប់​ច្បាស់​ជា​សាយ​ភាយ​អស់​ក្លិន​ក្រអូប​ពី​ខ្លួន​ខ្លះ​ហើយ ហេតុ​នេះ​យើង​ត្រូវ​មាន​ទឹក​អប់​ក្លិន​ដែល​យើង​ស្រលាញ់​ដប​តូច​ដាក់​តាម​ខ្លួន ស្រួល​បាញ់​បន្ថែម​ពេល​យើង​នៅ​ក្រៅ​យូរ និង​នៅ​កន្លែង​មនុស្ស​ច្រើន។​

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ