សុខភាពស្បែក

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ 07/05/2022

សុខភាព​ស្បែក - ស្បែក​ជា​ផ្នែក​ដ៏​សំខាន់​របស់​រាងកាយ។ សុខភាព​ស្បែក​ល្អ ក៏​ជួយ​លើក​សម្រស់​បាន​ច្រើន​មិន​អាច​កាត់​ថ្លៃ​បាន។ មាតិកា​នេះ នឹង​លម្អិត​ពី​សុខភាព​ស្បែក បញ្ហា​ដែល​ស្បែក​អាច​កើត​មាន​មិន​ថា ជំងឺ​ឆ្លងរោគ​លើ​ស្បែក ជំងឺ​មុន ​ការ​រលាក​ស្បែក ស្បែកក្បាល ក្រចក និង​បញ្ហា​ស្បែក​ច្រើន​ទៀត

ចំណេះដឹងទូទៅ

សុខភាពស្បែក

ប្រជ្រុយបែកសាច់ ឬSolar Lentigoគ្រោះថ្នាក់អត់? បង្ការបែបណា?

ជាទូទៅ ប្រជ្រុយបែកសាច់ ឬភាសាបច្ចេកទេសថា Solar Lentigo មិនបង្កគ្រោះថ្នាក់ឡើយ ហើយវាកើតឡើងដោយសារការប៉ះពាល់នឹងកាំរស្មី UV ដែលបង្កឡើងដោយការប្រមូលផ្តុំនូវសារធាតុពណ៌ Metanin ក្នុងកោសិកាស្បែក។ ប្រជ្រុយប្រភេទនេះ ច្រើនតែកើតលើអ្នកដែលមានវ័យលើស ៤០ឆ្នាំឡើង។ [embed-health-tool-ovulation] ប្រជ្រុយបែកសាច់ មានសណ្ឋានដូចម្តេច? ចំពោះសណ្ឋាននៃប្រជ្រុយប្រភេទនេះ អាចមានរាងជារង្វង់ ពងក្រពើ ឬមិនច្បាស់លាស់ និងមានពណ៌ស្រគាំ ត្នោត ឬខ្មៅ ព្រមទាំងមានទំហំខុសៗគ្នា។ ជាក់ស្តែង ប្រជ្រុយបែកសាច់កើតនៅលើមុខ ឬខ្នងដៃ ហើយចំពោះអ្នកមានស្បែកស អាចកើតច្រើន និងមើលឃើញយ៉ាងច្បាស់។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ប្រជ្រុយបែកសាច់ អាចព្យាបាលបានអត់? ក្នុងករណីមិនព្យាបាល ប្រជ្រុយបែកសាច់ នឹងមិនបាត់ទៅវិញដោយខ្លួនឯងឡើយ ហើយនៅពេលដែលយើងព្យាបាលដោយបាញ់កាំរស្មីឡាស៊ែរ វានឹងបាត់ក៏ពិតមែន តែក៏បន្សល់នូវបំណះពណ៌ស ឬខ្មៅជាបណ្តោះអាសន្ន ឬជារៀងរហូត។ យ៉ាងណាមិញ យើងអាចបង្ការបញ្ហាប្រជ្រុយបែកសាច់នេះបាន ដោយជៀសវាង ឬកាត់បន្ថយការប៉ះពាល់ទៅនឹងកម្តៅថ្ងៃ ក៏ដូចជាប្រើប្រាស់នូវឡេការពារកម្តៅថ្ងៃឱ្យបានខ្ជាប់ខ្ជួន តាំងពីវ័យក្មេងមកម្ល៉េះ។ ចំណុចសំខាន់ ក្នុងករណីមិនព្យាបាល ប្រជ្រុយបែកសាច់ នឹងមិនបាត់ទៅវិញដោយខ្លួនឯងឡើយ ហើយនៅពេលដែលយើងព្យាបាលដោយបាញ់កាំរស្មីឡាស៊ែរ វានឹងបាត់ក៏ពិតមែន តែក៏បន្សល់នូវបំណះពណ៌ស ឬខ្មៅជាបណ្តោះអាសន្ន ឬជារៀងរហូត។ យ៉ាងណាមិញ យើងអាចបង្ការបញ្ហាប្រជ្រុយបែកសាច់នេះបាន ដោយជៀសវាង ឬកាត់បន្ថយការប៉ះពាល់ទៅនឹងកម្តៅថ្ងៃ […]

អត្ថបទផ្សេងទៀតពី សុខភាពស្បែក

ស្វែងរក សុខភាពស្បែក

សក់និងស្បែកក្បាល

កំហុស​៥​ ​​ពេល​ងូត​ទឹក​ អាច​បំផ្លាញ​​​សក់ដោយអត់ដឹងខ្លួន

ពេល​ខ្លះ យើង​អាច​បង្កើត​កំហុស​ឆ្គង​នៅ​អំឡុង​ពេល​ងូត​ទឹក​ដោយ​មិន​ដឹង​ខ្លួន ដែល​ជា​ហេតុ​នាំ​ឲ្យ​សក់​របស់​យើង​កាន់​តែ​ស្ដើង​​ទៅ​ៗ។ ពិត​ណាស់​ ​សុខភាព​សក់​ក៏​ជា​រឿង​សំខាន់​មួយ​សម្រាប់​ស្រី​ៗ​យើង​ដែរ​ បើ​សក់​​ជ្រុះ​ច្រើន​​ជ្រុល​ វា​អាច​ធ្វើ​ឲ្យ​យើង​បាត់បង់​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង។ ដូច្នេះ​ហើយ​ យើង​គួរ​ជៀសវាង​ទម្លាប់​ខុស​ឆ្គង​ទាំង​នេះ​​ អំឡុង​ពេល​ងូត​ទឹក​។ ១. មិន​ពាក់​​ថង់​កៅស៊ូ​រុំ​សក់​ពេល​ងូត​ទឹក​ (Shower cap) នៅ​ពេល​​ងូត​ទឹក​​ម្ដង​ៗ គ្នា​យើង​ប្រហែល​ជា​ចង់​កក់​សក់​​ ដើម្បី​ឲ្យ​មាន​អារម្មណ៍​ស្រស់ស្រាយ​។ ប៉ុន្តែ​ ការ​កក់​សក់​គ្រប់​ពេល​ អាច​ធ្វើ​ឲ្យ​ស្បែក​ក្បាល​រលាក​ និង​ស្ងួត​ ហេតុ​នេះ​ហើយ​ ការ​ពាក់​ថង់​កៅស៊ូ​រុំ​សក់​ ជា​ជម្រើស​ដ៏​ល្អ​មួយ​ ដែល​អាច​ជួយ​ការពារ​សរសៃ​សក់​យើង​ឲ្យ​​នៅ​ស្ងួត​ល្អ​​ ក៏​ដូចជា​កាត់​បន្ថយ​បញ្ហា​សក់​ជ្រុះ​។ ២. ប្រើ​ទឹក​ក្ដៅ​ជ្រុល​ ​​ទន្ទឹម​នឹង​នេះ​ដែរ​ ការ​​ងូត​ទឹក​ក្ដៅ​ជ្រុល​ ​អាច​បំផ្លាញ​សរសៃ​សក់​របស់​យើង​បាន​ ដោយ​​ធ្វើ​ឲ្យ​សក់​​ស្រអាប់​ និង​គ្មាន​ជីវិត​​។ មួយ​វិញ​ទៀត​ ការ​កក់​សក់​ដោយ​ប្រើ​ទឹក​ក្ដៅ​ក៏​អាច​បំផ្លាញ​ស្រទាប់​ការពារ​ធម្មជាតិ​នៃ​ស្បែក​ក្បាល​ ដែល​ធ្វើ​ឲ្យ​ស្បែក​ក្បាល​រមាស់​ និង​ក្រហម​។ ៣. មិន​​បាន​សិត​សក់​មុន​ពេល​ងូត​ទឹក​ គ្នា​យើង​​​អាច​នឹង​សិតសក់​ឲ្យ​សព្វ​ល្អ​​ក្រោយ​កក់​សក់​រួច ប៉ុន្តែ​ការ​សិត​សក់​​មុន​ពេល​ងូត​ទឹក​អាច​ជួយ​ឲ្យ​សក់​របស់​យើង​មិន​ស្អិត​ ហើយ​ក្រោយ​កក់​សក់​ យើង​គ្រាន់​តែ​ជូត​ថ្នម​ៗ​ជា​ការ​ស្រេច​។ ផ្ទុយ​ទៅ​វិញ ក្រោយ​កក់​សក់​រួច បើ​យើង​ត្រដុស​ខ្លាំង​ៗ សក់​នឹង​​ជំពាក់​ចូល​គ្នា​ ក៏​ដូចជា​​ជ្រុះ​កាន់​តែ​ច្រើន​។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ៤. កក់​សក់​​រាល់​ពេល​​​ងូត​ទឹក ​ជា​មួយ​គ្នា​នេះ​ដែរ បើ​យើង​ចង់​បាន​សក់​ដែល​មាន​សុខភាព​ល្អ និង​មាន​ទម្ងន់​ គួរ​ជៀសវាង​កក់​សក់​ញឹកញាប់​ពេក ពីព្រោះ​​ការ​កក់​សក់​ញឹកញាប់​​អាច​​ធ្វើ​ឲ្យ​បាត់បង់​ប្រេង​ធម្មជាតិ​សំខាន់​ សម្រាប់​ធ្វើ​ឲ្យ​សក់​ភ្លឺ​រលោង​ និង​មាន​សំណើម​។ អត្ថបទគួរអាន៖ ម៉េច​បាន​ចេះ​តែរបកស្បែកដៃ? […]


ស្បែក

តិចនិកជ្រើសរើសឡេការពារកម្តៅថ្ងៃ កុំឱ្យប៉ះពាល់​សុខភាពស្បែក

ឡេការពារកម្តៅថ្ងៃអាចការពារស្បែកយើងពីការរលាកដោយកម្តៅព្រះអាទិត្ យដែលអាចបណ្តាលឱ្យយើងរលាកស្បែក ខ្មៅស្បែក ឡើងអាចម៍រុយ ជ្រួញស្បែក និងកើតមហារីកស្បែកជាដើម។ ប៉ុន្តែ​ឡេ​ការពារកម្តៅថ្ងៃមាន​ច្រើនប្រភេទ តើយើងគួរជ្រើសរើសបែបណាទើបមិនប៉ះពាល់​ស្បែក? ឡេការពារកម្តៅថ្ងៃមាន ២ ប្រភេទគឺឡេការពារកម្តៅថ្ងៃផ្សំពីសារធាតុរ៉ែ និងឡេការពារកម្តៅថ្ងៃ​ផ្សំពី​សារធាតុគីមី។ ១. ឡេការពារកម្តៅថ្ងៃផ្សំពីសារធាតុរ៉ែ លោកស្រីវេជ្ជបណ្ឌិត Robin Schaffran ប្រធានគ្រូពេទ្យជំនាញខាង​សើ​ស្បែក និងជាសហស្ថាបនិក​ BalmLabs បានលើកឡើងថា ឡេការពារកម្តៅថ្ងៃផ្សំពីសារធាតុរ៉ែផ្សំចេញពីសារធាតុ zinc oxide (ZnO) និង titanium dioxide (TiO2) ហើយអាចទប់ស្កាត់​កាំរស្មីយូវី​ពីព្រះអាទិត្យ​មិនឱ្យជ្រាបចូល​ស្រទាប់​ស្បែក​យើងដោយជះកាំរស្មីយូវីពីព្រះអាទិត្យត្រលប់​ទៅវិញដូចកញ្ចក់អ៊ីចឹង។ ចំណែក វេជ្ជបណ្ឌិត Rizzo ឯកទេសរោគសើស្បែកបានលើកឡើងថា ឡេការពារកម្តៅថ្ងៃផ្សំពីសារធាតុរ៉ែ​អាច​ការពារបានទាំងកាំរស្មី UVA និង UVB ពីព្រះអាទិត្យ។ ឡេការពារកម្តៅថ្ងៃផ្សំពីសារធាតុរ៉ែមានសាច់ឡេក្រាស់ និងស្អិត ដែលធ្វើ​ឱ្យយើងមានការពិបាកក្នុង​ការលាប និងមិនងាយជ្រាបចូលស្បែកទេ។ ពេលយើងលាបឡេការពារកម្តៅថ្ងៃផ្សំ​ពី​សារធាតុ​រ៉ែរួច ស្បែករបស់យើងអាច​ជាប់សាច់ឡេដែលមើលទៅពណ៌សៗ ហើយងាយ​នឹង​ជ្រះ​ឡេ​អស់ណាស់។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២. ឡេការពារកម្តៅថ្ងៃផ្សំពីសារធាតុគីមី លោកស្រីវេជ្ជបណ្ឌិត Robin Schaffran បានបន្ថែមថា ឡេការពារកម្តៅ​ថ្ងៃផ្សំពីសារធាតុគីមី​ផ្សំ​ចេញ​ពីសារធាតុ​ដូចជា octinoxate, homosalate, octisalate, avobenzone, ឬ […]


ស្បែក

ម៉ាស​ការ៉ុត​អាចជួយ​ឲ្យ​ស្បែក​ភ្លឺ​រលោង​ និង​គ្មាន​ស្លាកស្នាម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ៉ុត​មិន​ត្រឹម​តែ​មាន​អត្ថប្រយោជន៍​ខ្លាំង​សម្រាប់​សុខភាព​ភ្នែក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សម្បូរ​ទៅ​ដោយ​វីតាមីន​ ​ជាតិ​រ៉ែ និង​​អុកស៊ីតកម្ម​ដែល​​​​ជា​គ្រឿង​ផ្សំ​ដ៏​ស័ក្ដិសម​សម្រាប់​ការ​ថែរក្សា​ស្បែក​ដូច​គ្នា​។ ម៉ាស​ការ៉ុត​​​​អាច​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​​ និង​ទន់​រលោង​តាម​​បែប​ធម្មជាតិ​​ ហើយ​យើង​អាច​អនុវត្ត​រូបមន្ត​នេះ​ចំនួន​ ២​ដង​ក្នុង​មួយ​សប្ដាហ៍ ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​កាន់​តែ​ប្រសើរ​​។ តើ​​ម៉ាស​ការ៉ុត​មាន​អត្ថប្រយោជន៍​អ្វី​ខ្លះ​?​ ១. ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​ ​​​ម៉ាស​ការ៉ុត​អាច​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា ដោយ​សារ​តែ​វា​ផ្ទុក​សារធាតុ​Beta carotene វីតាមីន​C វីតាមីន​K និង​ជាតិ​សរសៃ​ខ្ពស់​។ មួយ​វិញ​ទៀត សារធាតុ​ចិញ្ចឹម​ទាំង​អស់នេះ​​ក៏​អាច​ជួយ​ឲ្យ​ស្បែក​​​​ទន់​រលោង​ និង​កម្ចាត់​ចោល​បញ្ហា​ស្បែក​មួយ​ចំនួន​​បាន​ផង​ដែរ​។ ២. រារាំង​ការ​ផលិត​​ជាតិ​ខ្លាញ់​​ ទន្ទឹម​នឹង​នេះ​ដែរ ម៉ាស​ការ៉ុត​អាច​ជួយ​ឲ្យ​ស្បែក​របស់​យើង​​គ្មាន​ស្លាកស្នាម​ ជួយ​ឲ្យ​ស្បែក​ក្មេង​ជាង​វ័យ​ និង​កម្ចាត់​ចោល​កោសិកា​ងាប់​​របស់​​ស្បែក​។ វីតាមីន​A​​នៅ​ក្នុង​ការ៉ុត​អាច​ជួយ​កាត់បន្ថយ​ការ​ផលិត​ជាតិ​ខ្លាញ់​ដែល​លើស​ និង​​រក្សា​ស្បែក​ឲ្យ​នៅ​ស្រស់​ថ្លា និង​គ្មាន​ជាតិ​ពុល​។ លើស​ពី​នេះ ម៉ាស​ការ៉ុត​​អាច​ជួយ​រក្សា​ជាតិ​ទឹក​នៃ​ស្បែក​ និង​ជួយ​កម្ចាត់​បាក់តេរី​លើ​ស្បែក​​ដែល​​អាច​នាំ​ឲ្យ​មាន​ការ​បង្ក​រោគ​នៃ​ស្បែក​។ ៣. ផ្ដល់​សំណើម​ដល់​ស្បែក​ស្ងួត លើស​ពី​នេះ​ ការ៉ុត​សម្បូរ​ទៅ​ដោយ​​ប៉ូតាស្យូម​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​បំបាត់​ភាព​ស្ងួត​នៃ​ស្បែក​ ​ថែ​បំប៉ន ក៏​ដូចជា​ផ្ដល់​សំណើម​ដល់​ស្បែក​បាន​យ៉ាង​ល្អ​​ឥត​ខ្ចោះ​។ ​ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៤. ការពារ​កម្ដៅ​ថ្ងៃ និង​ពន្យារ​ភាព​ចាស់​​ ​​សារធាតុ​Beta-carotene និង​Carotenoids ​នៅ​ក្នុង​ការ៉ុត អាច​ការពារ​ប្រឆាំង​នឹង​កាំរស្មី​UVA ព្រម​ទាំង​​អាច​កម្ចាត់​ការ​រលាក​ដោយ​កម្ដៅ​ថ្ងៃ​ថែម​ទៀត​ផង​។ មួយ​វិញ​ទៀត ម៉ាស​ធម្មជាតិ​មួយ​ប្រភេទ​នេះ ក៏​ស័ក្តិសម​សម្រាប់​គ្រប់​ប្រភេទ​ស្បែក​ មិន​ថា​ស្បែក​ខ្លាញ់ ស្បែក​ចាស់​ជ្រីវជ្រួញ ស្បែក​​ងាយ​កើត​មុន​ និង​ស្បែក​ស្ងួត ព្រម​ទាំង​ស្បែក​ងាយ​ប្រតិកម្ម​។ ​តិចនិក​ធ្វើ​ម៉ាស​ការ៉ុត ចំហុយ​ការ៉ុត​ចំនួន​២​ រហូត​ដល់​ការ៉ុត​ទន់​ […]


ក្រចក

ក្រចកជើងឡើងលឿងក្រាស់ គួរដោះស្រាយបែបណា?

ក្រចកជើងឡើងលឿងក្រាស់អាចបណ្តាលមកពីឆ្លងមេរោគផ្សិត របួស របត់​ឈាមរត់មិនល្អ​ ឬមាន​ជំងឺ​ត្រអកដែលបណ្តាលឱ្យក្រចកជើងមិនស្អាត​។ ដើម្បីឱ្យក្រចកមានសុខភាពល្អឡើងវិញ យើងគួរធ្វើម៉េច? ១. ឆ្លងមេរោគផ្សិត ប្រសិនបើក្រចកជើងឡើងលឿងក្រាស់ដោយសារមេរោគផ្សិត ក្រចកជើង​យើងមិនត្រឹមតែ​ឡើង​លឿង​​ក្រាស់ទេ ថែមទាំងផុយ ហើយប្រែរូប​រាង​​​ទៀតផង។ - លាបប្រេងដូង៖ ប្រេងដូងថ្នាំធម្មជាតិដែលអាចកម្ចាត់មេរោគផ្សិត ព្រោះប្រេងដូងសម្បូរទៅដោយអាស៊ីដខ្លាញ់​ដែល​អាចជ្រាបចូលស្រទាប់ខ្លាញ់របស់ភ្នាសកោសិកាមេរោគផ្សិត រួចបំបែក និងបំផ្លាញ​កោសិកា​មេរោគ​ផ្សិត។ យើងអាចជូតប្រេងដូងនៅលើក្រចកដែលឡើងលឿងក្រាស់ពីរបីដងក្នុងមួយថ្ងៃដើម្បីទទួលបានប្រសិទ្ធភាព។ - ត្រាំជើងជាមួយទឹកខ្មេះផ្លែប៉ោម និងម្សៅបេកឃីងសូដា៖ ម្សៅ​បេកឃីង​​​សូដា​មិនអាចសម្លាប់មេរោគផ្សិតទេ តែអាចការពារមេរោគផ្សិតពីការឆ្លងរាលដាល។ រីឯ​ទឹកខ្មេះផ្លែប៉ោមអាចប្រឆាំងនឹងមេរោគផ្សិត និងបាក់តេរីដោយកាត់បន្ថយកម្រិតជាតិអាស៊ីដ នៅក្នុង​ក្រចកជើង​ឡើងលឿងក្រាសរបស់យើង ព្រោះមេរោគផ្សិតរីកដុះដាល់​លឿន​ក្នុងបរិស្ថានដែលមានជាតិអាស៊ីដ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! យើងអាចលាយទឹកខ្មេះផ្លែប៉ោមមួយពែងជាមួយទឹកក្តៅឧណ្ហៗល្មមត្រាំជើងបាន រួចត្រាំ​រយៈ​ពេល​ ១៥ នាទី។ បន្ទាប់មក លាយម្សៅ​បេកឃីងសូដាចំនួន ៤-៥ ស្លាបព្រាបាយ និង​ទឹកល្មម​ត្រាំ​ជើងបាន រួចត្រាំជើងរយៈពេល ១៥ នាទីដែរ​។ យើងអាចត្រាំជើងបែបនេះពីរដងក្នុងមួយថ្ងៃ។ -​ ជូតក្រចកជើងជាមួយប្រេងដើមតែលាយប្រេងអូលីវ៖ ប្រេងចម្រាញ់ពីដើមតែអាចកម្ចាត់មេរោគផ្សិត និងបាក់តេរីបាន។ យើងអាចជូត​ក្រចក​ជើងជាមួយ​ប្រេង​ចម្រាញ់​ពីដើមតែលាយប្រេងអូលីវដើម្បីជួយបន្ទន់ក្រចកជើង និងជួយឱ្យក្រចកយើង​ប្រែ​ជា​ស្តើង​វិញ និង​អាច​ធ្វើបែបនេះពីរដងក្នុងមួយថ្ងៃ។ ២. របត់ឈាម​រត់​មិនល្អ ​របត់ឈាម​រត់​មិនល្អអាចបណ្តាលមកពីជំងឺរ៉ាំរ៉ៃជាច្រើន ក្នុងនោះជំងឺទឹក​នោមផ្អែមជាមូលហេតុ​ចម្បងមួយ។ ប្រសិនបើយើងមានជំងឺទឹកនោមផ្អែម ក្រចកជើងយើងអាចឡើងលឿងក្រាស់ ដូច្នេះ យើង​ត្រូវ​ព្យាបាល និងគ្រប់គ្រង​ជំងឺទឹកនោមផ្អែមឲ្យ​បាន​ល្អ ដើម្បីឱ្យរបត់ឈាមរត់បានល្អឡើង​វិញ។ ដូច​គ្នា​ដែរ […]


ស្បែក

ចង់បានស្បែកភ្លឺថ្លា គួរកាត់បន្ថយអាហារប៉ុន្មាន​មុខ​នេះ

ស្បែកស្អាតស្រស់ថ្លាបានមកពីការថែទាំប្រចាំថ្ងៃ និងពីអាហារដែលយើង​ញុំា ប៉ុន្តែទម្លាប់នៃការញុំា​អាហា​រ​អាចបំផ្លាញសុខភាពស្បែករបស់យើងដោយមិនដឹងខ្លួន។ តើអាហារបំផ្លាញស្បែកមានអ្វីខ្លះ ហើយប៉ះពាល់​ដល់​សុខភាព​ស្បែករបស់យើងយ៉ាងណាខ្លះ? លោកស្រី Paulina Lee ឯកទេសចំណីអាហារ និងជាស្ថាបនិកក្រុមហ៊ុន Savvy Stummy, LLC. បាន​លើក​ឡើងថា ជម្រើសអាហារ និងទម្លាប់នៃការញ៉ាំសុទ្ធ​តែអាចជះឥទ្ធិពល​អវិជ្ជមាន​ដល់ស្បែក​របស់​យើង។ ជារឿយៗ ការមានបញ្ហាស្បែកពាក់ព័ន្ធនឹងការរលាក សុខភាពពោះវៀនខ្សោយ និង ​អតុល្យភាព​អ័រម៉ូន។ ដូច្នេះបើយើងចង់បានស្បែកស្អាតស្រស់ថ្លា យើងគួរកាត់បន្ថយ​ការញុំាអាហារដូចជា៖ ១. អាហារធ្វើឱ្យរលាក ការញុំាអាហារដែលធ្វើឱ្យរលាកដូចជា អាហារបំពង អាហារមានជាតិស្ករច្រើន​ និងខ្លាញ់ខ្ពស់ជាដើម​ អាច​ជះឥទ្ធិពលអវិជ្ជមានដល់សុខភាពពោះវៀន និងបង្កើនការរលាកខាងក្នុង​ដែលនាំ​ឱ្យស្បែក​យើង​ឡើង​មុន។ សុខភាព​​ពោះវៀនមានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងស្បែករបស់យើង ដូច្នេះ​ប្រសិន​បើសុខភាពពោះវៀនរបស់មិនល្អ សុខភាពស្បែក​​​​របស់ក៏មិនល្អដែរ។ ២. អាហារមានសន្ទស្សន៍ជាតិស្ករខ្ពស់ អាហារដែលសម្បូរទៅដោយកាបូអ៊ីដ្រាតចម្រាញ់ ដូចជាបាយស ភីហ្សា ប៉ាស្តា នំបុ័ងស នំដុត បង្អែម ឬភេសជ្ជៈផ្អែមៗ​គឺជាអាហារ​ដែលមានសន្ទស្សន៍ជាតិស្ករ​ខ្ពស់ដែលអាចបង្កើន​កម្រិត​ជាតិស្ករ​ក្នុងឈាមលឿន។ ការកើនឡើងនៃជាតិស្ករក្នុងឈាមអាចជំរុញការផលិតរបស់អ័រម៉ូន androgens ដែលរួមចំណែកធ្វើឱ្យយើងឡើងមុន។ ៣. អាហារ​ប្រភេទ Fast Food អាហារដូចជា ប៊ឺហ្គឺ ដំឡូងបំពង ភីហ្សា សាំងវិចផ្សំទៅដោយកាបូអ៊ីដ្រាត​ចម្រាញ់ អាហារកែច្នៃ ជាតិខ្លាញ់ ស្ករ និងអំបិលខ្ពស់ដែលធ្វើឱ្យអាហារទាំង​នេះមានរស់ជាតិឆ្ងាញ់។ គ្រឿងផ្សំទាំងនេះ​អាច​ធ្វើ​ឱ្យរាងកាយយើងរលាក។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ […]


ស្បែក

គន្លឹះ​លាង​សម្អាត​មុខ​ឲ្យ​ស្អាត​ល្អទៅ​តាម​ប្រភេទ​ស្បែក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ការ​លាង​សម្អាត​មុខ​ មាន​លក្ខណៈ​​ខុស​ៗ​គ្នា​អាស្រ័យ​ទៅ​តាម​ប្រភេទ​ស្បែក​ វ័យ​ ការ​បញ្ចេញ​សកម្មភាព និង​ពេលវេលា។ ពិត​ណាស់​ ស្រី​ៗ​យើង​តែងតែ​គិត​ថា ការ​លាង​សម្អាត​មុខ​ត្រឹមតែ​២​ដង​​ក្នុង​មួយ​ថ្ងៃ គឺ​​គ្រប់គ្រាន់​ហើយ​ ប៉ុន្តែ​ការ​លាង​សម្អាត​មុខ​បែប​នេះ​ អាច​ច្រើន​ជ្រុល​ និង​តិច​ជ្រុល​សម្រាប់​ស្រី​ៗ​មួយ​ចំនួន​ទៀត​។ តើ​ការ​លាង​សម្អាត​មុខ​បែប​ណា​ទើប​ស័ក្ដិសម​ជាមួយស្បែកមុខ​យើង? ១. ស្បែក​ស្ងួត ឬ​ងាយ​ប្រតិកម្ម​ សម្រាប់​អ្នក​ដែល​មាន​ស្បែក​ស្ងួត ឬ​ងាយ​ប្រតិកម្ម​ ការ​លាង​សម្អាត​មុខ​មួយ​ថ្ងៃ​២​ដង​អាច​ធ្វើ​ឲ្យ​ស្បែក​​រលាក​ ឬ​ក្រហាយ​។ ដូច្នេះ​ហើយ ស្រី​ៗ​យើង​គប្បី​លាង​សម្អាត​មុខ​នៅ​ពេល​ព្រឹក​ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​​ និង​​ប្រើ​ហ្វូម​លាង​មុខ​ដែល​មាន​ជាតិ​ប្រេង​នៅ​ពេល​យប់​ ដើម្បី​កម្ចាត់​រាល់​ធូលី​ដី ឬ​កាក​សំណល់​ផ្សេង​ៗ ដោយ​មិន​ធ្វើ​ឲ្យ​រលាក​ស្បែក​។ ​​​​២. ស្បែក​ប្រេង និង​ងាយ​កើត​មុន​ ប្រសិនបើ​ស្បែក​របស់​យើង​​រលើបរលោង និង​ងាយ​កើត​មុខ​ជា​ប្រចាំ​នោះ យើង​គួរ​តែ​លាង​សម្អាត​មុខ​ឲ្យ​បាន​ញឹកញាប់​ ទើប​ជា​ការ​ប្រសើរ​។ យ៉ាង​ណា​មិញ ការ​លាង​សម្អាត​មុខ​ច្រើន​ជាង​២​ដង​ក្នុង​មួយ​ថ្ងៃ អាច​​បំផ្លាញ​ស្បែក​របស់​យើង​ទៅ​វិញ ពីព្រោះ​ថា​វា​នឹង​បង្កើន​ការ​ផលិត​ជាតិ​ខ្លាញ់ ​ព្រម​ទាំង​នាំ​ឲ្យ​កើត​មុន​កាន់​តែ​ច្រើន​។ ដើម្បី​​ជួយ​​ពន្យឺត​ដល់​ការ​ផលិត​ជាតិ​ខ្លាញ់ គ្នា​យើង​គប្បី​ជ្រើសរើស​ប្រើ​ហ្វូម​លាង​មុខ​ដែល​មាន​ជាតិ​អាស៊ីដ និង​មិន​​ត្រូវ​លាង​មុខ​ច្រើន​ដង​ពេក​​ឡើយ​​។ ​៣. ប្រើ​គ្រឿង​សម្អាង​ក្រាស់​ៗ​ ផលិតផល​គ្រឿង​សម្អាង​​មួយ​ចំនួន​ អាច​ប្រមូលផ្ដុំ​លើ​ស្បែក​របស់​យើង​ និង​បណ្ដាល​ឲ្យ​ស្ទះ​រន្ធ​ញើស​ ក៏​ដូចជា​ស្នាម​ជ្រីវជ្រួញ​មុន​វ័យ​។ ​ហេតុ​នេះ​ហើយ គ្នា​យើង​គប្បី​​លាង​សម្អាត​មុខ​ឲ្យ​បាន​ស្អាត​ល្អ និង​ត្រឹមត្រូវ ក្រោយ​ពេល​ប្រើ​គ្រឿង​សម្អាង​រួច ដើម្បី​ឲ្យ​ស្បែក​ភ្លឺ​ស្រស់​ថ្លា​ និង​មើល​ទៅ​ក្មេង​ជាង​វ័យ​។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ៤. ហាត់​ប្រាណ​ជា​ទៀងទាត់​ ការ​បញ្ចេញ​សកម្មភាព​រាងកាយ​ មាន​សារសំខាន់​ណាស់​​សម្រាប់​ការ​​គ្រប់គ្រង​ទម្ងន់​​ និង​ជួយ​ឲ្យ​យើង​មាន​ថាមពល​ពេញ​មួយ​ថ្ងៃ​។ យ៉ាង​ណា​មិញ […]


ស្បែក

តិចនិកជ្រើសរើសផលិតផលឲ្យ​ត្រូវនឹង​សភាពស្បែក បង្ការ​បញ្ហាផ្សេងៗ

នៅលើទីផ្សារមានផលិតផលថែរក្សាស្បែកជាច្រើនប្រភេទ ប៉ុន្តែមិនមែនផលិតផល​ទាំង​អស់សុទ្ធតែត្រូវជាមួយស្បែកយើងទេ។ ការជ្រើសរើសផលិត​ផល​ថែរក្សា​ស្បែក​មិន​ត្រឹមត្រូវ មិនត្រឹមតែធ្វើឱ្យយើងខាតបង់ប្រាក់ទេ ថែមទាំងធ្វើឱ្យយើង​ខូចស្បែក​ទៀត​ផង។ តើយើងត្រូវជ្រើសរើសផលិតផល​បែបណាទើបត្រូវនឹងស្បែក ហើយ​យើងគួរប្រយ័ត្ន​លើ​ចំណុចណាខ្លះ? ១. ​ស្បែក​ស្ងួត ប្រសិនបើ​មានស្បែកស្ងួត យើងត្រូវរកមើល​ផលិតផល​ដែល​មាន​ផ្ទុក​ជាតិ Shea Butter (ប័រ​សម្រាញ់​ពីគ្រាប់ shea) និង​អាស៊ីដ lactic។ វេជ្ជបណ្ឌិត Jason Green ឯកទេសរោគសើស្បែកនៅរដ្ឋ​ផ្លរីដា សហរដ្ឋអាមេរិកបានលើកឡើងថា សារធាតុផ្សំ​ទាំងនេះ​ជួយ​ផ្តល់​សំណើម និងជួយខាត់ស្បែកក្នុងកម្រិតស្រាលដែលធ្វើឱ្យស្បែកយើងភ្លឺថ្លា។​ ២. ស្បែកងាយប្រតិកម្ម ប្រសិនបើយើងមានស្បែកងាយប្រតិកម្ម យើងត្រូវរកមើលផលិតផលដែលមានធាតុផ្សំពីប្រទាលកន្ទុយក្រពើ  ស្រូវសាលីអូត និង shea butter ព្រោះសារធាតុផ្សំទាំងនេះជួយផ្តល់​សំណើម​ និង​​​មិន​ធ្វើ​ឱ្យស្បែកឡើងមុន​។ ៣. ស្បែកខ្លាញ់ ប្រសិនបើមានស្បែកខ្លាញ់ យើងត្រូវរកមើលផលិតផលដែលមានអាស៊ីដ alpha hydroxy (អាស៊ីដ glycolic ឬ អាស៊ីដ salicylic ), benzoyl peroxide និងអាស៊ីដ hyaluronic ព្រោះសារធាតុផ្សំទាំងនេះមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងការផលិតជាតិខ្លាញ់ ខណៈ​អាស៊ីដ hyaluronic ជួយផ្តល់សំណើមដល់ស្បែក​​។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ពេលទិញផលិតផលយើងគួរជ្រើសរើសផលិតផលដែលមានធាតុផ្សំដូច​ជា៖ Glycerin៖ វេជ្ជបណ្ឌិត […]


សក់និងស្បែកក្បាល

តិចនិកថែសក់ ៩ យ៉ាងការពារសក់សំពោង

សក់សំពោងអាចកើតឡើងដោយសារកត្តាហ្សែន ប៉ុន្តែភាគច្រើន​បណ្តាល​មក​ពី​កត្តា​អាកាស​ធាតុ សក់ស្ងួត ឬសក់ខូចដែលធ្វើឱ្យសក់យើងគ្មានសណ្តាប់​ធ្នាប់ មើលទៅ​ដូច​អត់បានសិតអ៊ីចឹង​។ យើងគួរថែសក់បែបណាដើម្បីការពារសក់កុំឱ្យសំពោង? នៅពេលសក់ស្ងួត ឬខូច ស្រទាប់ខាងក្រៅរបស់សក់​នឹងរបើកដែលជាហេតុ​​បណ្តាលឱ្យសំណើម​ពីអាកាស​ធាតុ​ជ្រាបចូលសក់ រួចធ្វើឱ្យសរសៃសក់យើង​ហើម និងសំពោង។ តិចនិកថែសក់ ៩ យ៉ាងការពារសក់សំពោង ខាងក្រោមនេះជាតិចនិចសាមញ្ញមួយចំនួនដែលយើងអាចសាកល្បងដើម្បី​ការពារសក់សំពោង៖ ១. កាត់តម្រឹមចុងសក់ ការ​កាត់តម្រឹមចុងសក់ដែលស្ងួត ឬបែកគឺជាមធ្យោបាយដ៏ល្អក្នុងការ​ដោះស្រាយ​បញ្ហា​សក់សំពោង ​ព្រោះ​ចុងសក់ដែល​បែក ស្ងួត ឬខូច​អាច​បែក ឬ​ខូច​​កាន់តែខ្លាំងរហូតដល់​ឫស​សក់ ហើយ​ធ្វើ​ឱ្យ​សក់​យើងកាន់តែសំពោងខ្លាំង ជាពិសេសប្រសិនបើយើង​រស់នៅ​កន្លែងដែលមានសំណើមខ្ពស់។ ២. ជ្រើសរើសសាប៊ូកក់សក់ឱ្យបានត្រឹមត្រូវ សាប៊ូកក់សក់ជាច្រើនមានធាតុផ្សំដែលអាចធ្វើឱ្យសក់យើងស្ងួត។ យើងគួរ​ជ្រើសរើស​សាប៊ូកក់សក់ដែលគ្មានជាតិស៊ុលហ្វាត មានកម្រិត pH ទាប និងមានសារធាតុ​ផ្តល់​សំណើម​ដូចជា glycerin, ប្រេង argan ប្រូតេអ៊ីន elastin និង ceramides ជាដើម​ដើម្បីជួយបំប៉ន និងផ្តល់សំណើមដល់សក់ និងការពារសក់សំពោង។ ៣. បន្ទន់សក់ ការ​បន្ទន់សក់អាចជួយឱ្យសក់យើងមានសំណើម និងថែរក្សាសក់បន្ទាប់ពីកក់សក់រួច ព្រោះសូម្បីតែសាប៊ូកក់សក់ដែលមានសារធាតុផ្តល់សំណើមខ្លាំងក៏ធ្វើសក់យើងបាត់បង់សំណើមតិចតួចដែរ។ ៤. កាត់បន្ថយការប្រើម៉ាស៊ីនកម្តៅលើសក់ ការផ្លុំ មូរ ឬកៀបសក់ញឹកញាប់អាចធ្វើឱ្យសក់យើងស្ងួត ខូច និងសំពោង។ ជំនួស​ឱ្យ​ការផ្លុំសក់ឱ្យស្ងួត យើងអាចទុកសក់ឱ្យស្ងួតតាធម្មតា​។ លើសពីនេះ​ទៅទៀត យើង​អាច​ប្រើវីធីមូរ ឬធ្វើឱ្យសក់ត្រង់តាមធម្មជាតិជាជាងមូរ ឬកៀបដោយម៉ាស៊ីន។ ប្រសិន​បើ​យើងត្រូវប្រើម៉ាស៊ីនទាំងនេះ យើងត្រូវបន្ថយកម្តៅម៉ាស៊ីន។ លើស​ពីនេះទៅទៀត មុន​កៀប ឬមូរសក់ យើង​ត្រូវ​ការពារសក់ជាមួយផលិតផល​ការពារ​កម្ដៅ​ដូច​ជា​ស្ព្រាយ […]


ក្រចក

ឧស្សាហ៍ទៅធ្វើក្រចកគួរដឹងតិចនិកនេះ ការពារការឆ្លងមេរោគ

ការធ្វើក្រចក ជួយ​ឱ្យក្រចកយើងស្អាត និងបង្កើនទំនុកចិត្ត ប៉ុន្តែការទៅធ្វើ​ក្រចក​នៅហាងធ្វើក្រចកអាចធ្វើឱ្យយើងមានហានិភ័យឆ្លងបាក់តេរី មេរោគផ្សិត ឬវីរុស​ដែលបណ្តាលឱ្យមានបញ្ហាសើស្បែក ឬខូច​ក្រចក។ ការធ្វើក្រចកនៅហាងធ្វើក្រចកអាច​ប្រឈមហានិភ័យដូចជា៖ ឆ្លងបាក់តេរី៖ នៅពេលឆ្លងបាក់តេរី ក្រចក ឬតំបន់ជុំវិញ​ក្រចក​​​នឹង​ឡើង​ពណ៌ក្រហម ឬហើម ឆ្លងមេរោគផ្សិត៖ ប្រសិនបើយើងឆ្លងមេរោគផ្សិត ក្រចកនឹងប្រែ​ជា​ពណ៌​លឿង ឬរបើក ឆ្លងវីរុស៖ បើយើងឆ្លងវីរុស បាតជើងនឹងកើតឫស​ ដែលមាន​សភាព​ដូច​សាច់​ក្រិន ហើយមានចំណុចពណ៌ខ្មៅតូចៗ បន្ទាប់ពីធ្វើក្រចកហើយប៉ុន្មានខែ។ ដើម្បីចៀសវាងមានបញ្ហាដូចខាងលើ យើងគួរអនុវត្តតាម​គន្លឹះ​ដូចខាងក្រោម​ នៅ​ពេល​ទៅធ្វើក្រចក៖ ១. ត្រូវប្រាកដថាឧបករណ៍ធ្វើក្រចកបានសម្លាប់មេរោគ មុននឹងឱ្យជាងធ្វើក្រចក យើងត្រូវប្រាកដថាជាងបានសម្លាប់មេរោគឧបករណ៍​ធ្វើក្រចក ក៏ដូចជាផ្តិលសម្រាប់ត្រាំក្រចក ឲ្យបាន​រួចរាល់សិន។ ការសម្លាប់មេរោគអាចធ្វើឡើងតាមរយៈត្រាំឧបករណ៍ក្នុងទឹកថ្នាំសម្លាប់មេរោគ។ យើងមិនគួរប្រើឧបករណ៍ធ្វើក្រចកដែលមិនធ្វើពីលោហធាតុ ដូចជាប្រដាប់ខាត់ក្រចករួមជាមួយភ្ញៀវផ្សេងទេ ព្រោះឧបករណ៍ទាំងនេះ​មិនអាចត្រាំ​ក្នុង​​ទឹកថ្នាំសម្លាប់មេរោគ​បាន។ ការសម្លាប់មេរោគលើ​ឧបករណ៍ធ្វើក្រចកអាចការពារយើង​ពីការឆ្លងមេរោគ វីរុស ឬមេរោគ​ផ្សិតដែលជាប់លើឧបករណ៍ធ្វើក្រចកពីអ្នកផ្សេង។ ២. កុំកោររោមជើង មុនទៅធ្វើក្រចក យើងគួរចៀសវាងកោររោមជើង ព្រោះការកោររោមជើង​អាចធ្វើឱ្យ​រលាត់​ស្បែក ឬមុតដាច់សាច់ជើងដែលងាយនឹងឱ្យមេរោគឆ្លងចូល​ខ្លួន។ ៣. ស្នើឱ្យជាងកាត់ក្រចករាងការ៉េ ពេលធ្វើក្រចក យើងអាចប្រាប់ឱ្យជាងកាត់ក្រចកជារាងការ៉េ ជាជាងរាងពងក្រពើ ដើម្បីការពារក្រចកកប់ក្នុងសាច់ (ត្រចៀកក្រាញ)។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ៤. កុំឱ្យជាងកាត់សាច់គល់ក្រចក សាច់គល់ក្រចកមាននាទីការពារក្រចករបស់យើង។ ប្រសិនបើសាច់គល់ក្រចក​​ត្រូវ​កាត់​ចេញ បាក់តេរី វីរុស ឬមេរោគផ្សិតអាចឆ្លងចូលសាច់ក្រចកបានដោយងាយ។ ប្រសិនបើចៀសកាត់សាច់គល់ក្រចកមិនបាន យើងត្រូវស្នើជាងឱ្យជូត​អាល់កុល​មុន និងក្រោយ […]


បញ្ហាស្បែកផ្សេងទៀត

តិចនិកថែទាំស្បែកមុខ ការពារកុំឲ្យឡើងអាចម៍រុយផ្ដេសផ្ដាស

មុខឡើងអាចម៍រុយអាចដោយសារមកពីកត្តាតំណពូជ និងដោយសារមកពីត្រូវ​កម្តៅ​ថ្ងៃ​ច្រើន។ តើយើងគួរថែទាំស្បែកមុខបែបម៉េចដើម្បីកុំឱ្យឡើងអាចម៍រុយកាន់តែច្រើន ឬ​ដើម្បី​កាត់បន្ថយពណ៌របស់អាចម៍រុយកុំឱ្យឃើញ​ដិត​ពេក? ហេតុអ្វីមុខយើងឡើងអាចម៍រុយ? យោងតាមគ្រូពេទ្យរោគសើស្បែកបានឱ្យដឹងថា អាចម៍រុយកើតឡើងដោយសារ​​​កត្តា​ហ្សែន។ ថ្វីត្បិតតែយើងកើតមកអត់មានអាចម៍រុយ តែ​ហ្សែន​របស់យើងជាអ្នកកំណត់ ហើយនៅពេលយើងត្រូវកម្តៅថ្ងៃច្រើន ស្បែករបស់យើងនឹង​ឡើងអាចម៍រុយ​ដោយសារតែ​​ពន្លឺថ្ងៃជំរុញកោសិកាមេឡាណូស៊ីត​ឲ្យផលិតសារធាតុពណ៌មេឡានីនដែលផ្តល់ពណ៌ដល់ស្បែកច្រើន។ ការណ៍នេះដោយសារអាចម៍រុយមានទំនាក់ទំនងនឹងហ្សែនដែលគ្រប់គ្រងពណ៌​ស្បែក​ និង​សក់​របស់យើង។ ហ្សែន MC1R គ្រប់គ្រងបរិមាណសារធាតុពណ៌មេឡានីន​ទាំងពីរ​ប្រភេទ​ដែលកោសិកាមេឡាណូស៊ីតផលិត។ សារធាតុពណ៌មេឡានីនទាំងពីរប្រភេទមានដូចជាអឺមេឡានីន (eumelanin) ដែល​មាន​ពណ៌​ត្នោតចាស់ និងភីអូមេឡានីន (pheomelanin) ដែលមានពណ៌ទឹកក្រូច។ ប្រសិនបើហ្សែន MC1R របស់យើងអសកម្ម កោសិកាមេឡាណូស៊ីត​នឹងផលិត​​ភីអូមេឡានីន​ច្រើន ហើយធ្វើឱ្យយើងមានសក់ពណ៌រាងក្រហម ឬពណ៌ទង់ដែង និង​មាន​ស្បែកពណ៌លឿងដែលយើងហៅសាមញ្ញថា ស ហើយងាយនឹងឡើងអាចម៍រុយ ព្រោះភីអូមេឡានីនមិនមិនអាចការពារស្បែកយើងពីការបំផ្លាញរបស់កាំរស្មីព្រះអាទិត្យទេ។ ខាងក្រោមនេះជាតិចនិកថែរក្សាស្បែកមុខកុំឱ្យឡើងអាចម៍រុយកាន់តែច្រើន ឬ​ដើម្បី​កាត់​បន្ថយពណ៌របស់អាចម៍រុយកុំឱ្យឃើញដិតពេក៖ ១. ចៀសវាងត្រូវកម្តៅថ្ងៃ កាលណាស្បែកមុខយើងត្រូវពន្លឺថ្ងៃយូរ អាចម៍រុយនៅលើមុខនឹងឡើង​កាន់តែ​ច្រើន ហើយឡើងកាន់តែដិត។ ដូច្នេះយើងត្រូវចៀសវាងហាលថ្ងៃនៅចន្លោះពីម៉ោង ១០ ព្រឹកដល់ម៉ោង ៤ ល្ងាចដែលជាពេលពន្លឺព្រះអាទិត្យមានកម្តៅខ្លាំង។ ការធ្វើបែបនេះក៏អាចជួយការពារស្បែកមុខ ពីការការឡើងអាចម៍រុយកាន់តែច្រើន និងជួយកាត់បន្ថយពណ៌អាចម៍រុយនៅលើស្បែកមុខរបស់យើងដែរ។ ប្រសិនបើយើងត្រូវចេញក្រៅ យើងត្រូវលាបក្រែមការពារកម្តៅថ្ងៃដែលមាន SPF ចាប់ពី ៣០ ឡើងទៅ ហើយអាចការពារបានទាំងកាំរស្មី UVA និង UVB មុន ៣០ នាទី។ ពិសេសជាងនេះទៅទៀត យើងត្រូវពាក់មួកដែលមានគែមធំទូលាយ ឬត្រូវ​ប្រើ​ឆ័ត្រដើម្បីការពារស្បែកមុខយើងពីពន្លឺថ្ងៃ។ ២. ខាត់ស្បែកមុខឱ្យបានទៀងទាត់ ការខាត់ស្បែកម្តងក្នុងមួយសប្តាហ៍អាចជម្រុះកោសិកាស្បែកងាប់ចេញ ធ្វើឱ្យ​ស្បែក​មុខយើងមានសុខភាពល្អ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ