សុខភាពស្បែក

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ 07/05/2022

សុខភាព​ស្បែក - ស្បែក​ជា​ផ្នែក​ដ៏​សំខាន់​របស់​រាងកាយ។ សុខភាព​ស្បែក​ល្អ ក៏​ជួយ​លើក​សម្រស់​បាន​ច្រើន​មិន​អាច​កាត់​ថ្លៃ​បាន។ មាតិកា​នេះ នឹង​លម្អិត​ពី​សុខភាព​ស្បែក បញ្ហា​ដែល​ស្បែក​អាច​កើត​មាន​មិន​ថា ជំងឺ​ឆ្លងរោគ​លើ​ស្បែក ជំងឺ​មុន ​ការ​រលាក​ស្បែក ស្បែកក្បាល ក្រចក និង​បញ្ហា​ស្បែក​ច្រើន​ទៀត

ចំណេះដឹងទូទៅ

សុខភាពស្បែក

គន្លឹះថែទាំស្បែកនារដូវរងា ស្រីៗយើងមិនគួររំលង!

រដូវរងាអាចនាំមកនូវបញ្ហាស្បែកជាច្រើន ដូចជាស្បែកស្ងួត រមាស់ និងប្រេះបែកស្រកាជាដើមដោយសារតែស្បែកយើងមិនអាចរក្សាសំណើមបាន ដែលបណ្តាលមកពីការថយចុះនៃជាតិខ្លាញ់ក្នុងស្រទាប់ផ្នែកខាងលើបំផុតនៃស្បែក។ រីឯជំងឺស្បែកមួយចំនួន រួមមានជំងឺរលាកស្បែករុំារ៉ៃ ឬត្រអកជាឧស្សាហ៍លេចឡើងនៅក្នុងរដូវរងានេះដែរ។ ដូច្នេះហើយ តើយើងគួរធ្វើបែបណាដើម្បីថែទាំស្បែកជៀសឆ្ងាយពីបញ្ហាផ្សេងៗ? ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១. ផ្តល់សំណើម គ្នាយើងគួរលាបឡេផ្តល់សំណើមជាប្រចាំ មិនថានៅពេលថ្ងៃ ឬមុនពេលចូលគេងនោះទេ។ មួយវិញទៀត ការជ្រើសម៉ាស៊ីនផ្តល់សំំណើមក៏ជាជម្រើសដ៏ល្អ ដើម្បីជួយឱ្យខ្យល់មានសំណើមផងដែរ។ ២. ញ៉ាំទឹក ចូលដល់រដូវរងា អ្នកខ្លះញ៉ាំទឹកតិចជាងរាល់ដង ដែលជាហេតុនាំឱ្យស្បែកស្ងួត និងស្រអាប់។ អ៊ីចឹងហើយ! គ្នាយើងគួរញ៉ាំទឹកឱ្យបានច្រើន មិនមែនជ្រើសរើសយកកាហ្វេ ឬគ្រឿងស្រវឹងមកជំនួសនោះទេ! [embed-health-tool-ovulation] ៣. របបអាហារ ដឹងអត់ថារបបអាហារដែលយើងញ៉ាំរាល់ថ្ងៃ ជះឥទ្ធិពលដល់សម្រស់ខាងក្រៅយើងដូចគ្នា។ ដូច្នេះហើយ ស្រីៗយើងគួរញ៉ាំអាហារដែលសម្បូរជាតិទឹក ដូចជាត្រសក់ ស្ពៃពួយឡេង និងក្រូចថ្លុង ដែលមានជាតិទឹកច្រើន និងល្អចំពោះស្បែក។ ៤. ជម្រុះកោសិកា ការជម្រុះកោសិកាប្រចាំសប្តាហ៍ អាចជួយឲ្យស្បែកភ្លឺថ្លាពីខាងក្នុង ព្រមទាំងជួយឱ្យយើងលាបឡេផ្តល់សំណើមឆាប់ចូលស្បែក។ ៥. ឡេការពារកម្តៅថ្ងៃ ឡេការពារកម្តៅថ្ងៃ ចាំបាច់ត្រូវប្រើជារៀងរាល់ថ្ងៃ មិនថាក្នុងអាកាសធាតុបែបណាក៏ដោយ ព្រោះថាកាំរស្មីUVនៅតែអាចបំផ្លាញស្បែក ដោយអាចធ្វើឱ្យស្បែកឆាប់យារធ្លាក់ ក៏ដូចជាបង្កើនហានិភ័យនៃជំងឺមហារីកស្បែក។ ចំណុចសំខាន់ រដូវរងាអាចនាំមកនូវបញ្ហាស្បែកជាច្រើន ដូចជាស្បែកស្ងួត រមាស់ និងប្រេះបែកស្រកាជាដើមដោយសារតែស្បែកយើងមិនអាចរក្សាសំណើមបាន ដែលបណ្តាលមកពីការថយចុះនៃជាតិខ្លាញ់ក្នុងស្រទាប់ផ្នែកខាងលើបំផុតនៃស្បែក។ រីឯជំងឺស្បែកមួយចំនួន រួមមានជំងឺរលាកស្បែករុំារ៉ៃ ឬត្រអកជាឧស្សាហ៍លេចឡើងនៅក្នុងរដូវរងានេះដែរ។ ដូច្នេះហើយ តើយើងគួរធ្វើបែបណាដើម្បីថែទាំស្បែកជៀងឆ្ងាយពីបញ្ហាផ្សេងៗ? ១. ផ្តល់សំណើម ២. ញ៉ាំទឹក ៣. របបអាហារ ៤. […]

អត្ថបទផ្សេងទៀតពី សុខភាពស្បែក

ស្វែងរក សុខភាពស្បែក

បញ្ហាស្បែកផ្សេងទៀត

ពេលមានរបួសគួរថែទាំស្បែកបែបណាទើបមិនផ្លែសាច់?

ផ្លែសាច់ គឺជាស្នាមដែលផុសចេញពីសាច់ បន្ទាប់ពីរបួសបានជាសះស្បើយ​ដែលធ្វើឱ្យស្បែក​យើង​មាន​ដុំសាច់ពីលើ មិនរាបស្មើ ហើយមើលទៅមិនស្អាត។ របួសបែបណា​អាច​បណ្តាល​ឱ្យ​យើង​ផ្លែ​សាច់? ហើយយើងគួរថែទាំរបួសដូម្តេចដើម្បីការពារកុំឱ្យផ្លែសាច់? របួសអាចបណ្តាលឱ្យយើងផ្លែសាច់មានដូចជា ការមុតកាំបិត វះកាត់ គ្រោះថ្នាក់ចរាចណ៍ មុនធំៗ ជំងឺអុតស្វាយ ឬការចោះក្រវិលជាដើម។ ពេលមានរបួសជ្រៅ ឬធំៗ យើងគួរថែទាំស្បែកដូចខាងក្រោមដើម្បី​ចៀសវាង​ផ្លែសាច់៖ ១. លាងមុខរបួសជាមួយសាប៊ូ និងទឹក ពេលត្រូវរបួសភ្លាម យើងអាចលាងមុខរបួសជាមួយសាប៊ូ និងទឹក ឬជាមួយសេរ៉ូមប្រៃ​ដើម្បី​សម្អាត​មេរោគ ឬធូលីដី។ យើងគួរចៀសវាងលាងមុខរបួសជាមួយដ្រូសែនពែអុកស៊ីត ឬអាល់កុល ព្រោះ​សារធាតុទាំងនេះអាចធ្វើឱ្យស្បែកមុខរបួសយើងស្ងួត។ ២. រុំមុខរបួសជាមួយបង់រុំរបួស បន្ទាប់មកយើងអាចលាបមុខរបួសជាមួយថ្នាំសម្លាប់មេរោគ និងរុំមុខរបួសជាមួយបង់រុំរបួស ឬបិទ​មុខ​របួសជាមួយបង់បិទរបួសដើម្បីការពារមុខរបួសកុំឱ្យហូរឈាម ប៉ះនឹងធូលីដី ឬមេរោគ និងរក្សា​ស្បែក​មុខរបួសឱ្យមានសំណើម។ ៣. លាងមុខរបួសរាល់ថ្ងៃ យើងគួរលាងមុខរបួសរាល់ថ្ងៃរហូតដល់មុខរបួសជាដើម្បីការពារមុខរបួស​ពីការឆ្លងមេរោគ និង​ផ្លែ​សាច់។ ពេលលាងមុខរបួស យើងគួរ​ចៀសវាង​​ជូតត្រដុសស្បែកដើម្បីកុំឱ្យស្បែកមានស្នាម។ ៤. លាបថ្នាំការពារស្នាមសន្លាក ពេលមុខរបួសជិតជា យើងអាចលាបថ្នាំការពារស្នាម​សន្លាកបីបួនដងក្នុងមួយ​ថ្ងៃដើម្បីការពារមុខ​របួសកុំឱ្យ​មានស្នាមដែលអាចបង្កឱ្យផ្លែសាច់។ ៥. ចៀសវាងអេះមុខរបួស នៅពេលរបួសជិតជា ស្បែកមុខរបួសនឹងរមាស់ដែលធ្វើឱ្យយើងទ្រាំមិនបាន ហើយចង់អេះ។ ក្នុង​អំឡុង​ពេលនេះ យើងគួរចៀសវាងអេះមុខរបួស ព្រោះអាចបង្កឱ្យរបួសហូរឈាម បង្កឱ្យមាន​ស្នាម និងផ្លែសាច់។ ដើម្បីកាត់បន្ថយអាការៈរមាស់ យើងអាចស្អំមុខរបួសជាមួយទឹកកក​រយៈពេល ១០ នាទី រួចលាបឡេ ឬគ្រីមផ្តល់សំណើមដើម្បីការពារមុខរបួសកុំឱ្យស្ងួតដែលបណ្តាលឱ្យមុខប្រេះហូរឈាម ឬធ្វើឱ្យ​យើង​រមាស់។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ […]


បញ្ហាស្បែកផ្សេងទៀត

រមាស់ស្បែកក្រោយមុជទឹកសមុទ្រ ដោះស្រាយតាមតិចនិកនេះ

យើងអាចរមាស់ស្បែកក្រោយមុជទឹកសមុទ្រ ដែលបញ្ហានេះ​ឧស្សាហ៍កើតឡើងនៅរដូវក្តៅដោយសារការប៉ះនឹងខ្ញែរសមុទ្រ ឬត្រូវកូនខ្ញែរសមុទ្រ​ល្អិតៗដែលយើង​មិនអាចមើលឃើញដោយភ្នែក​ទទេរខាំ​ ហើយ​បង្ក​ជាប្រតិកម្មលើស្បែក។ ប្រសិនបើយើងមាស់ស្បែកក្រោយមុជទឹកសមុទ្ររួច គួរធ្វើបែបណា​ដើម្បី​កាត់បន្ថយអាការៈ? ពេលយើងកំពុងមុជទឹកក្នុងសមុទ្រ យើងអាចមានអារម្មណ៍ស្កៀបៗ ហើយ​បន្ទាប់​ពីនោះពីរបីម៉ោង ឬបន្ទាប់​ពី​មុជ​ទឹក​សមុទ្រ​រួច យើងអាចមានអាការៈឡើងកន្ទួលរមាស់លើខ្លួនជាពិសេសនៅក្លៀក ក្រលៀន ទ្រូង ភ្លៅ និងក។ អាការៈរមាស់ស្បែកក្រោយមុជទឹកសមុទ្រអាចខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតអាស្រ័យលើប្រតិកម្មរបស់រាងកាយយើង ប៉ុន្តែអ្នកដែលធ្លាប់មានបញ្ហារមាស់​ស្បែកក្រោយមុជទឹកសមុទ្រ​អាច​ងាយនឹងមាន​ប្រតិកម្មនេះម្តងទៀតជាងអ្នកដែលមិនធ្លាប់។ វេជ្ជបណ្ឌិត Mebane អតីតនាយករងផ្នែកវេជ្ជសាស្ត្រនៅ Divers Alert Network (DAN) បាន​លើក​ឡើងថា អ្នកដែលមានប្រវត្តិមានប្រតិកម្ម​អាលែកហ៊្សី ក៏ដូចជាអ្នកដែលមាន​ប្រព័ន្ធការពារ​រាងកាយ​ខ្សោយអាចមានហានិភ័យខ្ពស់ក្នុងមានអាការៈរមាស់ស្បែកធ្ងន់ធ្ងរក្រោយមុជទឹកសមុទ្រ។ ក្នុងករណីអាការៈរមាស់ស្បែកក្រោយមុជទឹកសមុទ្រមានសភាពធ្ងន់ធ្ងរ យើងអាចមាន​អាការៈ​ដូចជា៖ គ្រុន ឬញាក់ ចង្អោរ ឬក្អួត ឈឺក្បាល អស់កម្លាំង (ជាពិសេសកុមារ) រលាកបង្ហួរនោម ភ្នែកឡើងពណ៌ក្រហម ដើម្បីកាត់បន្ថយអាការៈរមាស់ស្បែកក្រោយមុជទឹកសមុទ្រ យើងអាចសាកល្បង​តាម​វិធីសាស្រ្ត​ដូច​ខាងក្រោម៖ ១. កុំជូត ឬអេះស្បែក ការជូត ឬអេះស្បែកមិនត្រឹមតែមិនអាចបំបាត់អាការៈរមាស់ស្បែកក្រោយ​​មុជទឹកសមុទ្រទេ តែបែរ​ជា​ធ្វើឱ្យស្បែកយើងកាន់តែមានសភាពធ្ងន់ធ្ងរជាងមុនទៅវិញ។ ដូច្នេះបន្ទាប់​ពី​មុជទឹកសមុទ្រ​រួច ជំនួស​ឱ្យការ​ជូត​ស្បែក យើងអាចយកកន្សែងមកផ្តិតស្បែកថ្នមៗ។ ២. ងូតទឹក យើងគួរដោះសម្លៀកបំពាក់មុជទឹកសមុទ្រចេញភ្លាមបន្ទាប់ពីមានអាការៈ​រមាស់ រួចសម្អាត​ខ្លួន​ជាមួយ​ទឹកស្អាត និងសាប៊ូដើម្បីសម្អាតខ្ញែរសមុទ្រឱ្យចេញអស់ពីលើស្បែក។ ៣. លាបទឹកខ្មេះ ឬអាល់កុល យើងអាចយកសំឡីជ្រលក់ទឹកខ្មេះ ឬអាល់កុលមកលាបលើស្បែកដើម្បីកាត់បន្ថយអាការៈរមាស់ និងកម្ចាត់ខ្ញែរសមុទ្រដែលតោងជាប់ស្បែក រួចទុកឱ្យស្បែកស្ងួតដោយខ្លួនឯង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ […]


បញ្ហាស្បែកផ្សេងទៀត

តិចនិកកម្ចាត់ខ្លាញ់កកក្រោមស្បែកភ្លៅ ស្រីៗ​យើងចែកគ្នាដឹង

ខ្លាញ់កកក្រោមស្បែកភ្លៅធ្វើឱ្យស្បែកភ្លៅយើងមើលទៅរដិបរដុបមិនស្រលូនស្អាត ជាពិសេស​ពេល​ស្លៀកពាក់ខ្លីៗ។ ហេតុអ្វីបានជាមានខ្លាញ់​កក​ក្រោមស្បែកភ្លៅ? ហើយយើងអាច​កម្ចាត់​បាន​ដោយ​វិធីណាខ្លះ? ជាទូទៅខ្លាញ់កកក្រោមស្បែកភ្លៅកើតឡើងដោយសារ៖ កង្វះការហាត់ប្រាណ ការប្រែប្រួលអ័រម៉ូន របបអាហារ ការឡើងទម្ងន់ អាយុច្រើន ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនដែលអាចជួយកាត់បន្ថយអាការៈខ្លាញ់កកក្រោមស្បែកភ្លៅបាន៖ ១. ខាត់ស្បែកភ្លៅជាមួយស្រ្កាប់កាហ្វេ ការ​ខាត់ស្បែកជាមួយកាហ្វេអាចជួយជំរុញ​ចលនា​ឈាម​រត់នៅភ្លៅ បន្តឹង​​ស្បែកភ្លៅ និង​កម្ចាត់​កោសិកា​ស្បែកងាប់ៗចេញពីស្បែកភ្លៅ។ យើងអាចលាយម្សៅកាហ្វេ មួយភាគបួនពែង ជាមួយ​ស្ករ​ត្នោត ៣ ស្លាបព្រាបាយ និងប្រេងដូងរលាយ ២ ស្លាបព្រាបាយ (អាចជំនួសដោយប្រេងអូលីវសុទ្ធ) ឱ្យសព្វចូលគ្នា រួចយកមកម៉ាស្សាលើស្បែកភ្លៅកន្លែងដែលមានខ្លាញ់កកក្រោមស្បែក ៤ ទៅ ៥ នាទី បន្ទាប់មកលាងសម្អាតចេញ។ យើងអាចខាត់ស្បែកភ្លៅជាមួយស្រ្កាប់កាហ្វេ ២ ដង​ក្នុង​មួយ​សប្តាហ៍។ ២. ម៉ាស្សាភ្លៅជាមួយទឹកខ្មេះផ្លែប៉ោម ទឹកខ្មេះមានផ្ទុកប៉ូតាស្យូម ម៉ាញ៉េស្យូម សារធាតុរ៉ែ និងកាល់ស្យូម​ដែលជាសមាសធាតុ​អាចជួយ​បន្ថយ​អាការៈខ្លាញ់កកក្រោមស្បែក បណ្តេញជាតិ​ពុល​ចេញពីស្បែក និងគ្រប់គ្រងការ​ចាល់​ជាតិ​ទឹក​នៅ​ជុំវិញភ្លៅ។ យើងអាចលាយទឹកខ្មេះផ្លែប៉ោម ១ ភាគ ជាមួយទឹក ២ ភាគ និងទឹកឃ្មុំពីរបីដំណក់ឱ្យសព្វចូលគ្នា រួចម៉ាស្សាល្បាយនេះលើស្បែកភ្លៅដែលមានខ្លាញ់កកក្រោមស្បែក ទុកចោល ៣០ នាទី​ បន្ទាប់​មក​លាង​សម្អាត​​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ។ យើងអាចធ្វើបែបនេះពីរដងក្នុង​មួយថ្ងៃរហូតដល់​​ទទួល​បាន​លទ្ធផល។ ៣. ផ្តល់សំណើមដល់ស្បែកភ្លៅជាមួយប្រេងដូង ការម៉ាស្សាប្រេងដូងពីរបីដំណក់លើស្បែកភ្លៅជាប្រចាំ ក្រោយពេលងូតទឹក​ហើយ​ដើម្បីផ្តល់​សំណើម​ដល់​ស្បែក​ភ្លៅអាចជួយកម្ចាត់ខ្លាញ់កកក្រោម​ស្បែក ជួយឱ្យស្បែកភ្លៅទន់ និងរលោងជាងមុន ព្រោះ​ប្រេងដូង​មានជាតិប្រេង អាចប្រឆាំង​នឹង​មេរោគផ្សិត និង​​បាក់តេរីបាន។ ចង់គណនា […]


ស្បែក

មានគម្រោងដើរលេងប្រទេសត្រជាក់ ប្រយ័ត្នបញ្ហាស្បែកមួយនេះ

Frostbiteឬ​ការ​ស្លាប់​ជាលិកា​ដោយ​ត្រូវ​ត្រជាក់​ ជា​​របួស​ដែល​​បណ្ដាល​​មក​ពី​ការ​កក​នៃ​ស្បែក​ និង​ជា​លិកា​​ផ្សេង​ទៀត​។ នៅ​ដំណាក់កាល​ដំបូង​នៃ​Frostbite ​មិន​មាន​ការ​បំផ្លាញ​ស្បែក​ធ្ងន់ធ្ងរ​​​នោះ​ទេ​។ ការ​បណ្ដោយ​ស្បែក​ឲ្យ​ត្រូវ​ត្រជាក់​ ក្នុង​អាកាសធាតុ​ដែល​មាន​ខ្យល់​ខ្លាំង​ អាច​នាំ​ឲ្យ​យើង​ងាយ​រងគ្រោះ​ដោយ​​បញ្ហា​ស្បែក​ដ៏​គ្រោះថ្នាក់​មួយ​នេះ​។ យ៉ាង​ណា​មិញ បើ​ទោះ​ជា​យើង​ពាក់​ស្រោម​ដៃ​ ឬ​សំលៀក​បំពាក់​បិទ​ជិត​ យើង​ក៏​នៅ​តែ​មាន​ឱកាស​កើត​Frostbite ដូច​គ្នា​​។ រាល់​ដំណាក់កាល​ណា​មួយ​នៃ​Frostbite គឺ​ទាមទារ​ឲ្យ​យើង​ត្រូវ​ព្យាបាល​ជា​បន្ទាន់​ ពីព្រោះ​វា​អាច​បំផ្លាញ​ស្បែក​ សាច់​ដុំ ឆ្អឹង​ និង​ជាលិកា​ដទៃ​ទៀត​ជា​រៀង​រហូត​។ រោគសញ្ញា​ ដំបូង​ឡើយ​ យើង​មាន​អារម្មណ៍​ថា​ស្បែក​ត្រជាក់​ ចាក់​ឆៀប​ៗ​ ស្ពឹក​ ស្បែក​មើល​ទៅឡើង​ក្រហម​ ស ខៀវ-ស ប្រផេះ-លឿង ពណ៌​ស្វាយ​ ឬ​ពណ៌​ត្នោត​ ដោយ​អាស្រ័យ​លើ​ភាព​ធ្ងន់ធ្ងរ​នៃ​ស្ថានភាព​របួស​ស្បែក​ និង​សម្បុរ​ស្បែក​របស់​យើង​ ស្បែក​រាង​រឹង ពង​បែក​ក្រោយ​ពេល​ឡើង​កម្ដៅ​វិញ ក្នុង​ករណី​ធ្ងន់ធ្ងរ​ ​​​​​Frostbite កើត​ឡើង​ជា​ទូទៅ​នៅ​លើ​ម្រាម​ដៃ​ ម្រាម​ជើង​ ច្រមុះ ត្រចៀក​ ថ្ពាល់​ និង​ចង្កា។ ដោយ​សារ​តែ​ស្បែក​ស្ពឹក​ យើង​អាច​មិន​ដឹង​ថា​​មាន​​របួស​ស្បែក​មួយ​ប្រភេទ​នេះ​ ហើយ​ការ​ប្រែប្រួល​ពណ៌​សម្បុរ​ស្បែក​​​នៅ​តំបន់​ដែល​រង​ផល​ប៉ះពាល់​ អាច​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​មើល​ឃើញ ជា​ពិសេស​​សម្រាប់​​អ្នក​ដែល​មាន​​ស្បែក​ខ្មៅ ឬ​ត្នោត​។ [embed-health-tool-heart-rate] ​​ពេល​ណា​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​? ក្នុង​ករណី​ដែល​យើង​​សង្កេត​ឃើញ​រោគសញ្ញា​ខាង​ក្រោម​ គួរ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់​៖ រោគសញ្ញា​នៃFrostbite ​​នៅ​លើ​ស្បែក​សើ​ៗ និង​ជ្រៅ ឈឺចាប់​កាន់​តែ​ខ្លាំង ហើម​ រលាក​ ឬ​ចេញ​ទឹក​រងៃ​នៅ​បរិវេណ​រង​គ្រោះ​ គ្រុន​ក្ដៅ​ […]


ជំងឺមុន

ឡើងមុនលើថ្ងាសមិនបាត់សោះ អាចមកពីមូលហេតុទាំង ៥ នេះ

​ស្រីៗ​យើង​តែងតែ​ប្រាថ្នា​ចង់​បាន​ស្បែក​ស្អាត ស​ភ្លឺ​ថ្លា និង​គ្មាន​មុន​។ ​​ពិត​ណាស់​ បញ្ហា​មុន​តែងតែ​ជា​កង្វល់​របស់​យើង​ និង​បំផ្លាញ​ទំនុក​ចិត្ត​ចំពោះ​ខ្លួន​ឯង។ ខណៈ​ពេល​ដែល​អ្នក​ខ្លះ កើត​មុន​នៅ​លើ​ថ្ពាល់​ ឬ​ក្រោម​ចង្កា ហើយគ្នា​យើង​មួយ​ចំនួន​ទៀត​ បែរ​ជា​កើត​មុន​នៅ​លើ​ថ្ងាស​​ទៅ​វិញ។ តើ​ការ​កើត​មុន​ដដែល​ៗ​នៅ​លើ​ថ្ងាស​នេះ​ បណ្ដាល​មក​ពី​មូលហេតុ​អ្វី​ខ្លះ​? ១. សម្អាត​សក់​មិន​គ្រាប់គ្រាន់ ជា​ធម្មតា​ យើង​តែងតែ​គិត​ថា​ បើ​យើង​មិន​សម្អាត ឬ​កក់​សក់​ញឹកញាប់​ទេ​នោះ សុខភាព​ស្បែក​ក្បាល​នឹង​​ប្រឈម​នឹង​ហានិភ័យ តែ​តាម​ការ​ពិត​គឺ​លើស​ហ្នឹង​ទៅ​ទៀត​​។ នៅ​ពេល​ដែល​ស្បែក​ក្បាល​កង្វក់​ ពពួក​បាក់តេរី និង​មេរោគ​ផ្សេង​ៗ​អាច​ឆ្លង​ទៅ​ថ្ងាស​ និង​បង្ក​ជា​បញ្ហា​មុន​​បាន​យ៉ាង​ងាយ​ស្រួល។ ហេតុ​នេះ​ហើយ​ យើង​គួរ​កក់​សក់​ឲ្យ​បាន​ទៀងទាត់ ទើប​ជា​ការ​ប្រសើរ​។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២. ស្រ្តេស​ ទន្ទឹម​នឹង​នេះ​ដែរ ស្រ្តេស​ក៏​អាច​ជំរុញ​ការ​កើត​មុន​នៅ​លើ​ថ្ងាស​ដូច​គ្នា។ ជា​ទូទៅ ស្រ្តេស​អាច​បង្ក​ផល​ប៉ះពាល់​ចំពោះ​ស្បែក​យ៉ាង​ខ្លាំង ដូចជា​បញ្ហា​ចាស់​មុន​វ័យ​ ស្នាម​ជ្រីវជ្រួញ និង​ជា​ពិសេស ​អាច​ប៉ះពាល់​ដល់​ការ​ផលិត​ខ្លាញ់​ធម្មជាតិ​នៅ​លើ​ផ្ទៃ​មុខ​។ នៅ​ពេល​ដែល​ការ​ផលិត​ខ្លាញ់​មាន​ដំណើរការ​លឿន​ ជាតិ​ខ្លាញ់​ដែល​លើស​អាច​បង្ក​ឲ្យ​កើត​មុន​បាន​ផង​ដែរ​។ ៣. អង្គែ បញ្ហា​អង្គែ​ក៏​មាន​មូលហេតុ​ចម្បង​មួយ​ដែល​នាំ​ឲ្យ​យើង​កើត​មុន​នៅ​លើ​ថ្ងាស។ កម្ទេចកំទី​តូច​ៗ​នៃ​អង្គែ​ ដោយសារ​តែ​ស្បែក​ក្បាល​រមាស់​ និង​ស្ងួត​ អាច​ធ្លាក់​លើ​ថ្ងាស និង​បណ្ដាល​ឲ្យ​កើត​មុន​។ ដូច​នេះ​ ការ​ប្រើ​សាប៊ូ​កក់​សក់​កម្ចាត់​អង្គែ​ ជា​ជម្រើស​ដ៏​ល្អ​មួយ​ក្នុង​ការ​កម្ចាត់​ទាំង​អង្គែ និង​មុន​ក្នុង​ពេល​តែ​មួយ​។ ៤. ការ​ប្រែប្រួល​អ័រម៉ូន អតុល្យភាព​ និង​ការ​ប្រែប្រួល​អ័រម៉ូន​ ក៏​​ជា​ឫសគល់​ក្នុង​ការ​កើត​មុន​លើ​ថ្ងាស​ដូច​គ្នា​។ […]


សក់និងស្បែកក្បាល

ហេតុអ្វីអ្នកខ្លះជ្រុះសក់ហើយមិនដុះវិញ? អាចព្យាបាលបានអត់?

ជំងឺ​ជ្រុះ​សក់​​ ​អាច​ប៉ះពាល់​ដល់​​ស្បែក​ក្បាល​ ឬ​រាងកាយ​ទាំង​មូល​របស់​យើង​ផ្ទាល់​ ដោយ​ករណី​ខ្លះ​អាច​ជា​សះស្បើយ​ និង​ខ្លះ​ទៀត​មិន​អាច​​ជា​សះស្បើយ​ជា​រៀង​រហូត ហើយ​ភាគច្រើន​បញ្ហា​ជ្រុះ​សក់​នេះ កើត​ឡើង​ជា​ញឹកញាប់លើបុរស​ ជាងស្រ្តី។ ជាក់​ស្ដែង ការ​ជ្រុះ​សក់​ដោយ​សារ​តំណ​ពូជ ព្រម​ជា​មួយ​កត្តា​អាយុ​ ជា​មូលហេតុ​ចម្បង​មួយ​ដែល​អាច​​ធ្វើ​ឲ្យ​យើង​ជ្រុះ​សក់​ដល់​ទំពែក​។ ខណៈ​ពេល​ ​មនុស្ស​មួយ​ចំនួន​​ ជ្រើសរើស​​យក​ការ​មិន​ព្យាបាល​ ឬ​ព្យាយាម​បិទបាំង​​ដោយ​ម៉ូត​សក់​ ឬ​ប្រើ​មួក​ អ្នក​ផ្សេង​ទៀត​​​ ​សម្រេច​យក​ការ​ព្យាបាល​ដើម្បី​បង្ការ​​បញ្ហា​សក់​ជ្រុះ​កាន់​តែ​ច្រើន​ឡើង​​ ឬ​​ចង់​បណ្ដុះ​សក់​ថ្មី​។ យ៉ាង​ណា​មិញ ប្រសិន​បើ​​យើង​ជ្រើសរើស​យក​ការ​ព្យាបាល​សក់​ជ្រុះ គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ស្វែង​រក​ពី​មូលហេតុ​នៃ​សក់​ជ្រុះ និង​ជម្រើស​ព្យាបាល​​​​ឲ្យ​​បាន​ច្បាស់លាស់​ជា​មុន​សិន​។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! រោគសញ្ញា រោគសញ្ញា​នៃ​ការ​ជ្រុះ​សក់​រួម​មាន​៖ សក់​ស្ដើង​ទៅ​ៗ ជ្រុះ​សក់​ និងរោមលើរាងកាយ​ទាំង​មូល ទំពែក​ដោយ​កន្លែង​នៅ​លើ​ស្បែក​ក្បាល​​ ​មូលហេតុ​បង្ក​ ជា​ធម្មតា យើង​​ជ្រុះ​សក់​ប្រហែល​៥០ ទៅ​១០០​សរសៃ​ក្នុង​មួយ​ថ្ងៃ​ ហើយ​សក់​ថ្មី​ក៏​កំពុង​លូតលាស់​នៅ​ពេល​ជាមួយ​គ្នា​ដែរ។ បញ្ហា​សក់​ជ្រុះ​កើត​ឡើង​នៅ​ពេល​ស្បែក​ក្បាល​យើង​មិន​ដុះ​សក់​ថ្មី ដើម្បី​ជំនួស​សក់​ដែល​ជ្រុះ​ជា​រៀង​រាល់​ថ្ងៃ​។ អត្ថបទគួរអាន៖ ម៉េច​បាន​ចេះ​តែរបកស្បែកដៃ? គួរដោះស្រាយ​បែប​ណា? តិចនិកជ្រើសរើសផលិតផលឲ្យ​ត្រូវនឹង​សភាពស្បែក បង្ការ​បញ្ហាផ្សេងៗ មិនចង់ឲ្យមុខឡើងជាំ ស្រីៗ​គួរចេះតិចនិកទាំងនេះ ចេះតិចនិកងាយៗទាំងនេះ ការពារកុំឱ្យប្រេះកែងជើង ខូឡាជែនល្អចំពោះសម្រស់ និងសុខភាព រកបានពីអាហារណាខ្លះ? ចង់បានស្បែកស្រស់ថ្លា គួរកាត់បន្ថយអាហារប៉ុន្មាន​មុខ​នេះ បញ្ហា​សក់​ជ្រុះ​ អាច​បង្ក​ឡើង​ដោយ​កត្តា​មួយ​ ឬ​ច្រើន​ខាង​ក្រោម​នេះ​៖ តំណ​ពូជ៖ ជ្រុះ​សក់​ដោយ​សារ​តំណ​ពូជ​កើត​ឡើង​​ នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ច្រើន​​ទៅ​​ៗ។ […]


ស្បែក

អ្នកឧស្សាហ៍សូណា ដឹងអត់ថា​ជួយសុខភាពស្បែកអ្វីខ្លះ?

កម្ដៅនៅក្នុង បន្ទប់សូណា មានអត្ថប្រយោជន៍ច្រើនចំពោះរាងកាយ និង សុខភាព តួយ៉ាងខណៈពេលនេះ អាចលើកយកត្រឹមតែសុខភាពស្បែកមួយ មកនិយាយសិន ថាមានអត្ថប្រយោជន៍អ្វីខ្លះ។ ជាក់ស្ដែងបើនិយាយទៅដល់ ការធ្វើសូណាគឺគិតដល់ការធ្វើសំយោគស្បែកជាមួយនឹងចំហាយកម្ដៅ ដើម្បីបញ្ចេញ ញើសបង្ហូរជាតិពុលក្នុងខ្លួនឆ្លងកាត់ស្បែក។ ការធ្វើបែបនេះវាមានផលវិជ្ជមានច្រើនចំពោះសុខភាពស្បែក ដោយគិតរាប់ ត្រឹមពីចំណុចដំបូង ចាប់ផ្ដើមពីដំណើរលំហូរឈាម និង ចង្វាក់បេះដូងក្នុងរាងកាយជាមុន។ ក្នុង​បន្ទប់​សូណា ចាប់ ២ទៅ ៥នាទី ចង្វាក់បេះដូងចាប់ផ្ដើមកើនឡើងសន្ទុះញាប់ជាងមុន ចរន្ដលំហូឈាមតាមសរសៃឈាមនឹងត្រូវចាប់ផ្ដើមកើនឡើង ហើយរីកធំដោយស្វ័យប្រវត្ដិ និង បែបលក្ខណៈធម្មជាតិ ដែលជំរុញឲ្យមានការបែកញើសពេញខ្លួនប្រាណ។ ចរន្ដឈាមហូរសព្វរាងកាយ នឹងនាំទៅជាមួយអ៊ុកស៊ីសែន និង សារធាតុចិញ្ចឹជាច្រើនប្រភេទទៅកាន់ស្បែក ជំនួយដល់សុខភាពស្បែកឲ្យមានសំណើម។ បន្ទាប់ពីនោះ ការបែកញើស ក៏បាននាំចេញនូវជាតិពុលជាច្រើនប្រភេទ ពីស្បែកផងដែរ។ អត្ថបទគួរអាន៖ ទម្លាយអាថ៌កំបាំង​សុខភាព​ម៉េចបាន​គេ​ចូលចិត្ត​ទៅ សូណា សម្បើមម្ល៉េះ! តើចូលសូណាអាចជួយយើង​សម្រកទម្ងន់ដែរទេ? កើតមុនលើដងខ្លួន សាកវិធីនេះ អាចជួយ​បាន កាម៉ាប់ពេកមិនល្អទេ ចង់ស្រកទម្ងន់ឆាប់រហ័ស អាចសាកល្បង៤វិធីនេះ ជំងឺ ៤ប្រភេទ ដែលងាយឆ្លងនៅក្នុងអាងហែលទឹក ការពារ​ខ្លួន​ពី​ជំងឺ​មហារីក​ ​អនុវត្ត​សកម្មភាព​ប្រចាំថ្ងៃ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទាក់ទងនឹងសុខភាពស្បែក អ្នកស្រី Renée Rouleau អ្នកជំនាញ […]


ស្បែក

ប្រែបបូរមាត់ពីខ្មៅស្រអាប់ទៅជាទន់ល្មើយផ្កាឈូក ដោយរូបមន្ត ៨ យ៉ាងនេះ

បបូរមាត់ទន់ល្មើយ ពណ៌ផ្កាឈូកជាអ្វីដែលស្រីៗតែងតែចង់បានព្រោះអាចជួយលើកសម្រស់ផ្ទៃមុខ និងធ្វើឱ្យមាត់មានភាពទាក់ទាញ។ ជាអកុសល កត្តាអាកាសធាតុ របបអាហារ និងទម្លាប់រស់នៅប្រចាំថ្ងៃអាច​ធ្វើឱ្យ​បបូរ​មាត់​យើងស្ងួត ប្រេះ និងប្រែជាពណ៌ខ្មៅ។ អ៊ីចឹងយើងគួរធ្វើម៉េចដើម្បីបានបបូរមាត់ទន់ល្មើយ ពណ៌ផ្កាឈូកដូចបំណង និងមិនប៉ះពាល់សុខភាព? យើងអាចសាកល្បងវិធីធម្មជាតិទាំង ៨ ដូចខាងក្រោមដើម្បីឱ្យបបូរមាត់យើងមានសុខភាពល្អ ទន់ល្មើយ និងមានពណ៌ផ្កាឈូក៖ ១. ស្ករ និងទឹកឃ្មុំ ស្ករ​សគឺជាស្ក្រាប់​ធម្មជាតិ​ដ៏​ល្អ​ ហើយទឹកឃ្មុំអាចជួយឱ្យស្បែកបបូរមាត់យើងមានសំណើម។ យើង​អាចលាយស្ករ​សជាមួយទឹកឃ្មុំ បន្ទាប់មក​លាប​ឱ្យ​សព្វលើបបូរមាត់ ​ហើយម៉ាស្សា​បបូរមាត់​ជា​ចលនា​​រង្វង់។ ទុកចោល ១០ នាទី រួចលាងទឹកចេញ។ ២. ត្រសក់ ត្រសក់មានប្រសិទ្ធភាពក្នុងការកម្ចាត់ស្បែកខ្មៅ ផ្តល់សំណើមដល់ស្បែក និងធ្វើឱ្យបបូរមាត់យើង​មាន​ពណ៌ផ្កាឈូក។ យើងអាចត្រដុសចំណិតត្រសក់ថ្នមៗនៅលើបបូរមាត់ជាចលនារង្វង់ ទុកចោល ១៥ នាទី រួច​លាង​ទឹកចេញ។ [embed-health-tool-ovulation] ៣. ប្រទាលកន្ទុយក្រពើ យើងក៏អាចម៉ាស្សាបបូរមាត់ជាមួយប្រទាលកន្ទុយក្រពើថ្នមៗជាចលនា​រង្វង់ បន្ទាប់មកទុកឱ្យស្ងួត រួចលាងទឹកចេញដើម្បីឱ្យបបូរមាត់យើងទន់ ព្រោះ​ប្រទាល​កន្ទុយក្រពើអាចជួយបន្ថែមសំណើមដល់បបូរមាត់យើង។ ៤. ក្រូចឆ្មារ និងស្ករ យើងអាចខាត់បបូរមាត់ម្តងក្នុងមួយសប្តាហ៍ដើម្បីកម្ចាត់កោសិកាស្បែកងាប់ចេញដោយប្រើស្ករស និងក្រូចឆ្មារដោយដាក់ស្ករសលើចំណិតក្រូចឆ្មារ ឬលាយស្ករសកន្លះស្លាបព្រាបាយ​ជាមួយ​ទឹកក្រូចឆ្មារមួយស្លាប​ព្រាបាយ បន្ទាប់មកត្រដុសលើបបូរមាត់ថ្នមៗ​ជាចលនារង្វង់​ប្រហែល​មួយទៅ​ពីរនាទីរហូតដល់ស្កររលាយអស់ រួចលាងទឹកចេញ។ លើសពីនេះទៅទៀត ក្រូចឆ្មារ​មានប្រសិទ្ធិភាព​ក្នុងការជួយឱ្យស្បែកភ្លឺថ្លាដែលអាចជួយកាត់បន្ថយអាការៈខ្មៅបបូរមាត់។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៥. ក្រមួនធម្មជាតិ យើងអាចប្រើក្រមួនធម្មជាតិដូចជា ប្រេងដូង ឬក្រមួនឃ្មុំមកលាបមាត់ដើម្បីរក្សាសំណើម ធ្វើឱ្យបបូរ​មាត់​យើងរលោង […]


ស្បែក

រូបមន្តជួយឲ្យជើងរលោង សម្រាប់ស្រីៗកោររោមញឹក មានរន្ធរោមធំ

គ្នា​យើង​ស្រីៗ​ដែល​សម្គាល់​ឃើញ​ស្នាម​អុជ​ខ្មៅ​តូចៗ​នៅ​លើ​ជើង​ក្រោយ​កោររោម​​រួច​ទេ? មាន​គ្នា​យើង​មួយ​ចំនួន​រអ៊ូ​នឹង​បញ្ហា​ជើង​ឡើង​កន្ទួល រន្ធ​រោម​ធំ មើល​ទៅ​ដូច​មុន​ក្បាល​ខ្មៅ បើ​និយាយ​ឲ្យ​ស្រួល​ស្ដាប់​គឺ​ដូច​នឹង​សម្បក​ផ្លែ​ស្រ្តបឺរី ឬ Strawberry leg ។ ពេល​ជើង​រលោង ទោះខោ​ខ្លី​​ក៏​ហ៊ាន​ស្លៀក​ដែរ តែ​បើ​ជើង​មិន​ស្អាត ទោះ​ខ្លី​ត្រឹម​ជង្គង់​ក៏​មិន​ចង់​ស្លៀក អ៊ីចឹង​មាន​តែ​កម្ចាត់​បញ្ហា​នេះ​ជាមួយ​រូបមន្ត​ងាយៗ បង្កើន​ទំនុក​ចិត្ត​ស្លៀក​ខ្លី​មក​វិញ។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១. ប្ដូរ​ឡាម​កោរ​ញឹក​ញាប់ ការ​កោរ​រោម​ជើង​ដោយ​ប្រើ​ឡាម​ចាស់ មិន​សូវ​មុត អាច​ធ្វើ​ឲ្យ​ជើង​ងាយ​កើត Strawberry leg ណាស់។ យក​ល្អ គ្នា​យើង​គួរ​តែ​ផ្លាស់​ប្ដូរ​ឡាម​កោរ​ឲ្យ​បាន​ញឹក​ញាប់​បន្តិច (ដើម្បី​ជើង​រលោង​ស្អាត ទ្រាំ​ចំណាយ​លើ​ឡាម​ថ្មី​ច្រើន​បន្តិច) ព្រោះ​ការ​ប្រើ​ឡាម​ថ្មី​អាច​ជួយ​ការពារ​បញ្ហា​ស្បែក​ជើង​ដូច​សម្បក​ស្ត្របឺរី​បាន។ ២. ប្រើ​គ្រីម​កោរ​រោម​ផ្ដល់​សំណើម វា​ជា​ការ​ល្អ​បំផុត​ក្នុង​ការ​កោរ​រោម នៅ​ពេល​រោម និង​ស្បែក​យើង​ទន់​អំឡុង​ពេល​ងូត​ទឹក។ ការ​ប្រើ​គ្រីម​កោរ​រោម​ផ្ដល់​សំណើម​អាច​ជួយ​ការពារ​ស្បែក​ពី​ការ​រលាក​បាន​ទៀត​ផង។ មុន​នឹង​ចាប់​ផ្ដើម​កោរ​រោម​ជើង គ្នា​យើង​គួរ​សម្អាត​ខ្លួន​ជា​មួយ​សាប៊ូ ដើម្បី​ជម្រះ​បាក់តេរី និង​ភាព​កខ្វក់​ឲ្យ​អស់​សិន សឹម​លាប​គ្រីម​កោរ​រោម ហើយ​ចាំ​កោរ​តែ​ម្ដង។ សម្រាប់​អ្នក​មាន​បញ្ហា​ស្បែក​ងាយ​ប្រតិកម្ម គួរ​ជ្រើស​រើស​ផលិត​ផល​ដែល​បញ្ជាក់​ថា សម្រាប់​ស្បែក​ងាយ​ប្រតិកម្ម និង​គួរ​ចៀស​វាង​ផលិត​ផល​មាន​ជាតិ​ពណ៌ ឬ​បន្ថែម​ក្លិន​ក្រអូប។ អត្ថបទពាក់ព័ន្ធ៖ ស្តាប់ហេតុផលនេះហើយ ប្រុសៗគួរពិចារណាកោររោមក្លៀកឲ្យស្អាតដូចស្រីៗដែរទៅ! ប្រុសៗ​មាន​ទម្លាប់​អាក្រក់​ទាំង​នេះ ​ស្រីៗ​អត់​ចូល​ចិត្តទេ កោរ និងបករោមដៃជើង វិធីមួយណាល្អជាង? ៣. ខាត់​ស្បែក​ទៀង​ទាត់ ស្រី​ៗ​គ្នា​យើង​គួរ​តែ​ខាត់​ស្បែក​ឲ្យ​បាន​ទៀង​ទាត់ ដើម្បី​កម្ចាត់​កោសិកា​ស្បែក​ងាប់ ដែល​អាច​ធ្វើ​ឲ្យ​ស្ទះ​រន្ធញើស និង​ឫស​រោម​រីក​ធំ។ យើង​គួរ​ខាត់​សម្អាត​ស្បែក​ជាមួយ […]


ស្បែក

នៅសុខៗរមាស់ពេញខ្លួន គួរដោះស្រាយបែបណា?

បើ​នៅសុខៗរមាស់ពេញខ្លួន គួរដោះស្រាយបែបណា? អាការរមាស់​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​រលាក​ ក្រហាយ​ ក៏​ដូចជា​​ចង់​អេះ​ស្បែក​ត្រង់​បរិវេណ​នោះ​។ ពេល​ខ្លះ យើង​អាច​រមាស់​នៅ​តំបន់​តែ​មួយ​ ប៉ុន្តែ​ពេល​ខ្លះ​ទៀត យើង​ក៏​អាច​រមាស់​ពេញ​រាងកាយ​ដូច​គ្នា។ ទន្ទឹម​នឹង​អាការៈ​រមាស់​នេះ យើង​ក៏​អាច​ឡើង​កន្ទួល​ ឬ​ត្រអក​ផង​ដែរ​។ អ្វី​ធ្វើ​ឲ្យ​កើត​មាន​អាការៈ​រមាស់​? អាការៈ​រមាស់​អាច​ជា​រោគសញ្ញា​នៃ​បញ្ហា​សុខភាព​ជា​ច្រើន​ ដែល​ក្នុង​នោះ​រួម​មាន​៖ អាលែកហ្ស៊ី​ទៅ​នឹង​អាហារ សត្វ​ល្អិត​ទិច​ ល្អង​ធូលី និង​ថ្នាំ​ពេទ្យ​ ជំងឺ​ស្បែក​ដូចជា​ត្រអក​ រលាក​ស្បែក​រ៉ាំរ៉ៃ និង​ស្បែក​ស្ងួត ​ប្រតិកម្ម​ទៅ​នឹង​សារជាតិ​គីមី គ្រឿង​សម្អាង​ និង​សារធាតុ​ដទៃ​ទៀត​។ ពពួក​ប៉ារ៉ាស៊ីត ដូចជា​ព្រូន​ ចៃ​ មាន​ផ្ទៃពោះ ​ជំងឺ​ថ្លើម​ តម្រង​នោម​ ឬ​ក្រពេញ​ទីរ៉ូអ៊ីត ជំងឺ​មហារីក​ជាក់លាក់​ ជំងឺ​ដែល​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ជា​ដើម។​​ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! យើង​គួរ​ព្យាបាល​អាការៈ​រមាស់​ដោយ​វិធី​ណា​? ​ពិត​ណាស់​ អាការៈ​រមាស់​ភាគ​ច្រើន​មិន​មាន​ភាព​ធ្ងន់ធ្ងរ​ឡើយ​។ ប៉ុន្តែ​ គ្នា​យើង​ក៏​អាច​សាកល្បង​តិចនិក​ទាំង​នេះ​៖ ស្អំ​កំណាត់​ត្រជាក់​ ប្រើ​ក្រែម​ផ្ដល់​សំណើម ងូតទឹក​ក្ដៅ​ឧណ្ហ​ៗ ប្រើប្រាស់​ក្រែម​លាប​រមាស់​​ប្រភេទ Hydrocortisone ឬ Antihistamines ជៀសវាង​អេះ ជៀសវាង​សំលៀក​បំពាក់​ដែល​ងាយ​រលាក និងមិន​ត្រូវ​ប៉ះពាល់​កម្ដៅ ក៏​ដូចជា​​សំណើម​ខ្លាំង​ពេក អត្ថបទគួរអាន៖ ចង់បានស្បែកស្រស់ថ្លា គួរកាត់បន្ថយអាហារប៉ុន្មាន​មុខ​នេះ តិចនិកជ្រើសរើសផលិតផលឲ្យ​ត្រូវនឹង​សភាពស្បែក បង្ការ​បញ្ហាផ្សេងៗ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ