សុខភាពស្បែក

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ 07/05/2022

សុខភាព​ស្បែក - ស្បែក​ជា​ផ្នែក​ដ៏​សំខាន់​របស់​រាងកាយ។ សុខភាព​ស្បែក​ល្អ ក៏​ជួយ​លើក​សម្រស់​បាន​ច្រើន​មិន​អាច​កាត់​ថ្លៃ​បាន។ មាតិកា​នេះ នឹង​លម្អិត​ពី​សុខភាព​ស្បែក បញ្ហា​ដែល​ស្បែក​អាច​កើត​មាន​មិន​ថា ជំងឺ​ឆ្លងរោគ​លើ​ស្បែក ជំងឺ​មុន ​ការ​រលាក​ស្បែក ស្បែកក្បាល ក្រចក និង​បញ្ហា​ស្បែក​ច្រើន​ទៀត

ចំណេះដឹងទូទៅ

សុខភាពស្បែក

ប្រជ្រុយបែកសាច់ ឬSolar Lentigoគ្រោះថ្នាក់អត់? បង្ការបែបណា?

ជាទូទៅ ប្រជ្រុយបែកសាច់ ឬភាសាបច្ចេកទេសថា Solar Lentigo មិនបង្កគ្រោះថ្នាក់ឡើយ ហើយវាកើតឡើងដោយសារការប៉ះពាល់នឹងកាំរស្មី UV ដែលបង្កឡើងដោយការប្រមូលផ្តុំនូវសារធាតុពណ៌ Metanin ក្នុងកោសិកាស្បែក។ ប្រជ្រុយប្រភេទនេះ ច្រើនតែកើតលើអ្នកដែលមានវ័យលើស ៤០ឆ្នាំឡើង។ [embed-health-tool-ovulation] ប្រជ្រុយបែកសាច់ មានសណ្ឋានដូចម្តេច? ចំពោះសណ្ឋាននៃប្រជ្រុយប្រភេទនេះ អាចមានរាងជារង្វង់ ពងក្រពើ ឬមិនច្បាស់លាស់ និងមានពណ៌ស្រគាំ ត្នោត ឬខ្មៅ ព្រមទាំងមានទំហំខុសៗគ្នា។ ជាក់ស្តែង ប្រជ្រុយបែកសាច់កើតនៅលើមុខ ឬខ្នងដៃ ហើយចំពោះអ្នកមានស្បែកស អាចកើតច្រើន និងមើលឃើញយ៉ាងច្បាស់។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ប្រជ្រុយបែកសាច់ អាចព្យាបាលបានអត់? ក្នុងករណីមិនព្យាបាល ប្រជ្រុយបែកសាច់ នឹងមិនបាត់ទៅវិញដោយខ្លួនឯងឡើយ ហើយនៅពេលដែលយើងព្យាបាលដោយបាញ់កាំរស្មីឡាស៊ែរ វានឹងបាត់ក៏ពិតមែន តែក៏បន្សល់នូវបំណះពណ៌ស ឬខ្មៅជាបណ្តោះអាសន្ន ឬជារៀងរហូត។ យ៉ាងណាមិញ យើងអាចបង្ការបញ្ហាប្រជ្រុយបែកសាច់នេះបាន ដោយជៀសវាង ឬកាត់បន្ថយការប៉ះពាល់ទៅនឹងកម្តៅថ្ងៃ ក៏ដូចជាប្រើប្រាស់នូវឡេការពារកម្តៅថ្ងៃឱ្យបានខ្ជាប់ខ្ជួន តាំងពីវ័យក្មេងមកម្ល៉េះ។ ចំណុចសំខាន់ ក្នុងករណីមិនព្យាបាល ប្រជ្រុយបែកសាច់ នឹងមិនបាត់ទៅវិញដោយខ្លួនឯងឡើយ ហើយនៅពេលដែលយើងព្យាបាលដោយបាញ់កាំរស្មីឡាស៊ែរ វានឹងបាត់ក៏ពិតមែន តែក៏បន្សល់នូវបំណះពណ៌ស ឬខ្មៅជាបណ្តោះអាសន្ន ឬជារៀងរហូត។ យ៉ាងណាមិញ យើងអាចបង្ការបញ្ហាប្រជ្រុយបែកសាច់នេះបាន ដោយជៀសវាង ឬកាត់បន្ថយការប៉ះពាល់ទៅនឹងកម្តៅថ្ងៃ […]

អត្ថបទផ្សេងទៀតពី សុខភាពស្បែក

ស្វែងរក សុខភាពស្បែក

សក់និងស្បែកក្បាល

អាហារគួរញុំា និងចៀសវាងដើម្បីការពារបញ្ហាកើតអង្គែ

អង្គែជារោគសើស្បែកដែលបណ្តាលឱ្យយើងរមាស់ស្បែកក្បាល និងបង្កឡើង​​ដោយ​មូលហេតុ​ជា​ច្រើន។ ទន្ទឹមនឹងមានវិធីការពារកុំឱ្យកើតអង្គែ ក៏មានអាហារមួយចំនួនអាចការពារ​យើងពីការ​កើត​អង្គែ ឬអាចធ្វើឱ្យយើងងាយកើតអង្គែក៏​មាន​ដែរ។ តើអាហារទាំងនោះមានអ្វីខ្លះ? ក. អាហារយើងគួរញុំាបង្ការបញ្ហា​អង្គែ ១. គ្រាប់​ផ្កាឈូករ័ត្ន គ្រាប់ផ្កាឈូករ័ត្នសម្បូរទៅដោយសារធាតុចិញ្ចឹមដែលល្អចំពោះសក់ និងអាច​ការពារអង្គែផងដែរ ព្រោះគ្រាប់ផ្កាឈូករ័ត្នផ្ទុកទៅដោយស័ង្កសីដែលរាងកាយត្រូវការសម្រាប់ផលិតសារធាតុខ្លាញ់ដើម្បីថែរក្សាស្បែកក្បាលរបស់យើងឱ្យមានសុខភាពល្អ និងការពារស្បែកក្បាលមិនឱ្យស្ងួត។ លើស​ពី​នេះ​ទៅទៀត គ្រាប់ផ្កាឈូករ័ត្នក៏មានផ្ទុកវីតាមីន B កំផ្លេច​ដែលជំនួយដល់ការរំលាយ​អាហារ​ព្រោះ​ប្រព័ន្ធរំលាយអាហារដំណើរការមិនល្អក៏បណ្តាលឱ្យយើងកើតអង្គែដែរ។ ២. ខ្ទឹម​ស ខ្ទឹម​ស​សម្បូរទៅដោយសារធាតុ Allicin ដែល​ជា​សមាសធាតុ​អាចប្រឆាំងនឹងមេរោគ​ផ្សិត​ ហើយអាច​កម្ចាត់​អង្គែ​បានទៀតផង។ សារធាតុ Allicin ក៏សម្បូរនៅក្នុងខ្ទឹមបារំាង និងខ្ទឹមក្រហមផង​ដែរ។ [embed-health-tool-bmr] ៣. ខ្ញី យើងអាចកើតអង្គែដោយសារប្រព័ន្ធរំលាយអាហារដំណើរការមិនល្អ។ ការ​ញុំាខ្ញីអាចជួយឱ្យ​ប្រព័ន្ធ​រំលាយ​អាហារយើងដំណើរការល្អ និងអាចរំលាយខ្លាញ់ និងប្រូតេអ៊ីនបានទៀតផង។ ជាងនេះ​ទៅ​ទៀត ខ្ញីក៏មានសារធាតុអាចប្រឆាំងនឹងបាក់តេរី និងមេរោគផ្សិត​ដែលជួយឱ្យស្បែកក្បាល​យើង​មាន​សុខភាពល្អដែរ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៤. ចេក ចេកផ្ទុកទៅដោយវីតាមីន B6, A, C, E និងសារធាតុរ៉ែដូចជា ស័ង្កសី ប៉ូតាស្យូម ជាតិដែ អាស៊ីដ​អាមីណូ និងសារធាតុប្រឆាំងអុកស៊ីតកម្មដែល​សុទ្ធតែជួយឱ្យស្បែកមានសុខភាពល្អ និងអាចការពារ​ការ​កើតអង្គែ។ ខ. អាហារគួរ​កាត់​បន្ថយ ឬ​ចៀសវាង​បង្កាបញ្ហាកើតអង្គែ ១. ស្ករ ការញុំាជាតិស្ករច្រើនអាចបណ្តាលឱ្យរាងកាយយើងរលាក និងបង្កឱ្យស្បែក​ក្បាលយើងកើត​អង្គែ ​ដូច្នេះយើងគួរកាត់បន្ថយការញុំាជាតិស្ករដោយកាត់បន្ថយអាហារដែលមានជាតិស្ករខ្ពស់ដូចជា អាហារ Fast food […]


ស្បែក

ជាំមុខមានប៉ុន្មានប្រភេទ? អាចព្យាបាលជាទេ?

ជាំមុខជាជំងឺវិបត្តិជាតិពណ៌ដែលបណ្តាលមកពីកោសិកាមេឡាណូសាយ​​របស់ស្បែកបញ្ចេញជាតិពណ៌មេឡានីនច្រើន ហើយបង្កឱ្យមានការឡើងស្នាមពណ៌ត្នោត ឬក្រមៅស្រាលនៅលើថ្ងាស ថ្ពាល់ ច្រមុះ ឬមាត់។ តើអ្នក​ណាងាយប្រឈមនឹងជាំមុខជាងគេ? ហើយជាំមុខចែកចេញជាប៉ុន្មានប្រភេទ? អាចព្យាបាលជាដែរឬទេ? វេជ្ជបណ្ឌិត ហុង លីដា ឯកទេសជំងឺសើស្បែកទូទៅនៅពេទ្យសើស្បែកអាដាម៉ាបានឱ្យដឹងថា ភាគច្រើនស្រី្តងាយប្រឈមនឹងការជាំមុខជាងបុរស ហើយបើគិតតាមអាយុគឺនៅចន្លោះ ២០ ទៅ ៤០ ឆ្នាំ។ លើសពីនេះទៅទៀត ស្រ្តីដែលមាន​សម្បុរ​ស្រគាំ​ (សណ្តែកបាយ) មាន​ន័យ​ថា មិនសពេក ហើយក៏មិនខ្មៅពេកក៏ងាយប្រឈមនឹងជាំមុខដែរ។ បើ​ស្រ្តីដែលមានសម្បុរស ឬខ្មៅតែម្តងអត់សូវប្រឈមនឹងបញ្ហាជាំមុខទេ។ ស្បែករបស់យើងចែកចេញជាបីស្រទាប់ ស្រទាប់ខាងលើ ស្រទាប់កណ្តាល និងស្រទាប់​ខាង​ក្រោម។ ជាទូទៅជាំមុខកើតតែលើស្រទាប់ស្បែកលើ និង​កណ្តាលទេ ព្រោះស្រទាប់ស្បែកទាំង ២ នេះ​មានផ្ទុកកោសិកាមេឡាណូសាយ​ដែលផលិតជាតិពណ៌។ វេជ្ជបណ្ឌិត ហុង លីដា ឯកទេសជំងឺសើស្បែកទូទៅនៅពេទ្យសើស្បែកអាដាម៉ា (រូបថត ផ្ដល់ឲ្យ) ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ជាទូទៅយើងបែងចែកជាំមុខជា ៣ ប្រភេទទៅតាមកម្រាស់ជាតិពណ៌ និងទីតាំងដែលកើតលើស្រទាប់ស្បែក៖ ១. ប្រភេទទី ១ ស្នាមជាំកើតនៅស្រទាប់ស្បែកខាងលើ។ បើយើងសង្កេតមើលពីខាងក្រៅ ជួនកាល​ឃើញ​ស្នាមជាំមានសភាពដិតច្បាស់ តែតាមពិតជាប្រភេទស្រាលទេ  ហើយងាយស្រួល​ក្នុង​ការ​ព្យាបាល។ ២. ប្រភេទទី ២ ស្នាមជាំកើតនៅស្រទាប់ស្បែកកណ្តាលដែលមានសភាពព្រាល […]


បញ្ហាស្បែកផ្សេងទៀត

ម៉េចបានឲ្យតែមករដូវ ស្រីៗខ្លះដឹងតែមាន​បញ្ហាស្បែកមុខ?

មួយខែម្ដង មិនថាមុន កំពុងមក ឬក្រោយពេលមករដូវ​ទេ ​បញ្ហាស្បែកមុខ​បាន​ក្លាយ​ជា​ក្ដីបារម្ភ​ខ្លាំងសម្រាប់​នារីៗមួយចំនួន។ ​​មូលហេតុ​ដែលស្ដ្រីភាគច្រើនជួបបញ្ហានេះ ក្នុងអំឡុងពេលរដូវ គឺ​ដោយសារតែការប្រែប្រួល អ័រម៉ូនក្នុងរាងកាយ​បីប្រភេទផ្សេងៗគ្នា អ័រម៉ូន Oestrogen, Progesterone និង Testosterone ដែលស្ថិតក្នុងដំណើរវដ្ដរដូវប្រចាំខែ។ ​អ្នកស្រីវេជ្ជបណ្ឌិត Dr Stephanie Ho ឯកទេស​​សុខភាពសើស្បែកពន្យល់ដូច្នេះ។ អ្នកស្រីបន្ថែមទៀតថា ការថយចុះអ័រម៉ូន Oestrogen នឹងបង្កបញ្ហាដល់សុខភាពស្បែក ព្រោះវាមានតួនាទីសំខាន់ ជួយឲ្យស្បែកមុខមានសភាពក្រាស់ មានសំណើមជាតិទឹក និងការពារផលប៉ះពាល់បង្កជាមុខរបួសស្នាមផ្សេងៗ​មកលើស្បែកមុខទៀតផង។ ចំណែក​អ័រម៉ូន Progesterone ជាប្រភេទអ័រម៉ូនងាយធ្វើឲ្យស្បែកមុខមានបញ្ហា ឡើងកន្ទួល រលាក និង ប៉ះពាល់ទៅដល់ស្បែកមុខដែលមានសភាពស្ដើង មានករណីខ្លះគឺអាចបង្កឲ្យស្បែកមុខមានការរមាស់ដុំៗជាប់ស្បែក។ ដូច្នេះការថយចុះបរិមាណ Oestrogen ហើយ កើនឡើង Progesterone ស្របពេលគ្នា គឺមិន​មែន​ជារឿងល្អសម្រាប់សុខភាពស្បែកនោះទេ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! មួយវិញទៀត ក្នុងដំណាក់កាលនោះ មានស្រីៗខ្លះគាត់ជួបបញ្ហាមុខគាត់ក្រៅពីកើតមុន ក៏មានការកើតជាតិខ្លាញ់បន្ថែមមួយកម្រិតទៀត ចំណុចនេះអ្នកស្រីវេជ្ជបណ្ឌិតបានចង្អុលបង្ហាញទៅកាន់វត្ដមាននៃ អ័រម៉ូនមួយទៀត គឺ​អ័រម៉ូន Testosterone […]


សក់និងស្បែកក្បាល

ពេទ្យសើស្បែកបកស្រាយ៖ អង្គែពិតជាធ្វើឱ្យសក់ជ្រុះមែនឬយ៉ាងណា?

អង្គែជារោគសើស្បែកដែលបណ្តាលមកពីក្រពេញលើស្បែកក្បាលយើងធ្វើការហួសកំណត់ ហើយ​បង្កទៅជាការរបកស្បែកក្បាលដែលមាន​សណ្ឋាន​​ជា​កម្ទេច​តូចៗរួមជាមួយអាការៈរមាស់។ តើ​អង្គែ​ធ្វើឱ្យយើងជ្រុះសក់ដែរឬទេ? ហើយអាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតទេ? និងអាច​ការពារ​តាមវិធីណាខ្លះ? វេជ្ជបណ្ឌិត ហុង លីដា ឯកទេសជំងឺសើស្បែកទូទៅនៅពេទ្យសើស្បែកអាដាម៉ាបានឱ្យដឹងថា ជា​ធម្មតា​អង្គែមិនចម្លងពីមនុស្សម្នាក់ទៅមនុស្ស​ម្នាក់ទៀតទេ ព្រោះជាកត្តាសើស្បែករៀងៗខ្លួន ហើយក៏មិន​បណ្តាល​ឱ្យយើងជ្រុះសក់ដែរ ប៉ុន្តែយើងតែងតែសង្កេតឃើញ មានការជ្រុះ​សក់​ពេល​យើង​កើត​អង្គែ។ មូលហេតុដែលបណ្តាលឱ្យយើងជ្រុះសក់ពេលមានអាការៈកើតអង្គែអាចបណ្តាលមកពី៖ ១. ការអេះស្បែកក្បាល អង្គែធ្វើឱ្យយើងរមាស់ ហើយនៅពេលយើងអេះស្បែកក្បាលយើងអាចដាច់រលាត់​ដែលធ្វើឱ្យខូច​ក្រពេញគល់សក់ ហើយបណ្តាលឱ្យជ្រុះសក់។ ២. ការផ្លាស់ប្តូរសាប៊ូកក់សក់ញឹកញាប់ នៅពេលយើងកើតអង្គែ យើងអាចផ្លាស់ប្តូរសាប៊ូកក់សក់​ញឹកញាប់​ដើម្បីស្វែងរកសាប៊ូដែល​អាច​កម្ចាត់​អង្គែបាន ហើយក្នុងសាប៊ូកក់សក់នីមួយៗ​​មានធាតុផ្សំច្រើន ហើយខុសៗគ្នា​ដែល​បណ្តាល​ឱ្យខូចក្រពេញ​គល់​សក់របស់យើង។ យើងក៏អាចជ្រុះសក់ដោយសារឆ្លងមេរោគសើស្បែកណាមួយដែលបណ្តាលមកពីមេរោគផ្សិតដែរ តែអាការៈដែលកើតឡើងដំបូងស្រដៀងនឹងការកើតអង្គែធម្មតាដែលធ្វើឱ្យយើងមានការយល់ច្រឡំថាកើតអង្គែធ្វើឱ្យជ្រុះសក់។ [embed-health-tool-bmi] អង្គែបង្កឡើងដោយកត្តាជាច្រើន តែមូលហេតុចម្បងមានដូចជា៖ ក្រពេញស្បែកឡើងប្រេងគួបផ្សំនឹងរោគផ្សិត Malassezia (មេរោគ​ឱកាសនិយម) ដែលមាននៅលើស្បែករបស់យើង ស្រ្តេស ឬគិតច្រើន ការគេងមិនគ្រប់គ្រាន់ ការញុំាចំណីអាហារដែលមានជាតិសាច់ច្រើន វេចខ្ចប់ស្រាប់ ឬអាហារកំប៉ុង ការញុំាគ្រឿងស្រវឹងដែលធ្វើឱ្យប្រព័ន្ធភាពសុំាយើងចុះខ្សោយ ការកក់សក់សម្អាតក្បាលមិនស្អាត វេជ្ជបណ្ឌិត ហុង លីដា ឯកទេសជំងឺសើស្បែកទូទៅនៅពេទ្យសើស្បែកអាដាម៉ា ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនដែលអាចការពារយើងពីការកើតអង្គែ៖ កក់សក់ជាប្រចាំឱ្យបានស្អាតល្អ បើស្បែកក្បាលឡើងប្រេង យើងគួរជ្រើសរើសសាប៊ូកក់សក់សម្រាប់ស្បែកក្បាលឡើងប្រេង ញុំាអាហារសម្បូរដោយជីវជាតិល្អៗ ចៀសវាងអាហារបំពង ឬមានជាតិខ្លាញ់ខ្ពស់ដូចជា ហ្វាសហ្វូត លេងកីឡា ឬហាត់ប្រាណ កាត់បន្ថយស្រេ្តស គេងឱ្យបានគ្រប់គ្រាន់ ជាទូទៅអង្គែដែលមានលក្ខណៈស្រាលអាចព្យាបាលជាដោយសាប៊ូព្យាបាល​​​អង្គែរបស់ពេទ្យ តែបើអង្គែ​ដែលមានលក្ខណៈធ្ងន់ធ្ងរត្រូវការជួបគ្រូពេទ្យដើម្បីទទួលយកការព្យាបាលឱ្យបានត្រឹមត្រូវ […]


សក់និងស្បែកក្បាល

នេះជាមូលហេតុបណ្តាលឱ្យរមាស់ស្បែកក្បាល និងវិធីដោះស្រាយ

ការរមាស់ស្បែកក្បាលមិនត្រឹមតែធ្វើឱ្យយើងពិបាកទ្រាំ រំខានដល់ការងារ ឬជីវភាពរស់នៅប្រចាំថ្ងៃ​ទេ ថែមទាំងអាចធ្វើឱ្យយើងខ្មាសគេទៀតផង។ ហេតុអ្វីបានជាយើងរមាស់ស្បែកក្បាល? ហើយគួរដោះស្រាយបែបណា? ខាងក្រោមនេះជាមូលហេតុមួយចំនួនដែលអាចបណ្តាលឱ្យយើងរមាស់ស្បែកក្បាល និងវិធី​ដោះ​ស្រាយ៖ ១.  ប្រតិកម្មនឹងផលិតផលថែសក់ ស្បែកក្បាលយើងមានសភាពស្តើងជាងស្បែកនៅកន្លែងផ្សេងៗទៀតនៃរាងកាយ។ ថ្នាំលាបសក់ សាប៊ូកក់សក់ ក្រែមបន្ទន់ និងផលិតផលថែសក់​មួយ​ចំនួន​អាចមានផ្ទុកសារធាតុគីមី ក្លិនក្រអូប​សិប្បនិម្មិត ឬជាតិកាត់​ខ្លាំង​ដែលធ្វើឱ្យស្បែកក្បាល​យើង​ប្រតិកម្ម ហើយបង្កទៅជារលាក និង​រមាស់។ យើងគួរសាកល្បងឈប់ប្រើផលិតផលថែសក់ដែលយើងសង្ស័យថា បង្ក​ឱ្យ​ស្បែកក្បាល​មានប្រតិកម្មមួយអាទិត្យ ឬមួយរយៈពេលសិន​ដើម្បីមើលថាអាការៈរមាស់ស្បែក​ក្បាល​យើង​មានធូរស្បើយឬទេ? ២. រលាកឫសសក់ ឫសសក់យើងអាចរលាកដោយសារឆ្លងបាក់តេរី ហើយអាចរាលដាលទៅឫសសក់ផ្សេងទៀត​ដែល​បណ្តាលឱ្យឡើងដុំពកពណ៌ក្រហមដូចមុន​លើ​ស្បែកក្បាល និងធ្វើឱ្យយើងរមាស់ និងឈឺ។ ការរលាកឫសសក់ស្រាលអាចជាសះស្បើយក្នុងរយៈពេលពីរបីថ្ងៃដោយខ្លួនឯង តែបើក្នុងករណី​ធ្ងន់ធ្ងរ​គ្រូពេទ្យសើស្បែកអាចចេញវេជ្ជបញ្ជាថ្នាំផ្សះឱ្យយើង។ ៣. មានអង្គែ អង្គែធ្វើឱ្យស្បែកក្បាលមាស់ និងរបកស្បែកជ្រុះលើសក់ ឬអាវ ប្រសិន​បើយើងអេះក្បាល។ ដូច្នេះ​បើយើងសង្ស័យថា រមាស់ស្បែកក្បាលដោយ​អង្គែ គួររកមើលបន្ទះពណ៌សតូចៗនៅលើសក់ ឬអាវ។ ភាគច្រើន យើង​អាច​ព្យាបាលអង្គែដោយប្រើសាប៊ូកក់សក់សម្រាប់ព្យាបាល​​អង្គែ តែត្រូវអនុវត្ត​តាមការណែនាំ​របស់​ផលិតផលដោយប្រុងប្រយ័ត្ន។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ៤. ខានកក់សក់យូរ នៅពេលយើងមិនបានកក់សក់ញឹកញាប់ សក់ ស្បែកក្បាល និងឫសសក់នឹងឡើងប្រេង ឬក្អែលដែលបណ្តាលឱ្យមាស់។ បើមានបញ្ហាដូច្នេះ យើងគួរកក់សក់មួយថ្ងៃរំលងមួយថ្ងៃ។ ៥. បែកញើសច្រើន លើសពីនេះទៅទៀត ស្បែកក្បាលអាចរមាស់ដោយសារការបែក​ញើស​ច្រើន ព្រោះញើសផ្សំ​ឡើង​ពីទឹក ជាតិខ្លាញ់ និងអំបិល។ នៅពេល​ញើស​ស្ងួត សារធាតុទាំងនេះ​នឹងជាប់នៅលើ​ស្បែក​ក្បាល​យើងដែលធ្វើឱ្យរមាស់។ ដូច្នេះបន្ទាប់ពីបែកញើសច្រើន យើងគួរកក់សក់។ [embed-health-tool-heart-rate] ៦. […]


ស្បែក

ស្រីៗគ្នាយើងកុំរំលង! វិធីខាត់ស្បែកត្រឹមត្រូវ ការពារកុំឲ្យខូចស្បែក!

ការខាត់ស្បែកជាប្រចាំអាចធ្វើឱ្យស្បែកយើងស្រស់ថ្លា និងក្មេងជាងវ័យព្រោះកោសិកាស្បែក​ងាប់ៗ​ត្រូវបានជម្រុះចេញ។ ផ្ទុយមកវិញ បើយើងខាត់ស្បែកមិនបានត្រឹមត្រូវទេ ស្បែកយើងអាចប្រែ​ជា​ខូច​ ឬមិនទទួលបានលទ្ធផលល្អដូចដែរយើងរំពឹងទុក។ តើយើងគួរខាត់ស្បែករបៀបណា និង​ញឹកញាប់​ប៉ុនណាទើបមិនខូចស្បែក? បើយើងមានស្បែកខ្លាញ់ យើងគួរប្រើស្រ្កាប់ដែលមានជាតិប្រេងតិច ហើយបើយើងមានស្បែកស្ងួត យើងគួរប្រើស្រ្កាប់ដែលមានជាតិប្រេងច្រើនដើម្បីផ្តល់សំណើមដល់ស្បែក។ ខាងក្រោមនេះ​វិធីខាត់ស្បែកតាមលំដាប់លំដោយ និងប្រការចៀសវាង​៖ ១. ផ្សើមស្បែក រួចខាត់ស្បែកថ្នមៗ បន្ទាប់ពីសម្អាតស្បែកដែលយើងចង់ខាត់ជាមួយសាប៊ូ ឬហ្វូមហើយ យើង​ត្រូវប្រើទឹកក្តៅឧណ្ហៗ​លាង​ជម្រះចេញ (ត្រូវប្រាកដថា ស្បែកដែល​យើងចង់ខាត់​សើមទាំងស្រុង) យើងអាចយកស្រ្កាប់​មក​ខាត់ស្បែកថ្នមៗក្នុងចលនារង្វង់ប្រហែល ១០ វិនាទី ហើយត្រូវខាត់ឱ្យសព្វពេញរាងកាយ។ ២. លាងជម្រះស្បែកដែលខាត់ហើយឱ្យស្អាត បន្ទាប់​ពី​ខាត់ស្បែករួច យើងត្រូវលាងជម្រះស្បែកឱ្យស្អាតជាមួយទឹក។ ពេល​ខ្លះ​អាច​នៅសល់​ជាតិ​ប្រេង​បន្តិចបន្តួចនៅលើស្បែកយើងអាស្រ័យតាមប្រភេទស្រ្កាប់ដែលយើងប្រើ ព្រោះទឹកតែមួយមុខ​មិនអាចលាង​ជម្រះជាតិប្រេងឱ្យអស់ទេ។ ជាតិប្រេងដែលនៅសេសសល់នេះមានប្រយោជន៍ដល់ស្បែក ព្រោះ​អាច​ជួយផ្តល់​សំណើម​ខ្លះដល់​កោសិកា​ស្បែក​ថ្មី​​របស់យើង។ [embed-health-tool-bmr] ៣. លាបឡេ ឬគ្រីមផ្តល់សំណើម ក្រោយពេលខាត់ស្បែករួច យើងត្រូវលាបឡេ ឬគ្រីមផ្តល់សំណើមដល់ស្បែក​ដើម្បីការពារ​ស្បែក​ពី​ការស្ងួតដោយសារត្រូវខ្យល់ ឬកកិតជាមួយសម្លៀកបំពាក់ ព្រោះបន្ទាប់ពីខាត់ស្បែករួច ស្បែកដែល​ងាប់ៗត្រូវបានជម្រុះចេញ នៅសល់តែកោសិកាស្បែកថ្មីដែលមានសភាពទន់ខ្យោយ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៤. ចៀសវាងខាត់ស្បែកចុងសុដន់ ពេលខាត់ស្បែក យើងគួរចៀសវាងខាត់ស្បែកចុងសុដន់ ព្រោះស្បែកចុងសុដន់មានសភាពស្តើងខ្លាំង និងងាយប្រតិកម្មដែលអាចបណ្តាលឱ្យដាច់រហែក រលាក ក្រហាយ ឬហូរឈាម។ ៥. ចៀសវាងខាត់ស្បែកកន្លែងសម្ងាត់ ការខាត់ស្បែកទ្វារមាសអាចធ្វើឱ្យបាត់បង់បាក់តេរីល្អៗនៅក្នុងទ្វារមាស និងបណ្តាលឱ្យកម្រិត pH ប្រែប្រួលដែលអាចបណ្តាលឱ្យយើងឆ្លងមេរោគផ្សិតនៅទ្វារមាស។ ប្រសិនបើយើងខាត់ស្បែកលើ​ដង​ខ្លួន យើងគួរខាត់ម្តងក្នុងមួយសប្តាហ៍ តែបើយើងខាត់ស្បែកមុខ […]


បញ្ហាស្បែកផ្សេងទៀត

​​វិធីសាស្រ្តមួយចំនួន ជួយកាត់បន្ថយការបែកញើសក្លៀកនៅខែក្តៅ

ការបែកញើស គឺជាវិធីដែលរាងកាយយើងបញ្ចេញជាតិពុល និងកម្តៅពីក្នុងខ្លួន ប៉ុន្តែការបែក​ញើស​ក្លៀក​អាចធ្វើឱ្យក្លៀកយើងធុំក្លិនមិនល្អ និង​ប្រឡាក់ដាមអាវដែលអាចធ្វើឱ្យខ្មាសគេ ជា​ពិសេស​នៅខែក្តៅដែលជាពេលក្លៀកអាចបែកញើសច្រើន។ តើយើងអាចកាត់បន្ថយ​ការបែក​ញើសក្លៀកតាមវិធីណាខ្លះ? ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនដែលយើងអាចសាកល្បងប្រើដើម្បីកាត់បន្ថយបែកញើសក្លៀក៖ ១. ងូតទឹកឱ្យបានទៀងទាត់ យើងគួរងូតទឹកឱ្យស្អាត និងត្រជាក់ខ្លួនយ៉ាងហោចណាស់ពីរដងក្នុងមួយថ្ងៃដើម្បីការពារ និង​កាត់​បន្ថយការបែកញើសដោយសារភាពស្អុះស្អាប់​។ ម្យ៉ាងទៀត យើងគួរប្រើសាប៊ូដែល​គ្មាន​ជាតិ​កាត់​ខ្លាំង ឬគ្មានក្លិនប្រអូបក្នុងការសម្អាតក្លៀក។ ២. សម្រកទម្ងន់ ការធាត់ ឬលើសគីឡូក៏ធ្វើឱ្យយើងបែកញើសច្រើនដែរ ដូច្នេះយើងគួរហាត់ប្រាណយ៉ាងហោច​ណាស់ ៣០ នាទីជារៀងរាល់ថ្ងៃ និងកាត់បន្ថយការញុំាអាហារដែលផ្ទុកជាតិម្សៅចម្រាញ់ ខ្លាញ់ និងស្ករខ្ពស់ដើម្បីកាត់បន្ថយកាឡូរីក្នុងខ្លួន និងជួយឱ្យយើង​អាចស្រកទម្ងន់។ [embed-health-tool-bmi] ៣. ស្លៀកសម្លៀកបំពាក់អាចឱ្យខ្យល់ចេញចូលល្អ យើងគួរស្លៀកសម្លៀកបំពាក់ដែលធ្វើពីកប្បាស សូត្រ ឬលីនីនជាដើម​ ដែលរលុងៗព្រោះ​ក្រណាត់​ទាំងនេះអាចឱ្យខ្យល់ចេញចូលបានល្អ កាត់បន្ថយ​ការបែកញើស ការកកើតបាក់តេរី ​និង​ការ​មាន​ក្លិនខ្លួន។ លើសពីនេះទៅទៀតយើងគួរស្លៀកសម្លៀកបំពាក់ដែលមានពណ៌​ស្រាល​ៗ ព្រោះសម្លៀកបំពាក់​ដែលមាន​ពណ៌ក្រមៅ​អាចស្រូបពន្លឺថ្ងៃ និងកម្តៅខ្លាំងដែល​ធ្វើឱ្យយើងបែកញើសច្រើន។ ៤. កាត់បន្ថយស្រេស្ត ការមានភាពតានតឹង ឬស្រេស្តក៏ធ្វើឱ្យយើងបែកញើសច្រើនដែរ ដូច្នេះយើងគួរកាត់បន្ថយ​ភាព​តាន​តឹង​តាមរយៈការដកដង្ហើមវែងៗ ហាត់​យូហ្កា ដើរលំហែរ ឬស្តាប់តន្ត្រីជាដើម។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៥. កោរ ឬដករោមក្លៀក រោមក្លៀក រោមមុខ និងរោមលើរាងកាយយើង​អាចជួយបញ្ចេញកម្តៅពីរាងកាយយើង​តាមរយៈ​ការ​បញ្ចេញញើស ដូច្នេះការដក ឬកោររោមក្លៀក​អាចជួយកាត់បន្ថយការបែកញើសក្លៀកបាន។ ៦. កាត់បន្ថយអាហារធ្វើឱ្យបែកញើសច្រើន អាហារដែលអាចធ្វើឱ្យយើងបែកញើសច្រើនមានដូចជា អាហារកែច្នៃ គ្រឿងស្រវឹង ខ្ទឹម ខ្ទឹមបារាំង អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់ […]


ស្បែក

ស្បែកទន់ម៉ត់រលោង ជាមួយរូបមន្តស្រ្កាប់ខាត់ស្បែកមុខធម្មជាតិ ស្រីៗកុំរំលង!

ការខាត់ស្បែកមុខជាប្រចាំអាចជួយជម្រុះកោសិកាស្បែកងាប់ ជំរុញកោសិកាស្បែកថ្មី​ឱ្យដុះឡើង​វិញ​ជួយឱ្យស្បែកមុខយើងភ្លឺរលោង។ ស្រ្កាប់ខាត់ស្បែក​​មុខនៅទីផ្សារអាចមានលាយ​ជាតិគីមីដែលធ្វើឱ្យ​ស្បែក​យើងខូច និងអាចមិនត្រូវនឹងប្រភេទស្បែកមុខរបស់យើង។ តោះមកមើល​គ្រឿងផ្សំធម្មជាតិ​ដែលយើងអាចយកមកខាត់ស្បែកមុខតាមប្រភេទស្បែក! ដើម្បីទទួលបានលទ្ធផលល្អ យើងគួរប្រើស្រ្កាប់ខាត់ស្បែកតាមប្រភេទមុខរបស់យើង៖ ១. ស្រូវសាលីអូត ស្រូវសាលីអូតស័ក្តិសមសម្រាប់អ្នកមានស្បែកស្ងួត ព្រោះអាចជួយស្រូបខ្លាញ់ពីស្បែកមុខ និងជួយ​ការពារ​ស្បែកមុខយើងពីការរលាក។ យើងអាច​លាយស្រូវសាលីអូតមួយស្លាបព្រាបាយ​ជាមួយ​ស្ករត្នោតមួយស្លាបព្រាបាយ ​និងទឹកឃ្មុំមួយស្លាបព្រា។ ២. ម្សៅបេកឃីងសូដា ម្សៅបេកឃីងសូដាអាចជួយការពារស្បែកមុខពីការឆ្លងមេរោគ រក្សាកម្រិត pH ស្បែកមុខឱ្យមាន​តុល្យភាព និងមិនមានជាតិកាត់ខ្លាំងដែល​ស័ក្តិសមជាមួយស្បែកមុខងាយប្រតិកម្ម។ យើងអាច​លាយ​ម្សៅ​បេកឃីង​សូដាមួយស្លាបព្រាជាមួយទឹកពីរបីដំណក់។ ៣. ទឹកក្រូចឆ្មារ ក្រូចឆ្មារមានផ្ទុកអាស៊ីដ alpha hydroxy ដែលអាចជួយកម្ចាត់កោសិកាស្បែកងាប់ និងខ្លាញ់​ចេញ​ពីស្បែក​មុខយើងបានដែលស័ក្តិសមជាមួយស្បែកមុខខ្លាញ់ ឬចម្រុះ។ យើងអាចលាយទឹកក្រូចឆ្មារ​ពាក់កណ្តាលផ្លែជាមួយ​នឹងស្ករសកន្លះពែង ប្រេងអូលីវមួយស្លាបព្រាកាហ្វេ និងទឹកឃ្មុំមួយស្លាប​ព្រាកាហ្វេ។ ៤. ស្ករត្នោត ស្ករត្នោតមានសភាពទន់ជាងស្ករសដែលស័ក្តិសមយកមកខាត់ស្បែកមុខ​ងាយប្រតិកម្ម។ យើង​អាច​លាយស្ករត្នោតមួយស្លាបព្រាបាយជាមួយប្រេងអូលីវមួយស្លាបព្រាបាយ។ ៥. យ៉ាអួ យ៉ាអួមានផ្ទុកអាស៊ីដ alpha hydroxyl ជួយផ្តល់សំណើមដល់ស្បែកមុខ និង​ល្អ​ចំពោះ​ស្បែកស្ងួត។ យើង​អាចលាយយ៉ាអួមួយស្លាបព្រាកាហ្វេជាមួយ​ទឹកឃ្មុំមួយស្លាបព្រាកាហ្វេ និង​ស្រូវសាលីអូត​មួយ​ស្លាបព្រាកាហ្វេ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៦. ទឹកឃ្មុំ ទឹកឃ្មុំមានផ្ទុកសារធាតុប្រឆាំងនឹងបាក់តេរីដែលអាចជួយកាត់បន្ថយការឆ្លងមេរោគស្បែក ការ​ឡើង​ក្រហម និងការឡើងមុន។ ទឹកឃ្មុំក៏ជួយផ្តល់សំណើមដល់ស្បែកដែរ ដូច្នេះស័ក្តិសម​ជាមួយ​ស្បែក​ស្ងួត។ យើងអាចលាយទឹកឃ្មុំមួយស្លាបព្រាកាហ្វេជាមួយម្សៅបេកឃីងសូដាកន្លះស្លាបព្រា​កាហ្វេ។ ៨. កាហ្វេ ម្សៅ ឬកាកកាហ្វេមានសភាពក្រើមដែលអាចជួយកម្ចាត់កោសិកាស្បែកងាប់ចេញពីមុខ និង​ជួយ​ឱ្យ​ស្បែក​មានសំណើម ហើយស័ក្តិសមជាមួយស្បែកស្ងួត។ យើងអាចលាយកាហ្វេ​មួយស្លាបកាហ្វេ​ជាមួយប្រេងដូងមួយស្លាបព្រាកាហ្វេ។ [embed-health-tool-bmr] ៩. ល្ហុង ល្ហុងស័ក្តិសមជាមួយស្បែកចំរុះ និងមានផ្ទុកអង់ស៊ីមដែលជួយកម្ចាត់កោសិកាស្បែក​ងាប់​ ឬរបួស […]


ជំងឺមុន

ចែកគ្នាដឹង! គន្លឹះងាយៗកម្ចាត់មុនក្បាលខ្មៅលើច្រមុះតាមបែបធម្មជាតិ

មុនក្បាលខ្មៅភាគច្រើនកើតនៅលើមុខ ជាពិសេសនៅលើច្រមុះ និង​គែមច្រមុះដែល​ជាតំបន់​​មាន​ខ្លាញ់ច្រើន។ ហេតុអ្វីបានជាយើងមាន​មុនក្បាលខ្មៅ? ហើយអាចកម្ចាត់បានតាម​វិធី​ណាខ្លះ? មុនក្បាលខ្មៅគឺជាមុនបើកមុខដែលមានក្បាលពណ៌ខ្មៅ ហើយកើតឡើងដោយសារការស្ទះ​​ធូលីដី ខ្លាញ់ កោសិកាស្បែកងាប់ៗ បាក់តេរី ឬគ្រឿងសម្អាងជាដើម នៅក្នុងរន្ធញើស។ ដោយសារ​រន្ធញើសបើកចំហ ពេលត្រូវខ្យល់ កម្ទេចធូលីទាំងនេះមានប្រតិកម្មអុកស៊ីត ហើយ​ប្រែ​ពណ៌​ទៅជាពណ៌ខ្មៅ។ ស្រីៗ​យើងអាចសាកកម្ចាត់មុនក្បាលខ្មៅតាមបែបធម្មជាតិដូចខាងក្រោម៖ ១​. ស្រ្កាប់ម្សៅបេកឃីងសូដា យើងអាចលាយម្សៅបេកឃីងសូដាមួយស្លាបព្រាបាយ ជាមួយទឹកក្រូចឆ្មាកន្លះស្លាបព្រាបាយ និងទឹកពីរស្លាបព្រាបាយ រួចកូរឱ្យសព្វ។ បន្ទាប់​មកយកល្បាយនេះត្រដុសថ្នមៗលើច្រមុះ​​ ទុក​ចោល ១៥ ទៅ ២០ នាទី រួច​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ។ យើងអាចធ្វើបែបនេះ​ពីរដងក្នុង​មួយ​សប្តាហ៍។ ការខាត់ស្បែកច្រមុះជាមួយល្បាយម្សៅបេកឃីងសូដា​មិនត្រឹមតែអាចកម្ចាត់រន្ធញើស​ដែល​ស្ទះទេ ថែមទាំងអាចធ្វើ​ឱ្យ​​កម្រិត pH នៅស្បែកច្រមុះមាន​តុល្យភាព ​និងអាចជួយ​ការពារ​ស្បែក​ច្រមុះពី​ការ​ឆ្លង​មេរោគទៀតផង។ ២. ម៉ាសស៊ុតស និងទឹកឃ្មុំ យើងអាចលាយស៊ុតសមួយគ្រាប់ជាមួយទឹកឃ្មុំមួយស្លាបព្រាបាយ។ បន្ទាប់​មកលាប​ល្បាយ​នេះ​លើ​ច្រមុះ និងគែមច្រមុះ ហើយ​ទុក​ឱ្យ​ចោល​ប្រហែល ១៥ ទៅ ២០ នាទី រួចលាងសម្អាត​ជាមួយ​ទឹកក្តៅ​ឧណ្ហៗ។ យើងគួរធ្វើបែបនេះពីរដងក្នុងមួយសប្តាហ៍។ ភាពស្អិតរបស់ស្ក្រាប់នេះនឹងជួយកម្ចាត់មុនក្បាលខ្មៅ និងភាពកខ្វក់ចេញពីរន្ធញើស ​ព្រោះស៊ុតស​អាច​ជួយបង្រួមរន្ធញើសដែលធ្វើឱ្យមុនក្បាលខ្មៅចេញមកក្រៅ និងអាចកាត់បន្ថយជាតិខ្លាញ់​នៅ​តំបន់​ស្បែកច្រមុះ។ លើសពីនេះទៅទៀត ទឹកឃ្មុំ​អាចជួយ​កម្ចាត់​បាក់តេរីក្នុងរន្ធញើស និងផ្តល់​សំណើម​ដល់ស្បែក​ច្រមុះ។ ៣. ការឆ្ពុងមុខ ការ​ឆ្ពុងមុខជាមួយចំហាយទឹកក្តៅឧណ្ហៗបីដងក្នុងមួយសប្តាហ៍អាច​ជួយ​បើករន្ធញើស ធ្វើឱ្យ​ស្បែក​ច្រមុះយើង​បែកញើស និង​ជួយ​សម្អាត​ជាតិពុល​ចេញពី​រន្ធញើស​ដែលជួយ​ឱ្យមុនក្បាល​ខ្មៅ​ចេញ​មក​ក្រៅ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង […]


បញ្ហាស្បែកផ្សេងទៀត

ពេលមានរបួសគួរថែទាំស្បែកបែបណាទើបមិនផ្លែសាច់?

ផ្លែសាច់ គឺជាស្នាមដែលផុសចេញពីសាច់ បន្ទាប់ពីរបួសបានជាសះស្បើយ​ដែលធ្វើឱ្យស្បែក​យើង​មាន​ដុំសាច់ពីលើ មិនរាបស្មើ ហើយមើលទៅមិនស្អាត។ របួសបែបណា​អាច​បណ្តាល​ឱ្យ​យើង​ផ្លែ​សាច់? ហើយយើងគួរថែទាំរបួសដូម្តេចដើម្បីការពារកុំឱ្យផ្លែសាច់? របួសអាចបណ្តាលឱ្យយើងផ្លែសាច់មានដូចជា ការមុតកាំបិត វះកាត់ គ្រោះថ្នាក់ចរាចណ៍ មុនធំៗ ជំងឺអុតស្វាយ ឬការចោះក្រវិលជាដើម។ ពេលមានរបួសជ្រៅ ឬធំៗ យើងគួរថែទាំស្បែកដូចខាងក្រោមដើម្បី​ចៀសវាង​ផ្លែសាច់៖ ១. លាងមុខរបួសជាមួយសាប៊ូ និងទឹក ពេលត្រូវរបួសភ្លាម យើងអាចលាងមុខរបួសជាមួយសាប៊ូ និងទឹក ឬជាមួយសេរ៉ូមប្រៃ​ដើម្បី​សម្អាត​មេរោគ ឬធូលីដី។ យើងគួរចៀសវាងលាងមុខរបួសជាមួយដ្រូសែនពែអុកស៊ីត ឬអាល់កុល ព្រោះ​សារធាតុទាំងនេះអាចធ្វើឱ្យស្បែកមុខរបួសយើងស្ងួត។ ២. រុំមុខរបួសជាមួយបង់រុំរបួស បន្ទាប់មកយើងអាចលាបមុខរបួសជាមួយថ្នាំសម្លាប់មេរោគ និងរុំមុខរបួសជាមួយបង់រុំរបួស ឬបិទ​មុខ​របួសជាមួយបង់បិទរបួសដើម្បីការពារមុខរបួសកុំឱ្យហូរឈាម ប៉ះនឹងធូលីដី ឬមេរោគ និងរក្សា​ស្បែក​មុខរបួសឱ្យមានសំណើម។ ៣. លាងមុខរបួសរាល់ថ្ងៃ យើងគួរលាងមុខរបួសរាល់ថ្ងៃរហូតដល់មុខរបួសជាដើម្បីការពារមុខរបួស​ពីការឆ្លងមេរោគ និង​ផ្លែ​សាច់។ ពេលលាងមុខរបួស យើងគួរ​ចៀសវាង​​ជូតត្រដុសស្បែកដើម្បីកុំឱ្យស្បែកមានស្នាម។ ៤. លាបថ្នាំការពារស្នាមសន្លាក ពេលមុខរបួសជិតជា យើងអាចលាបថ្នាំការពារស្នាម​សន្លាកបីបួនដងក្នុងមួយ​ថ្ងៃដើម្បីការពារមុខ​របួសកុំឱ្យ​មានស្នាមដែលអាចបង្កឱ្យផ្លែសាច់។ ៥. ចៀសវាងអេះមុខរបួស នៅពេលរបួសជិតជា ស្បែកមុខរបួសនឹងរមាស់ដែលធ្វើឱ្យយើងទ្រាំមិនបាន ហើយចង់អេះ។ ក្នុង​អំឡុង​ពេលនេះ យើងគួរចៀសវាងអេះមុខរបួស ព្រោះអាចបង្កឱ្យរបួសហូរឈាម បង្កឱ្យមាន​ស្នាម និងផ្លែសាច់។ ដើម្បីកាត់បន្ថយអាការៈរមាស់ យើងអាចស្អំមុខរបួសជាមួយទឹកកក​រយៈពេល ១០ នាទី រួចលាបឡេ ឬគ្រីមផ្តល់សំណើមដើម្បីការពារមុខរបួសកុំឱ្យស្ងួតដែលបណ្តាលឱ្យមុខប្រេះហូរឈាម ឬធ្វើឱ្យ​យើង​រមាស់។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ