សុខភាពស្បែក

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 07, 2022

សុខភាព​ស្បែក - ស្បែក​ជា​ផ្នែក​ដ៏​សំខាន់​របស់​រាងកាយ។ សុខភាព​ស្បែក​ល្អ ក៏​ជួយ​លើក​សម្រស់​បាន​ច្រើន​មិន​អាច​កាត់​ថ្លៃ​បាន។ មាតិកា​នេះ នឹង​លម្អិត​ពី​សុខភាព​ស្បែក បញ្ហា​ដែល​ស្បែក​អាច​កើត​មាន​មិន​ថា ជំងឺ​ឆ្លងរោគ​លើ​ស្បែក ជំងឺ​មុន ​ការ​រលាក​ស្បែក ស្បែកក្បាល ក្រចក និង​បញ្ហា​ស្បែក​ច្រើន​ទៀត

ចំណេះដឹងទូទៅ

សុខភាពស្បែក

ផ្សិតលើស្បែកក្បាលកុមារកើតឡើងបណ្តាលមកពីអ្វី? មានរោគសញ្ញាអ្វីខ្លះ?

ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាលកុមារ​ គឺ​ជា​ការ​បង្ក​រោគ​ផ្សិត​នៅ​លើ​ស្បែក​ក្បាល​​ និង​សក់​របស់​កុមារ ហើយ​ក៏​អាច​រាលដាល​ដល់​រោម​ភ្នែក និង​ចិញ្ចើម​។ ជា​ទូទៅ ជំងឺ​សើ​ស្បែក​មួយ​នេះ ច្រើន​កើត​លើ​កុមារ​ដែល​មាន​អាយុ​ចន្លោះ​ពី​ ៣ ដល់​ ១៤​ ឆ្នាំ ហើយ​ក៏​អាច​កើត​លើ​មនុស្ស​ពេញ​វ័យ​ ជា​ពិសេស​អ្នក​ដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ។ រោគសញ្ញា​ និង​ការ​បង្ក​រោគ ភាគច្រើន​ ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាលកុមារ​​កើត​នៅ​ក្នុង​អាកាសធាតុ​ក្តៅ ហើយ​សើម តួយ៉ាង​ដូចជា​នៅ​ទ្វីប​អាមេរិក​កណ្តាល​ អាស៊ី​អាគ្នេយ៍ និង​អាហ្វ្រិក។ រោគសញ្ញា​នៃ​ជំងឺ​នេះ រួម​មាន​៖ ស្បែក​ក្បាលឡើងបន្ទះពណ៌ក្រហម និង​ហើម កមរមាស់​នៅ​លើ​​ស្បែក​ក្បាល រមាស់​ខ្លាំង ជ្រុះ​សក់​​នៅ​ត្រង់​កន្លែង​កើត​ផ្សិត ក្រម​រ ​គ្រុន​ក្តៅ​តិច​តួច​ ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាល​រាលដាល​លឿន​ណាស់​ ហើយ​កុមារ​​អាច​កើត​ជំងឺ​នេះ តាម​រយៈ​ការ​ប៉ះពាល់​នឹង​អ្នក​ជំងឺ សត្វ និង​ដី​ដែល​មាន​ផ្ទុក​មេរោគ​នេះ។ ជាមួយ​គ្នា​នេះ​ដែរ ក្មេង​ៗ​ក៏​អាច​ឆ្លង​ជំងឺ​ផ្សិត​នេះ នៅ​ពេល​ដែល​​​ពួក​គេ​ចាប់​កាន់​វត្ថុ និង​ផ្ទៃ​​ដែល​​មាន​ផ្សិត​ដូច​គ្នា។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ធ្វើ​ម៉េច​ទើប​អាច​បង្ការ​ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាល​កើត​លើ​កុមារ​បាន? ជៀសវាង​ប្រើប្រាស់​សម្ភារៈ​រួម​គ្នា ដូចជា​មួក ក្រាស់​សិត​សក់​ ខ្នើយ​ និង​មួក​សុវត្ថិភាព ជៀសវាង​ឲ្យ​កូន​លេង​​នៅ​កន្លែង​ដែល​មាន​មេរោគ បោក​សម្អាត​ខ្នើយ សម្រាល​ពូក​ឲ្យ​បាន​ទៀងទាត់ លាង​សម្អាត​ដៃ​​នៅ​ពេល​ដែល​ប៉ះពាល់​ជាមួយ​នឹង​សត្វ​ចិញ្ចឹម។​ [embed-health-tool-baby-poop-tool] ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាល​អាច​ព្យាបាល​ដោយ​របៀបណា? ប្រសិនបើ​កុមារ​កើត​ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាល​ គ្រូពេទ្យ​ជំនាញ​អាច​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​ថ្នាំ​កម្ចាត់​រោគ​ផ្សិត ដោយ​​ការ​លេប យ៉ាង​ហោច​ណាស់​៦ សប្តាហ៍ និង​ប្រើ​ជា​ប្រភេទ​សាប៊ូ​កម្ចាត់​រោគ​ផ្សិត​ ចំនួន​ […]

អត្ថបទផ្សេងទៀតពី សុខភាពស្បែក

ស្វែងរក សុខភាពស្បែក

ស្បែក

កំពូលរូបមន្តធម្មជាតិ ទប់ទល់ស្បែកស្ងួត ជួយឲ្យរលោងមានសំណើម

ពេល​ស្បែក​របស់យើងពុំមាន​ប្រេង​ការពារ​គ្រប់គ្រាន់​ទេ សំណើម​លើ​ស្បែក ក៏លែងមាន​ដែរ។ ​ពេល​លែង​មាន​ជាតិ​ទឹកគ្រប់គ្រាន់​នៅ​ស្រទាប់​ស្បែក​ខាងក្រៅ វា​បណ្ដាល​ឲ្យ​ស្ងួត​ស្បែក ហើយ​បញ្ហា​នេះ កើតឡើង​ច្រើន អំឡុង​រដូវ​ត្រជាក់ ធ្លាក់​ខ្យល់។ លើស​ពី​នេះ នៅ​មាន​កត្តា​ផ្សេងទៀត បណ្ដាល​ឲ្យ​ស្បែក​ស្ងួត ដូចជា ការប្រើប្រាស់​សាប៊ូ ឬ​ទឹក​ក្តៅ​ច្រើនពេក ការ​ប៉ះពាល់​ជាមួយ​សារធាតុ​គីមី ជំងឺ​ស្បែក និង​ការ​វិវត្ត​វ័យ។ បញ្ហា​ស្បែក​ស្ងួត​នេះ អាច​បណ្ដាល​ឲ្យ​រមាស់ ប្រេះ​ស្បែក រលាក​ស្បែក និង​ងាយ​ឆ្លង​មេរោគ​ផង​ដែរ។ តែ​យើងអាច​កម្ចាត់​បញ្ហា​ស្បែក​ស្ងួត​ទាំង​នេះ​បាន ដោយ​ប្រើ​រូបមន្ត​ធម្មជាតិ​ខាង​ក្រោម​នេះ​៖ ១.ប្រេង​ដូង មាន​ផ្ទុក​សារធាតុ​ emollient ហើយ​សារធាតុ​នេះ​ជួយ​បំពេញ​ចន្លោះ​រវាង​កោសិកា​ស្បែក ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​រលោង។ ប្រេង​ដូង​ក៏​អាច​ជួយ​ផ្ដល់​សំណើម​ដល់​ស្បែក និង​ជួយ​ស្បែក​ឲ្យ​មើល​ទៅ​រលោង​មាន​សុខភាព​ល្អ។ ម៉្យាង​ទៀត​យើង​អាច​ប្រើ​ប្រេង​ដូង​ទៅ​លើ​ស្បែក​ត្រង់​កន្លែង​ដែល​ងាយ​ប្រតិកម្ម​ក៏បាន​ដូច​ជា ក្រោម​ភ្នែក និង​ជុំ​វិញ​មាត់។ ២.ទឹក​ឃ្មុំ ទឹក​ឃ្មុំ​មាន​ប្រយោជន៍​មិន​ធម្មតា​ទេ​សម្រាប់​បញ្ហា​ស្បែក​ច្រើន​មុខ។ ទឹក​ឃ្មុំ ជួយ​ផ្ដល់​សំណើម​ដល់​ស្បែក ព្យាបាល​ស្បែក និង​ជា​ភ្នាក់​ងារ​មួយ​ជួយ​ទប់​ទល់​នឹង​ការ​រលាក​។ ហេតុ​នេះ​ហើយ យើង​អាច​កម្ចាត់​បញ្ហា​ស្បែក​ស្ងួត​ដោយ​ប្រើ​ទឹក​ឃ្មុំ ដោយ​លាប​វា​ទៅ​លើ​ស្បែក​ផ្ទាល់​បាន។ ៣.ចាហួយ Petroleum jelly មាន​ផលិត​ផល​ផ្ដល់​សំណើម​ដល់​ស្បែក​មួយ​ចំនួន​មាន​ផ្ទុក​ចាហួយ Petroleum ឬ​យើង​អាច​ហៅ​បាន​ម៉្យាង​ទៀត​គឺ ប្រេង​រ៉ែ។ វា​ក៏​ត្រូវ​បាន​ប្រើ​សម្រាប់​ជួយ​ស្បែក​ពី​បញ្ហា​ស្បែក​ស្ងួត​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​សារ​វា​ដើរ​តួ​នាទី​ជា​ស្រទាប់​លើ​ស្បែក ជួយ​ស្បែក​កុំ​ឲ្យ​បាត់​បង់​ប្រេង ជា​ហេតុ​ធ្វើ​ឲ្យ​ស្បែក​សើម និង​ជួយ​ព្យាបាល​ស្បែក​ស្ងួត និង​ស្បែក​ប្រតិកម្ម។ ៤.ប្រទាល​កន្ទុយ​ក្រពើ ជែល​ប្រទាល​កន្ទុយ​ក្រពើ អាច​ជួយ​ទប់​ស្កាត់​ស្បែក​ពី​បញ្ហា​ស្បែក​ស្ងួត។ គ្នា​យើង​ណា​ដែលមាន​ដៃ​ស្ងួត ឬ​ជើង​ស្ងួត​អាច​លាប​ជែល​ប្រទាល​កន្ទុយ​ក្រពើ រួច​ពាក់​ស្រោម​ជើង ឬ​ស្រោម​ដៃ​ពី​លើ។ […]


សុខភាពស្បែក

តិចនិក​ធម្មជាតិ​ទាំង​៥ ​​កម្ចាត់​​ស្នាម​ជ្រីវជ្រួញ​លើ​ថ្ងាស​​យ៉ាង​ងាយ

​គ្មាន​អ្វី​ពិបាក​ចិត្ត​ជាង​ មើល​ឃើញ​ស្នាម​ជ្រីវជ្រួញ​ដែល​លេច​ឡើង​នៅ​លើ​ផ្ទៃ​មុខ​របស់​យើង​​ ​​ក្រោយ​​ភ្ញាក់​ពី​គេង​នោះ​ទេ​ ពិសេស​ គឺ​ស្នាម​ជ្រីវជ្រួញ​លើ​ថ្ងាស​តែ​ម្តង​។​ ពិត​ណាស់​ មិន​ថា​ស្ថិត​នៅ​ក្នុង​វ័យ​ណា​នោះ​ទេ​​​ ស្រីៗ​យើង​តែងតែ​ចង់​រក្សា​អាយុ​ជា​អាថ៌កំបាំង​ ​និង​ចង់​បាន​សម្រស់​ក្មេង​ជាង​វ័យ​ជា​រៀង​រហូត។​ យ៉ាង​ណា​មិញ​​ មាន​កត្តា​ជា​ច្រើន​ ​ដែល​បណ្ដាល​ឲ្យ​យើង​កើត​មាន​នូវ​ស្នាម​ជ្រីវជ្រួញ​​លើ​ថ្ងាស​ ​ក្នុង​នោះ​រួម​មាន​ ឥរិយាបថ​​គេង​ ស្ត្រេស​ ការ​ធ្លាក់​ទឹក​ចិត្ត​ ការ​ខ្វះ​ជាតិ​ទឹក​ ការ​ប្រែប្រួល​អ័រម៉ូន​​ កម្ដៅ​ថ្ងៃ​ ឬ​របប​អាហារ​ជាដើម​។​ ​ប៉ុន្តែ​ យើង​មិន​ចាំ​បាច់​បារម្ភ​ទៀត​នោះ​​ទេ​ ជាមួយ​នឹង​តិចនិក​ថែរក្សា​ស្បែក​ទាំងនេះ​ ស្រីៗ​យើង​ច្បាស់ជា​អស់​កង្វល់​រឿង​ស្នាម​ជ្រួញ​លើ​ថ្ងាស​​ត​ទៅ​ទៀត​​​​មិន​ខាន​។ ១. របប​អាហារ​ត្រឹមត្រូវ​ ​​ចូរ​ញ៉ាំ​អាហារ​​ល្អ​ៗ​ ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​C ​និង​ចៀសវាង​​ការ​ញ៉ាំ​អាហារ​ដែល​មាន​ខ្លាញ់​ និង​កាបូអ៊ីដ្រាត​ច្រើន​ ពីព្រោះ​អាហារ​ទាំង​ពីរ​​ប្រភេទ​នេះ​ អាច​បង្កើន​ហានិភ័យ​នៃ​ស្នាម​ជ្រីវជ្រួញ​បាន​យ៉ាង​ងាយ​។​ ចូរ​ញ៉ាំ​ទឹក​ឲ្យ​បាន​​យ៉ាង​តិច​៨​កែវ​ ជា​រៀង​រាល់​ថ្ងៃ​​​ទើប​ធ្វើ​ឲ្យ​ស្បែក​យើង​មាន​ជាតិ​ទឹក​ និង​មិន​ងាយ​លេចឡើង​នូវ​​ស្នាម​ជ្រីវជ្រួញ​។ ២. ជម្រុះ​កោសិកា​ចាស់ៗ ចូរ​ធ្វើ​ការ​ជម្រុះ​កោសិកា​ចាស់​ៗ​​ចំនួន​២ដង​ក្នុង​មួយ​សប្ដាហ៍​ ដោយ​ជ្រើស​យក​នូវ​ក្រែម​ជម្រុះ​កោសិកា​ប្រភេទ​ស្រាល​​ ដែល​មិន​កាត់​ស្បែក​ ឬ​ធ្វើ​ឲ្យ​រលាក​ស្បែក​​។ ​ពិត​ណាស់​ ការ​ជម្រុះ​កោសិកា​ចាស់​ៗ​ គឺ​ជា​ដំណាក់កាល​ដ៏​សំខាន់​បំផុត​នៃ​ការ​ថែរក្សា​ស្បែក​។​ វា​អាច​ជួយ​កម្ចាត់​កោសិកា​ដែល​ងាប់​ចេញ​ពី​ស្បែក​របស់​យើង​​ ​និង​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​ស្រស់ថ្លា​ ​ក៏​ដូចជា​​ទន់​ម៉ត់​​រលោង​សាជាថ្មី​ម្ដង​ទៀត​​។​ ៣. ម៉ាស្សា​ដោយ​ប្រើ​ប្រេង​អូលីវ បន្ទាប់​ពី​លាង​សម្អាត​មុខ​​រួច​ ចូរ​ធ្វើកា​ម៉ាស្សា​ដោយ​ប្រើ​ប្រេង​អូលីវ​ប្រភេទ​ Extra Virgin Olive Oil ចំនួន​២​ទៅ​៣​ដំណក់​ ដោយ​ផ្ទាល់​ទៅ​​លើ​ស្នាម​ជ្រីវជ្រួញ​​ និង​បរិវេណ​ជុំ​វិញ​។ ជាមួយ​គ្នា​នេះ​ដែរ​ យើង​ក៏​អាច​ប្រើ​ប្រេង​ដូង​​ […]


ជំងឺមុន

បន្លែ ផ្លែឈើ ៥ មុខនេះអាចជួយបន្ថយស្នាមមុនបាន(វីដេអូ)

បញ្ហា​មុន​អាច​បង្ក​ការ​ខូចខាត​ដល់​ស្បែក និង​ជាលិកា​នៅ​ខាង​ក្រោម​ស្បែក ហើយ​រាងកាយ​យើង​ព្យាយាម​ជួសជុល​កន្លែង​ដែល​ខូចខាត និង​ផលិត​ខូឡាជែន។ ប្រសិនជា​រាងកាយ​ផលិត​ខូឡាជែន​តិច ឬ​ច្រើន​ពេក​អាច​បង្ក​មាន​ស្នាម​បាន។ ប៉ុន្តែ​ក្រៅ​ពី​ផលិតផល​ថែរក្សា​ស្បែក យើង​ក៏​អាច​បន្ថយ​ស្នាម​បង្ក​ដោយ​មុន​តាម​អាហារ​ប៉ុន្មាន​ប្រភេទ​ខាងក្រោម។ ១. ផ្លែ​ល្ពៅ ផ្លែ​ល្ពៅ​ជា​ប្រភព​នៃ​វីតាមីន B3 (Niacin) ហ្វូឡាត (folate) វីតាមីន A និង​ស័ង្កសី។ វីតាមីន B3 និង​ហ្វូលាត​បង្កើន​លំហូរ​ឈាម ជួយ​ដល់​ការ​បង្កើត​កោសិកា​ថ្មី និង​អាច​ព្យាបាល​មុន​បាន​ទៀត។ ចំណែកឯ គ្រាប់​ល្ពៅ​មាន​ស័ង្កសី​ដែល​ជួយ​គ្រប់គ្រង​កម្រិត​អ័រម៉ូន និង​ការ​ផលិត​ខ្លាញ់ ហើយ​ក៏​ជួយ​ដល់​ការ​ជាសះស្បើយ​របស់​ស្បែក​ដែរ។ រីឯ​វីតាមីន A វិញ​ជួយ​បន្ថយ​ស្នាម​មុន​បាន។ ២. ទឹក​ក្រូចឆ្មារ ទឹក​ក្រូចឆ្មារ​អាច​ជួយ​បន្តឹង​ស្បែក​ និង​ប្រឆាំង​នឹង​ស្នាម​ជាំ​បាន​។ សំបក​ក្រូចឆ្មារ​ផ្ទុក​សារធាតុ flavonoids ដែល​មាន​ប្រសិទ្ធភាព​ការពារ និង​ប្រឆាំង​នឹង​សារធាតុ​បង្ក​ជំងឺ​មហារីក​លើ​ស្បែក។ យើង​អាច​ផឹក​ទឹក​ក្ដៅ​ឧណ្ហៗ​ជាមួយ​នឹង​ទឹក​ក្រូចឆ្មារ​នៅ​ពេល​ព្រឹក​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​សម្រាប់​សុខភាព និង​ស្បែក​ភ្លឺ​រលោង។ ៣. ដំឡូងជ្វា ដំឡូងជ្វា​មាន​សារធាតុ​រ៉េទីណុល (Retinol) និងបេតាការ៉ូតេន (Beta-carotene)។ រាងកាយ​យើង​នឹង​បំលែង​បេតាការ៉ូតេន​ទៅ​ជា​វីតាមីន A ហើយ​វីតាមីន​នេះ​ជា​របាំង​ការពារ​ស្បែក​ពី​ការ​ប្រែ​ពណ៌ ការ​រលាក និង​ការ​ស្ទះ​រន្ធ​ញើស​ដែល​បង្ក​ដោយ​ពួក​រ៉ាឌីកាល់​សេរី។ ចំណែកឯ​រ៉េទីណុល​គឺ​អាច​ប្រឆាំង​នឹង​​បញ្ហាឡើង​ជាតិពណ៌លើស្បែក​ (Hyperpigmentation) បញ្ហាមុន និង​ស្នាម​មុន។ ៤. ផ្លែ​ល្ហុង ផ្លែល្ហុង​សម្បូរ​ដោយ​អង់ហ្សីម​រំលាយ​អាហារ​ឈ្មោះ papain។ អង់ហ្សីម​នេះ​ជួយ​កម្ចាត់​កោសិកា​ស្បែក​ងាប់ ផ្ចិត​រន្ធ​ញើស និង​បន្ថយ​ស្នាម​មុន ហើយ​ក៏​ជួយ​រក្សា​សំណើម​ដល់ស្បែក​ និង​បង្ការ​ការ​ឡើង​មុន​នៅ​ថ្ងៃ​ខាង​មុខ​ដែរ។ ៥.ផ្កាខាត់ណា ផ្កាខាត់ណា​មាន​ផ្ទុក​វីតាមីន C និង​អាស៊ីដ​អាមីណូ Histidine។ […]


សុខភាពស្បែក

ចង់ឲ្យស្បែក​ភ្លឺ​ថ្លា​​​​ អនុវត្ត​​ទម្លាប់​ថែ​បំប៉ន​ស្បែក​ទាំង​៩​នេះ

​​​ជាទូទៅ​​ ស្រីៗ​យើង​តែងតែ​ប្រាថ្នា​ចង់​បាន​​ផ្ទៃ​មុខ​ភ្លឺ​ថ្លា​ និង​ទន់​ម៉ត់​រលោង​គួរ​​ឲ្យ​ចង់​គយគន់​។​​ ប៉ុន្តែ​ ភាព​ស្រស់​ស្អាត​​ទាំង​នេះ​ ​មិន​មែន​បាន​មក​ដោយ​ងាយ​នោះ​ទេ​ វា​ទាមទារ​ឲ្យ​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ស្បែក​មុខ​​​របស់​យើង​ឲ្យ​កាន់​តែ​​ច្រើន​ជាង​មុន​។​​ ពិត​ណាស់​ ការ​ជ្រើសរើស​ផលិត​ផល​ដែល​​ស័ក្ដិសម​ចំពោះ​ស្បែក​មុខ​ គឺ​មាន​សារសំខាន់​ណាស់។​ នៅ​ពេល​ដែល​យើង​បាន​ស្វែងយល់​ច្បាស់​អំពី​ប្រភេទ​ផលិត​ផល​ដែល​ត្រូវ​នឹង​ស្បែក​របស់​យើង​ហើយ​​​ ការ​អនុវត្ត​​ទម្លាប់​ថែទាំ​ស្បែក​មុខ​ប្រចាំ​ថ្ងៃ​នឹង​កាន់​តែ​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់​ថែម​មួយ​កម្រិត​ទៀត​។​ ​យ៉ាង​ណា​មិញ​ ប្រសិនបើ​​ស្រីៗ​យើង​ចង់​បាន​ស្បែក​មុខ​ភ្លឺ​ថ្លា​ដូច​កញ្ចក់​ វិធីសាស្ត្រ​ទាំង​៩​នេះ​អាច​ជួយ​យើង​​​បាន​។ ១. ប្រេង​លាង​មុខ​ ចាប់ផ្ដើម​ជាមួយ​នឹង​ប្រេង​លាង​មុខ​ ដែល​អាច​ជួយ​កម្ចាត់​គ្រឿង​សម្អាត​​ ផលិតផលការពារស្បែកពីកម្ដៅថ្ងៃ ជាតិ​ខ្លាញ់​ដែល​លើស​ ជាតិពុល​​ដែល​មាន​នៅ​លើ​ស្បែក​របស់​យើង​បាន​យ៉ាង​​ល្អឥតខ្ចោះ​។​ លើស​ពី​នេះ​ វា​ក៏​​ជួយ​ធ្វើ​ឲ្យ​ស្បែក​មាន​ជាតិ​ទឹក​ និង​មិន​បង្ក​ឲ្យ​មាន​​ការ​រលាក​ស្បែក​ថែម​ទៀត​ផង​។ ២. ហ្វូម​លាង​​មុខ​​​មាន​ជាតិ​ទឹក​ ដើម្បី​សម្អាត​ស្បែក​ឲ្យ​កាន់​តែ​ស្អាត​ទ្វេ​ដង​ យើង​ចាំបាច់​ត្រូវ​ប្រើ​ហ្វូម​លាង​មុខ​បន្ថែម​​ទៀត​ ដើម្បី​​កម្ចាត់​គ្រឿង​សម្អាត​ដែល​នៅ​សេសសល់​​លើ​ស្បែក​មុខ​ ក៏​ដូចជា​ធូលី​ដី​ ឬ​ញើស​ឲ្យ​បាន​ជ្រះ​ល្អ​។​ ៣. ​ក្រែម​ជម្រុះ​​កោសិកា​ចាស់ៗ​ ​ការ​​ជម្រុះ​កោសិកា​ចាស់ៗ​ចេញ​ពី​ស្បែក​ ​នឹង​ធ្វើ​ឲ្យ​​រន្ធ​រោម​ទន់​រលោង​ ​ព្រម​ទាំង​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​ស្រស់​ថ្លា​ គួរ​ឲ្យ​ទាក់ទាញ​​​​។​ ចូរ​ធ្វើការ​ជ្រើសរើស​ក្រែម​ជម្រុះ​កោសិកា​ចាស់ៗ​ ទៅ​តាម​ប្រភេទ​ស្បែក​ និង​លាប​ពីរ​ទៅ​បី​ដង​ក្នុង​មួយ​សប្ដាហ៍​​។​ ដោយ​ឡែក​ សម្រាប់​ស្បែក​ងាយ​ប្រតិកម្ម​ ​យើង​គួរ​​តែ​លាប​​​​ម្ដង​ក្នុង​មួយ​សប្ដាហ៍​ គឺ​គ្រប់គ្រាន់​ហើយ​។ ៤. ទឹក​ជូត​មុខ​ បន្ទាប់​ពី​​លាង​សម្អាត​​រួច​ យើង​ចាំបាច់​ត្រូវ​ផ្ដល់​ជាតិ​ទឹក​ដល់​ស្បែក​។​ ​​​ទឹក​ជូត​មុខ​ មិន​ត្រឹម​តែ​ផ្ដល់​ជាតិ​ទឹក​ប៉ុណ្ណោះ​ទេ​ វា​ក៏​នាំ​យក ​pH ​នៃ​ស្បែក​របស់​យើង​ឲ្យ​ត្រលប់​មក​រក​សភាព​ដើម​វិញ​ផង​ដែរ​​។​ ចូរ​​ចាក់​ទឹក​ជូត​មុខ​​នៅ​លើ​សំឡី​ បន្ទាប់​មក​ ជូត​វា​ឲ្យ​សព្វ​ពេញ​ផ្ទៃ​មុខ​ និង​ថ្នមៗ​ រួច​តប់​ថ្នម​ៗ​​​ឲ្យ​ចូល​ទៅ​ក្នុង​ស្បែក​របស់​យើង​។ ៥.សេរ៉ូម​លាប​មុខ សេរ៉ូម​មាន​គុណ​ប្រយោជន៍​ជាច្រើន​ដល់​ស្បែក​ ដូចជា​កម្ចាត់​​ស្នាម​ជ្រីវជ្រួញ​ ​មុន​ និង​ស្បែក​ស្រអាប់​មិន​ភ្លឺ​ថ្លា​​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ សេរ៉ូម​ […]


បញ្ហាស្បែកផ្សេងទៀត

ពពោះស្បែកប្រែ​ជាខ្មៅស្រអាប់ ​ឡើងស្នាមអុចៗ ដោយសារអី គួរ​ធ្វើ​ម៉េច? (វីដេអូ)

ស្រីៗគ្នា​យើង​​ភាគ​ច្រើនពិតជាធ្លាប់​ជួបបញ្ហា​ស្បែក​អំឡុង​ពេល​ពពោះ​មិនខាន។ ស្រីៗ​យើងធ្លាប់​សង្កេត​ឃើញ​ថាសម្រស់​ខ្លួន​ឯង​​ធ្លាក់​ចុះ ពិសេស​គឺ​ស្បែក​ប្រែ​ជា​ស្រអាប់ ខ្មៅ មិន​ភ្លឺ​រលោង​ដូច​គ្រា​មុន​ឡើយ អាច​នឹង​មាន​ឡើង​ដុំ​ពក ឬ​កន្ទួល​ស្បែក ដែល​ទាំង​នេះ គេ​ហៅ​ថា បញ្ហា​ប្រែ​ពណ៌​ស្បែក​អំឡុង​ពេល​ពពោះ។ ចង់​ដឹង​ថា​​មក​ពី​មូលហេតុ​អី គួរ​ធ្វើ​ម៉េច? ការ​ពារ​ដោយ​វិធី​ណា? អត្ថបទ “Hello គ្រូពេទ្យ” មួយ​នេះ អាច​បញ្ជាក់​បាន។ ១- បញ្ហា​ប្រែ​ពណ៌​ស្បែក​អំឡុង​ពេល​ពពោះ​កើត​ឡើង​ពេល​ណា​ប្រាកដ? ប្រែ​ពណ៌​ស្បែក គឺ​ជា​បញ្ហា​ឧស្សាហ៍​កើត​មាន​បំផុត និង​អាច​កើត​ឡើង​គ្រប់​ដំណាក់​ទាំង​អស់​ពេល​ពពោះ ហើយ​ប៉ះពាល់​ចំពោះ​ស្រីៗ​ពពោះ​ដល់​ទៅ ៩០%។ ហេតុនេះ សូម​កុំ​គិត​ថា មាន​តែ​យើង​ម្នាក់​ដែល​​ជួប​បញ្ហា​នេះ​ឲ្យ​សោះ ហើយ​ត្រូវ​ដឹង​ថា បញ្ហា​ស្បែក​ប្រែ​ពណ៌​អាច​នឹង​កើត​ឡើង​នៅ​ត្រី​មាស​ទី៣ នៃ​ការពពោះ ហើយ​ជា​ទូទៅ​​ស្បែក​យើង​មិន​ប្រែ​ពណ៌​ភ្លាមៗនោះ​ទេ តែវា​​កើត​ឡើង​បណ្តើរៗ​ទៅ​​តាម​ការ​វិវត្តនៃ​ផ្ទៃ​ពោះ​​របស់​យើង​។​ បើគ្នា​យើង​ឧស្សាហ៍ពិភាក្សា​ជាមួយ​ឆ្មប ឬ​គ្រូពេទ្យ ពាក់​ព័ន្ធ​បញ្ហា​ស្បែក​ប្រែ​ពណ៌​នេះ យើង​នឹង​ដឹង​ច្បាស់​ថា បញ្ហា​នេះ​មាន​សុវត្ថិភាព​ធម្មតាទេ ប៉ុន្តែ​បញ្ហា​ស្បែក​ប្រែ​ពណ៌​ពេល​ពពោះ​ជាទូទៅវា​នឹង​ធ្វើ​ឲ្យ​ឡើង​ពណ៌​ក្រហម​នៅ​លើ​បាត​ដៃ និង​បាត​ជើង ដែល​ជា​ការ​វិវត្តធម្មតា​សម្រាប់​ស្រីៗ​កំពុង​ពពោះ។ គ្នា​យើង​ប្រហែល​ជា​អាច​កត់​សម្គាល់​ឃើញ​ដូច​គ្នាស្នាម​ខ្មៅ​នៅ​ប្រស្រី​ភ្នែក និង​ក្រោម​ក្លៀក ក៏​ដូច​ជា​​ចន្លោះ​ភ្លៅ​យើង​​ជាដើម។ ជាមួយ​គ្នា​នេះ អាចម៍រុយ និង​ប្រជ្រុយ​យើងមើល​ទៅ​នឹង​ឡើង​កាន់​តែ​ខ្មៅ ហើយ​ប្រហែល​ជា​អាច​នឹង​កើន​បន្ថែម​អុច​ខ្មៅ លឿង ឬ​ប្រផេះ​នៅ​លើ​ស្បែក​បន្ថែម​ទៀត ដែល​ត្រូវគេ​ហៅ​ថា “ស្លាក​ស្នាម​នៃ​ការ​ពពោះ”។ ស្រីៗ​មាន​ស្បែក​ខ្មៅ​ស្រាប់ ក៏​អាច​កត់​សម្គាល់​ឃើញ​មាន​ការ​ប្រែប្រួល​អំឡុង​ពេល​ពពោះ ច្រើន​ជាង​ស្រីៗ​ស្បែក​ស​ទៅ​ទៀត ប៉ុន្តែ​ទោះ​បី​ជា​ស្បែក​យើង​មើល​ទៅ​យ៉ាង​ម៉េច​ក៏​ដោយ ស្នាម​ទាំង​នោះ​នឹង​បាត់​ទៅ​វិញ​ក្រោយ​សម្រាល​រួច។ អត្ថបទ​ពាក់ព័ន្ធ៖ លាបឡេការពារសង្វារលើពោះផ្តេសផ្តាស ប្រយ័ត្នប៉ះពាល់កូនក្នុងផ្ទៃ […]


សុខភាពស្បែក

តិចនិកងាយៗ ថែទាំ​ស្បែក​ស្ងួតក្នុង​​រដូវ​រងា

អ្នក​ដែល​មាន​ស្បែក​ស្ងួត​ ច្បាស់​ជា​មាន​ការ​ព្រួយ​បារម្ភ​​ខ្លាំង​ណាស់​ចំពោះ​ស្បែក​នៅ​រដូវ​នេះ​​ ពីព្រោះ​វា​អាច​ធ្វើ​ឲ្យ​ស្បែក​មាន​បញ្ហា​ជា​ច្រើន​​កើត​ឡើង​។​ ពិត​ណាស់​ ការ​ថែទាំ​ស្បែក​ឲ្យ​មាន​សំណើម​ និង​ចៀស​ឆ្ងាយ​ពី​បញ្ហា​ស្បែក​​ស្ងួត​ ជ្រីវជ្រួញ​ គឺ​ទាម​ទារ​ឲ្យ​យើង​ត្រូវ​យក​ចិត្ត​ទុកដាក់​ឲ្យ​បាន​ដិតដល់​ នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​ថា​ អាកាសធាតុ​ត្រជាក់​ជិត​ចូល​មក​ដល់​។ ហេតុនេះ​ហើយ​ ដើម្បី​ការពារ​​ស្បែក​ពី​អាកាសធាតុ​ត្រជាក់​ និង​រក្សា​ស្បែក​ឲ្យ​មាន​សុខភាព​ល្អ​ ​យើង​គួរ​តែ​ផ្លាស់ប្ដូរ​ទម្លាប់​ថែទាំ​ស្បែក​ខ្លះ​ៗ​ នៅ​ក្នុង​រដូវ​នេះ​។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១. កុំ​​ងូត​​ទឹក​យូរ​ពេក​​​ ​​ជា​ធម្មតា​ ការ​ងូត​ទឹក​ក្ដៅ​នៅ​ក្នុង​រដូវ​នេះ​ គឺ​ពិត​ជា​ផ្ដល់​នូវ​អារម្មណ៍​ស្រស់​ស្រាយ​​​​ ព្រម​ទាំង​ផាសុខភាព​ដល់​យើង​ជាក់​ជា​មិន​ខាន​។​ ប៉ុន្តែ​ វា​ក៏​មាន​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​​ដល់​ស្បែក​របស់​យើង​ផង​ដែរ​ ពីព្រោះ​វា​​ស្រូប​យក​នូវ​ប្រេង​ធម្មជាតិ​នៃ​ស្បែក​របស់​យើង​ ហើយ​បណ្ដាល​ឲ្យ​​ស្បែក​​កាន់​តែ​ស្ងួត​ទ្វេដង។​ ដូច​នេះ​ ចូរ​កំណត់​​​ពេលវេលា​ងូត​ទឹក​ឲ្យ​បាន​ត្រឹមត្រូវ​ ដើម្បី​កាត់​បន្ថយ​ភាព​​ស្ងួត​នៃ​ស្បែក​។​  ​​​​​​២. ផ្ដល់​សំណើម​ដល់​ស្បែក​ភ្លាម​ៗ​​​បន្ទាប់​ពី​ងូត​ទឹក​រួច ជា​ទូទៅ​ ​ស្បែក​របស់​យើង​​នៅ​មាន​ភាព​សើម​តិច​តួច​ បន្ទាប់​ពី​ងូត​ទឹក​រួច។​ ហេតុនេះ​ហើយ​ ​ការ​លាប​ក្រែម​ផ្ដល់​​សំណើម​​ដល់​ស្បែក​ភ្លាម​ៗ​ នឹង​ធ្វើ​ឲ្យ​ស្បែក​យើង​ស្រូប​យក​ជាតិ​ក្រែម​បាន​ល្អ​ ​ព្រម​ទាំង​អាច​រក្សា​សំណើម​បាន​យូរ​ថែម​ទៀត​ផង​​។ ៣. បង្កើត​ទម្លាប់​ថែទាំ​ស្បែក​​​ទៅ​តាម​រដូវ​កាល ​រដូវ​រងា​ ​អាច​នាំ​មក​នូវ​បញ្ហា​ស្បែក​​ជាច្រើន​ ដែល​ទាមទារ​ឲ្យ​យើង​ត្រូវ​ស្វែងរក​ដំណោះ​ស្រាយ​​សមស្រប​ឲ្យ​បាន​ទាន់​ពេល​វេលា​។ ដូច​នេះ​ យើង​គួរ​តែ​បង្កើត​​ទម្លាប់​ថែទាំ​ស្បែក​សម្រាប់​រដូវ​រងា​នេះ​​ ​ ដែល​អាច​​ការពារ​ស្បែក​ពី​​បញ្ហា​ស្បែក​​ស្ងួត​គ្រើម​ ​​និង​មិន​ភ្លឺ​ថ្លា​​។ ជាមួយ​គ្នា​នេះ​ដែរ​ ការ​ជ្រើសរើស​ ផលិតផល​​​ថែទាំ​ស្បែក​ដែល​មាន​​ជាតិ​សំណើម​ខ្ពស់​ គឺ​ជា​រឿង​ចាំបាច់​បំផុត​ដែល​​យើង​មិន​គួរ​មើល​រំលង​ឡើយ​។​ [embed-health-tool-heart-rate] ៤. ពាក់​​ស្រោម​ជើង​​ពេល​គេង​ មនុស្ស​ភាគ​ច្រើន​ ប្រឈម​​នឹង​បញ្ហា​ស្ងួត​ជើង​ ​​នៅ​ក្នុង​អំឡុង​ពេល​រដូវ​រងា​នេះ​ ដែល​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​​​ប្រេះ​កែង​ជើង​​ […]


បញ្ហាស្បែកផ្សេងទៀត

មកពីមូលហេតុនេះហើយ ទើបយើងកើតត្រអកលើស្បែក

ធម្មតា ពេល​ស្បែក​យើង​ឡើង​ក្រហម ឬ​ឡើង​កន្ទួល យើង​មិន​សូវ​ជា​ចាប់​អារម្មណ៍​ប៉ុន្មាន​ដោយ​គិត​ថា ប្រហែល​ជាមាន​សត្វ​ល្អិត​អី​មក​ខាំ​ធ្វើ​ឲ្យ​ឡើង​ក្រហម ឬ​កន្ទួល​តែ​ប៉ុណ្ណោះ គ្មាន​បញ្ហា​អ្វី​ឡើយ។ ប៉ុន្តែគ្នា​យើង​ត្រូវ​ដឹង​ថា ស្បែក​យើង​ក៏​អាច​កើត​ជំងឺ​សើ​ស្បែក​ដូច​ជា ជំងឺ​ត្រ​អក​ជាដើម។ យើង​ដឹង​ហើយ​ថា ជំងឺ​ត្រអក​ជា​ជំងឺ​សើ​ស្បែក​មួយ​ប្រភេទ​ដែល​ធ្វើ​ឲ្យ​រលាក​កោសិកា​ស្បែក បើ​ធ្ងន់ធ្ងរ​ក៏​អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​យើង​ផង​ដែរ។ ចំពោះ​ជំងឺ​ត្រអក​នេះ កើត​ឡើង​មិន​រើស​វ័យ និង​ភេទ​ទេ ជា​ពិសេស​ក្មេង​តូច​ៗ ងាយ​កើត​ជំងឺ​នេះ​ជាង​មនុស្ស​ធំ​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ។ តាម​ពិត​ទៅ ជំងឺ​ត្រអក​នេះ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​បង្ក​ឲ្យ​ច្បាស់​លាស់​នៅ​ឡើយ​ទេ ប៉ុន្តែ​ខាង​ក្រុម​គ្រូពេទ្យ​ជំនាញ​ជឿ​ថា វា​អាច​កើត​ឡើង​ដោយ​សារ​កត្តា​ហ្សែន និង​កត្តា​បរិស្ថាន។ កត្តា​បរិស្ថាន​ខ្លះ​ៗ​ដែល​អាច​បណ្ដាល​ឲ្យ​ចេញ​សញ្ញា​នៃ​ជំងឺ​ត្រអក​មាន​ដូច​ជា៖ ការ​ប្រតិកម្ម៖ វា​អាច​បណ្ដាល​មក​ពី​ការ​ប្រតិកម្ម​ជាមួយ​សាប៊ូ ទឹក​សម្លាប់​មេរោគ សាច់ បន្លែ ឬ​ទឹក​ផ្លែ​ស្រស់​ៗ​ក៏​ថា​បាន។ ភ្នាក់​ងារ​ធ្វើ​ឲ្យ​អាលែកហ្ស៊ី៖ សត្វ​ចិញ្ចឹម កម្ទេច​ធូលី ខ្យល់​ពុល ឬ​ពពួក​ផ្សិត សុទ្ធ​តែ​អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​ត្រអក ដែល​យើង​ហៅ​ថា​ជំងឺ​ត្រអក​អាលែកហ្ស៊ី។ សីតុណ្ហភាព​ក្ដៅ និង​ត្រជាក់៖ អាកាសធាតុ​ក្ដៅ​ខ្លាំង និង​ត្រជាក់​ខ្លាំង ឬ​ញើស​ដែល​បែក​ចេញ​ពី​រាង​កាយ​ក្រោយ​ហាត់​ប្រាណ​រួច​ក៏​អាច​បណ្ដាល​ឲ្យ​កើត​​ជំងឺ​ត្រអក​ដែរ។ ចំណី​អាហារ៖ អាហារ​ផលិត​ពី​ទឹក​ដោះ​គោ ស៊ុត គ្រាប់​ធញ្ញជាតិ អាហារ​ផលិត​ពី​សណ្ដែក​សៀង និង​ស្រូវ​សាឡី សុទ្ធតែ​អាច​បង្ក​ជំងឺ​ត្រអក​កើត​ឡើង។ អ័រម៉ូន៖ ស្ត្រី​អាច​បង្កើន​ហានិភ័យ​កើត​ជំងឺ​ត្រអក​នេះ […]


ក្រចក

ទម្លាប់ខាំក្រចកអាចថាតូចតាច តែផលប៉ះពាល់មានច្រើន

នៅ​ពេល​ខ្លះ​ ទម្លាប់​ខាំ​ក្រចក​ជា​ប្រចាំ​ គឺ​ជា​សញ្ញា​បង្ហាញ​ពី​បញ្ហា​ស្រ្តេស​​ផ្លូវ​ចិត្ត ឬ​ផ្លូវ​អារម្មណ៍​។ វា​ក៏​បង្ហាញ​ថា​ បុគ្គល​នោះ​​មាន​អារម្មណ៍​អន្ទះអន្ទែង​ រសាប់រសល់​ ឬ​ពិបាក​ចិត្ត​ជាដើម​។ ជាមួយ​គ្នា​នេះ​ដែរ​ គ្នា​យើង​​អាច​នឹង​ខាំ​ក្រចក​ដោយ​មិន​ដឹង​ខ្លួន​ នៅ​ពេល​អផ្សុក​ ឃ្លាន​ ឬ​ពេល​ចិត្ត​មិន​ស្ងប់ ​​​​។ ទោះ​ជា​ការ​ខាំ​ក្រចក​ មិន​បណ្ដាល​ឲ្យ​​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​​យ៉ាង​ណា​ក្តី​ ប៉ុន្តែ​វា​មាន​ផល​អាក្រក់​ដល់​រាងកាយ​យើង​មួយ​ចំនួន​ដែរ​​។ ​​​​១. មាន​មេរោគ​ច្រើន​នៅ​ក្រោម​ក្រចក​ដៃ ទោះបី​ជា​យើង​លាង​ដៃ​ញឹកញាប់​យ៉ាងណា​ក៏​ដោយ​ វា​​នៅ​តែ​មាន​ការ​លំបាក​ក្នុង​ការ​កម្ចាត់​រាល់​មេរោគ​ និង​ធូលី​ដី​ចេញ​ពី​ក្រចក​យើង​ឲ្យ​អស់​ណាស់​។ ការ​ខាំ​ក្រចក​នេះ​ គឺ​ប្រៀប​ដូចជា​នាំ​យក​មេរោគ​ ព្រមទាំង​ធូលី​ដី​ចូល​ក្នុង​មាត់​របស់​យើង​យ៉ាង​ដូច្នោះ​ដែរ​។ នៅ​ពេល​ដែល​មេរោគ​ទាំង​នេះ​​ចូល​ក្នុង​រាងកាយ​យើង​តាម​រយៈ​ក្រចក​​ វា​នឹង​ធ្វើ​ឲ្យ​យើង​ឧស្សាហ៍​ឈឺ​ជា​ញឹកញាប់​។ ហេតុនេះ​ហើយ​ ចូរ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ស្អាត​ និង​យក​ចិត្ត​ទុកដាក់​ចំពោះ​ក្រចក​​យើង​ឲ្យ​កាន់​តែ​ច្រើន​ឡើង​។ ២. ឆ្លង​មេរោគនៅក្រចក​​ ការ​ខាំ​ក្រចក​នឹង​បង្កើន​ហានិភ័យ​នៃ​ការ​បង្ក​រោគ​នៅ​ក្រចក​។ ហើយ​រោគ​សញ្ញា​នៃ​ការ​បង្ក​រោគ​នេះ​ មាន​ដូចជា​ មាន​អារម្មណ៍​ឈឺចាប់ មាន​ពណ៌​ក្រហម​ និង​ជាំ​នៅ​បរិវេណ​ជុំវិញ​ក្រចក ជាពិសេស​ នៅ​ស្បែក​គល់​ក្រចក​ ឬ​នៅ​បរិវេណ​សាច់​ដុះ​នៅ​គល់​ក្រចក ព្រម​ទាំង​​បង្ក​ជា​របួស​ផ្សេងៗ​​ផង​ដែរ​។ ប្រសិន​បើ​ការ​ឆ្លង​រោគ​នេះ​ បង្ក​ឡើង​ដោយ​បាក់តេរី​ វា​អាច​នឹង​មាន​ពង​បែក​ដែល​មាន​ខ្ទុះ​នៅ​បរិវេណ​ក្រចក​ថែម​ទៀត​ផង​។ ម្យ៉ាង​វិញ​ទៀត​ បើ​យើង​ខាំ​ក្រចក​​មាន​ឫស​ ​បង្ក​ឡើង​ដោយ​មេរោគ​ ហើយ​ខាំ​ក្រចក​មួយ​ផ្សេង​ទៀត​នោះ​ ឫស​នោះ​នឹង​​អាច​សាយភាយ​នៅ​បរិវេណ​ផ្សេង​ទៀត​មិន​ខាន។ ៣. ផ្ដល់​ផល​អាក្រក់​ដល់​ធ្មេញ​ និង​អញ្ចាញ​ធ្មេញ ​ការ​ខាំ​ក្រចក​ជា​រឿយ​ៗ​នឹង​បណ្ដាល​ឲ្យ​ធ្មេញ​របស់​យើង​ឆែប​ និង​បាក់​បែក ក៏​ដូចជា​​ធ្វើ​ឲ្យ​ថ្គាម​ផ្លាស់​ទី​ផង​ដែរ​​។​ ​បំណែក​នៃ​ក្រចក​ដៃ​អាច​ជាប់​នៅ​ខាងក្រោម​អញ្ចាញ​ធ្មេញ​ ដែល​បណ្ដាល​ឲ្យ​​មាន​ការ​ឆ្លង​មេរោគ​ធ្ងន់ធ្ងរ​​ថែម​ទៀត​ផង​។ ៤. ​បំផ្លាញ​​​ក្រចក​ ​ ជាមួយ​គ្នា​នេះ​ដែរ​ ទម្លាប់​ខាំ​ក្រចក​ញឹកញាប់​ នឹង​ធ្វើ​ឲ្យ​ខូចខាត​ដល់​សាច់​ខាង​ក្នុង​ក្រចក​ ដែល​បណ្ដាល​ឲ្យ​ខូច​ក្រចក​ជា​រៀង​រហូត​ផង​ដែរ​។ រី​ឯ​ការ​បេះ​សាច់​ក្បែរ​ក្រចក​ […]


ក្រចក

រឿង​គួរ​ធ្វើ​ និង​មិន​គួរ​ធ្វើ​ បើចង់ឲ្យ​ក្រចក​ស្អាត

សម្រស់​ស្រស់​ស្អាត​ អ្នក​ណា​ឃើញ​ក៏​សរសើរ​ គឺ​ជា​អ្វី​ដែល​ស្រីៗ​យើង​តែងតែ​ប្រាថ្នា​ចង់​បាន។​ ពិត​ណាស់​ ការ​ថែទាំ​សម្រស់​​គឺ​ជា​រឿង​ចាំបាច់​បំផុត​ មិនថា​​ផ្នែក​ណា​នៃ​រាងកាយ​នោះ​ទេ​ វា​សុទ្ធសឹងតែ​ជួយ​លើក​សម្រស់​របស់​យើង​ឲ្យ​កាន់​តែ​មាន​ភាព​លេចធ្លោ​ទ្វេដង។​ នៅ​ពេល​ដែល​យើង​យក​ចិត្ត​ទុកដាក់​ចំពោះ​ស្បែក​មុខ ស្បែក​ខ្លួន​ និង​សក់​ ​យើង​ក៏​​មិន​គួរ​ភ្លេច​ថែទាំ​ក្រចក​ផង​ដែរ​។ ​ម្រាម​ដៃ​ស្រឡូន​ស្អាត​ ត្រូវ​តែ​ជា​គូ​នឹង​ក្រចក​ដែល​មាន​សុខភាព​ល្អ​ និង​រឹងមាំ​ ក៏​ដូចជា​មើល​ទៅ​ស្រស់​ស្អាត​​និង​មាន​របៀប​រៀបរយ​​។ ផ្ទុយ​ទៅ​វិញ​ បើ​យើង​​មិន​ថែទាំ​ក្រចក​ជា​ប្រចាំ​ទេ​នោះ​ វា​នឹង​លេច​ឡើង​នូវ​ចំណុច​​សៗ​នៅ​លើ​ក្រចក​ ឬ​ក៏​មាន​ពណ៌​ខុស​ប្រក្រតី​ ឬ​រហែក​ ក៏​ដូចជា​​ស្លេកស្លាំង​ជា​ដើម​។ ហេតុនេះ​ហើយ​​ ការ​ចំណាយ​ពេល​បន្តិច​បន្តួច​ ដើម្បី​បាន​ក្រចក​ដ៏​ភ្លឺ​ចែងចាំង​ និង​ពោរពេញ​ទៅ​ដោយ​មន្ត​ស្នេហ៍​ គឺ​ជា​រឿង​ដែល​ចាំបាច់​បំផុត​​សម្រាប់​ស្រី​ៗ​យើង​។ ​ចំណុច​​គួរ​ធ្វើ​ ១.​ ផ្ដល់​សំណើម​ដល់​ក្រចក ​ក្រចក​ដ៏​ដូច​គ្នា​ទៅ​នឹង​ផ្ទៃ​មុខ​យើង​ដែរ​ ដែល​ត្រូវការ​សំណើម​ជា​ចាំបាច់​។ ការ​ផ្ដល់​សំណើម​នេះ​ នឹង​ធ្វើ​ឲ្យ​ក្រចក​​​ក៏ដូចជា​ស្បែក​គល់​ក្រចក​មាន​សុខភាព​ល្អ និង​ភ្លឺរលោង​ ព្រមទាំង​ជួយ​ការពារ​ក្រចក​ កុំឲ្យ​អោយ​ឆាប់​បាក់​ផង​ដែរ​។ ២. វីតាមីន​Biotin​ និង​ស័ង្កសី ប្រសិនបើ​ក្រចក​យើង​ឧស្សាហ៍​បាក់​ យើង​គួរ​តែ​ទៅ​​ពិគ្រោះ​យោបល់​​ជាមួយ​នឹង​គ្រូពេទ្យ​អំពី​ប្រភេទ​វីតាមីន​ជំនួយ​ក្រចក​ដូចជា​បាយអូទីន (Biotin) និង​ស័ង្កសី​ ​ដែល​​ជួយ​ឲ្យ​ក្រចក​រឹងមាំ​ និង​ក្រាស់​ល្អ។ ៣. កុំ​ភ្លេច​ពាក់​ស្រោម​ដៃ​​ពេល​លាង​ចាន ចូរ​ពាក់​ស្រោម​ដៃ​នៅ​រាល់​ពេល​ដែល​យើង​លាង​សម្អាត​ចាន​។ ពិត​ណាស់​ សារជាតិ​កាត់​នៅ​ក្នុង​សាប៊ូ​លាង​ចាន​ អាច​បំផ្លាញ​ដល់​ក្រចក​ដ៏​ស្រស់​ស្អាត​របស់​យើង​ដោយ​​មិន​ដឹង​ខ្លួន​ ដែល​ធ្វើ​ឲ្យ​ក្រចក​យើង​ទន់​ ងាយ​បាក់​ និង​ឡើង​ពណ៌​លឿង​ថែម​ទៀត​ផង​។ ៤. សម្លាប់​មេរោគ​ឧបករណ៍​ធ្វើ​ក្រចក​ ឧបករណ៍​ធ្វើ​ក្រចក​ចាំបាច់​ត្រូវ​​តែ​ស្អាត​ និង​មាន​អនាម័យ​​ ដើម្បី​ការពារ​យើង​ពី​បាក់តេរី ឬ​មេរោគ​ផ្សេងៗ​។ ចូរ​សម្លាប់​មេរោគ​​ក្រោយ​ប្រើ​ ឬ​ផ្លាស់ប្ដូរ​ថ្មី​ជា​ប្រចាំ​។​ ​​៥. អនាម័យ​ក្រចក​ នៅ​ពេល​ដែល​យើង​លាង​ដៃ​ ​យើង​​​ក៏​ចាំបាច់​ត្រូវ​លាង​សម្អាត​ក្រចក​ឲ្យ​បាន​ស្អាត​ល្អ​ផង​ដែរ​ […]


សុខភាពស្បែក

ហេតុអ្វីស្បែក​ប្រែ​ប្រួលនៅពេលវ័យកាន់តែចាស់​​?

ទៅតាមពេលវេលា សុខភាពស្បែកយើង​នឹងមានអាយុចាស់ទៅៗដូច​នឹង​វ័យ​យើង​ដែរ​។ ការស្វែងយល់អំពីសុខភាពស្បែកអាចជួយយើង​ឲ្យរកដំណោះស្រាយដើម្បីកាត់បន្ថយភាពចាស់បាន។ ១- ស្វែងយល់អំពីការផ្លាស់ប្តូរពីដំណាក់កាលនៃស្បែក ស្បែកទារក ស្បែកមនុស្សពេញវ័យ និងកុមារមានចំនួនស្រទាប់ដូចគ្នា។ ស្រទាប់នីមួយៗនៃស្បែកគឺមានសភាពស្តើង។ កោសិកាស្បែករបស់កុមារមិនមានភាពតឹងទេ ដែលវាងាយនឹងដាច់រហែកជាងមនុស្សពេញវ័យ។ នៅអាយុ ៤ ឆ្នាំសក់ ក្រចក ស្បែក និងក្រពេញខ្លះនៅក្នុងខ្លួនមានការវិវឌ្ឍ ប៉ុន្តែស្បែក គឺមិនទាន់មានភាពរឹងមាំគ្រប់គ្រាន់ដើម្បីការពារខ្លួននៅឡើយទេ ជាហេតុធ្វើឲ្យស្បែកងាយនឹងមានប្រតិកម្មជាមួយនឹងកាំរស្មីយូវី។ នៅអាយុ ១២ឆ្នាំ ទើបរចនាសម្ព័ន្ធស្បែកចាប់ផ្តើមដំណើរការដូចមនុស្សពេញវ័យ។ Woman taking care of her skin ២- សុខភាពស្បែកនៅពេលពេញវ័យ នេះជាដំណាក់កាលដ៏ពិបាកមួយសំរាប់យុវជនជាច្រើន។ ការផ្លាស់ប្តូរអ័រម៉ូនបានបង្កើតជាផលប៉ះពាល់អវិជ្ជមានជាច្រើនទៅលើស្បែក ប៉ុន្តែមិនមែនកើតលើមនុស្សគ្រប់គ្នានោះទេ។ ជាទូទៅការផ្លាស់ប្តូរអ័រម៉ូននឹងជំរុញ​ក្រពេញសេបូម (sebaceous glands) ធ្វើការខ្លាំងជាងមុន។ ស្បែកនឹងមានការកើនឡើងនូវជាតិរំអិល។ បើ​យើង​​មិន​យក​ចិត្ត​ទុក​ដា​ក់​លើ​​សុខភាពស្បែកឲ្យ​បាន​ត្រឹមត្រូវវា​នឹងឡើងក្រាស់។ ជាលទ្ធផលធ្វើឲ្យស្បែកឡើងរដិបរដុប និងងាយឡើងមុននៅលើស្បែក។ នេះ​ជាមូលហេតុដែលក្មេងជំទង់ជាច្រើនប្រឈមមុខនឹងការកើតមុនធ្ងន់ធ្ងរជាមួយនឹងការរាល​ដាល​ពេញមុខ។ ៣- សុខភាពស្បែកនៅអាយុ ២៥ឆ្នាំ ភាពចាស់មានរោគសញ្ញាមួយចំនួន។ រចនាសម្ព័ន្ធដែលមានពីធម្មជាតិមានស្រទាប់ស្បែកខាងលើ (epidermis) និងស្រទាប់ស្បែកខាងក្នុង (dermis) ធម្មតាមានសភាពស្តើង ហើយមិនរឹងមាំទេ។ ដូច្នេះហើយបានជាអ្នកតែងតែសង្កេតឃើញមានស្នាមជ្រួញនៅកន្ទុយភ្នែក មាត់ ថ្ងាស ឬចន្លោះចុងចិញ្ចើម។ គណនា BMI នៅទីនេះ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ៤-​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ