សុខភាពស្បែក

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 07, 2022

សុខភាព​ស្បែក - ស្បែក​ជា​ផ្នែក​ដ៏​សំខាន់​របស់​រាងកាយ។ សុខភាព​ស្បែក​ល្អ ក៏​ជួយ​លើក​សម្រស់​បាន​ច្រើន​មិន​អាច​កាត់​ថ្លៃ​បាន។ មាតិកា​នេះ នឹង​លម្អិត​ពី​សុខភាព​ស្បែក បញ្ហា​ដែល​ស្បែក​អាច​កើត​មាន​មិន​ថា ជំងឺ​ឆ្លងរោគ​លើ​ស្បែក ជំងឺ​មុន ​ការ​រលាក​ស្បែក ស្បែកក្បាល ក្រចក និង​បញ្ហា​ស្បែក​ច្រើន​ទៀត

ចំណេះដឹងទូទៅ

សុខភាពស្បែក

ផ្សិតលើស្បែកក្បាលកុមារកើតឡើងបណ្តាលមកពីអ្វី? មានរោគសញ្ញាអ្វីខ្លះ?

ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាលកុមារ​ គឺ​ជា​ការ​បង្ក​រោគ​ផ្សិត​នៅ​លើ​ស្បែក​ក្បាល​​ និង​សក់​របស់​កុមារ ហើយ​ក៏​អាច​រាលដាល​ដល់​រោម​ភ្នែក និង​ចិញ្ចើម​។ ជា​ទូទៅ ជំងឺ​សើ​ស្បែក​មួយ​នេះ ច្រើន​កើត​លើ​កុមារ​ដែល​មាន​អាយុ​ចន្លោះ​ពី​ ៣ ដល់​ ១៤​ ឆ្នាំ ហើយ​ក៏​អាច​កើត​លើ​មនុស្ស​ពេញ​វ័យ​ ជា​ពិសេស​អ្នក​ដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ។ រោគសញ្ញា​ និង​ការ​បង្ក​រោគ ភាគច្រើន​ ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាលកុមារ​​កើត​នៅ​ក្នុង​អាកាសធាតុ​ក្តៅ ហើយ​សើម តួយ៉ាង​ដូចជា​នៅ​ទ្វីប​អាមេរិក​កណ្តាល​ អាស៊ី​អាគ្នេយ៍ និង​អាហ្វ្រិក។ រោគសញ្ញា​នៃ​ជំងឺ​នេះ រួម​មាន​៖ ស្បែក​ក្បាលឡើងបន្ទះពណ៌ក្រហម និង​ហើម កមរមាស់​នៅ​លើ​​ស្បែក​ក្បាល រមាស់​ខ្លាំង ជ្រុះ​សក់​​នៅ​ត្រង់​កន្លែង​កើត​ផ្សិត ក្រម​រ ​គ្រុន​ក្តៅ​តិច​តួច​ ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាល​រាលដាល​លឿន​ណាស់​ ហើយ​កុមារ​​អាច​កើត​ជំងឺ​នេះ តាម​រយៈ​ការ​ប៉ះពាល់​នឹង​អ្នក​ជំងឺ សត្វ និង​ដី​ដែល​មាន​ផ្ទុក​មេរោគ​នេះ។ ជាមួយ​គ្នា​នេះ​ដែរ ក្មេង​ៗ​ក៏​អាច​ឆ្លង​ជំងឺ​ផ្សិត​នេះ នៅ​ពេល​ដែល​​​ពួក​គេ​ចាប់​កាន់​វត្ថុ និង​ផ្ទៃ​​ដែល​​មាន​ផ្សិត​ដូច​គ្នា។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ធ្វើ​ម៉េច​ទើប​អាច​បង្ការ​ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាល​កើត​លើ​កុមារ​បាន? ជៀសវាង​ប្រើប្រាស់​សម្ភារៈ​រួម​គ្នា ដូចជា​មួក ក្រាស់​សិត​សក់​ ខ្នើយ​ និង​មួក​សុវត្ថិភាព ជៀសវាង​ឲ្យ​កូន​លេង​​នៅ​កន្លែង​ដែល​មាន​មេរោគ បោក​សម្អាត​ខ្នើយ សម្រាល​ពូក​ឲ្យ​បាន​ទៀងទាត់ លាង​សម្អាត​ដៃ​​នៅ​ពេល​ដែល​ប៉ះពាល់​ជាមួយ​នឹង​សត្វ​ចិញ្ចឹម។​ [embed-health-tool-baby-poop-tool] ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាល​អាច​ព្យាបាល​ដោយ​របៀបណា? ប្រសិនបើ​កុមារ​កើត​ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាល​ គ្រូពេទ្យ​ជំនាញ​អាច​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​ថ្នាំ​កម្ចាត់​រោគ​ផ្សិត ដោយ​​ការ​លេប យ៉ាង​ហោច​ណាស់​៦ សប្តាហ៍ និង​ប្រើ​ជា​ប្រភេទ​សាប៊ូ​កម្ចាត់​រោគ​ផ្សិត​ ចំនួន​ […]

អត្ថបទផ្សេងទៀតពី សុខភាពស្បែក

ស្វែងរក សុខភាពស្បែក

ក្រចក

តិចនិក​ងាយ​ៗទាំង៧​ ជួយ​ឲ្យ​ក្រចក​រឹងមាំ​ មាន​សុខភាព​ល្អ​​​

ការ​ថែទាំ​ក្រចក​ឲ្យ​មាន​សុខភាព​ល្អ​ និង​មើល​ទៅ​ស្រស់​ស្អាត​ គឺ​មិន​ចាំបាច់​ចំណាយ​លុយ​ ឬ​ពេលវេលា​ច្រើន​ឡើយ។ ពិត​ណាស់​ ក្រចក​ក៏​ជា​ផ្នែក​មួយ​នៃ​សោភ័ណភាព​របស់​ស្រី​ៗ​យើង​ដែរ​ ហើយ​នៅ​ពេល​ដែល​ក្រចក​យើង​ស្ងួត​ខ្លាំង​ និង​មាន​ពណ៌​ស្លេក​ស្លាំង​​មិន​​គួរ​ឲ្យ​ទាក់​ទាញ​ យើង​ក៏​​បាត់បង់​នូវ​ទំនុក​ចិត្ត​ចំពោះ​ខ្លួន​ឯង​មួយ​ផ្នែក​ដែរ។ ​ យ៉ាងណាមិញ​ ទម្លាប់​ថែទាំ​ក្រចក​ជាប្រចាំ​ នឹង​ធ្វើឲ្យ​​ក្រចក​មាន​ភាព​​រឹងមាំ​ ព្រមទាំង​​ជៀស​ផុត​​ពី​ការ​ឆ្លង​បាក់តេរី​ផ្សេងៗ​។ ដូចនេះ​ ដើម្បី​ទទួល​បាន​នូវ​ក្រចក​ដែល​គួរឲ្យ​ចង់​គយ​គន់​ ស្រីៗ​យើង​មិន​ចាំបាច់​ទៅ​រក​ជាង​ធ្វើ​ក្រចក​ញឹកញាប់​ពេក​នោះ​ទេ​​ប៉ុន្តែ​​អាច​មក​សាកល្បង​នូវ​តិចនិក​ថែទាំ​ក្រចក​ដោយ​ខ្លួន​ឯង​ងាយ​ៗ​​ទាំង​នេះ​វិញ​ម្ដង​​។ ១. រក្សា​ជាតិ​ទឹក​នៃ​ក្រចក ចូរ​ត្រដុស​ប្រេង​ចាហួយ​ ឬ​ឡេ​លាប​ក្រចក​ក្នុង​បរិមាណ​តិច​ល្មម​ នៅ​លើ​ស្បែក​គល់​ក្រចក​ និង​ស្បែក​ជុំវិញ​ក្រចក​ថ្មម​ៗ​ ជា​រៀង​រាល់​ល្ងាច​មុន​ពេល​ចូល​​គេង​ ឬនៅ​ពេល​ដែល​ក្រចក​ស្ងួត​ ដើម្បី​ការពារ​កុំ​ឲ្យ​ក្រចក​ងាយ​​បាក់​។ ប្រសិន​បើ​ស្រីៗ​យើង​ មិន​ចូលចិត្ត​ប្រេង​ចាហួយ​ទេ​នោះ​​ អាច​ជំនួស​​បាន​ដោយ​ប្រើ​​ប្រេង​ល្ហុង​​ដែល​ផ្តល់​​ជាតិ​វីតាមីន​ E​ ឬ​ប្រេង​អូលីវ​ក៏​បាន​។ ២. ពាក់​ស្រោម​ដៃ​ នៅ​ពេល​ធ្វើ​កិច្ចការ​ផ្ទះ​ ឬ​លាង​ចាន​ ការ​ធ្វើ​ការងារ​ផ្ទះ ​ដូចជា​បោក​ខោអាវ​ ឬ​ដុស​សម្អាត​ខ្ទះ​ ឆ្នាំង​ផ្សេង​ៗ​ គឺ​មាន​គ្រោះថ្នាក់​ដល់​ក្រចក​របស់​យើង​យ៉ាង​ខ្លាំង​។ ហេតុនេះ​ ចូរ​ពាក់​ស្រោម​ដៃ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​នៅ​ពេល​ធ្វើ​ការងារ​ទាំងនេះ​។ បន្ថែម​ពី​នេះ​ ដើម្បី​បញ្ចៀស​​ផ្សិត​ក្រចក​ ចូរ​ដោះ​ស្រោម​ដៃ​​ចេញ​ ដោយ​ពន្លាត់​ខាង​ក្នុង​ដើម្បី​ហាល​ឲ្យ​ស្ងួត​ល្អ​ នៅ​ពេលយើង​ធ្វើ​កិច្ចការ​​រួចរាល់។ ៣. ចៀសវាង​ជូត​សម្អាត​ដៃ​ជាមួយ​នឹង​ខោ​ នៅ​ពេល​ចេញ​ពី​បន្ទប់​ទឹក ប្រសិន​បើ​ស្រីៗ​យើង​មាន​​​ទម្លាប់​ជូត​សម្អាត​ដៃ​ជាមួយ​នឹង​ខោ​ ក្រោយ​​ពេល​ចេញ​ពី​បន្ទប់​ទឹក​រួច​​ ចូរ​ពិចារណា​ឡើង​វិញ​។​ ទម្លាប់​នេះ នឹង​បង្កើន​នូវ​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​ផ្សិត​ដោយ​មិន​ដឹង​ខ្លួន។​ មួយ​វិញ​ទៀត​ ក្រចក​ជើង​ក៏​សំខាន់​ដែរ​ ដូចនេះ​ ចូរ​ជូត​សម្អាត​ក្រចក​ជើង​ឲ្យ​​បាន​ស្ងួត​ល្អ​ និង​លាប​ឡេ​​ […]


ស្បែក

តិចនិក​ថែទាំ​ស្បែក​មុខ​ងាយៗ​ នៅ​ពេល​ត្រូវ​ពាក់​ម៉ាស​​ច្រើន​ម៉ោង​​​​​​

នៅ​ក្នុង​រដូវ​កាល​នៃ​ជំងឺរាតត្បាត​កូវីដ​១៩​​នេះ​ ​ការ​ពាក់​ម៉ាស​ការពារ​គឺ​ជា​រឿង​ដែល​​ចៀស​មិន​រួច​​ឡើយ​។ យ៉ាងណាមិញ​ ​សុខភាព​ និង​សម្រស់​ត្រូវ​តែ​ដើរ​ទន្ទឹម​គ្នា។​ ​ហេតុដូច្នេះ​ហើយ​​ ស្រីៗ​យើង​គួរ​តែ​ផ្លាស់​ប្តូរ​ទម្លាប់​ថែទាំ​ស្បែក​មុខ​​មួយ​ចំនួន​ ដើម្បី​ឲ្យ​សមស្រប​ទៅ​នឹង​សភាពការណ៍​បច្ចុប្បន្ន​។​ ការ​ពាក់​ម៉ាស​ប្រចាំ​ថ្ងៃ​ ​​ពិត​ជា​មិន​មែន​ជា​រឿង​ងាយស្រួល​សម្រាប់​ស្បែក​មុខ​ដ៏​ស្រស់​ផូរផង់​របស់​យើង​ឡើយ​។ ជាពិសេស​ នៅ​ពេល​ដែល​យើង​ពាក់​ម៉ាស​ច្រើន​ម៉ោង​ ស្បែក​របស់​យើង​នឹង​ងាយ​ប្រតិកម្ម រោល ព្រមទាំង​​ឡើង​មុន​​ថែម​ទៀត​ផង​។ ដូចនេះ​​ ដើម្បី​ការពារ​​ស្បែក​​មុខ​ពី​បញ្ហា​ផ្សេង​ៗ ​ក៏​ដូចជា​​ថែ​ទាំ​ផ្ទៃ​មុខ​​ឲ្យ​​នៅ​តែ​មាន​សភាព​ស្រស់ថ្លា​ ទន់​ម៉ត់​រលោង​​​​​ ​​​​​​​​​ស្រីៗ​យើង​គួរ​ចាប់​ផ្ដើម​អនុវត្ត​តិចនិក​ងាយ​ៗ​ខាងក្រោម​នេះ​។ ១. ទុក​ឲ្យ​ស្បែក​ដក​ដង្ហើម​ខ្លះ នៅ​ពេល​ដែល​យើង​​ការពារ​ខ្លួន​ដោយ​ប្រើ​ម៉ាស​ និង​របាំង​មុខ​ ​ស្បែក​យើង​ពិត​ជា​ពិបាក​ដក​ដង្ហើម​ណាស់​​​។ ដូច្នេះ​​ហើយ​ យើង​ត្រូវ​ទុក​ឲ្យ​ស្បែក​នៅ​ទំនេរ​ខ្លះ​ ដោយ​ព្យាយាម​កាត់​បន្ថយ​​ការ​​ប្រើប្រាស់​គ្រឿង​សម្អាត​ផ្សេងៗ​ ​ដើម្បី​ចៀសវាង​ការ​ស្ទះ​រន្ធ​រោម​ ដែល​ជា​ហេតុ​​ធ្វើ​ឲ្យ​កើត​​មុន​នៅ​លើ​ផ្ទៃ​មុខ​។​ ២. ប្រើ​ហ្វូម​លាង​មុខ​ដែល​គ្មាន​ជាតិ​កាត់ ជាមួយ​គ្នា​នេះ​ដែរ​ ការ​ពាក់​ម៉ាស​ច្រើន​ម៉ោង​ អាច​ធ្វើ​ឲ្យ​ស្បែក​​មុខ​របស់​យើង​រោល​ ឬ​ក្រហាយ​ ​និង​​ធ្វើ​ឲ្យ​មាន​ការ​រមាស់ ឬ​​មាន​ស្នាម​ក្រហម​​ជាដើម​។ ហេតុ​នេះ​ ការ​លាង​សម្អាត​មុខ​ជាមួយ​នឹង​ហ្វូម​ដែល​គ្មាន​សារធាតុ​កាត់​ គឺ​ជា​រឿង​សំខាន់​បំផុត​ ពីព្រោះ​វា​មិន​ត្រឹម​តែ​ជួយ​លាង​សម្អាត​ស្បែក​បាន​ល្អ​ប៉ុណ្ណោះ​ទេ​ វា​ក៏​​ជួយ​​រក្សា​កម្រិត​ជាតិ​ទឹក​​ក្នុង​ស្បែក​​ ដែល​មិន​ធ្វើ​ឲ្យ​ស្បែក​ស្ងួត​​ផង​ដែរ​​។​ ៣. លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ ស្រីៗ​យើង​មិន​គួរ​មើល​រំលង​ការ​លាប​​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​ឡើយ​​ ​បើ​ទោះ​​បី​ជា​​ត្រូវ​នៅ​តែ​ផ្ទះ​ក៏​ដោយ​។ ​ចូរ​ជ្រើសរើស​ប្រភេទ​ឡេ​ដែល​អាច​ការពារ​យើង​​ពី​កាំរស្មី UVA UVB កាំរស្មី​អ៊ីនហ្វ្រារ៉េដ​ ក៏​ដូចជា​ធន់​នឹង​ទឹក​ ​ព្រម​ទាំង​ញើស​​បាន​ល្អ​។ ​ប្រសិនបើ​យើង​ធ្វេស​ប្រហែស​ កាំ​រស្មី​ទាំងនោះ​នឹង​ចូល​ទៅ​បំផ្លាញ​ដល់​ស្រទាប់​ស្បែក​យ៉ាង​ជ្រៅ​ ដែល​បណ្ដាល​ឲ្យ​ស្បែក​មុខ​​របស់​យើង​ឆាប់​ចាស់​ជាង​វ័យ​​ និង​កើត​មាន​​ស្នាម​ជ្រីវជ្រួញ​​ថែម​ទៀត​ផង​​។ ៤. ដោះ​ម៉ាស​ចេញ​ឲ្យ​បាន​១៥​នាទី​ នៅ​រៀង​រាល់​៤ម៉ោង​ម្តង​ បើ​ទោះ​ជា​យើង​រវល់​ខ្លាំង​​នឹង​ការងារ​ដែល​តម្រូវ​ឲ្យ​ពាក់​ម៉ាស​ជាប់​ជា​ប្រចាំ​​យ៉ាង​ណា​ក៏​ដោយ​ យើង​ត្រូវ​ឆ្លៀតពេល​ […]


ស្បែក

គ្រាន់តែផឹកទឹកច្រើន អាចជួយស្បែកឲ្យមានសំណើមធម្មជាតិមែន ឬអត់?

ធម្មតា ស្រីៗ​គ្នា​យើង​ណា​ដែល​មិន​ចង់​បាន​ស្បែក​ភ្លឺ​រលោង និង​សុខភាព​ល្អ​នោះ។ ម្នាក់ៗ​ស្រលាញ់​ណាស់​ស្បែក​មើល​ទៅ​ស្អាត មាន​សំណើម ហេតុ​នេះ​ក៏​មាន​ការ​លើក​ឡើង​មួយ​ថា ចង់​ឲ្យ​ស្បែក​មាន​សំណើម​ទាល់​តែ​យើង​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ដែរ ទើប​មិន​ស្ងួត។ ចុះ​បើ​គ្រាន់​តែ​ផឹក​ទឹក​បាន​ច្រើន មិន​ប្រើ​ផលិតផល​ផ្ដល់​សំណើម​ដល់​ស្បែក ស្បែក​នៅ​តែ​មាន​សំណើម​រលោង​អត់? ទោះ​បី​ជា​ការ​ផឹក​ទឹក​បាន​គ្រប់​គ្រាន់​សំខាន់​សម្រាប់​សុខភាព​ទូទៅ​របស់​យើង តែ​វា​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ​ថា ផឹក​ទឹក​ច្រើន​ជួយ​ឲ្យ​ស្បែក​មាន​សំណើម​ដែរ​នោះ។ នេះ​បើ​តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។ ជា​ទូទៅ ស្បែក​យើង​មាន​ ៣​ ស្រទាប់ គឺ​ស្រទាប់​ខាង​ក្រៅ (Epidermis) ស្រទាប់​ក្រោម​ស្បែក (Dermis) និង​ជាលិកា​ក្រោម​ស្បែក។ ប្រសិន​បើ​ស្រទាប់​ក្រៅ​បំផុត​មិន​មាន​ផ្ទុក​ជាតិ​ទឹក​គ្រប់​គ្រាន់​ទេ​នោះ ស្បែក​នឹង​បាត់​បង់​ភាព​តឹង និងមាន​អារម្មណ៍​គ្រើម​មិន​ខាន។ ទោះ​បី​យ៉ាង​នេះ​ក្ដី វា​នៅ​មិន​ទាន់​មាន​ការ​ស្រាវ​ជ្រាវ​ច្បាស់​លាស់​បញ្ជាក់​ពី​ការ​ផឹក​ទឹក​ច្រើន​មាន​ឥទ្ធិពល​លើ​ស្បែក​មាន​សំណើម ឬ​រូប​រាង​ខាង​ក្រៅ​របស់​ស្បែក​យើង​ទេ។ វេជ្ជ​បណ្ឌិត​រូប​នេះ​បញ្ជាក់​ថា ប្រសិន​បើ​យើង​ចង់​រក្សា​ស្បែក​ឲ្យ​មាន​សំណើម យើង​គួរ​ធ្វើ​តាម​ជំហាន​ថែ​ស្បែក​ប៉ុន្មាន​ខាង​ក្រោម​នេះ៖ ចៀសវា​ងូត​ទឹក​ក្ដៅ​យូរ ប្រើ​សាប៊ូ​លាង​ខ្លួន​ស្រទន់ គ្មាន​ជាតិ​កាត់​ខ្លាំង ចៀស​វាង​ប្រើ​សាប៊ូ និង​ផលិត​ផល​ដែល​មាន​ជាតិ​អាល់កុល ក្លិន​ទឹក​អប់ និង​អាស៊ីដ retinoids ឬ alpha hydroxy លាប​គ្រីម ឬ​ឡេ​ផ្ដល់​សំណើម​ភ្លាម​ក្រោយ​ងូត​ទឹក​រួច ឬ​លាង​ដៃ​ហើយ ប្រើ​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់ ពាក់​ស្រោម​ដៃ​ពេល​ចេញ​ទៅ​ក្រៅ​ក្នុង​អាកាសធាតុ​ត្រជាក់​។ល។ លើស​ពី​នេះ បើ​យើង​នៅ​តែ​មាន​កង្វល់​ពាក់ព័ន្ធ​នឹង​បញ្ហា​ស្បែក គួរ​តែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ឬ​គ្រូពេទ្យ​សើស្បែក​តែ​ម្ដង។


សុខភាពស្បែក

ចង់ឲ្យស្បែក​ភ្លឺ​ចែង​ចាំង​​​ថ្ងៃ​រៀបការ​ កុំរំលងតិចនិក​ទាំង​៥​នេះ

មង្គល​ការ​ គឺ​ជា​ថ្ងៃ​ដ៏​អស្ចារ្យ​នៅ​ក្នុង​ឆាក​ជីវិត​របស់​​​មនុស្ស​​រាល់​​គ្នា​។​​ ជា​ពិសេស​ស្រីៗ​គ្នា​យើង​ ដែល​តែង​តែ​ទន្ទឹង​រង់ចាំ​ថ្ងៃ​នេះ​ ដោយ​​ក្តី​រំភើប​រីករាយ​ជា​ទីបំផុត​​។ ​យើង​​ច្បាស់​ជា​​ចង់​ស្លៀកពាក់​​រ៉ូប​កូន​ក្រមុំ​ដ៏​ស្រស់​សោភា​ ​និង​មាន​ភាព​​ស្រស់​ស្អាត​លេចធ្លោ​ជាង​គេ​នៅ​ក្នុង​ថ្ងៃ​ពិសេស​នេះ​ជាក់​ជា​មិន​ខាន​។ ​​​យ៉ាងណាមិញ​ ចំពោះ​គ្នា​យើង​ដែល​ជិត​នឹង​ក្លាយ​ជា​កូន​ក្រមុំ​ ចាំ​បាច់​ត្រូវ​ត្រៀម​ខ្លួន​ឲ្យ​បាន​រួចរាល់​​មុន​កម្មវិធី​មកដល់​ ហើយ​អ្វី​ដែល​យើង​មិន​អាច​ខ្វះ​បាន​នោះ​ គឺ​ស្បែក​ម៉ត់​រលោង​​ និង​ភ្លឺ​ស្រស់​ថ្លា​ចេញ​ពី​ខាងក្នុង​។​ នៅ​ពេល​ដែល​ស្បែក​​​យើង​មាន​សុខភាព​ល្អ​​​ យើង​ក៏​​មាន​ទំនុក​ចិត្ត​នៅ​ក្នុង​ការ​តុបតែង​មុខ​​ ​ក៏​ដូច​ជា​ការ​ស្លៀក​ពាក់​ផង​ដែរ​។ ដូច្នេះ​ ចូរ​ចាប់ផ្ដើម​​តិចនិក​​ងាយ​ៗ​ទាំង​៥​​នេះ​ ដើម្បី​បង្កើន​​​សម្រស់​របស់​យើង​នៅ​ក្នុង​ថ្ងៃ​ដ៏​​វិសេស​។ ​​​​​​​​​​​​​​១. គេង​ឲ្យ​បាន​គ្រប់​គ្រាន់ ពិត​ណាស់​ នៅ​ពេល​ដែល​យើង​គេង​ ស្បែក​របស់​យើង​ត្រូវ​បាន​ជួសជុល​ បណ្ដុះ​កោសិកា​ថ្មី​ និង​ធ្វើ​ឲ្យ​ស្បែក​រស់​រវើក​ឡើង​វិញ​។​ ប៉ុន្តែ​ បើ​យើង​គេង​​​មិន​បានគ្រប់​គ្រាន់​ទេ​ នោះ​​វា​​នឹង​ធ្វើ​ឲ្យ​ភ្នែក​យើង​ឡើង​ស្លក់​ ផ្ទៃ​មុខ​ស្រអាប់​មិន​ភ្លឺ​ថ្លា​ ក៏​ដូចជា​ឆាប់​កើត​មាន​ស្នាម​ជ្រីវជ្រួញ​ផង​ដែរ​។​ ដូចនេះ​ ចូរ​គេង​ឲ្យ​បាន​យ៉ាង​តិច​៨ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ដើម្បី​ឲ្យ​ស្បែក​មាន​សំណើម​ និង​បង្កើត​ជាតិ​ខូឡា​ជែន​នៃ​ស្បែក។ ២. ផ្ដល់​សំណើម​ដល់​ស្បែក ​​នៅ​ពេល​​ដែល​រវល់​ខ្លាំង​ ក្នុង​ការ​រៀប​ចំ​ខ្លួន​សម្រាប់​ថ្ងៃ​ពិសេស​ ស្រី​ៗ​យើង​មួយ​ចំនួន​ អាច​នឹង​ភ្លេច​ថែ​បំប៉ន​ស្បែក​ដោយ​ការ​លាប​​​​ក្រែម​​ផ្ដល់​សំណើម​។ ​ទង្វើ​នេះ​ ​នឹង​ផ្ដល់​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ចំពោះ​ស្បែក​ ដែល​ធ្វើ​ឲ្យ​ស្បែក​ចុះ​ខ្សោយ​ និង​ឆាប់​ជ្រីវជ្រួញ​ដោយ​មិន​ដឹង​ខ្លួន។​ ​ដូច្នេះ​ហើយ​ ​ការ​លាប​ក្រែម​ផ្ដល់​សំណើម​គឺ​ជា​រឿង​ចាំបាច់​បំផុត​ដែល​យើង​មិន​អាច​ធ្វេស​ប្រហែស​បាន​ឡើយ​។ ៣. គ្រប់គ្រង​ស្រ្តេស​ និង​បន្ធូរ​អារម្មណ៍ ​បញ្ហា​ស្រ្តេស​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត​របស់​យើង​ប៉ុណ្ណោះ​ទេ​ វា​ក៏​ជះ​ឥទ្ធិពល​ដល់​រាង​កាយ​ផង​ដែរ​។ ​ស្រ្តេស​​ធ្វើ​ឲ្យ​ស្បែក​យើង​ស្រអាប់​មិន​ភ្លឺ​ថ្លា​ ក៏​ដូចជា​​កើត​មាន​​​បញ្ហា​មុន​​​​ជាដើម​​។ ហេតុនេះ​ហើយ​ ប្រសិន​បើ​ស្រី​ៗ​យើង​មិន​​ចង់​​ឲ្យ​កើត​មុន​នៅ​ថ្ងៃ​ពិសេស​ទេ​នោះ​ សូម​ព្យាយាម​កាត់​បន្ថយ​ស្រ្តេស​ដោយ​ខ្លួន​ឯង​ តាម​រយៈ​ការ​ស្ប៉ា​ស្បែក​ ញ៉ាំ​សូកូឡា​ក្ដៅ​មួយ​ពែង​ ឬ​ស្ដាប់​​តន្ត្រី​ ជាដើម​។​ ៤. របប​អាហារ​ល្អ​ៗ​ […]


សុខភាពស្បែក

កុំឆ្ងល់​ទៀត នេះហើយជាមូល​ហេតុធ្វើឲ្យ​មុខចាស់ជាងវ័យ

ស្រី​ៗ​គ្នា​យើង​​ខ្លះ​ចេះ​តែ​ឆ្ងល់​ថា​ ម៉េច​បាន​​គេ​អាយុ​ច្រើន​ហើយ​ ប៉ុន្តែ​ស្បែក​​មុខ​នៅ​តែ​ក្មេង​ស្រស់​ស្អាត​អ៊ីចឹង​។ តើ​គេ​មាន​តិចនិក​ថែ​រក្សា​​សម្រស់​យ៉ាង​ម៉េច​​ខ្លះ? ពិត​ណាស់​ ​ស្បែក​មុខ​យើង​នឹង​លេច​ឡើង​នូវ​​ស្នាម​ជ្រីវជ្រួញ​នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ច្រើន​ ។​ នេះ​ដោយ​សារ​​​​ការ​ផលិត​ជាតិ​ខូឡាជែន​​​​មាន​ការ​ធ្លាក់​ចុះ​ទៅ​តា​ម​ពេល​វេលា ​ហើយ​វា​បណ្ដាល​ឲ្យ​ស្បែក​​បាត់​បង់​នូវ​ភាព​យឺត​។ ប៉ុន្តែ​ ​យើង​ប្រហែល​ជា​មិន​ចាប់​អារម្មណ៍​ទេ​ថា​ កត្តា​បរិស្ថាន​ និង​របៀប​របប​រស់​នៅ​ គឺ​ជា​ឫសគល់​ចម្បង​ ដែល​​ធ្វើ​ឲ្យ​ស្នាម​ជ្រីវជ្រួញ​​ឆាប់​លេច​ឡើង​នៅ​លើ​ផ្ទៃ​មុខ​របស់​យើង​លឿន​ជា​ការ​រំពឹង​ទុក​។ ដូច្នេះ​ បើ​មិន​ចង់​ភ្ញាក់​ពី​គេង​​មក​ឃើញ​ផ្ទៃ​មុខ​កាន់​តែ​ដុនដាប​ទេ​នោះ​ គ្នា​យើង​គួរ​​តែ​ចាប់​ផ្ដើម​ប្ដូរ​ទម្លាប់​ទាំងនេះ​ចេញ​ភ្លាម​​ទៅ​​។ ១. ញ៉ាំ​ផ្អែម​ច្រើន​ពេក ​ការ​ញ៉ាំ​ផ្អែម​ច្រើន​ គឺ​មិន​ល្អ​ចំពោះ​សុខភាព​ឡើយ​ វា​​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​យើង​ឡើង​ទម្ងន់​ប៉ុណ្ណោះ​ទេ​ ​តែ​វា​ក៏​ធ្វើ​ឲ្យ​យើ​ង​ប្រឈម​មុខ​នឹង​ហានិភ័យ​នៃ​ជំងឺ​ជាច្រើន​ផង​ដែរ​​ ដូចជា​ជំងឺ​បេះដូង​ ជំងឺ​ទឹក​នោម​ផ្អែម​ ឬ​ជំងឺ​មហារីក​ជា​ដើម​។ លើស​ពី​នេះ​ វា​ក៏​​បង្ក​ឲ្យ​មាន​ការ​កើត​មុន​​ ព្រម​ទាំង​​​ពន្លឿន​នូវ​​ភាព​ចាស់​​ថែម​ទៀត​ផង​។​ ​ជាក់ស្ដែង​ ​ជាតិ​ខូឡូជែន​ និង​ភាព​យឺត​នៃ​ស្បែក​នឹង​កាន់​តែ​ចុះ​ខ្សោយ​ នៅ​ពេល​ដែល​យើង​ញ៉ាំ​ផ្អែម​ខ្លាំង​ ហើយ​ក៏​​បណ្ដាល​ឲ្យ​លេច​ឡើង​នូវ​ស្នាម​ជ្រីវជ្រួញ​លើ​​ស្បែក​តែ​ម្តង​​។​​​​​​​​​​​​   ២. ភ្លេច​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​ កាំរស្មី​UVចេញ​ពី​ពន្លឺ​ព្រះអាទិត្យ​​ គឺ​ជា​អាវុធ​ដ៏​​កាច​សាហាវ​ ដែល​ចូល​ទៅ​បំផ្លាញ​ស្បែក​របស់​យើង​​នៅ​ពេល​ដែល​យើង​​​មិន​បាន​ប្រុង​ប្រយ័ត្ន​។ ​វា​នឹង​​ធ្វើ​ឲ្យ​ខូឡាជែន​នៃ​ស្បែក​បាត់​បង់ ហើយ​បង្ក​ទៅ​ជា​ស្នាម​ជ្រីវជ្រួញ​​នៅ​ក្នុង​មួយ​រំពេច​។ ដូចនេះ​ ​ចូរ​កុំ​ភ្លេច​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​​ជាប់​ជា​ប្រចាំ​ មិន​ថា​យើង​ត្រូវ​ចេញ​ទៅ​ក្រៅ​ ឬ​សំងំ​នៅ​តែ​ក្នុង​ផ្ទះ​នោះ​ទេ។ ៣. មិន​ផ្ដល់​សំណើម​ដល់​ស្បែក នៅ​ពេល​ដែល​ស្បែក​ខ្វះ​សំណើម​​ វា​នឹង​ក្លាយ​ទៅ​ជា​ស្ងួត​គ្រើម​ ​ប្រៀប​ដូច​ជា​ដើម​ឈើ​ខ្វះ​ជាតិ​ទឹក​ដូច្នោះ​ដែរ​។ ​​ហេតុនេះ​ហើយ​ ទើប​ការ​ផ្ដល់​សំណើម​ដល់​ស្បែក​ គឺ​ជា​អ្វី​ដែល​យើង​មិន​គួរ​មើល​រំលង​ឡើយ​។​ ជាពិសេស​ ​គឺ​ស្បែក​ខាង​ក្រោម​ភ្នែក​​ដែល​​មាន​សភាព​ស្ដើង​ជាង​គេ​បង្អស់​ ដោយ​លាប​គ្រីម​ការពារ​ក្រោម​ភ្នែក​ឲ្យ​បាន​​ជាប់​ជា​ប្រចាំ។ ៤. ឥរិយាបថ​ពេល​គេង ឥរិយាបថ​ពេល​​គេង​​ក៏​អាច​ជះឥទ្ធិពល​​យ៉ាង​ខ្លាំង​ដល់​ផ្ទៃ​​មុខ​ផង​ដែរ​។ ប្រសិនបើ​ យើង​គេង​ផ្កាប់​មុខ​​ ឬ​​គេង​ចំហៀង​ […]


សុខភាពស្បែក

ពិត​អត់ ទឹកកាមជួយ​កម្ចាត់​បញ្ហា​មុន​បាន?

គ្នា​យើង​ស្រីៗ​ទំនងជា​ធ្លាប់​ឮ​ខ្លះៗ​ហើយ ពាក្យ​និយាយ​តៗ​គ្នា​ថា​ទឹក​កាម​បុរស​អាច​មាន​ប្រ​សិទ្ធ​ភាព​កម្ចាត់​មុន​បាន។ ការ​លើក​លើក​បែប​នេះ ក៏​មាន​ការ​ជជែក​គ្នា​ច្រើន​ដែរ​ថា​ពិត​ឬ​មិន​ពិត ហើយ​អ្វី​ដែល​សំខាន់​មិន​មាន​នរណា​ដឹង​ថា​ការ​លើក​ឡើង​បែប​នេះ​មាន​ប្រភព​ចេញ​ពី​ណា​មក​នោះ​ទេ​។ ១.​បើ​អ៊ីចឹង​ទឹក​កាម​មាន​ប្រយោជន៍​ក្នុង​ការ​កម្ចាត់​មុន​មែន​ឬ​ទេ?​ ​ការ​លើក​ឡើង​ថា​ទឹក​កាម​អាច​ជួយ​កម្ចាត់​មុន​បាន គឺ​ពិត​ជា​មាន​មែន តែ​ថា​មិន​មាន​ការ​ស្រាវ​ជ្រាវ​ណាមួយ​បញ្ជាក់​រឿង​នេះ​ច្បាស់​ទេ ហើយ​ក្រុម​អ្នក​ជំនាញ​ខាង​រោគ​សើ​ស្បែក​ក៏​មិន​ហ៊ាន​អះអាង​ថា​ពិត​ដែរ។ អ្នក​ជំនាញ​ខាង​រោគ​សើ​ស្បែក​បាន​លើក​ឡើង​ថា​ជាតិទឹក​នៅ​ក្នុង​ទឹក​កាម​នៅ​ពេល​ស្ងួត នឹង​ធ្វើ​ឲ្យ​ស្បែក​មុខ​យើង​កាន់​តែ​ស្ងួត​ថែម​​ទៀត ពិសេស​អ្នក​មាន​ស្បែក​មុខ​ស្តើង​ត្រូវតែ​ប្រយ័ត្ន​ចំពោះ​ការ​យក​ទឹក​កាម​មក​លាប​លើ​មុខ​នេះ។ ក្រៅពី​នេះ ការ​យក​ទឹក​កាម​មក​លាប​លើ​ផ្ទៃមុខ​ ក៏​អាច​ធ្វើ​ឲ្យ​កើត​មាន​បញ្ហា​អាលែក​ហ្ស៊ី ឬ​​ឆ្លង​ជំងឺ​កាម​រោគ​ផង​ដែរ។​ ២.ហេតុ​អ្វី​បាន​ជា​មាន​ការ​លើក​ឡើង​ដូច​នេះ? ​​​​​ការ​លើក​ឡើង​បែប​នេះ ទំនង​ជា​មកពី​មាន​ការ​ចុះ​ផ្សាយ​ការសិក្សា​ក្នុង​Nature Cell Biology  មួយ​ថា​ការ​ចាក់​​spermidine ដោយ​ផ្ទាល់​​ចូល​ក្នុង​កោសិកា​អាច​ជួយ​ពន្យា​ភាព​ចាស់​បាន។ ​​spermidine ជា​សារធាតុ​កើត​ចេញពី​Spermine ដែល​​ជា​​ភ្នាក់​ងារ​ប្រ​ឆាំង​អុក​ស៊ីត​កម្ម និង​ការ​រលាក រក​ឃើញ​មាន​នៅ​ក្នុង​ទឹក​កាម​បុរស និង​កោសិកា​របស់​មនុស្ស​យើង អាច​ជួយ​​​បំបាត់​ស្នាម​ជាំ​បាន​។​ ប៉ុន្តែ ចំពោះ​ការ​យក​ទឹក​កាម​លាប​លើ​ផ្ទៃ​មុខ​ដើម្បី​បំបាត់​មុន ឬ​ស្នាម​មុន​​មិន​ទាន់​មាន​ភស្តុ​តាង​បញ្ជាក់​ពី​រឿង​នេះ​ទេ​។​ ដើម្បី​ទប់​ស្កាត់​ភាព​ចាស់​លើ​ស្បែក តាម​ការណែនាំ​គ្នា​យើង​គួរ​ប្រើ​ផលិត​ផល​ដែល​មាន​ផ្ទុក​វីតាមីន C ​និង​ retiniods វិញ​ល្អ​ជាង។ ​ដូច​គ្នា​ដែរ ដោយ​សារ​តែ​ទឹក​កាម​មាន​ផ្ទុក​ប្រូតេអ៊ីន ក៏​អាច​ធ្វើ​ឲ្យ​មាន​មតិ​លើក​ឡើង​បែប​នេះ​ដែរ។ ​នៅ​ក្នុង​ទឹក​កាម​គេ​រក​ឃើញ​ថា​មាន​ប្រូតេអ៊ីន​ជាង​២០០​ ដែល​នេះ​ជា​ចំនួន​ច្រើន​មែន​។ យ៉ាងណា នៅ​ក្នុង​ទឹក​កាម១០០​មិល្លីលីត្រ មាន​ប្រូតេអ៊ីន​តែ​ប្រាំ​ក្រាម​ប៉ុណ្ណោះ ដែល​ចំនួន​នេះ​មិន​អាច​ជួយ​អ្វី​បាន​ច្រើន​នោះ​ទេ​។ គ្នា​យើង​ដឹង​ទេ មនុស្ស​ស្រី​យើង​ត្រូវ​ការ​ប្រូតេអ៊ីន​៤៦​ក្រាម​ក្នុង​ក្នុង​មួយ​ថ្ងៃ ហើយ​មនុស្ស​ប្រុស​ត្រូវ​ការ​ជា​មធ្យម​៥៦​ក្រាម​ក្នុង​មួយ​ថ្ងៃ​។ ​ដូច​នេះហើយ​ ដើម្បី​ឲ្យ​សុខភាព​ស្បែក​យើង​ល្អ យើង​គួរ​ពិចារណា​លើ​របប​អាហារ​វិញ ព្រោះ​ប្រូតេអ៊ីន​ភាគច្រើន​បាន​ពី​អាហារ​។ ​ដោយ​សារ​តែ​ហេតុ​ផល​ទាំង​នេះ​ហើយ បាន​ជា​អ្នក​ឯកទេស​រោគ​សើ​ស្បែក​មិន​ណែនាំ​ឲ្យ​ស្រីៗ​យើង​ជ្រើស​រើស​យក​ទឹក​កាម​ជា​ផលិត​ផល​ថែ​រក្សា​ស្បែក​នោះ​ទេ​។


សុខភាពស្បែក

តិចនិក​​​ទាំង​៦​​​ ធ្វើ​ឲ្យ​ស្បែក​តឹង​ណែន​ឡើងវិញ​ ក្រោយ​សម្រាល​កូន​​ ​​​

នៅ​ពេល​ពពោះ​ ម៉ាក់​ៗ​​តែងតែ​ជួប​ប្រទះ​ការ​ផ្លាស់​ប្ដូរ​ជា​ច្រើន​ចំពោះ​ស្បែក​។​ ​​បន្ទាប់​ពី​សម្រាល​កូន​​រួច​ បញ្ហា​ស្បែក​យារ​ធ្លាក់​ ក៏​នៅ​តែ​​​តាម​លង​បន្លាច​​ស្រី​ៗ​​គ្នា​យើង​ឥត​ស្រាកស្រាន្ត​។​ ដោយ​សារ​តែ​ស្បែក​កើត​ឡើង​ដោយ​ជាតិ​ខូឡា​ជែន​ និង​ភាព​យឺត​ ដូចនេះ​ វា​នឹង​រីក​មាឌ​ នៅ​ពេល​ដែល​យើង​កើន​​ទម្ងន់​​ ហើយ​វា​​ពិបាក​នឹង​វិល​ត្រលប់​ទៅ​រក​សភាព​ដើម​វិញ​ណាស់​។​ ពិត​ណាស់​ គ្មាន​ស្រ្តី​ណា​ម្នាក់​​ដែល​ចង់​ឲ្យ​ស្បែក​យារ​ធ្លាក់​ និង​មាន​រូប​រាង​កាយ​មិន​ស្រស់​ស្អាត​​ឡើយ​​ ហើយ​បញ្ហា​នេះ​ក៏​បាន​ជះ​ឥទ្ធិពល​​ដល់​ផ្លូវ​ចិត្ត​របស់​ម៉ាក់​ៗ​ផង​ដែរ​។ យ៉ាង​ណា​មិញ​ ​បើ​ម៉ាក់​ៗ​ចង់​​ឲ្យ​ស្បែក​តឹងណែន​សារ​ជា​ថ្មី​ ក្រោយ​ពី​សម្រាល​​កូន​រួច​ ម៉ាក់​​ៗគួរ​សាក​ល្បង​​តិចនិក​ងាយ​ៗ​ខាង​ក្រោម​នេះ​។ ១. ញ៉ាំ​ជាតិ​ខ្លាញ់​ និង​ប្រូតេអ៊ីន​​ល្អៗ ​ការ​​ញ៉ាំ​ជាតិ​ខ្លាញ់​ និង​ប្រូតេអ៊ីន​ល្អ​ៗ ជួយ​បង្កើត​សាច់ដុំ​រាងកាយ​​។​ ពិត​ណាស់ ប្រូតេអ៊ីន​ក៏​​មាន​ផ្ទុក​​ជាតិ​ខូឡាជែន​ ដែល​រាងកាយ​យើង​ត្រូវ​ការ​ជា​ចាំបាច់​ផង​ដែរ​។​ យើង​ម្នាក់​ៗ​ត្រូវ​ការ​កម្រិត​​ជាតិ​ប្រូតេអ៊ីន​មិន​ដូច​គ្នា​ទេ​ ដែល​អាស្រ័យ​លើ​កម្ពស់​ និង​ទម្ងន់​ ព្រមទាំង​លំហាត់​ប្រាណ​ដែល​យើង​ធ្វើ​​ជា​ប្រចាំ។ រីឯ​​ម៉ាក់​ៗ​ដែល​បំបៅ​ដោះ​កូន​ ត្រូវការ​ជាតិ​ប្រូតេអ៊ីន​កាន់​តែ​ច្រើន​ថែម​ទៀត​។ ២. សាកល្បង​លំហាត់​កាយ​សម្បទា លំហាត់​កាយ​សម្បទា​ ជួយ​ឲ្យ​រាង​កាយ​ម៉ាក់​ៗ​មាន​ភាព​សមសួន​ និង​​ផ្ដល់​អត្ថ​ប្រយោជន៍​ដល់​កម្លាំង​កន្ត្រាក់​នៃ​សាច់​ដុំ​​​ផង​ដែរ​​។​ ​ការ​ងើប​​អង្គុយ​ និង​អាវ៉ង់ ធ្វើ​ឲ្យ​សាច់ដុំ​ពោះ​របស់​ម៉ាក់​ៗ​រឹងមាំ​ល្អ​ រីឯ​យ៉ូហ្កា​វិញ​ ក៏​ជួយ​​បណ្ដឹង​សាច់​ដុំ​ផ្នែក​ស្នូល​ និង​ត្រគាក​​​ផង​ដែរ​។ ១. បង្កើត​ទម្លាប់​ហ្វឹកហាត់​បេះដូង ជាមួយ​គ្នា​នេះ​ដែរ​ លំហាត់​ប្រាណ​បែប​វិធី​សាស្រ្ត​ជំនួយ​​បេះដូង​ អាច​ជួយ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ និង​បង្កើន​កម្លាំង​កន្ត្រាក់​នៃ​សាច់​ដុំ​​ថែម​ទៀត​ផង​។​ចូរ​ហាត់​ប្រាណ​ដោយ​ការ​ដើរ​ ហែល​ទឹក​ រត់​ត្រឹកៗ​ ឬ​ជិះ​កង់​។ យ៉ាងណាមិញ​ មុន​ពេល​ចាប់​ផ្ដើម​នូវ​ទម្លាប់​ហាត់​ហាត់​ថ្មី​ណា​មួយ​ សូម​ធ្វើការ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ជាមុន​សិន​។​ ការ​ធ្វើ​លំហាត់​ប្រាណ​ទៀង​ទាត់​ និង​ជួយ​ការ​ពារ​ ឬ​កាត់​បន្ថយ​ស្បែក​ដែល​លើស​ចេញ​។ ៤. ញ៉ាំទឹក យើង​ទាំង​អស់​គ្នា​បាន​ដឹង​ហើយ​ថា​ ទឹក​មាន​អត្ថ​ប្រយោជន៍​ជាច្រើន​ដល់​រាង​កាយ​។ ជាពិសេស […]


សុខភាពស្បែក

តិចនិក​ងាយ​ៗ​ ធ្វើ​ឲ្យ​ស្បែក​​មុខ​ភ្លឺ​ថ្លា​ត្រឹម​​មួយ​សប្ដាហ៍

គ្មាន​អ្នក​ណា​ដែល​មិន​ចង់​បាន​ស្បែក​ភ្លឺ​ស្រស់​ថ្លា ទន់​ម៉ត់​រលោង​ គួរ​ឲ្យ​ចង់​គយគន់​នោះ​ទេ​។​ ប៉ុន្តែ​ ដើម្បី​ទទួល​បាន​​ភាព​ស្រស់​ស្អាត​ ​យើង​​ចាំបាច់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ថែទាំ​ឲ្យ​បាន​ដិត​ដល់​ ចៀស​វាង​​មាន​ការ​សោក​ស្ដាយ​ទៅ​ថ្ងៃ​ក្រោយ​។​ យើង​អាច​​ជា​ស្ត្រី​ដែល​មា​ន​​ភាព​ជឿជាក់​លើ​សម្រស់​ខ្លួន​ឯង ​ដោយ​គ្រាន់​តែ​អនុវត្ត​តិចនិក​ងាយ​ៗ ក្នុង​ការ​ផ្លាស់​ប្ដូរ​ស្បែក​មុខ​យើង​​​ត្រឹម​ពេល​​មួយ​សប្ដាហ៍​។ ១.​កំណត់​ប្រភេទ​ស្បែក ស្បែក​មុខ​យើង​ មាន​៥ប្រភេទ​ គឺ​ស្បែក​ស្ងួត​ ប្រេង​ ចម្រុះ​ ធម្មតា​ និង​ស្បែក​ងាយ​ប្រតិកម្ម​។ ដូចនេះ វា​ជា​រឿង​ចាំបាច់​មួយ​ ដែល​យើង​​ត្រូវ​ដឹង​ថា​តើ​យើង​មាន​​ស្បែក​​មុខ​ប្រភេទ​ណា​ មុន​ពេល​ចាប់​ផ្ដើម​ថែទាំ​​។​ ការ​ថែទាំ​ស្បែក​ត្រឹម​ត្រូវ​ ទៅ​តាម​ប្រភេទ​ស្បែក​ នឹង​ធ្វើ​ឲ្យ​យើង​​ទទួល​ប្រសិទ្ធភាព​យ៉ាង​​ឆាប់​រហ័ស​។ ២. លាង​សម្អាត​ស្បែក ការ​លាង​សម្អាត​ស្បែក​ គឺ​ជា​រឿង​ចាំបាច់​បំផុត​ ដែល​យើង​ម្នាក់​ៗ​មិន​គួរ​មើល​​រំលង​។ ជ្រើសរើស​ហ្វូម​លាង​មុខ​ដែល​គ្មាន​សារជាតិ​កាត់​ ដើម្បី​កម្ចាត់​​ធូលី​ដី​ ភាព​កខ្វក់​ គ្រឿងMakeup និង​ជាតិ​ប្រេង​។​ បន្ទាប់​មក​ ជូត​មុខ​​ថ្នម​ៗ​ដោយ​ប្រើ​កូន​កន្សែង​ស្អាត​។ ចៀស​វាង​ជូត​មុខ​ខ្លាំង​​ៗ​ ដែល​ធ្វើ​ឲ្យ​ស្បែក​រលាក​ ឬ​ក្រហាយ​។ ៣. ទឹក​ជូត​មុខ ​បន្ទាប់​ពី​លាង​សម្អាត​ស្បែក​រួច ចូរ​ប្រើ​ទឹក​ជូត​មុខ​ដែល​ស័ក្ដិ​សម​នឹង​ប្រភេទ​ស្បែក​របស់​យើង​​​ ដោយ​ចាក់​ទឹក​ជូត​មុខ​នៅ​លើ​សំឡី​ រួច​ជូត​​ស្រាល​ៗ​នៅ​លើ​មុខ​​ឲ្យ​សព្វ​ល្អ​។ ៤. ផ្ដល់​សំណើម​ដល់​ស្បែក ​​​ជំហាន​បន្ទាប់​ ចូល​ប្រើ​ក្រែម​ផ្ដល់​សំណើម​ ដើម្បី​បំពេញ​ជាតិ​ទឹក​ និង​ធ្វើ​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ ចាក​ឆ្ងាយ​​ពី​ភាព​ជ្រីវជ្រួញ​ ក៏​ដូចជា​ស្បែក​ស្រអាប់​មិន​ភ្លឺ​ថ្លា​។ ៥. ប្រើ​ក្រែម​​​ការពារ​​ស្នាម​ជ្រីវជ្រួញ​ក្រោម​ភ្នែក ដោយ​សារ​ក្រោម​ភ្នែក​ គឺ​ជា​ផ្នែក​ដែល​ស្តើង​បំផុត​នៃ​ស្រទាប់​​ស្បែក​ ដូចនេះ​វា​ត្រូវ​ការ​សំណើ​ម​ជាង​ផ្នែក​ផ្សេង​ទៀត​។ ចូរ​ប្រើ​ក្រែម​ការពារ​ស្នាម​ជ្រីវជ្រួញ​ក្រោម​ភ្នែក​ ដោយ​លាប​ថ្នមៗ​នៅ​ខាង​ក្រោម​ភ្នែក កន្ទុយ​ភ្នែក និង​លើ​ត្របក​ភ្នែក​។ ៦. គ្រប់គ្រង​ស្រ្តេស​​ ​នៅ​ពេល​ដែល​យើង​​គិត​ច្រើន​ ធ្វើ​ការ​ច្រើន​ […]


ស្បែក

មានបញ្ហាផ្លែសាច់ ស្រីៗគួរធ្វើបែបណាទើបអស់ស្លាកស្នាម?

ផ្លែ​លើ​សាច់ គឺជា​ស្លាកស្នាម​មួយ​ដែល​បាន​បន្សល់​ទុក​នៅ​លើ​ស្បែក បន្ទាប់ពី​ទទួល​រង​របួស​ដោយ​រលាក មុត និង​ប្រការ​ជាច្រើន​ទៀត។ ព្រោះ​មាន​មនុស្ស​ជាច្រើន ជា​ពិសេស​ស្រី​ៗ​ដែលសម្រាលកូនដោយវះកាត់ ក្រោយមកច្រើនតែបន្សល់ទុក​ស្នាម​នេះ​បាន ធ្វើឲ្យ​ក្ដី​កង្វល់ខ្លាំង ដូខនេះ​វេជ្ជបណ្ឌិត សូ សំណាង ឯកទេស​ទូទៅ​បាន​បកស្រាយ និង​ដំណោះស្រាយ​ជូន។ លោក​បាន​បន្ត​ថា ស្នាម​ផ្លែ​សាច់​នេះ ជា​សរសៃ​សាច់​ក្រិន​តឹង មើល​ទៅ​រលោង​ៗ ហើយ​វិវត្ត​ចេញ​ជា​ផ្លែ​បន្ទាប់​ពី​របួស។ ចំពោះ​មូលហេតុ​នាំឲ្យ​ក្លាយ​ជា​ផ្លែ​បែប​នោះ​វេជ្ជបណ្ឌិត​រូប​នោះ​ថា​មិន​ទាន់​ច្បាស់​ការ​ឡើយ -ឬ ដោយសារ​ចលនការ​មិន​ប្រក្រតី​នៃ​ការ​ជួសជុល​ឡើង​វិញ​ការ​រលាក​​ស្បែក​តាម​ហ្សែន​នីមួយៗ រួច​ហើយ​ក៏​វិវត្ត​ទៅ​ជា​សាច់​ផ្លែ​បែប​នោះ។ ចំពោះ​អាការៈ​វិញ ពេល​ឡើង​ជា​ផ្លែ​មាន​សភាព​រមាស់​តិច​ៗ​ត្រង់​កន្លែង​សាច់ផ្លែ ឈឺ​ជាង​កន្លែង​ផ្សេង​ពេល​ប៉ះ ឬ​ស្ទាប​ម្តង​ៗ។ រី​ឯ​ការព្យាបាល​វិញ​មាន​ច្រើន​យ៉ាង​យ៉ាង​ដូចជា៖ - លាប Silicon scar ឬ Silicon gel - លាប Tranilast បញ្ឈប់​ការ​លូតលាស់ Collagen - ចាក់​ថ្នាំ Corticoide ត្រង់​កន្លែង​ផ្លែ ២ ទៅ ៣អាទិត្យ​ចាក់​ម្តង និង​ចាក់ 5Fluorouracil - កាត់​ចេញ - បាញ់ឡាស៊ែ ឬ​បាញ់​ម្ជុល​អេឡិចត្រូនិក វេជ្ជបណ្ឌិត​ថែម​ទាំង​បាន​បញ្ជាក់​ថា ចំពោះ​វិធី​ធម្មជាតិ​ដូចជា​លាប​ទឹក​ឃ្មុំ ប្រទាល​កន្ទុយ​ក្រពើ និង​វិធី​ដទៃ​ទៀត​ក៏​អាច​ប្រើ​បាន​ដែរ គ្រាន់តែ​លទ្ធផល​យូរ និង​ទាមទារ​ការ​អត់ធ្មត់ ចំណាយ​ពេល​យូរ។


ជំងឺមុន

មូល​ហេតុ​ទាំង​នេះ​ហើយ បានមុខ​​ចេះ​តែ​ឡើង​មុន

មុន​ ជា​រឿង​គួរ​ឲ្យ​រំខាន ពិសេស​អ្នក​ទើប​ពេញ​វ័យ។ អ្នក​​ខ្លះ​ឡើង​មុន ហើយ​ក៏​បាត់​ទៅ​វិញ​នៅ​វ័យ​ណា​មួយ អ្នក​ខ្លះ​ទៀត​ឡើង​ហើយ ឡើង​រហូត​មិន​ទៅ​ណា​សោះ​។ កើត​មុន​ជារឿង​ធម្មតា​ទេ បើ​ចង់​ព្យាបាល​មុន​ឲ្យ​ជា​សះ​ស្បើយ ត្រូវ​ដឹង​ពី​ឫស​គល់ មូលហេតុ​នាំ​ឲ្យ​កើត​មុន​ច្បាស់​សិន។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពី​មូល​ហេតុ​ធំៗ​ទាំង ៥ ធ្វើ​ឲ្យ​យើង​ឡើង​មុន​ពេញ​មុខ។ ១- បម្រែ​បម្រូល​អ័រម៉ូន​​អំឡុង​ពេល​មក​រដូវ ចំពោះ​ស្រីៗ មុន​ជា​ធម្មតា​កើត​មាន​វ័យ​ចន្លោះ ២០-៤០ ឆ្នាំ​ ព្រោះ​តែ​កម្រិត​អ័រម៉ូន​ក្នុង​រាងកាយ​​ផ្លាស់ប្ដូរ ​ពេល​មក​រដូវ​ម្ដងៗ។ ជា​ទូទៅ មុនពេល ឬ​អំឡុង​ពេល​ចាប់ផ្ដើម​មក​រដូវ បញ្ហា​រលាក​ស្បែក​ដោយសារ​កើត​មុន នឹង​កាន់​តែ​មាន​សភាព​កាន់​តែ​ធ្ងន់ធ្ងរ។ កើត​មុន​ដោយសារ​បម្រែបម្រួល​អ័រម៉ូន ពិបាក​ទប់ស្កាត់​ណាស់ ព្រោះមុន​ត្រូវ​បាន​គ្រប់គ្រង​ដោយការ​ផលិត​អ័រម៉ូន​ចេញ​ពី​រាងកាយ។ យ៉ាងណា​ក៏​ដោយ តាមវិធី​​វេជ្ជសាស្ត្រ​មួយ​ចំនួន អាច​រារាំង​ការ​ឡើង​មុន។ វិធី​ព្យាបាល រួមមាន ថ្នាំ​គ្រាប់​ពន្យារ​កំណើត​មាន​ផ្ទុក​អ័រម៉ូន​អឺស្រ្តូហ្សែន (អ័រម៉ូន​ភេទ​ញី) ឬ​អ័រម៉ូន ប្រូហ្គេស្តេរ៉ូន​កម្រិត​ទាប​ និង​ថ្នាំ​ប្រឆាំង​​អ័រម៉ូន​ភេទ​ឈ្មោល ឬ​ប្រើ​ការ​ព្យាបាល​ទាំងពីរ​នេះ​បញ្ចូល​គ្នា​មាន​ប្រសិទ្ធភាព​បំផុត។ ប្រសិទ្ធភាព​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ទាំង​ពីរ​មុខ​បញ្ចូល​គ្នា ត្រូវ​មាន​វេជ្ជបញ្ជា​ត្រឹមត្រូវ​ពី​គ្រូពេទ្យ។ ២- អ័រម៉ូន​ស្ត្រេស កម្រិត​ប្រែប្រួល​អ័រម៉ូន​ស្រ្តេស ក៏​ជា​មូលហេតុ​មួយ​ធ្វើ​ឲ្យ​កើត​មុន​លើ​មនុស្ស​ពេញវ័យ។ ពេល​យើង​ថប់បារម្ភ ក្រពេញ​អេដ្រេណាល នឹង​បង្កើត​អ័រម៉ូន​ក័រទីសុល ជា​អ័រម៉ូន​មួយ​ជួយ​រាងកាយ​យើង​ឲ្យ​ទប់ទល់​នូវ​ភាព​តានតឹង​ក្នុង​ខ្លួន។ ក្នុង​ដំណើរ​ការ​នេះ​ ចំណែក​តិចតួច​នៃ​អ័រម៉ូន តេស្តូស្តេរ៉ូន បាន​លេច​ធ្លាយ​ជាយថា​ហេតុ អាច​ធ្វើ​ឲ្យ​ក្រពេញ​ប្រេង​ក្នុង​ខ្លួន​ស្រីៗ បញ្ចេញប្រេង​មក​បន្ថែម​ទៀត​នាំ​ឲ្យ​រលាក​ស្បែក​មុខ។ ដូច្នេះ​ហើយ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ