សុខភាពស្បែក

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 07, 2022

សុខភាព​ស្បែក - ស្បែក​ជា​ផ្នែក​ដ៏​សំខាន់​របស់​រាងកាយ។ សុខភាព​ស្បែក​ល្អ ក៏​ជួយ​លើក​សម្រស់​បាន​ច្រើន​មិន​អាច​កាត់​ថ្លៃ​បាន។ មាតិកា​នេះ នឹង​លម្អិត​ពី​សុខភាព​ស្បែក បញ្ហា​ដែល​ស្បែក​អាច​កើត​មាន​មិន​ថា ជំងឺ​ឆ្លងរោគ​លើ​ស្បែក ជំងឺ​មុន ​ការ​រលាក​ស្បែក ស្បែកក្បាល ក្រចក និង​បញ្ហា​ស្បែក​ច្រើន​ទៀត

ចំណេះដឹងទូទៅ

សុខភាពស្បែក

ផ្សិតលើស្បែកក្បាលកុមារកើតឡើងបណ្តាលមកពីអ្វី? មានរោគសញ្ញាអ្វីខ្លះ?

ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាលកុមារ​ គឺ​ជា​ការ​បង្ក​រោគ​ផ្សិត​នៅ​លើ​ស្បែក​ក្បាល​​ និង​សក់​របស់​កុមារ ហើយ​ក៏​អាច​រាលដាល​ដល់​រោម​ភ្នែក និង​ចិញ្ចើម​។ ជា​ទូទៅ ជំងឺ​សើ​ស្បែក​មួយ​នេះ ច្រើន​កើត​លើ​កុមារ​ដែល​មាន​អាយុ​ចន្លោះ​ពី​ ៣ ដល់​ ១៤​ ឆ្នាំ ហើយ​ក៏​អាច​កើត​លើ​មនុស្ស​ពេញ​វ័យ​ ជា​ពិសេស​អ្នក​ដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ។ រោគសញ្ញា​ និង​ការ​បង្ក​រោគ ភាគច្រើន​ ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាលកុមារ​​កើត​នៅ​ក្នុង​អាកាសធាតុ​ក្តៅ ហើយ​សើម តួយ៉ាង​ដូចជា​នៅ​ទ្វីប​អាមេរិក​កណ្តាល​ អាស៊ី​អាគ្នេយ៍ និង​អាហ្វ្រិក។ រោគសញ្ញា​នៃ​ជំងឺ​នេះ រួម​មាន​៖ ស្បែក​ក្បាលឡើងបន្ទះពណ៌ក្រហម និង​ហើម កមរមាស់​នៅ​លើ​​ស្បែក​ក្បាល រមាស់​ខ្លាំង ជ្រុះ​សក់​​នៅ​ត្រង់​កន្លែង​កើត​ផ្សិត ក្រម​រ ​គ្រុន​ក្តៅ​តិច​តួច​ ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាល​រាលដាល​លឿន​ណាស់​ ហើយ​កុមារ​​អាច​កើត​ជំងឺ​នេះ តាម​រយៈ​ការ​ប៉ះពាល់​នឹង​អ្នក​ជំងឺ សត្វ និង​ដី​ដែល​មាន​ផ្ទុក​មេរោគ​នេះ។ ជាមួយ​គ្នា​នេះ​ដែរ ក្មេង​ៗ​ក៏​អាច​ឆ្លង​ជំងឺ​ផ្សិត​នេះ នៅ​ពេល​ដែល​​​ពួក​គេ​ចាប់​កាន់​វត្ថុ និង​ផ្ទៃ​​ដែល​​មាន​ផ្សិត​ដូច​គ្នា។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ធ្វើ​ម៉េច​ទើប​អាច​បង្ការ​ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាល​កើត​លើ​កុមារ​បាន? ជៀសវាង​ប្រើប្រាស់​សម្ភារៈ​រួម​គ្នា ដូចជា​មួក ក្រាស់​សិត​សក់​ ខ្នើយ​ និង​មួក​សុវត្ថិភាព ជៀសវាង​ឲ្យ​កូន​លេង​​នៅ​កន្លែង​ដែល​មាន​មេរោគ បោក​សម្អាត​ខ្នើយ សម្រាល​ពូក​ឲ្យ​បាន​ទៀងទាត់ លាង​សម្អាត​ដៃ​​នៅ​ពេល​ដែល​ប៉ះពាល់​ជាមួយ​នឹង​សត្វ​ចិញ្ចឹម។​ [embed-health-tool-baby-poop-tool] ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាល​អាច​ព្យាបាល​ដោយ​របៀបណា? ប្រសិនបើ​កុមារ​កើត​ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាល​ គ្រូពេទ្យ​ជំនាញ​អាច​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​ថ្នាំ​កម្ចាត់​រោគ​ផ្សិត ដោយ​​ការ​លេប យ៉ាង​ហោច​ណាស់​៦ សប្តាហ៍ និង​ប្រើ​ជា​ប្រភេទ​សាប៊ូ​កម្ចាត់​រោគ​ផ្សិត​ ចំនួន​ […]

អត្ថបទផ្សេងទៀតពី សុខភាពស្បែក

ស្វែងរក សុខភាពស្បែក

ជំងឺមុន

​វិធីសាស្ត្រ​ងាយ​ៗ​ ​ដោះស្រាយ​បញ្ហា​​មុន​​កើត​ដោយសារស្រ្តេស

​​ស្រ្តេស​បញ្ចេញ​អ័រម៉ូន​Cortisol ​នៅ​ក្នុង​រាងកាយ​​ដែល​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត​ប៉ុណ្ណោះ​​ទេ​ វា​ថែម​ទាំង​​ជះ​ឥទ្ធិពល​ដល់​ស្បែក​របស់​យើង​​ផង​ដែរ​​​។​ ពិត​ណាស់​ ស្រ្តេស​អាច​បណ្ដាល​ឲ្យ​យើង​កើត​មុន​​ឥត​ឈប់ឈរ​ ហើយ​​មុន​ប្រភេទ​នេះ​​មិន​មែន​កើត​ឡើង​នៅ​មុន​ពេល​​ដែល​យើង​មក​រដូវ​ឡើយ​។​ ​ផ្ទុយ​ទៅ​វិញ​ នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​ស្រ្តេស​​រយៈពេល​យូរ​ យើង​ប្រាកដ​ជា​គេច​មិន​ផុត​ពី​ការ​​លេច​ឡើង​នូវ​​មុន​ដែល​កើត​ពី​ស្រ្តេស​នេះ​ឡើយ​​។ ១. ​​ម៉េច​​ស្រ្តេស​​​នាំ​ឲ្យ​យើង​កើត​មុន? នៅ​ពេល​ដែល​យើង​ស្រ្តេស​ ស្បែក​របស់​យើង​នឹង​ស្ថិត​នៅ​ក្នុង​ការ​ការពារ​ ហើយ​អ័រម៉ូន​Cortisol និង​​អ័រម៉ូន​ភេទ​ឈ្មោល​ Adrenal ​នឹង​ផ្ដេកផ្ដួល​ទៅ​តាម​ស្រ្តេស​ដើម្បី​ការពារ​យើង​។​ ប៉ុន្តែ​ សារធាតុ​គីមី​ដែល​​មាន​នៅ​ក្នុង​ស្បែក​ទាំង​នេះ​ នឹង​​​​ដុត​បញ្ឆេះ​​ក្រពេញ​សេប៊ូម (Sebaceous) ដែល​ធ្វើ​ឲ្យ​ស្បែក​របស់​​យើង​ចេញ​មុន​កាន់​តែ​ច្រើន​ឡើង​។​ ​ដូច​គ្នា​ទៅ​នឹង​​មុន​ផ្សេង​ទៀត​​ដែរ​ ​មុន​ដែល​កើត​ពី​ស្រ្តេស​ គឺ​បង្ក​ឡើង​ដោយ​បាក់តេរី​ ប្រេង​ ការ​រលាក​ និង​អ័រម៉ូន​។​ ​រោគ​សញ្ញា​ទូទៅ​មួយ​ចំនួន​នៃ​ការ​កើត​មុន​ស្ត្រេស​ រួម​មាន​ការ​​ឡើង​ក្រហម​ រមាស់​ និង​ការ​កើន​ឡើង​នៃ​​មុន​ក្បាល​ខ្មៅ​ និង​មុន​ក្បាល​ស​ ព្រមទាំង​មុន​ធម្មតា​ផង​ដែរ​។​ ​ជា​ទូទៅ​ មុន​ប្រភេទ​នេះ​នឹង​លេច​ឡើង​នៅ​បរិវេណ​ថ្ងាស​ ច្រមុះ​ និង​ចង្កា​​។​ យ៉ាង​ណា​មិញ​ ការ​ព្យាបាល​មុន​​កើត​​ពី​ស្រ្តេស​នេះ​ គឺ​​ស្រដៀង​ទៅ​នឹង​ការ​ព្យាបាល​មុន​ប្រភេទ​ផ្សេង​ទៀត​ផង​ដែរ​។ ២. យើង​គួរ​ព្យាបាល​មុន​កើត​ពី​ស្រ្តេស​បែប​ណា​? ​​គ្នា​យើង​ភាគ​ច្រើន​ តែងតែ​ជ្រើសរើស​ប្រើ​ប្រភេទ​​ថ្នាំ​បន្តក់​មុន​ ដែល​មាន​ផ្ទុក​សារធាតុ​ Benzoyl Peroxide ឬ​អាស៊ីដ​Salicylic។​ ​ទោះ​បី​ជា​ថ្នាំ​ប្រភេទ​នេះ​ងាយ​ស្រួល​ក្នុង​ការ​លាប​​ក៏​ពិត​មែន​ ប៉ុន្តែ​វា​ក៏​អាច​បង្ក​ឲ្យ​មាន​ការ​រលាក​ និង​ស្ងួត​ខ្លាំង​ផង​ដែរ​។​ នៅ​ក្នុង​ករណី​ដែល​​យើង​កើត​មុន​ស្រ្តេស​ធំ​ៗ​ដែល​បណ្ដាល​ឲ្យ​មាន​ការ​ឈឺចាប់​ ​យើង​ក៏​អាច​ស្អំ​ទឹក​កក​ ឬ​ស្អំ​ទឹក​ក្ដៅ​ផង​ដែរ​​។​ ​បន្ថែម​ពី​នេះ​ យើង​ក៏​​អាច​ប្រើប្រាស់​​ដុំ​ទឹក​កក​​​ដែល​ផ្សំ​ឡើង​ពី​តែ​បៃ​តង​​​​​ ដើម្បី​កាត់បន្ថយ​ការ​ផលិត​ខ្លាញ់​នៃ​ស្បែក​​។ ​នៅ​ក្នុង​ករណី​​​កើត​មុន​កាន់​តែ​ធ្ងន់ធ្ងរ​ […]


សក់និងស្បែកក្បាល

ផ្លុំសក់ខុសបច្ចេកទេស ១០ យ៉ាងនេះ សក់ស្រីៗច្បាស់ជាខូចទៅៗមិនខាន

សម័យ​នេះ ស្រីៗ​យើង​​មិន​តិច​នាក់​ទេ​មាន​ប្រដាប់​ផ្លុំ​សក់​នៅ​តាម​ផ្ទះ។ ប៉ុន្តែ​ស្រីៗ​គ្នា​យើង​ណា​ខ្លះ ចេះ​ប្រើ​វា​ច្បាស់? មិន​មែន​ចេះ​​តែ​ប្រើ​លំៗទេ​ ប្រយ័ត្នធ្វើ​ឲ្យ​​ខូច​សក់​របស់​យើង​។ "Hello គ្រូពេទ្យ" នឹង​ប្រាប់​កំហុស ១០​ យ៉ាង គ្នា​យើង​មិន​បាន​ចាប់​អារម្មណ៍​ពេល​ប្រើ​ម៉ាស៊ីន​ផ្លុំ​សក់ នាំឲ្យ​ខូច​សក់​ខ្ទេច​អស់។ ១- ផ្លុំសក់នៅពេលសក់សើមពេក ចូរ​កុំ​ប្រើ​ម៉ាស៊ីន​ផ្លុំ​ពេល​សក់​នៅ​សើម ព្រោះ​ងាយ​ធ្វើ​ឲ្យ​សក់​ជ្រុះ។ ជាង​នេះ​ទៅទៀត​រឹតតែ​ពិបាក​ច្នៃ​ម៉ូត​សក់​ប្លែកៗ​ អំឡុង​ពេល​សក់​កំពុង​សើម។ ២- ប្រើស្រ្ពាយការពារកម្ដៅ ទោះ​ជា​គ្នា​យើង​មាន​សក់​ប្រភេទ​ណា​ក៏ដោយ គួរ​ប្រើ​ស្ព្រាយ​ការពារ​កម្ដៅ​ជាប្រចាំ រាល់​ពេល​ប្រើ​ម៉ាស៊ីន​ផ្លុំសក់​។ ត្រូវ​ចាំ​ថា ​ត្រូវរក្សា​គម្លាត​ម៉ាស៊ីន​ផ្លុំ​សក់ ត្រូវ​ចន្លោះ​ពី ៤-៥ សង់ទីម៉ែត្រ ពី​សក់។ បើ​មិន​អ៊ីចឹង កម្ដៅ ច្បាស់​ជា​ធ្វើ​ឲ្យ​សក់​ខូច​ខ្ទេច​មិន​ខាន។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៣- ប្រភេទម៉ាស៊ីនផ្លុំសក់មិនត្រូវនឹងសក់ ចូរ​ពិភាក្សា​ជាមួយ​អ្នក​ឯកទេស​ខាង​សម្ផស្ស​ ដើម្បី​ផ្ដល់​យោបល់ ថា​គួរ​ជ្រើសរើស​ម៉ាស៊ីន​ប្រភេទ​ណា​ សក្តិ​សម​នឹង​ប្រភេទ​សក់​របស់​យើង។ ៤- កុំប្រើម៉ាស៊ីនចាស់ពេក គួរ​ប្រើ​ម៉ាស៊ីន​នៅ​ថ្មី ចៀស​វាង​ម៉ាស៊ីន​ចាស់​ពេក ព្រោះ​ម៉ាស៊ីន​ចាស់​ពេក ផ្ទុក​សារធាតុ​កខ្វក់​យ៉ាង​ច្រើន​ បើ​នៅ​បន្ត​ប្រើ​របស់​ចាស់​បែប​នេះ រឹត​តែ​ធ្វើ​ឲ្យ​សក់​កខ្វក់​ជាង​មុន។ ៥- ប្រើក្រាសមិនត្រឹមត្រូវ ក្រាស​សិត​សក់​ល្អ គួរ​ផលិត​ពី​ជាតិ​នីឡុង​ សេរាមិច​ ឬ​សារធាតុ​ទាំងនេះ​ផ្សំ​បញ្ចូល​គ្នា អាច​ផ្ដល់​សុវត្ថិភាព និង​ងាយ​ស្រួល​សិត ឬច្នៃ​ម៉ូត​សក់ ជាង​ក្រាស់​ផលិត​ពី​លោហធាតុ។ ៦- កំណត់សីតុណ្ហភាពខុស ជា​ធម្មតា​ម៉ាស៊ីន​ផ្លុំសក់​មាន​កម្ដៅ​បី​ប្រភេទ​ កម្ដៅ​ទាប មធ្យម​ និង​ក្ដៅ។ […]


បញ្ហាស្បែកផ្សេងទៀត

​រូបមន្ត​ធម្មជាតិ​​ទាំង ​៥​ ធ្វើ​ឲ្យ​ក្លៀក​ស​យ៉ាង​មាន​ប្រសិទ្ធភាព

​ស្រី​ៗ​យើង​មួយ​ចំនួន​ ​បាន​បាត់បង់​​ទំនុក​ចិត្ត​ក្នុង​ការ​ពាក់​អាវ​វាល​ក្លៀក​ដៃ​តូច​ៗ​ ដោយ​ងាក​មក​ពាក់អាវ​ជិតៗ​វិញ​ដើម្បី​បិទបាំង​ក្លៀក​​​ខ្មៅ​ និង​គគ្រើម​របស់​ខ្លួន​ ដែល​មើល​ទៅ​មិន​គួរ​ឲ្យ​ទាក់ទាញ​​។​ ប៉ុន្តែ​​ តើ​​យើង​ចង់​​បិទបាំង​បែប​នេះ​ដល់​ពេល​ណា​ទៀត? ពិត​ណាស់​​យើង​​អាច​ធ្វើ​ឲ្យ​ក្លៀក​របស់​យើង​​ប្រែ​ទៅ​ជា​ស​វិញ​បាន​ ដោយ​ការ​ប្រើប្រាស់​រូបមន្ត​ធម្មជាតិ​​ងាយ​ៗ​ និង​មិន​ចាំបាច់​ចំណាយ​ថវិកា​ច្រើន​​ផង​ដែរ​។​ យ៉ាង​ណា​មិញ​ យើង​គួរ​តែ​​​កាត់​បន្ថយ​ការ​ប្រើប្រាស់​ក្រែម​ជម្រុះ​រោម​ និង​​ប្រដាប់​លុញ​ក្លៀក​នៅ​ពេល​ដែល​យើង​អនុវត្ត​រូបមន្ត​ខាង​ក្រោម​នេះ។ ១. ត្រសក់​ ​​​​ត្រសក់​​​មិន​ត្រឹម​តែ​មាន​សារធាតុ​ធ្វើ​ឲ្យ​ត្រជាក់​ ក៏​ដូចជា​កាត់​បន្ថយ​កម្ដៅ​រាងកាយ​ប៉ុណ្ណោះ​ទេ​ វា​ក៏​ជា​ភ្នាក់ងារ​កម្ចាត់​ស្បែក​ខ្មៅ​ផង​ដែរ។​ ចូរ​ឈូស​ ឬ​កិន​ត្រសក់​ឲ្យ​ម៉ត់​ រួច​ត្រង​យក​ទឹក​របស់​វា​​។​ បន្ទាប់​មក​ យក​សំឡី​ជ្រលក់​នៅ​ក្នុង​ទឹក​ត្រសក់​ រួច​យក​​មក​ជូត​នៅ​បរិវេណ​ក្លៀក​ដែល​ខ្មៅ​ជា​រៀង​រាល់​ថ្ងៃ​។​ រូប​មន្ត​ដ៏​ងាយ​ស្រួល​មួយ​​នេះ​ ​អាច​ជួយ​ធ្វើ​ឲ្យ​ក្លៀក​របស់​យើង​ប្រែ​ជា​​ស​យ៉ាង​ឆាប់​រហ័ស​ ព្រម​ទាំង​បំបាត់​ក្លិន​ក្លៀក​ថែម​ទៀត​ផង​។ ២. ដំឡូង​បារាំង ​​​ជាមួយ​គ្នា​នេះ​ដែរ​ ដំឡូង​​បារាំង​មាន​ជាតិ​អាស៊ីដ​ និង​ជា​ភ្នាក់ងារ​​ជួយ​ឲ្យ​ស្បែក​ស​ភ្លឺ​ថ្លា​​តាម​បែប​ធម្មជាតិ​។ ​ដូច​នេះ​ ដើម្បី​កម្ចាត់​បញ្ហា​ក្លៀក​ខ្មៅ​ យើង​អាចប្រើ​ចំណីត​ដំឡូង​បារាំង​ស្ដើងៗ​ត្រដុស​នៅត្រង់​​ក្លៀក​របស់​យើង​​ឲ្យ​សព្វ​ល្អ​។​ ម្យ៉ាង​វិញ​ទៀត​ យើង​ក៏​អាច​ឈូស​ ឬ​កិន​វា​ដើម្បី​ច្រោះ​យក​ទឹក​​មក​លាប​នៅ​លើ​ក្លៀក​ដោយ​ប្រើ​សំឡី​​​បាន​ផង​ដែរ​​។​ ​ចូរ​ទុក​ចោល​រយៈពេល​១៥​នាទី​ រួច​​លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ណៗ​​ជា​ការ​ស្រេច​។ ​៣. ប្រេង​ដូង ​ប្រេង​ដូង​ក៏​ជា​ជម្រើស​មួយ​​ដ៏​​ល្អ​បំផុត​ ​ក្នុង​ការ​ធ្វើ​ឲ្យ​ក្លៀក​​ដែល​ខ្មៅ​ ត្រលប់​ទៅ​ជា​ស​វិញ​​បាន​​ផង​ដែរ​។​ ចូរ​ធ្វើការ​ម៉ាស្សា​ប្រេង​ដូង​នៅ​លើ​ក្លៀក​ បន្ទាប់​មក​ទុក​ចោល​រយៈ​ពេល​១៥​នាទី​ ទើប​លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ក្តៅ​ឧណ្ណ​ៗ​​។​ ការ​ម៉ាស្សា​ប្រេង​ដូង​នៅ​លើ​ក្លៀក​​ជា​រៀង​រាល់​ថ្ងៃ​ នឹង​ធ្វើ​ឲ្យ​ស្បែក​ដែល​​នៅ​ត្រង់​បរិវេណ​ក្លៀក​ប្រែ​ទៅ​ជា​ស​វិញ​​​យ៉ាង​ពូកែ​ស័ក្ដិសិទ្ធិ​។​ ៤. ម្សៅ​Baking Soda ​​ចំពោះ​ស្រីៗ​ដែល​ចង់​​​បាន​​ក្លៀក​ស​ស្អាត​ គប្បី​​ធ្វើ​ការ​ជម្រុះ​កោសិកា​ចាស់​ៗ​ជា​រៀងរាល់​ថ្ងៃ​ ហើយ​ម្សៅ​Baking Soda គឺ​ជា​ភ្នាក់ងារ​ជម្រុះ​កោសិកា​ចាស់​ៗ​​ដ៏​ល្អ​បំផុត​​សម្រាប់​​ស្បែក​ដែល​ខ្មៅ​។​ ​ចូរ​លាយ​ម្សៅ​Baking Soda ​ជាមួយ​នឹង​ទឹក​ដើម្បី​បង្កើត​ជា​ល្បាយ​។​ បន្ទាប់​មក ចូរ​លាប​ល្បាយ​នោះ​នៅ​លើ​ក្លៀក​​ឲ្យ​សព្វ​ល្អ​ […]


ជំងឺមុន

ក្បួនការពារមុខកើតមុន កុំឲ្យខូចស្បែកមុខ ទៅជាខូងៗ

កើត​មុន​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​បាត់​បង់​សោភណ្ឌភាព​ប៉ុណ្ណោះ​ទេ គ្នា​យើង​ខ្លះ​ពេល​មុន​ជា​ទៅ​វិញ ស្បែក​ខូច ទៅ​ជា​ខូងៗ។ បញ្ហា​កើត​មុន ធ្វើ​ឲ្យ​ស្បែក​មុខ​ទៅ​ជា​ខូងៗ​នេះ​បណ្តាល​មក​ពី​មូល​ហេតុអី? ចុះ​មាន​វិធី​ការពារ​ទេ? លោក​វេជ្ជបណ្ឌិត ហេង យូសេង ឯកទេស​ជំងឺ​ស្បែក និង​សម្ផស្ស បាន​ពន្យល់​ថា មុន​ជា​ជំងឺ​ស្បែក​ម្យ៉ាង ច្រើន​កើត​លើ​មនុស្ស​ពេញ​វ័យ ក្នុង​នោះ ៨០% បណ្តាល​មក​ពី​អ័រម៉ូន។ "នៅ​ពេល​គាត់​គ្រប់​អាយុ​អ័រម៉ូន​ភេទ ធ្វើ​ឲ្យ​ការ​បញ្ចេញ​ជាតិ​ខ្លាញ់​នៅ​លើ​ផ្ទៃ​មុខ និង​ដង​ខ្លួន​ច្រើន​ខុស​ពី​ធម្មតា នៅ​ពេល​ហ្នឹង​មាន​ការ​ស្ទះ​ខ្លះ ខ្លាញ់​ចេញ​មក​មិន​ទាន់ ស្ទះ​ក្រពេញ​ខ្លាញ់ កើត​ទៅ​ជា​គ្រាប់​មុន"។ លោក​វេជ្ជបណ្ឌិត​បាន​លើក​ឡើង​ថា មុន​មាន​ច្រើន​ប្រភេទ តែ​បើ​យើង​កើត​មុន​ប្រភេទ​ក្បាល​ធំៗ ខ្ទុះ មាន​ដុំ​ពក ឬ​ដុំ​គីស ពេល​ជា​ទៅ​វិញ​នឹង​បន្សល់​ស្លាក​ស្នាម ស្បែក​គ្រើម ឬ​ទៅ​ជា​ខូងៗ។ ទោះ​បី​ជា​កើត​មុន​ប្រភេទ​ណា​ក៏​ដោយ លោក​វេជ្ជបណ្ឌិត​ណែនាំ​កុំ​ឲ្យ​យើង​ឧស្សាហ៍​កេះ​ញេច​មុន ដែល​ធ្វើ​ឲ្យ​ស្បែក​មុខ​កាន់​តែ​ធ្ងន់ធ្ងរ មុន​កើត​ច្រើន​ឡើង។ "តាម​ទម្លាប់​ឲ្យ​តែ​កើត​មុន​ហើយ គ្នា​យើង​នៅ​មិន​សុខ​ទេ រពឹស​ដៃ​កេះ​ញេច​មិន​ឈប់​សោះ ធ្វើ​ឲ្យ​កើត​មុន​កាន់​តែ​ធ្ងន់ធ្ងរ ស្បែក​មុខ​ងាយ​នឹង​ឆ្លង​បាក់តេរី​ផ្សេងៗ គួបផ្សំ​នឹង​ក្រចក​យើង​កខ្វក់​ទៀត​នេះ ស្បែក​មុខ​ទៅ​ជា​ក្រហម ឬ​ហើម ឯ​មុន​កាន់​កើត​មុន​ច្រើន​ឡើងៗ"។ បញ្ហា​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​កើត​មុន​ស្បែក​មុខទៅ​ជា​ខូងៗ​នោះ មក​ពី​កើត​មុន​មិន​ឆាប់​ព្យាបាល​។ លោក​វេជ្ជបណ្ឌិត​ថា បើ​សិន​ឃើញ​មុខ​ឡើង​មុន​យើង​ប្រញាប់​ព្យាបាល​ភ្លាម កុំ​បណ្តោយ​ទុក​យូរ ដើម្បី​បង្ការកុំ​ឲ្យ​ថ្ងៃ​ក្រោយ​ទៅ​មាន​ស្នាម​នៅ​ផ្ទៃ​មុខ​ច្រើន ជា​ពិសេស​យើង​ទុក​ដល់​ឡើង​ខ្ទុះ​ធំៗ​ច្រើន ដល់​ទៅ​ជា​ទៅ មុខខូង ដែលយើងចំណាំហៅ​ថា​មុខខ្មូត ក្រពឹតៗ​ផតៗ ដោយសារស្នាមមុន។


សុខភាពស្បែក

ចង់​ស្រក​ខ្លាញ់​មុខ​​មែន​អត់? តិចនិក​​ទាំង​​នេះអាច​ជួយ​បាន!

​​​ជាទូទៅ​ ស្រីៗ​យើង​ភាគច្រើន​តែងតែ​ប្រាថ្នា​ចង់​បាន​ផ្ទៃ​មុខ​តូច​ស្អាត​​ដែល​មាន​ភាព​ទាក់ទាញ​ និង​មើល​ទៅ​ក្មេង​ជាង​វ័យ។​ ប៉ុន្តែ​ ពេល​ខ្លះ​ជាតិ​​ខ្លាញ់​ដែល​លើស​នៃ​រាងកាយ​ អាច​នឹង​​កកកុញ​នៅ​ត្រង់​ផ្នែក​មួយ​ចំនួន​ ដូចជា​ក្បាល​ពោះ​ ដើម​ដៃ​ ភ្លៅ​ ឬ​ផ្ទៃ​មុខ​ជាដើម​។​ ពិត​ណាស់​ មាន​ស្រីៗ​យើង​ខ្លះ​ មាន​អារម្មណ៍​ខ្វល់ខ្វាយ​​យ៉ាង​ខ្លាំង​ចំពោះ​ជាតិ​​​​ខ្លាញ់​ដែល​លើស​នៅ​លើ​ផ្ទៃ​មុខ​នេះ​​ ​ហើយ​នៅ​ពេល​ថត​រូប​ម្តងៗ​ ​តែងតែ​​ខិត​ឆ្ងាយ​ពី​គេ​ឯង​ ដើម្បី​កុំ​ឲ្យ​ឃើញ​មុខ​ធំ​ពេក​។​ ​យ៉ាង​ណា​មិញ​ ការ​សម្រក​ខ្លាញ់​មុខ​នេះ​ ​​មិន​មែន​ជា​រឿង​ពិបាក​ទៀត​ទេ​ ប្រសិន​បើ​ស្រីៗ​យើង​ងាក​មក​អនុវត្ត​តិចនិក​ងាយ​ៗ​ទាំង​៦​នេះ​។​ ១. ហាត់ប្រាណ​ជា​ប្រចាំ នៅ​ពេល​ដែល​យើង​ស្រក​ទម្ងន់​ ខ្លាញ់​ដែល​លើស​​ក៏​ត្រូវ​ថយ​ចុះ​ដូច​គ្នា​ ដែល​​កត្តា​នេះ​នឹង​ធ្វើ​ឲ្យ​រាងកាយ​ ​ព្រម​ទាំង​​ផ្ទៃ​មុខ​របស់​យើង​​ប្រែ​ទៅ​ជា​តូច​​ច្រឡឹង​ គួរ​ឲ្យ​ចង់​គយគន់​ជាក់​ជា​មិន​ខាន​។ ស្រី​ៗ​យើង​គួរ​ធ្វើ​លំហាត់​ប្រាណ​​​សាមញ្ញ​ៗ​ ដូចជា​រត់​ រាំ​ ដើរ​ ជិះ​កង់​ និង​ហែល​ទឹក​។ល។ ឲ្យ​បាន​​យ៉ាង​ហោច​ណាស់​ ពី​២០​ ទៅ​៤០​នាទី​ក្នុង​មួយ​ថ្ងៃ​​ ដើម្បី​ជំរុញ​ដល់​ការ​​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​នៅ​ក្នុង​រាងកាយ​។ ​​២. ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ​ការ​​ញ៉ាំ​ទឹក​ គឺ​មាន​សារសំខាន់​ខ្លាំង​ណាស់​​ដល់​សុខភាព​រាងកាយ​របស់​យើង​ទាំង​មូល​ ​ហើយ​ជាពិសេស​ វា​ក៏​ជួយ​ធ្វើ​ឲ្យ​យើង​ស្រក​ជាតិ​ខ្លាញ់​នៅ​លើ​ផ្ទៃ​មុខ​ផង​ដែរ។​ តាម​រយៈ​ការ​ស្រាវជ្រាវ​មួយ​ចំនួន​បាន​បង្ហាញ​ថា​ ការ​ញ៉ាំ​ទឹក​ អាច​ជួយ​បង្កើន​ការ​ធ្វើ​មេតាប៉ូលីស​បណ្ដោះអាសន្ន​ ព្រម​ទាំង​បង្កើន​ការ​ដុត​បំផ្លាញ​​ជាតិ​កាឡូរី​ ដែល​ធ្វើ​ឲ្យ​យើង​ស្រក​ទម្ងន់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​​​ថែម​ទៀត​ផង​​។ ៣. កាត់បន្ថយ​ការ​ញ៉ាំ​ស្រា ​យើង​ប្រហែល​ជា​មិន​សូវ​ចាប់​អារម្មណ៍​ឡើយ​ថា​ ការ​ញ៉ាំ​ស្រា​ច្រើន​ អាច​ធ្វើ​ឲ្យ​ផ្ទៃ​មុខ​របស់​យើង​​ប្រែ​ទៅ​​ជា​ប៉ោង​ និង​ហើម​បាន​។​ ជាក់ស្ដែង​ ​​ស្រា​មាន​កាឡូរី​ខ្ពស់​ និង​តែ​មាន​សារធាតុ​បំប៉ន​តិច​តួច​បំផុត​ ​ហើយ​វា​ក៏​អាច​​ពាក់ព័ន្ធ​ដល់​ការ​ឡើង​ទម្ងន់​ផង​ដែរ​។ ៤. គេង​ឲ្យ​បាន​គ្រប់គ្រាន់ ​ការ​គេង​​គ្រប់គ្រាន់​ មាន​អត្ថប្រយោជន៍​ជាច្រើន​ដល់​សុខភាព​ផ្លូវកាយ​​ ក៏​ដូចជា​​ផ្លូវ​ចិត្ត​របស់​យើង​​​។​ […]


សក់និងស្បែកក្បាល

តិចនិក​ងាយៗ​​ថែ​ទាំ​សក់​ឲ្យ​រឹងមាំ​​ នៅ​រដូវ​រងា

​សក់​ក៏​ជា​ផ្នែក​មួយ​នៃ​សម្រស់​ ដែល​ស្រី​ៗ​យើង​ចាំបាច់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​​ខ្លាំង ​ដូច​​ទៅ​នឹង​ស្បែក​មុខ​ និង​ស្បែក​ខ្លួន​​​ដែរ​។ ​​រដូវ​រងា​ធ្វើ​ឲ្យ​សក់​យើង​ស្ងួត​ ​ងាយ​​បែក​ចុង​ ក៏​ដូច​ជា​ខូច​ខ្លាំង​ ព្រម​ទាំង​ជ្រុះ​ច្រើន​​​ថែម​ទៀត​ផង​។​​ ជា​ពិសេស​ រដូវ​រងា​​ក៏​ធ្វើ​ឲ្យ​ស្បែក​ក្បាល​ស្ងួត​ និង​កើត​អង្កែ​ ដែល​ធ្វើ​ឲ្យ​យើង​ចេះ​តែ​រមាស់​ក្បាល​មិន​បាត់​ផង​ដែរ​។​ ហេតុ​ដូច្នេះ​ហើយ​ ​ដើម្បី​ថែ​ទាំ​សក់​នៅ​អំឡុង​ពេល​រដូវ​រងា​នេះ​ យើង​អាច​សាកល្បង​តិចនិក​ងាយ​ៗ​​ខាង​ក្រោម​នេះ​។ ១. ​ចៀសវាង​កក់​សក់​ញឹកញាប់​ពេក ដើម្បី​​ការពារ​ស្បែក​ក្បាល​​​ពី​ការ​រមាស់​ និង​របក​ យើង​ត្រូវ​ចៀសវាង​កក់​សក់​ញឹកញាប់​ពេក​។​ នៅ​ក្នុង​រដូវ​រងា​​នេះ​ ​យើង​នឹង​មិន​សូវ​បែកញើស​នោះ​ទេ​ ហើយ​ការ​កក់​សក់​​គឺ​ជា​ការ​​សម្អាត​ស្បែក​ក្បាល​របស់​យើង​ ​ដែល​អាច​ធ្វើ​ឲ្យ​ប្រេង​ធម្មជាតិ​​​សម្រាប់​​ជួយ​ផ្ដល់​សំណើម​ និង​ការពារ​ស្បែក​ក្បាល​របស់​យើង​ត្រូវ​​បាត់បង់​​ ដែល​កត្តា​នេះ​ នឹង​ធ្វើ​ឲ្យ​សក់​របស់​យើង​ខូច​ និង​ពិបាក​ជួស​ជុល​​ផង​ដែរ​​។ ២. ​ប្រើ​ម៉ាស​អប់​សក់​​​​ជា​រៀងរាល់​សប្ដាហ៍​​ ​​ក្នុង​អំឡុង​ពេល​រដូវ​រងា​នេះ​​ ​យើង​អាច​សាកល្បង​ប្រើ​ម៉ាស​អប់​សក់​ប្រភេទ​បន្ទន់​សក់​​​​ជា​រៀង​រាល់​សប្ដាហ៍​។​ ​ចូរ​ប្រើ​ម៉ាស​អប់​សក់​ប្រភេទ​ប្រេង​ ដើម្បី​ផ្ដល់​សំណើម​ដល់​សក់​របស់​យើង​។​ ជាមួយ​គ្នា​នេះ​ដែរ​ ​ម៉ាស​អប់​សក់​គឺ​មាន​ភាព​ងាយ​ស្រួល​​ក្នុង​ការ​ប្រើ​ប្រាស់​ ក៏​ដូចជា​ធ្វើ​ឲ្យ​ស្បែក​ក្បាល​របស់​យើង​មាន​ជាតិ​ទឹក​ ព្រម​ទាំង​ភ្លឺ​រលោង​ថែម​ទៀត​ផង​។​ ៣. ប្រើ​ប្រេង​លាប​​សក់​ជា​ប្រចាំ​​​​​ ​​​​​​​​បន្ថែម​ពី​នេះ​ យើង​អាច​​ធ្វើ​ការ​ម៉ាស្សា​ដោយ​ប្រើ​ប្រេង​ នៅ​អំឡុង​ពេល​រដូវ​រងា​ ពី​ព្រោះ​វា​អាច​រំញោច​ស្បែក​ក្បាល​ និង​ជំរុញ​ចរន្ត​ឈាម​បាន​យ៉ាង​ល្អ​។​ ​ប៉ុន្តែ​ប្រសិន​បើ​យើង​​មិន​ចូលចិត្ត​ប្រើ​ប្រេង​លាប​សក់​ទេ​នោះ​ យើង​អាច​ប្រើ​ក្រែម​បន្ទន់​សក់​ ឬ​សេរ៉ូម​ដែល​មាន​ជាតិ​ប្រេង​ជំនួស​វិញ​ក៏​បាន​​។​ ៤. កុំ​ប្រើ​ឧបករណ៍​ធ្វើ​​ម៉ូត​សក់​ច្រើន​ពេក​​​ ម៉ាស៊ីន​​​កៀប​សក់​ត្រង់​ ឬ​សក់​រួញ​ សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​សរសៃ​សក់​របស់​យើង​​ផុយ​ស្រួយ​​ និង​ស្ងួត​​ផង​ដែរ​។​ ចំណែក​ឯ​ម៉ាស៊ីន​ផ្លុំ​សក់​វិញ​ ​ក៏​អាច​បំផ្លាញ​ដល់​សរសៃ​សក់​របស់​យើង​ដូច​គ្នា​​ ប្រសិន​បើ​យើង​ផ្លុំ​សក់​នៅ​​ក្នុង​កម្រិត​ក្ដៅ​ខ្លាំង​។​ ដូច្នេះ​ហើយ​ ​យើង​គប្បី​កំណត់​កម្ដៅ​ឲ្យ​នៅ​ទាប​ ក៏​ដូច​ជា​ប្រើ​ស្រ្តៃយ៍​បាញ់​ការពារ​សក់​ពី​កម្ដៅ​ជា​មុន​សិន​ ទើប​ជា​ការ​ប្រសើរ​។


ស្បែក

ចូលដល់ខែរងា ចេះតែខ្ជិលងូតទឹក ប្រយ័ត្នមានបញ្ហាប៉ុន្មាននេះ

គ្នា​យើង​ងូត​ទឹក​សម្អាត​រាងកាយ​យ៉ាងតិច​ក៏​ម្ដង/ថ្ងៃ​ដែរ ដើម្បី​កម្ចាត់​រាល់​ធូលី ឬ​បាក់តេរី​មិន​ល្អ​ដែល​តោង​ជាប់​លើ​ស្បែក​យើង។ ជឿ​ថា មាន​គ្នា​យើង​ខ្លះ​លួច​អត់​ងូត​ទឹក ដោយ​សារ​អាកាសធាតុ​ធ្លាក់​ខ្យល់​ត្រជាក់​ៗ​ពេក ទម្រាំ​ងូត​ទឹក​ហើយ រងា​ញាក់​រឹង​ថ្គាម។ សាក​ស្រមៃ​មើល៍ បើ​ក្នុង​ខែ​ត្រជាក់ យើង​អត់​ងូត​ទឹក​សម្អាត​ខ្លួន​ច្រើន​ថ្ងៃ ខ្លួន​យើង ស្បែក​យើង នឹង​ប្រែ​ក្លាយ​ជា​យ៉ាង​ណា​ខ្លះ​ទៅ? ប៉ុន្តែ មិន​ចាំ​បាច់​ស្រមៃ​ក៏​បាន​ដែរ ខាង​ក្រោម​នេះ ជា​បញ្ហា​យើង​អាច​ជួប​ប្រទះ ប្រសិន​បើ​ខ្ជិល​ងូត​ទឹក​ច្រើន​ថ្ងៃ​ជាប់​គ្នា។ ១. មេរោគ ជា​ទូទៅ រាងកាយ​របស់​យើង​មាន​បាក់តេរី​ច្រើន​នៅ​លើ​ស្បែក តែ​មួយ​ចំនួន​ជា​បាក់តេរី​ល្អ​ ប៉ុន្តែ​​បើ​យើង មិន​បាន​ងូត​ទឹក​ទេ ពពួក​បាក់តេរី​មិន​ល្អ​នឹង​កើន​ឡើង ហើយ​វា​អាច​ចូល​ទៅ​ក្នុង​ច្រមុះ ភ្នែក មាត់ បណ្ដាល​ឲ្យ​យើង​ឈឺ​បាន។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. ឆ្លង​មេរោគ​លើ​ស្បែក ក្រៅពីធ្វើឲ្យ​យើង​ឈឺ​ ប្រភេទ​បាក់តេរី និង​ផ្សិត​ខ្លះ​អាច​ធ្វើ​ឲ្យ​ស្បែក​​ឆ្លង​មេរោគ​ ជា​ពិសេស​ពេល​ដែល​យើង​មិន​សម្អាត​វា​ចេញ​ច្រើន​ថ្ងៃ។ Staphylococcus ជា​បាក់តេរី​រស់​នៅ​លើ​ខ្លួន​យើង ប៉ុន្តែ​វា​មិន​បង្ក​ជា​បញ្ហា​អ្វី​នោះ​ទេ លុះ​ត្រា​តែ​មាន​របួស​ដែល​អាច​ធ្វើ​ឲ្យ​​បាក់តេរី​ជ្រាប​ចូល​តាម​មុខ​របួស បង្ក​ជា​ការ​ឆ្លង​មេរោគ​បាន។ ៣. ភាព​កខ្វក់​ជា​រួម បើ​យើង​មិន​ងូត​ទឹក​សម្អាត​ធូលី ញើស ក្អែល ឬ​ប្រេង​មិន​ល្អ​ចេញ​ពី​លើ​ស្បែក​យើង​ទេ ត្រៀម​ខ្លួន​ព្រួយ​ពី​ការ​កើត​មុខ​លើ​ដង​ខ្លួន​ទៅ។ កាលណា​យើង​មិន​ផ្អាប់​ញើស ឬ​ក្អែល មុន​នឹង​លេច​ឡើង​មក ធ្វើ​ឲ្យ​យើង​បាក់​សម្រស់ និង​ត្រូវ​ចំណាយ​លុយ​ព្យាបាល​ទៀត។ ម៉្យាង​វិញ​ទៀត ការ​មិន​បាន​ងូត​ទឹក​ច្រើន​ថ្ងៃ អាច​ធ្វើ​ឲ្យ​យើង​មើល​ទៅ​មិន​ស្រស់​ថ្លា […]


សុខភាពស្បែក

តិច​អត់​ដឹង​ ម្សៅ​ Baking Soda អាច​កម្ចាត់​មុន​បាន

ម្សៅ​Baking Soda ​មិន​ត្រឹម​តែ​​ជា​គ្រឿង​​ចម្អិន​អាហារ​ដែល​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​ផ្ទះ​បាយ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​​ក៏​​ជា​​រូប​មន្ត​ពិសេស​ក្នុង​ការ​ថែទាំ​ស្បែក​យ៉ាង​មាន​ប្រសិទ្ធភាព​ផង​ដែរ​។​ ​យ៉ាង​ណា​មិញ​ ប្រសិន​បើ​យើង​ចង់​ប្រើប្រាស់​ម្សៅ​Baking Soda​នេះ​ នៅ​លើ​ស្បែក​មុខ​ យើង​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​បន្តិច​ ​ពីព្រោះ​វា​អាច​ធ្វើ​ឲ្យ​ស្បែក​ដ៏​ស្រស់​ផូរផង់​របស់​យើង​ទៅ​ជា​ស្ងួត​បាន​។​ ​​​​​​១.ការ​រ​ប្រើ​ម្សៅ ​Baking Soda ​សម្រាប់​ព្យាបាល​មុន ជួយ​ជម្រុះ​​កោសិកា​ចាស់ៗ ​ វា​ជួយ​ជម្រុះ​កោសិកា​ចាស់​ៗ​​នៃ​ស្បែក​ ដើម្បី​ធ្វើ​ឲ្យ​រន្ធ​រោម​​គ្មាន​ការ​កក​ស្ទះ​ និង​​​បញ្ចៀស​​ការ​កើត​មុន​ក្បាល​ខ្មៅ​ មុន​ក្បាល​ស​ និង​​មុន​កន្ទួល​ក្រហម​ខ្ទុះ​​​ជាដើម​។ ភ្នាក់ងារ​ប្រឆាំង​នឹង​ការ​រលាក ជាមួយ​នឹង​សារធាតុ​ប្រឆាំង​នឹង​ការ​រលាក​ វា​ជួយ​​ព្យាបាល​ការ​រលាក​ស្បែក​តិច​តួច​ ដូចជា​កន្ទួល​ ឬ​សត្វ​ទិច​។ល។​ ដូច្នេះ​ហើយ​ វា​អាច​ជួយ​ព្យាបាល​បញ្ហា​មុន​បាន​យ៉ាង​ពូកែ​ស័ក្ដិសិទ្ធិ​​ផង​ដែរ​។ តុល្យភាព​កម្រិតpHនៃ​ស្បែក កម្រិត​pH​នៃ​ស្បែក​ជា​ទូទៅ​ គឺ​​មាន​ចន្លោះ​ពី​៤,៥​ ដល់​៥,៥។​ ម្សៅ Baking Soda ជួយ​ធ្វើ​ឲ្យ​ស្បែក​មាន​សំណើម​ និង​ការពារ​ស្បែក​ពី​ពពួក​បាក់តេរី​ និង​ជាតិ​ពុល​ផ្សេងៗ​។​ ប្រសិនបើ​ស្បែក​​មាន​ជាតិ​អាស៊ីដ​ វា​អាច​បណ្ដាល​ឲ្យ​មាន​ការ​ផលិត​ជាតិ​ខ្លាញ់​ធម្មជាតិ​នៃ​ស្បែក​ច្រើន​ជ្រុល​ ដែល​ជា​ហេតុ​​នាំ​ឲ្យ​មាន​ការ​កើត​មុខ​ និង​ស្ទះ​រន្ធញើស​។​ ហើយ​ម្សៅ Baking Soda ​អាច​ជួយ​ធ្វើ​ឲ្យ​មាន​តុល្យភាព​នៃ​កម្រិតpHនៃ​ស្បែក​បាន​យ៉ាង​ល្អ​ប្រសើរ​។ ​​​​២.ផល​ប៉ះពាល់​នៃ​ម្សៅ Baking Soda ប្រសិន​បើ​យើង​ប្រើប្រាស់​​មិន​ត្រឹមត្រូវ​​ ​កម្រិតpH​នៃ​ម្សៅ Baking Soda​គឺ​ប្រហែល​ជា​៩។​ ដូច​នេះ​ ​ការ​ប្រើប្រាស់​វា​នៅ​លើ​ស្បែក​ដោយ​ពុំ​មាន​ការ​ប្រុងប្រយ័ត្ន​អាច​​មាន​ផល​ប៉ះពាល់​ដល់​កម្រិតpH​ធម្មជាតិ​នៃ​ស្បែក​របស់​យើង​បាន​​​ ដែល​អាច​បង្ក​ទៅ​ជា​ស្ងួត​ រោល​ និង​រលាក​ស្បែក​​​។​ ម្យ៉ាង​វិញ​ទៀត​ […]


សុខភាពស្បែក

ស្បែក​ភ្លឺ​ស្រស់​ថ្លា​ ជាមួយ​នឹង​អាហារ​ទាំង​​៥​ប្រភេទ​នេះ

​​​ស្បែក​ភ្លឺ​ថ្លា​ ក្មេង​ជាង​វ័យ​ គឺ​ជា​បំណង​ប្រាថ្នា​របស់​មនុស្ស​ស្រី​គ្រប់​រូប​។​ យ៉ាង​ណា​មិញ​ ​​​ដើម្បី​បន្ថែម​សម្រស់​​ដល់​ស្បែក​​​ ​ការ​ប្រើប្រាស់​ផលិត​ផល​ថែ​រក្សា​សម្រស់​តែ​មួយ​មុខ​​ នៅ​​មិន​ទាន់​គ្រប់គ្រាន់​​ទេ​ ​យើង​ចាំបាច់​ត្រូវ​បន្ថែម​ចំណី​អាហារ​​ល្អ​ៗ​ដល់​ស្បែក​របស់​យើង​​​​​ផង​ដែរ​។ ​ជាមួយ​នឹង​អាហារ​ដ៏​អស្ចារ្យ​ទាំង​៥​ប្រភេទ​នេះ​ ស្បែក​របស់​យើង​នឹង​កាន់​តែ​ភ្លឺ​ស្រស់​ថ្លា​ ក៏​ដូចជា​មាន​ភាព​​ទន់​រលោង​គួរ​ឲ្យ​ចង់​ស្ទាប​អង្អែល​ជាក់​ជា​មិន​ខាន​។ ១. ការ៉ុត ប្រសិន​បើ​យើង​​កំពុង​តែ​ប្រឈម​ជាមួយ​នឹង​បញ្ហា​​ស្ទះ​រន្ធ​រោម​ ក៏​ដូចជា​​កើត​មុន​ជា​ញឹក​ញាប់​ ​ការ៉ុត​គឺ​ជា​អាហារ​ដ៏​ស័ក្ដិសម​បំផុត​ ពីព្រោះ​វា​សម្បូរ​ដោយ​វីតាមីន​A និង​ការពារ​ការ​ផលិត​ខ្លាញ់​ដែល​លើស​ផង​ដែរ។​ លើស​ពី​នេះ​​វា​ក៏​​ថែ​ទាំ​រន្ធ​រោម​​ប្រឆាំង​នឹង​ការ​កក​ស្ទះ​ បណ្ដេញ​ជាតិ​ពុល​ ព្រម​​ទាំង​ធ្វើ​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ​ថែម​ទៀត​ផង​។ ២. ដំឡូង​ជ្វា​ ​​​​​​​​​​​​ពិត​ណាស់​ ដំឡូង​ជ្វា​ គឺ​ជា​អាហារ​បំប៉ន​​ដ៏​​ល្អ​បំផុត​​ចំពោះ​​ស្បែក​ ​ដែល​ធ្វើ​ឲ្យ​ស្បែក​របស់​យើង​​ភ្លឺ​ថ្លា​ចេញ​ពី​ខាង​ក្នុង​។ ជាមួយ​នឹង​វីតាមីន​C ដែល​​ផលិត​កូឡាជែន​នៃ​ស្បែក​ វា​ជួយ​កាត់​បន្ថយ​ភាព​ចាស់​ ក៏​ដូច​ជា​ធ្វើ​ឲ្យ​ស្បែក​ទន់​រលោង​ ព្រម​ទាំង​ក្មេង​ជាង​វ័យ​ថែម​ទៀត​ផង។ ៣. ល្ហុង ​យើង​ប្រហែល​ជា​បាន​ដឹង​ហើយ​ថា​ ល្ហុង​គឺ​​ជា​ប្រភព​នៃ​វីតាមីន​A ដែល​ធ្វើ​ឲ្យ​ស្បែក​មាន​សំណើម​ និង​ក្មេង​ជាង​វ័យ​​។ ​ប្រសិនបើ​យើង​ញ៉ាំ​ទឹក​​ល្ហុង​ជា​រៀង​រាល់​ថ្ងៃ​ វា​អាច​​ជួយ​កាត់​​​បន្ថយ​ស្នាម​អុជ​ខ្មៅ​ ​ព្រម​ទាំង​​ការ​កើត​​មុន​ផង​ដែរ។​   ៤. ប័រ ​​​ដូច​​គ្នា​​​ដែរ​​ ផ្លែ​ប័រ​សម្បូរ​ទៅ​ដោយ​វីតាមីន​C និង​E ដែល​ជួយ​ការពារ​ស្បែក​របស់​យើង​ពី​កាំ​រស្មី​យូវី​ និង​ការ​បំផ្លាញ​​អុកស៊ីតកម្ម​ផ្សេង​ទៀត​។​ ​បន្ថែម​ពី​នេះ​ ប័រ​​ក៏​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​មេរោគ​ ដែល​ជួយ​ការពារ​ស្បែក​របស់​យើង​ ពី​ការ​កើត​មុន​​ និង​ការ​រលាក​ផ្សេង​​ទៀត​ផង​ដែរ​។ ៥. តែ​បៃតង ​តែ​បៃ​តង​​មាន​អត្ថប្រយោជន៍​​ដ៏​ច្រើន​លើស​លប់​ចំពោះ​ស្បែក​ ពីព្រោះ​វា​​ប្រឆាំង​នឹង​ការ​រលាក​ ក៏​ដូចជា​​ភាព​ចាស់​ផង​ដែរ​។​ វា​សម្បូរ​ទៅ​ដោយ​វីតាមីន​ B-12 និង​​អង់ទី​អុកស៊ីដង់ EGCG ដែល​ជួយ​​ធ្វើ​ឲ្យ​ស្បែក​ក្មេង​ជាង​វ័យ​ និង​មាន​សុខភាព​ល្អ​។​ ការ​លាប​តែ​បៃតង​លើ​ស្បែក​ ​ក៏​អាច​ធ្វើ​ឲ្យ​របួស​ពី​ការ​មុត​មាន​ភាព​ធូរស្រាល​ […]


ជំងឺមុន

ទម្លាប់​អាក្រក់​ទាំង​នេះ​ អាច​បំផ្លាញ​មុខ​ដោយ​មិន​ដឹង​ខ្លួន

មុខ​រោល ឬ​ឡើង​មុន ចេះ​តែ​រអ៊ូ ទាំង​ភ្លេច​មើលសកម្មភាព​ប្រចាំ​ថ្ងៃ និងទម្លាប់អាក្រក់ៗរបស់ខ្លួនឯង អាច​ជាហេតុធ្វើ​ឲ្យ​មុខមានបញ្ហា។ មើល​ទម្លាប់​ទាំង​នោះ​សិន ថា​តើ​មួយ​ណា​ដូចគ្នា​យើងខ្លះ? ១- យកដៃឬរបស់កខ្វក់មកប៉ះមុខ ដោយ​សារបាក់តេរី របស់​កខ្វក់​ជា​​បណ្ដុំ​មេរោគ ហើយវាចាំ​វាយប្រហារ​មុខ​យើង។ ក្រៅ​ពី​ដៃ​កខ្វក់​ ​គួរ​​ប្រយ័ត្ន​របស់​​ផ្សេង​ៗ​ដែរ ​ដូច​ជា​ទូរសព្ទ ឬជក់​ផាត់​មុខ​ ព្រោះ​ពេល​​​ប្រើ​វា​ ជាតិ​ខ្លាញ់​ និង​ញើស​​​ជាប់ បើ​មិន​​សម្អាត​របស់​ទាំង​នោះ​ទេ ​​ពួក​បាក់​តេរី​ នឹង​តោង​លើ​មុខ ​ធ្វើ​ឲ្យ​​​ឡើង​មុនមិនខាន​។​​ ២- សក់កខ្វក់ ពេល​សក់​កខ្វក់ ពួក​បាក់​តេរី ងាយ​ចុះ​មក​តោង​លើ​មុខ​​ ព្រោះ​វា​នៅ​ជិត​គ្នា។​ អ៊ីចឹងហើយ ​​ត្រូវ​​សម្អាត​សក់​ជា​ប្រចាំ​ ហើយ​​ត្រូវ​ប្រយ័ត្ន​ជាមួយ​ផលិតផល​សម្រាប់​សក់​មួយ​ចំនួនធ្វើ​ឲ្យ​ឡើង​មុន​ ពេល​ប៉ះ​ស្បែកជា​ពិសេស​ ថ្ងាស។ ៣- មិនអត់ធ្មត់ មិនអត់ធ្មត់ ហើយ​ប្រញាប់បោះបង់​ការ​ព្យាបាល ព្រោះ​ក្នុង​ចិត្ត​ចង់​ជា ចង់​ស្អាត​លឿន​។ រឿង​អ្វី​ក៏​ដោយ​ ក៏​ត្រូវ​ការ​ពេល​វេលា​​ ដូច​នេះ​ការ​ព្យាបាល​មុន​ក៏​ដូច​គ្នា មិន​អាច​ព្យាបាល​​មុន​ក្នុង​ ១ថ្ងៃ ឬ​ ១​សប្ដាហ៍ ​ឲ្យ​ជា​ស្អាត​ទេ ត្រូវ​អត់​ធ្មត់ ហើយ​ធ្វើ​តាម​ការ​ណែនាំ​ពី​ពេទ្យ​ជំនាញ​ខាង​ស្បែកដើម្បី​កម្ចាត់​បញ្ហា​នេះ។ ៤- សម្អាតឬខាត់ស្បែកខ្លាំងពេក ខ្លាញ់​លើ​មុខ​ មិន​មែន​អាក្រក់​ទាំង​អស់​​ទេ ព្រោះ​រន្ធ​ញើស​ផលិត​វា​ដើម្បី​ការពារ​ស្បែក​ និង​ធ្វើ​ឲ្យ​មាន​សំណើម។ លាង​សម្អាត​ ឬ​ខាត់​ស្បែក​ខ្លាំង​ពេក មិន​អាច​ជម្រះ​មុន​​ទេ​ ប៉ុន្តែ​វា​ធ្វើ​ឲ្យ​ស្បែក​​កាន់​តែ​​ប្រតិកម្ម​។​ ​គ្រាន់​តែ​សម្អាត​មុខ​​​ថ្នម​ៗ​ដោយ​ទឹក​ស្អាត និង​ផលិត​ផល​សម្អាត​ស្បែក […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ