ឱសថរុក្ខជាតិនិងថ្នាំបន្ទាប់បន្សំ

ចំណេះដឹងទូទៅ

ឱសថរុក្ខជាតិនិងថ្នាំបន្ទាប់បន្សំ

​ក្រូចសើចផ្ដល់គុណប្រយោជន៍យ៉ាងតិច ៥យ៉ាង ដល់សុខភាព

ផ្លែ​ក្រូច​សើច​ គឺ​ប្រភេទ​ផ្លែឈើម្យ៉ាង​ដែល​គ្នា​យើង​ដឹង​ និង​ស្គាល់​ថា​​ជា​គ្រឿង​ទេស​សម្រាប់​បន្ថែម​ក្លិន​ក្នុង​ម្ហូបអាហារ​។ ​ផ្លែ​ក្រូច​សើច​ក៏​ត្រូវ​បាន​គេ​ដឹង​ថា​អាច​មាន​ប្រយោជន៍​ចំពោះ​ សុខ​ភាព​មាត់​ធ្មេញ  ជួយ​ដល់​ការ​រំលាយ​អាហារ កាត់​បន្ថយ​ការ​រលាក ជួយ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ ​ និង​ធ្វើ​ឲ្យ​​សក់​មាន​សុខភាព​ល្អ។ ១.ជួយ​​សុខភាព​មាត់​ធ្មេញ ផ្លែ​ក្រូច​សើច​ក្រៅ​ពី​បន្ថែម​​រសជាតិ​ក្នុង​ម្ហូប​អាហារ ​គ្នា​យើង​មួយ​ចំនួនបាន​ប្រើ​ដើម្បី​​ការ​ការពារ​សុខភាព​មាត់​ធ្មេញ។ ថ្វី​បើ​​យើង​មិន​អាច​ញាំ​ផ្ទាល់បាន​ដូច​ផ្លែ​ឈើ​ដទៃ​ក៏​ពិត​មែន​ ប៉ុន្តែ​ស្លឹក​ និង​សម្បក​របស់​ក្រូចសើចអាច​យក​មក​ជូត​លើ​អញ្ចាញ​ធ្មេញ​ដើម្បី​ការពារ​ និង​កម្ចាត់​បាក់តេរី​មិន​ល្អ​ក្នុង​មាត់​បាន។ ប្រេង​ដែល​ចម្រាញ់​ចេញ​ផ្លែ​ក្រូច​សើច​ក៏​ត្រូវ​បាន​គេ​យក​មក​លាយ​ជា​មួយ​ថ្នាំ​ដុស​ធ្មេញ​ និង​ទឹក​ខ្ពុរ​មាត់​ដើម្បី​ជួយ​សម្អាតអញ្ចាញ​ ​បំបាត់​ក្លិន​មាត់ និង​ធ្មេញ​ផង​ដែរ។ ២.ជួយ​​ប្រព័ន្ធ​រំលាយ​អាហារ ក្រូច​សើច​មាន​ផ្ទុក​សារធាតុ​សំខាន់​ៗ​មួយ​ចំនួន ដែល​អាច​ប្រើ​ប្រឆាំង​នឹង​ការ​រលាក​ និង​ជួយ​ដល់​ប្រព័ន្ធ​រំលាយអាហារ​។ សារធាតុ​មួយ​ចំនួន​មាន​នៅ​ក្នុង​ផ្លែ​ក្រូច​សើច​​អាច​ប្រឆាំង​​នឹង​ការ​រលាក​ ហើយ​អាច​ជួយ​ជំរុញ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ផង​ដែរ​នោះ។ ប្រសិន​បើ​គ្នា​យើង​មាន​អាការៈ​ទល់​លាមក​ឬ​ពិបាក​ក្នុង​ការ​រំលាយ​អាហារ ការ​បន្ថែម​​ក្រូច​សើចទៅ​ក្នុង​អាហារ​​អាច​ជួយកាត់​បន្ថយ​​រោគ​សញ្ញា​ទាំង​នោះ​ និង​អាច​​ធ្វើ​ឱ្យ​ពោះវៀន​របស់​យើង​វិល​មក​រក​ភាព​ប្រក្រតី​វិញ។ ក្រៅពីនេះ ក្រូច​សើច​​ក៏​អាច​រួម​ចំណែក​ជួយ​ការពារ​បញ្ហា​ក្រពះ ពោះវៀន​ធ្ងន់ធ្ងរ​ដូច​ជា​មហារីក​ពោះវៀន​ធំ ឫសដូងបាត​ឬ​ដំបៅ​ក្រពះ​ផង​ដែរ។ ៣.ជួយ​កាត់​បន្ថយ​ការ​រលាក ចំពោះ​គ្នា​យើង​ដែលមាន​ជំងឺ​ឈឺ​សន្លាក់​ឆ្អឹង ការ​រលាក​សន្លាក់ ហើម​ឬ​ជំងឺ​រលាក​មួយ​ចំនួន​ផ្សេង​ទៀត យើង​អាច​ប្រើ​ទឹកក្រូច​សើច ឬ​ប្រេង​ក្រូច​សើច​លាប​លើ​កន្លែង​ដែល​យើង​មាន​អារម្មណ៍​ថា​ឈឺ។ ការ​ញ៉ាំ​អាហារ​មាន​បន្ថែម​ក្រូច​សើច អាច​ជួយ​សម្រួល​ដល់​អាការៈ​ឈឺ​ក្បាល និង​ឈឺ​ក្បាល​ប្រកាំង​ផង​ដែរ​។ ៤.ពង្រឹង​​ប្រព័ន្ធ​ភាព​ស៊ាំ ផ្លែ​ក្រូច​សើច​មាន​ផ្ទុក​សារធាតុ​ប្រឆាំងបាក់តេរី និង​ប្រឆាំង​អុកស៊ីតកម្ម ដែល​សារធាតុ​ទាំង​ពីរ​នេះ​​អាច​ជួយ​ដល់​ការ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ។ ដូច​គ្នា​ដែរ​ ការ​ញាំ​​ក្រូច​សើច​ ក៏​អាច​ជួយ​គ្នា​យើង​ការពារ​ជំងឺ​ក្រពះ ពោះវៀន​ជា​ច្រើន​ប្រភេទ​ ដែល​​អាច​ជួយ​ជំរុញ​ប្រព័ន្ធ​ភាព​ស៊ាំ​តាម​រយៈ​ឥទ្ធិពល​ប្រឆាំង​អុកស៊ីតកម្ម។ ៥.ជួយ​ថែទាំ​សក់ ផ្លែ​ក្រូច​សើច​ ក៏​ប្រើ​ប្រាស់​សម្រាប់​ការ​ថែរក្សា​សក់ផង​ដែរ​។ យើង​អាច​យក​ក្រូច​សើច​​លាប​នៅ​លើ​ស្បែក​ក្បាល ​និង​សក់​ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ជ្រុះ​សក់ ការពារ​ពី​ការ​កើត​អង្គែ​ ហើយ​​ក៏​ជួយ​​ផ្ដល់​សំណើម​ដល់​ស្បែក​ទៀត​ផង។ ប្រុងប្រយ័ត្ន៖ អ្វី​ដែល​គ្នា​យើង​គួរ​មាន​ការ​ប្រុង​ប្រយ័ត្ន​នោះ​គឺ​ប្រេង​ដែល​ចម្រាញ់​ចេញ​ពី​ផ្លែ​ក្រូច​សើច​មិន​ត្រូវ​យក​មក​​​ញាំ​ដោយ​ផ្ទាល់​ឡើយ​ ព្រោះ​វា​អាច​បណ្ដាលឲ្យ​​យើង​ចង្អោរ ​ក្អួត វិលមុខ ​និង​មាន​ផល​ប៉ះពាល់​មិន​ល្អ​ផ្សេង​ទៀត​បាន។

អត្ថបទផ្សេងទៀតពី ឱសថរុក្ខជាតិនិងថ្នាំបន្ទាប់បន្សំ

ស្វែងរក ឱសថរុក្ខជាតិនិងថ្នាំបន្ទាប់បន្សំ

ថ្នាំបន្ទាប់បន្សំ

តិចនិកមិនសូវមានអ្នកដឹង ថែសម្ផស្សស្អាតដូចតារា តាមអ្នកជំនាញបង្ហាញ

គ្នា​យើង​អាច​ធ្លាប់​ឆ្ងល់​ថា អ្នក​ខ្លះ​អាយុ​ច្រើន តែ​សម្រស់​នៅ​តែ​ចាំ មិន​ចាស់​តាម​វ័យ ហើយ​អ្នក​ខ្លះ​ទៀត​ដូច​តារា​ ​នេះ​ក៏​ព្រោះ​កត្តា​រួម​ផ្សំ​ជា​ច្រើន មាន​ទាំង​កត្តា​ពី​ធម្មជាតិ និង​​គន្លឹះ​ថែរក្សា​សម្ផស្ស​មួយ​ចំនួន។ ជា​មួយ​គ្នា​នេះ វេប​សាយ​ Bright Side បាន​ដក​ស្រង់​គន្លឹះ​រក្សា​សម្រស់​មួយ​ចំនួន​ពី​អ្នក​ជំនាញ រក្សា​សម្ផស្ស​​ផ្ទាល់​ខ្លួន​របស់​តារា​ល្បី​ៗ​ជា​ច្រើន​ លើពិភព​លោក​មក​​ ដើម្បី​ជា​ការ​ចែក​រំលែក សម្រាប់​អ្នក​ស្រឡាញ់ និង​ថែ​​រក្សា​សម្ផស្ស​ឲ្យ​ស្អាត ​៖ ១. អត្ថប្រយោជន៍​ឡេ​ការពារ​កម្តៅ​ថ្ងៃ អ្នក​ស្រី Mamie McDonald អ្នក​ជំនាញ​រក្សា​សម្ផស្ស​​ផ្ទាល់​ខ្លួន​ របស់​តារា​ចម្រៀង​ល្បី​អាមេរិក Madonna បាន​​​ឲ្យ​ដឹង​ថា ស្បែក​ស្រស់​ស្អាត និង​​​សុខភាព​ល្អ គឺ​មក​ពី​ទម្លាប់​ប្រើ​ឡេ​ការពារ​ស្បែក​ពី​កម្តៅ​ព្រះ​អាទិត្យ មួយ​ភាគ​ធំ។ ស្រប​ជា​មួយ​ទម្លាប់​ប្រើ​ប្រាស់​ល្អ​បែប​នេះ​ហើយ លោក​វេជ្ជបណ្ឌិត Lancer ដែល​ជា​អ្នក​ជំនាញ​ថែ​សម្ផស្ស​សម្រាប់​តារា​ផង​នោះ បាន​ណែ​នាំ​ ឲ្យ​ប្រើ​ឡេ​ការពារ​ពន្លឺ​ព្រះ​អាទិត្យ​ដែល​មាន​កម្រិត​​ការពារ​ពន្លឺ​ព្រះ​អាទិត្យ SPF (Sun Protection Factor) មិន​តិច​ជាង​កម្រិត​៣០ ដែល​​មាន​បង្ហាញ​លើ សំបក​ផលិតផល។ ២. ថែ​រក្សា​ផ្នែក​ត្រង់​ក របស់​អ្នក ក ជា​ផ្នែក​សំខាន់​មួយ​នៃ​សម្ផស្ស ពិសេស​សម្រាប់​សុភាព​នារី​។ អ្នក​ជំនាញ​បាន​និយាយ​ថា ជា​រឿង​សំខាន់​ដែល​ត្រូវ​ថែ​ស្បែក​ត្រង់​ផ្នែក​ក ដូច​ជា​ផលិតផល​លាប​ឲ្យ​ស​ស្អាត ព្រោះ​ថា វា​ជួយ​លើក​សម្រស់ និង​មើល​ទៅ​​​ក្មេង​ជាង​វ័យ។ ៣. ដុស​ស្បែក នឹង​ទឹកកក លោក​វេជ្ជបណ្ឌិត​​ថែ​រក្សា​សម្ផស្ស​ […]


ឱសថរុក្ខជាតិ

Cashew (ស្វាយចន្ទី)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់១- គេ​ប្រើ​ស្វាយចន្ទីដើម្បី​អ្វី? គេ​អាច​ប្រើ​ស្វាយចន្ទី (Cashew) ត្រូវ​គេ​ប្រើ ដើម្បី​ព្យាបាល​ជំងឺ​ដូច​ជា៖ – បញ្ហា​ក្រពះ​ពោះវៀន (រាក) – ជំងឺ​សរសៃ​ឈាម​បេះដូង ស្វាយ​ចន្ទី​ក៏​អាច​ប្រើលាប​ផ្ទាល់​នៅ​លើ​ស្បែក​ ដើម្បី​ព្យាបាល ដំបៅ​ស្បែក ដុះ​ឫស​លើ​ស្បែក (Wart) និង​ស្បែក​ក្រិន (Corns)។ ស្វាយចន្ទី (Cashew) អាច​ប្រើ​ក្នុង​ករណី​ផ្សេង​ទៀត ដូច​នេះ​សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ឱសថ​ការី ឬ​គ្រូ​ឱសថ​បុរាណ​មុន​នឹង​ប្រើ។ ២- ស្វាយ​ចន្ទី​​មាន​សកម្មភាព​ដូច​ម្ដេច? នៅ​មិនទាន់​​មាន​ការ​សិក្សា​គ្រប់គ្រាន់ពី​សកម្មភាព​ស្វាយ​ចន្ទី​ពេល​ប្រើ​ជា​ថ្នាំ​បុរាណ​​នៅ​ឡើយ​ទេ។ សូម​ពិគ្រោះ​ជាមួយ​គ្រូឱសថ​បុរាណ ឬ​គ្រូពេទ្យ​ ដើម្បី​ដឹង​ព័ត៌មាន​បន្ថែម​។ កត្តា​គួរ​ប្រុង​ប្រយ័ត្ន៣- ត្រូវ​ដឹង​អ្វី​ខ្លះ​មុន​នឹង​ប្រើស្វាយ​ចន្ទី? ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថ​ការី​ ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ប្រសិន​បើ៖ – ស្រ្តី​មាន​គភ៌​ ឬ​បំបៅ​ដោះ​ព្រោះ ​នៅ​ពេល​កំពុង​ចង់​បាន​កូន ​ឬ​​បំបៅ​ដោះ​ ​គួរ​តែ​ប្រើ​ថ្នាំ​តែ​មួយ​មុខ​ណា ដែល​មាន​ការ​ណែនាំ​ដោយ​គ្រូពេទ្យ​ជំនាញ​ប៉ុណ្ណោះ។ – កំពុង​ប្រើប្រាស់​ថ្នាំ​ផ្សេងៗ​ រាប់​បញ្ចូល​ទាំង​ថ្នាំ​មាន ឬ​​គ្មាន​វេជ្ជ​បញ្ជា។ – ​ធ្លាប់​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ជាមួយ​​ស្វាយ​ចន្ទី ​ឬ​ថ្នាំពេទ្យ ​ឱសថ​រុក្ខជាតិ​ផ្សេងៗ​ទៀត។ – មាន​ជំងឺ​ ឬ​ស្ថានភាព​សុខភាព​ផ្សេងៗ។ – ​ធ្លាប់​មាន​ប្រតិកម្មអាលែកហ្ស៊ី​ប្រភេទ​ផ្សេង​ទៀត ​ដូចជា​ ជាមួយ​​ អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬសត្វ។ លក្ខខណ្ឌ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​រុក្ខជាតិ ​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ ដូច​នេះ​ គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​ទាំង​នេះ។ ​ត្រូវ​ប្រាកដ​ថា​ អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​​ព័ត៌មាន​បន្ថែម។ ៤- ស្វាយចន្ទីមាន​សុវត្ថិភាព​​កម្រិត​ណា? – […]


ឱសថរុក្ខជាតិ

Coconut Oil (ប្រេងដូង)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់១- តើ​ប្រេង​ដូង​ប្រើ​ដើម្បី​អ្វី? ប្រេង​ដូង​ ត្រូវ​ចាត់​ទុក​ជា​ប្រេង​ចម្រាញ់​ពី​ធម្មជាតិ​ល្អ​បំផុត​មួយ​សម្រាប់​សុខភាពសក់ ស្បែក សម្រស់ បាន​ច្រើន។ ប៉ុន្តែ​ ក្រៅ​ពី​ប្រើ​ជា​សម្រាប់​សុខភាព​ខាង​លើ ចាស់ៗ​ពី​ដើម ក៏ដូច​ជា​វិស័យ​វេជ្ជសាស្ត្រ​បច្ចុប្បន្ន និយម​ប្រើ​ប្រេង​ដូង ​ដើម្បី​ព្យាបាល​ស្ថានភាពមួយ​ចំនួន​​ដូច​ជា៖ – ទឹក​នោម​ផ្អែម – ជំងឺ​បេះដូង – អស់​កម្លាំង​រ៉ាំរ៉ៃ – ជំងឺ Crohn (Cronh’s disease– ជំងឺ​រលាក​ពោះ​វៀន​ម្យ៉ាង​ ដែល​រលាក​នៅ​ផ្នែក​ជា​ច្រើន​របស់​ពោះ​វៀន​ធំ) – រលាក​ពោះ​វៀន (Irritable bowel syndrome – IBS) – ជំងឺ​ Alzheimer’s Disease (​ភ្លេច​ភ្លាំង​មនុស្ស​ចាស់) – បញ្ហា​ក្រពេញទីរ៉ូអ៊ីត ប្រេង​ដូង ក៏​​ត្រូវ​ប្រើ​ដើម្បី​បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ បញ្ចុះ​ទម្ងន់ និង​បន្ថយ​ជាតិ​កូលេស្តេរ៉ូល។ បើ​លាប​ប្រេង​ដូង​នៅ​លើ​ស្បែក​ និង​សក់​ អាច​ធ្វើ​ជា​សារធាតុ​ផ្ដល់​សំណើម​ដើម្បី៖ – ផ្ដល់​សុខភាព​ទារក​ទើប​ នឹង​កើត – បង្ការ​អាការៈរមាស់​ស្បែក – ព្យាបាល​ជំងឺ​សើស្បែក Psoriasis – ព្យាបាល​ការ​ខូច​សក់។ ប្រេង​ដូង​ អាច​នឹង​ចេញ​វេជ្ជបញ្ជា​ឲ្យ​​ប្រើ​ចំពោះ​ជំងឺ​ផ្សេង​ទៀត សូម​សួរ​គ្រូពេទ្យ ឱសថ​ការី ឬ​គ្រូ​ឱសថ​បុរាណ​ ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម។ ២- ប្រេង​ដូង​ដំណើរ​ការ​​យ៉ាង​ម៉េច? មិន​មាន​ការ​សិក្សា​គ្រប់​គ្រាន់​ពី​ដំណើរ​ការ​ឱសថ​រុក្ខជាតិ​នេះ​នៅ​ឡើយ​ទេ។ សូម​ពិគ្រោះ​ជាមួយ​គ្រូ​ឱសថ​បុរាណ ឬ​គ្រូពេទ្យ ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម។ ទោះ​យ៉ាង​នេះ​ក្ដី នៅ​មាន​ការ​សិក្សា​ខ្លះ​បង្ហាញ​ថា​ […]


ថ្នាំបន្ទាប់បន្សំ

នៅអេហ្ស៊ីប មានវិធីម៉ាស្សាបុរាណ ស្រដៀងការជប់ខ្យល់នៅខ្មែរយើង

នៅខ្មែរយើង មាន​ពលរដ្ឋ​មួយ​ចំនួន ឲ្យតែ​មិនស្រួល​ខ្លួន តែងតែ​កោសខ្យល់ ឬ​ជប់ខ្យល់​ហើយ។ តែ​នៅ​អេហ្ស៊ីប ក៏មាន​ការ​ម៉ាស្សា​មួយ ស្រដៀង​នឹង​ការ​ជប់ខ្យល់​នៅ​ខ្មែរ​យើង​ដែរ ដោយ​ជួយ​បំបាត់​ការ​ឈឺចាប់​សាច់ដុំ។ លោក Abdel Rehim Saeid អាយុ ៣៥​ឆ្នាំ ជា​អ្នក​ម៉ាស្សា​​​វិធីនេះ នៅ​តំបន់ Gharbeya របស់​អេហ្ស៊ីប។ វិធី​ម៉ាស្សា ហៅថា “Fiery Towel” ដោយប្រើ​ប្រេង និង​ផ្កា​ស្បៃរឿង ដើម្បី​រំញោ​ច​ចលនា​ឈាម និង​បំបាត់​ការ​ឈឺចាប់​នៅ​លើ​រាងកាយ។ ងាក​ទៅ​ការ​ប្រើ​កម្ដៅម៉ាស្សា​​វិញ បុរស​ជនជាតិ​អេហ្ស៊ីប​រូបនេះ បាន​ដាក់​វត្ថុ​រាងស៊ីឡាំង​មួយ​ចំនួន លើ​ខ្នង​អតិថិជន និង​បាន​ដុត​ភ្លើង​នៅ​ផ្នែក​ខាងលើ នៃ​ស៊ីឡាំង​នោះ។ វិធី​នេះ គឺ​ស្រដៀង​ការ​ជប់ខ្យល់​នៅ​ស្រុក​ខ្មែរ​យើង។ បន្ទាប់​មក​ទៀត អ្នកម៉ាស្សា បាន​ដាក់​កន្សែង​ជាច្រើន​ជាន់ និង​សម្ភារៈ​មួយ​ចំនួន​ទៀត លើ​ខ្នង​អតិថិជន ហើយ​យក​កន្សែង​មួយ​ជ្រលក់​អាល់កុល និង​ដាក់​ពី​លើ​កន្សែង​ដែល​នៅ​លើ​ខ្នង រួច​ហើយ​ដុត​ភ្លើង។ វាត្រូវ​ទុកឲ្យ​ឆេះ ១​នាទី មុន​អណ្ដាត​ភ្លើង ឆាប​ឆេះ​ពេញ​លើ​កន្សែង​ដែល​ជ្រលក់​អាល់កុល។ លោក Abdel Rehim Saeid បញ្ជាក់​ថា លោក​បាន​រៀន​វិធី​ម៉ាស្សា​នេះ ពី​អ្នកជំនាញ​ម្នាក់ នៅ​ក្នុង​ប្រទេស​ម៉ារ៉ុក។ តែ​លោក​មិន​ប្រើ​វិធី​ម៉ាស្សា​នេះ លើ​​អ្នក​លើសឈាម ខ្សោយ​តម្រងនោម និង​អ្នក​ជំងឺ​ឈាម​ក្រកក […]


ឱសថរុក្ខជាតិ

Potato (ដំឡូងបារាំង)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់១- តើ​ដំឡូងបារាំង​ប្រើប្រាស់​ដើម្បី​អ្វី? ដំឡូងបារាំង​ ​ជា​រុក្ខជាតិវល្លិ៍​ម៉្យាង ​ដែល​មើម​របស់​វា ​ជា​ទូទៅ​ត្រូវ​បាន​ចាត់​ទុក​ជា​បន្លែ​សម្រាប់​បរិភោគ។ ដំឡូងបារាំង ​ក៏​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ធ្វើ​ជា​ថ្នាំ​សង្កូវ​ផង​ដែរ។ ផឹក​​ទឹក​ដំឡូងបារាំង​​ស្រស់ គឺ​អាច​​ព្យាបាល​បញ្ហា​ក្រពះ​ និង​អាការៈ​ហើម ខណៈ​ចំពោះ​​របប​អាហារ​សម្រក​ទម្ងន់​វិញ​ ម្សៅ​ប្រូតេអ៊ីន​បន្សុទ្ធ​ចេញ​ពី​ដំឡូងបារាំង ​ត្រូវ​លាយ​ជាមួយ​ទឹក​សម្រាប់​ប្រើប្រាស់។ គ្នា​យើង​​ខ្លះ ​ប្រើ​ដំឡូង​បារាំង​ឆៅ​ បិតផ្ទាល់​ទៅ​លើ​កន្លែង​​ឈឺ​សន្លាក់​ បង្ក​រោគ​ រលាក​ និង​ឈឺ​ភ្នែក។ ហើយ​ការ​ញ៉ាំដំឡូងបារាំង​វិញ ត្រូវ​ចាត់​ទុក​ជា​​អាហារ​សរសៃ​​មាន​គុណ​ប្រយោជន៍​ចំពោះ​សុខភាព ហើយ​ក៏​អាច​​បិត​ធ្វើ​ជា​ស្រាបាន​ទៀត​ផង។ ២- ដំឡូង​បារាំង​ដំណើរ​ការ​ម៉េច​ខ្លះ? មិន​ទាន់​មាន​ការ​សិក្សា​គ្រប់គ្រាន់​ ពី​មុខងារ​ធ្វើ​ការ​​របស់​ដំឡូង​បារាំងនៅ​ឡើយ​ទេ។ សូម​ពិគ្រោះ​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ ​ឬ​គ្រូពេទ្យសម្រាប់​ព័ត៌មាន​បន្ថែម។ ទោះ​យ៉ាង​ណា​ គេ​ដឹង​ថា​ ដំឡូង​បារាំង អាច​ជួយ​ឲ្យ​ឆាប់​ឆ្អែត​ និង​ជួយ​​សម្រក​ទម្ងន់​បាន។ សារធាតុ​គីមី​មួយ ​នៅ​ក្នុង​សំបក​ដំឡូង​បារាំង អាច​បង្ការ​បាក់តេរី​មិន​ឲ្យ​ទៅ​ទុំ​ជាប់​ជាមួយ​កោសិកា​ជា​ច្រើន ខណៈដំឡូង​បារាំង ក៏ជា​ប្រភព​នៃ​វីតាមីន C ជាតិ​ដែក សារធាតុ​រីបូហ្វាវីន និង​កាបូអ៊ីដ្រាត។ កត្តា​គួរ​ប្រុង​ប្រយ័ត្ន៣- ​គួរ​ដឹង​អ្វី​ខ្លះ​មុន​ប្រើ​ដំឡូង​បារាំង? មុន​ប្រើប្រាស់ សូម​ពិគ្រោះ​ជាមួយគ្រូពេទ្យ​ ឬ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ ប្រសិន​បើ៖ -​ កំពុង​មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះកូន​ ដោយ​សារ​ពេល​ពពោះ ឬ​បំបៅ​ដោះ​កូន ​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​ត្រូវ​តាម​កម្រិត​​​ណែនាំ​របស់​គ្រូពេទ្យ​តែ​ប៉ុណ្ណោះ។ – ​កំពុង​ប្រើ​ប្រាស់​ថ្នាំ​អ្វី​ផ្សេង ថ្នាំ​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ថ្នាំ​អ្នក​ទិញ​ខ្លួន និង​ថ្នាំ​ទិញ​តាម​វេជ្ជបញ្ជា – ​មាន​ប្រតិកម្ម​ជាមួយដំឡូង​បារាំង ថ្នាំ​ពេទ្យ​ ឬ​មាន​ប្រតិកម្ម​ជា​មួយ​ឱសថបុរាណ​​ដទៃ – ​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ឬ​មាន​បញ្ហា​សុខភាព​អ្វី​មួយ […]


ឱសថរុក្ខជាតិ

Fish Oils (ខ្លាញ់​ត្រី​)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់១- គេ​ប្រើខ្លាញ់​ត្រី​ប្រើប្រាស់​ដើម្បី​អ្វី? ​យើង​អាច​ទទួល​បានខ្លាញ់​ត្រី ​ពី​ការ​ញ៉ាំសាច់​ត្រី​ ឬ​ញ៉ាំអាហារ​បំប៉នមាន​ជាតិ​ខ្លាញ់​ត្រី។ ត្រីសម្បូរ​​ទៅ​ដោយ​ខ្លាញ់​មាន​ប្រយោជន៍​ ដែល​គេ​និយម​​ហៅ​ថា​ អាស៊ីដ​ខ្លាញ់​អូមេហ្កា ៣ សម្បូរ​ក្នុង​ពពួក​ត្រីស្ទើរ​តែ​គ្រប់​ប្រភេទ ពិសេស ត្រី​ស្បៃកា​ ត្រី​ធូណា​ ត្រី​សាល់ម៉ុន​ ​ត្រី​សារឌីន​ និង​ពពួក​ត្រី​ជាច្រើន​ទៀត។ អាហារ​បំប៉ន​ខ្លាញ់​ត្រី ច្រើន​តែ​យក​ចេញ​ពី​ ត្រី​ស្បៃកា ត្រី​ធូណា​​ ត្រី​សាល់ម៉ុន​ ថ្លើម​ត្រី​ម័ររុយ ត្រី​បាឡែន ឬឆ្មាទឹក។ ជា​ញឹកញាប់​អាហារ​បំប៉ន​ខ្លាញ់​ត្រី​ តែង​តែ​មាន​វីតាមីន​ E​ ក្នុង​បរិមាណ​តិច​តួច​ ដើម្បី​បង្ការ​កុំ​ឲ្យ​​ស្អុយ​រលួយ។ វា​ក៏​អាច​ផ្សំ​ជាមួយ​កាល់ស្យូម ជាតិ​ដែក​ ឬ​វីតាមីន​ A វីតាមីន B1, B2, B3 វី​តាមីន C ឬវិតាមីន D ជាដើម។ ខ្លាញ់​ត្រី​ ត្រូវ​​ប្រើប្រាស់​យា៉ង​ទូលំទូលាយ​គ្រប់​លក្ខខណ្ឌ ហើយ​ជា​ញឹកញាប់​ ត្រូវ​បាន​ប្រើប្រាស់​លើ​លក្ខខណ្ឌ​​ទាក់ទង​ទៅនឹង​ប្រព័ន្ធ​របត់​ឈាម​ និង​បេះដូង។ គ្នា​យើងមួយ​ចំនួន ​ប្រើប្រាស់​ខ្លាញ់​ត្រី​ ដើម្បី​បន្ថយ​សម្ពាធ​ឈាម ​ឬ​កម្រិតខ្លាញ់​អាក្រក់​ទ្រីគ្លីសេរីត (ខ្លាញ់​ដែល​ទាក់ទងនឹង​កូលេស្តេរ៉ូល)។ ខ្លាញ់​ត្រី​ ក៏​ប្រើប្រាស់​សម្រាប់​បង្ការ​ ជំងឺ​បេះដូង ​ឬ​ ដាច់​សរសៃ​ឈាម​ខួរ​ក្បាល។ ភស្តុតាង​បែប​វិទ្យាសាស្ត្រ​ បាន​ណែនាំ​ថា […]


ថ្នាំបន្ទាប់បន្សំ

តិចនិកម៉ាស្សាត្របកភ្នែក ជួយបំបាត់ស្នាមជ្រីវជ្រួញយ៉ាងមានប្រសិទ្ធភាព

ពី​មុន ទាល់​តែ​វ័យ​រាង​ជ្រេរ​បន្តិចទើប​ត្របក​ភ្នែក​មើល​ទៅ​ចាប់​ផ្តើម​លេច​ស្នាម​ជ្រីវ​ជ្រួញ ប៉ុន្តែ​បច្ចុប្បន្ន ពិសេស​ស្រី ដោយ​សារ​ពូកែ Makeup គ្រប់ពេល ទោះ​ក្មេង​ត្រឹម​ ២០ ស្តើង ក៏​ត្របក​ភ្នែកជ្រីវ​ជ្រួញ​ដែរ ស្រីៗ​ខ្លះជ្រួញ​ជាង​អាយុ ៤០​ប្លាយ ​ទៅ​ទៀត។ មើល​ទៅ​គ្នា​យើង ច្បាស់​ជា​ខ្វាយ​ខ្វល់ខ្លាំង​មិនខាន តែ​កុំ​បារម្ភ​ទៀត ចាំ “Hello គ្រូពេទ្យ” តិចនិក​ម៉ាស្សា​ខ្លះ ប្រហែល​អាច​ជួយ​បាន។ ១- ម៉ាស្សាបែបអក្សរ V ដាក់​ម្រាមដៃ​កណ្ដាល​បញ្ចូល​គ្នា​ត្រង់​ចន្លោះ​ចិញ្ចើម ​រួច​ប្រើ​ម្រាម​ចង្អុលដៃ​អូស​ថ្នម​លើ​ត្របក​ភ្នែក​ទាំង​ពីរ​ ចេញ​ទៅ​សងខាង​ភ្នែក​ ដោយ​ធ្វើ​ជា​រាង​អក្សរ​V រួច​ចាប់​ទាញ​ផ្នែក​ត្របកភ្នែក​ក្រោម​ឡើង​លើ។ ​សម្រាក​មួយ​សន្ទុះ​ រួច​ចាប់​ធ្វើ​បន្ត​សកម្មភាព​ដដែល​ឲ្យ​បាន ​៦​ដង។ ត្រូវ​ចាំ​ថា មុន​នឹង​បញ្ចប់ការ​ម៉ាស្សា ​គ្នា​យើងត្រូវ​បិទ​ភ្នែក ​រួច​សម្រាក​បន្ធូរ​អារម្មណ៍​ប្រហែល​ ១០ ​ វិនាទី។ ២- ម៉ាស្សា​ចលនា ជា​ម៉ាស្សា​ចលនា ​ជាតិចនិក​មួយ​យក​ចេញ​ពី​វិធី​ហាត់​​បែប​យ៉ូហ្កា​ ដោយ​គ្រាន់​តែ​ធ្វើ​មាត់​រាង​ជា​អក្សរ​ O​ បន្ទាប់​មក​ព្យាយាម​បើក​បបូរមាត់​ខាងលើ​​ ក្រោម​ឃ្លាត​ចេញ​ពី​គ្នា​បន្តិច​ម្ដងៗ​ រួច​ដាក់​ម្រាម​ចង្អុលដៃ​ បញ្ឈរ​លើ​ស្នាម​ជ្រួញ​ត្របក​ភ្នែក​ក្រោម​ រួច​សម្លឹង​ទៅ​លើ​ដើម្បី​បន្តឹង​ស្បែក​ត្របក​ភ្នែក​ទាំង​ពីរ និង​​បន្ត​ធ្វើ​បែប​នេះ​ ឲ្យ​​បាន ​៣០​នាទី​ រៀង​រាល់ថ្ងៃ។ ៣- ម៉ាស្សា​ផ្លាស់ប្តូររហ័ស តិចនិក​ម៉ាស្សាប្រភេទ​នេះ ​តម្រូវឲ្យ​រក្សា​លំនឹង​ក្បាល​ ក​ និង​មុខ​ […]


ឱសថរុក្ខជាតិ

Soybean Oil (ប្រេងសណ្ដែកសៀង)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់១- ប្រេង​សណ្ដែក​សៀងប្រើ​ដើម្បី​អ្វី? ប្រេង​សណ្ដែក​សៀង ផលិត​ឡើង​ពី​គ្រាប់​សណ្ដែក​សៀង ដែល​គ្រប់​គ្នា​សុទ្ធតែ​ដឹង​ថា ជា​ធញ្ញជាតិ​សម្បូរ​ទៅ​ដោយ​វីតាមីន និង​ជាតិ​កាក​សរសៃ ល្អ​ខ្លាំង​ចំពោះ​សុខភាព​រាង​កាយ។ ជាតិ​ស្តេរ៉ូល​ចេញ (Plant Sterols) ​ចម្រាញ់​ពីប្រេង​សណ្ដែក​សៀង ជា​សារធាតុ​គីមី​មួយ ត្រូវ​គេ​ប្រើ​ដើម្បីបន្ថយ​ជាតិ​កូលេស្តេរ៉ូល​សរុប​ និង​ខ្លាញ់​កូឡេស្តេរ៉ូល​អាក្រក់ LDL (Low-density lipoproteein)។ ប្រេង​សណ្ដែក​សៀង ផលិត​ជា​ពិសេស ​ប្រើ​ដើម្បី​ព្យាបាល​ជំងឺពុក​ឆ្អឹង (Osteoarthritis)។ មនុស្ស​មួយ​ចំនួន​ លាបប្រេងសណ្ដែក​សៀង​ដោយ​ផ្ទាល់​នៅ​លើ​ស្បែក​ ដើម្បី​បណ្ដេញ​មូស ​និង​សត្វ​ល្អិត​ផ្សេងៗ​ទៀត។ ប្រេង​សណ្ដែក​សៀង ក៏​អាច​ប្រើ​ជា​អាហារ​បំប៉ន​ជីវជាតិ​ ដែល​ចាក់​ចូល​តាម​សរសៃ​ ដើម្បី​ចិញ្ចឹម​អ្នកមាន​ជំងឺបាន​ផង​ដែរ។ ២- ប្រេង​សណ្តែក​សៀង​មាន​សកម្មភាព​ម៉េច​ខ្លះ? មិន​មាន​ការ​សិក្សា​គ្រប់​គ្រាន់ ​ពី​ដំណើរ​ការ​ឱសថ​រុក្ខជាតិ​នេះ​នៅ​ឡើយ​ទេ។ សូម​ពិគ្រោះ​ជាមួយ​គ្រូ​ឱសថ​បុរាណ ឬ​គ្រូពេទ្យ ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម។ ទោះ​យ៉ាង​នេះ​ក្ដី គេ​ដឹង​ថា ​ប្រេង​សណ្ដែក​មាន​សកម្មភាព​បន្ថយ​កម្រិត​កូលេស្តេរ៉ូល ដោយ​បន្ថយ​ការ​ស្រូប​ជាតិ​កូលេស្តេរ៉ូលក្នុង​ពោះ​វៀន។ ​ផលិតផល​​​ប្រេង​សណ្ដែក​ចម្រាញ់ជា​ពិសេស ហៅ​ថា​វីធី Unsaponifiables (វិធី​បំប្លែង​សារធាតុ​ខ្លាញ់​ ​ដែលមិន​អាចបំប្លែងទៅ​ជា​សាប៊ូ​បាន ​ពេល​លាយ​ជាមួយ​សូដ្យូម​អ៊ីដ្រុកស៊ីដ ឬ​ប៉ូតាស្យូម​អ៊ីដ្រុក​ស៊ីដ) ​មាន​គុណ​ប្រយោជន៍​ចំពោះរលាក​សន្លាក់​ឆ្អឹង។ កត្តា​គួរ​ប្រុង​ប្រយ័ត្ន៣- មុនប្រើគួរដឹងអីខ្លះ? គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឱសថការី ឬ​គ្រូពេទ្យ​ឱសថបុរាណ​បើ​អ្នក​មាន​បញ្ហា​ដូចជា៖ -​ កំពុង​មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះកូន​ ដោយ​សារ​ពេល​ពពោះ ឬ​បំបៅ​ដោះ​កូន ​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​ត្រូវ​តាម​កម្រិត​​​ណែនាំ​របស់​គ្រូពេទ្យ​តែ​ប៉ុណ្ណោះ។ – ​កំពុង​ប្រើ​ប្រាស់​ថ្នាំ​អ្វី​ផ្សេង ថ្នាំ​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ថ្នាំ​អ្នក​ទិញ​ខ្លួនឯង និង​ថ្នាំ​ទិញ​តាម​វេជ្ជបញ្ជា។ – ​មាន​ប្រតិកម្ម​ជាមួយប្រេង​សណ្តែក​សៀង […]


ឱសថរុក្ខជាតិ

Peach (ផ្លែប៉េស)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់១- ផ្លែ​ប៉េសគេ​ប្រើ​ដើម្បី​អ្វី? ស្លឹក សម្បក​ដើម ផ្កា និង​គ្រាប់ របស់​រុក្ខជាតិ​នេះ​ សុទ្ធ​តែ​មាន​ប្រសិទ្ធិភាព​ព្យាបាល ​បន្ថយ​ការ​ឈឺ​ចាប់ សណ្ដំ បញ្ចុះ​ទឹក​នោម និង​សកម្មភាព​កាត់​ស្លេស្ម។ ផ្លែ​ប៉េស ក៏​អាច​ប្រើ ចំពោះ​ជំងឺ​ក្អក​មាន់ ក្អក​ធម្មតា និងជំងឺរលាក​ទង​សួត​រ៉ាំរ៉ៃ។ គ្រូ​ឱសថ​បុរាណចាស់​ៗ ​លើក​ឡើង​ថា ស្លឹក​ស្រស់ របស់​រុក្ខ​ជាតិ​ប៉េស អាច​ប្រើ​ដើម្បី​បណ្ដេញ​ដង្កូវ បើ​រឹត​លើ​ស្បែក​ដូច​ថ្នាំ​រឹត។ សេរ៉ូ និង​ទឹក​ត្រាំ (Infustion) របស់​ផ្កា​​ប៉េស អាច​មាន​ប្រសិទ្ធិភាព​ ជា​ថ្នាំ​បញ្ចុះ​លាមក។ សេរ៉ូ អាច​ល្អ​ចំពោះ​ក្មេង​@ និង​គ្នា​យើង​មាន​ជំងឺ មាន​សុខភាព​ខ្សោយ ​ល្អ​ក្នុង​ការ​ប្រឆាំង​ជំងឺខាន់​លឿង (Jaundice)។ សេរ៉ូ​មាន​ជាតិ​អាល់កុល (Tincture) ​ផ្កាប៉េស អាច​បន្ថយ​ការ​ឈឺ​ចាប់​លើ​ពោះវៀន​ធំ​ ដែលបណ្ដាល​មក​ពី​គ្រួស។ ផ្លែប៉េស ​អាច​នឹង​ចេញ​វេជ្ជបញ្ជា​អោយ​ប្រើ​ក្នុង​ករណី​ផ្សេង​ទៀត សូម​សួរ​ទៅ​គ្រូពេទ្យ ឱសថ​ការី ឬ​គ្រូ​ឱសថ​បុរាណ ដើម្បី​ដឹង​ព័ត៌មាន​បន្ថែម។ ២- ផ្លែ​ប៉េស​​មាន​សកម្មភាព​យ៉ាង​ម៉េច​ខ្លះ? មិន​មាន​ការ​សិក្សា​គ្រប់​គ្រាន់​ពី​ដំណើរ​ការ​ឱសថ​រុក្ខជាតិ​នេះ​នៅ​ឡើយ​ទេ។ សូម​ពិគ្រោះ​ជាមួយ​គ្រូ​ឱសថ​បុរាណ ឬ​គ្រូពេទ្យ ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម។ កត្តា​គួរ​ប្រុង​ប្រយ័ត្ន៣- ត្រូវ​ដឹង​អ្វី​ខ្លះ​មុន​ប្រើផ្លែប៉េស? ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ ​ឱសថ​ការី​ ឬ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ ប្រសិន​បើ៖ – ស្រ្តី​មាន​គភ៌​ឬ​បំបៅ​ដោះ​ព្រោះ​នៅ​ពេល​ដែល​អ្នក​កំពុង​ចង់​បាន​កូន​ ឬ​​បំបៅ​ដោះ​អ្នក​គួរ​តែ​ប្រើ​ថ្នាំ​តែ​មួយ​មុខ​ណា ដែល​ណែនាំ​ដោយ​គ្រូពេទ្យ​ជំនាញ​ប៉ុណ្ណោះ។ – កំពុង​ប្រើប្រាស់​ថ្នាំ​ផ្សេងៗ​រួម​ទាំង​ថ្នាំ​ដែល​អាច​ជាវ​បាន​ដោយ​គ្មាន​វេជ្ជ​បញ្ជា។ – ​ធ្លាប់​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ជាមួយ​នឹង​ផ្លែប៉េស ​ថ្នាំពេទ្យ​ […]


ឱសថរុក្ខជាតិ

Avocado (ផ្លែ​ប៊ើរ)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់១- តើ​គេ​ប្រើផ្លែ​ប៊ើរដើម្បី​អ្វី? ប៊ើរ ​ជា​ផ្លែ​ឈើ​ដ៏​ពេញ​​និយម អាច​​ញ៉ាំជា​អាហារ ឬ​ចម្រាញ់​ជា​ភេសជ្ជៈ ខណៈ​ប្រេង​របស់​វា​ គេ​ប្រើ​ក្នុង​គ្រឿង​សម្អាង។ ការ​សិក្សា​ពី​រុក្ខជាតិ​នេះ​ ទោះ​នៅ​មាន​កម្រិត​ក៏​ពិត​មែន តែ​បាន​បង្ហាញ​ថា វា​អាច​កាត់​បន្ថយ​កម្រិត​កូលេស្តេរ៉ូល បង្កើន​ខ្លាញ់​ល្អ និង​អាច​បន្ថយ​រោគ​សញ្ញា​ជំងឺរលាក​សន្លាក់​ឆ្អឹង (Osteoarthritis) រីឯ​គ្រាប់​ អាច​នឹង​មាន​សកម្មភាព​ប្រឆាំង​មហារីក​ ចំពោះ​ពពួក​សត្វ​កកេរ (កណ្តុរ)។ ២- ផ្លែប៊ើរ​មាន​សកម្មភាពយ៉ាង​ម៉េច​ខ្លះ? មិន​មាន​ការ​សិក្សា​ពី​សកម្មភាព​រុក្ខជាតិ​នេះឲ្យ​បាន​ជាក់​លាក់​​នៅ​ឡើយ​ទេ។ សូម​ពិគ្រោះ​ជាមួយ​​គ្រូពេទ្យ ​និង​គ្រូឱសថ​បុរាណ ដើម្បី​ដឹង​ព័ត៌មាន​បន្ថែម។ ទោះ​យ៉ាង​នេះ​ក្ដី​មាន​ការ​សិក្សា​ខ្លះ​បង្ហាញ​ថា៖ – ផ្លែ​ប៊ើរ និង​ប្រេង​ផ្លែ​ប៊ើរ មាន​កម្រិត Monounsaturated អូឡេអ៊ិចអាស៊ីដខ្ពស់​ ដែល​ជា​អាស៊ីដ​ខ្លាញ់​មាន​គុណ​ប្រយោជន៍​ចំពោះ​សុខភាព​បេះដូង ហើយ​គេ​ជឿ​ថា គឺ​ជា​មូល​ហតុ​ចម្បង​​ប្រេង​អូលីវ​ មាន​គុណ​ប្រយោជន៍​ចំពោះ​សុខភាព។ – ផ្លែ​ប៊ើរ មាន​កម្រិត​ជាតិ​សរសៃ​ខ្ពស់ ប្រហែល​ ៧%​ នៃ​ទម្ងន់សរុប គឺមាន​កម្រិត​ខ្ពស់​ជាង​ប្រភេទ​អាហារ​ផ្សេងៗ​ទៀត។ ជាតិ​សរសៃ មាន​គុណ​ប្រយោជន៍​ដ៏​សំខាន់​ក្នុង​ការ​បញ្ចុះ​ទម្ងន់ និង​សុខភាព ពិសេស​ការ​ធ្វើ​មេតាបូលីសក្នុង​រាង​កាយ។ -ការ​សិក្សា​ជា​ច្រើន​បង្ហាញ​ថា ការ​ញ៉ាំ​ផ្លែ​ប៊ើរ ជួយ​ឲ្យ​ប្រសើរ​ឡើង​ពី​កត្តាប្រឈម​ជំងឺ​បេះដូង ដូច​ជា បញ្ហា​កូលេស្តេរ៉ូល​សរុប (Total Cholesterol) LDL HDL ក៏​ដូច​ជាខ្លាញ់​ទ្រីគ្លីសេរីត​នៅ​ក្នុង​ឈាម។ – ញ៉ាំ ផ្លែ​ប៊ើរ ឬប្រេង​ផ្លែ​ប៊ើរ ជាមួយ​នឹង​បន្លែ​ផ្សេងៗ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ