ឱសថរុក្ខជាតិនិងថ្នាំបន្ទាប់បន្សំ

ចំណេះដឹងទូទៅ

ឱសថរុក្ខជាតិនិងថ្នាំបន្ទាប់បន្សំ

​ក្រូចសើចផ្ដល់គុណប្រយោជន៍យ៉ាងតិច ៥យ៉ាង ដល់សុខភាព

ផ្លែ​ក្រូច​សើច​ គឺ​ប្រភេទ​ផ្លែឈើម្យ៉ាង​ដែល​គ្នា​យើង​ដឹង​ និង​ស្គាល់​ថា​​ជា​គ្រឿង​ទេស​សម្រាប់​បន្ថែម​ក្លិន​ក្នុង​ម្ហូបអាហារ​។ ​ផ្លែ​ក្រូច​សើច​ក៏​ត្រូវ​បាន​គេ​ដឹង​ថា​អាច​មាន​ប្រយោជន៍​ចំពោះ​ សុខ​ភាព​មាត់​ធ្មេញ  ជួយ​ដល់​ការ​រំលាយ​អាហារ កាត់​បន្ថយ​ការ​រលាក ជួយ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ ​ និង​ធ្វើ​ឲ្យ​​សក់​មាន​សុខភាព​ល្អ។ ១.ជួយ​​សុខភាព​មាត់​ធ្មេញ ផ្លែ​ក្រូច​សើច​ក្រៅ​ពី​បន្ថែម​​រសជាតិ​ក្នុង​ម្ហូប​អាហារ ​គ្នា​យើង​មួយ​ចំនួនបាន​ប្រើ​ដើម្បី​​ការ​ការពារ​សុខភាព​មាត់​ធ្មេញ។ ថ្វី​បើ​​យើង​មិន​អាច​ញាំ​ផ្ទាល់បាន​ដូច​ផ្លែ​ឈើ​ដទៃ​ក៏​ពិត​មែន​ ប៉ុន្តែ​ស្លឹក​ និង​សម្បក​របស់​ក្រូចសើចអាច​យក​មក​ជូត​លើ​អញ្ចាញ​ធ្មេញ​ដើម្បី​ការពារ​ និង​កម្ចាត់​បាក់តេរី​មិន​ល្អ​ក្នុង​មាត់​បាន។ ប្រេង​ដែល​ចម្រាញ់​ចេញ​ផ្លែ​ក្រូច​សើច​ក៏​ត្រូវ​បាន​គេ​យក​មក​លាយ​ជា​មួយ​ថ្នាំ​ដុស​ធ្មេញ​ និង​ទឹក​ខ្ពុរ​មាត់​ដើម្បី​ជួយ​សម្អាតអញ្ចាញ​ ​បំបាត់​ក្លិន​មាត់ និង​ធ្មេញ​ផង​ដែរ។ ២.ជួយ​​ប្រព័ន្ធ​រំលាយ​អាហារ ក្រូច​សើច​មាន​ផ្ទុក​សារធាតុ​សំខាន់​ៗ​មួយ​ចំនួន ដែល​អាច​ប្រើ​ប្រឆាំង​នឹង​ការ​រលាក​ និង​ជួយ​ដល់​ប្រព័ន្ធ​រំលាយអាហារ​។ សារធាតុ​មួយ​ចំនួន​មាន​នៅ​ក្នុង​ផ្លែ​ក្រូច​សើច​​អាច​ប្រឆាំង​​នឹង​ការ​រលាក​ ហើយ​អាច​ជួយ​ជំរុញ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ផង​ដែរ​នោះ។ ប្រសិន​បើ​គ្នា​យើង​មាន​អាការៈ​ទល់​លាមក​ឬ​ពិបាក​ក្នុង​ការ​រំលាយ​អាហារ ការ​បន្ថែម​​ក្រូច​សើចទៅ​ក្នុង​អាហារ​​អាច​ជួយកាត់​បន្ថយ​​រោគ​សញ្ញា​ទាំង​នោះ​ និង​អាច​​ធ្វើ​ឱ្យ​ពោះវៀន​របស់​យើង​វិល​មក​រក​ភាព​ប្រក្រតី​វិញ។ ក្រៅពីនេះ ក្រូច​សើច​​ក៏​អាច​រួម​ចំណែក​ជួយ​ការពារ​បញ្ហា​ក្រពះ ពោះវៀន​ធ្ងន់ធ្ងរ​ដូច​ជា​មហារីក​ពោះវៀន​ធំ ឫសដូងបាត​ឬ​ដំបៅ​ក្រពះ​ផង​ដែរ។ ៣.ជួយ​កាត់​បន្ថយ​ការ​រលាក ចំពោះ​គ្នា​យើង​ដែលមាន​ជំងឺ​ឈឺ​សន្លាក់​ឆ្អឹង ការ​រលាក​សន្លាក់ ហើម​ឬ​ជំងឺ​រលាក​មួយ​ចំនួន​ផ្សេង​ទៀត យើង​អាច​ប្រើ​ទឹកក្រូច​សើច ឬ​ប្រេង​ក្រូច​សើច​លាប​លើ​កន្លែង​ដែល​យើង​មាន​អារម្មណ៍​ថា​ឈឺ។ ការ​ញ៉ាំ​អាហារ​មាន​បន្ថែម​ក្រូច​សើច អាច​ជួយ​សម្រួល​ដល់​អាការៈ​ឈឺ​ក្បាល និង​ឈឺ​ក្បាល​ប្រកាំង​ផង​ដែរ​។ ៤.ពង្រឹង​​ប្រព័ន្ធ​ភាព​ស៊ាំ ផ្លែ​ក្រូច​សើច​មាន​ផ្ទុក​សារធាតុ​ប្រឆាំងបាក់តេរី និង​ប្រឆាំង​អុកស៊ីតកម្ម ដែល​សារធាតុ​ទាំង​ពីរ​នេះ​​អាច​ជួយ​ដល់​ការ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ។ ដូច​គ្នា​ដែរ​ ការ​ញាំ​​ក្រូច​សើច​ ក៏​អាច​ជួយ​គ្នា​យើង​ការពារ​ជំងឺ​ក្រពះ ពោះវៀន​ជា​ច្រើន​ប្រភេទ​ ដែល​​អាច​ជួយ​ជំរុញ​ប្រព័ន្ធ​ភាព​ស៊ាំ​តាម​រយៈ​ឥទ្ធិពល​ប្រឆាំង​អុកស៊ីតកម្ម។ ៥.ជួយ​ថែទាំ​សក់ ផ្លែ​ក្រូច​សើច​ ក៏​ប្រើ​ប្រាស់​សម្រាប់​ការ​ថែរក្សា​សក់ផង​ដែរ​។ យើង​អាច​យក​ក្រូច​សើច​​លាប​នៅ​លើ​ស្បែក​ក្បាល ​និង​សក់​ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ជ្រុះ​សក់ ការពារ​ពី​ការ​កើត​អង្គែ​ ហើយ​​ក៏​ជួយ​​ផ្ដល់​សំណើម​ដល់​ស្បែក​ទៀត​ផង។ ប្រុងប្រយ័ត្ន៖ អ្វី​ដែល​គ្នា​យើង​គួរ​មាន​ការ​ប្រុង​ប្រយ័ត្ន​នោះ​គឺ​ប្រេង​ដែល​ចម្រាញ់​ចេញ​ពី​ផ្លែ​ក្រូច​សើច​មិន​ត្រូវ​យក​មក​​​ញាំ​ដោយ​ផ្ទាល់​ឡើយ​ ព្រោះ​វា​អាច​បណ្ដាលឲ្យ​​យើង​ចង្អោរ ​ក្អួត វិលមុខ ​និង​មាន​ផល​ប៉ះពាល់​មិន​ល្អ​ផ្សេង​ទៀត​បាន។

អត្ថបទផ្សេងទៀតពី ឱសថរុក្ខជាតិនិងថ្នាំបន្ទាប់បន្សំ

ស្វែងរក ឱសថរុក្ខជាតិនិងថ្នាំបន្ទាប់បន្សំ

ឱសថរុក្ខជាតិ

៣០វិនាទី តេស្តដឹង ថាតើរាងកាយមានបញ្ហា ឬសុខភាពល្អ

អាយុ​កាន់​តែ​ច្រើន ប្រព័ន្ធ​ស៊ាំ​​ក្នុង​រាង​កាយ​ អាច​​​​ចុះ​ខ្សោយ​​ ដែល​ត្រូវ​ការ​​ការ​យក​ចិត្ត​ទុក​ដាក់​​​​ការពារ ដើម្បី​ចៀស​ឆ្ងាយ​ពី​ជំងឺ​ផ្សេង​ៗ​។ តាម​​ការ​ណែ​នាំ ពី​គ្រូ​ពេទ្យ​ជំនាញ​ជា​ច្រើន ​ជា​ទូ​ទៅ​បាន​​ណែនាំ​ ឱ្យ​​ទៅ​​ពិនិត្យ​សុខភាព​ពេញ​លេញ​ យ៉ាង​តិច​រៀង​រាល់​ពីរ​ឆ្នាំ​ម្តង ឬ​អាច​លឿន​ជាង​នេះ ៦ខែម្ដង។ ជា​មួយ​គ្នា​នេះ ក៏​មាន​របៀប​​មួយ​ចំនួន ដែល​អាច​ធ្វើ​ដោយ​ខ្លួន​ឯង និង​​តេស្ត​ដឹង​​លឿន ពី​​​សុខភាព​ត្រឹម​​ ៣០​ វិនាទី។ ១.ច្របាច់​គល់​ក្រចក​ដៃ​ បើ​តាម​គ្រូពេទ្យ​ជំនាញ ដោយ​សារ​តែ​ម្រាម​ដៃ ជា​​ផ្នែក​មួយ​ផ្សារ​ភ្ជាប់​ខ្លាំង​​ទៅ​នឹង សេរីរាង្គ​ខាង​ក្នុង​នៃ​រាង​កាយ ទើប​គេ​អាច​​ដឹង​​ភ្លាម​​ៗ​​តាម​វិធី​សាស្រ្ត​នេះ។ យក​ដៃ​ស្តាំ ទៅ​ច្របាច់​គល់​ក្រចក​ដៃ​ខាង​ឆ្វេង ដោយ​ច្របាច់​រយៈ​ពេល​៣​ ទៅ​៥ វិនាទី​ រួច​បន្ត​ទៅ​ច្របាច់​លើ​ម្រាម​ផ្សេង​​ៗ​ទៀត​។ ក្រោយ​ពេល​​ឈប់​ច្របាច់ ចលនា​ឈាម​និង​រត់​ត្រឡប់​មក​វិញ មិន​លើស​ពី​ ២​វិនាទី បើ​ឃើញ​​ដូច​នេះ មាន​ន័យ​ថា រាង​កាយ​អ្នក​មាន​ ចលនា​ឈាម​ល្អ (ឈាម​​គ្រប់​គ្រាន់​​​​ធ្វើ​ចលនា​​លំហូរ​សព្វ​រាង​កាយ)។   ២.ក្រចក​ដៃ​ -ក្រចក​មេដៃ​៖ បើ​​ច្របាច់​​ទៅ មាន​ភាព​ឈឺ​ចាប់​ខ្លាំង ជា​សញ្ញា​ថា សួត​​របស់​អ្នក​មាន​បញ្ហា។ -ក្រចក​ចង្អុល​ដៃ​៖ ម្រាម​ចង្អុល​ដៃ​ មាន​ទំនាក់​ទំនង​​ទៅ​នឹង​​ពោះ​វៀន​ធំ កាល​ណា​ ច្របាច់​ក្រចក​​នេះ​ មាន​ភាព​ឈឺ​ចាប់​ខ្លាំង នោះ​មាន​ន័យ​ថា ជា​សញ្ញា​មាន​បញ្ហា​របស់​ពោះ​វៀន​ធំ ឬ​ការ​ទល់​លាមក។ -ក្រចក​ម្រាម​ដៃ​កណ្តាល​៖ ម្រាម​ដៃ​កណ្តាល មាន​ប្រព័ន្ធ​ស៊ាំ​ញ៉ាំ​ទាក់​ទង​នឹង បេះ​ដូង បើ​តេស្ត​​ច្របាច់​ដឹង​ថា ក្រចក​ចង្អុល​ដៃ​អ្នក​​ឈឺ​ចាប់​ខ្លាំង​នោះ […]


ឱសថរុក្ខជាតិ

លើសជាតិអាស៊ីដក្នុងឈាមគ្រោះថ្នាក់ខ្លាំង គួរប្រុងប្រយ័ត្នអាហារទាំងនេះ

បច្ចុប្បន្ន​អ្នក​មាន​ជំងឺ​លើស​ជាតិ​អាស៊ីដ​មាន​ចំនួន​ច្រើន​ដែរ ហើយ​កើត​ឡើង​ទាំង​ប្រុស​ទាំងស្រី និង​គ្រប់វ័យ ដោយសារចំណីអាហារ​ដែល​យើង​ញ៉ាំ​ជាប្រចាំ។ ដូចនេះ Helloគ្រូពេទ្យ នឹង​លើក​ឡើង​ពី​ផល​ប៉ះពាល់ និង​វិធី​ព្យាបាល ដែល​ណែនាំ​ដោយ​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។ លោក​បាន​ឲ្យ​ដឹង​ពី​មូលហេតុ​​នាំ​ឲ្យ​កើត​ជំងឺ​លើស​ជាតិ​អាស៊ីដ​ក្នុងឈាមដែលធ្វើឲ្យប៉ះពាល់ដល់តាម​សន្លាក់ ដោយសារ​ជាតិ​អាស៊ីដ​អ៊ុយរិច​វា​បាន​ទៅ​កក​ប្រមូល​ផ្តុំ​នៅ​តាម​សន្លាក់តូចៗ ជា​ពិសេស​សន្លាក់​ម្រាម​ដៃ និង​ម្រាម​ជើង ធ្វើ​ឲ្យមានការឈឺ ហើយ​មិន​ត្រឹមតែ​ឈឺ​ចុកចាប់​ទាំង​សន្លាក់​ប៉ុណ្ណោះ​ទេ ថែម​ទាំ​បណ្ដាល​ឲ្យ​ខូចទ្រង់ទ្រាយរបស់អវយវៈ។ លោក​វេជ្ជបណ្ឌិត​​ក៏​​បន្ថែម​​ទៀត​​ថា ប្រសិន​បើ​វា​មាន​ការ​កើត​ឡើង​រាប់​ឆ្នាំនោះ​ នឹង​បណ្តាល​ឲ្យ​ឈឺចាប់កាន់តែខ្លាំង។​ ចំពោះ​រោគសញ្ញា​លើស​ជាតិ​អាស៊ីដ​ក្នុងឈាម ទៅ​ប្រមូល​ផ្តុំ​តាម​​សន្លាក់​ មាន​ដូចជា​ ឈឺ​ចុកចាប់​តាម​សន្លាក់ ហើម ក្រហម ស្ពឹក ហើយក៏​អាច​កើត​ចំពោះ​អ្នក​ធាត់​ៗផងដែរ ពិសេស​​​ចូលចិត្ត​ញ៉ាំស្រាច្រើន ​សាច់​ច្រើន គ្រឿង​ក្នុង​សត្វ និង​គ្រឿង​សមុទ្រ​ជាដើម ដែលសម្បូរ​សារធាតុ Purines។ អត្ថបទពាក់ព័ន្ធ៖ បញ្ហា​ស្ពឹកដៃ! ករណីខ្លះ ធម្មតា​ទេ តែខ្លះទៀត ជាសញ្ញាជំងឺធ្ងន់ធ្ងរ ដូចនេះ​ដើម្បី​កាត់បន្ថយកម្រិតជាតិអាស៊ីដនេះ យើង​គួរហាត់ប្រាណ​ ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន ញ៉ាំ​បន្លែ​ជំនួស​សាច់ ភេសជ្ជៈ​មាន​ជាតិ​ហ្គាស-ជាតិ​ផ្អែម ស្រា កុំសូវញ៉ាំ ​ត្រូវ​លេប​ថ្នាំ​តាម​វេជ្ជបញ្ជារបស់គ្រូពេទ្យប្រសិនបើមានការកើនឡើងខ្លាំង។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិ​និច្ឆ័យ […]


ឱសថរុក្ខជាតិ

មូលហេតុធ្វើឲ្យជង្គង់ខ្មៅ និងរូបមន្តជួយប្រែជាសវិញ

ធ្លាប់​សម្គាល់​អត់​ថាជង្គង់​​​យើង មាន​ពណ៌ខ្មៅ​ជាង​ផ្នែក​ផ្សេងទៀត នៃ​រាងកាយ ហើយ​នេះដោយសារ​ស្បែក​​​​ផលិត​សមាសធាតុ​មេឡានីនច្រើនពេក។ ចុះហេតុម៉េច​បាន​ជា​បរិវេនណនេះ ឡើង​ខ្មៅ ហើយ​អាច​ដោះស្រាយ​បាន​អត់? ១. មូលហេតុ​បណ្ដាល​ឲ្យ​ជង្គង់ខ្មៅ ស្បែកខ្មៅ​ត្រង់ជង្គង់ និងកែងដៃ កើតឡើង​ជាធម្មតា តែ​ក៏អាស្រ័យ​លើ​ប្រភេទ​ស្បែក​របស់​មនុស្ស​ម្នាក់ៗផងដែរ។ ក្នុង​នោះ មាន​មូលហេតុ​មួយ​ចំនួន បណ្ដាល​ឲ្យ​ជង្គង់ និង​កែងជើង ខ្មៅជាង​ផ្នែក​ផ្សេងទៀត នៃ​រាងកាយ៖ ការកើនឡើង​កោសិកា​ស្បែក​ងាប់ ការកកិត ការរងកម្ដៅថ្ងៃ ការកើនឡើង​សមាសធាតុ​មេឡានីន​ច្រើនពេក​នៅ​ក្នុង​រាងកាយ (Post-inflammatory Hyperpigmentation) ស្ថានភាព​ស្បែក ដូចជា បណ្ដាល​មកពី​ជំងឺ​ត្រអក ២. រូបមន្ដធម្មជាតិ​ជួយ​ឲ្យស្បែក​ប្រែជាសវិញ ជង្គង់​ខ្មៅ គ្មាន​គ្រោះថ្នាក់នោះទេ ហើយ​យើង​មិនចាំបាច់​ព្យាបាល​ក៏បាន ប៉ុន្ដែ​បើយើង​ស្រលាញ់​ស្បែក និង​ចង់ឲ្យ​វាស​ដូចផ្នែក​ផ្សេងទៀត​នៃរាងកាយ មាន​រូបមន្ដ​ធម្មជាតិ​មួយ​ចំនួន ដែល​យើង​អាច​អនុវត្ត​បាន។ តែបៃតង - ដាក់តែបៃតង ១កញ្ចប់ ក្នុងពែងទឹកក្តៅ ហើយ​ទុកឲ្យ​ត្រជាក់ - យកដុំសំឡីជ្រលក់​ក្នុងទឹកតែបៃតង ហើយ​យកមក​ជូត​លើ​ជង្គង់ - ធ្វើដូច្នេះ ឲ្យ​បាន ២ដង/ថ្ងៃ ជែលប្រទាលកន្ទុយក្រពើ - លាបប្រទាលកន្ទុយក្រពើ ១​ស្លាបព្រា​កាហ្វេ លើជង្គង់ - ធ្វើដូច្នេះ ពី ២-៣​ដង/សប្ដាហ៍ រមៀត - លាយម្សៅរមៀត ១/២​ស្លាបព្រាកាហ្វេ ជាមួយ​យាអួរ ឬទឹកឃ្មុំ […]


ឱសថរុក្ខជាតិ

ដេកត្រាំទឹកក្តៅឧណ្ហៗជាមួយគ្រឿងផ្សំទាំងនេះ ជួយឲ្យអារម្មណ៍ល្អ និងស្បែកស្រស់ថ្លា

បន្ទាប់ធ្វើ​ការហត់ពេញ​មួយ​ថ្ងៃ គ្នា​យើង​​ច្បាស់​​ជាចំណាយ​ពេល​​រំសាយ​អារម្មណ៍​តាន​តឹង តាម​ចំណង់​ចំណូល​ចិត្ត​រៀងៗ​ខ្លួន។ ក្នុង​វិធី​សាស្ត្រ​រំសាយ​អារម្មណ៍​ហត់នឿយ វិធី​ពេញ​និយម​មួយ​នា​ពេល​បច្ចុប្បន្ន ​ពិសេស​ស្រីៗ ចូល​ចិត្ត​ដេក​​ត្រាំ​ទឹក​ក្តៅឧណ្ហៗ ជាមួយ​សាប៊ូ​ក្លិន​ក្រអូប គ្រាន់​តែ​គិត អារម្មណ៍​ក៏​ស្រស់ស្រាយ​ភ្លាម​ដែរ។ ចំពោះ​គ្នា​យើង​ចូល​ចិត្ត​វិធី​រំសាយ​អារម្មណ៍​បែប​នេះ “Hello គ្រូពេទ្យ” ចង់​ណែ​នាំ​ថែម​បន្តិច​ទៀត ជា​មួយ​គ្រឿង​ផ្សំមួយ​ចំនួន ធានា​ថាអារម្មណ៍​កាន់​តែ​អស្ចារ្យ​ជាង​មុន សុខភាព​ និងស្បែក ក៏​ល្អ​ខ្លាំង​ដែរ។ ១- នំ Oatmeal ពេល​ឮ “Hello គ្រូពេទ្យ” ប្រាប់​ថា យកនំ Oatmeal ប្រើ​ជា​គ្រឿង​ផ្សំ​ក្នុង​អាង​ទឹក គ្នា​យើង​ច្បាស់​ជា​ចម្លែក​ចិត្ត​មិន​ខាន! ប៉ុន្តែ​ត្រូវ​ដឹង​ថា នំ​ប្រភេទ​នេះ មាន​ផ្ទុក​នូវ​ខ្លាញ់​​ល្អ​ដល់​សុខ​ភាព ​អាច​ធ្វើ​ឲ្យ​ស្បែក​មាន​ភាព​រលោង និង​ជួយយ​ស្បែក​មិន​មាន​កន្ទួល រលាក ឬ​ស្ងួត។ នំ Oatmeal ក៏​មាន​តួនាទី​សម្អាត​​រន្ធ​ញើស​ផង​ដែរ ខណៈ​ប្រូតេអ៊ីនក្នុងនំ​ ​អាច​ធ្វើ​ឲ្យ​ស្បែក​មាន​សំណើម​បាន។ – របៀប​ប្រើ៖ ដាក់ Oatmeal ឆៅ ១-២ ពែង​ក្នុង​ចាន​ បន្ទាប់​មក​ចាក់​ចូល​ទៅ​ក្នុង​ទឹក​ក្តៅ រួច​លាយ​ទឹក​ឃ្មុំ​ចូល។ ទុក​ចោល​រយៈពេល ៥នាទី ដាក់​ចូល​ទៅ​ក្នុង​អាង​ងូត​ទឹក។ ២- ទឹកឃ្មុំ ទឹក​ឃ្មុំ​ ត្រូវ​គេ​ស្គាល់​ថា​ មាន​សមត្ថភាព​ក្នុង​ការ​ព្យាបាលជំងឺ​ជាច្រើន។ ដូច​គ្នា​នេះ​ដែរ […]


ឱសថរុក្ខជាតិ

Soy (សណ្ដែកសៀង)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់១- សណ្ដែកសៀងប្រើ​ដើម្បី​អ្វី? សណ្ដែកសៀង អាចចម្រាញ់ដើម្បី​យក​មក​​ប្រើ​ជា​ថ្នាំ ព្យាបាល​ស្ថាន​ភាព​ជំងឺ​មួយ​ចំនួន ដូចជា៖ – ឡើង​កូលេស្តេរ៉ូល​ក្នុង​ឈាម – ឡើង​សម្ពាធ​ឈាម – ជំងឺ​លើ​បេះដូង និង​ប្រព័ន្ធ​សរសៃ​ឈាម – ទឹក​នោម​ផ្អែម​ប្រភេទ​ ២ – ជំងឺ​ហឺត – ជំងឺ​មហារីកលំពែង – មហារីកស្រទាប់​អង់ដូម៉ែត្រ (Endometrial Cancer) – មហារីកក្រពេញប្រូស្តាត – មហារីក​ក្រពេញ​ទីរ៉ូអ៊ីត – ជំងឺ​ពុក​ឆ្អឹង (Osteoporosis) – ជំងឺ​តម្រង​នោម​វិវត្តន៍​ទៅ​មុខ – ទល់​លាមក – រាក​រូស – ប្រូតេអ៊ីន​ក្នុង​ទឹក​នោម​ (ចំពោះ​អ្នក​ជំងឺ​តម្រង​នោម) – ឈឺ​សាច់​ដុំ ដោយ​សារ​ការ​ហាត់​ប្រាណ – ឈឺ​សុដន់ – មហារីកសុដន់ – ឡើង​ក្ដៅ​ក្រហម​ដោយ​សារ​មហារីក​សុដន់ – រោគ​សញ្ញា​អស់​រដូវ – បណ្ដុំ​រោគ​សញ្ញា​ជិត​អស់​រដូវ (PMS) សណ្ដែកសៀង អាច​នឹង​ត្រូវប្រើ​​ក្នុង​ករណី​ផ្សេង​ទៀត ដូច​នេះ​សូមពិគ្រោះ​ជាមួយ​​គ្រូពេទ្យ ​ឬ​ឱសថ​ការី​ ដើម្បី​ដឹង​ព័ត៌មាន​បន្ថែម។ ២- សណ្តែក​សៀង​ដំណើរ​ការ​យ៉ាង​ម៉េច? សណ្ដែកសៀង មាន​សារធាតុ អ៊ីហ្ស៊ូផ្លាវូន (Isoflavones) ហើយ​​​ពេល​សារធាតុ​នេះ​ចូល​ទៅ​ក្នុង​រាង​កាយ​ នឹង​ប្រែ​ជា សារធាតុ “Phytoestrogens” ​វា​ស្រដៀង​នឹង​អ័រម៉ូន​អឺស្ត្រូជែន (Estrogen) ដូច​គ្នា។ សូម​ពិគ្រោះ​បន្ថែម​ជាមួយ​នឹង​គ្រូ​ឱសថ​បុរាណ ឬ​គ្រូពេទ្យ​ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម។ កត្តា​គួរ​ប្រុង​ប្រយ័ត្ន៣- ​ត្រូវ​ដឹង​អ្វី​ខ្លះ​មុន​នឹង​ប្រើសណ្ដែកសៀងជា​ថ្នាំ? គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឱសថការី ឬ​គ្រូពេទ្យ​ឱសថបុរាណ​បើ​យើង​មាន​បញ្ហា​ដូចជា៖ -​ កំពុង​មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះកូន​ ដោយ​សារ​ពេល​ពពោះ […]


ឱសថរុក្ខជាតិ

Grapefruit (ក្រូចថ្លុង)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់១- ក្រូចថ្លុងប្រើ​ដើម្បី​អ្វី? ក្រូច​ថ្លុង នេះ​ជា​ប្រភេទ​ក្រូច​ម្យ៉ាង​ ដែល​ផ្លែ ប្រេង​សម្បក និង​សារធាតុ​ចម្រាញ់​ចេញ​ពី​គ្រាប់ សុទ្ធ​តែ​​អាច​ប្រើ​ជា​ថ្នាំ​បាន។ ទឹក​ក្រូចថ្លុង អាច​ប្រើ​ព្យាបាលបញ្ហា​ឡើង​ជាតិ​កូលេស្តេរ៉ូល ក្រិន​សរសៃ​ឈាម មហារីក ជំងឺ​ស្បែក Psoriasis និង​ប្រើ​ដើម្បី​ព្យាបាល​បញ្ហា​ធាត់​លើស​ទម្ងន់។ សារធាតុ​ចម្រាញ់​ពី​គ្រាប់​ក្រូចថ្លុង ​លេប​ដើម្បី​ព្យាបាល​បញ្ហា​ការ​បង្ក​រោគដោយ​បាក់តេរី វីរុស និង​ផ្សិត។ ប្រេង​ក្រូចថ្លុង ប្រើ​លាប​នៅ​លើ​ស្បែក​ ដើម្បី​សម្រួល​សាច់​ដុំ បណ្ដុះ​សក់ ធ្វើ​ឲ្យ​មាន​សំណើម​ស្បែក និង​ព្យាបាល​បញ្ហា​មុន ​និង​ស្បែក​មុខ​ប្រេង​ច្រើន ហើយ​បើ​ផឹក​វិញ ​អាច​ព្យាបាល​បញ្ហា​គ្រុន​ផ្ដាសាយ​ធម្មតា (Influenza) បាន។ សារធាតុ​ចម្រាញ់​ពី​គ្រាប់​ក្រូចថ្លុង អាច​លាប​នៅ​លើ​ស្បែក ​ធ្វើ​ជា​សារធាតុ​សម្អាត​មុខ សារធាតុព្យាបាល​បឋម ព្យាបាល​បញ្ហា​រលាក​តិច​តួច និងអាច​​ប្រើ​ដើម្បី​ធ្វើ​ជា​ទឹក​លាង​សម្អាត​ទ្វារ​មាស សម្រាប់​បញ្ហា​ការ​បង្ក​រោគ​ដោយ​ផ្សិត​ទៅ​លើ​ទ្វារ​មាស (Candidiasis)។ លើស​ពី​នេះ ក៏​អាច​ប្រើ​ដើម្បី​សម្អាត​ត្រចៀក ឬ​ច្រមុះ ​ដើម្បី​ការ​ពារ ​និង​ព្យាបាល​ការ​បង្ក​រោគ ក៏​ដូច​ជា​បញ្ហា​ឈឺ​ក អាចយក​មក​​លាង​សម្អាត​ធ្មេញ​ ការពារ​ការ​រលាក​អញ្ចាញ​ និង​ធ្វើ​ឲ្យ​អញ្ចាញ​មាន​សុខភាព ល្អ ​ធ្វើ​ឲ្យ​ខ្យល់​ដង្ហើម​ស្រស់​ស្រាយ។ គ្នា​យើង​មួយ​ចំនួន ហឹត​ផ្សែង​ក្រូច​ប្រភេទ​នេះ ​ដើម្បី​ជួយ​ឲ្យ​រាង​កាយ​រក្សា​ទឹក​ក្នុង​ខ្លួន ព្យាបាល​បញ្ហា​ឈឺ​ក្បាល ស្ត្រេស និង​បាក់ទឹក​ចិត្ត។ ចំហាយ​សារធាតុ​ចម្រាញ់​ពី​គ្រាប់ គេ​ប្រើ​ដោយ​ហឺត​ចូល​ ដើម្បី​ព្យាបាល​ការ​បង្ក​រោគទៅ​លើ​សួត។ បើ​ប្រើ​ជា​អាហារ ​និង​ភេសជ្ជៈ​វិញ ក្រូច​នេះ​ គេ​អាច​ញ៉ាំ​ផ្លែ […]


ឱសថរុក្ខជាតិ

Sunflower Oil (ប្រេងផ្កា​ឈូក​រ័ត្ន)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់១- ប្រេងផ្កា​ឈូក​រ័ត្នប្រើ​ដើម្បី​អ្វី? ប្រេងផ្កា​ឈូក​រ័ត្ន ដែល​ភាសា​អង់គ្លេស​ហៅ​ថា Sunflower Oil គឺ​ជា​ប្រេង​​ចម្រាញ់​ចេញ​ពី​គ្រាប់​ផ្កា​ឈូក​រ័ត្នដែល​គេ​អាច​ប្រើ​វា​ជា​ថ្នាំ​បុរាណ​បាន។ ប្រេងផ្កា​ឈូក​រ័ត្ន អាច​ប្រើ​ព្យាបាល​ជំងឺមួយ​ចំនួន ​ដូច​ជា៖ – ទល់​លាមក – របួស​​មិន​ងាយ​ជា របួស​ស្បែក ជំងឺ​សើស្បែក Psoriasis និង​ជំងឺ​រលាក​សន្លាក់ (ពេល​ប្រើ​ជា​ថ្នាំ​លាប) – បញ្ចុះ​ជាតិ​ខ្លាញ់​អាក្រក់ (LDL) – ប្រើ​ជា​ប្រេង​សម្រាប់ម៉ាស្សា ក្រៅ​ពី​នេះ ប្រេងផ្កាឈូក​​រ័ត្ន ក៏​​អាច​ប្រើ​ជា​ប្រេង​ចម្អិន​ម្ហូប​បាន។ ២- ប្រើ​ផ្កា​ឈូករ័ត្ន​ដំណើរ​ការ​យ៉ាង​ម៉េច​ខ្លះ? មិន​មាន​ការ​សិក្សា​គ្រប់គ្រាន់ពី​សកម្មភាពឱសថ​បុរាណ​​រុក្ខជាតិ​នេះ​នៅ​ឡើយ​ទេ។ សូម​ពិគ្រោះ​ជាមួយ​គ្រូឱសថ​បុរាណ ឬ​គ្រូពេទ្យជំនាញ ​ដើម្បីទទួល​បាន​ព័ត៌មាន​បន្ថែម​។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី គេ​ដឹង​ថា ប្រេង​នេះ​ជា​ប្រភព​​ខ្លាញ់​មិន​ឆ្អែត​នៅ​ក្នុង​អាហារ ​អាច​ប្រើ​ជំនួស​ខ្លាញ់​ឆ្អែត​បាន។ កត្តា​គួរ​ប្រុង​ប្រយ័ត្ន៣- តើ​ខ្ញុំ​ត្រូវ​ដឹង​អ្វី​ខ្លះ​មុន​នឹង​ប្រើ ប្រេងផ្កា​ឈូក​រ័ត្ន (Sunflower oil) ជា​ថ្នាំ? គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឱសថការី ឬ​គ្រូពេទ្យ​ឱសថបុរាណ​បើ​អ្នក​មាន​បញ្ហា​ដូចជា៖ -​ កំពុង​មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះកូន​ ដោយ​សារ​ពេល​ពពោះ ឬ​បំបៅ​ដោះ​កូន ​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​ត្រូវ​តាម​កម្រិត​​​ណែនាំ​របស់​គ្រូពេទ្យ​តែ​ប៉ុណ្ណោះ។ – ​កំពុង​ប្រើ​ប្រាស់​ថ្នាំ​អ្វី​ផ្សេង ថ្នាំ​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ថ្នាំ​អ្នក​ទិញ​ខ្លួនឯង និង​ថ្នាំ​ទិញ​តាម​វេជ្ជបញ្ជា។ – ​មាន​ប្រតិកម្ម​ជាមួយប្រេង​ផ្កា​ឈូករ័ត្ន ថ្នាំ​ពេទ្យ​ ឬ​មាន​ប្រតិកម្ម​ជា​មួយ​ឱសថបុរាណ​​ដទៃ។ – ​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ឬ​មាន​បញ្ហា​សុខភាព​អ្វី​មួយ។ – ​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ​ជាមួយ​សត្វ។ លក្ខខណ្ឌ​​ចុះ​បញ្ជីការ​ផ្លូវ​ច្បាប់​លើ​ឱសថ​បុរាណ ​មិន​តឹងរ៉ឹង​ដូច​ការ​ចុះ​បញ្ជីការ​ផ្លូវ​ច្បាប់​លើ​ថ្នាំ​ពេទ្យ​ទេ។ ដូច​នេះ​គេ​ត្រូវ​សិក្សា​បន្ថែម​ ដើម្បី​ដឹង​ពី​សុវត្ថិភាពនៅ​ពេល​ប្រើ​ប្រាស់​ឱសថបុរាណ។ […]


ឱសថរុក្ខជាតិ

វិធីព្យាបាលបញ្ហាប្រេះកែងជើង ដែលគ្នាយើងអាចសាកល្បងបាន

បញ្ហា​ប្រេះកែងជើង ជាធម្មតា មិនបង្ក​គ្រោះថ្នាក់​នោះទេ ប៉ុន្ដែ​អាចឆ្លង​មេរោគ ប្រសិនបើ​មិន​ព្យាបាល។ គ្រូពេទ្យ អាច​ព្យាបាល​បញ្ហានេះ ដោយ​កោរ ប្រើ​អាស៊ីដ និងថ្ម Pumice ដែល​ចេញ​ពីបន្ទុះ​ភ្នំភ្លើង។ ទោះយ៉ាងណា គ្នាយើង​ក៏អាច​ព្យាបាល​ដោយ​ខ្លួនឯង គ្រាន់តែ​សម្ភារៈ​សាមញ្ញៗ ដែល​អាច​រកបាន​នៅ​ជុំវិញ​ផ្ទះរបស់​យើង។ ១. ប្រើថ្នាំអាស្ពីរីន តែមិនមែន​យក​ថ្នាំ​អាស្ពីរីន មកលេប​ទេ។ យកថ្នាំ​អាស្ពីរីន ៥-៦​បន្ទះ មកដុំ​ឲ្យ​ម៉ត់ និង​លាយ​ជាមួយ​ម្សៅ ទឹកក្រូច និង​ទឹក។ បន្ទាប់មក យក​វា​ទៅបិទ​លើ​កែងជើង ហើយ​រុំកន្សែង​ក្តៅ និង​គ្រប​ថង់​ប្លាស្ទិក​ពី​លើ។ ១០នាទី​ក្រោយ​មក ដក​ថង់ប្លាស្ទិក និងកន្សែង​ចេញ ហើយ​យក​ថ្ម Pumice មក​កោស​កន្លែង​ប្រេះកែងជើង។ ២. ត្រាំទឹកតែ ទឹកតែក្តៅឧណ្ហៗ ល្អសម្រាប់​សុខភាព​របស់យើង ហើយ​វាក៏ល្អ​សម្រាប់​ស្បែក​របស់​យើង​ផងដែរ។ នៅពេល​យើង​ប្រេះកែងជើង យើង​អាច​ត្រាំទឹកតែក្តៅឧណ្ហៗ ព្រោះវាជួយ​សម្ងួត​ស្បែក​របស់​យើង។ ៣. ប្រើម្សៅសូដា យើងអាច​ប្រើម្សៅសូដា ដើម្បី​លាងជើង​ក៏បាន ឬក៏យក​ម្សៅសូដា លាយ​ជាមួយ​ទឹក ហើយ​ទៅ​លាប​កន្លែង​ប្រេះកែងជើង ឲ្យ​ទៀងទាត់ រហូត​ដល់​ជាសះស្បើយ។ ៤. ប្រើសំបកផ្លែម្នាស់ សំបកផ្លែម្នាស់ មាន​អង់ហ្ស៊ីម ដែល​អាច​ជួយបន្ទន់ និង​បំបាត់បញ្ហា​ប្រេះកែងជើង។ យើង​យក​សំបកតូចៗ​របស់​ផ្លែម្នាស់​ស្រស់ ដាក់លើ​កន្លែង​ប្រេះកែងជើង ហើយ​រុំវា​ទុក ១យប់។ […]


ឱសថរុក្ខជាតិ

Grape (ទំពាំងបាយជូរ)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់១- ទំពាំងបាយជូរប្រើ​ដើម្បី​អ្វី? ទំពាំងបាយជូរ (Grape) អាច​ប្រើ​សម្រាប់​បញ្ហា​សុខភាព​មួយ​ចំនួន ​អាស្រ័យ​លើ​ផ្នែក​ផ្សេងៗ​របស់​រុក្ខជាតិ ​រួម​មាន៖ – គ្រាប់៖ ប្រើ​លើ​ផល​វិបាក​ដោយ​សារ​ជំងឺ​ទឹក​នោម​ផ្អែម ដូចជា បញ្ហា​ភ្នែក ​និង​ប្រព័ន្ធ​ប្រសាទ បង្កើន​ការ​ជា​សះស្បើយ​ពី​របួស​ផ្សេងៗ ការ​ពារ​កុំឲ្យ​ពុក​ធ្មេញ ការ​ពារ​ជំងឺ​មហារីក ជំងឺ​ខូច​ស្រទាប់ Macular ដោយ​សារ​អាយុ (AMD- age-related macular degeneration) ពិបាក​មើល​ឃើញ​នៅ​ពេល​យប់ ជំងឺ​ថ្លើម ​និង​ជំងឺ​គ្រុន Hey (Hey fever)។ – ផ្លែ​ស្ងួត៖ ព្យាបាល​បញ្ហា​ក្អក។ – ស្លឹក៖ ប្រើ​សម្រាប់​ជំងឺ​ពិបាក​ផ្ចង់​អារម្មណ៍ ធ្វើ​នេះ​ធ្វើនោះ​មិន​ចេះ​ចប់ និង​ធ្វើ​អ្វី​មួយ​ដោយ​មិន​គិត​ពី​លទ្ធផល​នៅ​ពេល​ខាង​មុខ (ADHD – attention deficit-hyperactivity disorder) បណ្ដុំ​រោគ​សញ្ញា​អស់​កម្លាំង​រ៉ាំរ៉ៃ (CFS) ជំងឺ​រាក ហូរ​ឈាម​ច្រើន​ពេល​មក​រដូវ ហូរ​ឈាម​តាម​បង្ហួរ​នោម និង​ដំបៅ​មាត់។ – ផ្លែ៖ ប្រើ​ដើម្បី​ការពារជំងឺ​បេះដូង​ និង​សរសៃ​ឈាម​បេះដូង ជំងឺ​ហើម​សរសៃ​វ៉ែន​នៅ​ជើង (Varicose veins) ឫសដូង​បាត ក្រិន​សរសៃ​ឈាម (Atherosclerosis) ឡើង​សម្ពាធ​ឈាម ហើម​បន្ទាប់​ពី​រង​របួស […]


ឱសថរុក្ខជាតិ

Black Pepper (ម្រេច​ខ្មៅ)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់១- ម្រេចខ្មៅប្រើ​ដើម្បី​អ្វី? ម្រេចខ្មៅ ភាសា​អង់គ្លេស​ហៅថា Black Pepper ជាទូទៅ​ យើង​ប្រើ​ជា​គ្រឿង​ផ្សំ​ក្នុង​មុខ​ម្ហូប​ជាច្រើន ក៏​ដូច​ជា​ទឹក​ជ្រលក់ ប៉ុន្តែ​ទាំងចាស់​បុរាណ យក​មក​ប្រើ​ជា​ថ្នាំ ​ព្យាបាល​រោគ​សញ្ញា​ទាក់​ទង​ជាមួយ​ក្រពះ​ពោះ​វៀន ​ក៏​ដូច​ជា​រោគ​សញ្ញា​ផ្សេង​ទៀត​​រួម​មាន៖ – ខ្យល់​ក្នុង​ពោះ មិន​រំលាយ​អាហារ ក្រហាយ​ទ្រូង ឈឺ​មិន​ស្រួល​ក្នុង​ក្រពះ – មិន​ឃ្លាន​អាហារ – ដំបៅ​ក្រពះ – ឈឺ​ចុកពោះ – រលាក​ទង​សួត – មហារីក។ ម្រេច​ខ្មៅ ក៏​ត្រូវ​ប្រើ​ក្នុង​ការ​ព្យាបាល​បញ្ហា​សន្លាក់​ និង​បញ្ហា​ផ្លូវ​ដង្ហើម ​ជួយ​ភ្ញោច​ប្រព័ន្ធប្រសាទ​ផង​ដែរ។ ម្រេច​ខ្មៅ អាច​ប្រើ​លាប​នៅ​លើ​ស្បែក​ ដើម្បី​ព្យាបាល​ការ​ឈឺ​ចាប់​សរសៃ​ប្រសាទ និង​ជំងឺចៃ (Scabies) ជាដើម។ ២- ម្រេច​ខ្មៅ​ដំណើរ​ការ​យ៉ាង​ម៉េច? នៅ​មិនទាន់​​មាន​ការ​សិក្សា​គ្រប់គ្រាន់ ​ពី​សកម្មភាព​ព្យាបាល​របស់​រុក្ខជាតិ​នេះ​នៅ​ឡើយ​ទេ។ សូម​ពិគ្រោះ​ជាមួយ​គ្រូ​ឱសថ​បុរាណ ឬ​គ្រូពេទ្យជំនាញ ​ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ការ​សិក្សា​ខ្លះ​បង្ហាញ​ថា ម្រេច​ខ្មៅ អាច​ជួយ​ប្រឆាំង​នឹង​ពពួកមីក្រុប និង​ធ្វើឲ្យ​​ទឹក​ក្រពះ​បញ្ចេញ​មក​ច្រើន។ មាន​ភស្ដុតាង​ប្រឆាំង​គ្នា​នៅ​ឡើយ ពី​តួនាទី​ម្រេច​ខ្មៅ ​ក្នុង​ការ​ព្យាបាល​ជំងឺ​មហារីក។ ភស្ដុតាង​ខ្លះ​បញ្ជាក់​ថា ​ម្រេច​ខ្មៅ អាច​ប្រឆាំង​នឹង​ជំងឺ​មហារីក​ពោះ​វៀន​ធំ ប៉ុន្តែ​ខ្លះ​ទៀត​ថា​ ​អាច​ជួយ​ទៅ​លើ​ករណី​ជំងឺ​មហារីក​ថ្លើម​ទៅ​វិញ។ សារធាតុ​ពីពើរីន (Piperine) ដែល​ជា​អាល់កាលូអ៊ីត (Alkaloids) មាន​ក្នុង​ម្រេច​ខ្មៅ មាន​សកម្មភាព​ប្រឆាំង​អ័រម៉ូន​អង់ដ្រូហ្សែន (Antiandrogenic) ប្រឆាំង​រលាក (Antiinflammatory) […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ