ឱសថរុក្ខជាតិនិងថ្នាំបន្ទាប់បន្សំ

ចំណេះដឹងទូទៅ

ឱសថរុក្ខជាតិនិងថ្នាំបន្ទាប់បន្សំ

​ក្រូចសើចផ្ដល់គុណប្រយោជន៍យ៉ាងតិច ៥យ៉ាង ដល់សុខភាព

ផ្លែ​ក្រូច​សើច​ គឺ​ប្រភេទ​ផ្លែឈើម្យ៉ាង​ដែល​គ្នា​យើង​ដឹង​ និង​ស្គាល់​ថា​​ជា​គ្រឿង​ទេស​សម្រាប់​បន្ថែម​ក្លិន​ក្នុង​ម្ហូបអាហារ​។ ​ផ្លែ​ក្រូច​សើច​ក៏​ត្រូវ​បាន​គេ​ដឹង​ថា​អាច​មាន​ប្រយោជន៍​ចំពោះ​ សុខ​ភាព​មាត់​ធ្មេញ  ជួយ​ដល់​ការ​រំលាយ​អាហារ កាត់​បន្ថយ​ការ​រលាក ជួយ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ ​ និង​ធ្វើ​ឲ្យ​​សក់​មាន​សុខភាព​ល្អ។ ១.ជួយ​​សុខភាព​មាត់​ធ្មេញ ផ្លែ​ក្រូច​សើច​ក្រៅ​ពី​បន្ថែម​​រសជាតិ​ក្នុង​ម្ហូប​អាហារ ​គ្នា​យើង​មួយ​ចំនួនបាន​ប្រើ​ដើម្បី​​ការ​ការពារ​សុខភាព​មាត់​ធ្មេញ។ ថ្វី​បើ​​យើង​មិន​អាច​ញាំ​ផ្ទាល់បាន​ដូច​ផ្លែ​ឈើ​ដទៃ​ក៏​ពិត​មែន​ ប៉ុន្តែ​ស្លឹក​ និង​សម្បក​របស់​ក្រូចសើចអាច​យក​មក​ជូត​លើ​អញ្ចាញ​ធ្មេញ​ដើម្បី​ការពារ​ និង​កម្ចាត់​បាក់តេរី​មិន​ល្អ​ក្នុង​មាត់​បាន។ ប្រេង​ដែល​ចម្រាញ់​ចេញ​ផ្លែ​ក្រូច​សើច​ក៏​ត្រូវ​បាន​គេ​យក​មក​លាយ​ជា​មួយ​ថ្នាំ​ដុស​ធ្មេញ​ និង​ទឹក​ខ្ពុរ​មាត់​ដើម្បី​ជួយ​សម្អាតអញ្ចាញ​ ​បំបាត់​ក្លិន​មាត់ និង​ធ្មេញ​ផង​ដែរ។ ២.ជួយ​​ប្រព័ន្ធ​រំលាយ​អាហារ ក្រូច​សើច​មាន​ផ្ទុក​សារធាតុ​សំខាន់​ៗ​មួយ​ចំនួន ដែល​អាច​ប្រើ​ប្រឆាំង​នឹង​ការ​រលាក​ និង​ជួយ​ដល់​ប្រព័ន្ធ​រំលាយអាហារ​។ សារធាតុ​មួយ​ចំនួន​មាន​នៅ​ក្នុង​ផ្លែ​ក្រូច​សើច​​អាច​ប្រឆាំង​​នឹង​ការ​រលាក​ ហើយ​អាច​ជួយ​ជំរុញ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ផង​ដែរ​នោះ។ ប្រសិន​បើ​គ្នា​យើង​មាន​អាការៈ​ទល់​លាមក​ឬ​ពិបាក​ក្នុង​ការ​រំលាយ​អាហារ ការ​បន្ថែម​​ក្រូច​សើចទៅ​ក្នុង​អាហារ​​អាច​ជួយកាត់​បន្ថយ​​រោគ​សញ្ញា​ទាំង​នោះ​ និង​អាច​​ធ្វើ​ឱ្យ​ពោះវៀន​របស់​យើង​វិល​មក​រក​ភាព​ប្រក្រតី​វិញ។ ក្រៅពីនេះ ក្រូច​សើច​​ក៏​អាច​រួម​ចំណែក​ជួយ​ការពារ​បញ្ហា​ក្រពះ ពោះវៀន​ធ្ងន់ធ្ងរ​ដូច​ជា​មហារីក​ពោះវៀន​ធំ ឫសដូងបាត​ឬ​ដំបៅ​ក្រពះ​ផង​ដែរ។ ៣.ជួយ​កាត់​បន្ថយ​ការ​រលាក ចំពោះ​គ្នា​យើង​ដែលមាន​ជំងឺ​ឈឺ​សន្លាក់​ឆ្អឹង ការ​រលាក​សន្លាក់ ហើម​ឬ​ជំងឺ​រលាក​មួយ​ចំនួន​ផ្សេង​ទៀត យើង​អាច​ប្រើ​ទឹកក្រូច​សើច ឬ​ប្រេង​ក្រូច​សើច​លាប​លើ​កន្លែង​ដែល​យើង​មាន​អារម្មណ៍​ថា​ឈឺ។ ការ​ញ៉ាំ​អាហារ​មាន​បន្ថែម​ក្រូច​សើច អាច​ជួយ​សម្រួល​ដល់​អាការៈ​ឈឺ​ក្បាល និង​ឈឺ​ក្បាល​ប្រកាំង​ផង​ដែរ​។ ៤.ពង្រឹង​​ប្រព័ន្ធ​ភាព​ស៊ាំ ផ្លែ​ក្រូច​សើច​មាន​ផ្ទុក​សារធាតុ​ប្រឆាំងបាក់តេរី និង​ប្រឆាំង​អុកស៊ីតកម្ម ដែល​សារធាតុ​ទាំង​ពីរ​នេះ​​អាច​ជួយ​ដល់​ការ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ។ ដូច​គ្នា​ដែរ​ ការ​ញាំ​​ក្រូច​សើច​ ក៏​អាច​ជួយ​គ្នា​យើង​ការពារ​ជំងឺ​ក្រពះ ពោះវៀន​ជា​ច្រើន​ប្រភេទ​ ដែល​​អាច​ជួយ​ជំរុញ​ប្រព័ន្ធ​ភាព​ស៊ាំ​តាម​រយៈ​ឥទ្ធិពល​ប្រឆាំង​អុកស៊ីតកម្ម។ ៥.ជួយ​ថែទាំ​សក់ ផ្លែ​ក្រូច​សើច​ ក៏​ប្រើ​ប្រាស់​សម្រាប់​ការ​ថែរក្សា​សក់ផង​ដែរ​។ យើង​អាច​យក​ក្រូច​សើច​​លាប​នៅ​លើ​ស្បែក​ក្បាល ​និង​សក់​ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ជ្រុះ​សក់ ការពារ​ពី​ការ​កើត​អង្គែ​ ហើយ​​ក៏​ជួយ​​ផ្ដល់​សំណើម​ដល់​ស្បែក​ទៀត​ផង។ ប្រុងប្រយ័ត្ន៖ អ្វី​ដែល​គ្នា​យើង​គួរ​មាន​ការ​ប្រុង​ប្រយ័ត្ន​នោះ​គឺ​ប្រេង​ដែល​ចម្រាញ់​ចេញ​ពី​ផ្លែ​ក្រូច​សើច​មិន​ត្រូវ​យក​មក​​​ញាំ​ដោយ​ផ្ទាល់​ឡើយ​ ព្រោះ​វា​អាច​បណ្ដាលឲ្យ​​យើង​ចង្អោរ ​ក្អួត វិលមុខ ​និង​មាន​ផល​ប៉ះពាល់​មិន​ល្អ​ផ្សេង​ទៀត​បាន។

អត្ថបទផ្សេងទៀតពី ឱសថរុក្ខជាតិនិងថ្នាំបន្ទាប់បន្សំ

ស្វែងរក ឱសថរុក្ខជាតិនិងថ្នាំបន្ទាប់បន្សំ

ឱសថរុក្ខជាតិ

លើសជាតិអាស៊ីដជាមូលហេតុចម្បងបណ្ដាលឲ្យរលាកសន្លាក់?

ជំងឺ​រលាក​សន្លាក់ ដែល​បង្ក​ការ​ប៉ះពាល់​ដល់​ប្រព័ន្ធ​សាច់ដុំ និង​ឆ្អឹង ហើយ​ជាពិសេស​នៅ​បរិវេណ​គន្លាក់​ឆ្អឹង​តែម្ដង។ អ្នក​កើត​ជំងឺ​រលាក​សន្លាក់ អាច​មាន​រហូត​ដល់​ពិការ​អវយវៈ ដែល​កើតឡើង​ភាគច្រើន​ក្នុង​ក្រុម​មនុស្ស​វ័យ​ចាប់ពី ៥០ ឆ្នាំទៅ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា មនុស្ស​វ័យ ៥០ ឆ្នាំ​ជាង​ភាគច្រើនកើត​ជំងឺ​នេះ ប៉ុន្តែ​វា​ក៏​អាច​កើត​លើ​កុមារ និង​មនុស្ស​វ័យ​ជំទង់​ផង​ដែរ ហើយ​ជំងឺ​នេះ​កើត​ចំពោះ​មនុស្ស​ស្រី​ច្រើន​ជាង​បុរស និង​លើ​មនុស្ស​ដែល​ធាត់។ ចំណែក​ឯ​មូលហេតុ​វិញ​វេជ្ជបណ្ឌិត​បាន​បកស្រាយ​ថា មាន​ច្រើន​យ៉ាង​ ខ្លះ​ទាក់ទង​នឹង​វ័យ​មនុស្ស និង​ទម្ងន់ មកពី​មេរោគ ឬ​រលាក​សន្លាក់​មកពី​មាន​ជំងឺ​ដទៃ​ទៀត ហើយ​ដើមហេតុ​ចម្បង​មកពី​លើស​ជាតិ​អាស៊ីដអ៊ុយរិចក្នុង​ឈាម ដោយសារ​ជាតិ​អាស៊ីដ​ឡើង​ខ្ពស់​នេះ​តែម្ដង។ ចំពោះ​រោគសញ្ញា​វិញ អ្នក​ជំងឺ​មាន​ការ​ឈឺចាប់​ត្រង់​សន្លាក់ បើ​សិន​រលាក​សន្លាក់​មាន​លក្ខណៈ ហើម​ត្រង់​កន្លែង​នោះ ឈឺ​ចាប់​ខ្លាំង ក្រហម ហើយ​មាន​កម្ដៅ​ក្ដៅ។ ការ​ព្យាបាល​ជំងឺ​រលាក​សន្លាក់​​នេះ​វិញ មិន​អាច​ព្យាបាល​ឲ្យ​ជា​ដាច់​នោះ​ទេ ប៉ុន្តែ​រលាក​សន្លាក់​មួយ​ចំនួន​ដូចជា រលាក​សន្លាក់​បណ្ដាល​មកពី​មេរោគ អាច​ព្យាបាល​ឲ្យ​ជា​ ដោយ​ប្រើ​ប្រភេទ​ថ្នាំ​អង់ទី​ប៊ូទិក។ ចំណែក​រលាកសន្លាក់​បណ្ដាល​មកពី​លើស​ជាតិ​អាស៊ីដ​វិញ ​គឺ​មិន​អាចព្យាបាល​ជា​​ឡើយ យ៉ាង​ច្រើន ៥០-៧០%  ហើយ​អាស្រ័យ​លើ​របប​អាហារ បើយើង​ញ៉ាំ​អាហារ​នាំឲ្យ​ឡើង​ជាតិ​អាស៊ីដ សន្លាក់​ប្រាកដជា​រើ​ឡើង​វិញ។ អត្ថបទពាក់ព័ន្ធ៖ ពិតទេ ក្រូចឆ្មារ និងអំបិលអាចបន្សាបជាតិស្រវឹងបាន? លេបថ្នាំ​ផ្សំ​ផ្តេសផ្តាស ជំងឺ​មិនជា​ហើយ​​ប៉ះពាល់​សុខភាព​ទៀត រឿង ៧ យ៉ាង ហាមធ្វើពេលស្រវឹង ព្រោះប៉ះពាល់សុខភាពធ្ងន់ធ្ងរ បញ្ហា​ស្ពឹកដៃ! ករណីខ្លះ ធម្មតា​ទេ តែខ្លះទៀត […]


ឱសថរុក្ខជាតិ

គួរយល់ដឹង! ជំងឺរលាក​ស្បែក​​អាច​បង្កទៅ​ជា​ជំងឺរលាក​សន្លាក់បាន

ការរលាក​ស្បែក​អាច​វិវត្ត​ទៅ​ជា​រលាក​សន្លាក់​បាន​បើយើង​​កំពុង​តែ​មាន​ជំងឺ​រលាក​ស្បែក​ធ្ងន់ធ្ងរ។ ជា​ការ​ពិត​មនុស្ស​ម្នាក់​ក្នុង​ចំណោម​បី​នាក់​នៃ​អ្នក​ជំងឺ​រលាក​ស្បែក​នេះ​អាច​វិវត្ត​ទៅ​ជា​រលាក​សន្លាក់​ ដែល​ការវិវត្ត​នេះអាចលេចចេញ​​​ក្នុង​រយៈពេល​ពី​៥​ទៅ​១០​ឆ្នាំ​ក្រោយ​ពី​អ្នក​ជំងឺ​មាន​ជំងឺ​រលាក​ស្បែក។ ខាង​ក្រោម​នេះ​ជា​ចំណុច​សំខាន់​ខ្លះ​ៗ​ដែលគ្នាយើង​​គួរ​យល់​ដឹង​ដូច​ជា​មូលហេតុ ​វិធី​ការពារ​ និង​ការ​ព្យាបាល​​ជំងឺ​រលាកស្បែក​នេះ​។ ទំនាក់ទំនង​​រវាង​ជំងឺ​រលក​ស្បែក ​និង​ជំងឺ​រលាក​សន្លាក់ ជំងឺ​រលាក​ស្បែក​គឺ​ជា​ជំងឺ​ប្រឆាំង​ប្រព័ន្ធ​ភាព​ស៊ាំ​ដែល​ធ្វើ​ឲ្យ​ការ​លូតលាស់​របស់​កោសិកា​ស្បែក​លឿន​ខុស​ធម្មតា។ ជំងឺនេះ​​ចេញ​ជា​សញ្ញា​ដូចជា​បន្ទះ​រលាក​ដុំ​ៗ​លើ​ស្បែក​ដែល​រមាស់​ និង​រឹង​ពេល​ដែល​យើង​ប៉ះ។ បន្ទះ​ទាំង​នេះ​មើល​ទៅ​រឹង​ និង​គ្រើម​ៗ​ពណ៌​ក្រហម​និង​គែម​ពណ៌​ស។ មួយ​វិញ​ទៀត​ជំងឺ​រលាក​សន្លាក់​ដែល​បណ្ដាល​មក​ពី​រលាក​ស្បែក​​អាច​កើត​មាន​ក្នុង​ពេល​ណាមួយ។ សញ្ញា​នៃ​ការ​រលាក​សន្លាក់​នេះ​រួម​មាន​ដូចជា​ហើម​ និង​ឈឺចាប់​(នៅ​ម្ដុំ​ជង្គង់ ក​ជើង ​និង​ជើង) ការ​ហើម​ម្រាម​ដៃ​ និង​ម្រាម​ជើង​អាច​មើល​ទៅ​ដូច​សាច់​ក្រក​ រឹង​សន្លាក់​ ដែលអាការៈនេះ​ឧស្សាហ៍​ជួប​ប្រទះ​នៅ​ពេល​ព្រឹក​ ក្រចក​កំពិត និង​ឈឺ​ចង្កេះជាដើម​។ ជំងឺ​នេះ​អាច​បង្ក​ឲ្យ​មាន​ការ​អស់​កម្លាំង​ និង​ពិបាក​ក្នុង​ការ​ទប់​លំនឹង​ទៀត​ផង។ ជំងឺ​ទាំង​ពីរ​នេះ​បើ​កើត​ក្នុង​ពេល​តែ​មួយ​គេ​ហៅ​ថា​ជំងឺ​ផ្សូរ៉ាស៊ីស(psoriatic) ហើយគ្មាន​មធ្យោបាយ​អ្វី​ដែល​អាច​បញ្ឈប់​អាការៈ​ទាំង​នេះ​បាននោះ​ទេ។ ប៉ុន្តែ​ក៏មាន​វិធី​ព្យាបាល ​និង​ការ​ផ្លាស់​ប្ដូរ​របៀប​រស់​នៅ​ខ្លះ​ៗ​ដែល​អាច​បន្ថយ​ហានិភ័យ​និង​ធ្វើ​ឲ្យ​រាង​កាយ​របស់​អ្នកជំងឺ​​ប្រសើរ​ឡើង។ អត្ថបទពាក់ព័ន្ធ៖  សភាពស្បែកទាំង៨ នេះ បញ្ជាក់ថាសុខភាពកំពុងមាន​បញ្ហា​ តិចនិកថែរក្សាស្បែកសម្រាប់ស្រីៗ មុន និងក្រោយហាត់ប្រាណ ហេតុអ្វី​អ្នក​ខ្លះ​​អាច​វិវត្ត​ពី​រលាក​ស្បែក​ទៅ​រលាក​សន្លាក់​? យើង​គួរ​ចង​ចាំ​ថា​ជំងឺ​ទាំង​ពីរ​នេះ​មិន​អាច​លេច​ចេញ​មុន​ក្រោយ ​ឲ្យយើងដឹង​ជាមុន​​នោះ​ទេ។ រវាង​ជំងឺ​ទាំង​ពីរ​​នេះ​គឺ​​មាន​រោគ​សញ្ញា​ប្លែក​ពី​គ្នា អ្វី​ដែល​ដូច​គ្នា​គឺ​វា​បង្ក​ពី​បញ្ហា​ប្រព័ន្ធ​ភាព​ស៊ាំ។ សម្រាប់​ការ​រលាក​ស្បែក​ នៅ​ពេល​ដែល​ប្រព័ន្ធ​ភាព​ស៊ាំ​យើង​ធ្វើ​ការ​មិន​បាន​ល្អ​ កោសិកា​ស្បែក​នឹង​លូត​លាស់​ខុស​ធម្មតា​ដែល​បង្កទៅ​ជា​រលាក​បាន។ ដូច​គ្នា​នេះ​ដែរ​ទៅ​លើ​សន្លាក់​វិញ​​ក៏​បង្ក​មក​ពី​ប្រព័ន្ធ​ភាព​ស៊ាំ​ដែរ​ ដែល​នៅ​ក្នុង​ឈាម​ គោលិកា​ឈាម​ស​​ចាប់​ផ្ដើម​ប្រឆាំង​នឹង​ខ្លួន​ឯង​ដោយ​ទៅ​យាយី​ជាលិកា​ល្អ​ផ្ទុយ​ពី​ការការ​ពារ​ប្រឆាំង​នឹង​មេរោគ​ទៅ​វិញ​។ លទ្ធផល​នោះ​គឺ​ទៅ​ប្រឆាំង​នឹង​សន្លាក់​នេះ​ឯង។ អត្ថបទពាក់ព័ន្ធ: បើស្បែកស្ងួត​គ្មាន​ជាតិ សាកញ៉ាំរបស់​ទាំងនេះ ខែត្រជាក់ ស្បែកឡើងស្ងួត! នេះមូលហេតុបង្ក និងវិធីដោះស្រាយ ការ​ព្យាបាល​ជំងឺ​រលាក​ស្បែក​ និង​ជំងឺ​រលាក​សន្លាក់​ដោយសារ​ប្រព័ន្ធ​ភាព​ស៊ាំ យើង​មាន​វិធី​ជា​ច្រើន​ក្នុង​ការ​ព្យាបាល​ជំងឺ​ទាំង​២​នេះ បើ​​ទោះ​បី​ជា​សញ្ញា​នៃ​ជំងឺ​នេះ​មិន​អាច​ចុះ​ថយ​ពេល​ដែល​លេច​ឡើង​លើ​ស្បែក​ឬ​សន្លាក់​ក៏​ដោយ​ តែមាន​វិធី​ខ្លះ​ៗ​ដែល​អ្នក​ជំងឺ​អាច​យក​ទៅ​អនុវត្ត​បាន​ដើម្បី​ការពារ​កុំ​ឲ្យ​ជំងឺ​​រាល​កាន់​តែ​ខ្លាំង។ ជាទូទៅ​គឺ​របៀប​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​យើង​តែ​ម្ដង​ដែល​ជា​កត្តា​​រំញោច​ការ​កើត​ឡើង​នៃ​ជំងឺ​នេះ​ ហើយ​ក៏​​ជា​កត្តា​ដ៏​សំខាន់​បំផុត​ក្នុង​ការ​ទប់​ស្កាត់​ការ​ឆ្លើយ​តប​ខុស​ប្រក្រតី​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​សារពាង្គកាយ​យើង។ សម្រាប់​អ្នក​ខ្លះ​ ស្ត្រេស​គឺ​ជា​កត្តា​ចំបង​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ការ​រលាក​ស្បែក​បាន។ ដូចនេះ​ហើយ​ការ​គ្រប់​គ្រង​ស្ត្រេស​ និង​ការ​រំសាយ​ស្ត្រេស​គឺ​វិធានការ​​ដ៏​ល្អ​ ដូចជា​ ការ​ហាត់​ដក​ដង្ហើម ហាត់​យ៉ូហ្កា និង​ការ​ធ្វើ​សមាធិ​ […]


ឱសថរុក្ខជាតិ

គ្នាយើងគួរដឹង វិធីទាំងនេះអាចជួយបំបាត់អាការៈចង្អោរបាន

អាការៈ​ចង្អោរ​អាច​កើត​ដោយសារ​វីរុស ប្រព័ន្ធ​រំលាយ​អាហារ ការ​មាន​ផ្ទៃពោះ ឬ​អាច​មក​ពី​ក្លិន​មិន​ល្អ​ជាដើម។​ ពេល​ខ្លះ​មូលហេតុ​បង្ក​អាការៈ​នេះ​គឺ​មិន​ច្បាស់​ទេ ប៉ុន្តែ​យើង​អាចមាន​វិធី​បន្ថយ​អាការៈ​នេះបាន។ អត្ថបទ​នេះ​នឹង​បង្ហាញ​ពី​របៀប​បំបាត់​អាការៈ​ចង្អោរមួយ​ចំនួន​ដល់​គ្នា​យើង​។ ១. ងើប​អង្គុយ នៅ​ពេល​យើងមាន​អាការៈ​ចង្អោរ យក​ល្អ​គួរងើបអង្គុយ ហើយ​កុំ​គេង​ព្រោះពេល​គេង​អាច​ធ្វើ​ឲ្យ​អាស៊ីត​ក្នុង​ក្រពះ​ច្រាល​ឡើង និង​ធ្វើ​ឲ្យ​អាការៈ​ចង្អោរ​កាន់​តែ​ខ្លាំង។  ២. បើក​បង្អួច ឬ​អង្គុយ​មុខ​កង្ហារ ខ្យល់​អាកាស​បរិសុទ្ធ​អាច​ជួយ​បន្ថយ​អាការៈ​ចង្អោរ​សម្រាប់​មនុស្ស​មួយ​ចំនួន​ទោះបី​ជា​អ្នកទាំង​នោះ​​មិន​ដឹង​ពី​មូលហេតុ​ច្បាស់​នាំឲ្យចង់ចង្អោរក៏​ដោយ។ ប៉ុន្តែ​ដូចជាគ្នាយើងដែល​ពុល​ឡាន​ភាគច្រើន​តែង​បើក​កញ្ចក់​រថយន្ត​ដើម្បី​បន្ថយ​អាការៈ​នេះ។ ខ្យល់​អាកាស​អាច​ជួយ​កម្ចាត់​ក្លិន​មិន​ល្អ ឬ​ជួយ​ឲ្យ​យើង​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ផ្សេង​។ ដូចនេះ​យើង​អាច​អង្គុយ​មុខ​កង្ហារ ឬ​បើក​បង្អួច​នៅ​ពេល​មាន​រោគសញ្ញា​ដំបូង​នៃ​អាការៈ​ចង្អោរ។ ៣. ស្អំ​ទឹកកក ការ​ស្អំទឹកកក​នៅ​​ក​ផ្នែក​ខាង​ក្រោយ​អាច​ជួយ​ធ្វើ​ឲ្យ​អាការៈ​ចង្អោរ​មាន​ភាព​ធូរស្រាល។ នៅ​ពេល​យើង​មាន​អាការៈ​ចង្អោរ​ សីតុណ្ហភាព​ក្នុង​រាងកាយ​ក៏​កើន​ឡើង​ដែរ ហើយ​ការ​ស្អំ​ទឹកកក​នៅ​នឹង​ផ្នែក​ខាង​ក្រោយ​ ​ក ​រយៈពេល​ច្រើន​នាទី​អាច​ជួយ​បន្ថយ​សីតុណ្ហភាព​ក្នុង​រាងកាយ​។ ៤.ធ្វើ​សមាធិ ការ​ធ្វើ​សមាធិ​គឺ​ជា​មធ្យោបាយ​មួយ​ដែល​ជួយ​ឲ្យ​អារម្មណ៍​ស្ងប់ និង​អាច​ជួយ​ឲ្យ​អាការៈ​ចង្អោរ​ធូរ​ស្បើយ។ នេះ​ជា​មធ្យោបាយ​ដ៏​ល្អ​សម្រាប់​អាការៈ​ចង្អោរ​បង្ក​ដោយ​ស្ត្រេស និង​ការ​ថប់​បារម្ភ។ ការ​ដក​ដង្ហើម​វែងៗ​ក៏​ជា​ការ​សមាធិ​មួយ​ដែរ។ យើង​អាច​ដក​ដង្ហើម​យឺតៗ​តាម​ច្រមុះ និង​ទប់​ដង្ហើម​បី​វិនាទី និង​ដកដង្ហើម​ចេញ​វិញ។ យើង​អាច​បន្ត​ធ្វើ​បែប​នេះ​ច្រើន​ដង​រហូត​ដល់​អាការៈ​ចង្អោរ​ធូរស្រាល។ ៥. ផ្លាស់ប្ដូរ​ចំណាប់​អារម្មណ៍ ពេល​ខ្លះ​ការ​ផ្លាស់ប្ដូរ​ចំណាប់​អារម្មណ៍​ក៏​អាច​ជួយ​ឲ្យ​អាការៈ​ចង្អោរ​ប្រសើរ​ឡើង​ដែរ។ នៅ​ពេល​ដែល​យើង​គិត​ពី​អាការៈ​នេះ​កាន់​តែ​ច្រើន យើង​នឹង​មានអារម្មណ៍​ចង្អោរ​កាន់​តែ​ខ្លាំង។ ដូចនេះ​ពេល​ក្រោយ​មាន​អាការៈ​នេះ​ យើង​គួរ​បង្វែរ​ចំណាប់អារម្មណ៍​យើង​ដោយ​ការ​អាន​សៀវភៅ ឬ​មើល​ទូរទស្សន៍​បើ​សិន​ជា​ការ​ធ្វើ​សកម្មភាព​នេះមិន​ធ្វើ​ឲ្យ​អាការៈ​កាន់តែ​អាក្រក់​ជាង​មុន។ ៦. ផឹក​ទឹក ការ​ខ្វះ​ជាតិ​ទឹក​អាច​កើតឡើង​បើ​យើង​មិន​អាច​ផឹក​ទឹក​បាន​ដោយ​សារ​អាការៈ​ចង្អោរ​នេះ។ អាការៈ​នេះ​ក៏​ជា​រោគសញ្ញា​មួយ​នៃ​ការ​ខ្វះ​ជាតិ​ទឹក​ ប៉ុន្តែ​ការ​ផឹក​ទឹក​ច្រើន​ពេក​អាច​នឹង​ធ្វើ​ឲ្យ​អាការៈ​ចង្អោរ​កាន់​តែ​អាក្រក់​ឡើង​។ នៅ​ពេល​មាន​អារម្មណ៍​ឈឺ​ពោះ​ចង់​ចង្អោរ​ក្អួត យើងគួរ​ផឹក​ទឹក​ម្ដង​បន្តិចៗ​។ យើង​ក៏​អាច​​ផឹក​តែ​ដែល​មិន​មាន​កាហ្វេអ៊ីន (decaf tea) ឬ​ទឹក​ដែល​មានដាក់​ចំណិត​ផ្លែឈើ​ស្រស់​។​ ៧. ទឹក​ក្រូចឆ្មារ ក្រូចឆ្មារ​មាន​ផ្ទុក​អាស៊ីត​ citric ដែល​ជួយ​ដល់​ការ​រំលាយ​អាហារ និង​សម្រួល​ដល់​ក្រពះ។ យើង​អាច​បន្ថែម​ទឹកក្រូចឆ្មារ​ទៅ​ក្នុង​ទឹក​។ ក្នុងករណី​ដែល​អាការៈ​ចង្អោរ​នេះ​បង្ក​ដោយ​ការ​ទល់​លាមក […]


ថ្នាំបន្ទាប់បន្សំ

Xylometazoline nasal​ (ថ្នាំបាញ់ច្រមុះ Xylometazoline)

ការ​ប្រើ​ប្រាស់១- តើថ្នាំបាញ់ច្រមុះ Xylometazolineប្រើដើម្បីអ្វី? ឱសថ Xylometazoline Nasal ឬថ្នាំបាញ់ច្រមុះ Xylometazoline ជា​ទូទៅ​គឺប្រើ​ដើម្បី​ព្យាបាល​បញ្ហា​តឹង​ច្រមុះ​​ដោយ​សារ អាលែកហ្ស៊ី រលាក​ច្រមុះ ឬ​គ្រុន​ផ្ដាសាយ​ធម្មតា។ ឱសថ​នេះ​ក៏​អាច​នឹង​ត្រូវ​ប្រើ​ក្នុង​គោល​បំណង​ព្យាបាល​បញ្ហា​សុខភាព​ផ្សេង​ទៀត​ដែល​មិន​បាន​បង្ហាញ​ខាង​លើ។ ឱសថ Xylometazoline Nasal គឺ​ជា​ឱសថ​បំបាត់​អាការៈ​តឹង​ច្រមុះ (Decongestant) ជួយ​ធ្វើ​ឲ្យ​សរសៃ​ឈាម​ក្នុង​រន្ធ​ច្រមុះរួម​តូច​វិញ​ ព្រោះថាសរសៃ​ឈាម​ដែល​រីក​ក្នុង​រន្ធ​ច្រមុះ​អាច​ធ្វើ​ឲ្យ​តឹង​ច្រមុះ​បាន។ ២- តើខ្ញុំ​គួរ​ប្រើថ្នាំបាញ់ច្រមុះ Xylometazoline​ដោយរបៀបណា? សូម​ប្រើ​ថ្នាំ​នេះ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ ឬ​តាម​ការណែនាំ​ក្នុង​ខិតប័ណ្ណ​ថ្នាំ។ មិន​ត្រូវ​ប្រើ​ច្រើន​ជាង ឬ​តិច​ជាង​ ឬ​យូរ​ជាង​កម្រិត​ដែល​ណែនាំ​នោះ​ឡើយ។ការ​ប្រើ​ថ្នាំ​នេះ​ច្រើន​ពេក អាច​បង្ក​ឲ្យ​ខូច​ខាត​ទៅ​លើ​រន្ធ​ច្រមុះ ដែល​ជា​ហេតុ​នាំឲ្យ​​តឹង​ច្រមុះ​រ៉ាំរ៉ៃ។ របៀប​ប្រើ​ថ្នាំ​បាញ់​ច្រមុះ (Nasal spray) យើងត្រូវ​បាញ់​ចូល​ច្រមុះ​តិចៗ។ យើង​ត្រូវផ្ងើយ​ក្បាល​ទៅ​ក្រោយ ហើយ​ដាក់ ចុង​បំពង់​ថ្នាំ​ចូល​ក្នុង​រន្ធ​ច្រមុះ​ម្ខាង រួចយក​ម្រាម​ដៃ​សង្កត់​បិទ​រន្ធ​ច្រមុះ​ម្ខាង​ទៀត។ ដក​ដង្ហើម​ចូលឲ្យ​លឿន និង​បាញ់​ថ្នាំ​ចូល​ក្នុង​ច្រមុះ​ថ្នម​ៗ។ បន្ទាប់​មក ចូរ​ធ្វើ​ដូច​គ្នា​នឹង​រន្ធ​ច្រមុះ​ម្ខាង​ទៀត។ មិន​ត្រូវ ញីស​សំបោរ យ៉ាង​ហោច​ណាស់​ក៏​ពីរ​ទៅ​បី​នាទី​ដែរ ក្រោយ​ប្រើ​ថ្នាំ​បាញ់​ច្រមុះ​រួច។ គ្នា​យើង​ត្រូវ​ចាំថា​មិន​ត្រូវ​ប្រើ​ថ្នាំ​បាញ់​ច្រមុះ​នេះ ច្រើន​ជាង​បីដង​ក្នុង​មួយ​ថ្ងៃ​ឡើយ (ត្រូវ​ប្រើ​រៀង​រាល់ ៨​ទៅ ១០​ម៉ោង​ម្ដង)។ ដើម្បី​ការ​ពារ​កុំ​ឲ្យ​​មាន​ការ​ចម្លង​រោគ យើង​មិន​អាចឲ្យ​​ថ្នាំ​បាញ់​ច្រមុះ​របស់​យើង​ទៅ​​អ្នក​ដទៃ​ប្រើ​នោះទេ​។ យើង​ត្រូវទៅជួប​​គ្រូពេទ្យ​ភ្លាម​ប្រសិន​បើ​រោគ​សញ្ញា​របស់​យើង​មិន​បាន​ធូរ​ស្រាល​បន្ទាប់​ពី​ប្រើ​បាន​ ៥​ថ្ងៃ​ពិតពីថ្ងៃចាប់​ផ្ដើម​ការ​ព្យាបាល។ ៣- តើ​ខ្ញុំ​គួរ​ទុក​ដាក់ថ្នាំបាញ់ច្រមុះ Xylometazolineដោយ​របៀប​ណា? កន្លែង​ដែល​ល្អ​បំផុត​ដើម្បី​រក្សា​ទុក​ឱសថ​នេះ​គឺ​នៅ​ក្នុង​សីតុណ្ហភាព​ធម្មតា (មាន​បញ្ជាក់​ក្នុង​សេចក្ដីណែនាំ​របស់​ថ្នាំ) និង​ត្រូវ​ទុក​​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ​និង​សំណើម។ ដើម្បី​កុំ​ឲ្យ​ខូច​ថ្នាំ សូម​កុំ​ទុក​វា​នៅ​ក្នុង​បន្ទប់​ទឹក​ឬ​ទូ​ទឹក​កក​ កន្លែង​កក​ឲ្យ​សោះ។ យើង​ត្រូវចាំ​ថា​​ឱសថប្រភេទ​នេះ […]


ឱសថរុក្ខជាតិ

ដឹងរូបមន្តធម្មជាតិទាំងនេះ លែងពិបាកចិត្តរឿងបបូរមាត់ខ្មៅ

នៅ​លើ​ផ្ទៃ​មុខ​យើង ពេល​​មិន​ផាត់​ម្សៅ បបូរ​មាត់ គឺ​ជា​កន្លែង​ទាក់ទាញ​ទី១ ដែល​ធ្វើ​ឲ្យ​មនុស្ស​ជុំ​វិញ​ខ្លួន​ចាប់​អារម្មណ៍ ព្រោះ​បបូរមាត់​ជា​កន្លែង​ដែល​មាន​ពណ៌​ក្រហម ឬ​ផ្កាឈូក ខុស​ពីផ្នែក​ដទៃ​នៅលើ​ផ្ទៃមុខ ប្រសិន​បើបបូរ​មាត់​មាន​ពណ៌​ខ្មៅ​វិញ មិន​លើក​មុខ ហើយ​នឹង​ធ្វើ​ឲ្យ​ទាក់ទាញ​ខ្លាំង​នោះទេ។ តែ​កុំទាន់​ពិបាក​ចិត្ត! រូបមន្ត​ធម្មជាតិ​ខាង​ក្រោម​នេះ អាច​ជួយ​កម្ចាត់​ភាព​ខ្មៅ​ស្រអាប់​របស់​បបូរ​មាត់​បាន​យ៉ាង​ល្អ។ ១.ទឺក​ឃ្មុំ និង​ក្រូចឆ្មារ កញ្ញា ឆឹង ច័ន្ទមុន្នីរស្មី ជា​ម៉ូដែល​ម្នាក់​បាន​ចែក​រំលែក​ឲ្យ​ដឹង​ថា ផ្លែឈើ​ដែល​មាន​ជាតិ Citrus ដូច​ជា​ក្រូចឆ្មារ មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា នៅ​ពេល​​លាយ​ជាមួយ​ទឹក​ឃ្មុំ វា​មិន​ត្រឹម​តែ​ជួយ​ឲ្យ​បបូរ​មាត់​លែង​ស្រអាប់​នោះ​ទេ វា​ក៏​ជួយ​ឲ្យ​បបូរ​មាត់​មាន​ភាព​ទន់​ល្មើយ​ផង​ដែរ។ វីធី​ធ្វើ៖ លាយ​ទឹក​ក្រូច​ឆ្មារ និង​ទឹក​ឃ្មុំ​មួយ​ស្លាប​ព្រា​ស្មើ​គ្នា លាប​វា​ទៅ​លើ​បបូរ​មាត់ ទុក​ចោល​រយៈ១៥-២០នាទី រួច​លាង​ទឹក​ចេញ​ជា​ការស្រេច។ វិធីនេះអាច​ធ្វើ​វា​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​បាន​លទ្ធផល​ល្អ។ ២.ប្រេង​ដូង ប្រេង​ដូង​ផ្តល់​សំណើម​បាន​ល្អ វា​មាន​សមត្ថភាព​ក្នុង​ការ​ជួយ​ឲ្យ​បបូរ​មាត់ ទន់ និង​ការពារ​បបូរមាត់​មិន​ឲ្យ​ស្ងួត ក៏​ដូចជា ប្រែ​ខ្មៅ​ស្រអាប់​បាន ដែល​បញ្ហា​នេះ​ភាគ​ច្រើន​បណ្តាល​មកពី​ការ​ខ្វះជាតិ​ទឹក។ វិធី​ធ្វើ​៖​ យកប្រេង​ដូងសុទ្ធ​លាប​លើ​បបូរមាត់ ទុក​ចោល​ឲ្យស្ងួត​ជា​ការស្រេច មិន​បាច់​លាង​ទឹក ហើយ​យើង​អាច​ធ្វើ​វា ១-២ដង​/ថ្ងៃ ជាប្រចាំ​បាន។ អត្ថបទពាក់ព័ន្ធ៖ នៅផ្ទះអំឡុងពេល COVID-19 កុំឲ្យទំនេរស្រីៗគួរធ្វើរឿងទាំងនេះ ដើម្បីសម្រស់ បើ​ចេះតែរមាស់ស្បែក​មិន​ដឹងមូល​ហេតុ អាចបណ្ដាលមកពីជំងឺមួយ​​ប្រភេទនេះ នៅផ្ទះយូរ ស្រីៗមិនត្រូវធ្វើរឿងប៉ុន្មាននេះទេ ប្រយ័ត្នបាក់សម្រស់! ៣.ប្រទាល​កន្ទុយក្រពើ រូបមន្ត​នេះ កញ្ញា ឆឹង ច័ន្ទមុន្នីរស្មី​ បាន​ណែនាំ​ថា ប្រទាល​កន្ទុយ​ក្រពើ​មាន​ប្រយោជន៍​ច្រើន […]


ឱសថរុក្ខជាតិ

ធុញនឹងរន្ធញើសធំៗលើមុខ សាកល្បងធ្វើតាមក្បួនធម្មជាតិទាំងនេះ!

ផ្ទៃ​មុខ​គឺ​ជាកន្លែង​ទី​មួយ​ដែល​យើង​ចាប់​អារម្មណ៍​មុខ​គេ​ នៅ​ពេលមើល​ទៅ​អ្នក​ណា​ម្នាក់ ហើយ​វា​ក៏​សំខាន់​ចំពោះ​ស្រីៗ​គ្រប់​រូប​ដែល​មាន​ចង់​មាន​ផ្ទៃមុខ​ម៉ត់​រលោង តែ​ប្រសិន​មុខ​មាន​មុន រន្ធ​ញើស​ធំៗ អាច​ធ្វើ​ឲ្យ​បាត់​បង់​ទំនុក​ចិត្ត​បាន​លឿន​បំផុត ដូច​នេះ​រូបមន្ត​ធម្មជាតិ​ទាំង​ប៉ុន្មាន​ខាង​ក្រោម​នេះ នឹង​ជួយ​បំបាត់​រន្ធញើស​ធំៗ និង​ជួយ​ស្តារ​ទំនុក​ចិត្ត​ឡើង​វិញ។ ១.ប្រទាល​កន្ទុយ​ក្រពើ៖ រូបមន្ត​នេះ​ត្រូវ​បាន​ចែក​រំលែក​ដោយ កញ្ញា ឆឹង ច័ន្ទ​មុន្នីរស្មី ជា​ម៉ូដែល​ម្នាក់ឲ្យ​ដឹង​ថា រូបមន្ត​ធម្មជាតិ​ស្រួល​បំផុត​ដែល​ឲ្យ​ស្បែក​មុខ​ស្អាតនោះ​គឺ ប្រទាល​កន្ទុយ​ក្រពើ។ វា​ជួយ​បង្រួម​រន្ធញើស សម្អាត និង​កម្ចាត់​ជាតិ​ប្រេង ធូលី​ចេញ​ពី​រន្ធញើស​បាន​ស្អាត។ សម្រាប់​រូបមន្ត​នេះ​យើង​ត្រូវ៖ -​ លាប​ជែល​ប្រទាល​កន្ទុយ​ក្រពើ​ទៅ​លើ​រន្ធញើស រួច​ម៉ាស្សា​រយៈពេល៣- ៥នាទី -​ ទុក​វា​ចោល​រយៈពេល ១០នាទី រួច​លាង​ទឹក​ចេញ​ជា​ការស្រេច។ ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ គួរ​អនុវត្ត​វិធី​នេះ​ជា​រៀង​រាល់​ថ្ងៃ។ ២.ស៊ុតស៖ ស៊ុតស​ជួយ​បន្តឹង​ស្បែកមុខ និង​ជួយ​បង្រួម​រន្ធញើស​ធំៗ​បាន។ ម៉ាស់​មុខ​ស៊ុត​ស​នេះ ជា​រូបមន្ត​ល្អ​បំផុត​សម្រាប់​បង្រួម​រន្ធញើស​ចំហរ ហើយ​វា​អាច​ព្យាបាល​មុន​មួយ​ចំនួន​បាន​ទៀត​ផង។ អ្វី​ដែល​យើងត្រូវ​ធ្វើ​គឺ៖ -​ យក​ស៊ុតស​លាយ​ជាមួយ ទឹក​ក្រូច​ឆ្មារ និង Oatmeal ឲ្យ​សព្វ -​ លាប​ល្បាយ​នោះ​នៅ​លើមុខ ហើយ​ទុក​ចោល​រយៈពេល​៣០នាទី -​​ លាង​ទឹក​ចេញជាមួយ​ទឹក​ត្រជាក់។ លាប​ល្បាយ​នេះ ២ដង/សប្តាហ៍ ដើម្បី​ទទួល​បាន​ស្បែក​ស្អាត។ អត្ថបទពាក់ព័ន្ធ៖ ញ៉ាំ​ល្ហុងទុំ​​មួយសប្តាហ៍​ម្ដង ​ផ្ដល់​អត្ថប្រយោជន៍​ច្រើនយ៉ាង​​ដល់​រាងកាយ មុនលើផ្ទៃមុខបានជាហើយ តែនៅសល់ស្នាមខ្មៅ ធ្វើម៉េចទើប​បាត់ទៅវិញ? ៣.ផ្លែ​ល្ហុងទុំ៖ កញ្ញា ឆឹង ច័ន្ទមុន្នីរស្មី ក៏​បាន​ណែនាំ​ពី​រូបមន្ត​ងាយៗមួយ​ទៀត​ដើម្បី ស្បែក​មុខ​ស្អាត គឺ​ប្រើ​ផ្លែល្ហុង។ អត្ថប្រយោជន៍​របស់​វា គឺជួយ​បន្តឹង​ស្បែកមុខ […]


ឱសថរុក្ខជាតិ

ភេសជ្ជៈសុខភាព៨មុខ គ្រប់គ្នាមិនគួរមើលរំលង

យើង​ដឹង​ហើយ​ថា​ទឹក​គឺ​ជា​ភេសជ្ជៈ​សំខាន់ ប៉ុន្តែ​ប្រសិន​ជាយើងចង់​ផឹក​ភេសជ្ជៈ​ផ្សេង​ក្រៅ​ពី​ទឹក យើង​អាច​សាក​ភេសជ្ជៈ​សុខភាព​ទាំង​នេះ​ដើម្បី​ទទួល​បាន​សារធាតុ​ចិញ្ចឹម​ផ្សេងៗដល់រាងកាយ។ ១. តែ​បៃតង តែ​បៃតង​ត្រូវ​បាន​ស្គាល់​ថា​ជា​ភេសជ្ជៈ​មាន​ប្រយោជន៍​ដល់​សុខភាព​នៅ​តាមបណ្ដាប្រទេសជាច្រើន​​ជា​យូរ​មក​ហើយ។ តែ​បៃតង​មាន​ polyphenols ក្នុង​កម្រិត​ខ្ពស់​ដែល​គេ​ជឿថា​អាច​ការពារ​ជំងឺមហារីក​សុដន់ និង​មហារីក​ក្រពេញ​ប្រូស្តាត។ ការសិក្សា​ក៏​បាន​លើក​ឡើង​ថា​តែ​បៃតង​អាច​ជួយ​កាត់បន្ថយ​ការ​កើន​ឡើង​នៃ​ជាតិស្ករ​ក្នុង​ឈាម​ក្រោយ​ពី​ញ៉ាំ​អាហារ​ ជាពិសេស​សម្រាប់​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ២។ យើង​​អាច​សាក​យកក្រូចឆ្មារលាយនឹង​​តែ​បៃតងក៏បាន​។ អត្ថបទពាក់ព័ន្ធ៖ មែន​អត់? តែ​បៃ​តង​អាច​ការពារ​ជំងឺ​ទឹក​នោម​ផ្អែម ញ៉ាំតែបៃតង ៣ដង ១សប្តាហ៍បង្ការជំងឺទាំងនេះ ហើយជួយខួរក្បាលទៀត ផឹកតែបៃតងរាល់ថ្ងៃ ជួយច្រើនទាំងសុខភាព និងសម្រស់ ពិសេសគេចផុតពីមហារីក ២. ទឹក​ទទឹម ទឹក​ទទឹម​គឺ​ជា​ភេសជ្ជៈ​មាន​សារធាតុចិញ្ចឹម​ច្រើន​ និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​ការពារ​កោសិកា​ពី​ការ​ខូចខាត និង​កាត់បន្ថយ​ការរលាក ជាពិសេស​ជួយ​កាត់បន្ថយ​ជំងឺ​រលាក​សន្លាក់។ ក្រៅ​ពី​នេះ ទឹក​ទទឹម​ក៏​សំបូរ​ដោយ​វីតាមីន C ដែលជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ក្នុង​ការ​ប្រឆាំង​នឹង​ជំងឺ​ផ្ដាសាយ។ ៣. ទឹក​មើម​ឆៃថាវ​ក្រហម (Beet) មើម​ឆៃថាវ​ក្រហម​ជា​ប្រភព​អាស៊ីត​ហ្វូលិក ម៉ាញ៉េស្យូម និង​នីដ្រាត។ រាងកាយ​របស់​យើង​នឹង​បំលែង​នីដ្រាត​ទៅ​ជា​នីឌ្រិច​អុកស៊ីត​ដែល​ជួយ​បញ្ចុះ​សម្ពាធ​ឈាម និង​ធ្វើ​ឲ្យ​ចរន្ត​ឈាម​មាន​ភាព​ប្រសើរ​ឡើង។ ការសិក្សា​មួយ​ចំនួន​ក៏​បាន​លើក​ឡើង​ថា​ទឹក​មើម​នេះ​អាច​ជួយ​បង្កើន​ថាមពល​អំឡុងពេល​ហាត់ប្រាណ។ ៤. ទឹក​ក្រូចឆ្មារ ទឹក​ក្រូចឆ្មារ​ជា​ភេសជ្ជៈ​ដ៏​ល្អ​សម្រាប់​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​។ ដោយ​គ្រាន់​តែ​ដាក់​ទឹក​ក្រូចឆ្មារ​ពីរ​ស្លាបព្រា​កាហ្វេ​ទៅ​ក្នុង​ទឹក​មួយ​កែវ​អាច​ផ្តល់​វីតាមីន C ១៤មីល្លិក្រាម។ លើស​ពី​នេះ​ ទឹក​ក្រូច​ឆ្មារ​ក៏​អាច​បំពេញ​ជាតិទឹក​ដល់​រាងកាយ​ដែរ។ ៥. ទឹកដូង ការ​ផឹក​ទឹក​ដូង​អាច​ជួយ​បំពេញ​ជាតិ​ទឹក​ដល់​រាងកាយ និង​ផ្តល់​ប៉ូតាស្យូម​ដល់​រាងកាយ​ក្នុង​បរិមាណ ច្រើន​ទៀត។ ប៉ូតាស្យូម​មាន​តួនាទី​សំខាន់​ក្នុង​ការ​រក្សា​ចង្វាក់​បេះដូង​ និង​រក្សា​លំនឹង​សម្ពាធ​ឈាម។ ៦. ទឹក​សូកូឡា​ក្ដៅ យើង​ធ្លាប់​ដឹង​ហើយ​ថា​ផ្លែ​កាកាវ​មាន​ប្រយោជន៍​ច្រើន​ដល់​សុខភាព​ ប៉ុន្តែ​សម្រាប់​ភេសជ្ជៈ​សំបូរ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​គឺ​កាន់​តែ​មាន​ប្រយោជន៍​ដល់​សុខភាព​នៅ​ពេល​លាយ​ជាមួយ​នឹង​ទឹកដោះគោ​ដែល​សំបូរ​ដោយ​កាល់ស្យូម និង​ជួយ​ពង្រឹង​វីតាមីន Dទៀត។ ៧. ទឹក​Cranberry ទឹក​ […]


ឱសថរុក្ខជាតិ

Calcium (ជាតិកាល់ស្យូម)

ការប្រើប្រាស់១– តើគេប្រើកាល់ស្យូមដើម្បីអ្វី? កាល់ស្យូម​ជា​សារធាតុ​រ៉ែ​ដែល​មាន​សារៈសំខាន់​សម្រាប់​ឆ្អឹង​និង​ធ្មេញ​។​ បេះដូង​ សរសៃ​ប្រសាទ​និង​ប្រព័ន្ធ​កំណក​ឈាម​ក៏​ត្រូវ​ការ​កាល់ស្យូម​ដើម្បី​ដំណើរ​ការ​ផងដែរ​។ កាល់ស្យូម​ត្រូវបាន​ប្រើ​ដើម្បី៖ ·         ព្យាបាល​និង​ការពារ​ការថយ​ចុះ​កម្រិត​កាល់ស្យូម ​និង​ជំងឺ​ឆ្អឹង​ដូចជា​ជំងឺ​ពុក​ឆ្អឹង (osteoporosis) ជំងឺ​ឆ្អឹង​ទន់​ចំពោះ​កុមារ (rickets) និង​ជំងឺ​ឆ្អឹង​ទន់​ចំពោះ​មនុស្ស​ធំ (​osteomalacia)​។ ·         បណ្ដុំ​រោគ​សញ្ញា​មុន​មក​រដូវ​ (PMS)​ ·         រមួល​ក្រពើ​ពេល​មានផ្ទៃ​ពោះ​ ·         លើស​សម្ពាធ​ឈាម​ពេល​មាន​ផ្ទៃ​ពោះ​ (​បម្រុង​ក្រឡា​ភ្លើង​)​​ ·         កត្តា​ប្រឈម​ទៅ​នឹង​មហារីក​ពោះវៀន​ និង​រន្ធ​គូទ​ ·         ផលវិបាក​ក្រោយ​វេះកាត់​​ត​ពោះវៀន​ លើសសម្ពាធ​ឈាម​ លើស​ជាតិ​ខ្លាញ់​ ជំងឺ Lyme ·         លើស​ជាតិ​ផ្លុយអរ (fluoride) ចំពោះ​កូន​ក្មេង​ ·         លើស​ជាតិ​សំណ (Lead) កាល់ស្យូម​កាបូណាត​​ប្រើ​ដើម្បី​ប្រឆាំង​ជាតិ​អាស៊ីដ​ពេល «​ក្រហាយ​ទ្រូង​»​។ កាល់ស្យូម​កាបូណាត​និង​កាល់ស្យូម​អាសេតាត​ប្រើ​ដើម្បី​បញ្ចុះ​កម្រិត​ផូស្វាត​ចំពោះ​អ្នក​មាន​ជំងឺ​តម្រង​នោម​។​ ២– ជាតិកាល់ស្យូមដំណើរការរបៀបណា? មិនមានការសិក្សា​ស្រាវជ្រាវ​ជាក់លាក់ណា​បង្ហាញ​ពី​ដំណើរ​ការ​របស់​កាល់ស្យូម​នោះ​ទេ។ សូមទៅ​ពិគ្រោះ​​ជាមួយ​គ្រូពេទ្យ​នូវ​ព័ត៌មាន​បន្ថែម​។​ យ៉ាង​ណា​មិញ​គេក៏​ដឹង​ថា​៖​ · ក្នុង​ខ្លួន​យើង​កាល់ស្យូម​សម្បូរ​ច្រើននៅក្នុង​ឆ្អឹង​និង​ធ្មេញ​ជាង​ ៩៩​%​។ កាល់ស្យូម​ក៏​មាន​នៅក្នុង​ឈាម សាច់​ដុំ​ និង​ជាលិការ​ដ​ទៃ​ទៀត​។ កាល់ស្យូម​ដែល​ផ្ទុក​ក្នុង​ឆ្អឹង​ត្រូវ​បាន​ទុក​​ជា​សារធាតុ​បម្រុង​ដែល​អាច​បញ្ចេញ​ទៅក្នុង​ខ្លួន​នៅ​ពេល​ដែល​ត្រូវ​ការ​។ កំហាប់​កាល់​ស្យូម​ក្នុង​ខ្លួន​នឹង​ថយ​ចុះ​ពេល​យើង​​កាន់​តែ​ចាស់​ទៅ​ព្រោះ​ថា​វា​បាន​បញ្ចេញចោលពីក្នុង​ខ្លួន​តាម​ញើស​ កោសិកាស្បែក និង​លាមក​។​​ លើសពីនេះ​ទៅ​ទៀត​ ស្រ្តី​កាន់​តែ​ចាស់​ការ​បឺត​ស្រូប​នៃ​កាល់ស្យូម​ក៏កាន់​ធ្លាក់ចុះ​​ដោយ​សារ​កម្រិត​អ័រម៉ូន​អេស្រ្តូ​សែន​ថយ​ចុះ​​។ ការ​ស្រូប​នៃ​កាល់ស្យូម​អាច​ប្រែ​ប្រួនអាស្រ័យ​លើជាតិសាសន៍​ ភេទ​ និង​អាយុ​។ ·   កាល់ស្យូម​គឺ​ជា​តម្រូវ​ការ​ដ៏​ចាំ​បាច់​សម្រាប់​ការ​បំបែក ​និង​ការសាង​សង់​ឆ្អឹង​ ដូច្នេះ​ការ​ទទួល​ទានកាល់ស្យូម​បន្ថែម​ជំនួយ​ដល់​ការសាង​សង់​ឆ្អឹង​ឡើង​វិញ ​និង​រាំមាំ​។ ការប្រុង​ប្រយ័ត្ន និងចំណុចហាមឃាត់១– គួរយល់ដឹងអ្វីខ្លះមុនប្រើប្រាស់កាល់ស្យូម​ ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ឬ​ឱសថការី​បើ​សិន៖​​ ·         អ្នក​មាន​ផៃ្ទ​ពោះ​ឬ​បំបៅ​ដោះ​កូន ​ព្រោះ​ថា​ពេល​ដែល​​កំពុង​មាន​កូន ​ឬ​បំបៅ​ដោះ​កូន​​យើង​គួរ​តែ​ទទួល​ទាន​​ថ្នាំ​តាម​វេជ្ជបញ្ជា​។​ ·         យើង​​កំពុង​ទទួល​ទាន​ថ្នាំ​ដទៃ​ដែល​រួម​ទាំង​ថ្នាំ​ដែលយើង​​ទិញ​បាន​ដោយ​គ្មាន​វេជ្ជបញ្ជា​ផង​ដែរ​។ ·         យើង​មាន​ប្រត្តិកម្ម​ជាមួយ​សារធាតុ​កាល់ស្យូម​ឬ​ថ្នាំ​ផ្សេងៗ​ ឬ​រុក្ខជាតិ​ផ្សេងៗ​។ ·      […]


ឱសថរុក្ខជាតិ

Biotin (វីតាមីន B7)

ការប្រើប្រាស់១– វីតាមីនប្យូទីន (Biotin) អាចជួយអ្វីដល់រាងកាយខ្លះ? ប្យូទីន (Biotin) គឺ​ជា​វីតាមីន​ម្យ៉ាង​ដែល​សំបូរ​នៅ​ក្នុងចំណី​អាហារ​មួយ​ចំនួន។ វីតាមីន​Biotin ផ្តល់​អត្ថប្រយោជន៍​ខ្ពស់​​ដល់​​រាងកាយ​របស់មនុស្ស​ ជាពិសេស​អាច​​ជួយ​​ព្យាបាល ក៏​ដូច​ជា​​ការពារ​​ស្ត្រី​មាន​ផ្ទៃពោះ​ពី​បញ្ហា​​កង្វះ​វីតាមីន​ប្រភេទ​នេះ បញ្ហា​ញ៉ាំ​មិន​សូវ​បាន កង្វះ​អាហារូបត្ថម្ភ និង​បញ្ហា​ស្រក​គីឡូ​​លឿនជាដើម​។ វីតាមីន​ប្យូទីន​នេះ​ក៏​អាច​ជួយ​ព្យាបាល​បញ្ហា​ជ្រុះ​សក់ ក្រចក​ផុយ​​ស្រួយ ស្បែក​កន្ទួល​រមាស់​លើ​ក្មេង (ជំងឺ​រលាក​ស្បែក Seborrheic Dermatitis) ជំងឺ​ទឹក​នោម​ផ្អែម និង​ជំងឺ​បាក់​ទឹក​ចិត្ត​កម្រិត​ស្រាល​ផង​ដែរ។ ២– វីតាមីនប្យូទីន (Biotin)​ធ្វើការដូចម្តេច? ​មិន​ទាន់​​មាន​ការ​សិក្សា​​ស្រាវជ្រាវ​ច្បាស់លាស់ណា អាច​បង្ហាញ​ប្រាប់​​ពីដំណើរ​ការ​របស់​ប្យូ​ទីន​នោះ​ទេ។ យ៉ាងណាមិញ ​គេ​អាច​ដឹង​​ត្រឹម​​ថា​វីតាមីន​នេះ​មាន​មុខ​ងារ​សំខាន់​ក្នុង​ការ​បំបែក​សារធាតុ​ផ្សេង​ៗ​ក្នុង​រាងកាយ ដូចជា ​ជាតិ​ខ្លាញ់ ស្ករ និង​សារធាតុ​ដទៃ​ជា​ច្រើន​ទៀត។ គប្បី​ធ្វើការ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម។ អត្ថបទពាក់ព័ន្ធ៖ ហេតុផលធំៗបញ្ជាក់ថា ថ្នាំវីតាមីនសំខាន់ខ្លាំងប៉ុនណាសម្រាប់ស្រីៗបំបៅដោះកូន ការប្រុងប្រយ័ត្ន និងចំនុចហាមឃាត់១– គួរដឹងអ្វីខ្លះមុនពេលប្រើវីតាមីនប្យូទីន (Biotin)? គប្បី​ពិគ្រោះ​​ជាមួយ​នឹង​​គ្រូពេទ្យ ឬ​ឱសថការី ​ប្រសិន​បើ៖ យើង​​កំពុង​មាន​គភ៌ ឬ​ក៏​បំបៅ​ដោះ​កូន ព្រោះ​អំឡុង​ពេល​នេះយើង​​អាច​ប្រើ​ថ្នាំ​បាន តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​តែ​ប៉ុណ្ណោះ។ យើង​​កំពុង​ប្រើ​ប្រាស់​ថ្នាំ​ណា​មួយ​ផ្សេង​ទៀត (មិន​ថា​ថ្នាំ​ដែល​កំពុង​ប្រើ មាន ឬ​គ្មាន​វេជ្ជបញ្ជា) មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ជាមួយ​នឹង​សារធាតុ​ផ្សំ​ណា​មួយ​របស់​ថ្នាំ ឬ​ថ្នាំ​ដទៃ​ទៀត មាន​ជំងឺ​ប្រចាំ​កាយ​ណាមួយ។ មាន​ប្រតិកម្ម​អាលែកហ្ស៊ី​​ជាមួយ​នឹង​សារធាតុ​ផ្សេង​ៗ ដូចជា ចំណី​អាហារ​ណាមួយ ថ្នាំ​លាប​ពណ៌ សារធាតុ​រក្សា​អាហារ​បាន​យូរ ឬ​ក៏​​​សត្វ​ណាមួយ។ លក្ខខណ្ឌ​ក្នុង​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​អាហារ​បំប៉ន​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ ដូច​នេះ​គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​ទាំង​នេះ។ យើង​ត្រូវ​ប្រាកដ​ថា​អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​អាច​ដឹង​ពី​ព័ត៌មាន​បន្ថែម។ ២– វីតាមីនBiotinពុលដែរឬទេ?  វីតាមីន Biotin […]


ឱសថរុក្ខជាតិ

Vitamin K (វីតាមីនK)

ស្វែងយល់ពីការប្រើប្រាស់តើ​វីតាមីន​K​ប្រើប្រាស់​ដើម្បី​អ្វី? វីតាមីន​K​ គឺ​ជា​វីតាមីន​មាន​ផ្ទុក​នៅ​ក្នុង​ស្លឹក​បន្លែ​ពណ៌​បៃតង​ដូចជា​ផ្កា​ខាត់ណា​បៃតង​ និង​ស្ពៃក្ដោប​brussels​ហើយ​ឈ្មោះ​វីតាមីន​K​នេះ​មាន​ដើម​កំណើត​មក​ពី​ពាក្យ​អាល្លឺម៉ង់​“Koagulationsvitamin”។ ទម្រង់​ជា​ច្រើន​នៃ​វីតាមីន​K​ត្រូវ​បាន​ប្រើប្រាស់​ជា​ឱសថ​ពាស​ពេញ​ពិភព​លោក​រួម​មាន​វីតាមីន ​K1​ (phytonadione)​ និង​ វីតាមីន​K2​ (menaquinone)​ ដែល​អាច​រក​បាន​នៅ​អាមេរិក​ខាង​ជើង​។ ជា​ទូទៅ​ ទម្រង់​វីតាមីន​K1​ត្រូវ​បាន​និយម​ប្រើ​ច្រើន​ជាង​វីតាមីន​K​ ដោយ​សារ​តែ​វា​មាន​កម្រិត​ជាតិ​ពុល​តិច​ជាង​ ប្រសិទ្ធភាព​លឿន​ជាង​ និង​ ខ្លាំង​ជាង​ព្រម​ទាំង​មាន​ប្រសិទ្ធភាព​ប្រសើរ​ជាង​ទៅ​លើ​ស្ថានភាព​មួយ​ចំនួន។ នៅ​ក្នុង​រាងកាយយើង​​ វីតាមីន​K​ដើរ​តួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​កំណក​ឈាម​ហេតុ​ដូច្នេះ​ទើប​វា​ត្រូវ​បាន​ប្រើ​ប្រឆាំង​ទប់​ទល់​នឹង​អំណាច​នៃ​ឱសថ​ឈាម​រាវ​នៅ​ពេល​ដែល​ប្រើ​ច្រើន​ពេក​ ដើម្បី​បង្ការ​បញ្ហា​កំណក​ឈាម​សម្រាប់​ទារក​ទើប​កើត​ដែល​មិន​មាន​វីតាមីន​K​គ្រប់គ្រាន់​ក្នុង​រាង​កាយ​ និង​ ព្យាបាល​ការ​ហូរ​ឈាម​ដែល​បង្ក​ដោយ​ឱសថ​ salicylates; sulfonamides; quinine; quinidine; ឬពពួក​ថ្នាំ​ផ្សះ។ ម៉្យាង​ទៀត​ វីតាមីន​K​ក៏​ត្រូវ​បាន​ផ្ដល់​ឲ្យ​ក្នុង​ការ​ព្យាបាល​ និង​ ការ​បង្ការ​ជំងឺ​ខ្សោយ​វីតាមីន​K​ ដែល​ជា​ស្ថានភាព​មួយ​នៃ​រាងកាយ​មិន​មាន​វីតាមីន​K​គ្រប់គ្រាន់​ និង​ ជំងឺ​ពុក​ឆ្អឹង​ osteoporosis​ព្រម​ទាំង​ ជំងឺ​ថ្លើម​ដែល​ហៅ​ថា​ biliary cirrhosis។ ចំណែក​វីតាមីន​K2​វិញ​ប្រើ សម្រាប់​ព្យាបាល​ជំងឺ​ពុក​ឆ្អឹង​ និង​ ការ​បាត់បង់​ឆ្អឹង​ដោយ​ប្រើប្រាស់​ steroids​ និង​ អ្នក​ជំងឺ​ដែល​លាង​ឈាម​ជា​ប្រចាំ​ដើម្បី​កាត់​បន្ថយ​ជាតិ​កូឡេស្ដេរ៉ូល​ក្នុង​ខ្លួន។ លើស​ពី​នេះ​ទៀត​ វីតាមីន​K​ក៏​ជួយ​លុប​បំបាត់​នូវ​ ការ​បែក​សរសៃ​វ៉ែន​ពីងពាង​ ស្នាម​ជាំ​ ស្លាក​ស្នាម​ ស្នាម​សង្វារ​ រលាក​ភ្លើង​ បញ្ហា​មុខ​ក្រហម​ព្រម​ទាំង​មុន​នៅ​លើ​ផ្ទៃ​មុខ​ និង​ ស្បែក​បន្ទាប់​ពី​ការ​វះ​កាត់​ដែល​វា​ជួយ​ពន្លឿន​ការ​សះ​ស្បើយ​ កាត់​បន្ថយ​ស្នាម​ជាំ​ និង​ហើម។ យ៉ាង​ណា​មិញ​ ការ​កើន​ឡើង​ពី​ការ​យល់​ដឹង​នៃ​មុខងារ​របស់​វីតាមីន​K​ក្នុង​ការ​ធ្វើ​កំណក​ឈាម​ក្នុង​រាង​កាយ​ បាន​ធ្វើ​ឲ្យ​អ្នក​វិទ្យាសាស្ត្រ​ផ្ដល់​យោបល់​ណែនាំ​ឲ្យ​មាន​ការ​បង្កើន​ការ​ទទួល​ទាន​វីតាមីន​K​ទៅ​ក្នុង​របប​អាហារ។ នា​ឆ្នាំ​២០០១​ វិទ្យាស្ថាន​ជាតិ​នៃ​អាហារ​ឱសថ​និង​ក្រុម​ប្រឹក្សា​នៃ​អាហារូបត្ថម្ភ​បាន​បង្កើន​ការ​ណែនាំ​ចំនួន​ទទួល​ទាន​វីតាមីន​K​យ៉ាង​តិច​បំផុត​ ហើយ​បដិសេធ​មិន​ព្រម​បង្កើន​ចំនួន​ច្រើន​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ