បំណងប្រាថ្នាធំមួយរបស់ម៉ាក់ប៉ា គឺចង់ឃើញកូនមានបញ្ញាវាងវៃ ខួរក្បាលគិតបានរហ័ស ឬ បើនិយាយឲ្យស្រួលស្ដាប់ គឺចង់ឲ្យកូនរៀនពូកែជាប់លេខល្អរាល់ខែ។ ទន្ទឹមនឹងការសម្រេចក្ដីប្រាថ្នាចង់ឲ្យកូនឆ្លាតបាន ម៉ាក់ប៉ាមិនត្រូវមើលរំលងប្រការសំខាន់ៗ ប៉ុន្មានខាងក្រោមនេះទេ។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
១. កុំធ្វើសកម្មភាពឆ្គាំឆ្គងដាក់កូន
ម៉ាក់ប៉ាដែលមានអាកប្បកិរិយាមិនល្អ ឬបំពានលើកូន ដូចជាវាយដំខ្លាំងពេក ស្រែកជេរមុខក្រោយឲ្យកូន អាចធ្វើឲ្យក្មេងឆេវឆាវ ប្រើហិង្សា ពោលគឺមានចរិតមិនសមរម្យ។ លើសពីនេះ បើម៉ាក់ប៉ាធ្វើសកម្មភាពមិនល្អដាក់កូន ហើយចង់ឲ្យកូនឆ្លាត រៀនពូកែក៏ពិបាកដែរ ព្រោះក្មេងៗដែលទទួលបានសម្ពាធពីម៉ាក់ប៉ាខ្លាំងច្រើនតែជួបប្រទះបញ្ហាក្នុងការសិក្សា និងងាកទៅប្រព្រឹត្តអំពើដែលអាចបំផ្លាញអនាគតខ្លួនឯង និងគ្រួសារវិញ។
២. កូនមានរបបអាហារមិនល្អ
តាមពិតទៅ របបអាហាររបស់កូនដើរតួនាទីសំខាន់ណាស់ក្នុងការជំរុញការលូតលាស់ទាំងផ្នែករាងកាយ និងស្មារតីរបស់ពួកគេ។ ស្របគ្នានេះ លោកវេជ្ជបណ្ឌិត អ៊ុន យូ ឯកទេសរោគកុមារ មកពីប្រទេសបារាំង និងកូរ៉េ ឲ្យដឹងថា ដើម្បីឲ្យកូនលូតលាស់បានល្អ ក្មេងត្រូវការជាចាំបាច់នូវអាហារចម្រុះមុខ មានទាំងត្រី សាច់ ស៊ុត បន្លែ ផ្លែឈើ មិនអាចខ្វះមុខណាមួយបាននោះទេ។ កាលណាកូនរស់នៅក្នុងគ្រួសារដែលមានទម្លាប់មិនញ៉ាំសាច់ ក៏ជួបបញ្ហាលូតលាស់ដែរ ធ្វើឲ្យប្រព័ន្ធការពារខ្សោយ ងាយឆ្លងជំងឺ ខួរក្បាលមិនសូវចងចាំល្អ។
៣. មិនយកចិត្តទុកដាក់ផ្លូវអារម្មណ៍កូន
ចំពោះបញ្ហាលូតលាស់ផ្នែកបញ្ញាស្មារតីនេះ លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ បម្រើការងារនៅគ្លីនិកកុមារ MommyDoctor បន្ថែមឲ្យដឹងថា សុខភាពផ្លូវចិត្តកុមារក៏មានទាក់ទងជាមួយការអភិវឌ្ឍបញ្ញាស្មារតីរបស់កូនផងដែរ។ ក្មេងម្នាក់ដែលមានបញ្ញាស្មារតីល្អ ទាល់តែក្មេងនោះរស់នៅក្នុងគ្រួសារដែលផ្ដល់ក្ដីស្រលាញ់ មានភាពកក់ក្ដៅពេញលេញ ប៉ុន្តែបើអាអូនរស់នៅក្នុងគ្រួសារមួយដែលប្រើអំពើហិង្សា វាយដំជាដើម គឺក្មេងមិនមានការលូតលាស់ល្អទេ ទាំងផ្នែកប្រាជ្ញាស្មារតី និងរាងកាយកូន។
សម្រាប់ចំណុចទាំង ៣ ខាងលើនេះ ម៉ាក់ប៉ាមួយចំនួនតែងមើលរំលង ស្រប ពេលដែលរំពឹងថាកូននឹងទទួលបានលទ្ធផលល្អពីសាលារៀន។ ហេតុនេះហើយ ម៉ាក់ប៉ាគួរតែចាប់ផ្ដើមកែទង្វើណាដែលអាចប៉ះពាល់ដល់ផ្លូវចិត្តកូន ទង្វើមិនមែនជាគំរូល្អដល់កូន និងចាប់ផ្ដើមផ្ដល់អាហារល្អៗឲ្យកូនញ៉ាំបានគ្រប់មុខ (បន្លែ ផ្លែឈើ សាច់ ស៊ុត) កាន់តែពិសេសនោះ ម៉ាក់ប៉ាអាចបន្ថែមទឹកដោះគោដែលមានរូបមន្តពិសេស SYNBIOTICS (ការសំយោគរវាង Probiotics និង Prebiotics) ជួយដល់ក្រពះពោះវៀនកូនឲ្យមានសុខភាពល្អ ស្រូបសារធាតុចិញ្ចឹមពីអាហារបានគ្រប់គ្រាន់សម្រាប់ទៅចិញ្ចឹមគ្រប់ផ្នែករាងកាយរបស់កូន។
ចំណុចសំខាន់
- កុំធ្វើសកម្មភាពឆ្គាំឆ្គងដាក់កូន
- កូនមានរបបអាហារមិនល្អ
- មិនយកចិត្តទុកដាក់ផ្លូវអារម្មណ៍កូន៕
អត្ថបទគួរអាន៖
- ប៉ាម៉ាក់គិតថាមានរបស់លេងច្រើនជួយកូនឆ្លាត ទំនងមិនត្រឹមត្រូវទេ ព្រោះហេតុផលនេះ
- ចេះជ្រើសរើសរបស់លេងឲ្យកូនទៅតាមអាយុ ទើបផ្ដល់ប្រយោជន៍ច្រើនដល់កូន
- ក្មេងចូលចិត្តលេងច្រើន មិនអត់ប្រយោជន៍ទេ ជួយក្មេងបានច្រើនណាស់
- ហេតុផលទាំងនេះហើយ ប៉ាម៉ាក់គួរជំរុញកូនៗឲ្យហាត់កីឡាខ្លះ កុំឲ្យវក់នឹងទូរសព្ទពេក
- តិចនិកបង្វែរអារម្មណ៍កូន កុំឲ្យម្ង៉ៃៗនៅតែមុខអេក្រង់ទូរស័ព្ទ ឬទូរទស្សន៍
- WHO ព្រមានប៉ាម៉ាក់ដែលចូលចិត្តឲ្យកូនមើលទូរសព្ទ
[embed-health-tool-bmi]