backup og meta

ប៉ាម៉ាក់តឹងរុឹងចំពោះកូនពេក តើអាចបង្កផលវិបាកអ្វីខ្លះដល់កូន?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 29, 2023

    ប៉ាម៉ាក់តឹងរុឹងចំពោះកូនពេក តើអាចបង្កផលវិបាកអ្វីខ្លះដល់កូន?

    ​ប៉ា​ម៉ាក់​មួយ​ចំនួន​ ជឿ​ថា​ខ្លួន​កំពុង​តែ​ធ្វើអ្វី​ដែល​ល្អ​បំផុត​សម្រាប់​កូន​ ដោយ​ការ​ដាក់​កំហិត​ដ៏​តឹងរ៉ឹង និង​ឲ្យ​កូន​អនុវត្តតាម។ ប៉ុន្តែ យើង​អាច​បង្ខំ​ឲ្យ​កូន​ធ្វើ​តាម​ត្រឹម​តែ​រយៈពេល​ខ្លី​ប៉ុណ្ណោះ ហើយ​ទង្វើ​បែប​នេះ ក៏​អាច​បណ្ដាល​ឲ្យ​កូន​មាន​បញ្ហា​អាកប្បកិរិយា​ថែម​ទៀត​ផង។

    ​ពិត​ណាស់​ ប៉ា​ម៉ាក់​​ដែល​ចិញ្ចឹម​កូន​បែប​តឹងរ៉ឹង​ជ្រុល ​មិន​ស្ដាប់​ពី​គំនិត​យោបល់​របស់​កូន​ឡើយ ហើយ​ថែម​ទាំង៖

  • មាន​អារម្មណ៍​ថា​ ការ​បង្គាប់​បញ្ជា​គឺ​ជា​ក្ដី​ស្រលាញ់
  • មាន​ច្បាប់​វិន័យ​តឹងរ៉ឹង​ដែល​ឲ្យ​កូន​ត្រូវ​អនុវត្តន៍​តាម
  • ពិន័យ​កូន​ធ្ងន់ធ្ងរ
  • មិន​បង្ហាញ​ក្ដី​ស្រលាញ់ និង​ភាព​កក់​ក្ដៅ​ឲ្យ​កូន
  • ទាមទារ​ច្រើន​ជ្រុល​ពី​កូន។
  • ប៉ាម៉ាក់តឹងរ៉ឹង២

    ផលវិបាក​នៃ​ការ​ចិញ្ចឹម​កូន​តឹងរុឹង​ជ្រុល

    ជាក់ស្ដែង ប៉ា​ម៉ាក់​ដែល​​ចិញ្ចឹម​កូន​តឹងរុឹង​ជ្រុល​ ទាមទារ​ឲ្យ​កូន​ធ្វើ​តាម​ខ្លួន​ ដោយ​កូន​​មិន​អាច​សួរ​សំណួរ ឬ​តវ៉ា​​អ្វី​បាន​ឡើយ។ បន្ថែម​ពី​នេះ ប៉ា​ម៉ាក់​អាច​នឹង​ដាក់​ពិន័យ​កូន​ធ្ងន់ធ្ងរ ប្រសិនបើ​មិន​គោរព​តាម​ ដែល​​ធ្វើ​ឲ្យ​ការ​ចិញ្ចឹម​កូន​បែប​នេះ ក្លាយ​ជា​ការ​រំលោភបំពាន​ទាំង​​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត​របស់​កូន​ទៅ​វិញ។ លើស​ពី​នេះ កូន​អាច​​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន​ ដូច​ជា៖

  • មិន​ឲ្យ​តម្លៃ​លើ​ខ្លួន​ឯង
  • ប្រព្រឹត្ត​បទល្មើស
  • បាក់​ទឹក​ចិត្ត​
  • ត្រូវ​ក្មេង​ៗ​ផ្សេង​ទៀត​ធ្វើ​បាប
  • មាន​បញ្ហា​អាកប្បកិរិយា។
  • ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    តើ​ការ​ចិញ្ចឹម​កូន​បែប​ណា​ទើប​ល្អ​បំ?

    ប៉ា​ម៉ាក់​ដែល​ប្រើ​វិធី​អប់រំ​ណែនាំ​កូន​ អាច​ជួយ​ឲ្យ​កូន​ជោគជ័យ​​ក្នុង​ជីវិត​ជាង​​ប៉ា​ម៉ាក់​ដែល​តឹងរ៉ឹង​ជ្រុល ព្រោះ​​បាន​ផ្ដល់​ភាព​កក់​ក្ដៅ​ និង​ក្ដី​ស្រលាញ់​ដល់​កូន​​។

    នៅ​ពេល​ចិញ្ចឹម​បីបាច់​កូន ប៉ា​ម៉ាក់​គួរ​អប់រំ​ណែនាំ​កូន​តាម​វិធីសាស្រ្តមួយចំនួន​នេះ៖

  • មាន​ការ​រំពឹង​ទុក​ដែល​សម​ហេតុផល និង​ស័ក្ដិសម​ទៅ​តាម​វ័យ​របស់​កូន
  • ជួយ​ឲ្យ​កូន​អភិវឌ្ឍ​ជំនាញ​របស់​ខ្លួន​ ជំនួស​ឲ្យ​ការ​ដាក់​ពិន័យ
  • ជួយ​ឲ្យ​កូន​រៀន​គ្រប់គ្រង​កំហឹង និង​ស្ថានភាព​ពិបាក​
  • ណែនាំ​ឲ្យ​កូន​មាន​ភាព​ឯករាជ្យ
  • ធ្វើ​ជា​គំរូ​ល្អ​ដល់​កូន
  • ស្ដាប់​កូន​ដោយ​យក​ចិត្ត​ទុកដាក់។
  • ​​តើ​ការ​ចិញ្ចឹម​កូន​បែប​អប់រំ​ណែនាំ​​ផ្ដល់​អត្ថប្រយោជន៍​អ្វី​ខ្លះ​ដល់​កូន?

    • ​បង្កើន​ទំនាក់ទំនង​ល្អរវាង​ប៉ា​ម៉ាក់​និង​កូន
    • ជួយ​ឲ្យ​កូន​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង និង​ផ្ដល់​តម្លៃ​ចំពោះ​ខ្លួន​ឯង
    • ចេះគ្រប់គ្រង​កំហឹង​បាន​ល្អ​
    • មាន​ទំនួល​ខុសត្រូវ និង​ចូលរួម​សហការ​ល្អ​
    • មាន​ទំនួល​ខុសត្រូវ​ក្នុង​សង្គម
    • មាន​ភាព​រីករាយ​ក្នុង​ជីវិត ទទួល​បាន​ភាព​ជោគជ័យ​ច្រើន​ និង​មាន​សមត្ថភាព​ខ្ពស់។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 29, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម