backup og meta

បើកូនក្បាលរឹងមិនស្តាប់បង្គាប់សោះ ប៉ាម៉ាក់អាចដោះស្រាយតាមវិធីទាំងនេះ

បើកូនក្បាលរឹងមិនស្តាប់បង្គាប់សោះ ប៉ាម៉ាក់អាចដោះស្រាយតាមវិធីទាំងនេះ

ក្មេង​ខ្លះ​អាច​មាន​អត្តចរិត​រឹងរូស​តាំង​ពី​កំណើត​ មិន​ស្តាប់​បង្គាប់​ប៉ា​ម៉ាក់ ឬ​អ្នក​ណា​ម្នាក់​ឡើយ។ សូម្បី​តែ​កិច្ចការ​ងាយ​ៗ ដូចជា​ការ​គេង​ ងូត​ទឹក​ ឬ​ញ៉ាំ​អាហារ​ក៏​អាច​បង្ក​ជា​​បញ្ហា​បាន​ដែរ។ ពិត​ណាស់​ បើ​កូន​មាន​អត្តចរិត​បែប​នេះ ប៉ា​ម៉ាក់​ច្បាស់​ជា​ស្រ្តេស​ខ្លាំង​មិន​ខាន​ ដូច្នេះ​ហើយ​ ដើម្បី​ដោះស្រាយ​បញ្ហា​​កូន​​ក្បាល​រឹង ប៉ា​ម៉ាក់​អាច​សាកល្បង​គន្លឹះ​មួយ​ចំនួន​ខាង​ក្រោម​នេះ។

​​​​​គន្លឹះ​ជួយ​ដោះស្រាយ​បញ្ហា​កូន​​មាន​ចរិត​រឹងរូស

១. ព្យាយាម​ស្តាប់

ការ​ទំនាក់ទំនង​គឺ​ជា​រឿង​ដ៏​សំខាន់​មួយ​។ ប្រសិនបើ​ប៉ា​ម៉ាក់​ចង់​ឲ្យ​កូន​ស្តាប់​អ្វី​ដែល​​​​ប៉ា​ម៉ាក់​និយាយ​ យើង​ក៏​ត្រូវ​តាំង​ចិត្ត​ស្តាប់​អ្វី​ដែល​កូន​និយាយ​ដូច​គ្នា។ ក្មេង​រឹងរូស តែង​ប្រកាន់​ខ្ជាប់​ទៅ​នឹង​គំនិត​របស់​ខ្លួន និង​ចូលចិត្ត​ជជែក​តវ៉ា។ ដូច្នេះ​ហើយ ប៉ា​ម៉ាក់​គួរ​ស្តាប់​ពី​ហេតុផល​របស់​កូន​សិន​ មុន​នឹង​បង្ខំ​កូន​ឲ្យ​ធ្វើ​អ្វី​ដែល​​ក្មេង​​មិន​ចង់​ធ្វើ។

២. ផ្តល់​ជម្រើស​ដល់​កូន

សម្រាប់​កូន​ដែល​រឹងរូស ប៉ា​ម៉ាក់​គួរ​តែ​ផ្តល់​ជម្រើស​ដល់​កូន និង​ណែនាំ​លក្ខណៈ​ប្រយោល។ ឧទាហរណ៍ ជំនួស​​​​ការ​បង្គាប់​ឲ្យ​កូន​ទៅ​គេង យើង​គួរ​តែ​សួរ​កូន​ថា​ តើ​​កូន​ចង់​ស្តាប់​រឿង​និទាន​មួយ​ណា​​មុន​ចូល​គេង​? យ៉ាង​ណា​មិញ យើង​គួរ​តែ​កំណត់​​​ពី​ជម្រើស​ត្រឹម​​២ ឬ​៣​ឲ្យ​បាន​ច្បាស់​លាស់​ ជា​ជាង​ផ្តល់​ជម្រើស​ច្រើន​ជ្រុល​ ដែល​អាច​នាំ​ឲ្យ​កូន​មាន​ការ​ភ័ន្តច្រឡំ។

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

៣. ផ្តល់​ការ​គោរព​ដល់​កូន

ទន្ទឹម​នឹង​នេះ​ដែរ ប៉ា​ម៉ាក់​គួរ​សហការ​ជាមួយ​កូន​ ដោយ​រក​វិធាន​ជាក់លាក់​​សម្រាប់​កូនក៏​ដូចជា​រៀន​ស្វែង​យល់​ពី​អារម្មណ៍ និង​គំនិត​កូន។ អនុញ្ញាត​ឲ្យ​កូន​ធ្វើ​អ្វី​ដែល​​ខ្លួន​អាច​ធ្វើ​បាន​​ និង​ជៀសវាង​ជួយ​​ដល់​កូន​គ្រប់​យ៉ាង ដែល​ចំណុច​នេះ​​បង្ហាញ​ថា​យើង​ជឿជាក់​លើ​កូន។

ក្មេងក្បាលរឹង១

[embed-health-tool-child-growth-chart]

​៤. បង្កើត​បរិយាកាស​រីករាយ​នៅ​ផ្ទះ

ទន្ទឹម​នឹង​នេះ​ដែរ ក្មេង​ៗ​​ច្រើន​តែ​រៀន​សូត្រ​តាម​ការ​អង្កេត​មើល​ និង​បទពិសោធន៍​ជាក់ស្តែង​។ ប្រសិនបើ​កូន​ឃើញ​ប៉ា​ម៉ាក់​ឧស្សាហ៍​ឈ្លោះ​ប្រកែក​គ្នា ក្មេង​​អាច​រៀន​តាម​យើង​ ហើយ​​​កត្តា​នេះ​ក៏​​អាច​បង្ក​ជា​បរិយាកាស​ស្រ្តេស ដែល​អាច​ប៉ះពាល់​ដល់​អារម្មណ៍ និង​អាកប្បកិរិយា​របស់​កូន​ដែរ។ ហេតុនេះ​ហើយ យើង​មិន​គួរ​បង្ហាញ​អារម្មណ៍​ខឹង​សម្បារ​ចំពោះ​ដៃគូ​នៅ​នឹង​មុខ​កូន​ឡើយ។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Dealing With a Stubborn Child

https://www.newkidscenter.org/Dealing-with-a-Stubborn-Child.html

How to Cope with a Stubborn Toddler

https://www.rileychildrens.org/connections/how-to-cope-with-a-stubborn-toddler

Got A Stubborn Kid? Or Is Your Child Lying To You? Here Are A Few Tips To Deal With Them

https://www.podareducation.org/blog-got-a-stubborn-kid-or-is-your-child-lying-to-you-here-are-a-few-tips-to-deal-with-them

កំណែ​ប្រែបច្ចុប្បន្ន

31/08/2023

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 31, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម