ពិតណាស់ ជំនាញទំនាក់ទំនងមានសារៈសំខាន់ណាស់ ដើម្បីត្រួសត្រាយអនាគតដ៏ប្រសើរសម្រាប់កូនៗ។ ប៉ុន្តែមិនមែនកុមារគ្រប់រូប រៀនចេះពីរបៀបទំនាក់ទំនងបានយ៉ាងឆាប់រហ័សនោះទេ ហើយក្មេងខ្លះត្រូវការការតម្រង់ទិសដៅដ៏ត្រឹមត្រូវពីប៉ាម៉ាក់។ ដូច្នេះហើយ ដើម្បីចិញ្ចឹមកូនឲ្យពូកែខាងទំនាក់ទំនង មិនថាជាមួយនឹងប៉ាម៉ាក់ ឬមនុស្សជុំវិញខ្លួន យើងគួរបង្រៀនតាមវិធីសាស្ត្រខាងក្រោមនេះ។
១. ជជែកជាមួយកូនជាប្រចាំ
កូនៗចាប់ផ្តើមរៀនសន្ទនាដំបូងជាមួយប៉ាម៉ាក់ ហើយពាក្យសំដីរបស់យើងក៏ជួយបង្កើនការអភិវឌ្ឍទំនាក់ទំនងរបស់ក្មេងដូចគ្នា។ ចូរជជែកលេងជាមួយនឹងកូនជាប្រចាំ មិនថាប៉ាម៉ាក់រវល់យ៉ាងណានោះទេ ពីព្រោះកត្តានេះ អាចជួយឲ្យកូនរីករាយក្នុងការជជែកជាមួយយើង និងហ៊ានសួរសំណួរផ្សេងៗ។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
២. យល់ពីអារម្មណ៍កូន
ការយកឈ្នះឧបសគ្គក្នុងការទំនាក់ទំនង គឺជាការយល់ពីអារម្មណ៍របស់កូន។ ជាទូទៅ ក្មេងមិនដឹងពីការបង្ហាញអារម្មណ៍ដោយប្រើពាក្យសំដីឡើយ ដែលទាមទារឲ្យយើងត្រូវសង្កេតមើលសកម្មភាពរបស់ក្មេង និងព្យាយាមបញ្ជាក់ពីហេតុផលឲ្យកូនដឹង។
៣. បង្រៀនកូនឲ្យមានឥរិយាបថល្អ
ទន្ទឹមនឹងនេះដែរ យើងគួរបង្រៀនកូនពីរបៀបគ្រប់គ្រងពាក្យសំដី ជាពិសេសនៅពេលនិយាយជាមួយនឹងអ្នកដទៃ ដោយមិនត្រូវប្រើសំដីឈ្លើយ ឬជេរប្រមាថនោះឡើយ។
[embed-health-tool-child-growth-chart]
៤. បង្រៀនកូនឲ្យចេះស្តាប់
អ្នកជំនាញភាគច្រើន យល់ស្របថាការស្តាប់មានសារប្រយោជន៍ជាងសមត្ថភាពដទៃទៀត។ អ្នកស្តាប់ដ៏ល្អម្នាក់ អាចទទួលបានព័ត៌មាន និងយល់ច្បាស់ពីរបៀបឆ្លើយតបត្រឹមត្រូវ។ ក្នុងនាមជាប៉ាម៉ាក់ យើងចាំបាច់ត្រូវបង្រៀនកូនឲ្យចេះស្តាប់ និងលើកទឹកចិត្តឲ្យក្មេងចេះសួរសំណួរពាក់ព័ន្ធទៅនឹងអ្វីដែលខ្លួនចាប់អារម្មណ៍។
អត្ថបទគួរអាន៖
- ៥ តិចនិក ម៉ាក់ប៉ាលែងល្វីងមុខ ពេលអាអូនចាប់ផ្ដើមក្បាលខូច
- កុមារ ឬក្មេងជំទង់មានចរិតហិង្សា អាចមកពីកត្តាទាំងនេះ
- ប៉ុន្មានហេតុផលនេះ ប៉ាម៉ាក់ល្មមឈប់ដាក់ទណ្ឌកម្មកូនទៀតទៅ
- ម៉ាក់ប៉ាមករៀនតិចនិកទប់ស្កាត់ កូនៗឈ្លោះគ្នាជាមួយបងប្អូន
- មិនចង់ឲ្យកូនធំឡើងកោងកាច ម៉ាក់ប៉ាកុំធ្វើរឿងទាំងនេះនៅមុខកូន
- បើមិនចង់ឲ្យក្លាយជាក្មេងទម្រើស សាកប៉ុន្មានរបៀបនេះ
៥. លើកទឹកចិត្តឲ្យកូនចូលរួម
ក្មេងជាច្រើន មានការភ័យខ្លាចក្នុងការនិយាយ និងអាចមានអារម្មណ៍អៀនខ្មាស។ ដូចនេះ យើងគួរបំបាត់ភាពភ័យខ្លាចនេះ ដោយជំរុញលើកទឹកចិត្តឲ្យកូនចូលរួមនៅក្នុងសកម្មភាពផ្សេងៗ ដូចជាធ្វើកិច្ចការផ្ទះ ឬទៅផ្សារទំនើបជាមួយយើង។ បន្ថែមពីនេះ យើងគួរឲ្យកូនបញ្ចេញមតិរបស់ខ្លួន ទើបជាការប្រសើរ។