backup og meta

ក្រោយកើត ទោះទារកមានសុខភាពល្អ ក៏ត្រូវពិនិត្យផ្នែកទាំងនេះដែរ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 04, 2020

    ក្រោយកើត ទោះទារកមានសុខភាពល្អ ក៏ត្រូវពិនិត្យផ្នែកទាំងនេះដែរ

    នៅ​ពេល​ទារក​កើត​មក​ភ្លាម​ពេទ្យ​ត្រូវ​ពិនិត្យ​មើល​សុខភាព​ទូទៅ ជា​ពិសេស​ផ្នែក​រាងកាយ ដើម្បី​បញ្ជាក់​ថា ទារក​គ្រប់​លក្ខណៈ​ល្អ ។ ក្រៅ​ពី​ការ​ពិនិត្យ​ទៅ​លើ​រាង​កាយ ខាង​គ្រូ​ពេទ្យ​ជំនាញ​ក៏​ត្រូវ​ធ្វើ​តេស្ត​ដោយ​ប្រើ​ឧបករណ៍​ឆ្លុះ​មើល ដើម្បី​រក​ជំងឺ​ពី​កំណើត​របស់​ទារក​ផង​ដែរ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ទីរពេទ្យ កាល់ម៉ែត

    ការ​ពិនិត្យ​ផ្សេង​ទៀត​ដែល​ក្រៅ​ពី​ការ​ធ្វើ​ពិនិត្យ​មើល​សុខភាព​រាង​កាយ​ទូទៅ មាន​ការ​ធ្វើ​តេស្ត​ឈាម ការ​ឆ្លុះ​បេះដូង ការ​ធ្វើ​តេស្ត​ការ​ស្តាប់ ឬ​ការ​ជោះ​កែង​ជើង​ជា​ដើម ពី​ព្រោះ​ការ​ពិនិត្យ​ទៅ​លើ​ផ្នែក​ទាំង​នេះ អាច​ជួយ​ឲ្យ​ក្រុម​គ្រូពេទ្យ ដឹង​ពី​សុខភាព​ទារក​កាន់​តែ​ច្បាស់ និង​ដើម្បី​រក​មើល​ថា តើ​ទារក​មាន​ជំងឺ​អ្វី​មួយ​ពី​កំណើត​ដែរ​ឬក៏​អត់ដូចជា៖

    -តេស្ត​ឈាម៖ ការ​ធ្វើ​តេស្ត​ឈាម គឺ​ដើម្បី​ពិនិត្យ​មើល​ប្រភេទ​ក្រុម​ឈាម​ទារក ដែល​ទាម​ទារ​ដល់​ការ​តាម​ដាន​ព្យាបាល​ជា​បន្ទាន់ ដើម្បី​ឲ្យ​ទារក​រួច​ផុត​ពី​ពិការ​ភាព​សម្បទា និង​ប្រាជ្ញា​ស្មារតី និង​ជំងឺ​ពី​កំណើត​មួយ​ទៀត គឺ​កង្វះ​អង់ស៊ីម G6PD (Glucose 6 Phospfate De hydrogenase) ដែល​ទាម​ទារ​ឲ្យ​ទារក​ត្រូវ​តម​ចំណី​អាហារ និង​ឱសថ​មួយ​ចំនួន​ទៅ​ថ្ងៃ​អនាគត។

    -ឆ្លុះអេកូ​បេះដូង៖ ការ​ឆ្លុះ​អេកូបេះ​ដូង​មើល គឺ​ដើម្បី​រក​មើល​ពី​បញ្ហា​បេះ​ពី​កំណើត ដែល​ត្រូវ​ការ​ព្យាបាល​វះ​កាត់​បន្ទាន់ ឬ​ព្យាបាល​តាម​ដាន​រយៈ​ពេល​យូរ។

    -តេស្ត​ការ​ស្តាប់៖ មុន​នឹង​ទារក​ចេញ​ពី​មន្ទីរ​ពេទ្យ​ជាមួយ​ម្ដាយ គឺ​ត្រូវ​ពិនិត្យ​មើល​ការ​ស្ដាប់​របស់​ទារក​សិន ដើម្បី​រក​មើល​ថា ទារក​មាន ឬ​គ្មាន​បញ្ហា​ថ្លង់ ឬ​ពិបាក​ស្ដាប់​ឲ្យ​បាន​លឿន​បំផុត។ ប្រសិន​បើ​ទារក​មាន​បញ្ហា​នេះ ពេទ្យ​នឹង​អាច​រក​វិធី​ព្យាបាល ដើម្បី​ដោះ​ស្រាយ ក៏​ដូច​ជា​ជួយ​សម្រួល​ដល់​ការ​អភិវឌ្ឍ​នៃ​ការ​ប្រាស្រ័យ​ទាក់​ទង​របស់​ទារក​។

    -ជោះ​កែង​ជើង៖ ការ​ពិនិត្យ​កែង​ជើង​ទារក គឺ​ដើម្បី​រក​មើល​ជំងឺ​មេតាបូលីក​ពី​កំណើត ដែល​ធ្វើ​ឲ្យ​ទារក​បាត់​បង់​ការ​លូត​លាស់​ផ្នែក​ប្រាជ្ញា​ស្មារតី បញ្ហា​ខ្សោយ រាង​កាយ​ក្រិន ឬ​អាច​បណ្ដាល​ឲ្យ​ទារក​ស្លាប់ ប្រសិន​បើ​ទទួល​ការ​ព្យាបាល​មិន​ទាន់​ពេល​វេលា។

    មន្ទីរពេទ្យ កាល់ម៉ែត បន្ត​ថា ការ​ពិនិត្យ​សុខភាព​ទារក​គឺ​សំខាន់​ណាស់ ទោះ​បី​ទារក​កើត​មក​មាន​សុខភាព​ល្អ​ក៏​ដោយ ក៏​ម៉ាក់​ប៉ា ត្រូវ​នាំ​កូន​ទៅ​ពិនិត្យ​សុខភាព​មុន​ពេល​ត្រលប់​ទៅ​ផ្ទះ ដើម្បី​ជៀស​វាង​បញ្ហា​ផ្សេងៗ​ដែល​អាច​ប៉ះ​ពាល់​ដល់​សុខភាព​កូន។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 04, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម