backup og meta

សញ្ញាទូទៅក្រោយចាក់វ៉ាក់សាំង ម៉ាក់ប៉ាមិនបាច់ភ័យពេកនោះទេ!

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Apr 22, 2020

    សញ្ញាទូទៅក្រោយចាក់វ៉ាក់សាំង ម៉ាក់ប៉ាមិនបាច់ភ័យពេកនោះទេ!

    ជា​ទូទៅ ក្រោយ​ចាក់​វ៉ាក់សាំង​ឲ្យ​ទារក​តាម​ខែ​នីមួយ​ៗ ប្រាកដជា​មាន​អាការៈ​មួយ​ចំនួន ដូចនេះ​បើ​ម៉ាក់​ៗ​សង្កេត​ឃើញ​កូន​មាន​សញ្ញា​ទាំងនេះ មិន​បាច់​ព្រួយបារម្ភ​ខ្លាំង​ពេក​នោះ​ទេ។ នេះ​ជា​ការ​លើក​ឡើង​របស់​អ្នក​គ្រូពេទ្យ ពុំ ចន្ទ័ អនុ​ប្រធាន​មណ្ឌល​សុខភាព​ទទួល​បន្ទុក​ចាក់​វ៉ាក់សាំង នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ខ្សាច់​កណ្ដាល។

    ក្រោយ​ចាក់​វ៉ាក់សាំង​ដែល​ជា​ថ្នាំ​បង្ការ មាន​ប្រសិទ្ធភាព​ការពារ​ជំងឺ ហើយ​ក៏​មិន​បណ្ដាល​ឲ្យ​មាន​ផល​ប៉ះពាល់​អ្វី​នោះ​ទេ បែប​នោះ​យើង​ត្រូវ​យក​កូន​ចាក់​វ៉ាក់សាំង​តាម​កាល​កំណត់​របស់​គ្រូពេទ្យ។

    ខាងក្រោម​នេះ​គឺជា​អាការៈ​កូន ក្រោយ​ចាក់​ថ្នាំ​វ៉ាក់សាំង​រួច៖

  • ឡើង​ក្រហម ហើម ឬ​ឈឺចាប់​នៅ​កន្លែង​ចាក់ថ្នាំ
  • ក្ដៅ​ខ្លួន​ស្ទីញ​ៗ
  • មាន​កន្ទួល​ក្រហម​តិចតួច
  • អាចមានដុំពកលើស្បែក
  • ឈឺក្បាល ឬ​ឈឺខ្លួន ស្រៀវស្រាញ
  • មិន​ចង់​បៅ
  • យំ​រក​រឿង។
  • ភាគច្រើន​នៃ​ផល​ប៉ះពាល់​ទាំង​នេះ​កើតឡើង ក្នុង​រយៈពេល​ពី ១-៣ ថ្ងៃ​ក្រោយ​ការ​ចាក់​វ៉ាក់សាំង​ប៉ុណ្ណោះ ហើយ​ខ្លះ​ទៀត​អាច​រហូត​ដល់ ១ សប្ដាហ៍។ ក្រោយ​ចាក់វ៉ាក់សាំង យើង​ត្រូវ​ធ្វើ​តាម​ការ​ណែនាំរបស់​គ្រូពេទ្យ ដោយ​ឲ្យ​លេបថ្នាំ​តាម​វេជ្ជបញ្ជា ហើយ​បើ​មាន​បញ្ហា​ណា​មួយ​មិន​ច្បាស់​ត្រូវនាំកូនទៅជួបគ្រូពេទ្យ​ម្ដង​ទៀត។

    អត្ថបទពាក់ព័ន្ធ

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Apr 22, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម