backup og meta

កុំប្រហែស! ដបទឹកដោះគោលាងរួចយកទៅស្ងោរ អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់កូន

កុំប្រហែស! ដបទឹកដោះគោលាងរួចយកទៅស្ងោរ អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់កូន

មាន​ហេតុផល​ជាច្រើន​នាំឲ្យ​ម៉ាក់ប៉ា​សម្រេច​ចិត្ត​ឲ្យ​កូន​បៅ​ម្សៅ​ទឹក​ដោះ​គោ ជំនួស​ទឹកដោះ​ម្ដាយ។ ទោះ​ជា​ទឹកដោះគោ​​អាច​ជំនួស តែ​មិន​ល្អ​ដូច​ទឹកដោះ​ម្ដាយ​ឡើយ ហើយ​ការ​ជ្រើសរើស​កំប៉ុង និង​លាង​សម្អាត​មិន​បាន​ត្រឹមត្រូវ រឹតតែ​ផ្ដល់​ហានិភ័យ​ដល់​កូន​ទៅ​វិញ។

លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ម៉ាក់​ប៉ា​ជាច្រើន​បាន​យល់​ច្រឡំ​ថា បន្ទាប់ពី​លាង​សម្អាត​ដោយ​សាប៊ូ​រួច យក​ដប​ទៅ​ស្ងោរ​សម្លាប់​មេរោគ ទើប​អាច​កម្ចាត់​ជាតិ​កខ្វក់​ពី​ដប​បាន។ ប៉ុន្តែ​ទម្លាប់​បែប​នោះ នាំ​ឲ្យ​ជាតិ​ពុល​ចេញ​ពី​ដប​ទឹកដោះគោ ធ្វើ​ឲ្យ​កូន​មាន​គ្រោះ​ថ្នាក់​ទៅ​វិញ។

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

លោក​បន្ត​ទៀត​ថា ការ​ស្រុះ ឬ​ស្ងោរ​ដប​ទឹក​ដោះ​គោ​កូន ដោយ​ដាំ​ទឹក​លើ​ភ្លើងចង្ក្រាន គឺ​ប៉ះពាល់​ដល់​ទារក​ ព្រោះ​ជា​ទូទៅ​ដប​ទឹកដោះ​គោ​ផលិត​ពី​សារធាតុ Polycarbonate Plastic Material (PP) មើល​នៅ​បាត​ដប ហើយ​វា​ងាយ​នឹង​បម្លែង​ទៅជា Bisphenol-a (BPA) នៅ​ពេល​ត្រូវ​កម្ដៅ​ខ្លាំង​ក្នុង​ទឹក​ពុះ។ សារធាតុ​នេះ​ប៉ះពាល់​លើ​ផ្នែក​ប្រព័ន្ធ​ភាព​សាំ និង​សុខភាព​កូន​ធ្ងន់ធ្ងរ។ ដូច្នេះ​បើ​ម៉ាក់​ៗ​ចង់​ទិញ​ដប​ដោះ​គោ​ឲ្យ​កូន​បៅ ត្រូវ​ជ្រើសរើស​រក​ប្រភេទ #2,#4,#5, BPA Free ហើយ​ជំនួស​ការ​សម្អាត​ពី​ការ​ស្រុះ​ទឹក​ក្ដៅ​លើ​ភ្លើង ទៅជា​ត្រាំ​ក្នុង​ទឹកក្ដៅឧណ្ហៗ​វិញ។

[embed-health-tool-child-growth-chart]

វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​រូប​នោះ បាន​បន្ថែម​ទៀត​ថា ម៉ាក់​ៗ​ខ្លះ​ជឿ​ថា​លាង​សម្អាត​ដប​ទឹកដោះគោ គឺ​ចាំបាច់​ត្រូវតែ​ប្រើ​ទឹក​ក្ដៅ​ដាំ​ពុះ ទើប​សម្លាប់​មេរោគ​អស់។ ប៉ុន្តែ​ទឹក​ក្ដៅ​ខ្លាំង បាន​ធ្វើ​ឲ្យ​ជាតិ​ពុល​ចេញ​ពី​ដប​ទឹកដោះគោ​នៅ​ពេល​ត្រាំ នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​កូន ដោយ​ជំងឺ​ផ្សេង​ៗរួម​ទាំង​ជំងឺ​មហារីក។ សារធាតុ Bisphenol-a មាន​គ្រោះថ្នាក់​បំផុត​សម្រាប់​រាងកាយ​កូន ជាពិសេស​ខូចខាត​ប្រព័ន្ធ​ប្រសាទ និង​ប្រព័ន្ធ​បន្ត​ពូជ។

ដបទឹកដោះគោ

ដូចនេះ​ជម្រើស​ល្អ​បំផុត គឺ​ទឹកដោះ​ម្ដាយ ព្រោះ​សម្បូរជីវជាតិសព្វបែបយ៉ាង ហើយចំណេញថវិកាលើទឹកដោះគោ ដប សាប៊ូលាងសម្អាត ព្រមទាំងគ្មានភាពហត់នឿយលាងដុសច្រើន ពោល​ពេល​កូន​ឃ្លាន​ពេល​ណា​លើក​មក​បំបៅ​ពេល​នោះ។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

09/07/2024

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ទារកបៅក្បាលដោះជ័រយូរ អាចរីកក្រអូមមាត់អត់?

កូនមៀមក្បាលដោះជ័រ និងដៃ មួយណាល្អជាង?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jul 09

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម