backup og meta

សញ្ញាបញ្ជាក់ កូនតូចឃ្លាន និងរបៀបបំបៅដោះត្រឹមត្រូវ ម៉ាក់ថ្មីថ្មោងគួរដឹង!

សញ្ញាបញ្ជាក់ កូនតូចឃ្លាន និងរបៀបបំបៅដោះត្រឹមត្រូវ ម៉ាក់ថ្មីថ្មោងគួរដឹង!

ក្លាយ​ជា​ម៉ាក់​គេ​ថ្មី​ថ្មោង ប្រាកដ​ជា​នៅ​ខ្ចី​រឿង​បទ​​ពិសោធ​ចិញ្ចឹម និង​មើលទារក​ឧស្សាហ៍​ឈឺ​ឲ្យ​បាន​ល្អ​ហើយ​មែន​ទេ? មិន​បាច់​បារម្ភ​ទេ ថ្ងៃនេះ Hello គ្រូពេទ្យ​នឹង​បង្ហាញ​ពី​របៀប​បំដៅ​ដោះ​កូន​ត្រឹម​ត្រូវ​តាម​ក្បូន​ខ្នាត និង​ប្រាប់​ពី​សញ្ញា​ដែល​បញ្ជាក់​ថា កូន​តូច​ឃ្លាន។

១- របៀប​បំបៅ​ដោះ​កូន​ត្រឹម​ត្រូវ

បំបៅ​ដោះ​កូន​កូន បើ​ម៉ាក់ៗ​ខ្វះ​បច្ចេកទេស​នោះ​កូន​បៅ​ទៅ​ឈ្លក់ ឬ​បំបៅ​ម្តងៗ​យូរៗ​ដែរ តែ​កូន​បៅ​មិន​ឆ្អែត​ក៏​មាន។ ខាង​ក្រោម​នេះ​ជា​តិចនិក​សម្រាប់​ម៉ាក់ៗ​បំបៅ​ដោះ​កូន​បាន​ត្រឹម​ត្រូវ ដែល​ក្នុង​នោះ​មាន ការ​បំបៅ​ដោះ​កូន​តាម​វិធី​ទ្រ​ដៃ​ម្ខាង  បំបៅ​ទារក​តាម​វិធី​ឱប​ផ្អិត​ដើម​ទ្រូង បំបៅ​តាម​វិធីឲ្យ​កូន​នៅ​ចំហៀង បំបៅដោះ​ទារក​តាម​វិធី​បញ្ឈរ។

[embed-health-tool-child-growth-chart]

– លាង​សម្អាត ឬ​ជូត​ក្បាល​ដោះ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ​មុន​នឹង​បំបៅ​កូន

– មាត់​កូនហាធំ ថ្ពាល់​កូន​ប៉ោង

– ចង្ការ​កូន​ប៉ះ​ទ្រូង​ម្តាយ

– ពន្លាត់​បបូរមាត់​ក្រោម​ចេញ​ក្រៅ

– សណ្តង់ដោះ​ខាង​លើ​ឃើញ​ច្រើន​ជាង​ខាង​ក្រោម

– បំបៅ​ដោះ​កូន​ទាំង​សងខាង (បំបៅ​ម្តង​ម្ខាង ឲ្យ​ស្មើ​រយៈពេល​គ្នា)។

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ម្តាយបំបៅដោះកូន

២- សញ្ញា​បញ្ជាក់​ថា​កូន​ឃ្លាន

ជា​ធម្មតា ​ទារកបៅក្នុងរយៈពេល ២-៣ ម៉ោង​ម្តង។ កូន​តូច​ឃ្លាន មិន​អាច​និយាយ​ប្រាប់​ម៉ាក់​ថា​ឃ្លាន​នោះ​ទេ មាន​តែ​សញ្ញា និង​កាយវិការ​ប៉ុណ្ណោះ​ដែល​យើង​អាច​ចំណាំ​ទុក​បាន។

– ប្រែប្រួល​ការ​ដក​ដង្ហើម

– ធ្វើ​ចលនា​ភ្នែក មាត់ និងមុខ

– លា​ដៃ​លា​ជើង

– ហា​មាត់

– ជញ្ជក់មាត់

– បៀម​ដៃ

– យំ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Baby’s Hunger Cues

https://wicbreastfeeding.fns.usda.gov/babys-hunger-cues

Your Baby’s Hunger Cues & Breastfeeding

https://www.kidshealth.org.nz/your-babys-hunger-cues-breastfeeding

Infant feeding cues and their importance

https://www.breastfeedingcenter.org/blog/2022/1/18/infant-feeding-cues-and-their-importance

កំណែ​ប្រែបច្ចុប្បន្ន

18/07/2024

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ម៉ាក់ៗបំបៅដោះកូន តើអាចញុំាថ្នាំគ្រាប់ពន្យារកំណើតបានអត់?

មូលហេតុអ្វីបានម៉ាក់ៗមានដុំពកក្នុងសុដន់ អំឡុងពេលបំបៅដោះកូន?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 18

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម