ការបំបៅដោះ

ការបំបៅដោះ - ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់​បំផុត​ដែរ​សម្រាប់​ម៉ាក់ៗ​ត្រូវ​យល់​ដឹង អំឡុង​ពេល​ចាំបាច់ ក្នុង​ការ​លូតលាស់​របស់​កូនៗ។ ផ្នែក​នេះ នឹង​លម្អិត​បញ្ហា នានា និង​ដំណោះស្រាយ​ជូន

ចំណេះដឹងទូទៅ

ការបំបៅដោះ

អំឡុងពេលបំបៅដោះកូន ម៉ាក់ៗគួរថែទាំអនាម័យបែបណាទើបល្អ?

ការ​បំបៅ​ដោះ​កូន​ គឺ​ជា​ការ​បង្កើត​ទំនាក់ទំនង​ដ៏​មាន​ន័យ​​រវាង​ម៉ាក់​ៗ និង​ទារក ហើយ​ក៏​​ជា​ពេល​​ផ្តល់​​អាហារ​បំប៉ន​​ដ៏​ចាំបាច់​​ដល់​អា​អូន​ផង​ដែរ។ ដើម្បី​ធានា​ថា ការ​បំបៅ​ដោះ​កូន​ ​ប្រកប​ដោយ​ផាសុកភាព​ និង​មាន​អនាម័យ​ល្អ ម៉ាក់​ៗ​ត្រូវ​ថែទាំ​អនាម័យ​ផ្ទាល់​ខ្លួន​​ជាប់​ជា​ប្រចាំ។ គន្លឹះ​ជួយ​ឲ្យ​ការ​បំបៅ​ដោះ​កូន​​ប្រកប​ដោយ​ប្រសិទ្ធភាព​ និង​ភាព​ងាយ​ស្រួល ១. ផ្លាស់ប្ដូរ​សំលៀក​បំពាក់​បំបៅ​ដោះ​ជា​រៀង​រាល់​ថ្ងៃ ​ពិត​ណាស់​ ទឹក​ដោះ​អាច​នឹង​ជ្រាប​ចេញ​ទៅ​លើ​​សំលៀកបំពាក់​បំបៅ អ៊ីចឹង​ហើយ ម៉ាក់​ៗ​គួរ​ផ្លាស់ប្ដូរ​សម្លៀកបំពាក់​បំបៅ​ឲ្យ​បាន​ញឹកញាប់​ ដើម្បី​រក្សា​អនាម័យ​ និង​បញ្ចៀស​បាក់តេរី និង​ក្លិន​មិន​ល្អ ក៏​ដូចជា​បង្ការ​ការ​រលាក ឬ​ការ​ចម្លង​រោគ​នៅ​លើ​សុដន់​ និង​ស្បែក​អា​អូន​​។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. ជូត​សម្អាត​សុដន់ ទន្ទឹម​នឹង​នេះ​ដែរ យើង​គួរ​តែ​សម្អាត​សុដន់​ នៅ​មុន​ពេល​បំបៅ​ដោះ ពីព្រោះ​មេរោគ​ផ្សេង​ៗ​​ អាច​តោង​ជាប់​នឹង​ស្បែក​ម៉ាក់។ ម៉ាក់​ៗ​គួរ​ជ្រើសរើស​កំណាត់​ជូត ដែល​គ្មាន​ជាតិ​អាកុល គ្មាន​បន្ថែម​​ក្លិន​ និង​គ្មាន​សារធាតុ​Phenoxyethanol ព្រម​ទាំង​អាច​រក្សា​ Microflora ​ល្អ​នៃ​ស្បែក​សុដន់​។ ៣. សម្អាត​ឧបករណ៍​បូម​ទឹក​ដោះ ឧបករណ៍​បូម​ទឹក​ដោះ បង្ក​នូវ​ភាព​ងាយ​ស្រួល​ដល់​ការ​បំបៅ​ដោះ​កូន។ ប៉ុន្តែ ម៉ាក់​ៗ​ចាំបាច់​ត្រូវ​សម្អាត​ឧបករណ៍​នេះ ជា​រៀង​រាល់​ថ្ងៃ ដើម្បី​បង្ការ​ការ​ឆ្លង​បាក់តេរី និង​​អាច​ជួយ​រក្សា​ទឹក​ដោះ​ឲ្យ​មាន​សុវត្ថិភាព​នៅ​ពេល​ដែល​កូន​បៅ។ ៤. ប្រើ​អាវ​ទ្រនាប់​សម្រាប់​បំបៅ​ដោះ​ជា​ទៀងទាត់ ​ចំពោះ​អាវ​ទ្រនាប់​សម្រាប់​បំបៅ​ដោះ ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ជួយ​សម្រួល​ដល់​ការ​បំបៅ​ដោះ ដែល​មាន​ភាព​ងាយ​ស្រួល និង​រក្សា​​អនាម័យ​បាន​ល្អ ព្រម​ទាំង​កាត់បន្ថយ​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​ពី​ដៃ ទៅ​សុដន់​ ឬ​មាត់​របស់​ទារក។ ដូច​នេះ ម៉ាក់​ៗ​គួរ​តែ​ជ្រើសរើស​ប្រភេទ​អាវ​ណា​ដែល​មាន​ខ្យល់​ចេញ​ចូល​និង​ដោះដូរ​ដៃ​អាវ​បាន​ ទើប​ជា​ការ​ប្រសើរ។ [embed-health-tool-baby-poop-tool] ៥. លាង​សម្អាត​ដៃ​មុន​ពេល​បំបៅ​ដោះ​កូន ចុង​ក្រោយ​នេះ […]

ស្វែងរក ការបំបៅដោះ

ការបំបៅដោះ

លាមកកូនប្រែប្រួលក្រោយដូរឲ្យបៅទឹកដោះគោម្សៅ គួរឲ្យបារម្ភអត់?

ចំពោះគ្នាយើងមានកូនតូចៗ វិធីសាស្ត្រមួយអាចដឹងពីស្ថានភាពសុខភាពកូន គឺតាមដានទៅលើលាមកកូន ព្រោះសណ្ឋានលាមកអាចប្រាប់ឲ្យម៉ាក់ប៉ាដឹងច្រើនពីសុខភាពរបស់កូន។ ដោយសារបែបនេះហើយ ទើបម៉ាក់ប៉ាមួយចំនួនកើតជាក្ដីបារម្ភពេលឃើញលាមកអាអូនប្រែប្រួលក្រោយផ្លាស់ពីបៅទឹកដោះម្ដាយទៅបៅទឹកដោះគោម្សៅវិញ។ អ្វីដែលមាននៅក្នុងខោទឹកនោមអាអូនគឺជាការជះឥទ្ធិពលពីអ្វីដែលយើងជាម៉ាក់ប៉ាផ្ដល់ឲ្យកូន។ ចំពោះទារកបៅដោះម្ដាយ និងទារកបៅទឹកដោះគោ ជាទូទៅ លាមកកូនតែងមានលក្ខណៈមិនដូចគ្នាទេ។ នេះបើតាមការឲ្យដឹងពីលោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសជំងឺកុមារ។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! វេជ្ជបណ្ឌិតសញ្ញាប័ត្រពីប្រទេសបារាំងបានបកស្រាយថា សម្រាប់ទារកដែលបៅទឹកដោះគោ លាមកកូនមានពណ៌លឿង ឬពណ៌ត្នោត និងមានសភាពខាប់ៗ ស្រដៀងនឹងប៊័រសណ្ដែកដី ហើយលាមកអាអូនក៏មានក្លិនស្អុយជាងក្មេងបៅទឹកដោះម្ដាយ។ ហេតុអ្វីបានជាលាមកកូនមានភាពខុសគ្នា? ដូចដែលគ្រូពេទ្យកុមារ Margaret Morris ពន្យល់ វាគ្រាន់តែជាបញ្ហានៃរាងកាយសម្របខ្លួនទៅនឹងអ្វីដែលកូនយើងញ៉ាំ។ ពពួកបាក់តេរី (Microflora) នៅក្នុងក្រពះ-ពោះវៀនកូន ប្រែប្រួល អាស្រ័យលើប្រភេទអាហារដែលកំពុងរត់ឆ្លងកាត់ប្រព័ន្ធរំលាយអាហារ ហើយទឹកដោះគោម្សៅមានលក្ខណៈខុសពីទឹកដោះម្ដាយ។ បន្ថែមពីលើនេះ ប្រសិនបើកូនបៅទឹកដោះគោម្សៅ នោះអាអូនអាចនឹងមិនសូវជុះញឹកដូចពេលអាអូនបៅទឹកដោះម្ដាយទេ ព្រោះម៉ូលេគុលនៃទឹកដោះគោម្សៅមិនងាយរំលាយដូចទឹកដោះម្ដាយ។ ប៉ុន្តែ ម៉ាក់ប៉ាមិនចាំបាច់បារម្ភទេ បើអាអូនជុះញឹកញាប់ក្រោយបៅទឹកដោះគោម្សៅ ជាពិសេសនៅក្នុងសប្ដាហ៍ដំបូងៗ។ អានបន្ថែម៖ លាមក​​ទារក​មាន​ពណ៌​បៃតង​ ប៉ា​ម៉ាក់​គួរ​បារម្ភ​ដែរ​ឬ​អត់​?​ ត្រូវ​បំបៅ​ដោះ​កូន​ឲ្យ​បាន​ប៉ុន្មាន​ខែ ទើប​សុខភាព​កូន​ល្អ? លាមក៣ពណ៌នេះ បញ្ជាក់ថាកូនមានបញ្ហាសុខភាពហើយ កូនអាយុក្រោម ​៦ ខែ​ ឲ្យ​ញ៉ាំ​ទឹក​ក្រូច​ច្របាច់​ពេល​ទល់​លាមក​បានអត់? ហេតុអ្វី​ទារក​ជុះ​មានឈាម​? ​គួរ​ដោះស្រាយ​បែប​ណា​?


ការបំបៅដោះ

ទឹកដោះម្ដាយសំខាន់ តែបើមិន​ប្រយ័ត្ន​កូនអាចខ្វះវីតាមីនមួយ​ប្រភេទ

ទឹក​ដោះ​ម្ដាយ​ជា​អាហារ​លេខ ​១ ​របស់​ទារក ហើយ​អ្នក​ជំនាញ​មួយ​ចំនួន​តែង​ប្រៀប​ធៀប​ទឹក​ដោះ​ម្ដាយ​ដូច​នឹង​ឱសថ​ទិព្វ​សម្រាប់​ទារក ព្រោះ​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​គ្រប់​មុខ​ដែល​ទារក​ត្រូវ​ការ និង​ជួយ​ការពារ​កូន​ពី​ការ​កើត​ជំងឺ​តូច​តាច​មួយ​ចំនួន​ថែម​ទៀត​ផង។ ទោះ​ជា​យ៉ាង​ណា ទឹក​ដោះ​ម្ដាយ​ខ្វះ​នូវ​វីតាមីន​ចាំបាច់​មួយ​សម្រាប់​ទារក​នោះ​គឺ វីតាមីន D។ អត្ថន័យពណ៌ និងរូបរាងលាមកទារក កាលវិភាគចាក់ថ្នាំបង្ការកូន យោង​តាម CDC អាមេរិក​ឲ្យ​ដឹង​ថា វីតាមីន D ត្រូវការ​ជា​ចាំ​បាច់ ដើម្បី​គាំទ្រ​ដល់​ការ​លូតលាស់​ឆ្អឹង​ឲ្យ​មាន​សុខភាព​ល្អ បង្ការ​បញ្ហា​ដែល​បណ្ដាល​ឲ្យ​ឆ្អឹង​ខ្សោយ ឬ​ខូច​ទ្រង់​ទ្រាយ។ កង្វះ​វីតាមីន Dលើ​ទារក​ដែល​បំបៅ​ដោយ​ទឹក​ដោះ​ម្តាយ​គឺ​កម្រ​ណាស់ ប៉ុន្តែ​វា​អាច​កើត​ឡើង​បើ​ទារក​មិន​ទទួល​បាន​វីតាមីន D បន្ថែម​ពី​អាហារ ឬ​អាហារ​បំប៉នវីតាមីន D ឬ​ការ​ទទួល​បាន​ពីពន្លឺ​ព្រះ​អាទិត្យ​មិន​គ្រប់​គ្រាន់។ ទាក់​ទង​នឹង​បញ្ហា​នេះ​ដែរ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯក​ទេស​ជំងឺ​កុមារ សញ្ញា​ប័ត្រ​ពី​ប្រទេស​បារាំង បាន​ពន្យល់​ឲ្យ​ដឹង​ដែរ​ថា ដោយ​សារ​ទឹកដោះ​ម្ដាយ​មិន​សូវ​សម្បូរ​វីតាមីន D ហេតុ​ដូច្នេះ​ហើយ ទារក ឬ​កុមារ​ដែល​បៅ​ទឹក​ដោះ​ម្ដាយ ត្រូវ​បាន​ណែ​នាំ​ឲ្យ​ទទួល​វីតាមីន D3 បន្ថែម​ចំនួន ៤០០IU/ថ្ងៃ (ចាប់​តាំង​ពី​ពេល​កើត​ដល់​អាយុ ៦ខែ)។ លោក​ស្រី​បន្ត​ថា ចំណែក កុមារ​ដែល​បៅ​ទឹក​ដោះ​គោ​ម្សៅ មិន​ចាំ​បាច់​ផ្ដល់​វីតាមីន D បន្ថែម​ដូច​ក្មេង​បៅ​ទឹក​ដោះ​ម្ដាយ​នោះ​ទេ។ វេជ្ជបណ្ឌិត​រូប​នេះ​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា ចាប់​ពី​អាយុ ៦​ខែ ​នៅ​ពេល​ដែល​កុមារ​ទទួល​បាន​នូវ​អាហារ​សម្រន់​បន្ថែម​ដែល​សម្បូរ​វីតាមីន​ហើយ ​កុមារ​ញ៉ាំ​អាហារ​បាន​ច្រើន និង​ត្រូវ​ពន្លឺ​ថ្ងៃ​គ្រប់​គ្រាន់ […]


ការបំបៅដោះ

ប្រការគួរធ្វើ និងមិនគួរធ្វើ ពេលបំបៅកូនដោយប្រើដបទឹកដោះគោ

នៅ​ពេល​ទារក​លូតលាស់​ធំ​ទៅ ម៉ាក់​ៗ​សម័យ​ថ្មី​ត្រូវ​ចេញ​ទៅ​ប្រកប​របរ​ចិញ្ចឹមជីវិត មិន​សូវ​មាន​ពេល​បំបៅ​ដោះ​កូន​ដោយ​ផ្ទាល់​នោះ​ទេ។ ភាគ​ច្រើន​គឺ​ម៉ាក់ៗ និយម​ឲ្យ​អា​អូន​បៅ​​ទឹក​ដោះ​គោម្សៅ ឬ​ប៉ូម​ទឹក​ដោះ​ដាក់​ក្នុង​ដបទុក​ឲ្យ​កូន​បៅ ហេតុ​នេះ​ហើយ​ទើប​ម៉ាក់​ៗ​ប៉ា​គួរ​តែ​យល់​ដឹង​ច្បាស់​ពី​របៀប​ដាក់​កូន​បៅ​ដប​ទឹក​ដោះ​គោ​ត្រឹម​ត្រូវ និង​ឥរិយាបថ​មិន​សមរម្យ​ណា​គួរ​ចៀសវាង។ អត្ថន័យពណ៌ និងរូបរាងលាមកទារក តាម​ពិត​ទៅ កត្តា​គួរ​ធ្វើ​ចម្បង​នោះ​គឺ​រក្សា​ដប​ទឹក​ដោះ​គោ​គ្រប់​ផ្នែក​ទាំង​អស់​ឲ្យ​ស្អាត​ជានិច្ច ដើម្បី​ការពារ​ពពួក​បាក់តេរី​កកើត​បណ្ដាល​ឲ្យ​កូន​ឈឺ​ពេល​ប្រើ​។ ប្រការ​គួរ​ធ្វើ​ពេល​បំបៅ​កូន​ដោយប្រើ​ដប​ទឹក​ដោះ​គោ ១. ជ្រើសរើស​ពេល​វេលា​ដែល​កូន​មិន​រក​រឿង ហើយ​មិន​ឃ្លាន​ពេក​ពេល​បំបៅ​ដោយ​ប្រើ​ដប​ទឹក​ដោះ​គោ ២. ដាក់​ដប​នៅ​មុំ​មួយ (ផ្អៀង​បន្តិច) ជា​ជាង​ដាក់​ដប​ត្រង់​ឡើង​លើ​ចុះ​ក្រោម ដើម្បី​ឲ្យ​ទឹក​ដោះ​គោ​ចេញ​តែ​ពេល​អា​អូន​បឺត​យក ៣. សម្រាក​មួយ​ភ្លែត​សិន ពេល​ឃើញ​អា​អូន​ហត់​ពេល​កំពុង​បៅ ហើយ​សឹម​បន្ត​បៅ​ម្ដង​ទៀត ៤. ដាក់​កូន​ក្នុង​ទម្រង់​ក្បាល​ខ្ពស់​ជាង​ខ្លួន ៥. ឲ្យ​អា​អូន​បៅ​ឲ្យ​ស៊ប់​ក្បាល​ដោះ​ជ័រ ៦. សង្កេត​មើល​កូន​ដើម្បី​ដឹង​ថា​តើ​កូន​ឆ្អែត ឬ​នៅ ទោះ​បី​ជា​ក្នុង​ដប​សល់​ទឹក​ដោះ​ ឬ​ទឹកដោះគោម្សៅក៏​ដោយ។ ប្រការ​មិន​គូរ​ធ្វើ​ពេល​បំបៅ​កូន​ដោយ​ដប​ទឹក​ដោះ​គោ ១. ចៀស​វាង​ផ្ដល់​ទឹក​ឲ្យ​កូន​បៅ បើ​ទារក​ក្រោម​អាយុ ៦​ខែ (អាច​បន្តក់​ទឹក ២-៣តំណក់​ផ្សើម​បំពង់​ក​កូន​បាន បើ​កូន​បៅ​ទឹកដោះគោម្សៅ) ២. មិន​គួរ​ឲ្យ​កូន​កាន់​ដប​ទឹក​ដោះ​គោ​ដោយ​ខ្លួន​ឯង ព្រោះ​កូន​អាច​ឈ្លក់ ឆ្លង​មេរោគ​ក្នុង​ត្រចៀក ឬ​កូន​អាច​បៅ​ច្រើន​លើស​តម្រូវ​ការ ៣. ចៀស​វាង​ឲ្យ​កូន​គេង​បៅ​រហូត​ដល់​គេង​លក់ ៤. កុំ​បណ្ដោយ​ឲ្យ​កូន​បៅ​រហូត​ដល់​អស់​ទឹក​ដោះ​ ឬទឹកដោះគោ​ពី​ដប បើ​ឃើញ​កូន​ឆ្អែត​ហើយ គួរ​ឈប់​ឲ្យ​កូន​បៅ ៥. ចៀស​វាង​ឲ្យ​កូន​បៅ​ទឹក​ដោះ​ ឬទឹកដោះគោ​សល់។ ក្នុង​ករណី ម៉ាក់​ប៉ា​មាន​ចម្ងល់​ណា​មួយ​ទាក់​ទង​នឹង​សុខភាព​កូន ឬ​ចំណី​អាហារ​ដែល​កូន​ញ៉ាំ យក​ល្អ​គួរ​ទៅ​ពិភាក្សាយោបល់​ពី​អ្នក​ជំនាញ​ត្រឹម​ត្រូវ ជា​ជាង​ធ្វើ​សកម្មភាព​តាម​គ្នា ព្រោះ​ក្មេង​ម្នាក់ៗ​លូតលាស់​ខុស​ៗ​គ្នា។


ការបំបៅដោះ

អត្ថប្រយោជន៍ម៉ាក់ៗគួរឆុងម្សៅទឹកដោះគោកូនជាមួយទឹកដាំពុះ

នៅពេលដែលយើងរៀបចំឆុងទឹកដោះគោឲ្យកូនបៅ ចាំបាច់ត្រូវលាយឲ្យបានត្រឹមត្រូវតាមការណែនាំដែលមានលើសម្បកកំប៉ុងទឹកដោះគោជាមួយទឹកស្អាត។ ទឹកដាំពុះមានសារសំខាន់ណាស់ពេលឆុងម្សៅទឹកដោះគោឲ្យកូន ពិសេសចំពោះប្រទេសកំពុងអភិវឌ្ឍន៍ដែលមិនមានការផ្គត់ផ្គង់ទឹកស្អាតបានគ្រប់កន្លែង។ នេះបើតាមការណែនាំពីអង្គការសុខភាពពិភពលោក (WHO)។ ដឹងពីកាលវិភាគចាក់ថ្នាំបង្ការកូននៅទីនេះ ការណែនាំក្នុងការប្រើ ទឹកដាំពោះ ដោយហេតុថាសីតុណ្ហភាពក្ដៅអាចសម្លាប់មេរោគបាន។ បច្ចុប្បន្ននេះ នៅតាមផ្ទះយើងសុទ្ធតែមានទឹកស្អាតប្រើប្រាស់ ដែលយើងអាចញ៉ាំបានពីម៉ាស៊ីនតែម្ដង ប៉ុន្តែដោយសារក្រពះពោះវៀនកូនតូចនៅខ្ចី និងអាអូនមានប្រព័ន្ធការពាររាងកាយខ្សោយមិនដូចមនុស្សធំ ទើបយើងត្រូវប្រើទឹកដាំពុះមកឆុងម្សៅទឹកដោះគោឲ្យកូនបៅ។ យ៉ាងណា ការប្រើប្រាស់ទឹកដាំពុះក្នុងសីតុណ្ហាភាពក្ដៅពេក ដើម្បីឆុងទឹកដោះគោម្សៅឲ្យកូនបៅអាចសម្លាប់បាក់តេរីផ្សេងៗដែលអាចមាននៅក្នុងទឹកដោះគោម្សៅបានដែរ។ ពិសេស​បើទឹកដោះគោម្សៅ​មានបន្ថែមសារធាតុ Probiotics ព្រោះទឹកក្ដៅពេកអាចសម្លាប់បាក់តេរី Probiotics បាន។ យ៉ាងណាមិញ លោកវេជ្ជបណ្ឌិត ឈួ អ៊ីសេង ឯកទេសរោគកុមារ បានឲ្យដឹងថា ការប្រើប្រាស់ទឹកដាំពុះ រួចទុកឲ្យសីតុណ្ហភាពចុះនៅចន្លោះ៤០ទៅ៧០អង្សាសេ ជាជម្រើសល្អ ព្រោះថាទឹកក្ដៅឧណ្ហៗអាចធ្វើឲ្យម៉ូលេគុលម្សៅទឹកដោះគោរលាយបានល្អ ជាហេតុផ្ដល់ភាពងាយស្រួលឲ្យប្រព័ន្ធរំលាយអាហារខ្ចីរបស់ក្មេងតូចងាយកិនរំលាយ។ ដូចគ្នាដែរ ម៉ាក់ៗដែលប្រើទឹកដាំពុះឆុងទឹកដោះគោម្សៅឲ្យកូនបៅ ត្រូវប្រាកដដែរថាទឹកដោះគោឆុងរួចមិនមានសីតុណ្ហភាពក្ដៅពេក ព្រោះ អាចនាំឲ្យរលាកមាត់កូនបាន។ ម៉ាក់ៗអាចបន្តក់ទឹកដោះគោឆុងរួចនៅលើស្បែកដៃបន្តិច ដើម្បីដឹងពីកម្ដៅទឹកដោះគោ មុននឹងឲ្យកូនបៅ។


ការបំបៅដោះ

កូនចេញរោគសញ្ញាទាំងនេះ ម៉ាក់ៗគួរប្ដូរម៉ាកទឹកដោះគោហើយ

ដូចយើងដឹងស្រាប់ហើយថា ទឹកដោះគោម្សៅមានច្រើនម៉ាកសម្រាប់ឲ្យម៉ាក់ប៉ាជ្រើសរើសផ្ដល់ឲ្យកូនបៅ ប៉ុន្តែកូនយើងមិនមែនបៅត្រូវគ្រប់ម៉ាកទឹកដោះគោតែម្ដងនោះទេ។ ជួនកាល អាអូនបៅម៉ាកផលិតផលមួយមិនត្រូវ យើងត្រូវប្ដូរទៅម៉ាកមួយទៀត ពិសេសនោះបើកូនចេញសញ្ញាប៉ុន្មានខាងក្រោមនេះ។ អត្ថន័យពណ៌ និងរូបរាងលាមកទារក ១. ក្អែខ្លាំង ទារកភាគច្រើនក្អែទឹកដោះម្ដាយ ឬទឹកដោះគោចេញមកវិញក្រោយបៅដោយសារតែប្រព័ន្ធរំលាយអាហាររបស់អាអូនមិនទាន់រឹងមាំនៅឡើយ។ តាមពិតទៅ ទារកក្អែជាបញ្ហាទូទៅមួយ ក្មេងណាក៏ដូចក្មេងណាដែរ ក៏ប៉ុន្តែបើកូនក្អែលើសពីបរិមាណ ពីរស្លាបព្រាបាយ ក្រោយពេលបៅទឹកដោះគោម្ដងៗ អាចជាសញ្ញានៃបញ្ហាប្រតិកម្មនឹងទឹកដោះគោ ម៉ាក់​ប៉ា​​ជាការល្អ គួរ​ពិភាក្សាជាមួយ​គ្រូពេទ្យ​ដើម្បី​​ដឹងថា​គួរ​ប្ដូរ​ម៉ាក​ទឹក​ដោះ​គោ ឬ​យ៉ាងណា។ ២. មិនសូវឡើងទម្ងន់ ការតាមដានការឡើងទម្ងន់កូនអាចមានប្រយោជន៍ក្នុងការវាស់ស្ទង់សុខភាពទូទៅរបស់អាអូន។ នៅពេលអាអូនឡើងទម្ងន់បានត្រឹមត្រូវ ម៉ាក់ប៉ាអាចសម្គាល់បានដោយសង្កេតលើចំណុចមួយចំនួន។ អាអូនឡើងទម្ងន់ដូចទម្ងន់ពីកំណើតម្ដងទៀត ១០-១៤ថ្ងៃបន្ទាប់ពីកើត។ ចន្លោះពីកំណើតដល់អាយុ ៣ខែអាអូនឡើង​ទម្ងន់ប្រហែល ២៨ក្រាម/ថ្ងៃ។ នៅពេលពួកគេឈានដល់អាយុ ៦ខែ អាអូនអាចឡើងទម្ងន់បាណប្រហែល ១៨ក្រាម/ថ្ងៃ។ ប្រសិនបើអាអូនមិនឡើងទម្ងន់ដូចការរំពឹងទុក ឬដូចចំណុចខាងលើទេ ម៉ាក់ប៉ាគួរនាំឲ្យទៅពិភាក្សាជាមួយគ្រូពេទ្យជំនាញ ពិសេសអាអូនមានវ័យលើសពី ៦ខែ ដែលម៉ាក់ៗឲ្យបៅម្សៅទឹកដោះគោ ដើម្បីដឹងថាគួរផ្លាស់ប្ដូរម៉ាកផលិតផលឬយ៉ាងណា។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣. កិកកុកច្រើនក្រោយបៅ មានហេតុផលជាច្រើនដែលអាចឲ្យកូនតូចយំ កិកកុក រករឿងម៉ាក់ប៉ា ប៉ុន្តែនៅពេលដែលអាអូនចាប់ផ្ដើមកិកកុកពេលកំពុងបៅទឹកដោះគោ ឬក្រោយបៅ នោះ​អាចដោយសារកូនប្រតិកម្មនឹងម្សៅទឹកដោះគោ។ ៤. ជុះចេញឈាម ពេលយើងបើកមើលខោទឹកនោមកូនមកឃើញមានឈាម ម៉ាក់ប៉ាណាដែលថាមិនភ័យនោះ។ ស្របពេលដែលមានហេតុផលជាច្រើនបង្កជាបញ្ហាអាអូនជុះមកចេញឈាម តែហេតុផលគួរឲ្យកត់សម្គាល់មួយគឺអាអូនអាចអាលែកហ្ស៊ីទឹកដោះគោម្សៅ ហើយបើកូនចេញរោគសញ្ញានេះ ម៉ាក់ប៉ាគួរនាំកូនទៅជួបគ្រូពេទ្យ។ ៥. ទល់លាមករ៉ាំរ៉ៃ ទារកដែលបៅទឹកដោះគោ […]


ការបំបៅដោះ

ចង់​ដឹង​កូន​បៅ​ដោះ​​គ្រប់​​ ឬ​​​អត់​ សង្កេត​មើល​សញ្ញា​ទាំងនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទឹក​ដោះ​ម្ដាយ​មាន​សារសំខាន់​ខ្លាំង​ណាស់​ សម្រាប់​ការ​លូតលាស់​ និង​ការអភិវឌ្ឍរបស់​ទារក​។ ​ពិត​ណាស់​ បើ​អា​អូន​បៅ​​​ទឹក​ដោះ​គោម្សៅ យើង​អាច​ដឹង​​ពី​បរិមាណ​ច្បាស់លាស់​ថា​តើ​កូន​បៅ​គ្រប់គ្រាន់​ឬ​យ៉ាង​ណា​។ ប៉ុន្តែ​ នៅ​ក្នុង​ករណី​ដែល​​ទារក​បៅ​ទឹក​ដោះ​ម្ដាយ​វិញ​ ​តើ​ម៉ាក់​ៗ​អាច​ដឹង​ថា​កូន​បៅ​​គ្រប់គ្រាន់​ដោយ​របៀប​ណា​? អត្ថន័យពណ៌ និងរូបរាងលាមកទារក នៅ​ទី​នេះ​ ​សញ្ញា​បញ្ជាក់​ថា​កូន​បៅ​ទឹក​ដោះ​ម្ដាយ​គ្រប់គ្រាន់​ ប្រសិនបើ​អា​អូន​បៅ​ទឹក​ដោះ​គ្រប់គ្រាន់ ម៉ាក់​ៗ​អាច​​សង្កេត​​​ឃើញ​​សញ្ញា​នៃ​ការ​លូតលាស់​ និង​ការអភិវឌ្ឍ​របស់​កូន​ដូច​ខាង​ក្រោម​​​៖ ឡើង​ទម្ងន់​៖ ​ជា​ទូទៅ​​ ទារក​អាច​ស្រក​ទម្ងន់​​បន្តិចបន្តួច​នៅ​សប្ដាហ៍​​ដំបូង​ ប៉ុន្តែ​កូន​នឹង​ចាប់ផ្ដើម​ឡើង​ទម្ងន់​វិញ​​ ព្រម​ទាំង​លូតលាស់ក្នុង​ល្បឿន​ធម្មតា។ គេង​លក់​ពេញ​មួយ​យប់​៖ ភាគ​ច្រើន​ ទារក​ភ្ញាក់​ញឹកញាប់​ដោយ​សារ​តែ​ពួក​គេ​ឃ្លាន។​ ចំណែក​ឯ​ទារក​ដែល​បៅ​ឆ្អែត នឹង​គេង​លក់​ស្រួល​ពេញ​មួយ​យប់​។ នោម​ ឬ​​ជុះ​​​ញឹកញាប់​៖ ជា​មធ្យម​ ទារក​​ទើប​កើត​ជុះ​​ប្រមាណ​៦ដង​ ឬ​ច្រើន​ជាង​នេះ​ក្នុង​មួយ​ថ្ងៃ។ លេប​ទឹក​ដោះ​៖ ម៉ាក់​ៗ​អាច​លឺ​សំឡេង​កូន​លេប​ទឹក​ដោះ​ និង​ឃើញ​អា​អូន​ជញ្ជក់​ចុង​សុដន់​ នៅ​ពេល​បំបៅ​។ ជា​ទូទៅ ទារក​ឈប់​​បៅ​ដោយ​ខ្លួន​ឯង​ នៅ​ពេល​ដែល​ពួក​គេ​ឆ្អែត​។ ពណ៌​លាមក​៖ នៅ​ពេល​ដែល​ទារក​ចាប់ផ្ដើម​រំលាយ​ទឹក​ដោះ​ម្ដាយ ពណ៌​​លាមក​របស់​កូន​កាន់​តែ​ស្រាល​ទៅ​ៗ និង​​មាន​លាមក​ទន់។ ​​សញ្ញា​បញ្ជាក់​ថា​កូន​បៅ​ទឹក​ដោះ​មិន​គ្រប់គ្រាន់​ ងងុយ​គេង​៖ ជា​ធម្មតា ទារក​បៅ​ជា​រៀង​រាល់​៣​ទៅ​៤​ម៉ោង​ម្ដង​។ សម្រាប់​ទារក​ដែល​បៅ​មិន​គ្រប់​វិញ អាច​នឹង​មិន​បៅ​ និង​គេង​បាន​យូរ​ដោយ​​មិន​ចាំបាច់​​បៅ​​ដោះ​។ បៅ​ដោះ​រយៈពេល​ខ្លី​៖ រយៈពេល​ធម្មតា​នៃ​ការ​បំបៅ​ដោះ​ទារក​ទើប​កើត​ គឺ​នៅ​ចន្លោះ​ពី​២០ ទៅ​៤៥​នាទី​។ ឃ្លាន​បន្ទាប់​ពី​បៅ​រួច៖ ទារក​ជញ្ជក់​មេ​ដៃ ឬ​ម្រាម​ដៃ និង​​ហាក់​ដូចជា​មិន​ពេញ​ចិត្ត​ បន្ទាប់​ពី​បៅ​រួច​។ នោម​ […]


ការបំបៅដោះ

ញ៉ាំទឹក​ដោះពពែ គួរ​ដឹងពីគុណសម្បត្តិ ៣យ៉ាងនេះ​

ពពែ​ជា​សត្វ​​មួយ​ប្រភេទ​ដែល​​មនុស្ស​យើង​ចិញ្ចឹម​យក​ទឹក​ដោះ​ដំបូង​គេ​មួយ​ ហើយ​មាន​ការ​សិក្សា​ជា​ច្រើន​បាន​ចេញ​ផ្សាយ​ទាក់​ទង​នឹង​ផល​ប្រយោជន៍​របស់​ទឹក​ដោះ​ពពែ​ចំពោះ​សុខ​ភាព​ជាង​មួយ​សតវត្ស​មក​ហើយ​ដែរ​។​ ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​ក្នុង​ទឹក​ដោះ​ពពែ​មាន​សារ​ធាតុ​ប្រឆាំង​ការ​រលាក​ ហើយ​​អ្វី​ដែល​សំខាន់​ជា​ងនេះ​ទៅ​ទៀត​នោះ​គឺ​ទឹក​ដោះ​ពពែ ត្រូវ​គេ​រក​ឃើញ​ថា​មាន​លទ្ធភាព​បង្ក​ជា​អាលែកហ្ស៊ី​ទាប​ជាង​ទឹក​ដោះ​គោ។ ជាមួយ​នេះ​ដែរ​ទឹក​ដោះ​ពពែ​ក៏​ងាយ​រំលាយ និង​ងាយ​ឲ្យ​រាង​កាយ​ស្រួប​យក​សារធាតុ​ចិញ្ចឹម​។ ដោយ​សារ​តែ​ហេតុ​ផល​ទាំង​នេះ​ហើយ បាន​ជា​ទឹក​ដោះ​ពពែ ត្រូវ​បាន​គេ​និយម​ប្រើ​កាន់​តែ​ច្រើន​លើ​ពិភព​លោក​។ យ៉ាងណា មិន​មែន​មាន​ន័យ​ថា​ទឹក​ដោះ​ពពែ​សុទ្ធ​តែ​ពេញ​និយម​ជាង​ទឹក​ដោះ​គោ​នៅ​គ្រប់​កាលៈទេសៈ​នោះ​ទេ​។​ ១. មិន​សូវ​បង្ក​អាលែកហ្ស៊ី​ បើ​ធៀប​នឹង​ទឹក​ដោះ​គោ ទឹក​ដោះ​ពពែ​ត្រូវ​គេ​រក​ឃើញ​ថា​មាន​លទ្ធ​ភាព​បង្ក​ឲ្យ​អ្នក​ញ៉ាំ​មាន​បញ្ហា​អាលែក​ហ្ស៊ី​ទាប​​ជាង​ទឹក​ដោះ​គោ។ ការណ៍​នេះ​ កើត​ឡើង​ដោយ​សារ​តែ​ប្រូតេអ៊ីន alphaS1-casein នៅ​ក្នុង​ទឹក​ដោះ​ពពែ​មានកម្រិត​ទាប​ជាង​ទឹក​ដោះ​គោ​។ ដូច​នេះ ​ហើយ​​បាន​ជា​អ្នក​ដែល​មាន​ប្រតិកម្ម​អាលែកហ្ស៊ី ឬ​មិន​ស៊ាំ​នឹង​ទឹក​ដោះ​គោ អាច​ញ៉ាំ​ទឹក​ដោះ​ពពែ​ជំនួស​បាន​។ ២. ងាយ​ស្រួល​រំលាយ​ ហេតុ​អ្វី​បាន​ជា​គេ​និយាយ​ថា​ទឹក​ដោះ​ពពែ​ងាយ​ស្រួល​រំលាយ​ជាង​ទឹក​ដោះ​គោ? មក​ដល់​ចំណុច​នេះ យើង​ត្រូវ​ងាក​ទៅ​និយាយ​ពី​ប្រូតេអ៊ីន alphaS1-casein នេះ​ជាថ្មី​ម្ដង​ទៀត។ នៅ​ក្នុង​ទឹក​ដោះ​ពពែ​ប្រូ​អ៊ីន​alphaS1-casein ​​ មាន​សភាព​ទន់​ជាង​ ប្រូ​តេអ៊ីន​ alphaS1-casein ក្នុង​ទឹក​ដោះ​គោ ដែល​ជា​ហេតុ​នាំ​ឲ្យ​​ទឹក​ដោះ​ពពែ​ងាយ​ស្រួល​រំលាយ​ជាង​។ ហេតុ​​ដូច​នេះ​ហើយ បាន​ជា​​ម៉ាក់​ៗ​ខ្លះ​​ត្រូវ​បាន​ណែនាំ​ឲ្យ​ផ្លាស់​ប្ដូរ​ពី​ទឹក​ដោះ​គោ​ម្សៅ មក​ឲ្យ​កូន​បៅ​​ទឹក​ដោះ​ពពែ​ម្សៅ​វិញ ពេល​កូន​ជួប​បញ្ហា​មិន​ស៊ាំ​នឹង​ទឹក​ដោះ​គោ ឬ​អាលែកហ្ស៊ី​​។​ យ៉ាងណា​គ្នា​យើង​ក៏​គួរ​ដឹង​ដែរ​ថា ក្នុង​ទឹក​ដោះ​ពពែ​មាន​ជាតិ​ខ្លាញ់​ប្រហែល ​៣,៨​ភាគរយ ខណៈ​ក្នុង​ទឹក​ដោះ​គោ​មាន​ត្រឹម​តែ​ ១​ភាគ​រយ។ ហេតុ​នេះ​ហើយ ទឹក​ដោះ​ពពែ​មិន​មែ​ន​ជា​ជម្រើស​របស់​អ្នក​ចង់​សម្រក​ទម្ងន់​នោះ​ទេ។ ដូច​គ្នា​ដែរ សម្រាប់​ស្រ្តី​មាន​ផ្ទៃពោះ​វិញ គួរ​ដឹង​ដែរ​ថា​ក្នុង​ទឹក​ដោះ​ពពែ ក៏​មាន​អាស៊ីដ​ហ្វូលិក វីតាមីន​B6 និង​ B12 ទាប​ ដែល​សារធាតុ​ទាំង​នេះ​សុទ្ធ​តែ​ចាំ​បាច់​សម្រាប់​ការ​លូត​លាស់​របស់​កូន​ក្នុង​ផ្ទៃ​។ ៣. រាងកាយ​ងាយ​ស្រួល​ស្រូប​យក​សារធាតុ​ចិញ្ចឹម​ ដោយ​សារ​តែ​ទឹក​ដោះ​ពពែ​ងាយ​ស្រួល​រំលាយ​នេះ​ហើយ ដែល​ជា​ហេតុ​នាំ​ឲ្យ​​រាង​កាយ​ងាយ​ស្រួល​ស្រូប​យក​សារ​ធាតុ​ចិញ្ចឹម​ពី​ទឹក​ដោះ​ពពែ​។ […]


ការបំបៅដោះ

កូន​អាលែកហ្ស៊ី​នឹង​ទឹក​ដោះ​គោ ​ម៉ាក់​ៗ​មាន​ជម្រើស​អ្វី​ឲ្យ​កូន​បៅ?

ពេល​កូន​អាលែកហ្ស៊ី​នឹង​ទឹក​ដោះ​គោ​មាន​ន័យ​ថា​ ប្រ​ព័ន្ធ​ភាព​ស៊ាំ​របស់​ដែល​ជា​ធម្មតា​ជួយ​ប្រឆាំង​នឹង​ការ​ឆ្លង​រោគ​ផ្សេងៗ​នោះ មាន​ប្រតិកម្ម​ខ្លាំង​ជ្រុល​ទៅ​នឹង​ប្រូតេអ៊ីន​ក្នុង​ទឹក​ដោះ​គោ​។ ពេល​កូន​បៅ​ទឹក​ដោះ​គោ រាង​កាយ​កូន​នឹង​​គិត​ថា​ប្រូតេអ៊ីន​ទាំង​នោះ​ជា​សារធាតុ​បង្ក​គ្រោះ​ថ្នាក់ ហើយ​រាង​កាត​ខំ​ទប់​ទល់​ជា​មួយ​ប្រូតេអ៊ីន​ទាំង​នោះ​។ ការ​ប្រឆាំង​នេះ បង្ក​ជា​ប្រតិកម្ម​អាលែកហ្ស៊ី ដោយ​សារ​រាង​កាយ​បាន​បញ្ចេញ​សារធាតុ​គីមី​ឈ្មោះ​ថា​ហ៊ីស្តាមីន​​(Histamine)។ ក្មេងៗ​បៅ​ម្សៅ​ទឹក​ដោះ​គោ​អាច​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ ហើយ​ប្រតិកម្ម​នេះ​អាច​នឹង​លេច​ចេញ​ជា​រោគ​សញ្ញា​នៅ​ពេល​កូន​បៅ​ម្សៅទឹក​ដោះ​គោ​នៅ​ប៉ុន្មាន​ថ្ងៃ​ដំបូង ឬ​ប៉ុន្មាន​សប្ដាហ៍​បន្ទាប់​។ ក្មេង​ៗ​ដែល​បៅ​ដោះ​ម្ដាយ​មាន​កត្តា​ប្រឈម​នឹង​ប្រតិកម្ម​ជាមួយ​ទឹក​ដោះ​គោ​ទាប​ ជាង​ក្មេង​ដែល​បៅ​ម្សៅ​ទឹក​ដោះ​គោ​។ ចំណែក​ការ​សិក្សា​ខ្លះ​ទៀត​បង្ហាញ​ថា ទឹក​ដោះ​ពពែ ក៏​កម្រ​នឹង​ធ្វើ​ក្មេង​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ដែរ បើ​ធៀប​នឹង​ទឹក​ដោះ​គោ​។​ ១. រោគ​សញ្ញា​ប្រតិកម្ម​ម្សៅ​ទឹក​ដោះ​គោ​ កូន​បើ​កូន​មាន​ប្រតិកម្ម​អាលែក​ហ្ស៊ី​នឹង​ម្សៅ​ទឹក​ដោះ​គោ រោគ​សញ្ញា​អាច​នឹង​លេច​ចេញ​ដូច​ជា៖ ​​ដក​ដង្ហើមឮសំឡេងឆ្មា ក្អក មិន​ស្រួល​ក្នុង​ពោះ ក្អួត រាក​ រមាស់​ស្បែក ភ្នែក ឬ​ហៀរ​ទឹក​ភ្នែក​ ឡើង​កន្ទាលត្រអាក ហើម អាច​មាន​សម្ពាធ​ឈាម​ចុះ​ទាប​ ស្ថាន​ភាព​ធ្ងន់​ ឬ​ស្រាល​នៃ​ប្រតិកម្ម​អាលែកហ្ស៊ី​អាច​មាន​សភាព​ផ្សេងៗ​គ្នា​ពី​ក្មេង​ម្នាក់​ទៅ​ម្នាក់​ទៀត​។ មួយ​វិញ​ទៀត ពេល​ខ្លះ​កូន​យើង​បៅ​ម្សៅ​ទឹក​ដោះ​គោ​ដំបូងៗ​មិន​សូវ​មាន​ប្រតិកម្ម​ទេ តែ​ក្រោយៗ​មក​ទៀត​ក៏​មាន​ប្រតិកម្ម​កាន់​តែ​ខ្លាំង​ ក៏​មាន​ដែរ​។ ការណ៍​នេះ​មាន​ន័យ​ថា​ថ្វី​បើ​ដំណាក់​កាល​ដំបូង​ៗ​មាន​ប្រតិកម្ម​កម្រិត​ស្រាល តែ​នៅ​ពេល​បន្ទាប់​អាច​នឹង​ប្រតិកម្ម​ធ្ងន់ធ្ងរ​ក៏​មាន​។ ចំណាំ៖ ​ក្មេង​ខ្លះ​អាច​មាន​បញ្ហា​មិនស៊ាំនឹង​ទឹក​ដោះ​គោ ដែល​អាច​ញ៉ាំ​ហើយ​ប្រែ​ជា​រាក ឈាម​ក្នុង​លាមក មិន​ព្រម​ញ៉ាំ ឬ​ធ្វើ​ឲ្យ​មាន​បញ្ហា​ក្នុង​ពោះ ឬ​ចុក​ពោះ ដែល​រោគ​សញ្ញា​នេះ​អាច​កើត​មាន​ច្រើន​ម៉ោង​ក្រោយ​ញ៉ាំ ឬ​ក្រោយ​ញ៉ាំ​បាន​ច្រើន​ដង​។ ក្មេង​ខ្លះ​អាច​មាន​បញ្ហា​មិន​ស៊ាំ​ជាមួយ​ជាតិ​ឡាក់តូស​ក្នុង​ទឹកដោះ​គោ។ បញ្ហា​នេះ​ធ្វើ​ឲ្យ​រាង​កាយ​កូន​ជួប​បញ្ហា​ពិបាក​រំលាយ​ទឹក​ដោះ​គោ។ ​បើ​សិន​ជា​ប៉ា​ម៉ាក់​មិន​ច្បាស់​ថា​ កូន​មាន​ប្រតិកម្ម​អាលែកហ្ស៊ី ជាមួយ​ទឹក​ដោះ​គោ ឬ​មាន​បញ្ហា​នឹង​ជាតិ​ឡាក់​តូស​ក្នុង​ម្សៅ​ទឹក​ដោះ​គោ គួរ​ជួប​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​។ ២. បើ​កូន​មិន​អាច​បៅ​ម្សៅ​ទឹក​ដោះ​គោ​បាន គួរ​ធ្វើ​ម៉េច? បើ​ម៉ាក់​ៗ​បំបៅ​កូន​ដោយ​ទឹក​ដោះ ហើយ​ឃើញ​ថា​កូន​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ ពេល​ម៉ាក់ៗ​ញ៉ាំ​ទឹក​ដោះ​គោ ឬ​អាហារ​ធ្វើ​ពី​ទឹក​ដោះ​គោ ម៉ាក់​ៗ​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ដូច​គ្នា​ដែរ បើ​ម៉ាក់​ៗ​បំបៅ​កូន​ដោយ​ម្សៅ​ទឹក​ដោះ​គោ ហើយ​ឃើញ​កូន​មាន​ប្រតិកម្ម​អាលែក​ហ្ស៊ី​ ម៉ាក់ៗ​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ហើយ​គ្រូពេទ្យ​អាច​នឹង​ណែ​នាំ​ម៉ាក់​ៗ​ឲ្យ​ប្ដូរ​ប្រភេទ​ម្សៅ​ទឹក​ដោះ​សត្វ​ដែល​កំពុង​ប្រើ​ទៅ​ប្រភេទ​ផ្សេង​។ ការ​សិក្សា​មួយ​ចំនួន​បាន​លើក​ឡើង​ថា ទឹក​ដោះ​ពពែ​ក្រៅ​ពី​សម្បូរ​សារធាតុ​ចិញ្ចឹម​ច្រើន ​នៅ​មាន​អត្ថប្រយោជន៍​ផ្សេង​ទៀត​ដូចជា៖ មាន​ប្រូតេអ៊ីន​ងាយ​រំលាយ មិន​សូវ​បង្ក​បញ្ហា​ប្រតិកម្ម​អាលែកហ្ស៊ី​ដូច​ទឹក​ដោះ​គោ​ ​មាន​ប្រ​យោជន៍​ដល់​សុខ​ភាព​បេះ​ដូង​។ ដូច​នេះ ម៉ាក់​ៗ ក៏​អាច​ពិភាក្សា​ជាមួយ​គ្រូពេទ្យ បើ​កូន​អាលែកហ្ស៊ី​នឹង​ម្សៅ​ទឹក​ដោះ​គោ […]


ការបំបៅដោះ

កំហុស ៣យ៉ាង ម៉ាក់ៗច្រើនធ្វើពេលឲ្យអាអូនបៅម្សៅទឹកដោះគោ

សម្រាប់ម៉ាក់ៗមួយចំនួន ការបំបៅកូនដោយម្សៅទឹកដោះគោ ជាជម្រើសចម្បងស័ក្ដិសមបំផុតចំពោះកូន ឬក៏ជាជម្រើសល្អបំផុតបន្ទាប់ពីផ្ដាច់ដោះ ព្រោះពេលកូនបៅម្សៅទឹកដោះគោ ម៉ាក់ៗមិនចាំបាច់នៅក្បែរកូន ថែមទាំងទំនេរដៃអាចធ្វើកិច្ចការអ្វីផ្សេងបានទៀត។ យ៉ាងណាមិញ ត្បិតតែឲ្យកូនបៅម្សៅទឹកដោះគោផ្ដល់ភាពងាយស្រួល ប៉ុន្តែម៉ាក់ៗមួយចំនួនក៏មានការថ្លោះធ្លោយ បង្កើតជាកំហុសពេលដាក់ឲ្យកូនបៅដែរ ពិសេសកំហុស ៣ យ៉ាងខាងក្រោមនេះ។ ដឹងកាលវិភាគចាក់ថ្នាំបង្ការកូននៅត្រង់នេះ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ១. មិនកាន់កំប៉ុងទឹកដោះគោ ម៉ាក់ៗមួយចំនួន បណ្ដោយឲ្យកូនកាន់កំប៉ុងទឹកដោះគោដោយខ្លួនឯង ពេលអាអូនមិនទាន់រឹងដៃរឹងជើងស្រួលបួលផង។ ការដែលបណ្ដោយឲ្យកូនតូចកាន់កំប៉ុងម្សៅទឹកដោះគោបៅដោយខ្លួនឯង ពិតជាផ្ដល់គ្រោះថ្នាក់ដល់កូនណាស់ ព្រោះពេលកូនឈ្លក់ កូនមិនអាចទាញដបចេញពីមាត់ខ្លួនឯង ហើយការឈ្លក់នោះអាចធ្លាក់ដល់បំពង់ខ្យល់កូនក៏មាន។ ២. ដាក់កូនគេងពេលបៅ បើគិតតាមក្បួនពេទ្យ ការដែលដាក់កូនឲ្យគេងពេលបៅម្សៅទឹកដោះគោ ជាទង្វើខុសឆ្គងមួយ ព្រោះពេលដេកបៅ បំពង់កកូនក៏ផ្ដេកដែរ ហើយពេលកូនបៅគឺងាយនឹងឈ្លក់ ដូចនេះហើយក្មេងជាច្រើនជួបបញ្ហាម៉ឹមរួចក្អែចេញមកវិញអស់ និងពេលខ្លះឈ្លក់ចេញមកតាមច្រមុះទៀត។ ៣. បៅភ្លាមដាក់ឲ្យគេងភ្លែត កំហុសឆ្គងចុងក្រោយនោះគឺ ដាក់ឲ្យកូនគេងភ្លាមៗក្រោយបៅម្សៅទឹកដោះគោរួច ដែលនេះជាទម្លាប់មិនល្អ អាចធ្វើឲ្យកូនភើចេញទឹកដោះគោមកវិញ។ អ្វីដែលម៉ាក់ៗគួរធ្វើនោះ គឺត្រូវលើកកូនបញ្ឈរ និងរឹត ឬទះខ្នងកូនតិចៗ ដើម្បីឲ្យទឹកដោះគោធ្លាក់ចូលទៅក្នុងក្រពះអស់ និងមិនក្អែ ឬភើចេញមកវិញ។   ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ? ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត? […]


ការបំបៅដោះ

តិចនិកដោះស្រាយបញ្ហាកូនមិនព្រមបៅទឹកដោះគោ ក្រោយផ្ដាច់ដោះថ្មីៗ

ជាធម្មតា ពេលកូនលូតលាស់ដល់វ័យ ៦ខែហើយ ម៉ាក់ៗភាគច្រើនចាប់ផ្ដើមផ្ដាច់ដោះ និងណែនាំឲ្យអាអូនបៅម្សៅទឹកដោះសត្វវិញម្ដង ពិសេសនោះគឺទឹកដោះគោ។ ប៉ុន្តែ ម៉ាក់ប៉ាអាចជួបឧបសគ្គនៅពេលណែនាំឲ្យកូនបៅទឹកដោះគោដំបូងៗ អាអូនខ្លះ អាចមិនព្រមបៅទឹក​ដោះ​គោ​ព្រោះរសជាតិប្លែកពីទឹកដោះម្ដាយ។​ ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចត្រង់នេះ បើតាមលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា ចិនសែនសុខ បានឲ្យដឹងថា កូនមិនព្រមបៅទឹកដោះគោដោយសារប្លែករសជាតិពីទឹកដោះម្ដាយ ឬ អាចដោយសារកូនមិនទាន់ទម្លាប់បៅទឹកដោះគោ ជាហេតុចេះតែមិនព្រមបៅចេះតែរុញ ឬច្រានកំប៉ុងទឹកដោះគោចោល។ ទោះជាយ៉ាងណាក៏ដោយ ម៉ាក់អាចដោះស្រាយបញ្ហានេះបានដោយអនុវត្តតាមជំហានខាងក្រោមនេះ បានយ៉ាងមានប្រសិទ្ធភាពដូចជា៖ ១. ផ្ដល់ទឹកដោះគោឲ្យកូនបៅសន្សឹមៗ ម្ដងបន្ដិចៗ ២. ចាំដល់កូនឃ្លានខ្លាំងល្មមចាំបំបៅកូន ៣. សាកល្បងផ្លាស់ប្ដូរទំហំ រូបរាង និងសណ្ដង់ដោះជ័រ ឬផ្នែកផ្សេងទៀតនៃដប ដើម្បីដឹងថាអាអូនជ្រើសរើសដបប្រភេទណា ៤. សីតុណ្ហភាពទឹកដោះគោមិនត្រូវក្ដៅពេក ឬត្រជាក់ពេក ៥. ចៀសវាងមានអ្វីមករំខានពេលបៅទឹកដោះគោដូចជា ចម្រៀង ឬរបស់លេង ពោលគឺត្រូវទុកពេល ឲ្យកូនផ្ដោតលើការបៅមួយមុខគត់។ អ្វីដែលម៉ាក់ប៉ាត្រូវចងចាំសំខាន់បំផុតពេលជួបឧបសគ្គស្របពេលណែនាំឲ្យកូនបៅម្សៅទឹកដោះគោដំបូងៗ គឺត្រូវមានភាពអត់ធ្មត់ បើអាអូនមិនព្រមបៅភ្លាមៗ ដាច់ខាតកុំស្រែក ឬបង្ខំកូនឲ្យបៅ។ ម៉្យាងវិញទៀត យកល្អម៉ាក់ប៉ាគួរតែពិភាក្សាជាមួយគ្រូពេទ្យជំនាញក្មេងសិនចាំប្ដូរឲ្យកូនបៅទឹកដោះគោក្រោយផ្ដាច់ដោះ។

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស