ការបំបៅដោះ

ការបំបៅដោះ - ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់​បំផុត​ដែរ​សម្រាប់​ម៉ាក់ៗ​ត្រូវ​យល់​ដឹង អំឡុង​ពេល​ចាំបាច់ ក្នុង​ការ​លូតលាស់​របស់​កូនៗ។ ផ្នែក​នេះ នឹង​លម្អិត​បញ្ហា នានា និង​ដំណោះស្រាយ​ជូន

ចំណេះដឹងទូទៅ

ការបំបៅដោះ

អំឡុងពេលបំបៅដោះកូន ម៉ាក់ៗគួរថែទាំអនាម័យបែបណាទើបល្អ?

ការ​បំបៅ​ដោះ​កូន​ គឺ​ជា​ការ​បង្កើត​ទំនាក់ទំនង​ដ៏​មាន​ន័យ​​រវាង​ម៉ាក់​ៗ និង​ទារក ហើយ​ក៏​​ជា​ពេល​​ផ្តល់​​អាហារ​បំប៉ន​​ដ៏​ចាំបាច់​​ដល់​អា​អូន​ផង​ដែរ។ ដើម្បី​ធានា​ថា ការ​បំបៅ​ដោះ​កូន​ ​ប្រកប​ដោយ​ផាសុកភាព​ និង​មាន​អនាម័យ​ល្អ ម៉ាក់​ៗ​ត្រូវ​ថែទាំ​អនាម័យ​ផ្ទាល់​ខ្លួន​​ជាប់​ជា​ប្រចាំ។ គន្លឹះ​ជួយ​ឲ្យ​ការ​បំបៅ​ដោះ​កូន​​ប្រកប​ដោយ​ប្រសិទ្ធភាព​ និង​ភាព​ងាយ​ស្រួល ១. ផ្លាស់ប្ដូរ​សំលៀក​បំពាក់​បំបៅ​ដោះ​ជា​រៀង​រាល់​ថ្ងៃ ​ពិត​ណាស់​ ទឹក​ដោះ​អាច​នឹង​ជ្រាប​ចេញ​ទៅ​លើ​​សំលៀកបំពាក់​បំបៅ អ៊ីចឹង​ហើយ ម៉ាក់​ៗ​គួរ​ផ្លាស់ប្ដូរ​សម្លៀកបំពាក់​បំបៅ​ឲ្យ​បាន​ញឹកញាប់​ ដើម្បី​រក្សា​អនាម័យ​ និង​បញ្ចៀស​បាក់តេរី និង​ក្លិន​មិន​ល្អ ក៏​ដូចជា​បង្ការ​ការ​រលាក ឬ​ការ​ចម្លង​រោគ​នៅ​លើ​សុដន់​ និង​ស្បែក​អា​អូន​​។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. ជូត​សម្អាត​សុដន់ ទន្ទឹម​នឹង​នេះ​ដែរ យើង​គួរ​តែ​សម្អាត​សុដន់​ នៅ​មុន​ពេល​បំបៅ​ដោះ ពីព្រោះ​មេរោគ​ផ្សេង​ៗ​​ អាច​តោង​ជាប់​នឹង​ស្បែក​ម៉ាក់។ ម៉ាក់​ៗ​គួរ​ជ្រើសរើស​កំណាត់​ជូត ដែល​គ្មាន​ជាតិ​អាកុល គ្មាន​បន្ថែម​​ក្លិន​ និង​គ្មាន​សារធាតុ​Phenoxyethanol ព្រម​ទាំង​អាច​រក្សា​ Microflora ​ល្អ​នៃ​ស្បែក​សុដន់​។ ៣. សម្អាត​ឧបករណ៍​បូម​ទឹក​ដោះ ឧបករណ៍​បូម​ទឹក​ដោះ បង្ក​នូវ​ភាព​ងាយ​ស្រួល​ដល់​ការ​បំបៅ​ដោះ​កូន។ ប៉ុន្តែ ម៉ាក់​ៗ​ចាំបាច់​ត្រូវ​សម្អាត​ឧបករណ៍​នេះ ជា​រៀង​រាល់​ថ្ងៃ ដើម្បី​បង្ការ​ការ​ឆ្លង​បាក់តេរី និង​​អាច​ជួយ​រក្សា​ទឹក​ដោះ​ឲ្យ​មាន​សុវត្ថិភាព​នៅ​ពេល​ដែល​កូន​បៅ។ ៤. ប្រើ​អាវ​ទ្រនាប់​សម្រាប់​បំបៅ​ដោះ​ជា​ទៀងទាត់ ​ចំពោះ​អាវ​ទ្រនាប់​សម្រាប់​បំបៅ​ដោះ ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ជួយ​សម្រួល​ដល់​ការ​បំបៅ​ដោះ ដែល​មាន​ភាព​ងាយ​ស្រួល និង​រក្សា​​អនាម័យ​បាន​ល្អ ព្រម​ទាំង​កាត់បន្ថយ​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​ពី​ដៃ ទៅ​សុដន់​ ឬ​មាត់​របស់​ទារក។ ដូច​នេះ ម៉ាក់​ៗ​គួរ​តែ​ជ្រើសរើស​ប្រភេទ​អាវ​ណា​ដែល​មាន​ខ្យល់​ចេញ​ចូល​និង​ដោះដូរ​ដៃ​អាវ​បាន​ ទើប​ជា​ការ​ប្រសើរ។ [embed-health-tool-baby-poop-tool] ៥. លាង​សម្អាត​ដៃ​មុន​ពេល​បំបៅ​ដោះ​កូន ចុង​ក្រោយ​នេះ […]

ស្វែងរក ការបំបៅដោះ

ការបំបៅដោះ

ប្រូតេអ៊ីនសំខាន់បែបណា សម្រាប់ការលូតលាស់របស់កូន?

ប្រូតេអ៊ីន​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ផលិត​អ័រម៉ូន បង្កើន​សាច់​ដុំ ពង្រឹង​សុខ​ភាព​ស្បែក និង​ឆ្អឹង និង​​ដឹក​នាំ​សារធាតុ​ចិញ្ចឹម​ក្នុង​រាង​កាយ​។ ​ដូច​នេះ ម៉ាក់​ៗ​ចង់​ឲ្យ​កូន​មាន​​​រាងកាយ​មាំ​មួន​ ត្រូវ​ឲ្យ​កូន​​ញ៉ាំ​អាហារ​មាន​ប្រូតេអ៊ីន​ឲ្យ​បាន​គ្រប់​គ្រាន់​។ សម្រាប់​ម៉ាក់​ៗ​ដែល​មាន​កូន​អាយុ​ចាប់​ពី​ ៦​ខែ​ឡើង គឺ​អាច​បន្ថែម​អាហារ​ក្រៅ​ឲ្យ​កូន​ញ៉ាំ​ក្រៅពី​ការ​បំបៅ​ដោះ ឬ​បៅ​​ទឹកដោះ​សិប្ប​និមិត្ត​។ ត្រី សាច់ ស៊ុត និង​សណ្ដែក សុទ្ធ​តែ​ជា​ប្រភព​នៃ​ប្រូតេអ៊ីន ក៏​ដូច​ជា​វីតាមីន និង​រ៉ែ​ផ្សេងៗ​ទៀត​ ល្អ​ចំពោះ​សុខ​ភាព​កូន​។ កុមារ​មាន​អាយុ​ចាប់ពី​ពីរ​ទៅ​បី​ឆ្នាំ គួរ​តែ​មាន​របប​អាហារ​សម្បូរ​ប្រូតេអ៊ីន​មួយ​ពេល​ក្នុង​មួយ​ថ្ងៃ​​។ យ៉ាងណា​មិញ​ក៏​មាន​ដែរ កូន​ដែល​រើស​អាហារ មិន​សូវ​ចង់​ញ៉ាំ​អាហារ​បន្ថែម ដែល​អាច​ធ្វើ​ឲ្យ​ម៉ាក់​ៗ​ឈឺ​ក្បាល​ និង​មាន​​ក្ដី​បារម្ភ​ថា​កូន​អាច​ខ្វះ​ប្រូតេអ៊ីន​។ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ ម៉ាក់​ៗ​មួយ​ចំនួន​បាន​ជ្រើស​រើស​ប្រើ​ម្សៅ​ទឹក​ដោះ​គោ​ ឬ​ម្សៅទឹក​ដោះ​ពពែ​ ​ទៅ​តាម​លទ្ធភាព​។ ​ប៉ុន្តែ​ម៉ាក់​ៗ​ក៏​គួរ​ដឹង​ដែរ​ថា ប្រូតេអ៊ីន​នៅ​ក្នុង​ទឹក​ដោះ​ពពែ​មាន​ទំហំ​តូចជាង និង​ទន់​ជាង​ ប្រូតេអ៊ីន​នៅ​​ក្នុង​ម្សៅ​ទឹក​ដោះ​គោ ដែល​កត្តា​ទាំង​នេះ​ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយអាហារ​កូន​ងាយ​​រំលាយ​ប្រូតេអ៊ីន​ទាំង​នោះ​បាន​លឿន​​។ មិន​ត្រឹម​តែប៉ុណ្ណោះ ម៉ាក់​ៗ​មិន​សូវ​បារម្ភ​រឿង​កូន​មាន​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​ផង​ដែរ​។ ក្រៅ​ពីនេះ ទឹកដោះពពែ​ក៏​មាន Prebiotics បង្កើន​បាក់តេរី​ល្អ​ក្នុង​ក្រពះ​ពោះ​វៀន​កូន និង​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​សំខាន់ៗ​ច្រើន​ពី​ធម្មជាតិ​បើ​ធៀប​នឹង​ទឹក​ដោះ​គោ។ លើស​ពី​នេះ ជា​ធម្មជាតិ​ទឹក​ដោះ​ពពែ ងាយ​ស្រួល​រំលាយ និង​អាច​ដោះ​បញ្ចៀស​បញ្ហា​ទល់​លាមក ហើមពោះ ឬ​ពិបាក​រលាយ​អាហារ ក្អែ និង​អាការៈ​សើ​ស្បែក​ជា​ដើម​៕


ការបំបៅដោះ

ស្រាយ​ចម្ងល់​ម៉ាក់ៗ​ អា​អូន​​បៅ​ទឹក​ដោះ​​​ក្លាស្សេ​​ត្រជាក់​បាន​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ម៉ាក់​ៗ​មួយ​ចំនួន​ដែល​រវល់​នឹង​ការងារ​ អាច​នឹង​ជ្រើសរើស​វិធី​​ច្របាច់​ទឹក​ដោះ​ទុក​ក្នុង​ទូរ​ទឹក​កក ​ដើម្បី​ឲ្យ​អា​អូន​បៅ​នៅ​ពេល​ក្រោយ​។ ពិត​ណាស់​ ទឹក​ដោះ​ម្ដាយ​​មាន​តម្លៃ​អាហារូបត្ថម្ភ​ដ៏​ល្អ​បំផុត​សម្រាប់​កូន ជា​ពិសេស​នៅ​ក្នុង​រយៈពេល​៦​ខែ​ដំបូង​។ យ៉ាង​ណា​មិញ តើ​អា​អូន​អាច​បៅ​ទឹក​ដោះ​ត្រជាក់​ដែល​រក្សា​ទុក​ក្នុង​ទូរ​ទឹក​កក​បាន​​ឬ​អត់​? ពិត​ណាស់​ បើ​យោង​តាម​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​ ម៉ាក់​ៗអាច​ឲ្យ​កូន​ញ៉ាំ​ទឹក​ដោះ​ត្រជាក់​ ក្ដៅ​ឧណ្ហ​ៗ​ ឬ​ក្នុង​សីតុណ្ហភាព​ធម្មតា ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​ទឹក​ដោះ​​មិន​ក្ដៅ​ពេក​សម្រាប់​ទារក​។ ចំណែក​ឯ​ទារក​ដែល​កំពុង​ដុះ​ធ្មេញ​ភាគ​ច្រើន​ នឹង​មាន​អារម្មណ៍​ធូរស្រាល​​​នៅ​ពេល​ដែល​ពួក​គេ​បាន​បៅ​ទឹក​ដោះ​ត្រជាក់​។ អត្ថន័យពណ៌ និងរូបរាងលាមកទារក នៅទីនេះ ម៉ាក់​គួរ​កម្ដៅ​ទឹក​ដោះ​ក្លាស្សេ​ក្នុង​ទូរ​ទឹក​កក​មុន​នឹង​ឲ្យ​កូន​បៅ​ឬ​អត់​? អា​អូន​អាច​បៅ​ទឹក​ដោះ​ក្នុង​សីតុណ្ហភាព​ធម្មតា ឬ​ត្រជាក់​បន្តិច​ ដោយ​មិន​ចាំបាច់​កម្ដៅ​មុន​ពេល​បៅ​នោះ​ឡើយ។ ប៉ុន្តែ​មិន​មាន​ភស្តុតាង​បែប​វេជ្ជសាស្ត្រ​ណា​មួយ​ពាក់ព័ន្ធ​នឹង​ទឹក​ដោះ​ត្រជាក់​ឡើយ​។ ហេតុ​នេះ​ហើយ​ ម៉ាក់​គប្បី​ពិភាក្សា​ជាមួយ​នឹង​គ្រូពេទ្យ​កុមារ​អំពី​​ការ​ផ្ដល់​ទឹក​ដោះ​ត្រជាក់​ឲ្យ​កូន​ ក៏​ដូចជា​ធ្វើការ​សម្រេច​ចិត្ត​ ដោយ​ផ្អែក​តាម​ស្ថានភាព​សុខភាព​ជាក់ស្ដែង​​របស់​ទារក​ ទើប​ជា​ការ​ប្រសើរ​។​​​ ​​​ទារក​បៅ​ទឹក​ដោះ​ត្រជាក់​​អាច​ឡើង​ទម្ងន់​ដែរ​ទេ​? ទឹក​ដោះ​មិន​មែន​ជា​កត្តា​តែ​ម្យ៉ាង ដែល​ធ្វើ​ឲ្យ​កូន​ឡើង​ទម្ងន់​ឡើយ​។ លើស​ពី​នេះ ពុំ​មាន​ភស្តុតាង​ណា​មួយ​ដែល​បញ្ជាក់​ថា​ ទារក​បៅ​ទឹកដោះ​ត្រជាក់​អាច​ឡើង​ទម្ងន់​​នោះ​ដែរ​។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ការ​បង្កើន​បរិមាណ​នៃ​ការ​បំបៅ​ដោះ​អាច​ជួយ​ឲ្យ​​ទារក​ដែល​​កើត​មិន​គ្រប់​ខែ​ មាន​សុខភាព​ល្អ​ ដោយ​សារ​តែ​ទឹក​ដោះ​ម្ដាយ​មាន​គុណប្រយោជន៍​ជួយ​បំប៉ន​រាងកាយ​ និង​បង្កើន​ជាតិ​ខ្លាញ់​។ ពេល​ទារក​ផ្ដាសាយ​ តើ​​អាច​បៅ​ទឹក​ដោះ​ត្រជាក់​​បាន​ទេ​? ទោះ​ជា​មិន​មាន​ភស្តុតាង​បញ្ជាក់​ពី​ផល​ប៉ះពាល់​ចំពោះ​ទារក​ក្នុង​ការ​បៅ​ទឹក​ដោះ​ត្រជាក់​ពេល​មាន​ជំងឺ​​ផ្ដាសាយ​យ៉ាង​ណា​ក្ដី ម៉ាក់​ៗ​មិន​គួរ​ឲ្យ​កូន​ញ៉ាំ​អ្វី​ដែល​ត្រជាក់​ឡើយ បើ​កូន​ផ្ដាសាយ​ ឬ​មាន​បញ្ហា​សុខភាព​ដទៃ​ទៀត​ណាមួយ ពីព្រោះ​អាច​ធ្វើ​ឲ្យ​កូន​​រលាក​បំពង់​ក​។


ការបំបៅដោះ

ម្សៅទឹកដោះពពែស័ក្តិសមបំផុត បើកូនខ្សោយប្រព័ន្ធរំលាយអាហារ

ឧស្សាហ៍​ហើម​ពោះ រាក​រូស ឬ​ទល់​លាមក ជា​សញ្ញា​បញ្ជាក់​ថា អា​អូន​មាន​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​មិន​ល្អ។ កាល​ណា ប្រព័ន្ធ​រំលាយ​អាហារ​មិន​ល្អ វា​ក៏​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​ការពារ​រាងកាយ និង​ការ​លូតលាស់ ព្រោះ​ក្រពះ ពោះវៀន​ស្រូប​សារធាតុ​ចិញ្ចឹម​មិន​គ្រប់​គ្រាន់​សម្រាប់​រាងកាយ​កូន។ ដូច​នេះ បើ​ម៉ាក់ៗឲ្យ​កូន​បៅ​ម្សៅ​ទឹក​ទឹក​ដោះ​គោ ហើយ​ឃើញ​ថា​កូន​មាន​បញ្ហា​ទល់​លាមមក ហើម​ពោះ​ញឹក​ញាប់​ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ និង​​អាចដូរ​មក​​ជ្រើស​រើស​​ម្សៅ​ទឹក​ដោះ​ពពែ​ឲ្យ​កូន​បៅ អាច​ជួយ​សម្រាល ឬ​ដោះស្រាយ​បញ្ហា​ទាំងនេះ​បាន​។​ ស្វែងយល់អត្ថន័យពណ៌ និងរូបរាងលាមកទារកនៅទីនេះ ការ​សិក្សា​ចុះ​ផ្សាយ​ដោយ British Journal of Nutrition បាន​បង្ហាញ​ពី​ភាព​ចម្រុះ​នៃ​សារធាតុ oligosaccharides នៅ​ក្នុង​ម្សៅ​ទឹក​ដោះ​ពពែ ប្រហាក់​ប្រហែល​ទៅ​នឹង​ទឹក​ដោះ​ម្ដាយ។ មិន​តែ​ប៉ុណ្ណោះ ម្សៅ​ទឹក​ដោះ​ពពែ​មាន​ផ្ទុក​នូវ​សារធាតុ gut-supportive prebiotic oligosaccharides ៦ដង​លើស​ទឹក​ដោះ​គោ ដែល​ជា​សារធាតុ​មួយ​ជួយ​ចិញ្ចឹម​ដល់​បាក់តេរី​ល្អ​ៗ​មាន​ក្នុង​ក្រពះ​ពោះវៀន ពង្រឹង​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​កូន។ សារធាតុ​ផ្សំ​មាន​ក្នុង​ម្សៅ​ទឹក​ដោះ​ពពែ ទាំង​ប្រូតេអ៊ីន និង​ជាតិ​ខ្លាញ់ សុទ្ធ​តែ​ងាយ​រំលាយ និង​មាន​លក្ខណៈ​តូចៗ​ល្អិត​តាម​​ធម្មជាតិ ជា​ហេតុ​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ក្នុង​ការ​បំបែក។ ទោះ​ជា​ម្សៅ​ទឹក​ដោះ​គោ ជា​ជម្រើស​​ដែល​ម៉ាក់​ប៉ា​ប្រើ​យ៉ាង​ទូលំទូលាយ​សម្រាប់​ឲ្យ​កូន​បៅ​បន្ទាប់​ពី​ទឹក​ដោះ​ម្ដាយ ហើយ​គេ​រក​ឃើញ​ដែរថា​ទឹក​ដោះ​ពពែ​​មាន​ភាព​ស្រដៀង​នឹង​ទឹក​ដោះ​ម្ដាយ​ច្រើន​ជាង​ទឹក​ដោះ​គោ ពិសេស​នោះ​គឺ ជាតិ Oligosaccharides នេះ​តែ​ម្ដង។ ចំណុច​ពិសេស​របស់​ម្សៅ​ទឹក​ដោះ​ពពែ មិន​មែន​មាន​ត្រឹម​តែ​សារជាតិ Oligosaccharides ជួយ​ចិញ្ចឹម​បាក់តេរី​ល្អៗ ក្នុង​ក្រពះ​ពោះវៀន​ប៉ុណ្ណោះ​ទេ ម្សៅ​ទឹក​ដោះ​ពពែ ក៏​មិន​បង្ក​ឲ្យ​កើត​បញ្ហា​អាលែកហ្ស៊ី​ដូច​ទឹក​ដោះ​គោ និង​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​កូន​ឲ្យ​រឹង​មាំ​ចៀស​ឆ្ងាយ​ពី​ជំងឺ​ផ្សេងៗ។


ការបំបៅដោះ

ម្សៅទឹកដោះពពែ អាចជួយសម្រួលបញ្ហា ៣យ៉ាង ឧស្សាហ៍កើតលើកូនតូច

ក្នុង​ការ​ចិញ្ចឹម​កូន បំណង​ប្រាថ្នា​ចម្បង​របស់​ម៉ាក់​ប៉ា​នោះ​គឺ​ធ្វើ​ម៉េច​កុំ​ឲ្យ​កូន​​ឈឺញឹក មិន​ថា​ជំងឺ​នោះ​តូច ឬ​ធំ​ក្ដី។ ផ្ទុយ​ទៅ​វិញ ក្មេង​ៗ​មួយ​ចំនួន (ភាគ​ច្រើន​ក្មេង​បៅ​ទឹក​ដោះ​សត្វ) ងាយ​នឹង​ប្រឈម​កើត​បញ្ហា​សុខភាព​ដូចជា ទល់​លាមក រាករូស ឬ​ងាយ​បណ្ដាល​ឲ្យ​បាក់តេរី​ពី​ខាង​ក្រៅ​ចូល​ទៅ​ក្នុង​ខ្លួន​បង្ក​ជា​ជំងឺ។ ក្រៅ​ពី​ម្សៅ​ទឹក​ដោះ​គោ ម្សៅ​ទឹក​ដោះ​ពពែ ក៏​ជា​ជម្រើស​មួយ​ទៀត​សម្រាប់​ឲ្យ​កូន​បៅ​បន្ទាប់​ពី​ផ្ដាច់​ដោះ។ ទឹក​ដោះ​ពពែ​ អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​ធំៗ​បី​ខាង​ក្រោម​។​ ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចត្រង់នេះ ១. ប្រព័ន្ធរំលាយអាហារខ្សោយ សារធាតុ​ផ្សំ​មាន​ក្នុង​ម្សៅ​ទឹក​ដោះ​ពពែ ទាំង​ប្រូតេអ៊ីន និង​ជាតិ​ខ្លាញ់ សុទ្ធ​តែ​ងាយ​រំលាយ និង​មាន​លក្ខណៈ​តូចៗ​ល្អិត​តាម​​ធម្មជាតិ ជា​ហេតុ​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ក្នុង​ការ​បំបែក។ មិន​តែ​ប៉ុណ្ណោះ ម្សៅ​ទឹក​ដោះ​ពពែ​មាន​ផ្ទុក​នូវ​សារធាតុ gut-supportive prebiotic oligosaccharides ៦ដង​លើស​ទឹក​ដោះ​គោ ដែល​ជា​សារធាតុ​មួយ​ជួយ​ចិញ្ចឹម​ដល់​បាក់តេរី​ល្អ​ៗ​មាន​ក្នុង​ក្រពះ​ពោះវៀន ពង្រឹង​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​កូន។ ២. ប្រព័ន្ធការពាររាងកាយមិនរឹងមាំ ក្រៅ​ពី​របបអាហារ ការ​​ផ្ដល់​ម្សៅ​ទឹក​ដោះ​ពពែ​ឲ្យ​កូន​បៅ ម៉ាក់​ប៉ា​អាច​មិន​សូវ​​ល្វីង​មុខ​នឹង​កូន​ងាក​ឈឺ​ៗ​ឡើយ ព្រោះ​ម្សៅ​ទឹក​ដោះ​ពពែ​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ជា​ច្រើន​មាន​ទាំង​វីតាមីន ​ពិសេស​មាន​ជាតិ​រ៉ែ​ខ្ពស់ ជួយ​ទ្រ​ទ្រង់​សុខភាព​រាងកាយ​កូន​ឲ្យ​បាន​រឹង​មាំ ដោយ​ជួយ​បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ​កូនៗ ការពារ​សុខភាព​ ចៀសវាង​ពី​ជំងឺ​តូច​ធំ​ទាំង​ឡាយ។ ៣. យឺតយ៉ាវក្នុងការលូតលាស់ និងអភិវឌ្ឍន៍ ដូច​ដែល​បាន​រៀប​រាប់​តាំង​ពី​ខាង​លើ​រួច​មក ម្សៅ​ទឹក​ដោះ​ពពែ​ពោរពេញ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ល្អៗ​ងាយ​រំលាយ មិន​សូវ​បង្ក​បញ្ហា​អាលែកហ្ស៊ី ឬធ្វើ​ឲ្យ​កូន​ហើម​ពោះ ពិសេស​គឺ​ងាយ​បំបែក​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​កូន​ក្មេង។ ម៉្យាង​វិញ​ទៀត ដោយសារ​ម្សៅ​ទឹក​ដោះ​ពពែ​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​ច្រើន ជាហេតុ​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​បំពេញ​តម្រូវ​ការ​សារធាតុ​ចិញ្ចឹម​ដែល​រាងកាយ​ត្រូវ មិន​ងាយ​បណ្ដាល​ឲ្យ​កូន​មាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ ដែល​ជា​ឧបសគ្គ​ធំ​មួយ​រារាំង​ដល់​ការ​លូតលាស់​រាងកាយ និង​ខួរ​ក្បាល​របស់​ក្មេង។ យ៉ាងណា ម៉ាក់ៗ​ត្រូវ​ចាំ​ថា​ទឹក​ដោះ​គោ ឬទឹក​ដោះ​ពពែ​មិន​មែន​ជា​អាហារ​តែ​មួយ​មុខ​គត់​សម្រាប់​កូន​មាន​វ័យ​លើ​ស​ពី​ […]


ការបំបៅដោះ

មុនឆុងទឹកដោះគោឲ្យកូន ម៉ាក់ប៉ាត្រូវប្រយ័ត្នរឿងសំខាន់ប៉ុន្មាននេះ

យោងតាមក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក អាហារចាំបាច់សម្រាប់ទារក និងក្មេងតូចៗ គ្មានអ្វីល្អជាងទឹកដោះម្តាយទេ ហោចណាស់ម៉ាក់ៗត្រូវបំបៅដោះកូនឲ្យបានយ៉ាងតិច ៦ខែ ឬលើសនេះ។ ទោះយ៉ាងណាក៏ដោយ ឲ្យតែទារកលើស ៦ខែ ម៉ាក់ៗមួយ​ចំនួន​អាច​នឹង​ផ្ដាច់ដោះ ឲ្យអាអូនបៅទឹកដោះគោជំនួសហើយ ព្រោះត្រូវទៅបំពេញការងារវិញ។ រឿងសំខាន់ត្រូវប្រយ័ត្នមុនឆុងទឹកដោះគោ នៅពេលជ្រើសរើសម្សៅទឹកដោះគោ ត្រូវពិនិត្យមើលកាលបរិច្ឆេទផុតកំណត់ប្រ​ប្រាស់​ជានិច្ច។ ប្រសិនបើផុតកំណត់ ឬកំប៉ុងទឹកដោះគោកំប៉ិត គួរកុំទិញយកមកប្រើ។ លើសពីនេះ នៅពេលម៉ាក់ប៉ាត្រៀមឆុងទឹកដោះគោឲ្យកូន ត្រូវអនុវត្តតាមតិចនិកប៉ុន្មានខាងក្រោមនេះរួមមាន៖ ១. លាងដៃ៖ មុនចាប់កាន់ដបទឹកដោះគោ យើងត្រូវលាងដៃជាមួយសាប៊ូនឹងទឹកស្អាត សម្លាប់មេរោគលើបាតដៃជាមុនសិន។ ២. សម្អាតកំប៉ុងទឹកដោះគោ៖ យើងត្រូវលាងសម្អាតគម្របកំប៉ុងទឹកដោះគោជាមួយសាប៊ូ និងទឹកក្ដៅ ជូតឲ្យស្អាត ទុកឲ្យស្ងួត សឹមបើកប្រើ។ ៣. លាយឲ្យត្រូវតាមការណែនាំ៖ ពិនិត្យមើលការណែនាំមានលើសំបកកំប៉ុងទឹកដោះគោ ដើម្បីដឹងថាពីបរិមាណទឹក និងចំនួនស្លាបព្រានៃម្សៅទឹកដោះគោត្រូវលាយឲ្យកូនបៅ។ ៤. ត្រាំដបទឹកដោះគោក្នុងទឹកត្រជាក់ (បើចាំបាច់)៖ ជាទូទៅ យើងត្រូវលាយម្សៅទឹកដោះគោកូន ជាមួយទឹកក្ដៅដាំពុះ​ ទុក​ឲ្យ​ត្រជាក់​ល្មម​ ទើបមិនប៉ះពាល់សុខភាពកូន។ ប៉ុន្តែ បើវាក្ដៅពេក យើងអាចត្រាំដបទឹកដោះគោក្នុងទឹកត្រជាក់ ឬទឹកក ក្រោយឆុងរួច សឹមយកឲ្យកូនបៅ។ ៥. ពិនិត្យសីតុណ្ហភាព៖ មុននឹងឲ្យកូនបៅ យើងគួរចាក់ទឹកដោះគោលើដៃ ដើម្បីពិនិត្យមើលថាតើទឹកដោះគោក្ដៅ ឬត្រជាក់ល្មមឲ្យកូនបៅបានឬនៅ។ ៦. ឲ្យកូនបៅភ្លាម៖ ក្រោយលាយម្សៅទឹកដោះគោរួច […]


ការបំបៅដោះ

ក្រោយអាអូនក្អួត ឬក្អែ ម៉ាក់ប៉ាគួរឲ្យកូនបៅម្ដងទៀត ឬអត់?

ចំពោះ​អា​អូន​តូច​ៗ ក្រោយ​ពេល​បៅ​ដោះ​ម្ដាយ ឬ​ទឹក​ដោះ​គោ​រួច ជួន​កាល អា​អូនក្អួត ឬក្អែ​​ចេញ​មក​ក្រៅ​វិញ ដែល​អាច​ជា​រឿង​ឈឺក្បាល​មួយ​សម្រាប់​យើង​ជា​អាណាព្យាបាល។ ជា​មួយ​គ្នា​នេះ​ក៏​មាន​ចម្ងល់​មួយ​លើក​ឡើង​ថា បើ​អា​អូន​ក្អួត ឬ​ក្អែ​ក្រោយ​បៅ​រួច យើង​គួរ​ឲ្យ​កូន​បៅ​ម្ដង​ទៀង​ឬ​អត់? ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​ពន្យល់​ថា បញ្ហា​កូន​តូច​ម៉ឹម​ដោះ​ម៉ាក់ ឬ​ទឹក​ដោះ​គោ​រួច ក្អែចេញ​មក​វិញ មូល​ហេតុ​ចម្បង​មក​ពី​យើង​ឲ្យ​កូន​បៅ​ឆ្អែត​ជ្រុល។ ចំណែក​កត្តា​រួម​ផ្សំ​ផ្សេង​ទៀត ដែល​បណ្ដាល​ឲ្យ​អាអូន​ក្អួត ឬ​ក្អែ​​ចេញ​មក​វិញ​នោះ​គឺ​ការ​បំបៅ​ដោះ​កូន​មិន​បាន​ត្រឹម​ត្រូវ​តាម​ក្បូន​ខ្នាត ដោយ​ឲ្យ​កូន​ដេក​បៅ ឬ​បៅ​រួច​ភ្លាម​ឲ្យ​កូន​គេង​ភ្លាម។ បើ​កូន​បៅ​ហើយ​ក្អួត ឬ​ក្អែ​ចេញ​មក​វិញ គួរ​ឲ្យ​កូន​បៅ​ម្ដង​ទៀត ឬ​អត់? វេជ្ជបណ្ឌិត​ខាង​លើ​ឲ្យ​ដឹង​ទៀត​ថា ប្រសិន​បើ​មាន​អាការៈ​បែប​នេះ​កើត​ឡើង គួរ​ផ្អាក​បន្តិច​ចន្លោះ​ពី ១០-១៥នាទី រួច​សឹម​ឲ្យ​កូន​បៅ​បន្ត​ទៀត​​ ឬ​ម្យ៉ាង​ ប្រសិន​ជា​ឃើញ​អា​អូន​ឃ្លាន ស្រ​វ៉ា​យក​ដប​ទឹក​ដោះ​គោ ឬ​ដោះ​ម៉ាក់​ៗ​ក្រោយ​ក្អែ ឬ​ក្អួត​រួច។ ក្រោយ​ពី​អា​អូន​ក្អួត ឬ​ក្អែ​ក្រោយ​បៅ​រួច បើ​ចង់​ឲ្យ​កូន​បៅ​ម្ដង​ទៀត ម៉ាក់​ប៉ា​គួរ​តែ​ផ្ដល់​ទឹក​ដោះ​គោ ឬ​ទឹក​ដោះ​ម៉ាក់ៗ​បន្តិច​ម្ដងៗ​ឲ្យ​កូន និង​តាម​ដាន​ថា​អា​អូន​នឹង​ក្អួត ឬ​ក្អែ​ចេញ​មក​វិញ​ឬ​ក៏​អត់។ លើស​ពី​នេះ ចំពោះ​ក្មេង​មាន​អាយុ​លើ​ស​ពី​៦​ខែ បៅ​ហើយ​មាន​បញ្ហា​ក្អួត ឬ​ក្អែ ម៉ាក់​ប៉ា​អាច​ផ្ដល់​ទឹក​ឲ្យ​អា​អូន​ញ៉ាំ ដើម្បី​បង្ការ​អា​អូន​ខ្សោះ​ជាតិ​ទឹក។ ផ្ទុយ​ទៅ​វិញ បើ​អា​អូន​ក្អួត ឬ​ក្អែ​ក្រោយ​បៅ​ក្នុង​បរិមាណ​ច្រើន ឬ​ញឹក​ញាប់ យក​ល្អ​គួរ​នាំ​កូន​ទៅ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ជំនាញ ព្រោះ​បើ​តាម​វេជ្ជបណ្ឌិត […]


ការបំបៅដោះ

ហេតុផលចំនួន​៤ ម៉ាក់ៗគួរជ្រើសរើសម្សៅទឹកដោះពពែសម្រាប់កូន

តាមលក្ខណៈធម្មជាតិ ទឹកដោះពពែតែងតែត្រូវបានទទួលស្គាល់ថាងាយស្រួលរំលាយជាងទឹកដោះគោ។ ឥឡូវនេះ ម៉ាក់ប៉ាមួយចំនួនបានជ្រើសរើសម្សៅទឹកដោះពពែឲ្យកូនបៅបន្ទាប់ពីផ្ដាច់ដោះ ព្រោះ​ថា​សម្បូរសារធាតុចិញ្ចឹមច្រើនជាងទឹកដោះគោ។ ដឹងកាលវិភាគចាក់ថ្នាំបង្ការកូននៅទីនេះ ហេតុផលទឹកដោះពពែល្អជាងទឹកដោះគោ ១. ប្រូតេអ៊ីនងាយរំលាយ បើប្រៀបធៀបទៅនឹងទឹកដោះគោ ប្រូតេអ៊ីនទឹកដោះពពែមានលក្ខណៈតូចជាង និងទន់ជាង ហើយជួយបង្កើតស្រទាប់ទន់ក្នុងក្រពះដែលនាំឲ្យមានការរំលាយបានរហ័ស និងងាយស្រួល។ ២. ខ្លាញ់ល្អ ខ្លាញ់ដែលមាននៅក្នុងទឹកដោះពពែក៏ងាយរំលាយតាមលក្ខណៈធម្មជាតិផងដែរ ព្រោះតូចជាងខ្លាញ់នៅក្នុងទឹកដោះគោ ហើយសម្បូរទៅដោយអាស៊ីដខ្លាញ់ច្រវ៉ាក់ខ្លី និងមធ្យម ងាយនឹងត្រូវបានបំបែកក្នុងប្រព័ន្ធរំលាយអាហារ។ ៣. Prebiotics បើប្រៀបធៀបទៅនឹងទឹកដោះគោ ទឹកដោះពពែមានផ្ទុកនូវសារធាតុ gut-supportive prebiotic oligosaccharides ៦ដងលើសទឹកដោះគោ។ ៤. មានអាហារូបត្ថម្ភច្រើនពីធម្មជាតិ ទឹកដោះពពែសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗច្រើន​។ បើប្រៀបធៀបទៅនឹងទឹកដោះគោ ទឹកដោះពពែ ថែមទាំងមានផ្ទុកនូវជីវចម្រុះ និងរ៉ែដែលមានគុណភាពខ្ពស់។ បន្ថែមពីលើសារសំខាន់ទាំង ៤ ខាងលើ ទឹកដោះពពែ មានផ្ទុកនុយក្លេថាយ ដែលជាសារធាតុចិញ្ចឹមមួយសំខាន់រហូតដល់ទៅ ៤ដងច្រើនជាងទឹកដោះគោ និងមានប្រយោជន៍ជួយបង្កើនភាពស៊ាំដល់កូន និងការពារសុខភាពក្មេងពីជំងឺតូចធំផ្សេងៗទៀតផង។


ការបំបៅដោះ

អាអូនអាយុប៉ុន្មាន ទើបអាចណែនាំទឹកដោះពពែឲ្យបៅបាន?

មកដល់ពេលនេះហើយ ម៉ាក់ប៉ាច្បាស់ជាដឹងហើយថា ម្សៅទឹកដោះពពែមានអត្ថប្រយោជន៍ច្រើនប៉ុនណាចំពោះសុខភាពកូន។ ទឹកដោះពពែ ជាជម្រើសដ៏ល្អដូចម្សៅទឹកដោះគោដែរ សម្រាប់ផ្ដល់ឲ្យកូនញ៉ាំបន្ទាប់ពីទឹកដោះម្ដាយ តែម៉ាក់ប៉ាដឹងទេថា កូនអាយុប៉ុន្មានទើបយើងអាចឲ្យកូនញ៉ាំទឹកដោះពពែ? កើតភ្លាមបៅភ្លាម ឬចាំ៦ខែ-១ខួប ចាំផ្ដល់ឲ្យបៅ? អត្ថន័យពណ៌ និងរូបរាងលាមកទារកនៅទីនេះ ម្សៅទឹកដោះពពែ ជាទូទៅមានសុវត្ថិភាពអាចឲ្យទារកទើបកើត-អាយុ១២ខែបៅបាន តែ​យ៉ាងណា ជា​ការណែ​នាំ​របស់​ក្រ​សួង​សុខាភិបាល ក៏​ដូច​ជា​អង្គការ​សុខ​ភា ព​ពិភព​លោក ម៉ាក់ៗ​គួរ​បំបៅ​ដោះ​កូន​យ៉ាង​ហោច​ណាស់​បាន​៦​ខែ​។ ផ្ទុយទៅវិញ ទឹកដោះពពែស្រស់ ឬប្រភេទទឹកដោះគោស្រស់ដែលមិនមែនជាម្សៅទឹកដោះគោ ឬពពែសម្រាប់ទារកទេ គួរតែចៀសវាងឲ្យទារកក្រោម១ឆ្នាំញ៉ាំ។ នេះបើតាមការឲ្យដឹងពី American Academy of Pediatrics (AAP)។ បើប្រៀបនឹងទឹកដោះគោ ទឹកដោះពពែសម្បូរសារធាតុចិញ្ចឹម វីតាមីន និងរ៉ែ ច្រើនជាងទឹកដោះគោ ហើយវាក៏មិនសូវបង្កជាបញ្ហាអាលែកហ្ស៊ីពេលបៅដូចទឹកដោះគោដែរ។ ទឹកដោះពពែមានភាពងាយស្រួលរំលាយជាងទឹកដោះគោ ដោយសារជាតិឡាក់តូស (Lactose) តិចជាងទឹកដោះគោ។ ម៉្យាងវិញទៀត ទឹកដោះពពែផ្ទុកនូវសារធាតុ Prebiotics ប្រហាក់​ប្រហែល​នឹងទឹកដោះម្ដាយ ដែលអាចជួយជំរុញដល់ការរំលាយអាហាររបស់កូន ហើយទឹកដោះពពែមានប្រូតេអ៊ីនតូចៗ ទន់ងាយ​រំលាយបានរហ័សជាងទឹកដោះគោ។ លើសពីនេះ សារធាតុសំខាន់ៗមានក្នុងទឹកដោះពពែជួយអាអូនឲ្យមានប្រព័ន្ធស៊ាំរឹងមាំ ដោយសារសារធាតុចិញ្ចឹមទាំងនេះ ជួយពង្រឹងប្រព័ន្ធភាពស៊ាំកូនៗ ការពារសុខភាពកូន ចៀសវាងជំងឺផ្សេងៗ។ យ៉ាងណាមិញ ម៉ាក់ៗគួរតែបំបៅដោះកូនយ៉ាងហោចណាស់ឲ្យបាន៦ខែ ឬលើសនេះតាមដែលអាចធ្វើទៅបានដូចការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវពិគ្រោះជាមួយគ្រូពេទ្យជំនាញច្បាស់លាស់ពីផលិតផលម្សៅទឹកដោះសត្វ មិនថាទឹកដោះពពែ ឬទឹកដោះគោ […]


ការបំបៅដោះ

កូនអាលែកហ្ស៊ីទឹកដោះគោ អាចចេញ​រោគ​សញ្ញាលើប្រព័ន្ធរំលាយអាហារ ស្បែក

ម្សៅទឹកដោះគោ ជាជម្រើសទឹកដោះសត្វដ៏ពេញនិយមដែលម៉ាក់ប៉ាភាគច្រើនជ្រើសរើសផ្ដល់ឲ្យកូនបៅ បន្ទាប់ពីម៉ាក់ៗផ្ដាច់ដោះ តែមិនមែនក្មេងទាំងអស់បៅទឹកដោះគោត្រូវនោះទេ។ ជួនកាលអាអូនអាចអាលែកហ្ស៊ីទឹកដោះគោ ហេតុនេះហើយម៉ាក់ប៉ាគួរដឹងពីរោគសញ្ញាអាលែកហ្ស៊ីទឹកដោះគោកើតឡើងលើកូន។ បើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ កាលណាអាអូនម៉ឹមទឹកដោះគោ ឬញ៉ាំចំណីអាហារណាមួយមួយចូលក្នុងពោះមានប្រតិកម្ម នោះច្បាស់ជាអាលែកហ្ស៊ីជាមួយអាហារទាំងនោះ ហើយបើម៉ាក់ប៉ាមិនយកចិត្តទុកដាក់ទេ កូនតូចងាយនឹងខ្វះអាហារូបត្ថម្ភ។ រោគសញ្ញានៃការអាលែកហ្ស៊ីទឹកដោះគោ អាចមានពីស្រាលទៅមធ្យម​ដូច​ជា៖ រោគសញ្ញាអាលែកហ្ស៊ីទូទៅបង្កដោយប្រូតេអ៊ីនក្នុងទឹកដោះគោ ប្រូតេអ៊ីនក្នុងទឹកដោះគោអាចបង្កជាបញ្ហាអាលែកហ្ស៊ីធ្ងន់ធ្ងរលើអាអូន ដោយរោគសញ្ញាអាលែកហ្ស៊ីអាចកើតឡើងភ្លាមៗក្រោយពីកូនបានបៅម្សៅទឹកដោះគោ ហើយរោគសញ្ញាខ្លះអាចលេចចេញច្រើនម៉ោងក្រោយបៅក៏មាន។ រោគសញ្ញាអាចមានពីកម្រិតមធ្យមទៅធ្ងន់ធ្ងរ ដោយអាចមានដូចជា៖ ហើមបរិវេណមាត់ ពីបាកលេបអាហារ ក្អួត និងក្អែ រាក ឈាមក្នុងលាមក មិនព្រមបៅ ឈឺក្នុងពោះ ឡើងកន្ទាលត្រអាក រមាស់ ឬត្រអក ករណីកម្រ អាចមានប្រតិកម្មធ្ងន់ធ្ងរ ជាមួយគ្នានេះដែរ ក្មេងខ្លះក៏អាចមាប្រតិកម្មទៅនឹងម្សៅទឹកដោះគោដែលរោគសញ្ញាអាចលេចចេញច្រើនម៉ោងក្រោយបៅ ហើយរោគសញ្ញានេះអាចមានលើប្រព័ន្ធរំលាយអាហារ ស្បែក និងសួត។ រោគសញ្ញាប្រតិកម្មទឹកដោះគោលើប្រព័ន្ធរំលាយអាហារ ឈឺចុកពោះ ហើមពោះ ឬខ្យល់ក្នុងពោះ រាករូស ទល់លាមក រោគសញ្ញាប្រតិកម្មទឹកដោះគោលើសួត និងស្បែក ហៀរសម្បោររ៉ាំរ៉ៃ ក្អករ៉ាំរ៉ៃ តឹងច្រមុះ ឆ្លងមេរោគត្រចៀកញឹកញាប់ កើតជំងឺត្រអក ឡើងកន្ទួលលើស្បែក ទាក់ទងនឹងបញ្ហានេះ លោកវេជ្ជបណ្ឌិត អ៊ុន យូ អនុប្រធាននៃមន្ទីរសម្រាកព្យាបាល Maxi Care […]


ការបំបៅដោះ

ទាំងនេះ ជាគុណប្រយោជន៍ទឹកដោះពពែលើ​ប្រព័ន្ធភាពស៊ាំកូន

យើង​ទាំង​អស់​គ្នា​ដឹង​ហើយ​ថា ទឹក​ដោះ​សត្វ​ដើរ​តួ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ជីវិត​របស់​យើង ព្រោះ​អាច​ជួយ​យើង​ឲ្យ​មាន​សុខភាព​ល្អ ផ្ដល់​នូវ​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ដល់​រាងកាយ ពិសេស​គឺ​ចាំ​បាច់​បំផុត​ចំពោះ​សុខភាព​ក្មេង​តូចៗ។ ទឹក​ដោះ​ពពែ ជា​ប្រភព​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ល្អៗ ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ​កូន ម៉ាក់​ប៉ា​អាច​ផ្ដល់​ឲ្យ​កូន​ញ៉ាំ​បាន ដើម្បី​សុខភាព​រឹងមាំ។ ​ ទឹក​ដោះ​ពពែ ត្រូវ​គេ​ដឹង​ថា​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ជា​ច្រើន​មុខ​​​ដូចជា៖ HMOs នុយ​ក្លេ​អូទីត ជាតិ​ខ្លាញ់ ប្រូតេអ៊ីន ប្រូតេអ៊ីន​ប្រភេទ A1 និង​A2 ។ ជា​ធម្មតា ទឹក​ដោះ​ពពែ ងាយ​ស្រួល​រំលាយ និង​អាច​ដោះ​បញ្ចៀស​បញ្ហា​ទល់​លាមក ហើមពោះ ឬ​ពិបាក​រលាយ​អាហារ ក្អែ និង​អាការៈ​សើ​ស្បែក​ជា​ដើម។ លើស​ពី​នេះ ទឹក​ដោះ​ពពែ​មាន​បរិមាណ​សេលេនីញ៉ូម​ច្រើន ដែល​វា​ជា​សារធាតុ​រ៉ែ​ដ៏​កម្រ មាន​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ ជា​ហេតុ​ទប់ស្កាត់​ពពួក​មេរោគ​បង្ក​ជា​ជំងឺ​ប៉ះពាល់​សុខភាព​កូនៗ។ ម៉្យាង​វិញ​ទៀត ទឹក​ដោះ​ពពែ​មាន​សមត្ថភាព​ទ្រទ្រង់​ដល់​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ភាព​ស៊ាំ​ដោយ​រារាំង​ការ​លូតលាស់​របស់​បាក់តេរី​មិន​ល្អ ផ្ដល់​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​ផ្ដល់​សារធាតុ​ប្រឆាំង​ការ​រលាក​ដល់​រាងកាយ។ លក្ខណៈ​ពិសេស​នៃ​ទឹក​ដោះ​ពពែ​នេះ​ហើយ ដែល​ផ្ដល់​ប្រយោជន៍​ដល់​ទារក និង​មនុស្ស​ពេញ​វ័យ មិន​អាច​កាត់​ថ្លៃ​បាន​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ។ ដោយ​សារ​ទឹក​ដោះ​ពពែ សម្បូរ​ដោយ​សារធាតុ​ចិញ្ចឹម ទឹក​ដោះ​ប្រភេទ​នេះ​​ក៏​ជួយ​ដល់​ការ​លូតលាស់ និង​អភិវឌ្ឍន៍​ទូទៅ​របស់​អា​អូន ក្រៅ​ពី​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ​ផង​ដែរ។ តាម​ការ​សិក្សា​ភាគ​ច្រើន ទឹក​ដោះ​ពពែ ក៏​មិន​សូវ​បង្ក​ជា​អាលែកហ្ស៊ី​ដល់​ក្មេង​ដូច​ទឹក​ដោះ​គោ​​ផង​ដែរ​។ ក្នុង​ន័យ​នេះ មិន​មែន​មាន​ន័យ​ថា​ទឹក​ដោះ​គោ​មិន​ល្អ​នោះទេ ប៉ុន្តែ​បើ​ប៉ាម៉ាក់​ចង់បាន​អត្ថប្រយោជន៍​បន្ថែម លើស​ពី​អ្វីដែល​ទឹក​ដោះ​គោ​មាន ប៉ាម៉ាក់​អាច​ពិចារណា​លើ​ការ​ជ្រើស​រើស​ទឹក​ដោះ​ពពែ​បាន​ ក្រោយ​ពី​​បំបៅ​ដោះ​កូន​ត្រឹម​ត្រូវ​តាម​ការណែ​នាំ​របស់​ក្រ​សួង​សុខាភិបាល​។​

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស