backup og meta

ម៉ាក់ប៉ាគេងមិនឆ្អែតពេលមានកូនតូច? សាកវិធីទាំងនេះបាន

ម៉ាក់ប៉ាគេងមិនឆ្អែតពេលមានកូនតូច? សាកវិធីទាំងនេះបាន

​ពិត​ណាស់ ប៉ា​ម៉ាក់​ដែល​មាន​កូន​តូច​ប្រហែល​ជា​ពិបាក​ក្នុង​ការ​គេង​បាន​ស្កប់ស្កល់​ណាស់ ពីព្រោះ​​អា​អូន​មិន​ទាន់​ចេះ​​សម្រប​ខ្លួន​ក្នុង​ការ​គេង​​នៅ​ពេល​យប់​បាន​នៅ​ឡើយ។ ជា​ទូទៅ កូន​​តែងតែ​គេង​លក់​មួយ​ភ្លែត​ៗ​​ទាំង​នៅ​ពេល​ថ្ងៃ និង​ពេល​យប់​ ហើយ​សូម្បី​តែ​​ពេល​កូន​កាន់​តែ​ធំ​ទៅ​ៗ ក៏​នៅ​តែ​ពិបាក​ក្នុង​ការ​គេង​ ដែល​ជា​ញឹកញយ​ក្មេង​ត្រូវការ​ជំនួយ​ពី​ប៉ា​ម៉ាក់​ដដែល។

[embed-health-tool-due-date]

​​​​​​មនុស្ស​ពេញវ័យ​​ត្រូវ​ការ​គេង​ប៉ុន្មាន​ម៉ោង​ក្នុង​មួយ​ថ្ងៃ​?

ជា​ទូទៅ មនុស្ស​ពេញ​វ័យ​ត្រូវ​ការ​គេង​រយៈពេល​៧ ទៅ​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ ហើយ​អាច​មាន​ភាព​ខុស​ៗ​គ្នា​ អាស្រ័យ​លើ​បុគ្គល​ម្នាក់​ៗ។

យើង​អាច​ត្រូវការ​គេង​កាន់​តែ​ច្រើន​ ប្រសិនបើ៖

  • ពិបាក​ភ្ញាក់​នៅ​ពេល​ព្រឹក
  • ងងុយ​គេង​គ្រប់​ពេល
  • មិន​អាច​ផ្តោត​អារម្មណ៍​បាន​ល្អ
  • ប្រែប្រួល​អារម្មណ៍ បាក់​ទឹកចិត្ត ឬ​ថប់បារម្ភ។

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

គន្លឹះ​ជួយ​ឲ្យ​គេង​លក់​ស្កប់ស្កល់ និង​សម្រាក​បាន​គ្រប់គ្រាន់

ជា​ធម្មតា ការ​គេង​របស់​ប៉ា​ម៉ាក់​នៅ​រយៈពេល​ប៉ុន្មាន​ខែ​ដំបូង​ដែល​អា​អូន​កើត គឺ​អាស្រ័យ​លើ​​កូន​ទាំងស្រុង​ ប៉ុន្តែ​យើង​នៅ​តែ​អាច​អនុវត្ត​វិធីសាស្ត្រ​មួយ​ចំនួន​ ដើម្បី​​ជួយ​ឲ្យ​​គេង​បាន​​គ្រប់គ្រាន់​ ដែល​ប្រការ​នេះ​​មាន​សារៈសំខាន់​​ទាំង​ចំពោះ​ប៉ា​ម៉ាក់​ផ្ទាល់​ និង​ទារក​។

ភ្ញាក់ពីគេង

​មុន​ពេល​ចូល​គេង

  • ចូល​គេង​ឲ្យ​បាន​ទៀង​ម៉ោង
  • បង្កើត​ទម្លាប់​ដែល​ជួយ​ឲ្យ​គេង​ស្កប់ស្កល់ ដូចជា​អាន​សៀវភៅ ស្តាប់​ចម្រៀង​។ល។
  • ជៀសវាង​ញ៉ាំ​តែ កាហ្វេ ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន សូកូឡា ជក់​បារី និង​សារធាតុ​រំញោច​ផ្សេង​ទៀត​នៅ​កៀក​ម៉ោង​គេង។
  • ជៀសវាង​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក​នៅ​ម៉ោង​គេង រួម​ទាំង​ទូរទស្សន៍ ទូរស័ព្ទ​ដៃ​ និងTablets។

អត្ថបទគួរអាន៖

​ពេល​ថ្ងៃ

បន្ថែម​ពី​នេះ ប៉ា​ម៉ាក់​ក៏​អាច​ចំណាយ​ពេល​ផ្ទាល់​ខ្លួន​ខ្លះ​ ដើម្បី​ទទួល​បាន​អារម្មណ៍​ប្រសើរ​ឡើង​។ ​​ការ​អាន​សៀវភៅ​ ដើរ​ជុំវិញ​ផ្ទះ ឬ​ធ្វើ​សមាធិ​រយៈពេល​៥​នាទី​ក៏​អាច​ជួយ​ឲ្យ​អារម្មណ៍​របស់​យើង​បាន​ធូរស្រាល​ផង​ដែរ​ នៅ​ពេល​ដែល​យើង​គេង​មិន​គ្រប់គ្រាន់។ ទន្ទឹម​នឹង​នេះ​ដែរ យើង​​ក៏​អាច​គេង​ថ្ងៃ​​ ឬ​គេង​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​បន្ថែម​ ដើម្បី​ជំនួស​ឲ្យ​ពេល​ដែល​​គេង​មិនបាន​គ្រប់គ្រាន់។ ជាង​នេះ​ទៅ​ទៀត ការ​បញ្ចេញ​សកម្មភាព​រាងកាយ​ ឬ​ញ៉ាំ​អាហារ​ល្អ​ៗ​ ក៏​អាច​ជួយ​បង្កើន​ថាមពល​​ផង​ដែរ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

How to sleep better: for parents

https://raisingchildren.net.au/grown-ups/looking-after-yourself/healthy-lifestyle/sleep-for-parents

How Working Parents Can Prioritize Sleep

https://hbr.org/2020/03/how-working-parents-can-prioritize-sleep

Kids and Sleep

https://kidshealth.org/en/parents/sleep.html

កំណែ​ប្រែបច្ចុប្បន្ន

27/07/2023

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

អ្វីជាការ "ចិញ្ចឹមកូនដូចខ្លា"? មានផលល្អ ឬអាក្រក់អ្វីខ្លះលើការលូតលាស់កូន?

ប៉ាឬម៉ាក់ចិញ្ចឹមកូនតែឯង អាចសាកតិចនិកទាំង៥បង្កើតទំនាក់ទំនងល្អជាមួយកូន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 27, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម