ដឹងហើយថាទឹកដោះម៉ាក់ៗល្អប៉ុនណា សម្រាប់បេប៊ី ព្រោះមានផ្ទុកជាសារធាតុចិញ្ចឹមចាំបាច់ ដើម្បីជួយឲ្យបេប៊ីលូតលាស់បានល្អ គេចផុតពីជំងឺជាច្រើន។ ចុះមានដឹងអត់ថា ទឹកដោះយើងចែកចេញជាប៉ុន្មានប្រភេទ មានអត្ថប្រយោជន៍អីខ្លះ? បើចង់ដឹងច្បាស់ អានអត្ថបទ “Hello គ្រូពេទ្យ” មួយនេះច្បាស់ជាយល់។
១- ទឹកដោះម៉ាក់ៗ
ទឹកដោះម៉ាក់ៗ ជាទឹកដោះចេញពីសុដន់ស្រីៗទើបសម្រាល ចន្លោះពេល ២៤-៤៨ ម៉ោងក្រោយ។ ទឹកដោះម៉ាក់ៗ ជាប្រភពដ៏សំខាន់នៃសារធាតុចិញ្ចឹមសម្រាប់ការលូតលាស់របស់បេប៊ី មុនបេប៊ីអាចទទួលយកអាហារផ្សេងៗទៀតបាន។
– អត្ថប្រយោជន៏ទឹកដោះម៉ាក់ៗ៖ ជាប្រភពសំខាន់នៃសារធាតុចិញ្ចឹម ហើយរបបអាហារម៉ាក់ៗមានឥទ្ធិពលផ្ទាល់ទៅលើធាតុផ្សំសារធាតុចិញ្ចឹមក្នុងទឹកដោះ ពិសេសកំហាប់សារធាតុចិញ្ចឹម ដូចជា វីតាមីន A វីតាមីន D វីតាមីន B អ៊ីយ៉ូត អាស៊ីតខ្លាញ់ និងអាស៊ីតខ្លាញ់ DHA។ ហេតុនេះទឹកដោះម៉ាក់គ្រប់រូប មិនដូចគ្នាទេ និងមិនមានអាហារបំប៉នទារកណា មានធាតុផ្សំស្រដៀងទៅនឹងទឹកដោះម្ដាយ ១០០% ដែរ។
ទឹកដោះម៉ាក់ មិនដូចអាហារស្រាប់ផ្សេងទៀតទេ ផ្ទុយទៅវិញ វាបំប្លែងខ្លួនទៅតាមដំណាក់កាលបំបៅដោះនីមួយៗ និងអាស្រ័យលើសីតុណ្ហភាព និងភេទរបស់បេប៊ី ដើម្បីបំពេញតម្រូវការលូតលាស់របស់បេប៊ីផ្ទាល់។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
២- ប្រភេទទឹកដោះម៉ាក់ៗ
ខណៈពេលធាតុផ្សំក្នុងទឹកដោះប្រែប្រួលទៅតាមការវិវត្តរបស់ក្មេង ទឹកដោះម៉ាក់ៗ ត្រូវបានបែងចែកជា ៣ ប្រភេទ មានទឹកដោះដំបូង (Colostrum) ទឹកដោះបន្ទាប់ (Transitional milk) និងទឹកដោះចុងក្រោយ (Mature milk)។
– ទឹកដោះដំបូង (Colostrum)៖ សំដៅលើដំណាក់កាលដំបូងនៃទឹកដោះម៉ាក់ៗ មានពណ៌លឿងផលិតនៅអំឡុងពេលមានផ្ទៃពោះ ឬអាចលើស ២-៣ ថ្ងៃក្រោយសម្រាល។ ទឹកដោះដំបូងសម្បូរសារធាតុចិញ្ចឹម និងសារធាតុការពាររាង្គកាយ នាំឲ្យវាត្រូវគេចាត់ទុកជាអាហារល្អបំផុតសម្រាប់បេប៊ីទើបកើត។
ក្នុងទឹកដោះដំបូង មានផ្ទុកប្រូតេអ៊ីនខ្ពស់ វីតាមីនអាចរំលាយជាតិខ្លាញ់ សារធាតុរ៉ែ និងគ្រាប់ឈាមក្រហម (Immunoglobulins)។ Immunoglobulins ជាសារធាតុការពាររាង្គកាយ (អង់ទីក័រ) បានមកពីម៉ាក់ៗ ដើម្បីជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់បេប៊ី។ ភាពស៊ាំនេះ ការពារបេប៊ីពីបាក់តេរី និងវីរុស។ នៅ ២-៤ ថ្ងៃក្រោយសម្រាល ទឹកដោះដំបូងនឹងក្លាយទៅជាទឹកដោះបន្ទាប់ (Transitional milk)។
[embed-health-tool-due-date]
– ទឹកដោះបន្ទាប់ (Transitional milk)៖ សំដៅលើការផ្លាស់ប្ដូរពីទឹកដោះដំបូងក្នុងរយៈពេល ៤ ថ្ងៃបន្ទាប់សម្រាល និងនៅមានយ៉ាងហោចណាស់ ២ សប្ដាហ៍។ វារួមមានឡាក់តូស វីតាមីនរលាយក្នុងទឹកនិង កម្រិតខ្លាញ់ខ្ពស់។ វាក៏មានកាឡូរីខ្ពស់ជាងទឹកដោះដំបូង។
– ទឹកដោះចុងក្រោយ (Mature milk)៖ ទឹកដោះដំណាក់កាលនេះ ចាប់ផ្ដើមមាននៅចុងសប្ដាហ៍ទី ២ ក្រោយសម្រាល មានសភាពរាវ និងសម្បូរទឹកជាងទឹកដោះបន្ទាប់ (Transitional milk)។ ទឹកដោះដំណាក់កាលនេះ មានផ្ទុកជាតិទឹកដល់ ៩០% ជួយឲ្យបេប៊ីរក្សាជាតិទឹកបានល្អឯ ១០% ទៀតគឺជាកាបូនអ៊ីដ្រាត ប្រូតេអ៊ីន និង ជាតិខ្លាញ់ដែលចាំបាច់សម្រាប់ការលូតលាស់។
អត្ថបទគួរអាន៖
- ប៉ាម៉ាក់គិតថាមានរបស់លេងច្រើនជួយកូនឆ្លាត ទំនងមិនត្រឹមត្រូវទេ ព្រោះហេតុផលនេះ
- ចេះជ្រើសរើសរបស់លេងឲ្យកូនទៅតាមអាយុ ទើបផ្ដល់ប្រយោជន៍ច្រើនដល់កូន
- ក្មេងចូលចិត្តលេងច្រើន មិនអត់ប្រយោជន៍ទេ ជួយក្មេងបានច្រើនណាស់
- ហេតុផលទាំងនេះហើយ ប៉ាម៉ាក់គួរជំរុញកូនៗឲ្យហាត់កីឡាខ្លះ កុំឲ្យវក់នឹងទូរសព្ទពេក
- តិចនិកបង្វែរអារម្មណ៍កូន កុំឲ្យម្ង៉ៃៗនៅតែមុខអេក្រង់ទូរស័ព្ទ ឬទូរទស្សន៍
- WHO ព្រមានប៉ាម៉ាក់ដែលចូលចិត្តឲ្យកូនមើលទូរសព្ទ
Mature milk មាន ២ប្រភេទ ហៅជាភាសាបច្ចេកទេស Foremilk និង Hindmilk។ Foremilk កើតឡើងនៅពេលចាប់ផ្ដើមបំបៅ និងមានផ្ទុកវីតាមីន ទឹក រួមទាំងប្រូតេអ៊ីន។ Hindmilk កើតឡើងនៅចុងបញ្ចប់នៃការបំបៅ មានកម្រិតខ្លាញ់ខ្ពស់ អូនៗត្រូវការជាចាំបាច់ដើម្បីឡើងទម្ងន់។ ទឹកដោះទាំងពីរប្រភេទនេះ គឺចាំបាច់ណាស់សម្រាប់បេប៊ី ទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ដើម្បីទ្រទ្រង់សុខភាពរាងកាយ និងការលូតលាស់។
ចំណុចសំខាន់