អាហារូបត្ថម្ភទារក

អាហារូបត្ថម្ភទារក - ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់​បំផុត​ដែរ​សម្រាប់​ម៉ាក់ៗ​ត្រូវ​យល់​ដឹង អំឡុង​ពេល​ចាំបាច់ ក្នុង​ការ​លូតលាស់​របស់​កូនៗ បន្ថែម​ពី​លើ​ការ​បំបៅដោះ។ ផ្នែក​នេះ នឹង​លម្អិត​បញ្ហា នានា និង​ដំណោះស្រាយ​ជូន ថា​តើ​អាហារូបត្ថម្ភទារក ណា​ល្អ

ចំណេះដឹងទូទៅ

អាហារូបត្ថម្ភទារក

តើ Prebiotics និង Probiotics ជាអ្វី និងមានអត្ថប្រយោជន៍អ្វីខ្លះ​ដល់កុមារ?

ពិត​ណាស់​ ​សុខភាព​ក្រពះពោះវៀន​ដើរតួនាទី​យ៉ាង​សំខាន់​ចំពោះ​ការ​លូតលាស់​ និង​ការ​អភិវឌ្ឍ​ទូទៅ​​របស់​កុមារ។ នៅ​ពេល​ដែល​កូន​មាន​សុខភាព​ក្រពះ​ពោះវៀន​ល្អ នោះ​ការ​ធ្វើ​មេតាបូលីស​ ក៏​ដូចជា​ការ​ស្រូប​យក​សារធាតុ​ចិញ្ចឹម​ក៏​បាន​ល្អ​ដូច​គ្នា ដែល​កត្តា​នេះ អាច​ជួយ​​​ជុំរុញ​ឲ្យ​កូន​មាន​សុខភាព​ល្អ និង​រាងកាយ​ម៉ាំមួន។ ប៉ា​ម៉ាក់​ដឹង​អត់​ថា​ នៅ​ពេល​ដែល​កូន​មាន​អាយុ​៣​ឆ្នាំ ​បាក់តេរី​ល្អ​នៅ​​ក្នុង​ក្រពះពោះវៀន​អា​អូន​ចាប់ផ្តើម​អភិវឌ្ឍពេញលេញហើយ ហើយ​បាក់តេរី​ទាំង​នេះ​អាច​រស់នៅ​ជា​ច្រើន​ឆ្នាំ ឬ​អាច​ពេញ​មួយ​ជីវិត​ផង​ក៏​មាន។ យ៉ាង​ណា​មិញ ដើម្បី​រក្សា​ពពួក​បាក់តេរី​ទាំង​នេះ​ឲ្យ​បាន​ស្ថិតស្ថេរ យើង​ចាំបាច់​ត្រូវ​គិតគូរ​ដល់​​សារធាតុ​២គឺ Prebiotic និង Probiotic។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! តើ Prebiotics និង Probiotics ជាអ្វី និងមានអត្ថប្រយោជន៍​អ្វី​ខ្លះ​ដល់​កុមារ? Probiotics គឺជាប្រភេទ​បាក់តេរីដែលមានជីវិត និង​ល្អ​សម្រាប់សុខភាពកុមារ​។ អត្ថប្រយោជន៍នៃសារធាតុនេះ ធ្វើ​​ឲ្យសុខភាពក្រពះពោះវៀនរបស់កុមាររឹងមាំ តាមរយៈ​​ការ​ធ្វើ​ឲ្យ​មីក្រុប​ក្នុង​ក្រពះពោះវៀនមានតុល្យភាព។ ​សារធាតុ Probiotics នេះ សម្បូរក្នុង​ប្រភេទ​អាហារ​ផ្អាប់ ដូចជា យ៉ាអួរ និងប្រភេទជ្រក់ ជា​ដើម។ ដោយឡែក Prebiotics គឺ​ជា​ប្រភេទ​អាហារ​សរសៃ​ដែល​​​អាហារ​របស់​ Probiotics  ហើយ​អត្ថប្រយោជន៍​របស់​វា​គឺ​​ជួយ​ឲ្យ​សារធាតុ Probiotics ដែល​ជា​បាក់តេរីល្អ មានភាពធំធាត់ និង​រឹង​មាំ ដើម្បីពង្រឹង​សុខភាពក្រពះពោះវៀន។ សារធាតុ​នេះ សម្បូរ​នៅក្នុង​បន្លែ ផ្លែឈើ និង​គ្រាប់ធុញ្ញជាតិមួយចំនួន​ដូច​ជា […]

ស្វែងរក អាហារូបត្ថម្ភទារក

អាហារូបត្ថម្ភទារក

មកដឹងពីបរិមាណបបរខាប់គ្រប់គ្រឿងត្រូវផ្តល់ឲ្យកូនអាយុ ៦ខែ-១ឆ្នាំ

ចាប់​ពី​អាយុ ៦ ខែ​ឡើងទៅ ទារក​ត្រូវ​ការ​អាហារ​បំប៉ន​បន្ថែម​ពី​លើ​ទឹក​ដោះ​ម្តាយ ឬ​ទឹក​ដោះ​គោ ដើម្បី​លូត​លាស់​បាន​ល្អ​ទាំង​ផ្នែក​រាងកាយ និង​បញ្ញា​ស្មារតី។ តាម​គោលការណ៍​របស់​ក្រសួង​សុខាភិបាល តម្រូវ​ឲ្យ​ម៉ាក់ៗ​ធ្វើ​បបរ​ខាប់​គ្រប់​គ្រឿង​ដែល​មាន​លាយ​ចម្រុះ​គ្នា​រវាងអាហារ​ថាមពល សាងសង់ និង​ការពារ ក្នុង​នោះ​មាន អង្ករ ត្រី/សាច់ ស៊ុត បន្លែ​ពណ៌​បៃតង និង​លឿងទុំ ឲ្យ​កូន​តូច​ញ៉ាំ ចាប់​អាយុ ៦ ខែ​ឡើង​ទៅ ​ក្នុង​បរិមាណ​មួយ​ស្រប។ ខាង​ក្រោម​នេះ​ជា​បរិមាណ​បបរ​ខាប់​គ្រប់​គ្រឿង ដែល​ម៉ាក់ៗ​ត្រូវ​បញ្ចុក​កូន​ចាប់​ពី​អាយុ ៦ ខែ ដល់ ១ ឆ្នាំ៖ អាយុ ៦ ខែ៖ បបរ​ខាប់​គ្រប់​គ្រឿង ២ដង/ថ្ងៃ ១ដង/២-៣ ស្លាបព្រាបាយ។ អាយុ ៧-៨ ខែ៖ បបរ​ខាប់​គ្រប់​គ្រឿង ៣ដង/ថ្ងៃ ១ដង​កន្លះ​កូន​ចាន​ចង្កឹះ។ អាយុ ៩-១១ ខែ៖ បបរ​ខាប់​គ្រប់​គ្រឿង ៣ដង/ថ្ងៃ ១ដង​កាច​ចាន​ចង្កឹះ បន្ថែម​ជាមួយ​ផ្លែឈើ ដូចជា ចេកទុំ ស្វាយទុំ ឬល្ហុងទុំ។ អាយុ ១ ឆ្នាំ៖ បបរ​ខាប់​គ្រប់​គ្រឿង ៣ដង/ថ្ងៃ ១ដង​១កូន​ចាន​ចង្កឹះ បន្ថែម​ជាមួយ​ផ្លែឈើ និង​អាហារ​ក្រៅ​ពេល […]


អាហារូបត្ថម្ភទារក

សារធាតុចិញ្ចឹមក្នងទឹកដោះគោស្រស់ និងម្សៅទឹកដោះគោ មួយណាល្អជាង?

ទឹកដោះគោ មានចាប់ពីប្រភេទស្រស់ រហូតដល់ប្រភេទម្សៅ។ អ៊ីចឹង តើសារធាតុ​ចិញ្ចឹមក្នុង​ទឹកដោះគោស្រស់ និង​ទឹកដោះគោ​ម្សៅ​យក​ឆុង​ផឹក ខុសគ្នា​ដែរ​ទេ? “Hello គ្រូពេទ្យ” នឹងបកស្រាយប្រាប់! ១- សារធាតុចិញ្ចឹមក្នុង​ម្សៅទឹកដោះគោ និងទឹកដោះគោស្រស់ ទាំង​ទឹក​ដោះ​គោ​ស្រស់ និង​ម្សៅ​ទឹក​ដោះ​គោ​ សុទ្ធ​តែ​មាន​ផ្ទុក​នូវ​សារ​ធាតុ​ចិញ្ចឹម​​ចាំបាច់​សម្រាប់​តម្រូវ​ការ​ក្នុង​រាង​កាយ ឯ​សារធាតុ​ចិញ្ចឹម​ក្នុង​ទឹកដោះគោ​​ទាំង​ពីរប្រភេទនេះ ​គឺ​ស្ទើរ​តែ​ដូច​គ្នា។ ទឹក​ដោះ​គោ​ស្រស់ និង​ទឹក​ដោះ​គោ​ម្សៅមួយ​ពែង ​អាច​ផ្តល់​ថាម​ពល​ឲ្យ​យើង​ប្រហែល ៨០ កាឡូរី  ប្រូតេអ៊ីនសរុប ៨ ក្រាម និង​ជាតិ​កាល់​ស្យូម​សរុប​ដល់​ទៅ ៣០% នៃ​តម្រូវ​ការ​​ប្រចាំថ្ងៃ​របស់​រាង​កាយ។ ២- អត្ថប្រយោជន៍ពីទឹកដោះគោស្រស់ បើ​និយាយ​ពី​ក្រុម​វីតាមីន B ក្នុង​ទឹក​ដោះ​គោ​ស្រស់​ មាន​បរិមាណ​ច្រើន​ជាង​តិច​តួច​ បើ​ធៀប​នឹង​ម្សៅ​ទឹក​ដោះ​គោ។ ​ទឹក​ដោះ​គោ​ស្រស់​មួយ​ពែង មាន​វីតាមីន B12 ១,២ មីក្រូក្រាម និង​វីតាមីន B5 ០,៩ មិល្លីក្រាម។ ឯ​ក្នុង​ម្សៅ​ទឹក​ដោះ​គោ ​មាន​ផ្ទុក​វីតាមីន B12 ០,៩ មីក្រូក្រាម និង​វីតាមីន B5 ០,៨ មិល្លីក្រាម។ វីតាមីន B5 អាច​ជួយ​រក្សា​ភ្នាស​កោសិកា​ឲ្យ​មាន​សុខ​ភាព​ល្អ​ ស្របពេល​​វីតាមីន B12 […]


អាហារូបត្ថម្ភទារក

ទឹកដោះម្តាយពិសេសបែបនេះហើយ ទើបកូនម៉ឹមទៅមិនងាយឈឺ

តាម​គោលការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) និង​ក្រសួង​សុខាភិបាល តម្រូវ​ឲ្យ​ស្រីៗ សម្រាល​កូន​រួច​បំបៅ​ដោះ​កូនកូន​ឲ្យ​បាន​យ៉ាង​តិច ៦ ខែ។ ហេតុអ្វី​បាន​ជា​តម្រូវ​ដូច្នេះ តើ​ទឹក​ដោះ​ម្តាយ​មាន​លក្ខណៈ​ពិសេស​អ្វី​ខ្លះ? ទឹកដោះ​ម្តាយ​ល្អ​ឥត​ខ្ចោះ​សម្រាប់​ទារក វា​ជា​ប្រភព​ដ៏​សំខាន់​នៃ​សារធាតុ​ចិញ្ចឹម វីតាមីន ជួយ​ដល់​លូតលាស់​របស់​ក្មេង និង​ការពារ​កូន​តូច​ពី​ជំងឺ​ផ្សេងៗ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​ជំទាវ​វេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុ​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល។ “ទឹក​ដោះ​ម្តាយ​សម្បូរ​សារធាតុ​ចិញ្ចឹម​ខ្ពស់ មាន​សុវត្ថិភាព បរិមាណ​គ្រប់​គ្រាន់​សម្រាប់​ទារក ទឹកដោះ​ម្តាយ​ប្រៀប​បាន​នឹង​ថ្នាំ​បង្ការ​ដំបូង​បង្អស់ ការពារ​ទារក​ប្រឆាំង​ទប់ទល់​នឹង​ជំងឺ​ផ្សេងៗ ជួយ​ឲ្យ​អង់ទីគ័រ​កុមារ​មាន​ភាព​រឹងមាំ”។ អត្ថបទពាក់ព័​ន្ធៈ  ម៉ាក់​ដឹង​អត់! បំបៅដោះ​កូន អាច​ផ្ដល់​ប្រយោជន៍​ ១០ យ៉ាង​នេះ​ទាំង​ម៉ាក់​ទាំង​អាអូន​ ដឹងថា​ទឹក​ដោះ​ម៉ាក់ៗ​មាន​ប៉ុន្មានប្រភេទ មានផ្ទុកអីខ្លះអត់? ទឹកដោះ​ដែល​ចេញ​ដំបូងមាន​ពណ៌​លឿង​ថ្លា គេ​ឲ្យ​ឈ្មោះ​ថា “ទឹកដោះ​​ដំបូង” វា​មាន​ចំនួន​តិចតួច ២-៣ តំណក់​ប៉ុណ្ណោះ ចេញ​អំឡុង ២-៣ ថ្ងៃ​ដំបូង​ក្រោយ​សម្រាល​កូន​រួច។ លោក​ជំទាវ​វេជ្ជបណ្ឌិតឯកទេស​អាហារូបត្ថម្ភ ប្រាក់ សោភ័ណនារី ​ថា ទឹក​ដោះ​ដំបូង​មាន​ចំនួន​តិច​មែន តែ​ផ្តល់​ប្រយោជន៍​ច្រើន​លើស​លប់​ចំពោះ​ទារក ដូច្នេះម៉ាក់ៗ​កុំ​ច្រប៉ាច់​ទឹកដោះ​ដំបូង​ចោល​ឲ្យ​សោះ ត្រូវ​ឲ្យ​ម៉ឹម​ភ្លាម ព្រោះ​វា​សម្បូរវីតាមីន A សារធាតុ​ចិញ្ចឹម ជួយ​បង្កើន​ភាព​ស៊ាំ​ការពារ​ទារក​ពី​បាក់តេរី និង​វីរុស ជួយ​ភ្នែក និង​ការ​វិវត្ត​ក្រពះ​ពោះ​វៀន​ទារក។ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល គ្មាន​អ្វី​មក​ជំនួស​ទឹកដោះ​ម្តាយ​បាន​ឡើយ […]


អាហារូបត្ថម្ភទារក

ក្មេង​ៗគួរផឹក​ភេសជ្ជៈ​ទៅតាមវ័យ ទើបជួយ​ឲ្យ​សុខភាព​ល្អ

ក្មេងៗ​ជា​ធម្មតាចូល​ចិត្ត​​ផឹក​របស់​ផ្អែមៗ ​អាច​ជះ​ឥទ្ធិពល​ទៅ​លើ​ចំនួន​កាឡូរី ឬ​កាល់ស្យូម​ក្នុង​រាង​កាយ។ ​ក្មេង​អាយុ​លើស​ពី ១២ឆ្នាំ ទឹក​និង​ទឹក​ដោះ​ គឺ​ជា​ភេសជ្ជៈ​ល្អ​​បំផុត។ ភេសជ្ជៈ​មាន​ជាតិ​សូដា (Soft drink) ទឹក​ផ្លែ​ឈើ ទឹក​វីតាមីន ទឹករ៉ែ​​មាន​ក្លិន ភេសជ្ជៈ​ប៉ូវ​កម្លាំង និងភេសជ្ជៈ​សម្រាប់​ហាត់​កីឡា មិន​មែន​ជា​ភេសជ្ជៈ​​ផ្ដល់​សុខភាព​ល្អ​សម្រាប់​ក្មេងៗ​ទេ។ “Hello គ្រូពេទ្យ” នឹង​​ណែនាំ​ភេសជ្ជៈ​ល្អៗ ទៅ​តាម​វ័យ​ក្មេង អាចជួយ​ឲ្យ​សុខភាព​ល្អ។ ១- ការ​ផ្តល់​ភេសជ្ជៈ​ត្រូវ​តាម​វ័យ​ក្មេង – ក្មេងអាយុក្រោម ៦ ខែ៖ ​អាយុ​ប្រាំ​មួយ​ខែ ទារកត្រូវ​ការ​តែ​ទឹក​ដោះម៉ាក់ៗ ឬ​ម្សៅ​ទឹក​ដោះ​គោ (Infant formula) តែ​ប៉ុណ្ណោះ។ ទឹក​ដោះម៉ាក់ៗ ឬ​ម្សៅ​ទឹក​ដោះគោ ​​ជា​អាហារ និង​ភេសជ្ជៈ​ល្អ​បំផុត សម្រាប់​ទារក​នៅ​វ័យ​នេះ។ រៀបចំ​តែ​អនាម័យ និង​ការ​បំប៉ៅ ឬ​រើស​ម្សៅ​ទឹកដោះគោ ឲ្យ​ត្រូវ​អាយុ​អាអូន​ទៅ​បាន​ហើយ។ កុំ​ព្យាយាម​ឲ្យ​កូន​ញ៉ាំ ឬ​បៅ ភេសជ្ជៈ​ដទៃ​ផ្សេង​ទៀត​ ព្រោះ​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​ធ្ងន់ធ្ងរ។ – ក្មេងអាយុលើស ៦ ខែ៖ទឹក​ដោះម៉ាក់ៗ និង​ម្សៅ​ទឹក​ដោះគោ​ (Formula) នៅ​តែ​ជា​ភេសជ្ជៈ​ប្រសើរ​បំផុត​សម្រាប់​ក្មេង​ដដែល។ ក្នុង​ដំណាក់កាល​នេះ ម៉ាក់ៗ អាច​បញ្ចុក ឬ​ឲ្យ​អាអូន​ញ៉ាំ​ទឹក​ឆ្អិន​បាន ព្រោះ​ឲ្យ​ទារក​ញ៉ាំ​ភេសជ្ជៈ​ផ្សេង​ក្រៅ​ពី​ទឹក​ ទឹកដោះ​ម្ដាយ និង​ម្សៅ​ទឹក​ដោះគោ ក្នុង​កំឡុង​ពេល ​១២ ​ខែ​ដំបូង អាច​បណ្ដាល​ឲ្យ​ក្មេង​ មិន​អាច​ទទួល​ទឹក​ដោះ​ម៉ាក់ៗ […]


អាហារូបត្ថម្ភទារក

មុនឲ្យ​កូន​តូច​ផឹក​ដោះ​គោ​ស្រស់ ចាំបាច់​ត្រូវ​ដឹង​រឿង​ទាំង​នេះ​សិន

ម៉ាក់ៗ​ថ្មី​ថ្មោង អាច​មិន​សូវ​ដឹង​ពី​វិធី​ផ្តល់​អាហារូបត្ថម្ភ​ល្អ​សម្រាប់​ការ​លូត​លាស់​របស់​បេប៊ី យ៉ាង​ណា ក៏​ត្រូវ​តែ​ដឹង​ថា ទឹក​ដោះ​ម៉ាក់ៗ ជា​អាហារ​សំខាន់​បំផុត មាន​ជីវជាតិ​បំផុត​ចំពោះ​កូន​ទើប​កើត ហើយ​ត្រូវ​គេ​ណែ​នាំ​ឲ្យ​បំបៅ​យ៉ាង​ហោច​ណាស់ ៦ ​ខែ។ បន្ទាប់​ពី​នោះ យើង​អាច​បន្ថែម​អាហារ​បំប៉ន​ផ្សេង​ទៀត​ឲ្យ​បេប៊ី​បាន ពិសេស​ទឹក​ដោះ​គោ​ស្រស់ ប៉ុន្តែ​ឲ្យ​ទឹក​ដោះ​គោ​ទៅ​អូនៗ​ពេល​ណា​ល្អ មាន​ផល​ប្រយោជន៍​អី​ខ្លះ អាច​ប៉ះ​ពាល់​អី​ខ្លះ? “Hello គ្រូពេទ្យ” នឹង​លម្អិត​ក្នុង​អត្ថបទ​នេះ។ ១- គួរ​ឲ្យ​កូន​បោះ​ទឹក​ដោះ​គោ​ស្រស់​នៅ​ពេល​ណា? តាម​ការ​ណែនាំ​របស់​សមាគម​វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​កុមារ​នៅ​អាមេរិក ប៉ា​ម៉ាក់​មិន​គួរ​ឲ្យ​កូន​បៅ​ទឹក​ដោះ​គោ​ស្រស់​នោះ​ទេ លុះ​ត្រា​តែ​អូនៗ​មាន​អាយុ​លើស​ពី ១ ឆ្នាំ។ ការ​ពិត​ទឹក​ដោះ​គោ​ធម្មតា បង្ក​ផល​វិបាក​ដល់​បេប៊ី​ដើម្បី​រំលាយ​អាហារ​បាន​ទាំង​ស្រុង បើ​ធៀប​នឹង​ទឹក​ដោះ​ម៉ាក់ ឬ​ម្សៅ​ទឹក​ដោះ​គោ​សម្រាប់​ទារក ដោយសារ​តែ​ទឹក​ដោះ​គោ​ស្រស់ មាន​ផ្ទុក​កំហាប់​ជាតិ​រ៉ែ និង​ប្រូតេអ៊ីន​ខ្ពស់ អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​តម្រង​នោម​បេប៊ី​ដែល​នៅ​ខ្ចី ក៏​ដូច​ជា​ប៉ះពាល់​ប្រព័ន្ធ​រំលាយ​អាហារ​ទៀង​ផង។ មុន​សម្រេច​ចិត្ត​ឲ្យ​កូន​យើង បៅ​ទឹក​ដោះ​គោ​ស្រស់ ត្រូវ​ថ្លឹង​ថ្លែង​ឲ្យ​បាន​ច្បាស់ ព្រោះ​ក្នុង​ទឹក​ដោះ​គោ​ស្រស់​ពុំ​មាន​ជាតិ​ដែក វីតាមីន C និង​សារជាតិ​ផ្សេង​ទៀត​គ្រប់គ្រាន់ សម្រាប់​ទារក​លូតលាស់​ប្រកប​ដោយ​សុខភាព​ល្អ​នោះ​ទេ។ បែប​នេះ អាច​បង្ក​ឲ្យ​អូនៗ​កើត​ជំងឺ​កង្វះ​អាហារូបត្ថម្ភ ដូច​ជា ជំងឺ​ស្លេកស្លាំង ដោយ​សារ​ខ្វះ​ជាតិ​ដែក​ជាដើម។ មិន​តែ​ប៉ុណ្ណោះ ទឹក​ដោះ​គោ​ស្រស់ ពុំ​ផ្តល់​សារជាតិ​ខ្លាញ់​ល្អ​ សម្រាប់​ការ​លូត​លាស់​សម្រាប់​ក្មេង​ដូច​គ្នា។ យ៉ាង​ណា បើ​សិន​ជា​កូន​អាច​ទទួល​យក​ទឹក​ដោះ​គោ​ធម្មតា​បាន​ហើយ ជា​រឿង​ល្អ​ យើង​អាច​បន្ថែម​របប​អាហារ ជាមួយ​ផ្លែ​ឈើ បន្លែ សាច់​និង​គ្រាប់​ធញ្ញជាតិ​បាន។ ២- […]


អាហារូបត្ថម្ភទារក

ចង់ឲ្យ​កូន​បៅ​ម្សៅ​ទឹក​ដោះ​គោ ស្វែងយល់​ពី​គុណ​វិបត្តិ និង​គុណ​សម្បត្តិ​ជាមុន

“Hello គ្រូពេទ្យ” ធ្លាប់​ណែនាំ​ច្រើន​ហើយ ពាក់​ព័ន្ធ​រឿង​បំបៅ​ដោះ​កូន មាន​សារៈ​ប្រយោជន៍​កម្រិត​ណា រឿង​ទឹក​ដោះ​ចេញ​តិច ឬ​ចេញ​ច្រើន ក៏​ធ្លាប់​​ប្រាប់​វិធី​ដោះ​ស្រាយ​ហើយ​ដែរ។ យ៉ាង​ណា មិន​មែន​គ្នា​យើង​គ្រប់​រូប​សុទ្ធ​តែ​មាន​ទឹក​ដោះ​នោះ​ទេ គ្នា​យើង​ខ្លះ​​អាចមាន​ស្ថាន​ភាព​ជំងឺ​មួយ​ចំនួន ធ្វើ​ឲ្យ​មិន​បំបៅ​ដោះ​កូន​ដូច ចង់​មិន​ចង់​នៅ​តែ​ប្រើ​ម្សៅ​ទឹក​ដោះ​គោ។ អត្ថបទ​នេះ និង​ប្រាប់​គ្នា​យើង​ពី​គុណ​ប្រយោជន៍​ និង​គុណ​វិបត្តិ​ម្សៅ​ទឹក​ដោះ​គោ ឲ្យ​គ្នា​យើង​បាន​ដឹង។ ១- គុណ​សម្បត្តិ​ពី​ម្សៅ​ទឹក​ដោះគោ – បេប៊ី​បៅ​ម្សៅ​ទឹក​ដោះគោ​សប្បាយ​ចិត្ត​ជាង​ក្មេង​មិន​បៅ៖ មាន​ការ​សិក្សា​ទៅ​លើ​បេប៊ី​អាយុ​ ៣ខែ សរុប ៣០០​នាក់ ដោយ​បាន​រក​ឃើញ​ ថា​បេប៊ី​បៅ​ម្សៅ​ទឹកដោះ​គោ ញញឹម និង​សើចច្រើន ហើយ​មិន​សូវ​មួម៉ៅ​ទៀត។ – ម៉ាក់ៗ​មិន​អាច​គេង​ស្កប់​ស្កល់៖ ទោះ​ម្សៅ​ទឹក​ដោះ​គោ​ត្រូវ​​ចំណាយ​ពេល​យូរ​ដើម្បី​រំលាយ​ក្នុង​ពោះ​ក្មេង​ក៏​ពិត​មែន តែ​មិន​មាន​ន័យ​ថា​យើង​នឹង​មាន​ពេល​គេង​នោះ​ដែរ ។ – ក្មេង​បៅ​ម្សៅ​ទឹក​ដោះ​គោ​ធំ​លឿន​ជាង​បៅ​ដោះ​ម៉ាក់ៗ៖ ការសិក្សា​ទៅ​លើ​កូន​ស្វា​បង្ហាញ​ថា បេប៊ី​បៅ​ម្សៅ​​ទឹកដោះ​គោ​លូត​លាស់​លឿន និង​ឆាប់​ធំ​ជាង​ក្មេងៗ​បៅ​ដោះ​ធម្មតា។ អ្នក​ស្រាវជ្រាវ​ជឿ​ថា នេះ​ព្រោះ​តែ​ម្សៅ​ទឹក​ដោះ​គោ មាន​ផ្ទុក​​ជាតិ​ប្រូតេអ៊ីន​ច្រើន​ជាង​ទឹក​ដោះម្ដាយ។ – ម្សៅ​ទឹក​ដោះ​គោ​ជួយ​បន្ថែម​សារ​ជាតិ​ចិញ្ចឹម​ពី​លើ​ទឹក​ដោះ​ម៉ាក់ៗ៖ អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា បេប៊ី​បៅ​ម្សៅ​ទឹក​ដោះ​គោ រួម​ជាមួយ​ទឹកដោះ​ម្ដាយ អាច​បន្ត​បៅ​ដល់​​អាយុ​ ៣ខែ យូរ​ជាង​បេប៊ី​ដែល​បៅ​តែ​ទឹក​ដោះ​ម្ដាយ។ – លូតលាស់​ឆ្អឹង​បាន​រឹងមាំ​ជាង៖ សារធាតុ​តែ​មួយ​គត់​ដែល​ម្សៅ​ទឹក​ដោះ​គោ​មាន​ច្រើន​ជាង​ទឹកដោះ​ម៉ាក់ៗ អាច​ជា វីតាមីន D ដែល​ជួយ​ឲ្យបេប៊ី​មានឆ្អឹង​រឹងមាំ ជាង​បៅ​ទឹក​ដោះ​ម៉ាក់ៗ​តែ​មួយ​មុខ។ – យើង​អាច​ដូរ​ម៉ាក​ម្សៅ​ទឹក​ដោះ​គោ​បាន៖ យើង​អាច​ប្តូរ​ពី​ផលិត​ផល​ថ្លៃៗ […]


អាហារូបត្ថម្ភទារក

ក្មេងតូច​ទើប​ចេះ​ដើរ គួរ​ផឹក​ទឹក​មួយ​ថ្ងៃ​ប៉ុន្មានទើបល្អ?

ដឹង​ស្រាប់​ហើយ​បេប៊ី​កើត​មក​ភ្លាម ពេទ្យ​លើក​ទឹក​ចិត្ត​ឲ្យ​បំ​បៅ​ដោយ​ទឹក​ដោះ​ម៉ាក់ៗ​តែ​មួយ​មុខ​គត់ យ៉ាង​ហោច​ណាស់​ឲ្យ​បាន ៦ខែ ទើប​អូនៗ​មាន​សុខភាព​ល្អ។ ចុះ​គ្នា​យើង​ដឹង​អស់ បន្ទាប់​ពី​បៅ​ដោះ​ម៉ាក់ៗ ៦​ខែ អាហារូបត្ថម្ភ​គឺ​ចាំ​បាច់​​ខ្លាំង​សម្រាប់​ការ​លូត​លាស់ ក្នុង​នោះ​ទឹក​គឺ​សារៈ​សំខាន់​បំផុត។ ដឹង​ថា ពេល​អូនៗ​តូចៗ​មាន​អាយុ ១-៣ ខួប​គួរ​ញ៉ាំ​ទឹក​មួយ​ថ្ងៃ​ប៉ុន្មាន​អត់? បើ​ចង់​ដឹង​អត្ថបទ​នេះ និងលម្អិត​ប្រាប់។ ១- តម្រូវ​ការ​ទឹក​សម្រាប់​ក្មេង​តូចៗ ក្មេង​តូច​ទើប​នឹង​ចេះ​ដើរ គួរ​តែ​ផឹក​ទឹក​ឲ្យ​បាន​ពី ៤-៦ ពែង​/ថ្ងៃ ប៉ុន្តែ​ការ​ទទួល​បាន​សារ​ធាតុ​ចិញ្ចឹម និង​ខ្លាញ់ ក៏​មាន​សារៈ​សំខាន់​សម្រាប់​ការ​ឡើង​ទម្ងន់ និង​ការ​អភិវឌ្ឍ​ទូ​ទៅ​របស់​អូនៗ​ដែរ។ បើ​អូន​តូច​ញ៉ាំ​អាហារ​មិន​បាន​គ្រប់​គ្រាន់ ម៉ាក់​ប៉ា គួរ​តែ​ឲ្យ​អូនៗ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន ឯ​មធ្យោ​បាយ​ដើម្បី​ផ្លាស់​ប្តូរ​ទម្លាប់​ញ៉ាំ​របស់​អូនៗ ត្រូវ​ឲ្យ​ញ៉ាំ​អា​ហារ​មុន​ផឹក​ទឹក ខណៈ​វិធី​សាស្ត្រ​ច្រើន​ទៀត សុទ្ធ​តែ​អាច​ជួយ​ឲ្យ​អូនៗ​ទទួល​ជាតិ​ទឹក​បាន​ច្រើន​គ្រប់​គ្រាន់ ដើម្បី​ការ​លូត​លាស់ និង​សុខភាព​កាន់​តែ​ល្អ។ អត្ថបទ​ពាក់ព័ន្ធ៖ បើ​ក្មេងៗ​ផឹកភេសជ្ជៈប៉ូវកម្លាំង មាន​ចំណុចល្អ​ និង​អត់​ល្អ​អី​ខ្លះ? បណ្តោយ​​ឲ្យ​កូន​ញ៉ាំ ៣ មុខនេះ អាច​កើត​ទឹកនោម​ផ្អែម​ដោយ​មិន​ដឹង​ខ្លួន ២- វិធី​សាស្ត្រ​ជួយ​ក្មេងៗ​ស្រូប​យក​ជាតិ​ទឹក​បាន​ច្រើន – ប្តូរពែងទឹក៖ គួរ​តែ​ដាក់​ទឹក​ឲ្យ​ពេញ​ដប​ទឹក ប៉ុន្តែ​បើ​អូន​តូច​ឧស្សាហ៍​ផឹក​ទឹក​ញឹក​ញាប់ គួរ​តែ​ដូរ​ជា​ពែង ឬ​កែវ​វិញ។ ត្រូវ​ចាប់​ផ្តើម​ពី​កែវ​ទឹក​តូច ជា​មួយ​នឹង​ទឹក​ដោះ​គោ ឬ​ទឹក​លាយ​ជាមួយ​ទឹក​ផ្លែ​ឈើ និង​ញ៉ាំ​អាហារ ឬ​អាហារ​សម្រន់​មុន​ពេល​បៅ​ទឹក​ដោះ ឬ​ឲ្យ​ដប​ទឹក​ដោះ​គោ​ទៅ​អូនៗ។ អូន​តូច​ផឹក​ទឹក​ដោយ​ប្រើ​ពែង ឬ​កែវ ក៏​ជា​វិធី​សាស្ត្រ​ល្អ ឲ្យ​អូនៗ​រៀប​សូត្រ​របៀប​ផឹក​ទឹក​ត្រូវ​ត្រឹម ព្រោះ​អំឡុង​ពេល​នេះ […]


អាហារូបត្ថម្ភទារក

ដឹងថា​ទឹក​ដោះ​ម៉ាក់ៗ​មាន​ប៉ុន្មានប្រភេទ មានផ្ទុកអីខ្លះអត់?

ដឹង​ហើយ​ថា​ទឹកដោះ​ម៉ាក់ៗ​ល្អ​ប៉ុនណា សម្រាប់​បេប៊ី ព្រោះ​មាន​ផ្ទុក​ជាសារធាតុ​ចិញ្ចឹម​ចាំបាច់ ដើម្បី​ជួយ​ឲ្យ​បេប៊ី​លូត​លាស់​បាន​ល្អ គេច​ផុត​ពី​ជំងឺ​ជា​ច្រើន។ ចុះ​មាន​ដឹង​អត់​ថា ទឹក​ដោះ​យើង​ចែក​ចេញ​ជា​ប៉ុន្មាន​ប្រភេទ មាន​អត្ថ​ប្រយោជន៍​អី​ខ្លះ? បើ​ចង់​ដឹង​ច្បាស់ អាន​អត្ថបទ “Hello គ្រូពេទ្យ” មួយ​នេះ​ច្បាស់​ជា​យល់។ ១- ទឹក​ដោះ​ម៉ាក់ៗ ទឹកដោះ​ម៉ាក់ៗ ជា​ទឹកដោះ​ចេញ​ពី​សុដន់​ស្រីៗ​ទើប​សម្រាល ចន្លោះ​ពេល ២៤-៤៨ ម៉ោង​ក្រោយ។ ទឹកដោះ​ម៉ាក់ៗ ជា​ប្រភព​ដ៏​សំខាន់​នៃ​សារធាតុ​ចិញ្ចឹម​សម្រាប់​ការ​លូត​លាស់​របស់​បេប៊ី មុន​បេប៊ី​អាច​ទទួល​យក​អាហារ​ផ្សេងៗ​ទៀត​បាន។ – អត្ថប្រយោជន៏​ទឹកដោះ​ម៉ាក់ៗ៖ ជាប្រភព​សំខាន់​នៃ​សារធាតុ​ចិញ្ចឹម ហើយ​របប​អាហារ​ម៉ាក់ៗ​មាន​ឥទ្ធិពល​ផ្ទាល់​ទៅ​លើ​ធាតុ​ផ្សំ​សារធាតុ​ចិញ្ចឹម​ក្នុង​ទឹកដោះ ពិសេស​កំហាប់​សារធាតុ​ចិញ្ចឹម ដូចជា វីតាមីន A វីតាមីន D វីតាមីន B អ៊ីយ៉ូត អាស៊ីត​ខ្លាញ់ និង​អាស៊ីត​ខ្លាញ់ DHA។ ហេតុនេះ​ទឹក​ដោះ​ម៉ាក់​គ្រប់​រូប មិន​ដូច​គ្នា​ទេ និង​មិន​មាន​អាហារ​បំប៉ន​ទារក​ណា មាន​ធាតុ​ផ្សំ​ស្រដៀង​ទៅ​នឹង​ទឹក​ដោះ​ម្ដាយ​ ១០០% ដែរ។ ទឹក​ដោះ​ម៉ាក់ មិន​ដូច​អាហារ​ស្រាប់​ផ្សេងទៀតទេ ផ្ទុយ​ទៅ​វិញ វា​បំប្លែង​ខ្លួន​ទៅ​តាម​ដំណាក់​កាល​បំបៅ​ដោះ​នីមួយៗ និង​អាស្រ័យ​លើ​សីតុណ្ហភាព និង​ភេទ​របស់​បេប៊ី ដើម្បី​បំពេញ​តម្រូវការ​លូត​លាស់​របស់​បេប៊ី​ផ្ទាល់។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២- ប្រភេទ​ទឹកដោះ​ម៉ាក់ៗ ខណៈពេល​ធាតុ​ផ្សំ​ក្នុង​ទឹកដោះ​ប្រែប្រួល​ទៅ​តាម​ការ​វិវត្ត​របស់​ក្មេង ទឹក​ដោះ​ម៉ាក់ៗ […]


អាហារូបត្ថម្ភទារក

ប្រើ​ទឹកសុទ្ធ​ថ្លៃៗ មាន​ជាតិ​រ៉ែ​ខ្ពស់ឆុង​ទឹកដោះគោ​ ធ្វើ​ឲ្យ​កូន​ឆ្លាត?

បច្ចេក​វិទ្យា​ជឿន​លឿន ម៉ាក់ប៉ាៗ​សម័យ​ទំនើប​បាន​ជ្រើសរើស​យក​ទឹក​បរិសុទ្ធ​ល្អៗ​ដែល​មាន​តម្លៃ​ថ្លៃៗ​ ឬ​ទឹក​ដែល​មានជាតិ​រ៉ែ​ច្រើន យក​មក​ឆុង​ទឹកដោះ​គោ​កូន ដោយ​គិត​ថា ធ្វើ​បែប​នេះ​កូន​តូច​នឹង​ឆាប់​លូតលាស់ មាន​សុខភាព​រឹងមាំ បញ្ញា​ឆ្លាត​វាងវៃ។ បើ​តាម​ការ​ពន្យល់​ពី​វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស ប្រធាន​មន្ទីរពេទ្យ​កុមារ​ជាតិ ការ​គិត​ដូច្នេះ​មិន​ត្រឹម​ត្រូវ​ឡើយ សំខាន់​គឺ​ទឹក​ស្អាត អត់​មាន​មេរោគ។ “ទឹក​ឆុង​ទឹកដោះ​គោ​កូន​អត់​ទាមទារ​ទឹក​មាន​ជាតិ​រ៉ែ​ច្រើន​ទេ ឲ្យ​តែ​ទឹក​ស្អាត ដាំពុះ អត់​មាន​ជាតិ​អាសេនិក”។ មាន​រឿង​សំខាន់​មួយ​ទៀត​ដែល​ម៉ាក់ប៉ាគួរ​តែ​ដឹង ទាក់​ទង​នឹង​ការ​ប្រើ​ទឹក​សុទ្ធ​ដែល​ច្រក​ក្នុងដបជ័រ បើ​ទឹកនោះ​ដឹក​ជញ្ជូន ឬ​ទុក​ដាក់​មិន​បាន​ត្រឹមត្រូវ ដោយ​ទុក​ឲ្យ​ត្រូវ​កម្តៅថ្ងៃ រួច​យក​មក​ឆុង​ទឹកដោះ​ឲ្យ​កូន​ញ៉ាំ នោះ​រឹត​តែ​គ្រោះថ្នាក់​ចំពោះ​សុខភាព​ក្មេង​ទៀត។ “ទឹកច្រក​ក្នុង​ដបជ័រ ​កាល​ណា​យើង​ដឹក​ជញ្ជូន​ផ្លូវឆ្ងាយ ហើយ​ទុក​ឲ្យ​ត្រូវ​កម្តៅ​ថ្ងៃ នោះ​​សារធាតុគីមី​បាន​ចេញ​ពី​ដប​ចូល​ក្នុង​ទឹក ដល់​យើង​ប្រើ​ទឹក​ហ្នឹង​ឆុង​ទឹកដោះគោ​ឲ្យ​កូន​ញ៉ាំ​គ្រោះថ្នាក់ជាង​យើង​ឆុង​ទឹក​ដាំពុះ​ដាក់​ក្នុង​កំសៀវ​ទៀត”។ លោក​ប្រធាន​មន្ទីរពេទ្យ​កុមារជាតិ​បញ្ជាក់​បន្ថែម។ អត្ថបទពាក់ព័ន្ធ៖ ចេះ​របៀប​​ឆុង​ម្សៅ​ទឹក​ដោះ​គោ​​ត្រឹម​ត្រូវ ទើប​អូនៗមិន​សូវឈឺ ដើម្បី​ឲ្យ​កូន​តូច​លូតលាស់​បាន​ល្អ មិន​ខ្សោយ​បញ្ញាស្មារតី លោក​វេជ្ជបណ្ឌិត​បាន​ណែនាំ​ថា គ្មាន​អ្វីល្អ​ជាង​ទឹកដោះ​ម្តាយ​ទេ ហោច​ណាស់​យើង​គួរ​បំបៅដោះ​កូន​ឲ្យ​បាន​យ៉ាង​តិច ៦ ខែ ត្រូវ​យក​កូន​ទៅ​ចាក់​ថ្នាំ​បង្ការ (វ៉ាក់សាំង) ឲ្យ​បាន​គ្រប់​មុខ​តាម​ពេល​កំណត់ និង​ត្រូវ​មាន​អនាម័យ​ក្នុង​ការ​ចិញ្ចឹមកូន។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


អាហារូបត្ថម្ភទារក

ម៉េច​បាន​ទារក​បៅ ញ៉ាំច្រើនប៉ុនណា នៅមិន​ឡើង​គីឡូទៀត?

ដើម្បី​ដឹង​មូលហេតុ​ម៉េច​បាន​កូន​អត់​ឡើង​គីឡូ​សោះ ទោះ​បៅ ឬញ៉ាំ​ប៉ុនណា​ក៏​ដោយ ពេទ្យ​នឹង​សាកល្បង​​តេស្ត​​ពី​របប​អាហារ ប្រវត្តិ​សុខភាព កម្រិត​សកម្មភាព និង​មូលហេតុ​​​តាន​តឹង​ចិត្ត​របស់​អូនតូច។ ជាទូទៅ បើទារក​អត់​លូតលាស់​ធម្មតាទេ អាច​មក​ពីការ​ញ៉ាំ​មិន​ត្រឹមត្រូវ ឬ​រាងកាយ​ស្រូប​ជីវជាតិ​ចិញ្ចឹម​មិនបាន​ល្អ។ ១- បញ្ហាបៅឬញ៉ាំ - ពេល​កំពុង​បៅ ទារកអាច​អស់​កម្លាំង និង​ដេក​លក់ មុន​ពេល​បៅ​ឆ្អែត​គ្រប់គ្រាន់ - ទារក​អាច​សមត្ថភាព​បឺត​ដោះ​ខ្សោយ ដែល​ធ្វើឲ្យ​គេ​មិន​អាច​បៅ​ទឹកដោះ​បាន​គ្រប់គ្រាន់​ពី​ដោះម្ដាយ ឬ​ដប​ទឹក​ដោះគោ - មាត់ ឬ​ក្រអូម​មាត់ឆែប អាច​រំខាន​ដល់ការ​បំបៅ​ដោះ។ ករណីនេះ ត្រូវប្រើ​ដប​ក្បាល​ដោះ​ពិសេស។ តាម​ធម្មតា វា​កើត​​​​អំឡុង​ទារក​អាយុ១ឆ្នាំ។ - អណ្ដាត​មាន​សាច់​ជាប់​នឹង​ក្រអូម​មាត់​ក្រោម អាច​ធ្វើ​ឲ្យ​ទារក​ពិបាក​បៅ​ដោះ ឬ​ញ៉ាំ។ - បើ​កំពុង​ឲ្យ​កូន​បៅទឹកដោះ​ម្សៅ​​​ ត្រូវពិនិត្យ​ម្សៅ​ទឹកដោះគោ​នោះ​ឡើង​វិញ ព្រោះ​វា​ជា​មូលហេតុ​មិន​ឲ្យអាអូន​ឡើង​គីឡូ។ - បើ​ទម្លាប់​បំបៅ​ដោះអត់​ទៀង ឬ​អត់​ត្រឹមត្រូវ កូនយើងអាច​​​មិន​ទទួល​​ជីវជាតិ​ចិញ្ចឹម​គ្រប់​គ្រាន់។ អាច​មក​ពី​ដោះមិន​ផលិត​ទឹក​ដោះ​​​គ្រប់​គ្រាន់​​ ឬ​​​ខាប់​​ពេល​បៅ​ជិត​អស់​ (អត់ចេញ)។ - បើ​ម៉ាក់​កំពុង​ឈឺ ឬ​​មាន​អារម្មណ៍​តាន​តឹង ​អាច​ប៉ះពាល់​ដល់​ការ​បញ្ចេញ​ទឹកដោះ​ដែរ។ - អូនតូច​ខ្លះ​ត្រូវ​ម៉ាក់ៗ​កំណត់​ចំនួនបៅ​ ឬញ៉ាំ​ច្បាស់លាស់​ពេក ក៏​អាច​ទទួល​ជីវជាតិ​មិន​គ្រប់គ្រាន់​ដែរ។ យកល្អ ពេលណា​កូន​ឃ្លាន ឲ្យគេ​បៅ​ទៅ។ [embed-health-tool-baby-poop-tool] ២- មូលហេតុផ្សេងៗ - បើ​ទារក​​ឈឺ រាងកាយ​​គេអាច​ត្រូវការ​កាឡូរី (ថាមពលបានពីអាហារ) និង​ជីវជាតិ​ចិញ្ចឹម​កាន់​តែ​ច្រើន។ ជំងឺ​អាច​​ជះ​ឥទ្ធិពល​ដល់​ការ​ឃ្លាន​របស់​កូនបាន ហើយ​គីឡូ​ក៏​មិន​ឡើង​ដែរ។ - កូន​អាចមាន​បញ្ហា​ក្រពះ ​ពោះវៀន​រ៉ាំរ៉ៃ​ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស