អាហារូបត្ថម្ភទារក

អាហារូបត្ថម្ភទារក - ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់​បំផុត​ដែរ​សម្រាប់​ម៉ាក់ៗ​ត្រូវ​យល់​ដឹង អំឡុង​ពេល​ចាំបាច់ ក្នុង​ការ​លូតលាស់​របស់​កូនៗ បន្ថែម​ពី​លើ​ការ​បំបៅដោះ។ ផ្នែក​នេះ នឹង​លម្អិត​បញ្ហា នានា និង​ដំណោះស្រាយ​ជូន ថា​តើ​អាហារូបត្ថម្ភទារក ណា​ល្អ

ចំណេះដឹងទូទៅ

អាហារូបត្ថម្ភទារក

តើ Prebiotics និង Probiotics ជាអ្វី និងមានអត្ថប្រយោជន៍អ្វីខ្លះ​ដល់កុមារ?

ពិត​ណាស់​ ​សុខភាព​ក្រពះពោះវៀន​ដើរតួនាទី​យ៉ាង​សំខាន់​ចំពោះ​ការ​លូតលាស់​ និង​ការ​អភិវឌ្ឍ​ទូទៅ​​របស់​កុមារ។ នៅ​ពេល​ដែល​កូន​មាន​សុខភាព​ក្រពះ​ពោះវៀន​ល្អ នោះ​ការ​ធ្វើ​មេតាបូលីស​ ក៏​ដូចជា​ការ​ស្រូប​យក​សារធាតុ​ចិញ្ចឹម​ក៏​បាន​ល្អ​ដូច​គ្នា ដែល​កត្តា​នេះ អាច​ជួយ​​​ជុំរុញ​ឲ្យ​កូន​មាន​សុខភាព​ល្អ និង​រាងកាយ​ម៉ាំមួន។ ប៉ា​ម៉ាក់​ដឹង​អត់​ថា​ នៅ​ពេល​ដែល​កូន​មាន​អាយុ​៣​ឆ្នាំ ​បាក់តេរី​ល្អ​នៅ​​ក្នុង​ក្រពះពោះវៀន​អា​អូន​ចាប់ផ្តើម​អភិវឌ្ឍពេញលេញហើយ ហើយ​បាក់តេរី​ទាំង​នេះ​អាច​រស់នៅ​ជា​ច្រើន​ឆ្នាំ ឬ​អាច​ពេញ​មួយ​ជីវិត​ផង​ក៏​មាន។ យ៉ាង​ណា​មិញ ដើម្បី​រក្សា​ពពួក​បាក់តេរី​ទាំង​នេះ​ឲ្យ​បាន​ស្ថិតស្ថេរ យើង​ចាំបាច់​ត្រូវ​គិតគូរ​ដល់​​សារធាតុ​២គឺ Prebiotic និង Probiotic។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! តើ Prebiotics និង Probiotics ជាអ្វី និងមានអត្ថប្រយោជន៍​អ្វី​ខ្លះ​ដល់​កុមារ? Probiotics គឺជាប្រភេទ​បាក់តេរីដែលមានជីវិត និង​ល្អ​សម្រាប់សុខភាពកុមារ​។ អត្ថប្រយោជន៍នៃសារធាតុនេះ ធ្វើ​​ឲ្យសុខភាពក្រពះពោះវៀនរបស់កុមាររឹងមាំ តាមរយៈ​​ការ​ធ្វើ​ឲ្យ​មីក្រុប​ក្នុង​ក្រពះពោះវៀនមានតុល្យភាព។ ​សារធាតុ Probiotics នេះ សម្បូរក្នុង​ប្រភេទ​អាហារ​ផ្អាប់ ដូចជា យ៉ាអួរ និងប្រភេទជ្រក់ ជា​ដើម។ ដោយឡែក Prebiotics គឺ​ជា​ប្រភេទ​អាហារ​សរសៃ​ដែល​​​អាហារ​របស់​ Probiotics  ហើយ​អត្ថប្រយោជន៍​របស់​វា​គឺ​​ជួយ​ឲ្យ​សារធាតុ Probiotics ដែល​ជា​បាក់តេរីល្អ មានភាពធំធាត់ និង​រឹង​មាំ ដើម្បីពង្រឹង​សុខភាពក្រពះពោះវៀន។ សារធាតុ​នេះ សម្បូរ​នៅក្នុង​បន្លែ ផ្លែឈើ និង​គ្រាប់ធុញ្ញជាតិមួយចំនួន​ដូច​ជា […]

ស្វែងរក អាហារូបត្ថម្ភទារក

អាហារូបត្ថម្ភទារក

ម៉ាក់ប៉ាអាចចាប់ផ្ដើមផ្ដល់អាហារដំបូងឲ្យអាអូនអាយុ ៦-១២ ខែ តាមតិចនិកនេះបាន

នៅ​ពេល​ដែល​ទារក​លូតលាស់​ធំ​ទៅ​ៗ អា​អូន​បៅ​ត្រឹម​តែ​ទឹក​ដោះ​ម្ដាយ ឬ​ទឹក​ដោះ​គោ​តែ​មួយ​មុខ​មិន​ជួយ​ដល់​ការ​លូតលាស់​របស់​កូន​បាន​ពេញលេញ​ទេ ។ ហេតុ​នេះ​ហើយ ទើប​ម៉ាក់​ប៉ា​គួរ​តែ​ចាប់​ផ្ដើម​ផ្ដល់​អាហារ​បន្ថែម​ដល់​អា​អូន ដើម្បី​ជួយ​បំពេញ​សារធាតុ​ចិញ្ចឹម​ជួយ​ដល់​ការ​លូត​លាស់​របស់​កូន។ នៅ​អាយុ ​៦​ខែ ទឹក​ដោះ​ម្ដាយ​នៅ​តែ​ជា​ប្រភព​អាហារ​ចាំ​បាច់​សម្រាប់​កូន ប៉ុន្តែ​ទឹក​ដោះ​តែ​មួយមុខមិន​គ្រប់​គ្រាន់​ដល់​ការ​លូតលាស់​របស់​កូន​ឡើយ ជា​ហេតុ​ដែល​ម៉ាក់​ប៉ា​គួរ​បន្ថែម​អាហារ​ពិត​ប្រាកដ​ដល់​កូន​ឲ្យ​បាន​គ្រប់​មុខ​ទើប​ល្អ​ដល់​ការ​លូតលាស់​កូន និង​សុខភាព​កូន​ល្អ។ ផ្ដល់​អាហារ​ឲ្យ​កូន៖ ៦-៨ខែ ចាប់​ពី ៦-៨ខែ ម៉ាក់​ប៉ា​អាច​បញ្ចុក​អាហារ​ទន់ៗ​កន្លះ​ពែង ៣-៤ដង/ថ្ងៃ។ នៅ​អាយុ​ប៉ុណ្ណេះ អា​អូន​អាច​ញ៉ាំ​អាហារ​អ្វី​ក៏​បាន​ដែរ លើក​លែង​តែ​ទឹក​ឃ្មុំ ព្រោះ​ក្នុង​ទឹក​ឃ្មុំ​មាន​បាក់តេរី​មួយ​ចំនួន​ដែល​ប្រព័ន្ធ​រំលាយ​អាហារ​អា​អូន​នៅ​ខ្ចី​មិន​អាច​ទ្រាំ​ទ្រ​បាន រហូត​ដល់​កូន​អាយុ​១​ឆ្នាំ។ យើង​អាច​ចាប់​ផ្ដើម​ពី​អាហារ​សម្រន់​ល្អៗ​ដូច​ជា ផ្លែឈើ​ទន់ ឬ​កិន​ឲ្យ​ម៉ដ្ត រវាង​ម៉ោង​អាហារ​ពេល តែ​អា​អូន​ក៏​ត្រូវ​បៅ​ដោះ​ម៉ាក់​ៗ​ឲ្យ​បាន​ច្រើន​ដែរ ទើប​ល្អ។​ ផ្ដល់​អាហារ​ឲ្យ​កូន៖ ៩-១១ខែ ចាប់​ពី​អាយុ៩-១១​ខែ​ទៅ អា​អូន​អាច​ញ៉ាំ​អាហារ​កន្លះ​ពែង ៣-៤​ដង/ថ្ងៃ បូក​ជាមួយ​អាហារ​សម្រន់​តិច​តួច​ទៀត។ នៅ​ពេល​កូន​មាន​អាយុ​ប៉ុណ្ណេះ យើង​អាច​ផ្ដល់​អាហារ​ទន់​ៗ​ឲ្យ​កូន​ដោយ​មិន​ចាំ​បាច់​កិន​វា​ឲ្យ​ម៉ដ្តបាន ហើយ​កូន​អាច​ចាប់​ផ្ដើម​រៀន​ញ៉ាំ​អាហារ​ដោយ​ខ្លួន​ឯង។ ទោះ​យ៉ាង​ណា បើ​អាច​អា​អូន​គួរ​តែ​នៅ​បន្ត​បៅ​ដោះ​ម្ដាយ​ដដែល​។ ម៉ាក់​ប៉ា​ត្រូវ​ចាំ​ថា គ្រប់​អាហារ​ដែល​ផ្ដល់​ឲ្យ​កូន ត្រូវ​ផ្ទុក​សារធាតុ​ចិញ្ចឹម​ច្រើន និង​ងាយ​ស្រួល​ដល់​អា​អូន​ញ៉ាំ។ អាហារ​ទាំង​នោះ​ត្រូវ​សម្បូរ​ដោយ​ថាមពល និង​ជីវជាតិ​ផ្សេងៗ​ដូច​ជា បន្លែ ផ្លែឈើ ពពួក​សណ្ដែក គ្រាប់​ធញ្ញជាតិ ជាតិ​ខ្លាញ់​ល្អ ពិសេស​នោះ​គឺ​សាច់​សត្វ​ដូច អាហារ​ផលិត​ពី​ទឹក​ដោះ​គោ ស៊ុត ត្រី សាច់​។ល។ ការ​ដែល​ឲ្យ​កូន​ញ៉ាំ​អាហារ​បាន​ច្រើន​មុខ​រៀង​រាល់​ថ្ងៃ គឺ​ជា​ឱកាស​ដ៏​ល្អ​មួយ​ឲ្យ​អា​អូន​ស្រូប​យក​សារធាតុ​ចិញ្ចឹម​ត្រូវ​ការ​សម្រាប់​ការ​លូតលាស់។ ប៉ុន្តែ ក្នុង​ករណី​ដែល​កូន​ប្លែក​អាហារ ដាក់​ចូល​មាត់​ខ្ជាក់​ចេញ​ៗ […]


អាហារូបត្ថម្ភទារក

អាហារ​​ ៦​មុខនេះ​ មិន​គួរឲ្យ​កូន​ក្រោម ​១ឆ្នាំញ៉ាំទេ​​​​​​ ​​អាចគ្រោះថ្នាក់

ប៉ា​ម៉ាក់​ដែល​មាន​កូន​តូចៗ​ ​តែង​តែ​មាន​ការ​ព្រួយបារម្ភ​ច្រើន​ នៅ​ពេល​ដែល​ត្រូវ​ផ្ដល់​អាហារ​រឹង​ដល់​កូន​​​​ជា​ទី​ស្រលាញ់​ ដើម្បីឲ្យ​កូន​មាន​ការលូតលាស់​ល្អ​ និង​មាន​សុខភាព​រឹងមាំ​។ ពិត​ណាស់​ ខណៈ​ពេល​ដែល​អាហារ​ខ្លះ​ ស័ក្ដិសម​សម្រាប់​ក្មេង ប៉ុន្តែ​ក៏​មាន​អាហារ​មួយ​ចំនួន​ បែរ​ជា​​បង្ក​នូវ​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ​ដល់​ទារក​​ដែល​មាន​អាយុ​ក្រោម​១ឆ្នាំ​ទៅវិញ​។​​​ ហេតុនេះ​ហើយ​ ទើប​ប៉ា​ម៉ាក់​សម័យ​ថ្មី​ ត្រូវ​មាន​ភាព​ឆ្លាតវៃ​ក្នុង​ការ​ជ្រើសរើស​​អាហារ​ល្អៗ​ដល់​កូន​ និង​​ចៀសវាង​ផ្ដល់​នូវ​អាហារ​គ្រោះថ្នាក់​ខាងក្រោម​នេះ​​ ទោះ​ជា​នៅ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​។ ១. ទឹកឃ្មុំ ​​​​ជាទូទៅ​ ប៉ា​ម៉ាក់​តែង​គិត​ថា​ទឹកឃ្មុំ​មាន​អត្ថប្រយោជន៍​​ច្រើន​​ចំពោះ​សុខភាព​ទារក​ ប៉ុន្តែ​វា​មិន​​ដូច្នោះ​ឡើយ​។ ទឹកឃ្មុំ​ផ្ទុក​នូវ​ស្ព័រ​នៃ​បាក់តេរី​ម្យ៉ាង​ ដែល​ហៅ​ថា​ Clostridium Botulinum។ ប្រសិនបើ​បាន​ទារក​ញ៉ាំ​​វា​ចូល​ទៅ​ក្នុង​ពោះ​ ទារក​អាច​នឹង​​កើត​មាន​អា​ការៈពុល​អាហារ​ ដែល​បណ្ដាល​ឲ្យ​សាច់ដុំ​ចុះ​ខ្សោយ​ ​មិន​ឃ្លាន​អាហារ​ ទល់​លាមក​ ក៏​ដូចជា​ល្ហិតល្ហៃ​ជាដើម​។ ២. អាហារ​​មាន​ជាតិ​ស្ករច្រើន​​ និង​ស្ករ​គ្រាប់ ដូច​ទៅ​នឹង​ទឹក​ផ្លែឈើ​ដែរ​ ​ប៉ា​ម៉ាក់​មិន​គួរ​ផ្ដល់​នូវ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ និង​ស្ករ​គ្រាប់​ឲ្យ​កូន​ញ៉ាំ​នោះ​ទេ​។ ស្ករ​មិន​មែន​ជា​អាហារូបត្ថម្ភ​ចាំបាច់​ចំពោះ​ទារក​ដែល​មាន​អាយុ​ក្រោម​១​ឆ្នាំ​ឡើយ​ ហើយ​វា​ថែម​ទាំង​​អាច​ធ្វើ​ឲ្យ​ទារក​​​ប្រឈម​ទៅ​នឹង​ការ​ធាត់​ជ្រុល​នៅ​ពេល​ក្រោយ​ផង​ដែរ​។ បន្ថែម​ពី​នេះ​ វា​ក៏​អាច​ប៉ះពាល់​ដល់​ធ្មេញ​របស់​ទារក​ថែម​ទៀត​ផង​ បើ​ទោះ​បី​ជា​យើង​មិន​អាច​មើល​ឃើញ​​​​ភ្លាម​ៗ​ក៏​ដោយ​។ ៣. ទឹក​ដោះ​គោ​ស្រស់​ ទឹក​ដោះ​គោស្រស់​ ​មិន​មាន​គុណ​ប្រយោជន៍​ល្អៗ​សម្រាប់​ទារក​ដូច​ទឹក​ដោះ​ម្ដាយ​ឡើយ​ ពីព្រោះ​វា​​មិន​បាន​ផ្ដល់​នូវ​សារធាតុ​ចិញ្ចឹម​ចាំបាច់​​ដូចជា​ជាតិ​ដែក​ វីតាមីន​E និង​អាស៊ីដ​ខ្លាញ់​ ដើម្បី​ឲ្យ​ទារក​លូត​លាស់​បាន​ល្អ​នោះ​ទេ​។​ ម្យ៉ាង​វិញ​ទៀត​ វា​ក៏​ផ្ទុក​នូវ​ជាតិ​ប្រូតេអ៊ីន​ សូដ្យូម​ និង​ប៉ូតាស្យូម​ខ្ពស់​ ដែល​ប្រព័ន្ធ​រំលាយ​អាហារ​របស់​ទារក​មិន​ទាន់​​អាច​​ស្រូប​យក​បាន​នៅឡើយ​។ ជា​ការ​ណែនាំ​អូនតូច​​ៗក្នុង​ការ​បៅទឹកដោះ ​គួរតែ​បៅ​តែ​ដោះ​ម្ដាយ ឬ​ទឹកដោះគោម្សៅ មិនមែន​ទឹកដោះ​គោ​ស្រស់​នោះ​ទេ មុន​មាន​អាយុ​១២​ខែ​។​​​ ៤. ភេសជ្ជៈ​ប៉ូវ​កម្លាំង ភេសជ្ជៈ​ប៉ូវ​កម្លាំង​ក៏​អាច​​ផ្ដល់​​គ្រោះ​ថ្នាក់​ដល់​សុខភាព​របស់​ទារក​ផង​ដែរ​ ដោយ​សារ​តែ​ភេសជ្ជៈ​​ទាំង​នេះ​ […]


អាហារូបត្ថម្ភទារក

អាអូនគ្រប់ ៦ ខែ ក្រុមអាហារល្អៗនេះ ធានាញ៉ាំទៅលូតលាស់លឿន សុខភាពរឹងមាំ

ជា​ទូទៅ នៅ​ពេល​ដែល​អា​អូន​បាន​អាយុ ៦​ខែ​ឡើង ម៉ាក់​ប៉ា​អាច​ចាប់​ផ្ដើម​ណែនាំ​ចំណី​អាហារ​ផ្សេងៗ​ទៅ​ឲ្យ​កូន​បាន ក្រៅ​ពី​ទឹក​ដោះ​ម្ដាយ ឬ​ទឹក​ដោះ​គោ។ ប៉ុន្តែ ក្រៅ​ពី​បន្ថែម​អាហារ​ក្រៅ​ឲ្យ​កូន ម៉ាក់ៗ​ត្រូវ​បន្ត​បំបៅ​ដោះ ឬ​បំបៅ​ទឹក​ដោះ​គោ​ឲ្យ​អា​អូន​ដដែល ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មជ្ឈមណ្ឌល​ទប់​ស្កាត់ និង​ប្រឆាំង​ជំងឺ CDC អាមេរិក។ ក្នុង​ពេល​ដែល​ទើប​នឹង​ចាប់ផ្ដើម​ដំបូង ម៉ាក់​ប៉ា​មិន​ចាំ​បាច់​ឲ្យ​កូន​ញ៉ាំ​អាហារ​ក្រៅ​យក​ឆ្អែត​តែ​ម្ដង​ទេ ពោល​គឺ​ត្រូវ​ផ្ដល់​នៅ​ពេល​ដែល​កូន​បៅ​រួច ប្រៀប​បាន​នឹង​ការ​ឲ្យ​កូន​ញ៉ាំ​នំ​លេង​ដែរ។ អាហារ​ទាំង​នេះ សុទ្ធ​តែ​អាច​ដាក់​នៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​កូន​ដូច​ជា៖ - ស៊ុត (ត្រូវ​ចម្អិន​ឲ្យ​ឆ្អិន​ល្អ) - អាហារ​មាន​ជាតិ ​gluten ដូច​ជា ស្រូវ​សំឡី ឬបាលេ(Barley) - ពពួក​គ្រាប់​ធញ្ញជាតិ (មុន​នឹង​ឲ្យ​កូន ត្រូវ​កិន​ឲ្យ​ម៉ដ្ត) - សណ្ដែក​សៀង - សាច់​ត្រី។ល។ ក្រៅ​ពី​នេះ យើង​អាច​ផ្ដល់​ជា​បន្លែ​ដែល​មិន​សូវ​ផ្អែម​ដូច​ជា ស្ពៃ ឬ ​broccoli ជាដើម ដើម្បី​ឲ្យ​អា​អូន​បាន​ស៊ាំ​ជាមួយ​រសជាតិ​ច្រើន បូក​រួម​ទាំង​បន្លែ​ល្វីង មិន​មែន​តែ​ផ្អែម​មួយ​មុខ ហើយ​វា​ក៏​ជួយ​កុំ​ឲ្យ​កូន​រើស​ចំណី​នៅ​ពេល​ធំ​ឡើង​ដែរ។ ម៉ាក់​ប៉ា​ត្រូវ​ចំណី នៅ​ពេល​ដែល​ចម្អិន​អាហារ​ឲ្យ​អា​អូន​មិន​ត្រូវ​ថែម​អំបិល ឬ​ស្ករ​ទេ។ អាហារ​ដែល​មាន​ជាតិ​ប្រៃ​ពេក​មិន​ល្អ​សម្រាប់​អា​អូន​ទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​តម្រង​នោម​កូន រី​ឯ​អាហារ​ផ្អែម​អាច​ធ្វើ​ឲ្យ​ពុក​ធ្មេញ។ មួយ​វិញ​ទៀត យើង​អាច​បន្ថែម​បរិមាណ​អាហារ និង​ប្រភេទ​អាហារ​ទៅ​តាម​ក្រុម​អាហារ​ដែល​ល្អ​ដល់​ការ​ធំធាត់​របស់​កូនៗ​បាន​ដូច​ជា៖ បន្លែ៖ broccoli  ផ្កា​ខាត់​ណា​ស សណ្ដែក ទំពាំង​បារាំង (asparagus) ការ៉ុត […]


អាហារូបត្ថម្ភទារក

ចេញរោគសញ្ញាទាំងនេះ កូនខ្វះជាតិដែកហើយ ប្រញាប់រកដំណោះស្រាយ(វីដេអូ)

ជាតិ​ដែក ជា​សារធាតុរ៉ែ​ដែល​មាន​សារៈ​សំខាន់​សម្រាប់​ការ​លូត​លាស់រាងកាយ ការអភិវឌ្ឍ​កោសិកា​ប្រព័ន្ធ​ភាពស៊ាំ និង​សរសៃ​ប្រសាទ។ ប៉ុន្តែ​ក្មេង​ខ្លះ​បែប​ជា​ទទួល​បាន​ជាតិ​ដែក​មិន​គ្រប់​គ្រាន់​នោះ​ទេ។ តើ​មាន​រោគ​សញ្ញា​អី​ខ្លះ​ដែល​បញ្ជាក់​ថា ក្មេង​ខ្វះ​ជាតិ​ដែក? ធ្វើ​ម៉េច​ដើម្បី​បង្ការ​មិន​ឲ្យ​កូន​ខ្វះ​ជាតិ​ដែក? រោគ​សញ្ញា​ក្មេង​ខ្វះ​ជាតិ​ដែក – ស្លេកស្លាំង – អស់កម្លាំង – បែក​ញើស​ស្អិត – ត្រជាក់​ដៃ​ជើង – ដង្ហើម​ខ្លី – គ្រាប់​ឈាម​ក្រហម​ធ្លាក់​ចុះ បើ​ពិនិត្យ​ឈាម – សន្លប់​ដោយ​គ្មាន​អុកស៊ីសែន​គ្រប់​គ្រាន់​ក្នុង​ឈាម (ករណីធ្ងន់ធ្ងរ)។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​ឲ្យ​ដឹង​ថា ក្មេង​ខ្វះ​ជាតិ​ដែក​ធ្ងន់ធ្ងរ​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​ជីវិត​ ប្រសិនបើ​មិន​បាន​យក​ចិត្ត​ទុក​ដាក់ក្នុងការតាមដានខ្ពស់ពីអាការៈស្លេកស្លាំងទៅលើកូន។ កាលណាមានចំនួន​គ្រាប់​ឈាមក្រហមមិន​គ្រប់គ្រាន់​សម្រាប់​ដឹក​អុកស៊ីសែន និង​សារធាតុ​ចិញ្ចឹមនោះ ធ្វើឲ្យកុមារប្រឈមខ្ពស់ទៅនឹងគ្រោះថ្នាក់។ បរិមាណ​ជាតិ​ដែក​ក្មេង​ត្រូវ​ការ អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​ណែ​នាំ​នូវបរិមាណជាតិ​ជាតិ​ដែក​ទៅ​តាម​វ័យរបស់​ក្មេង​ខាង​ក្រោម​នេះ។ – សម្រាប់​ទារក អាយុ ៦-២៣ ខែ ត្រូវ​ការ​ជាតិ​ដែក​សរុប ១០-១២,៥ មិល្លីក្រាម/ថ្ងៃ។ – ក្មេង​អាយុ ២៤-៤៥ខែ ត្រូវ​ការ​ជាតិ​ដែក ៣០ មិល្លីក្រាម/ថ្ងៃ ។ – ក្មេង​អាយុ ៥-១២ ឆ្នាំ ត្រូវ​ការ​ជាតិ​ដែក ៣០-៦០ មិល្លីក្រាម/ថ្ងៃ។ បរិមាណ​ជាតិ​ដែក​ទាំង​នេះ ទារក ឬ​កុមារ អាច​ទទួលបាន​ពី​ការ​បៅ​ទឹក​ដោះ​ម្តាយ ឬ​របប​អាហារ​ផ្សេងៗ តែ​ចំពោះ​ម៉ាក់ៗ​ដែល​មាន​កូន​ម៉ឹមម្សៅ​ទឹកដោះ​គោ ឬ​ទឹក​ដោះ​ពពែ ត្រូវ​ប្រាកដ​ថា អាហារ​បំប៉ន​កូន​ទាំង​នោះ​មាន​ជាតិ​ដែក​គ្រប់គ្រាន់​ទៅ​តាម​តម្រូវ​ការ​របស់​កូន​ទៅ​តាម​វ័យ។


អាហារូបត្ថម្ភទារក

កូនអាយុ ៦ ខែ ម៉ាក់ប៉ាគួរបន្ថែមអាហារក្រៅប៉ុន្មានដង/ថ្ងៃ ទើបល្អដល់កូន?

អា​អូន​តូច​ៗ ត្រូវ​ការ​អាហារ​បំប៉ន​គ្រប់​គ្រាន់​ជា​រៀងរាល់​ថ្ងៃ ដើម្បី​លូតលាស់​ប្រកប​ដោយ​សុខភាព​ល្អ រាងកាយ​រឹង​មាំ និង​ប្រាជ្ញា​ឆ្លាត​វៃ។ ម៉ាក់​ប៉ា​ត្រូវ​ដឹង​ថា នៅ​អាយុ​ ៦ ​ខែ ជា​វ័យ​ដែល​អា​អូន​លូតលាស់​លឿន ហើយ​ត្រូវ​ការ​ថាមពល និង​សារធាតុ​ចិញ្ចឹម​ល្អ​ជាង​វ័យ​ណាៗ​ទាំង​អស់​ក្នុង​ជីវិត​កូន។ តាម​ការ​ពន្យល់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ ឲ្យ​ដឹង​ថា ពេល​កូន​បាន​អាយុ ៦ ខែ អាហារ​សំខាន់​ដែល​ជា​ប្រភព​នៃ​សារធាតុ​ចិញ្ចឹម​ចាំបាច់​នៅ​តែ​ជា​ទឹក​ដោះ​ម្ដាយ ប៉ុន្តែ​ទឹក​ដោះ​ម្ដាយ​តែ​មួយ​មិន​គ្រប់​គ្រាន់​សម្រាប់​ការ​លូតលាស់​របស់​អា​អូន​ទេ។ ម៉ាក់​ប៉ា​គួរ​ចាប់​ផ្ដើម​ណែនាំ​អាហារ​ពិត​ប្រាកដ​ដល់​កូន ដើម្បី​បន្ថែម​តម្រូវ​លូតលាស់​របស់​កូន​ពី​លើ​ទឹក​ដោះ​ម៉ាក់ៗ។ ទារក​មាន​អាយុ ​៦ ខែ ទើប​តែ​រៀន​ទំពា​អាហារ​ទេ ដូច​នេះ​ហើយ អាហារ​ដំបូង​ដែល​ម៉ាក់​ប៉ា​ផ្ដល់​ឲ្យ​កូន​គួរ​តែ​ជា​អាហារ​ទន់ៗ ងាយ​ស្រួល​ឲ្យ​អា​អូន​លេប​ចូល​ពោះ​ដូច​ជា​បបរ ឬ​បន្លែ ផ្លែឈើ​ស្ងោរ និង​កិន​ឲ្យ​ម៉ដ្ត​ជាដើម។ យើង​ក៏​ត្រូវ​ដឹង​ដែរ​ថា នៅ​ពេល​ដែល​បបរ​មាន​សភាព​រាវ​ពេក វា​គ្មាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់​សម្រាប់​កូន​ទេ យក​ល្អ បបរ​ត្រូវ​ដាំ​ឲ្យ​ខាប់ ពេល​ដួស​មិន​ធ្លាក់​ពី​ស្លាបព្រា​ទើប​វា​មាន​សារធាតុ​ចិញ្ចឹម​ខ្លះ​សម្រាប់​កូន។ វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា ចាប់​ពី​អាយុ  ៦-៨ ខែ ម៉ាក់​ប៉ា​អាច​បញ្ចុក​អាហារ​បន្ថែម​ឲ្យ​កូន​បាន​កន្លះ​ពែង ២-៣ដង/ថ្ងៃ។ នៅ​អាយុ​ប៉ុណ្ណេះ​អា​អូន​អាច​ញ៉ាំ​អ្វី​ក៏​បាន​លើក​លែង​តែ​ទឹក​ឃ្មុំ ព្រោះ​ប្រព័ន្ធ​រំលាយ​អាហារ​កូន​មិន​អាច​ទប់​ទល់​នឹង​បាក់តេរី​ពី​ទឹក​ឃ្មុំ​ឆៅ​បាន​ទេ រហូត​ដល់​កូន​អាយុ​១ឆ្នាំ។ ពេល​ដែល​ឲ្យ​ចំណី​ក្រៅ​ដល់​កូន ម៉ាក់​ប៉ា​គួរ​តែ​ឲ្យ​ក្រោយ​ពេល​អា​អូន​បៅ​ដោះ​ម៉ាក់​ៗ​រួច ធ្វើ​ដូច​នេះ​ទើប​កូន​នៅ​តែ​បន្ត​ការ​បៅ​ដោះ​ម្ដាយ​បាន​ច្រើន។ រសជាតិ​នៃ​អាហារ​ថ្មី​អាច​ធ្វើ​ឲ្យ​អា​អូន​ប្លែក​មាត់ ប្លែក​អារម្មណ៍ ដូច​នេះ​ហើយ​ទុក​ពេល​ឲ្យ​កូន​ស៊ាំ​នឹង​រសជាតិ​ថ្មី​នេះ។ យើង​ត្រូវ​អត់ធ្មត់ និង​មិន​ត្រូវ​បង្ខំ​កូន​ឲ្យ​ញ៉ាំ​អាហារ​ដែល​កូន​មិន​ចង់​ញ៉ាំ ឬ​បញ្ចុក​កូន​ឲ្យ​ញ៉ាំ​ច្រើន​ពេក​ទេ។ ម៉ាក់​ប៉ា​ត្រូវ​សង្កេត​មើល​សញ្ញា​បញ្ជាក់​ថា​កូន​ឆ្អែត […]


អាហារូបត្ថម្ភទារក

សញ្ញាបញ្ជាក់ថា ទារកចង់ញ៉ាំអាហារបន្ថែមពីលើទឹកដោះម្តាយ ឬទឹកដោះគោ

ទារកពេលធំបន្តិចម្តងៗ ឈានដល់អាយុ ៥ ឬ ៦ខែ ហើយ តែងតែរពឹសនៅមិនសុខទេ ស្រវាស្រវាចាប់នេះចាប់នោះមកដាក់ក្នុងមាត់ ជាសញ្ញាបញ្ជាក់ថា គេញ៉ាំអ្វីផ្សេងក្រៅម៉ឹមទឹកដោះ។ វេជ្ជបណ្ឌិតឯកទេសជំងឺទូទៅ ហ៊ាង រតនា បានឲ្យដឹងថា ដើម្បីអាចដឹងថាកូនចង់ញ៉ាំអាហារបន្ថែមនៅពេលណានោះ ត្រូវសង្កេតមើលប៉ុន្មានចំណុចនេះ៖ - តែងលេបទឹកមាត់ពេលឃើញនរណាញ៉ាំអី - ចាប់នេះចាប់នោះដែលនៅជិតខ្លួនយកមកញ៉ាំ - ចាប់ផ្ដើមដណ្ដើមរបស់ញ៉ាំពីដៃអ្នករាល់គ្នា - បន្ទាប់ពីបៅរួច កូននៅតែយំ ឬចង់បៅបន្ថែម - មិនអាចចាំដល់ពេលត្រូវបៅម្ដងទៀត ហើយចាប់ផ្ដើមនៅមិនសុខ ឬជញ្ជក់ដៃ - គេងថ្ងៃខុសពីប្រក្រតី គេមិនចង់គេង ឬគេងបានតែមួយភ្លែតភ្ញាក់វិញ - ភ្ញាក់បៅច្រើនដងក្នុងមួយយប់ៗ។ ការផ្ដល់ចំណីអាហារបន្ថែមដល់កូនក្រោយអាយុ ៦ ខែ ពិតជារឿងសំខាន់ណាស់ ព្រោះដើម្បីឲ្យកូនទទួលបានជីវជាតិសម្រាប់ទ្រទ្រង់ការលូតលាស់បញ្ញា ស្មារតី។ វេជ្ជបណ្ឌិត ហ៊ាង រតនា បានឲ្យដឹងថា ចូលដល់វ័យ ៦ ខែនេះកូនកាន់តែធំ ចេះអង្គុយ ចេះវា ចេះចាប់នេះចាប់នោះ មានសកម្មភាពកាន់តែច្រើនដូចគ្នា ដូចនេះប្រើថាមពលច្រើនកាន់តែច្រើនឡើងៗហើយព្រោះតម្រូវសារធាតុចិញ្ចឹមក៏កាន់តែច្រើនឡើងដែរ។ តើត្រូវផ្តល់អាហារអីខ្លះដល់កូន បន្ថែមពីលើទឹកដោះម្តាយ ឬទឹកដោះគោ ពេលអាយុបាន ៦ខែ? ពេលកូនអាយុបាន ៦ ខែ តាមគោលការណ៍របស់ក្រសួងសុខាភិបាល ក៏ដូចជាអង្គការសុខភាពពិភពលោក ម៉ាក់ប៉ាត្រូវផ្តល់អាហារទន់ដល់កូន […]


អាហារូបត្ថម្ភទារក

ការពិត អំពីជាតិដែកក្នុងទឹកដោះម្តាយ និងទឹកដោះគោ

ទារក ឬ​កុមារ​ដែល​មាន​ជំងឺ​ស្លេក​ស្លាំង​ដោយ​សារ​ខ្វះ​ជាតិ​ដែក​អាច​ប្រឈម​នឹង​បញ្ហា​សុខភាព​ច្រើន ពិសេស​ធ្វើ​ឲ្យ​ស្លេក​ស្លាំង និង​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ​ធ្ងន់​ធ្ងរ។ ធ្វើ​ម៉េច​ដើម្បី​ឲ្យ​ក្មេងៗ​ទទួល​បាន​ជាតិ​ដែកគ្រប់​គ្រាន់? ក្មេង​ដែល​ម៉ឹម​ដោះ​ម្តាយ និង​ក្មេង​​បៅ​ម្សៅ​ទឹក​ដោះ​គោ មួយ​ណា​ដែល​អាច​ប្រឈម​នឹង​កង្វះ​ជាតិ​ដែក​ខ្លាំង? ប្រធាន​ផ្នែក​ជំងឺ​ឈាម​កុមារ នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ជាន សុផល បាន​ពន្យល់​ថា តាម​ការ​សិក្សា​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ កូន​ទទួល​បាន​កម្រិត​ជាតិ​ដែក​ទាបជាង​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​គោ (ចាប់​ពី​អាយុ ៤ ខែ​ទៅ ចំពោះ​ក្មេង​កើត​គ្រប់​ខែ) ហេតុ​នេះ ទើប​គោលការណ៍​របស់​ក្រសួង​សុខាភិបាល នៅ​ពេល​ដែល​ស្ត្រី​បំបៅ​កូន​ដោយ​ទឹក​ដោះម្តាយ ត្រូវ​ញ៉ាំ​ថ្នាំ​ជាតិ​ដែក​ដើម្បី​ឲ្យ​ទឹក​ដោះ​សម្បូរ​ជាតិ​ដែក ចៀស​វាង​កូន​ខ្វះ​ជាតិ​ដែក។ ចំពោះ​ក្មេង​មិន​គ្រប់​ខែ​វិញ ការ​ខ្វះ​ជាតិ​ដែក​បម្រុង​ដែល​ម្តាយ​ផ្តល់​ឲ្យ​កូន​ពេល​នៅ​ក្នុង​ផ្ទៃ​យក​មក​ប្រើ​ប្រាស់​ឆាប់​អស់​ណាស់ គឺ​អស់​មុន​រយៈពេល ៤ ខែ ក្រោយ​កូន​កើត​មក​ទៅ​ទៀត។ បែប​នេះ​ម្តាយ​ត្រូវ​ញ៉ាំ​ជាតិ​ដែក​ឲ្យ​ជាប់ ទាំង​ថ្នាំ​ជាតិ​ដែក ទាំង​ចំណី​អាហារ​សម្បូរ​ជាតិ​ដែក ដើម្បី​ឲ្យ​កូន​មាន​លទ្ធភាព​ទទួល​យក​ជាតិ​ដែក​គ្រប់​គ្រាន់។ ផ្ទុយ​ទៅ​វិញ​អំឡុង​ពេល​បំបៅ​កូន ប្រសិន​បើ​ម្តាយ​ញ៉ាំ​អាហារ​គ្រប់គ្រាន់ ម្តាយ​នៅ​បន្ត​លេប​ថ្នាំ​ជាតិ​ដែក នោះ​ការ​ប្រឈម​នឹង​ការ​ខ្វះ​ជាតិ​ដែក​មិន​មាន​នោះ​ទេ។ វេជ្ជបណ្ឌិត ជាន សុផល ប្រធានផ្នែកជំងឺឈាមកុមារ មន្ទីរពេទ្យកុមារជាតិ ក្មេង​ដែល​បៅ​ទឹក​ដោះ​ម្តាយ​អាច​ប្រឈម​នឹង​ខ្វះ​ជាតិ​ដែក ចុះ​ក្មេង​ដែល​ម៉ឹម​ម្សៅ​ទឹកដោះ​មិន​ខ្វះ​ជាតិ​ដែក​ទេឬ? មិន​មែន​ទេ! លោក​វេជ្ជបណ្ឌិត​ថា អត្រា​ខ្វះ​ជាតិ​លើ​ក្មេង​បៅ​ទឹកដោះ​មាន​ដូចគ្នា​នឹង​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​ដែរ តែ​តិច​ជាង ដោយសារ​តែ​ក្នុង​ម្សៅ​ទឹក​ដោះ មាន​ដាក់​បរិមាណ​ជាតិ​ដែក​ច្រើន​ជាង​បរិមាណ​ជាតិ​ដែក​ក្នុង​ទឹក​ដោះ​ម្តាយ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក​វេជ្ជបណ្ឌិត​ឯកទេស​កុមារ​រូប​នេះ​បញ្ជាក់​ថា ទឹក​ដោះ​ម្តាយ​មាន​បរិមាណ​ជាតិ​ដែក​តិច តែ​កូន​ដែល​ម៉ឹម​ទឹកដោះ​ម្តាយ​អាច​ស្រូប​យក​ជាតិ​ដែក​នោះ​បាន​ល្អ​ជាង​ការ​ស្រូប​ជាតិ​ដែក​ដែល​មាន​នៅ​ក្នុង​ម្សៅ​ទឹកដោះ​គោ។ បន្ថែម​ពី​នោះ​លោក​វេជ្ជបណ្ឌិត​ថា ​គ្មាន​អ្វី​ដែល​ល្អ​ប្រសើរ​ជាង​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​នោះ​ទេ ដូច្នេះ​យើង​ត្រូវ​ឲ្យ​កូន​បៅ​ទឹក​ដោះ​ម្តាយ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន ៦ […]


អាហារូបត្ថម្ភទារក

ទារកអាយុក្រោម ៦ ខែ គួរបន្តក់ទឹកឲ្យញ៉ាំអត់?

ការ​បន្តក់​ទឹក​ឲ្យ​កូន​តូច អាយុ​ក្រោម ៦ខែ ញ៉ាំ នៅ​តែ​មាន​មតិ​ផ្ទុយ​គ្នា​នៅ​ឡើយ ដោយ​អ្នក​ខ្លះ​មិន​គួរ​កូន​ញ៉ាំ​នោះ​ទេ ឯ​ខ្លះ​ទៀត​ថា បើ​មិន​ញ៉ាំ​ទឹក​សោះ មិន​កើត​ទេ កូន​អាច​ខះ​ក។ បើ​តាម​អង្គការ​សុខភាព​ពិភពលោក (WHO) ទារក​ដែល​ម៉ឹម​ដោះ​ម្តាយ មិន​ត្រូវ​ផ្តល់​ទឹក​ឲ្យ​ញ៉ាំ​នោះ​ទេ។ ចំពោះ​ហេតុ​ផល​ដែល​យើង​មិន​គួរ​ផ្តល់​ទឹក​ឲ្យ​កូន​បំបៅ​ដោះ​អាយុ ក្រោម ៦ខែ ​ទោះ​ជា​អាកាស​ធាតុ​ក្តៅ​បែប​ណា ដោយសារ​តែ​ការ​បន្តក់​ទឹក​ឲ្យ​កូន​តូច​ញ៉ាំ អាច​ធ្វើ​ឲ្យ​ពួក​គេ​រាករូស និង​ប្រឈម​បញ្ហា​ខ្វះ​អាហារូបត្ថម្ភ។ ទឹក​អាច​មិន​ស្អាត និង​ធ្វើ​ឲ្យ​ទារក​ងាយ​ឆ្លង​រោគ ម្យ៉ាង​វិញ​ទៀត ការ​ផ្តល់​ទឹក​ឲ្យ​កូន​ញ៉ាំ អាច​នឹង​ធ្វើ​ឲ្យ​ពួកគេ​បៅ​ដោះ​ម្តាយ​តិច មិន​ចង់​បៅ ឬ​ឈប់​បៅ​តែ​ម្តង ធ្វើ​ឲ្យប្រឈម​នឹង​កង្វះ​អាហារូបត្ថម្ភ​​ធ្ងន់ធ្ងរ។ ក្នុង​នោះ​អង្គការ​សុខភាព​ពិភពលោក​បាន​បន្ថែម​ថា ប្រសិន​ម្តាយ​ផ្តល់​ទឹក​ឲ្យ​កូន​ញ៉ាំ​ជំនួសទឹ​កដោះ​ កូន​លែង​ចង់​បៅ អាច​ធ្វើ​ឲ្យ​ម្តាយ​មាន​ទឹក​ដោះ​តិច មានន័យថា ការ​ផលិត​ទឹក​ដោះ​កាន់​តែ​ថយទៅៗ។ ចុះបើកូនស្រេកទឹកធ្វើម៉េច? លោក​ជំទាវ​វេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួង​សុខាភិបាល ទទួល​បន្ទុក​ផ្នែក​អាហារូបត្ថម្ភ បាន​ពន្យល់​ថា តាម​ការ​សិក្សា​ជ្រាវ​ជ្រាវ ទឹកដោះ​ម្តាយ​មាន​ជាតិ​ទឹក​ដល់​ទៅ ៨០% ឯណោះ ហើយ​មាន​ផ្ទុក​រាល់​សារធាតុ​ចិញ្ចឹម​ទាំង​អស់​ដែល​ទារក​ត្រូវ​ការ ដូច្នេះ​ចំពោះ​ម៉ាក់ៗ​ដែល​បំបៅ​កូន​ដោយ​ទឹកដោះ មិន​ចាំបាច់​បន្ថែម​អាហារ ទឹក ឬ​ភេសជ្ជៈ​ដល់​អាអូន​នោះ​ទេ ចាប់​ពេល​កើត រហូត​ដល់​​អាយុ បាន ៦ខែ ឲ្យ​តែ​កូន​ម៉ឹមដោះ​​មួយ​មុខ​ប៉ុណ្ណោះ ទោះ​ជា​ក្នុង​លក្ខខណ្ឌ​ណា​ក៏​ដោយ […]


អាហារូបត្ថម្ភទារក

ហេតុអ្វីក្មេង​ៗគួរផឹក​ទឹក​ដោះគោស្រស់? គួរញ៉ាំកម្រិត​ណាល្អ?​

គ្នា​យើង​មួយ​ចំនួន​ទំនង​ជា​ដឹង​ហើយ​ថា​ទឹក​ដោះ​គោ​ស្រស់​បាន​ដើរ​តួរ​នាទី​សំខាន់​ប៉ុនណា​​ក្នុង​ការ​ផ្ដល់​សារធាតុចិញ្ចឹម​ដល់​ក្មេង គិត​តាំង​ពីអាយុ​មួយ​ឆ្នាំ​ដល់​វ័យ​ជំទង់។ ទឹក​ដោះ​គោ​ស្រស់​ផ្ដល់​ឲ្យ​ក្មេង​នូវ​វីតាមីន រ៉ែ និង​សារធាតុ​ចិញ្ចឹម​ផ្សេងៗ​ទៀត ដែល​ក្មេង​ត្រូវ​ការ​ដើម្បី​ការ​លូត​លាស់​ទាំង​រាង​កាយ និង​ខួរ​ក្បាល​។ ប្រភេទ​នៃទឹក​ដោះ ​គ្នា​យើ​ងមួយ​ចំនួន​ពេល​ឮ​និយាយ​ពី​ពាក្យ​ថាទឹក​ដោះ (Milk) គឺ​តែងគិតដល់​ទឹកដោះ​គោ​មុន​គេ​មិន​ខាន ប៉ុន្តែ​បច្ចុប្បន្ននេះ​មាន​ភេសជ្ជៈ​ជាច្រើ​ន​ប្រភេទ​បាន​ប្រើ​ពាក្យ​ទឹក​ដោះ​នេះ​ដូច​គ្នា ហើយ​ក៏​មាន​សារធាតុ​ចិញ្ចឹម​អស្ចារ្យ​ផ្សេងៗ​គ្នា​ដែរ។ សព្វ​ថ្ងៃនេះ​ក្រៅពី​ទឹក​ដោះ​គោ​ស្រស់ យើង​នៅ​ឃើញ​មាន​ផលិត​ផល​​ទឹក​ដោះ​ធ្វើពីសណ្ដែក ដូង អាល់ម៉ុន និង​ oat (Oat Milk) ជាដើម និង​មាន​ទឹក​ដោះ​ពពែ​ទៀត​ផង។​ អត្ថបទពាក់ព័ន្ធ៖ ទាំងនេះជាមូលហេតុខ្លះៗ មិនគួរទ្រាំគេងទាំងឃ្លាន​នៅពេលយប់ យប់ឡើងឃ្លាន តែខ្លាចធាត់ សាកអាហារសម្រន់នេះជួយដោះស្រាយបាន វិធីសាមញ្ញបែបធម្មជាតិ ៥ យ៉ាង ជួយឲ្យស្បែកភ្លឺរលោង ចង់ទទួលបានវីតាមីន D សម្រាប់រាងកាយគ្រប់គ្រាន់ អនុវត្តវិធីទាំងពីរនេះ ទំពាំងបាយជូរក្រៀមផ្ដល់ថាមពល ល្អចំពោះថ្លើម ពោះវៀន ​តើ​ក្មេងៗ​គួរ​ផឹក​ទឹក​ដោះ​គោស្រស់​​កម្រិត​ប៉ុន្មាន​ទើប​ល្អ? ជា​ធម្មតា​កូន​ក្មេង​នឹង​អាច​ទទួលបាន​សារធាតុ​ចិញ្ចឹម​ពី​ទឹក​ដោះគោ ឬ​ផលិត​ផល​ធ្វើ​ពី​ទឹក​ដោះ​បន្ទាប់​ពី​ពួកគេ​មាន​អាយុ​ចាប់​ពី​១​ឆ្នាំ​ឡើង​ទៅ បើ​ក្មេង​ទាំងនោះមិន​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​នឹង​ទឹក​ដោះ​គោ​នោះ​ទេ។ ចំណុច​មួយ​គ្នា​យើង​គួរ​ដឹង​ដែរ​ថា​បើ​កូន​យើង​​នៅ​បៅដោះ​ម្ដាយ​ ឬម្សៅទឹក​ដោះគោនៅ​ឡើយ​ មិន​ទាន់​ចាំ​បាច់​ត្រូវ​ឲ្យ​ផឹក​ទឹក​ដោះ​គោ​ស្រស់​​នោះ​ទេ តែ​កូន​យើង​ត្រូវការ​វីតាមីន​ D បន្ថែម​បើ​កូន​កំពុង​បៅ​ដោះ ឬ​មិន​បាន​ទទួល​វីតាមីន D ពី​ប្រភព​ផ្សេង​ទៀត។ បើ​តាម​សមាគម​ជំងឺ​កុមារ​សហរដ្ឋអាមេរិក(American Academy of Pediatrics) បាន​ណែនាំ​ថា​ក្មេង​មាន​អាយុ​ពី​១ ទៅ​២​ឆ្នាំ គួរ​ផឹក​ទឹក​ដោះ​គោ​ស្រស់២​ពែង​ក្នុង​មួយ​ថ្ងៃ និង​ក្មេង​មានអាយុ​ពី​៣​ឆ្នាំ​ឡើង​ទៅ​គួរ​ញ៉ាំ​៣ពែង​ក្នុង​មួយ​ថ្ងៃ។ ក្នុង​ករណី​កូន​របស់​យើង​មិន​ផឹក​ទឹក​ដោះគោ​ទេ យើង​អាច​ជំនួស​បាន​ដោយ​​អាហារ​ផ្សេង​ទៀត​ដូច​ជា​យ៉ាអួរ ឈីស ឬ​ក៏​អាហារ​ផ្សេង​ទៀត​ដែល​មាន​ជាតិ​កាល់ស្យូម និង​វីតាមីន D។ ដូច​គ្នា​ដែរ ប៉ាម៉ាក់​ក៏​ត្រូវ​ដឹង​ដែរ​ថា​មិន​មែន​គ្រប់​យ៉ាអួរ ឬ​ឈីស​សុទ្ធតែ​មាន​បន្ថែម​វីតាមីន […]


អាហារូបត្ថម្ភទារក

តើក្មេងត្រូវការកាល់ស្យូមប៉ុន្មានទើបគ្រប់គ្រាន់?

ម៉ាក់ប៉ា​តែង​យក​ចិត្ត​ទុកដាក់​លើ​អាហារូបត្ថម្ភ​របស់​កូន​ដោយ​គិត​លើ​ជាតិ​ខ្លាញ់ ប្រូតេអ៊ីន វីតាមីន កាឡូរី និង​កាបូអ៊ីដ្រាត ប៉ុន្តែ​អាច​នឹង​មើល​រំលង​ជាតិ​កាល់ស្យូម។ ការ​មើល​រំលង​កាល់ស្យូម ​គឺជា​កំហុស​មួយ​ព្រោះ​កាល់ស្យូម​ជា​ជាតិរ៉ែ​សំខាន់​ដែល​ជួយ​ឲ្យ​ឆ្អឹង​មាន​សុខភាព​ល្អ និង​រឹងមាំ។ កម្រិត​ត្រូវការ​នៃ​កាល់ស្យូម​របស់​ក្មេង​គឺ​ផ្អែក​ទៅ​លើ​អាយុ​របស់​ពួកគេ។ សមាគម​ជំងឺ​កុមារ​សហរដ្ឋ​អាមេរិក​បាន​ណែនាំ​ថា​៖ ក្មេង​អាយុ ១-៣ឆ្នាំ ត្រូវ​ការ ​៧០០ មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ ក្មេង​អាយុ ៤-៨ឆ្នាំ ត្រូវ​ការ​ ១ ០០០ មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ ក្មេង​អាយុ ៩-១៨ឆ្នាំ ត្រូវ​ការ​ ១ ៣០០ មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ យ៉ាងណាមិញ ក្មេង​វ័យ​ជំទង់​ភាគច្រើន​ទទួល​បាន​កាល់ស្យូម​តិច​ជាង​កម្រិត​ត្រូវការ​ដែល​បាន​ណែនាំ​។ ដូចនេះ​ម៉ាក់ប៉ា​គួរ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​កាល់ស្យូម​ទៅ​ក្នុង​របប​អាហារ​របស់​កូន។ ទឹកដោះគោ​គឺជា​អាហារ​មួយ​ដែល​សម្បូរ​កាល់ស្យូម ប៉ុន្តែ​អាហារ​ផ្សេង​ទៀត​ក៏​មាន​ផ្ទុក​កាល់ស្យូម​ច្រើន​ដែរ។ អាហារ​ជា​ប្រភព​ដ៏​ល្អ​សម្រាប់​កាល់ស្យូម​ មាន​យ៉ាអួ​មាន​ជាតិ​ខ្លាញ់​ទាប ឈីស ទឹកដោះគោ​ស្រស់ ស្ពៃ​ពួយឡេង ផ្លែក្រូច ដំឡូងជ្វា ផ្កាខាត់ណាខៀវ បន្លែ​ស្លឹក​បៃតង តៅហ៊ូ ពពួក​សណ្ដែក ត្រីសាឌីន ត្រី​សាល់ម៉ុន ទឹក​ក្រូច​ស្រស់ និង​ទឹកសណ្ដែក។ ក្រៅ​ពី​អាហារ​ខាងលើ ម៉ាក់ប៉ា​អាច​ជ្រើសរើស​អាហារ​ដែល​គេ​បន្ថែម​កាល់ស្យូម​បាន​ដោយ​អាន​ស្លាក​សញ្ញា​របស់​ផលិតផល ឬ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ទាក់ទង​នឹង​ការ​ផ្តល់​អាហារ​បំប៉ន​ដល់​កូន​ដើម្បី​ឲ្យ​ពួកគេ​ទទួល​បាន​កាល់ស្យូម​គ្រប់គ្រាន់។

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស