អាហារូបត្ថម្ភទារក

អាហារូបត្ថម្ភទារក - ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់​បំផុត​ដែរ​សម្រាប់​ម៉ាក់ៗ​ត្រូវ​យល់​ដឹង អំឡុង​ពេល​ចាំបាច់ ក្នុង​ការ​លូតលាស់​របស់​កូនៗ បន្ថែម​ពី​លើ​ការ​បំបៅដោះ។ ផ្នែក​នេះ នឹង​លម្អិត​បញ្ហា នានា និង​ដំណោះស្រាយ​ជូន ថា​តើ​អាហារូបត្ថម្ភទារក ណា​ល្អ

ចំណេះដឹងទូទៅ

អាហារូបត្ថម្ភទារក

តើ Prebiotics និង Probiotics ជាអ្វី និងមានអត្ថប្រយោជន៍អ្វីខ្លះ​ដល់កុមារ?

ពិត​ណាស់​ ​សុខភាព​ក្រពះពោះវៀន​ដើរតួនាទី​យ៉ាង​សំខាន់​ចំពោះ​ការ​លូតលាស់​ និង​ការ​អភិវឌ្ឍ​ទូទៅ​​របស់​កុមារ។ នៅ​ពេល​ដែល​កូន​មាន​សុខភាព​ក្រពះ​ពោះវៀន​ល្អ នោះ​ការ​ធ្វើ​មេតាបូលីស​ ក៏​ដូចជា​ការ​ស្រូប​យក​សារធាតុ​ចិញ្ចឹម​ក៏​បាន​ល្អ​ដូច​គ្នា ដែល​កត្តា​នេះ អាច​ជួយ​​​ជុំរុញ​ឲ្យ​កូន​មាន​សុខភាព​ល្អ និង​រាងកាយ​ម៉ាំមួន។ ប៉ា​ម៉ាក់​ដឹង​អត់​ថា​ នៅ​ពេល​ដែល​កូន​មាន​អាយុ​៣​ឆ្នាំ ​បាក់តេរី​ល្អ​នៅ​​ក្នុង​ក្រពះពោះវៀន​អា​អូន​ចាប់ផ្តើម​អភិវឌ្ឍពេញលេញហើយ ហើយ​បាក់តេរី​ទាំង​នេះ​អាច​រស់នៅ​ជា​ច្រើន​ឆ្នាំ ឬ​អាច​ពេញ​មួយ​ជីវិត​ផង​ក៏​មាន។ យ៉ាង​ណា​មិញ ដើម្បី​រក្សា​ពពួក​បាក់តេរី​ទាំង​នេះ​ឲ្យ​បាន​ស្ថិតស្ថេរ យើង​ចាំបាច់​ត្រូវ​គិតគូរ​ដល់​​សារធាតុ​២គឺ Prebiotic និង Probiotic។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! តើ Prebiotics និង Probiotics ជាអ្វី និងមានអត្ថប្រយោជន៍​អ្វី​ខ្លះ​ដល់​កុមារ? Probiotics គឺជាប្រភេទ​បាក់តេរីដែលមានជីវិត និង​ល្អ​សម្រាប់សុខភាពកុមារ​។ អត្ថប្រយោជន៍នៃសារធាតុនេះ ធ្វើ​​ឲ្យសុខភាពក្រពះពោះវៀនរបស់កុមាររឹងមាំ តាមរយៈ​​ការ​ធ្វើ​ឲ្យ​មីក្រុប​ក្នុង​ក្រពះពោះវៀនមានតុល្យភាព។ ​សារធាតុ Probiotics នេះ សម្បូរក្នុង​ប្រភេទ​អាហារ​ផ្អាប់ ដូចជា យ៉ាអួរ និងប្រភេទជ្រក់ ជា​ដើម។ ដោយឡែក Prebiotics គឺ​ជា​ប្រភេទ​អាហារ​សរសៃ​ដែល​​​អាហារ​របស់​ Probiotics  ហើយ​អត្ថប្រយោជន៍​របស់​វា​គឺ​​ជួយ​ឲ្យ​សារធាតុ Probiotics ដែល​ជា​បាក់តេរីល្អ មានភាពធំធាត់ និង​រឹង​មាំ ដើម្បីពង្រឹង​សុខភាពក្រពះពោះវៀន។ សារធាតុ​នេះ សម្បូរ​នៅក្នុង​បន្លែ ផ្លែឈើ និង​គ្រាប់ធុញ្ញជាតិមួយចំនួន​ដូច​ជា […]

ស្វែងរក អាហារូបត្ថម្ភទារក

អាហារូបត្ថម្ភទារក

បេប៊ីងឿកអត់បៅដបទឹកដោះ ប៉ាម៉ាក់គួរធ្វើម៉េចល្អ?

ស្រីៗ​គ្នា​យើង​យក​ល្អ ក្រោយ​សម្រាល​បេប៊ីរួច គួរ​ឲ្យ​កូន​បៅដោះ​យ៉ាង​ហោច​ណាស់​ពី ៤-៦ខែ ឬ​យូរជាង​នេះ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ប៉ុន្តែ​គ្នា​យើង​ខ្លះ​រវល់​ខ្លាំង អត់​មាន​ពេល​បំបៅ ក៏​ប្តូរ​ប្រើ​ដប​ជំនួស​វិញ។ អ្វីជាបញ្ហា? អូនៗ​ភាគច្រើន​អត់​ចូលចិត្ត​បៅ​ដប​ដោះ​គោទេ ចឹង​ត្រូវ​ធ្វើ​ម៉េច? ចង់​ដឹង អាន​អត្ថបទ “Hello គ្រូពេទ្យ” អាចជួយ​បាន ហើយ​ងាយ​ស្រួល​ទៀត។ ១ - ត្រូវធ្វើឲ្យបេប៊ីអារម្មណ៍ដូចជាបៅដោះម៉ាក់ៗ បេប៊ី​អាច​ចូលចិត្ត​ដប​ទឹកដោះគោ នៅពេល​មាន​រសជាតិ ក្លិន ដូច​បៅ​ដោះម៉ាក់ បើអូនៗ​រើស​ពេក យើង​អាច​បូម​ទឹកដោះ​ភ្លាម ឲ្យ​ទៅ​អូនៗ។ បើអូនៗ​នៅ​តែ​មិន​ព្រម​បៅ​ដប ត្រូវ​រក​ទិញ​ដប​មាន​ក្បាលដោះ​សឹង​តែ​ដូច​ដោះ​ម៉ាក់។ ២ - នៅឲ្យឆ្ងាយពីអូនៗ គ្រូពេទ្យ​តែង​ផ្តល់​យោបល់​ឲ្យ​យើង​នៅ​ឆ្ងាយ​ពី​អូនៗ​បន្តិច ដូចជា មិនបាច់​បំបៅ​ផ្ទាល់ ទោះ​នៅ​ក្នុង​ផ្ទះ​តែ​មួយ គួរ​នៅ​បន្ទប់​ផ្សេង​គ្នា ទុក​ឲ្យ​ប៉ាៗ ឬ​សាច់ញាតិ​ផ្សេង​ទៀត​បំបៅ​អាអូន​ក៏​បាន។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣ - បន្ថែមសារធាតុផ្អែម ម៉ាក់ៗ​មាន​បទ​ពិសោធ​ច្រើន​រឿង​នេះ ណែនាំ​ថា​គ្នា​យើង គួរ​បន្ថែម​អ្វីមួយ​ទៅ​ក្នុង​ដប​ដើម្បី​ឲ្យ​រសជាតិ​កាន់តែ​ឆ្ងាញ់។ ម៉ាក់ៗ​ដទៃ​ទៀត​ក៏​គិត​ដូចគ្នា​ដែរ ស្ករ​ជា​ជម្រើស​មិន​ល្អ ប៉ុន្តែ​អាច​ជា​ជម្រើស​មួយ​ធ្វើ​ឲ្យ​អូនៗ​ទទួល​យកដប​ទឹកដោះគោ។ យើង​អាច​ផ្សើម​ក្បាល​ដោះ​លើ​ដប ដាក់ស្ករ​បន្តិច។ យ៉ាងណា វិធីនេះ​ត្រូវ​មាន​ការ​អនុញ្ញាត​ពី​គ្រូពេទ្យ​ជាមុន។ ៤ - ប្រើពែងជំនួសដប បើអូនៗ​នៅ​តែ​មិន​បៅ​ដប អាច​ប្រើ​ពែង​ជំនួស ប៉ុន្តែ​ត្រូវ​ពិគ្រោះ​ជាមួយ​ពេទ្យ​សិន។ យើង​ត្រូវ​រៀន​ពីរ​បៀប​ប្រើ​ពែង […]


អាហារូបត្ថម្ភទារក

ម៉ាក់​ៗ​គួរ​ដឹង! ក្មេងខ្វះវីតាមីន ​និងជាតិរ៉ែ ​ប៉ះពាល់សុខភាព​ម៉េចខ្លះ?

កូន​ក្មេង​ត្រូវ​ការ​​​​វីតាមីន ​និង​រ៉ែ​ខនិជ​គ្រប់​គ្រាន់ ដើម្បី​អភិវឌ្ឍ​​បញ្ញា និង​រាងកាយ។ ​ប៉ាម៉ាក់​ត្រូវ​​​យក​ចិត្ត​ទុក​ដាក់​លើ​សញ្ញា​ណា​មួយ​នៃ​កង្វះ​ជីវជាតិ ឬខ្វះអាហារូបត្ថម្ភ​ ​ដើម្បី​ដឹងថា​ កូន​មាន​វីតាមីន និង​ជាតិ​រ៉ែ​គ្រប់​គ្រាន់ ​ធំ​លូត​លាស់ដោយសុខភាព​ល្អ។ ចុះ​បើ​ខ្វះជីវជាតិ អាច​មាន​បញ្ហា​អី​ខ្លះដល់​កូន? “Hello គ្រូពេទ្យ” នឹងបកស្រាយ​ខាង​ក្រោម៖ ១- សញ្ញាប្រាប់ថាក្មេងខ្វះអាហារូបត្ថម្ភ – ធាត់​ – ធ្មេញ​មាន​ប្រហោង – ធ្មេញ​ដុះ​ច្រពើស​ប្រញឹក​គ្នា – ឧស្សាហ៍​ផ្ដាសាយ​ – បាក់​ទឹក​ចិត្ត និង​ថប់​បារម្ភ – រពឹស​ជ្រុល ​នៅ​មិន​ស្ងៀម – ប្រព័ន្ធលលាដ៍​ក្បាល​អន់ ​មិន​ល្អ “ក្បាល​សំប៉ែត” – ស្បែក/រោម​ស្ងួត (បង្កដោយ​កង្វះ​វីតាមីន​រលាយ​ក្នុង​ខ្លាញ់មាន​វីតាមីន A, D, E និង K2) – មាន​ភាព​យឺត​យ៉ាវ​ ក្រ​ចេះ​និយាយ (ទាក់​ទង​កង្វះ​វីតាមីន B12) – អារម្មណ៍​រញ៉ាំរញ៉ូវ ឬ​មិន​ទៀង​ទាត់ (ញុំា​ខ្លាញ់​ដែល​ផ្ដល់​សុខភាព​ល្អ​មាន ​អូមេហ្គា៣ នៅ​ក្នុង​ត្រីសមុទ្រ ជាពិសេសត្រី​សាល់ម៉ុន ​​មិនមែនត្រី​ចិញ្ចឹម និង​ប៊័រ ឬ​ប្រេង​ដូងធ្វើ​ឲ្យ​អារម្មណ៍​នឹងន។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២- កង្វះជីវជាតិលើទារក និងក្មេងតូច – វីតាមីន […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស